WOW មើលគំនរសំរាមក្នុងរាជធានីភ្នំពេញ
បញ្ហាសំរាមនៅក្នុងរាជធានីភ្នំពេញ មិនមែនជារឿងថ្មីៗ ហើយទើបតែកើតឡើងនោះទេ។ ប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ តែងតែរអ៊ូរទាំ ចំពោះករណីមួយចំនួនដែលទាក់ទងទៅនឹងកាកសំណល់ ដែលមានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។
អូស្រ្តាលីផ្ដល់ជំនួយដល់កម្ពុជាប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ
ប្រទេសអូស្រ្តាលី បានប្រកាសថានឹងផ្ដល់ជំនួយចំនួន ១លានដុល្លាអូស្រ្តាលី ដើម្បីពង្រឹងមន្ទីពិសោធន៍ជាតិត្រួតពិនិត្យឱសថរបស់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ
សហគមន៍អឺរ៉ុប និងអង្គការអន្តរជាតិសម្តែងការព្រួយបារម្ភជាថ្មីពីបញ្ហាសិទ្ធិមនុស្ស និងនយោបាយនៅកម្ពុជា
ក្រុមប្រទេសសហគមន៍អឺរ៉ុប និងអង្គការអន្តរជាតិជាង៣០ នៅថ្ងៃចន្ទ បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ សម្តែងការព្រួយបារម្ភពីការធ្លាក់ចុះស្ថានភាពសិទ្ធិមនុស្ស សេរីភាពក្នុងការបញ្ចេញមតិ និងប្រជាធិបតេយ្យនៅកម្ពុជា និងបានស្នើឲ្យមានការត្រួតពិនិត្យ និងស្តារឡើងវិញ។
ក្នុងសេចក្តីថ្លែងការណ៍របស់លោក Ralf Schröer តំណាងឲ្យសហគមន៍អឺរ៉ុប២៧ប្រទេស និងចេញនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នេះ បញ្ជាក់ថា សហគមន៍អឺរ៉ុប ជំរុញឲ្យកម្ពុជាបើកចំហរសេរីភាពនយោបាយ សង្គមស៊ីវិល និងធានាឲ្យបាននូវការការពារសិទ្ធិមនុស្សក្នុងប្រទេស ព្រមទាំងបានអំពាវនាវឲ្យមានការដោះលែងអ្នកការពារសិទ្ធិមនុស្ស និងអតីតមន្ត្រីគណបក្សប្រឆាំងទាំងអស់ ដែលត្រូវបានចាប់ខ្លួនកាលពីពេលកន្លងមក។
សហគមន៍អឺរ៉ុបបានលើកឡើងថា៖ «យើងសូមធ្វើការអំពាវនាវជាថ្មីម្តងទៀតដល់អាជ្ញាធរកម្ពុជាចាត់វិធានការបន្ទាន់...
ខេមបូចាបង្ហាញការបារម្ភពីការរិតត្បិតសេរីភាពសារព័ត៌មានក្រោយលោក សុវណ្ណ រិទ្ធី ត្រូវបានកាត់ទោស
(ភ្នំពេញ)៖ បន្ទាប់ពីលោក សុវណ្ណ រិទ្ធី អតីតនិពន្ធនាយក TVFB ត្រូវបានដោះលែងក្រោមការព្យួរទោសពីបទ «ញុះញង់ឲ្យមានចលាចលក្នុងសង្គម» ក្រោយជាប់ឃុំអស់រយៈពេលជាង៥ខែ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានសម្តែងការព្រួយបារម្ភលើសេរីភាពសារព័ត៌មាន និងថា នេះជាការគំរាមកំហែងដល់ការបន្តប្រើប្រាស់សេរីភាពអ្នកសារព័ត៌មានដែលកំពុងបំពេញវិជ្ជាជីវៈ។
ការចេញសេចក្តីព្រួយបារម្ភរបស់ខេមបូចា ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបើកសវនាការជំនុំជម្រះ ដោយសម្រេចផ្ដន្ទាទោសអតីតអគ្គនាយកសារព័ត៌មាន TVFB រូបនេះដាក់ពន្ធនាគាររយៈពេល១៨ខែ។ ចៅក្រមបានប្រកាសដោះលែងលោក សុវណ្ណ រិទ្ធី មកត្រឹមការអនុវត្តទោសទោសក្នុងពន្ធនាគារតែ៥ខែ ២៨ ថ្ងៃ...
