ពលករខ្មែរកំពុងធើ្វការប្រទេសថៃដោយស្របច្បាប់បានសើ្នសុំថៅកែដកហូតលិខិតឆ្លងរក្សាទុកនៅនឹងខ្លួន ដោយអះអាងថាដើម្បីមានភាពងាយស្រួល ក្នុងករណីមានបញ្ហាកើតឡើងដោយចៃដន្យណាមួយ អាចប្រើប្រាស់លិខិតឆ្លងដែននេះ ដោះស្រាយបន្ទាន់។
អង្គការសង្គមស៊ីវិល និងអ្នកជំនាញផ្នែកច្បាប់ព្រមទាំងអ្នកនយោបាយស្នើឱ្យតុលាការអនុវត្តទោសដោយហ្មត់ចត់ដែលមានស្ថានទម្ងន់ទោសជាអតិបរមា ប្រឆាំងឃាតករដែលធ្លាប់មានងាជាឧកញ៉ា បាញ់ប្រហារនៅក្នុងបុរីប៉េងហួត ដែលបណ្តាលឱ្យយុវជន៤នាក់ មានស្លាប់ និងរបួស។
ប្រជាពលរដ្ឋចំនួន៤គ្រួសារជាដើមបណ្តឹងព្រមបញ្ចប់វិវាទក្នុងសំណុំរឿងដីធ្លីទំហំ១០ហិកតាខណៈចុងចោទដែលជាតំណាងពលរដ្ឋ៨៣គ្រួសារចាត់ទុកបណ្តឹងប្រឆាំងរូបលោកថា ជារឿងមិនសមហេតុផល។
ក្រុមអ្នកឃ្លាំមើលសង្គមបានលើកឡើងស្រដៀងគ្នាថាប្រតិកម្មរបស់សហជីពដែលគាំទ្ររដ្ឋាភិបាលប្រឆាំងរបាយការណ៍កាលពីដើមខែមិថុនារបស់អង្គការសង់ត្រាល់ធ្វើឡើងដោយមិនមានភស្តុតាងគ្រប់គ្រាន់ និងជាការរឹតត្បឹតសេរីភាពសហជីព ខណៈក្រសួងមហាផ្ទៃអះអាងថាខ្លួននឹងបន្តអង្កេត និងតាមដានចំពោះទំនាស់មួយនេះ។
ក្រុមអង្គការមិនមែនរដ្ឋាភិបាលចំនួន១៦ស្ថាប័ន នៅថ្ងៃនេះបានជំរុញឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរួមទាំងភាគីសហជីពរោងចក្រ ត្រូវទទួលខុសត្រូវចំពោះការធ្វើឱ្យខាតបង់ផលប្រយោជន៍របស់កម្មករ និងបញ្ឈប់រាល់ទម្រ់ងនៃការរើសអើងសហជីពមូលដ្ឋាន។
មនុស្សមួយក្រុមធំកំពុងមមាញឹកដើរមើលការដាក់បង្ហាញរូបថតនៅលើជញ្ជាំង ដែលរូបថតនីមួយៗ បង្ហាញពីសម្រស់ និងប្រភេទផ្សេងៗគ្នានៃសត្វស្លាបនៅកម្ពុជា។ ក្នុងអាក្បកិរិយាញញឹម ផ្ទៀងមើលរូប និងអានសំណេររៀបរាប់តាមផ្ទាំងនីមួយៗ អ្នកខ្លះក៏បានទាញទូរសព្ទដើម្បីថត និងខ្លះទៀតឈរជាបន្តុំៗជជែកគ្នាពីការ«ពិព័រណ៍សត្វស្លាបកម្ពុជា» ក្នុងរាជធានីភ្នំពេញ។
ការយល់ដឹង និងការយកចិត្តទុកដាក់ចំពោះសត្វស្លាបនៅកម្ពុជា នៅមានកម្រិតតិចតួច ហើយការស្រាវជ្រាវពីសំណាក់អ្នកវិទ្យាសាស្រ្តខ្មែរនិងបរទេស ក៏មិនទាន់មានលក្ខណៈជាក់លាក់នៅឡើយ។ ការបរបាញ់និងការបំផ្លាញជម្រក បង្កជាការគំរាមកំហែងធ្ងន់ធ្ងរដល់សត្វស្លាបនៅកម្ពុជា ដែលនឹងអាចធ្វើឲ្យសត្វស្លាបប្រភេទកម្រខ្លះផុតពូជនាពេលអនាគត ជាពិសេសសត្វស្លាបព្រៃ ដែលមានសម្បុក និងរក្សាពងនៅរន្ធឈើធំៗ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញថតរូបសត្វស្លាប និងសត្វព្រៃ ដែលមានភាពសកម្មក្នុងការតស៊ូមតិខាងការពារនិងអភិរក្សសត្វព្រៃ។
