Home Blog Page 133

កម្ពុជាបញ្ជាក់ជាថ្មី មិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅក្នុងប្រទេសទេ

លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ បានបញ្ជាក់សារជាថ្មីថា កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេស នៅលើទឹកដីរបស់ខ្លួននោះទេ

កូវីដ ១៩ ធ្វើឲ្យចំនួនពុទ្ធបរិស័ទថយចុះក្នុងពីធីបុណ្យភ្ជុំបិណ្ឌ

ជំងឺកូវីដ ១៩ បានធ្វើឲ្យ មានការថយចុះខ្លាំង ចំនួនពុទ្ធបរិស័ទមកចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាងឆ្នាំមុនៗ ដោយសារតែចំណូលពួកគាត់ត្រូវបានប៉ះពាល់ និងមានការភ័យខ្លាច ពីការឆ្លងវីរុសដ៏កាចសាហាវនេះ ផងដែរ

ការអធ្យាស្រ័យគ្នាក្នុងការបើកបរ ឆ្លុះបញ្ចាំងពីកម្រិតសីលធម៌ និងសាមគ្គីភាពក្នុងសង្គម

ជា​រៀងរាល់ថ្ងៃ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ចាប់​តាំង​ពី​ព្រលឹម​ទល់​ព្រលប់ សំឡេង​ម៉ាស៊ីន​ម៉ូតូ​ឡាន​តូចធំ​ តែងតែ​បញ្ចេញ​ភាព​ទ្រហឹង​អឺង​កង​មិន​ដែល​លុះថ្ងៃ។ មនុស្ស​ម្នាក់ៗ​

អ្វីទៅជាការថតរូបព័ត៌មាន?

លោកបានបញ្ជាក់បន្ថែមដែរថា​ ការផលិតរូបបានល្អ ក៏ទាមទារអោយយើងសហការគ្នា​​ឲ្យ​បានល្អ​ រវាង​អ្នកថត ​និង​អ្នក​សរសេរ​អត្ថ​បទផងដែរ​​

ជនជាតិអង់គ្លេសម្នាក់ ត្រូវបានរកឃើញផ្ទុកវីរុសកូវីដ ១៩ ពេលមកដល់កម្ពុជា

ក្រសួងសុខាភិបាល បានប្រកាសកាលពីថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះថា បានរកឃើញលទ្ធផលវិជ្ជមានវីរុសកូវីដ ១៩ លើបុរសជនជាតិអង់គ្លេសម្នាក់ អាយុ៥៤ឆ្នាំ ដែលបានធ្វើដំណើរតាមជើងហោះហើរ មកកម្ពុជា

ព្រះមេគណរាជធានីភ្នំពេញ៖ ព្រះសង្ឃអាចចូលរួមក្នុងសកម្មភាពនយោបាយបាន តែមានដែនកំណត់

សម្តេចព្រះពុទ្ធជ័យមុនី ​ឃឹម​​ សន​ ព្រះមេគណរាជធានីភ្នំពេញ បាន​​បញ្ជាក់ថា ​​ព្រះពុទ្ធ​សាសនា​​មិន​បាន​ហាម​ឃាត់​​​ព្រះសង្ឃ​​មិន​ឲ្យ​​​​ចូល​​​​រួម ​​ស​កម្ម​​ភា​​ពនយោបាយនោះទេ ប៉ុន្ដែត្រូវស្ថិតនៅក្រោមពុទ្ធបញ្ញាត្តិ ​​និង​ច្បាប់ជាតិ ​ដែលជាដែនកំណត់

របរធ្វើសូត្រនៅកោះឧកញ្ញាតី រងផលប៉ះពាល់ខ្លាំង ដោយសារកូវីដ ១៩

0
ប្រជាពលរដ្ឋ នៅក្នុងឃុំកោះឧកញ្ញតី បាននិយាយថា ជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់អ្នកប្រកបរបរតម្បាញសូត្រ ធ្វើឲ្យតម្លៃនៅលើទីផ្សារធ្លាក់ចុះ បណ្តាលឲ្យអាជីពមួយនេះបានបាត់បង់ស្ទើរតែទាំងស្រុង និងយុវជនជំនាន់ក្រោយលែងចង់រៀនសូត្របន្តដែរ

ការធ្លាក់ចុះសីលធម៌សង្គមកំពុងជាការព្រួយបារម្ភនៅកម្ពុជា

សីលធម៌សង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ ហាក់​មាន​ការធ្លាក់​ចុះ ​ដោយ​សារ​ឃើញ​មាន​ករណី​ជាច្រើន​​បានកើតឡើង​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ដូចជា​ការរំលោភ សម្លាប់ ការបំពាន​ផ្លូវភេទ​ទៅ​លើ​ស្ត្រី​ ការ​ផឹក​ស្រវឹង​ឡូឡា ការ​ស្រែក​ច្រៀង​ខារ៉ាអូខេ​ឮៗ រំខាន​អ្នក​ដទៃ​ជាដើម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការព្រួយបារម្ភ​​​ក្នុង​បណ្តា​ប្រជាជាតិ​កម្ពុជា។ ក្រុមអ្នកជំនាញផ្នែកសីលធម៌លើកឡើងថា នៅ​ពេល​​ដែល​សីលធម៌សង្គម​​ធ្លាក់​ចុះ បើទោះបីជា​មានការអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​សេដ្ឋកិច្ច​ឡើង​ខ្ពស់​ដល់​កម្រិត​ណា​ក៏ដោយ ក៏​មិន​អាច​ធ្វើ​ឲ្យ​សង្គម​នោះ​មា​ន​សេចក្តី​សុខ​ក្សេមក្សាន្ត​បាន​ដែរ​