ជនជាតិចិនជាសះស្បើយហើយពីកូវីដ ១៩ ខណៈពុំមានករណីឆ្លងថ្មី
ក្រសួងសុខាភិបាល បានប្រកាសថា ជនជាតិចិនដែលមានវ័យ២៨ឆ្នាំ បានជាសះស្បើយហើយពីជំងឺកូវីដ ១៩ និងពុំមានករណីឆ្លងថ្មីទៀតទេ គិតត្រឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ
អ្នកមិនជក់បារីបារម្ភពីផលប៉ះពាល់សុខភាពដោយសារអ្នកជក់ក្បែរខ្លួន
នៅតាមទីសាធារណៈ គេតែងឃើញមានអ្នកជក់បារីបណ្តាលឲ្យមានផ្សែងហុយប៉ះពាល់ដល់អ្នកដែលនៅក្បែរនោះ។ ពលរដ្ឋដែលមិនជក់បារីមួយចំនួនលើកឡើងថា ពួកគេចង់ឃើញមានវិធានការលើការតម្លើងថ្លៃបារី និងចង់ឲ្យអ្នកជក់មានទំនួលខុសត្រូវ ដោយទៅជក់ឲ្យឆ្ងាយពីមនុស្សនៅទីសាធារណៈ។
កញ្ញា ទី ច័ន្ទធារី ពលរដ្ឋមួយរូបនៅខេត្តសៀមរាប និយាយថា កញ្ញាមិនចូលចិត្តក្លិន និងផ្សែងបារីទេ ពិសេសកញ្ញាបារម្ភពីផលប៉ះពាល់សុខភាពនៅពេលកញ្ញាដើរកាត់អ្នកជក់បារីតាមទីសាធារណៈ។ កញ្ញាបន្ថែមថា កញ្ញាតែងដើរគេចនៅពេលដែលកញ្ញាឃើញមានអ្នកជក់បារីនៅក្បែរខ្លួន។
កញ្ញាបន្តថា អ្នកជក់បារីបានធ្វើឲ្យរំខានដល់ការធ្វើចរាចរណ៍ រំខាននៅតាមទីរមណីយដ្ឋាន ឬកន្លែងសាធារណៈនានាជាដើម។
កញ្ញានិយាយ៖ «គាត់អត់មានត្រូវជក់ទេ គាត់ត្រូវមានទំនួលខុសត្រូវក្នុងការបើកបរ ខ្លាចតែរវល់តែជក់ ភ្លឹកអីទៅវាអាចគ្រោះថ្នាក់ដល់អ្នកដទៃ ផ្សែងដល់អ្នកដទៃ ជាពិសេសពេលឈប់នៅស្តុប...
អភិបាលក្រុងសៀមរាប៖ ប្រជាពលរដ្ឋភាគច្រើនរុះរើសំណង់ បន្ទាប់ពីរយៈពេលកំណត់១០ថ្ងៃ
អភិបាលក្រុងសៀមរាប លោក នួន ពុទ្ធារ៉ា បាននិយាយកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ថាប្រជាពលរដ្ឋភាគច្រើនបានរុះរើសំណង់របស់ខ្លួចរួច ហើយបន្ទាប់ពីរយៈពេលកំណត់១០ថ្ងៃ ដែលអាជ្ញាធរបានទុកពេលឲ្យ ដើម្បីយកទីកន្លែងដើម្បីសាងសង់ផ្លូវ ៣៨ខ្សែថ្មី នៅក្នុងក្រុង
មន្រ្តីបក្ស LDP ចោទប្រកាន់អាជ្ញាធរមូលដ្ឋាន និងមន្រ្តី គ.ជ.ប បង្កភាពយឺតយ៉ាវដំណើរការរៀបចំចុះឈ្មោះអ្នកសង្កេតការណ៍
មន្រ្តីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានចោទប្រកាន់ អាជ្ញាធរមូលរដ្ឋាន និងមន្រ្តីរៀបចំការបោះឆ្នោត (គ.ជ.ប) ថាបង្កភាពយឺតរ៉ាវដល់ដំណើរការរៀបចំការចុះឈ្មោះដាក់អ្នកសង្កេតការណ៍របស់ខ្លួននៅក្នុងឃុំ សង្កាត់ ខណៈដែលមន្រ្តីខ្លះទៀតសេពគ្រឿងស្រវឹងនៅកន្លែងធ្វើការថែមទៀតផង
មេធាវីការពាលោក កឹម សុខា សុំបន្តសវនាការកូនក្តីឡើងវិញ បន្ទាប់ពីស្ថានភាពកូវីដ១៩បានធូរស្រាល
ក្រុមមេធាវីកាពារក្ដីលោក កឹម សុខា នៅថ្ងៃចន្ទនេះ បានដាក់លិខិតស្នើសុំឱ្យតុលាការដំបូងរាជធានីភ្នំពេញដំណើរការជំនុំជម្រះសំណុំរឿងកូនក្ដីរបស់ពួកគេឡើងវិញ ក្រោយមានការពន្យាពេលសវនាការអស់រយៈពេលជាង៦ខែ ដោយសារជំងឺកូវីដ១៩។
ការកែច្នៃប្លាស្ទិកចេញជាម៉ាស៊ូតផ្តល់ផលចំណេញដល់បរិស្ថានច្រើនជាងផលចំណេញសេដ្ឋកិច្ច
ប្លាស្ទិក ត្រូវបានគេទទួលស្គាល់ថាមានសារធាតុពុលច្រើនដែលបណ្តាលឲ្យប៉ះពាល់បរិស្ថាន និងសុខភាពមនុស្សសត្វខ្លាំង។ ការកែច្នៃប្លាស្ទិកធ្វើជាម៉ាស៊ូត កំពុងត្រូវបានធ្វើឡើងតាមរយៈអង្គការបណ្តុះបណ្តាលថ្នាក់មូលដ្ឋាន ហៅកាត់ថា OBT ដែលមានទីតាំងស្ថិតក្នុងស្រុកត្បូងឃុំ ខេត្តត្បូងឃ្មុំ។
លោក ឃុន ស៊ីវ ជំនួយការប្រធានអង្គការ OBT និងជាអ្នកកាន់គម្រោងនេះ បានប្រាប់ Newsroom Cambodia ថា ការកែច្នៃប្លាស្ទិច ទៅជាម៉ាស៊ូតគឺធ្វើឡើងក្នុងគោលបំណងកាត់បន្ថយបរិមាណសំរាមប្លាស្ទិក និង អប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីផលប៉ះពាល់ប្លាស្ទិក។
«គោលដៅសំខាន់របស់ខ្ញុំទី១ គឺអប់រំប្រជាពលរដ្ឋឱ្យគាត់យល់ពីផលប៉ះពាល់ប្លាស្ទិក និងប្រាប់គាត់ឱ្យចេះកាត់បន្ថយ...