លោក ស៊ុយ សេងលីមស្ថាបនិកនៃគម្រោងអប់រំនិងអភិរក្សសត្វស្លាបនៅកម្ពុជា (BCEC) កំពុងពិរពណ៍នាពីការថតរូបសត្វស្លាបនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ (រូបភាព៖ឈួន ចាន់រស្មី)
ពលរដ្ឋរស់នៅតំបន់បឹងតាមោកបង្ខំចិត្តសុំកិច្ចអន្តរាគមន៍ទៅស្ថាប័នរដ្ឋសភាជាថ្មីទៀត ដោយសារពួកគេរស់នៅក្នុងស្ថានភាពភ័យខ្លាច ក្រោយអាជ្ញាធរសង្កាត់ព្រែកព្នៅដាក់ឱសានទុកពេលឱ្យពលរដ្ឋរុះរើលំនៅដ្ឋានចេញដោយបង្ខំ។
តុលាការកំពូលនឹងប្រកាសសាលដីការសំណើរសុំនៅក្រៅឃុំរបស់លោក នី ណាក់ នៅដើមខែមិថុនា ខាងមុខនេះ ខណៈភរិយារបស់អ្នករិះគន់សង្គមដែលមិនសំចៃមាត់រូបនេះ បន្តទាមទារឱ្យតុលាការផ្តល់សេរីភាពស្វាមីរបស់អ្នកស្រីបាននៅក្រៅឃុំបណ្តោះអាសន្ន។
គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងនាំមុខក្នុងចំណោមគណបក្ស៤ផ្សេងទៀត ដែលចូលរួមប្រកួតប្រជែងបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសម្រាប់អាណត្តិទី៤នេះ។
ប្រជាពលរដ្ឋខ្មែរដែលកំពុងសុំសិទ្ធិជ្រកកោនផ្នែកនយោបាយ បានអះអាងថា នៅដើមខែមិថុនានេះ ពលរដ្ឋខ្មែរដែលរស់នៅប្រទេសជប៉ុននឹងធ្វើមហាបាតុកម្មប្រឆាំងការចាប់ខ្លួន អ្នកនយោបាយមកពីបក្សជំទាស់ និងស្នើឱ្យរដ្ឋាភិបាលជប៉ុនជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាដោះលែងពួកគេចេញពីពន្ធនាគារវិញដោយគ្មានលក្ខខណ្ឌ។
រដ្ឋាភិបាលវៀតណាម ចេញមុខច្រានចោលព័ត៌មានដែលរង់ការរិះគន់ និងសន្មតិថាជាពលរដ្ឋវៀតណាមដែលជេរប្រមាថប្រធានព្រឹទ្ធសភានៅលើបណ្តាញសង្គម ដោយភាគីវៀតណាមចាត់ទុកថាករណីនេះមិនឆ្លុះបញ្ចាំងពីជំហររបស់រដ្ឋាភិបាល និងពលរដ្ឋវៀតណាឡើយ។
ក្រុមអ្នកវិភាគបានលើកឡើងថា ការបង្កើតក្រុមទប់ស្កាត់ចរន្តជ្រុលនិយមដោយគណបក្សប្រជាជនកម្ពុជា ជាការបង្ហាញពីការបែកបាក់ផ្ទៃក្នុងកម្ពុជា និងជាការធ្វើឱ្យមានភាពមិនច្បាស់លាស់រវាងគណបក្សនយោបាយ និងរដ្ឋាភិបាល ខណៈពួកគេថាការទប់ស្កាត់បញ្ហាផ្សេងៗក្នុងសង្គមជាតួនាទីរបស់រដ្ឋាភិបាល មិនមែនការទទួលខុសត្រូវរបស់គណបក្សនយោបាយទេ។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអះអាងថា រឿងដីសម្បទានសង្គមកិច្ចអាជ្ញាធរជំនាញកំពុងបង្កើនសកម្មភាពដោះស្រាយ ខណៈពលរដ្ឋដែលមានឈ្មោះត្រូវទទួលបានការវាស់វែងក្បាលដី បន្តទាមទារឱ្យស្ថាប័នដែលទទួលខុសត្រូវពន្លឿនការងារដោយតម្លាភាព។
