ជា​រៀងរាល់ថ្ងៃ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ចាប់​តាំង​ពី​ព្រលឹម​ទល់​ព្រលប់ សំឡេង​ម៉ាស៊ីន​ម៉ូតូ​ឡាន​តូចធំ​ តែងតែ​បញ្ចេញ​ភាព​ទ្រហឹង​អឺង​កង​មិន​ដែល​លុះថ្ងៃ។ មនុស្ស​ម្នាក់ៗ​ មិន​ថា​ជា​អាជីវករ​លក់ដូរ សិស្ស និស្សិត សាស្រ្តាចា្យ មន្រ្តីរាជការ ​បុគ្គលិក ឬ​ពលរដ្ឋ​សាមញ្ញ​នោះទេ គឺ​សុទ្ធ​​តែ​​ប្រើប្រាស់ដងផ្លូវ ឬ​វិ​ថី​នានា​ ឆ្លងកាត់​ទៅមក​​ដើម្បី​ប្រកបរបរចិញ្ចឹមជីវិតរៀងៗខ្លួន។ ជាមួយ​នឹង​ភាព​មមាញឹក​នៅ​​​លើ​ដង​ផ្លូវ​ ជានិច្ច​កាល​ក៏​តែងតែ​មាន​ការប៉ះ​ទង្គិច​គ្នា​ធ្ងន់​ស្រាល​​​មិន​អាច​ជៀស​បាន​​​ ដោយ​សារ​តែ​កំហុស​​​ផ្ទាល់​ខ្លួនឯង ឬ​ក៏​ជា​ការធ្វេស​ប្រហែស​របស់​អ្នក​បើកបរ​ដទៃ​ទៀត។​ ភាគច្រើន​នៃ​កំហុស​ទាំងនោះ​គឺជា​កំហុស​អចេតនា ដែល​យើង​ទាំងអស់​គ្នា​សុទ្ធសឹង​តែ​មិន​ចង់​ឲ្យ​កើត​ឡើង​ទាល់​តែ​សោះ។ ក្នុងករណី​បង្ក​ជាជម្លោះ ប្រសិនបើ​រឿង​តូចតាច​​អាច​ចេញ​ជា​ជម្លោះ​ពាក្យ​សម្តី​នៅ​លើ​ដង​ផ្លូវ តែ​ខ្លះ​ទៀត​អាច​ក្លាយ​ទៅ​ជា​ការវាយតប់​បង្ក​របួស​​ស្នាម​ ដោយសារតែ​ភាគី​ទាំងសង​ខាង​ប្រកាន់​ត្រូវ​តែ​រៀងៗ​ខ្លួន។ ហើយក្នុ​ង​ចំណោម​នៃ​ភាគី​ជម្លោះ​ក៏​មាន​អ្នក​ខ្លះ​ដឹង​ខុស​ហើយ តែ​មិន​ទទួល​ខុស នៅ​តែ​ប្រកែក​​​ថា​ខ្លួន​ឯង​ត្រូវ ដែល​នេះ​រឹតតែ​ដុត​កំហឹង​ភាគី​ដែល​មិនមាន​កំហុស​ឲ្យ​កាន់​តែ​ឆែវឆា​វ​ថែម​ទៀត។
លោកបានបញ្ជាក់បន្ថែមដែរថា​ ការផលិតរូបបានល្អ ក៏ទាមទារអោយយើងសហការគ្នា​​ឲ្យ​បានល្អ​ រវាង​អ្នកថត ​និង​អ្នក​សរសេរ​អត្ថ​បទផងដែរ​​
យុវជន​គឺជា​កម្លាំង​ចលករ ជា​សារវ័ន្ត​ដែល​អាច​រុញ​ច្រាន​ ឬ​ក៏​នាំ​នាវា​នៃ​ប្រជាជាតិ​មួយ​ឆ្ពោះ​ទៅ​កាន់​ទី​ឋាន​វិបុលភាព និង​សុខដុម​នីយកម្ម​បាន។ ទន្ទឹ​ម​គ្នា​នេះ​ផង​ដែរ ថាមភាព​ដ៏​ខ្លាំងក្លា​នេះ ​ក៏​អាច​ទាញ​នូវ​​នាវា​​នៃ​ប្រជា​ជាតិ​មួយ​ឲ្យ​លិចលង់ទៅក្នុងជ្រោះនៃ​ភាព​មហន្តរាយ​បានដែរ។ ដោយមើល​ឃើញ​សក្តានុពលភាព​ដ៏​មហស្ចារ្យ​របស់​យុវជ​ន​បែប​នេះហើ​យ ទើប​យើង​សង្កេត​ឃើញ​ថា