រកឃើញវីរុសកូវីដ ១៩ ពីរករណីថែមទៀតលើជនជាតិបារាំង និងស្ត្រីឥណ្ឌា ពេលធ្វើដំណើរមកកម្ពុជា
ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២០នេះថា បានរកឃើញអ្នកផ្ទុកជំងឺកូវីដ ១៩ ពីរនាក់ថែមទៀត លើបុរសជាជនជាតិបារាំង អាយុ២៧ឆ្នាំ និងស្ត្រី ជនជាតិឥណ្ឌា អាយុ៣៧ ដែលបានធ្វើដំណើរតាមជើងហោះហើរមកកម្ពុជា
ក្រុមមកពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឈ្នះការប្រកួតរ៉ូបូត ថ្នាក់ជាតិលើកទី៧
ក្រុម NPIC02 មកពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានឈ្នះការប្រកួតនៅវគ្គផ្តាច់ព្រាត់ក្នុងកម្មវិធីការប្រកួតប្រជែងរ៉ូបូត ថ្នាក់ជាតិលើកទី៧ កាលពីថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២០នេះ
កម្ពុជាបានចំណូលប្រមាណ៦លានដុល្លារ ពីការលក់ស្លាកលេខពិសេស ខណៈដាក់ចេញប័ណ្ណបើកបរអន្ដរជាតិលើកដំបូង
ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានប្រកាសថា រកបានចំណូលប្រមាណ៦លានដុល្លារ ចូលជាថវិការរដ្ឋក្នុងពេល៩ខែ តាមរយៈការលក់ស្លាកលេខយានយន្ដពិសេសផ្ទាល់ខ្លួន ខណៈដែលកម្ពុជាដាក់ចេញប័ណ្ណបើកបរអន្ដរជាតិជាលើកដំបូង
ការរៀនមុខវិជ្ជាទំនាក់ទំនងអន្តរជាតិទាមទារឲ្យនិស្សិតមានចំណេះដឹងទូទៅច្រើន
ទំនាក់ទំនងអន្តរជាតិ បានក្លាយជាមុខវិជ្ជាពេញនិយមមួយក្នុងចំណោមមុខវិជ្ជានានា ដែលកំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់សិស្សនិស្សិត ខណៈពេលដែលប្រទេសកម្ពុជាចាប់ផ្តើមសហការ និងកសាងទំនាក់ទំនងល្អជាមួយបណ្តាប្រទេសផ្សេងៗក្នុងពិភពលោក ដើម្បីពង្រឹងនូវការទូត និងកិច្ចសហប្រតិបត្តិការ រួមមានផ្នែកនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សាសនា និងច្បាប់
អាល្លឺម៉ង់ផ្តល់ជំនួយ៧លានអឺរ៉ូប្រយុទ្ធប្រឆាំងផលប៉ះពាល់នៃកូវីដ ១៩ នៅកម្ពុជា
សេចក្តីប្រកាសនោះបាននិយាយថាជំនួយនេះមានគោលបំណងសម្រាប់យុទ្ធនាកាលើកកម្ពស់ការយល់ដឹង វិធានការអនាម័យ ការបង្កើតមន្ទីរពិសោធន៍បង្អែកទី២ និងសម្រាប់ការព្យាបាលបន្ទាន់
ស្ត្រីមួយរូបនៅបាត់ដំបង ត្រូវបានរកឃើញផ្ទុកវីរុសកូវីដ ខណៈអាជ្ញាធរស្វែងរកអ្នកប៉ះពាល់បន្តទៀត
តាមរយៈការធ្វើតេស្តលើវត្ថុសំណាកលើកទី១ ក្រសួងរកឃើញថាគាត់អវិជ្ជមានកូវីដ១៩ តែមកដល់ថ្ងៃទី១៣ នៃការធ្វើចត្តឡីស័កដោយខ្លួនឯង ទើបលទ្ធតេស្តលើកទី២បង្ហាញថាស្ត្រីរួបនេះវិជ្ជមានកូវីដ១៩។ នេះយោងតាមក្រសួងសុខាភិបាល