ភរិយាជំទប់ទី២ កូតាមកពីគណបក្សភ្លើងទៀន ប្រចាំខេត្តបាត់ដំបង អះអាងថា ការចាប់ខ្លួនស្វាមីរបស់អ្នកស្រីក្រោមបទចោទ «រួមគំនិតក្បត់» នេះគឺជារឿងមួយដែលមិនសមហេតុផល និងគ្មានមូលដ្ឋានផ្លូវច្បាប់ណាមួយទេ ដោយសារស្វាមីរបស់អ្នកស្រី មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់របស់តុលាការឡើយ។
ថ្លែងប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នេះ អ្នកស្រី ប៊ុន ស្រេន និយាយថា តាមពិតទៅស្វាមីរបស់ខ្លួនគឺលោក ប្រាក់ ឈន មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ណាមួយរបស់តុលាការទេ។មិនតែប៉ុណ្ណោះ ស្វាមីរបស់អ្នកស្រី មិនបានចេញធ្វើសកម្មភាពណាមួយ ដែលផ្ទុយនឹងច្បាប់ ក្រៅពីការងារប្រចាំថ្ងៃក្នុងឋានៈជាមន្រ្តីជាប់ឆ្នោតរបស់ឃុំនោះទេ។
អ្នកស្រីបន្តថា៖ «គេចោទប្តីខ្ញុំថារួមគំនិតក្បត់តែគាត់មិនដែល...
ក្រសួងអប់រំ យុវជន និងកីឡា ចេញវិធានការទប់ស្កាត់បាតុភូតអវិជ្ជមាននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ បង្កឡើងដោយសកម្មភាពបង្រៀនបន្ថែមក្រៅម៉ោង ដែលបង្កើតឱ្យមាននូវគម្លាត វិសមភាពយ៉ាងច្រើនសម្រាប់សិស្សានុសិស្សក្រីក្រដែលមិនមានលទ្ធភាពរៀនគួរ។
ប្រជាជនខ្មែរជាច្រើននាក់ប្រើប្រាស់បណ្តាញសង្គមដើម្បីទទួលបានដំណឹង និងការកម្សាន្ត ប៉ុន្តែទន្ទឹមនឹងនេះការរីកចម្រើននៃបច្ចេកវិទ្យា បញ្ញាសប្បនិមិត្ត ឬ AI ក៏បានបង្កឲ្យមានបញ្ហាប្រឈមនានាផងដែរ។
អ្នកស្រី ឈិត កណិកា ជាអ្នកបណ្តុះបណ្តាលផ្នែកសុវត្ថិភាពឌីជីផល បានផ្តល់បទសម្ភាសជាសំណួរចម្លើយដល់សិក្ខាកាម Newsroom Cambodia កញ្ញា តាំង ប៉ហ្គិច អំពីតម្រូវការចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យបច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត ឬ AI ជាពិសេសពាក់ព័ន្ធនឹងការបង្កើតរូបភាព និងវីដេអូដែលបង្កើតឡើងដោយ AI និងត្រូវបានចែកចាយលើបណ្តាញសង្គម។
Q៖ ជាដំបូងនាងខ្ញុំចង់ដឹងថា តើអ្វីជាអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ?