នាយករដ្ឋមន្ត្រីថា សង្គ្រាម និងកង្វះធនធានមនុស្សជាមូលហេតុកម្ពុជាក្រ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កម្ពុជាជាប្រទេសដែលមានធនធានធម្មជាតិសម្បូរបែប និងអាកាសធាតុអំណោយផល ប៉ុន្តែនៅតែក្រព្រោះ កំហុសនយោបាយនៃការធ្វើរដ្ឋប្រហារឆ្នាំ១៩៧០ និងកង្វះធនធានមនុស្ស។
លោកប្រាក់ សុខុនបញ្ចប់ទស្សនកិច្ចការងារផ្លូវការនៅជប៉ុន
រដ្ឋមន្រ្តីការបរទេសកម្ពុជា លោកប្រាក់ សុខុន បានដឹកនាំប្រតិភូកម្ពុជាទៅបំពេញទស្សនៈកិច្ចការងារផ្លូវការនៅប្រទេសជប៉ុនដើម្បីពង្រឹងទំនាក់ទំនងឲ្យបានកាន់តែស៊ីជម្រៅនៃការបង្កើតចំណងការទូតរវាងកម្ពុជា-ជប៉ុនរយៈពេល៧០ឆ្នាំ។
គណបក្សយុវជនកម្ពុជាផ្សព្វផ្សាយគោលនយោបាយនៅខេត្តកំពត
គណបក្សយុវជនកម្ពុជា នៅថ្ងៃទី២៣ ខែមករានេះ បានទៅផ្សព្វផ្សាយគោលនយោបាយទាំង៩ចំណុចរបស់ខ្លួនដល់ពលរដ្ឋនៅខេត្តកំពត។ ការផ្សព្វផ្សាយនេះធ្វើឡើងខណៈដែលការបោះឆ្នោតជាតិនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។
សង្គមស៊ីវិល៖ ដើម្បីបានអ្នកសង្កេតការណ៍គឺត្រូវមានធនធានមនុស្ស និងថវិកា
មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការទាក់ទងនឹងការបោះឆ្នោត បានលើកឡើងថា ដើម្បីបានអ្នកសង្កេតការណ៍គឺត្រូវមានធនធានមនុស្សនិងថវិកា។ ការលើកឡើងដូច្នេះធ្វើឡើងនៅក្នុងកិច្ចសម្ភាសជាមួយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាស្តី «ពីតួនាទីភ្នាក់ងារគណបក្សនយោបាយនិងអ្នកសង្កេតការណ៍» នៅថ្ងៃទី២៤ មករានេះ។
អង្គភាពប្រឆាំងអំពើពុករលួយទទួលឯកសារប្រកាស ទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ២២,១០៤ ច្បាប់
អង្គភាពប្រឆាំងអំពើពុករលួយ បានចេញប្រកាសទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលសរុបចំនួន តាមរបប០២ឆ្នាំ សម្រាប់ឆ្នាំ២០២៣ សរុបចំនួន ២២,១០៤ ច្បាប់គិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។
កម្ពុជាចាប់ផ្តើមរាប់ថយក្រោយ ១០០ថ្ងៃសម្រាប់ស៊ីហ្គេម-ប៉ារ៉ាហ្គេម
ប្រទេសកម្ពុជា នៅថ្ងៃពុធនេះ បានចាប់ផ្តើមរាប់ថយក្រោយ ១០០ថ្ងៃ ឆ្ពោះទៅកាន់ការរៀបចំជាលើកដំបូងនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ដោយមានសំដែងសិល្បៈ និងការផ្លាស់ប្តូរប្រូហ្វាលរបស់ប្រជាពលរដ្ឋលើបណ្ពាញសង្គម។
កម្ពុជា ថៃ ឈ្លោះគ្នារឿងពាក្យក្នុងកីឡាប្រដាល់
កម្ពុជា និងថៃចាប់ផ្តើមមានទំនាស់រឿងប្រើភាសាកីឡាសម្រាប់ប្រទេសរបស់រៀងៗខ្លួន ដោយកម្ពុជាសម្រេចប្រើពាក្យថា (KUN KHMER)ហើយដកពាក្យ (MUAY)ចេញ បង្កអោយថៃមានការខឹងសម្បារយ៉ាងខ្លាំង និងបានប្រកាសថានឹងមិនចូលរួមប្រកួត នេះយោងតាមសារព័ត៍មានថៃនានា។
ផ្លូវរថភ្លើងល្បឿនលឿនដំបូងបំផុត គ្រោងនឹងចំណាយដើមទុនជាង៤ពាន់លានដុល្លារ
កម្ពុជានឹងមានផ្លូវរថភ្លើងល្បឿនលឿនដំបូងបំផុត ដោយគ្រោងនឹងចំណាយដើមទុនជាង ៤ពាន់លានដុល្លារ នាប្រមាណ ៤ឆ្នាំខាងមុខ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៣មករា ឆ្នាំ២០២៣។
លោក ហ៊ុន ម៉ាណែត ជំរុញឲ្យបញ្ឈប់វប្បធម៌ជេប្រមាថក្នុងវិស័យនយោបាយ
លោកហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានជំរុញគណបក្សប្រឆាំងបញ្ឈប់ការប្រមាថនយោបាយ ដោយថាពួកគេគួរតែផ្តោតលើគោលនយោបាយរបស់ខ្លួនជំនួសវិញ ជាជាងវាយប្រហាអ្នកដ៏ទៃ។
លោក ហ៊ុន សែនថាវិនិយោគឯកជនក្នុងវិស័យអប់រំ ជាដំណោះស្រាយបញ្ហាយុវជន នាពេលបច្ចុប្បន្ន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយកាលពីថ្ងៃចន្ទថា លោកមានមោទនភាពចំពោះការសម្រេចចិត្តឱ្យឯកជនចូលរួមវិនិយោគក្នុងវិស័យអប់រំ ពីព្រោះបានជួយដោះស្រាយបញ្ហាយុវជន នាពេលបច្ចុប្បន្ន។
រដ្ឋាភិបាលនឹងផ្តល់ការបណ្ដុះបណ្ដាលឥតបង់ថ្លៃ និងប្រាក់ឧបត្ថម្ភដល់យុវជនក្រីក្រចំនួន១ លាន ៥សែននាក់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃចន្ទថារដ្ឋាភិបាលនឹងផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនក្រីក្រ ប្រមាណ១លាន ៥សែននាក់ ដោយមិនបង់ថ្លៃសិក្សា និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ នៅដើមឆ្នាំ២០២៤។
បក្សកាន់អំណាចថា សេចក្តីថ្លែងការណ៍របស់បក្សភ្លើងទៀនធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរបក្សខ្លួន
គណបក្សប្រជាជនកម្ពុជានៅថ្ងៃសុក្រនេះប្រកាសថា ការចោទប្រកាន់របស់គណបក្សភ្លើងទៀនដែលថាគណបក្សកាន់អំណាចគាបសង្កត់ គំរាមកំហែង និងធ្វើទុក្ខបុកម្នេញផ្នែកនយោបាយលើគណបក្សប្រឆាំង ជាការលើកឡើងដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូរគណបក្សខ្លួន។
យោងតាមសេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា គាំទ្រពេញទំហឹងរាល់ចំណាត់ការរបស់រាជរដ្ឋាភិបាល និង អាជ្ញាធរមានសមត្ថកិច្ច ចំពោះគ្រប់បុគ្គលបានប្រព្រឹត្តល្មើសច្បាប់ ដែលត្រូវតែទទួលទោសទណ្ឌតាម ការកំណត់នៃច្បាប់ ដែលគ្រប់ប្រទេសនៅក្នុងពិភពលោកក៏អនុវត្តដូចគ្នានេះដែរ។
សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជាលើកឡើងថា៖ «គណបក្សប្រជាជនកម្ពុជានឹងធ្វើអ្វីៗទាំងអស់តាមច្បាប់ ដើម្បីការពារខ្លួនមិនឲ្យគេរំលោភបំពានបានឡើយ»។
សេចក្តីថ្លែងការណ៍ដដែលបានបង្ហាញថា៖«គណបក្សប្រជាជនកម្ពុជាថា ចូលរួមយ៉ាងសកម្មជាមួយបណ្ដាគណបក្សនយោបាយ និង គ្រប់មជ្ឈដ្ឋានក្នុងសង្គម ដើម្បីពង្រឹងបរិយាកាសនយោបាយឲ្យបានល្អប្រសើរបំផុត សំដៅធានាឲ្យការ បោះឆ្នោតនៅថ្ងៃទី២៣...
សហគមន៍រកឃើញបទល្មើសព្រៃឈើចំនួន៤០ករណីក្នុងដែនជម្រកសត្វព្រៃព្រះរការ
ក្នុងរយៈពេលបួនថ្ងៃ សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ ខេត្តព្រះវិហារ រកឃើញបទល្មើសព្រៃឈើចំនួន៤០ករណី និង៦៣ក្តារបន្ទះក្នុងដែនជម្រកសត្វព្រៃព្រះរការ។
យោងតាមទំព័រហ្វេសបុករបស់សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បញ្ជាក់ថា បទល្មើសព្រៃឈើដែលសហគមន៍ចាប់បានក្នុងរយៈពេល៤ថ្ងៃនោះ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ សហគមន៍បន្ថែមថា ឈើដែលត្រូវបានកាប់មានមុខកាត់ចាប់ពី ៣៤សង់ទីម៉ែត្រ ដល់៩០ សង់ទីម៉ែត្រ ដែលក្នុងនោះមានប្រភេទឈើពពេល ផ្តៀក ស្ទៀង កកោះ ឈ្លីក...
កម្ពុជានឹងរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣នៅខេត្តព្រះសីហនុ ពីថ្ងៃទី២៤ ដល់២៨ ខែមេសា
ក្រសួងទេសចរណ៍នឹងរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៤ ដល់២៨ ខែមេសា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ «គិតគូរឡើងវិញពីភាពធន់ និងបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍»។
បើតាមការចេញផ្សាយលើទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារទេសចរណ៍មេគង្គ លើកទី៥១ និងរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៤ ដល់២៨ ខែមេសា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ «គិតគូរឡើងវិញពីភាពធន់ និងបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍»។
ក្នុងការផ្សាយរបស់ទំព័រហ្វេសប៊ុកផ្លូវការក្រសួងដដែល បានស្រង់សម្តីរបស់...
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យគ្រោងរៀបចំធម្មយាត្រាស្តីពីសីលធម៌សង្គមនៅថ្ងៃទី១ ខែកុម្ភៈ
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យជូនដំណឹងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពីការហែធម្មយាត្រាចេញពីភ្នំពេញទៅខេត្តពោធិ៍សាត់ នៅថ្ងៃទី១ ខែកុម្ភៈ ដើម្បីលើកកម្ពស់សីលធម៌សង្គម។
យោងតាមលិខិតជូនដំណឹងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចេញកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដោយប្រធានសមាគមអ្នកស្រី អ៊ុក ឆាយាវី លើកឡើងថា កម្មវិធីធម្មយាត្រាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ នឹងមានអ្នកចូលរួមយ៉ាងតិចចំនួន៥០នាក់ ចាប់ផ្ដើមជួបជុំគ្នានៅត្រង់រូបសំណាកលោកយាយពេញ ដង្ហែចេញទៅកាន់ខេត្តពោធិ៍សាត់ បញ្ចប់នៅបូជនីយដ្ឋានប្រវត្តិសាស្ត្រលោកឧកញ៉ា ឃ្លាំង...
ក្រសួងទេសចរណ៍ប្រកាសផ្តល់អាជ្ញាបណ្ណទេសចរណ៍ដល់ការី និងភ្នាក់ងារទេសចរណ៍
ក្រសួងទេសចរណ៍ដាក់ឱ្យអនុវត្តប្រកាសស្ដីពីការផ្ដល់អាជ្ញាបណ្ណទេសចរណ៍ដល់ការីទេសចរណ៍ ភ្នាក់ងារទេសចរណ៍ និងសាខា ដើម្បីពង្រឹងការអនុវត្តច្បាប់ស្ដីពីទេសចរណ៍ឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ចេញនៅថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៣ និងទើបត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍នៅថ្ងៃទី១៦ ខែមករានេះបញ្ជាក់ថា ការផ្ដល់អាជ្ញាបណ្ណទេសចរណ៍នេះ បានដាក់អនុវត្តឱ្យប្រើថ្មីលេខ០០៣ ប្រក.ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ដដែលបានបញ្ជាក់ថា៖ «អាជ្ញាបណ្ណការីទេសចរណ៍ ភ្នាក់ងារទេសចរណ៍ និងសាខាដែលផ្ដល់ដោយក្រសួងទេសចរណ៍កន្លងមកដែលនៅមានសុពលភាព ត្រូវបន្តអនុវត្តរហូតដល់អស់សុពលភាព»។
ក្រសួងទេសចរណ៍បានបន្តបញ្ជាក់ថា៖ «ប្រតិបត្តិករទេសចរណ៍ដែលមានបំណងប្រកបអាជីវកម្មជាការីទេសចរណ៍ និងសាខា (ថ្មី) ឬបន្តអាជ្ញាបណ្ណទេសចរណ៍សម្រាប់ឆ្នាំថ្មីត្រូវអនុវត្តតាមលក្ខខណ្ឌតម្រូវដូចមានចែងក្នុងប្រកាសថ្មីនេះ»។
ក្រសួងទេសចរណ៍បានអំពាវនាវទៅដល់មន្ទីររាជធានីខេត្ត...