Home Blog Page 65

គ.ជ.ប អនុញ្ញាតឱ្យភ្ញៀវពិសេសចូលរួមពិនិត្យមើលការបោះឆ្នោត

គណៈកម្មា​ធិការ​ជាតិរៀបចំការបោះឆ្នោត​​ (គ.ជ.ប) បានអនុញ្ញាតឱ្យមានប្រតិភូ​នៃស្ថាន​ទូត​ ឬស្ថាន​តំណាងប្រទេស​ប្រចាំកម្ពុជា​ដើម្បីចូលរួម​ពិនិត្យមើលការបោះ​ឆ្នោតជាតិខាងមុខ។

លោក ស ឡុងដេត ប្រកាសផ្តាច់ខ្លួនពី លោក សម រង្ស៊ី បន្ទាប់ពី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសឱ្យចូលខ្លួនប្រឈមនឹងតុលាការ

លោក ស ឡុងដេត ចេញមុខសុំទោស លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រកាសផ្តាច់ខ្លួនពី លោក សម រង្ស៊ី ព្រមទាំងស្នើចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា​ បន្ទាប់ពី លោក ហ៊ុន សែន បញ្ជាឱ្យចូលខ្លួន។

អាជ្ញាធរខេត្តស្វាយរៀងសម្រេចកំណត់ស្រះទំហំជាង ១ហិកតាជាសម្បត្តិរដ្ឋ ក្រោយពលរដ្ឋបារម្ភបុគ្គលឯកជនរំលោភយក

អាជ្ញាធរនៅឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្ដស្វាយរៀង បានសម្រេចវាស់វែង ដោយកំណត់ទំហំស្រះទឹកមួយកន្លែងមានទំហំជាង១ហិកតា ទុកជាសម្បត្តិសាធារណៈ ក្រោយពេលរងការចោទពីពលរដ្ឋថា អាជ្ញាធរបានគប់គិតគ្នាលក់ស្រះទឹកនេះទៅឱ្យបុគ្គលឯកជន។ មេឃុំព្រៃតាអី លោក នុត ផល្លា បានប្រាប់ Newsroom Cambodia ថា អាជ្ញាធរខេត្តស្វាយរៀង បានវាស់វែង ដោយកំណត់ផ្ទៃស្រះទឹកមានទំហំ ១ហិកតា ២៥ អា ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ បន្ទាប់ពីមានការផ្ទុះការតវ៉ាពីប្រជាពលរដ្ឋនៅមូលដ្ឋានរបស់លោកនាពេលកន្លងទៅ។ លោកថា...

បទយកការណ៍៖ ក្រុមយុវជននៃគណបក្សចំនួន៨បារម្ភថាកំណើននៃពលរដ្ឋខ្ចីបំណុលធ្វើឱ្យអ្នកក្រីក្រកាន់តែកើនឡើង

ក្រុមយុវជនមកពីគណបក្សប្រជាជនកម្ពុជា និងបក្សក្រៅរដ្ឋាភិបាលចំនួន ៧ផ្សេងទៀត ស្នើឱ្យរាជរដ្ឋាភិបាលបង្កើនការផ្សព្វផ្សាយ និងណែនាំពលរដ្ឋពីផលប៉ះពាល់នៃកម្ចីធនាគារ និងកម្ចីក្រៅប្រព័ន្ធឱ្យបានច្បាស់លាស់ ខណៈពួកគាត់មើលឃើញថាកំណើននៃការខ្ចីបំណុលបានកើតឡើងគួរឱ្យកត់សម្គាល់ និងបារម្ភថាបំណុលទាំងនោះនឹងក្លាយជាបន្ទុកធ្ងន់ធ្ងរ និងធ្វើឱ្យពលរដ្ឋកាន់តែមានជីវភាពយ៉ាប់យឺន។

មន្រ្តីជាន់ខ្ពស់បក្សភ្លើងទៀនថាវិសោធនកម្មច្បាប់ដកសិទ្ធិឈរឈ្មោះបោះឆ្នោត អ្នកមិនទៅបោះឆ្នោតមិនប៉ះពាល់ជីវិតនយោបាយបក្សប្រឆាំងនេះទេ

ក្រោយពីមានការប្រកាសរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឱ្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដើម្បីដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់ជនណាដែលមិនទៅបោះឆ្នោតនោះ មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនហាក់មិនបារម្ភថា ការវិសោធនកម្មនេះនឹងធ្វើឱ្យប៉ះពាល់ដល់ជីវិតនយោបាយរបស់បក្សប្រឆាំងមួយនេះនោះទេ។

អាជ្ញាធរថា កម្ពុជាពុំមែនជាគោលដៅពួកឧក្រិដ្ឋជន ក្រោយគ្រឿងញៀន៥០០គីឡូបានរឹបអូសក្នុងខែឧសភា

0
អាជ្ញាធរប្រឆាំងគ្រឿងញៀន និយាយថា ប្រទេសកម្ពុជាពុំមែនជាទីផ្សារធំសម្រាប់ឧក្រិដ្ឋជនគ្រឿងញៀននោះទេ និងគ្រឿងញៀនដែលរឹបអូសបានភាគច្រើនឈ្មួញបម្រុងនាំចេញទៅកាន់ប្រទេសដទៃទៀត ដោយដាក់ប្រទេសកម្ពុជាជាទិសដៅនៃការឆ្លងកាត់។

អ្នកជំនាញយេនឌ័រ បារម្ភពីកង្វះការយកចិត្តទុកដាក់គោលនយោបាយគាំពារស្រ្តី ខណៈចំនួនស្រ្តីឈរឈ្មោះតំណាងរាស្រ្តតិច

0
ក្នុងបញ្ជីបេក្ខជនឈរឈ្មោះតំណាងរាស្រ្តរបស់គណបក្សនយោបាយនីមួយៗដែល គជប ទទួលស្គាល់ជាផ្លូវការ បង្ហាញថា គណបក្សទាំងនោះភាគច្រើនលម្អៀងលើការដាក់បេក្ខជនតំណាងរាស្ដ្រជាបុរស ខណៈមន្រ្តីផ្នែកយេនឌ័រ លើកឡើងថា តំណាងរាស្រ្តនៅក្នុងរដ្ឋសភាដែលភាគច្រើនជាបុរសនឹងមិនសូវយកចិត្តទុកដាក់លើគោលនយោបាយគាំពារស្រ្តីនោះទេ។

ក្រសួងសេដ្ឋកិច្ច ប្រកាសការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា រវាងម៉ាកាវ និងតួគី

ក្រសួងសេដ្ឋកិច្ច បានប្រកាសពីការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ពន្ធលើការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធរវាងភាគីម៉ាកាវ និងតួគី នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ។

ក្រុមប្រឹក្សាជំរុញការនាំចេញវិស័យសិប្បកម្មឥណ្ឌារៀបចំបង្ហាញម៉ូតគ្រឿងអលង្ការ និងសម្ភារៈលម្អកាយ

0
ក្រុមប្រឹក្សាជំរុញការនាំចេញ វិស័យសិប្បកម្មឥណ្ឌានឹងរៀបចំព្រឹត្តិការណ៍តាំងបង្ហាញម៉ូតគ្រឿងអលង្ការ និងសម្ភារលម្អរាងកាយឥណ្ឌាលើកទី១៧ ចាប់ពីថ្ងៃទី២៦-២៨ ខែមិថុនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ហ្រ្គីតធ័រណយដាឥណ្ឌា ទីក្រុងញូដេលី្ល ប្រទេសឥណ្ឌា។

ក្រសួងសេដ្ឋកិច្ច លើកលែងពន្ធលើអចលនវត្ថុក្នុងក្រុងមួយចំនួនរហូតដល់ដំណាច់ឆ្នាំ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសលើកលែងពន្ធលើអចលនវត្ថុចំពោះអចលនទ្រព្យក្នុងក្រុងឧដុង្គម៉ែជ័យ នៃខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅលូន នៃខេត្តកណ្តាល និងក្រុងបូកគោ នៃខេត្តកំពតរហូតដំណាច់ឆ្នាំ២០២៣។

ឥណ្ឌូនេស៊ីរក្សាលេខរៀងទី១ មេដាយច្រើនជាងគេ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម

ឥណ្ឌូនេស៊ីឈរលេខរៀងទី១ ទទួលបានមេដាយសរុប ៤០១គ្រឿង រួមមានមេដាយមាស ១៥៩ មេដាយប្រាក់១៤៨ និងមេដាយសំរឹទ្ធ៩៤ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម។

VoxPop: អ្នកម្តាយចែករំលែកបទពិសោធន៍ផ្សេងៗនៃការសម្រាលកូន

ម្តាយគ្រប់រូបតែងតែមានបទពិសោធន៍ក្នុងការសម្រាលកូន ហើយបទពិសោធន៍នេះមិនអាចធ្វើឱ្យម្តាយគ្រប់រូបបំភ្លេចបានឡើយ

VoxPop: កសិករ​ខ្លះ​ថា ​ការ​កើន​ឡើង​​ចំណាយ​​ធ្វើ​កសិកម្ម​ ជា​ផលលំបាក​ចម្បង

កសិករ​មួយចំនួន​ ​បានលើកឡើងពីផលលំបាកនាពេលបច្ចុប្បន្នក្នុងការប្រកបការងារដោយសារតែការចំណាយកាន់តែច្រើនទៅៗ លើថ្លៃជី ថ្លៃប្រេង កម្លាំងពលកម្ម  និងការជួលដីជាដើម។

មន្ត្រីបក្សភ្លើងទៀនម្នាក់ ការពារភាពស្អាតស្អំ ក្រោយ​ក្រសួងអប់រំ​ដកឈ្មោះចេញពីក្របខ័ណ្ឌ

ប្រធាន​ក្រុមការងារ​គណបក្ស​ភ្លើងទៀនម្នាក់នៅ​​ខេត្ត​បន្ទាយមានជ័យ​ លោក ស៊ិន វុត្ថា បាន​ច្រាន​ចោល​​ចំពោះ​​​​ការ​​​ដែល​​​ក្រសួង​​អប់រំ យុវជន និងកីឡា ​លុប​ឈ្មោះ​លោក​ចេញ​ក្រប​ខណ្ឌ​គ្រូ​បង្រៀន ក្រោម​ហេតុផល​ថា​លោកធ្វើ​ខុស​វិជ្ជាជីវៈជាមន្ត្រី​រាជការ​។

សហគមន៍ព្រៃឈើគាំទ្របទបញ្ជា លោក ហ៊ុន សែន ឱ្យបង្រ្កាបបទល្មើសព្រៃឈើនិងការទន្រ្ទានដីរដ្ឋ តែរង់ចំាមើលចំណាត់ការរបស់មន្រ្តីថ្នាក់ក្រោម

សហគមន៍ព្រៃឈើនិងសកម្មជនបរិស្ថានសង្ឃឹមថាបញ្ហាបទល្មើសព្រៃឈើនឹងមិនកើតមានបន្តទៀត ក្រោយ លោក ហ៊ុន សែន បញ្ជាដល់មន្រ្តីថ្នាក់ក្រោមឱ្យចុះបង្រ្កាបបទល្មើសការកាប់ទន្រ្ទានព្រៃឈើជាបន្ទាន់នោះ។

យុវជនស្ម័គ្រចិត្តមួយក្រុមសម្អាតសំរាមកកស្ទះតាមប្រឡាយទឹកស្អុយក្នុងក្រុងភ្នំពេញ

ក្រុមយុវជនស្ម័គ្រចិត្តមានដែលឈ្មោះថា និស្សិតបា្លស្ទិក បាននាំគ្នាសម្អាតកាកសំណល់ដែលកកស្ទះជាច្រើនខែនៅតាមប្រឡាយនានា ក្នុងរាជធានីភ្នំពេញ ដើម្បីសោភ័ណភាពទីក្រុងស្អាត និងបំផុសស្មារតីពលរដ្ឋយកចិត្តទុកដាក់គ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ។

Latest News