មេដឹកនាំ​ទាំងឡាយ​នៅ​លើ​ពិភពលោក​ តែងតែ​បង្អោន​នូវ​ភាព​ខ្វល់ខ្វាយ ការយក​ចិត្ត​ទុក​ដាក់​ទាំង​ផ្នែក​បញ្ញា​ស្មារតី​របស់​ខ្លួន​បាញ់​ឆ្ពោះ​ទៅ​រក​ការ​បណ្តុះ និង​អភិវឌ្ឍន៍​សមត្ថភាព​យុវជន​ជា​អាទិភាព។ ដោយ​​ហេតុ​​ថា នៅ​​ក្នុង​​សង្គម​​ណា​​ក៏​​ដោយ នៅ​​ពេល​​ដែល​​មាន​​ធនធាន​​យុវជន​​ប្រកប​​ដោយ​​គុណភាព និង​​ប្រសិទ្ធ​ភាព​លើ​​ផ្នែក​​ចំណេះ​​ដឹង សង្គម​​មួយ​​នោះ​​នឹ​ង​​ប្រែ​​ក្លាយ​​​ពី​​សង្គម​​មួយ​​ដែល​​វេញ​​ទៅ​​ដោយ​ស្បៃ​​អន្ធ​ការ​ ទៅ​​ជា​ភ្លឺ​ចិញ្ចែង​ចិញ្ចាច ពីឱន​ភាព​ទៅ​វឌ្ឍនភាព​បាន។ ផ្ទុយ​មក​វិញ  នៅ​ពេល​ណា​ធនធាន​យុវជន​មិន​មាន​លក្ខណៈ​ពេញ​លេញ បាន​ន័យ​ថា មិន​ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធ​ភាព​​ទេ នោះ​ភា​ព​សម្បូរ​បែប​នៃ​អសន្តិសុខ បក្ស​ពួកនិយម អំពើ​ពុករលួយ និង​ភាព​អសីលធម៌​ផ្សេងៗ​ក្នុង​សង្គម ប្រាកដ​ជា​រីក​ស្គុះស្គាយ​ដូច​ផ្សិត​ជា​មិ​ន​ខាន។
ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីមួយ​ដែលពុទ្ធសាសនិកចំណាំ​ទៅ​វត្ត​ប្រគេន​ទេយ្យ​ទាន​ព្រះស​ង្ឃ  ស្ដាប់លោកសូត្រមន្ត និងឱវាទធម្មទេសនា។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺ​នៅ​​​​បច្ឆិមយាម ឬ​ពេលទៀបភ្លឺ ចាប់ពីបិណ្ឌ១ ដល់បិណ្ឌទី១៥ តាម​វត្ត​អារាម​ជាច្រើន​ ជាពិសេស​​នៅ​តាម​ជនបទ គេ​តែង​ឮ​សំឡេង​ស្មូតទំនួញ​ប្រេត និង​សូរ​សូត្រ​ធម៌​​ឮ​​រងំ​ ​បក់​មកតា​ម​ខ្យល់​ត្រជាក់​ធ្លាក់​ពេលទៀបភ្លឺ។  អមជាមួយនឹងសំឡេងមាន់រងាវ​ដាស់អស់អ្នកភូមិផងឱ្យ​ភ្ញាក់​ពីដំណេក​ ​រៀបចំ​ពូត​បាយ​ដំណើប ដើម្បីរូតរះ​ទៅ​បោះបាយបិណ្ឌ និងស្ដាប់លោកសូត្រធម៌​នៅ​ឯវត្តផង​នោះ ​សំឡេង​ព្រះសង្ឃ​ស្វាធ្យាយបរាភវសូត្រ ដែល​ពុទ្ធបរិស័ទ​នាំគ្នាស្ដា​ប់នូវព្រះសូត្រស្មូត​រណ្ដំ អម​ដោយ​សំរាយ​ជា​កាព្យ​តែង​បែប​ខ្មែរ​យ៉ាង​ពិរោះ ពេលរដូវបុណ្យភ្ជុំបិណ្ឌ។ តើអ្វីជាបរាភវសូត្រ? បរាភវសូត្រ ជា​ព្រះសូត្រ​មួយ​ដែល​មាន​សម្ដែង​ក្នុង​គម្ពី​រ​ព្រះត្រៃបិដក (សុតន្តបិដក ភាគ៥២...
ជារៀងរាល់​ឆ្នាំ នា​ចុង​ខែ​តុលា ឬ​ដើ​មខែ​វិច្ឆិកា ពោល​គឺ​​នៅ​​ពេល​ទឹ​ក​ទន្លេ​មេគង្គ​​ចាប់​​ផ្ដើម​ស្រក​​​ចុះ​​ទៅ​វិញ កសិករនៅ​ឃុំ​កោះសូទិន​មានភាពមមាញឹក​ក្នុង​ការដាំថ្នាំជក់ដោយ​មាន​ការងារ​​ជាច្រើន​​ដែល​ត្រូវ​ធ្វើ ដូចជា រៀបចំ​ថ្នាល​ដើម្បី​សាបកូនថ្នាំ រៀបចំ​ដី​ចម្ការ​​ដើម្បី​ហាល​​ដី​ឲ្យ​ស្ងួតជាដើម។ ចំពោះ​ដំណាក់កាល​នីមួយៗ នាងខ្ញុំនឹងរៀបរាប់​ជូន​ដូច​ខាង​ក្រោម៖​ ដំណាក់កាលសាប និងស្ទូងកូនថ្នាំ ជាទូទៅ កសិករ​ត្រូវ​លើក​រង​ជា​ថ្នាល​សម្រាប់​ការ​សាប​កូនថ្នាំ បន្ទាប់​មក​គឺ​ត្រូវ​យក​គ្រាប់​ថ្នាំ​ដែល​ត្រូវ​សាប​ទៅ​ដាក់​ត្រាំ​ទឹក​មួយ​ថ្ងៃមុន រួចទើប​យកមក​សាប​ដើម្បី​ឲ្យ​គ្រាប់​ថ្នាំ​ឆាប់ដុះ។ នៅពេលដែលយើង​សាប​រួច ត្រូវថែទាំ​ស្រោច​ទឹក​រាល់​ថ្ងៃ​រយៈពេល​ប្រហែល​មួយខែ ទើប​យើង​​ដកកូនថ្នាំ​ដែល​សាប​នេះ​យក​ទៅ​ស្ទូង​នៅ​លើ​ថ្នាល​ថ្មី​មួយ​ទៀត។ ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​កូនថ្នាំ​ស្ទុះ​ធំលឿន។ នៅពេល​ស្ទូង​រួច​ យើង​ត្រូវបាចអង្កាម​ និង​យក​ក្រណាត់មកគ្រប​ពី​លើ​រយៈពេល​​​ម្ភៃ​ថ្ងៃ កូនថ្នាំបាន​ប្រវែង​ប្រហែល​មួយចង្អាម​ ល្មមនឹងអាចដកកូនយក​ទៅ​ដាំ​នៅ​ចម្ការ​បាន ។ ដំណាក់កាល​ដក​កូន​ថ្នាំ​ទៅ​ដាំ​នៅ​ចម្ការ
វាជាបទពិសោធន៍មួយ សម្រាប់ជីវិតមួយនេះ ដែលត្រូវបានសមាជិកនៃក្រុមបោះឆ្នោត ផ្តល់ការគាំទ្រ ធ្វើជាពិធីករ។មានមុខងារ ជាអ្នកសម្របសម្រួលកម្មវិធីទាំងមូល ការងារនេះតម្រូវឲខ្ញុំ មានការទទួលខុសត្រូវខ្ពស់ ខុសពីសមាជិកក្រុមដទៃទៀត
គាត់បានប្រាប់ថា ពួកឈ្មួញដឺកជញ្ជូនឈើ តាមច្រកតូចៗ ប៉ុន្តែនៅពេលថ្ងៃ គ្មានសកម្មភាពអ្វីទេ ប៉ុន្តែមាននៅចន្លោះម៉ោង ២ ទៅ​៣ទាបភ្លឺ។
ខ្ញុំសូមលើកទឹកចិត្តដល់ស្រ្តីទាំងអស់ ដែលមានក្តីស្រមៃដូចរូបនាងខ្ញុំដែរ​ ឲមានភាពក្លាហាន និងមានការតាំងចិត្តខ្ពស់ជាមួយនឹងវិជ្ជាជីវៈមួយនេះ ​ព្រោះចុងប៊ិករបស់យើង ពិតជាមានតម្លៃណាស់ ហើយគ្មានអ្វីដែលយើងធ្វើមិនបានទេ​ បើយើងពិតជាចង់ធ្វើវា ពិតប្រាកដមែន។
ពីដំបូងឡើយ អាត្មាទាំងពីរ បានគិតគ្នាថានឹងបន្តយកថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រនយោបាយ ក៏ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរទាំងស្រុង។ អាត្មា​បានសម្រេចមិនរៀនថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់នោះទេ ប៉ុន្តែបានបន្តយកជំនាញអ្នកកាសែតវិញ ដោយហេតុថា អាចធ្វើឲ្យយល់ដឹងបញ្ហាសង្គម និងនយោបាយបានច្រើន។
ខណៈ​ព្រះសុរិយា​កំពុង​ជះ​ពន្លឺ​ក្រហម​ព្រឿងៗ​ពី​ទិស​ខាង​កើត ហាក់បីដូច​ជា​នាំ​យក​មក​ជាមួយ​នូវ​ពេល​វេលា​ដ៏​ល្អ​ដ​​ល់ព្រះ​សង្ឃ និស្សិត រួម​ជាមួយ​សប្បុរសជន​មួយក្រុម ក្នុង​ការជួបជុំ​គ្នា​ត្រៀម​ដំណើរ​ឡើង​រថយន្ត​​ទៅខេត្ត​សៀម​រាប។ រថយន្ត​​កំពុង​ចត​ចាំ​ក្រុម​អ្នក​ធ្វើ​ដំណើរ​ តាម​បណ្តោយ​​ដ​​ង​​មហាវិថី​ព្រះនរោត្តម  ខាងត្បូងវិ​មានឯករាជ្យ  ក្បែរ​សាកល​វិទ្យា​ល័យ​​មួយ​ ដែល​គេ​តែងតែ​ស្គាល់​ថា​ជា​កន្លែង​បណ្ដុះ​ទាំង​ចំណេះ​ជំនាញ​ទាំង​គុណធម៌​ដល់​​និស្សិត នោះ​គឺ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា។ ការធ្វើដំណើរ​អស់​រយ:ពេល​មួយ​ព្រឹក​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦ អស់​រយៈពេល​ប្រមាណ​ជា​បួន​ម៉ោង​ពីភ្នំពេញ​រហូត​ដល់​ទឹក​ដី​អង្គរ​ខេត្តសៀមរាប នោះ​គឺជា​ដំណើរ «សង្គហធម៌ ឬ​ដំណើរ​សង្គ្រោះ​ជីវិត​កុមារ» ដែល​ដឹកនាំ​ដោយ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ។ ដំណើរ​សង្គហធម៌ ​នោះ ធ្វើ​ឡើង​ក្នុង​គោលបំណង​នាំ​យក​​ថវិកា​មួយ​ចំនួន​ដែល​បាន​មក​ពី​កម្មវិធី​បុណ្យផ្កា​ប្រាក់​ប្រមូល​ថវិកា​ទៅ​ចូលរួម​ជួយ​មន្ទីរពេទ្យ​កុ​មារ​អង្គរ​ខេត្តសៀមរាប  កាល​ពី​ថ្ងៃទី៣០  ខែសីហា  ឆ្នាំ​២០២០​កន្លង​ទៅ ក៏​ដូច​ជា​ការរួម​ចំណែក​ក្នុង​ការជួយ​សង្គ្រោះ​ជីវិត​កុមារ​រាប់​រយ​នាក់​ដែល​សម្រាក​ព្យាបាល​នៅ​ទីនោះ  ស្រប​ពេល​ដែល​សង្គម​កំពុង​ជួប​វិបត្តិ​ជំងឺ​​កូវី​ដ​១៩។ ជា​ការ​ពិត​ណាស់  ជម្ងឺកូវីដ​១៩​ មិនមែន​ជា​ជម្ងឺ​គួរ​ឲ្យ​ខ្លាច​ជាង​ជម្ងឺ​នៃ​វិបត្តិ​គុណធម៌ សីលធម៌ របស់​មនុស្ស​ក្នុង​សង្គម​​នោះ​ទេ ពីព្រោះបើ​ខ្វះ​ការ​យល់​ដឹង​ពី​តម្លៃ​​គុណធម៌ ...
The time help me to overcome obstacles. As my nature, I am a calm person who dares not to speak a lot. How can I conquer my nature?
Angkor Wat site has been known as an archaeological site in South-East Asia.
សរុប​មក​មួយ​សប្តាហ៍​ដំបូង​នៅ​ ​​Newsroom Cambodia ជាបទពិសោធន៍ជីវិត​ដ៏ថ្មីសន្លាង​មួយ​ និងជា​ការ​ចង​ចាំមួយ​ដ៏​ល្អ។​
My third time as a freshman at the university started when I had passed the scholarship entrance examination at the Department of Media and Communication (DMC), Royal University of Phnom Penh.
Compost is a significant part of making every kind of plants grow naturally, without chemicals needed, and which produces an extremely good output. Generally, it is being used in urban agriculture, organic farming, horticulture, landscaping, and gardens.
ការប្រើពេលវេលាស្ងប់ស្ងាត់មួយម៉ោងឲ្យមានប្រសិទ្ធិភាពខ្ពស់បំផុតដោយប្រើ Sphere of Silence