fbpx
Home Authors Posts by យ៉ិត យុតយូ (Yet Yut You)

យ៉ិត យុតយូ (Yet Yut You)

18 POSTS 0 COMMENTS
ខ្ញុំបាទឈ្មោះយ៉ិត យុតយូ (YET YUT YOU) អាយុ២២ឆ្នាំ កើតនៅស្រុកពញាក្រែកខេត្តកំពង់ចាម ក្រោយមកបានកាត់បញ្ចូលជាខេត្តត្បូងឃ្មុំ។ ខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញជំនាញទស្សនវិជ្ជា។ បច្ចុប្បន្នកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញទស្សនវិជ្ជានៅពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ។ មូលហេតុដែលខ្ញុំសិក្សានៅNewsroom Cambodia គឺដើម្បីបានចំណេះដឹង និងជំនាញជាអ្នកសារព័ត៌មានប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ។ បន្ថែមពីនេះខ្ញុំចង់ក្លាយជាអ្នកសារព័ត៌មានឯករាជ្យដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្ហាញព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយទៅកាន់ប្រជាជន និងសាធារណៈជនទាំងអស់ទាក់ទងនឹងការអប់រំ កសិកម្ម សិទ្ធិមនុស្ស ប្រជាធិបតេយ្យ វប្បធម៌ នយោបាយ បញ្ហាសង្គម និងការអភិវឌ្ឍ។ល។ ពេលទំនេរខ្ញុំចូលចិត្តអាន និងស្ដាប់ព័ត៌មានជាតិ និងអន្តរជាតិ អានសៀវភៅ លេងបាល់ទាត់ ពិភាក្សាជាមួយមិត្តភ័ក្រ្តអំពីស្ថានភាពសង្គម និងលំហែកាយតាមទីជនបទ។ ខ្ញុំមានឆន្ទៈក្នុងការចូលរួមធ្វើឱ្យសង្គមដែលយើងទាំងអស់គ្នាកំពុងរស់នៅជាសង្គមដែលបើកចំហរព័ត៌មានទទួលខុសត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការធ្វើសម្រេចចិត្ត និងមានយុត្តិធម៌សម្រាប់ទាំងអស់គ្នា។