ប្រាក់ឈ្នួលកម្មករនិយោជិត ត្រូវបានដំឡើងចំនួន ២ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២១

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បាននិយាយថាការកើនឡើងប្រាក់ឈ្នួល ២ដុល្លារនេះ គឺវា «តិចតួច» ដែលធ្វើឲ្យ កម្មករនិយោជិត មិនអាចដោះស្រាយ នូវជីវភាពពួកគាត់បានទេ ចំពេលដែលអតិផរណាមាប្រហែល៣ភាគរយ

ហេតុអ្វីត្រូវបណ្តុះនូវវប្បធម៌កតញ្ញូ និងចរិតជាតិនិយមដល់យុវជន?

0
យុវជន​គឺជា​កម្លាំង​ចលករ ជា​សារវ័ន្ត​ដែល​អាច​រុញ​ច្រាន​ ឬ​ក៏​នាំ​នាវា​នៃ​ប្រជាជាតិ​មួយ​ឆ្ពោះ​ទៅ​កាន់​ទី​ឋាន​វិបុលភាព និង​សុខដុម​នីយកម្ម​បាន។

ហេតុអ្វីនៅតាមវត្តអារាមព្រះសង្ឃតែងសូត្រធម៌បរាពេលព្រឹកអំឡុងបោះបាយបិណ្ឌ?

ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីមួយ​ដែលពុទ្ធសាសនិកចំណាំ​ទៅ​វត្ត​ប្រគេន​ទេយ្យ​ទាន​ព្រះស​ង្ឃ ស្ដាប់លោកសូត្រមន្ត និងឱវាទធម្មទេសនា។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺ​នៅ​​​​បច្ឆិមយាម ឬ​ពេលទៀបភ្លឺ ចាប់ពីបិណ្ឌ១ ដល់បិណ្ឌទី១៥ តាម​វត្ត​អារាម​ជាច្រើន​ ជាពិសេស​​នៅ​តាម​ជនបទ គេ​តែង​ឮ​សំឡេង​ស្មូតទំនួញ​ប្រេត និង​សូរ​សូត្រ​ធម៌​​ឮ​​រងំ​ ​បក់​មកតា​ម​ខ្យល់​ត្រជាក់​ធ្លាក់​ពេលទៀបភ្លឺ។

Vox Pop: តើកូវីដ១៩ ប៉ះពាល់ប្រជាពលរដ្ឋក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចម្តេចខ្លះ?

ពល​រដ្ឋ​មួយ​ចំនួន​ ​ប្រកបរបរ ​ក្នុង​វិស័យ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ បានបញ្ជាក់​ប្រាប់សិក្ខា​ក្ខាមរបស់​ Newsroom Cambodia ពី​ទស្សនៈរបស់គាត់ ​ចំពោះផលប៉ះពាល់ដោយសារ​កូ​វីដ​១៩ ដូចខាងក្រោមនេះ

មុខរបរដាំថ្នាំជក់របស់កសិករនៅឃុំកោះសូទិន ខេត្តកំពង់ចាម

ជារៀងរាល់​ឆ្នាំ នា​ចុង​ខែ​តុលា ឬ​ដើ​មខែ​វិច្ឆិកា ពោល​គឺ​​នៅ​​ពេល​ទឹ​ក​ទន្លេ​មេគង្គ​​ចាប់​​ផ្ដើម​ស្រក​​​ចុះ​​ទៅ​វិញ កសិករនៅ​ឃុំ​កោះសូទិន​មានភាពមមាញឹក​ក្នុង​ការដាំថ្នាំជក់ដោយ​មាន​ការងារ​​ជាច្រើន​​ដែល​ត្រូវ​ធ្វើ ដូចជា រៀបចំ​ថ្នាល​ដើម្បី​សាបកូនថ្នាំ រៀបចំ​ដី​ចម្ការ​​ដើម្បី​ហាល​​ដី​ឲ្យ​ស្ងួតជាដើម។

លោកស្រី រ៉ូណា ស្មីត ជំរុញរដ្ឋាភិបាលកម្ពុជាធានាឲ្យមានការគោរព និងការពារសេរីភាពបញ្ចេញមតិ

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត នៅ​ថ្ងៃ​អង្គារ​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​​ធានា​ឲ្យ​មាន​ការ​គោរព​ និង​ការពារ​​សិទ្ធិ​​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ និង​ការ​ជួប​ជុំ​ដោយ​សន្តិវិធី​។​ ​ក្នុង​សារ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ស្រី រ៉ូណា ស្មីត បញ្ជាក់​ថា លោក​ស្រី​​សម្តែង​អំពី​កង្វល់​​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដោយសារ​មាន​ការចាប់​ខ្លួន​យុវជន​បរិស្ថាន​បីរូប និង​សកម្មជន​ផ្សេងទៀ​តកាលពីពេលថ្មីៗនេះ។ លោកស្រីបានសrសេរដូច្នេះថា​៖​ «ខ្ញុំ​មាន​កង្វល់​ចំពោះ​របាយ​ការណ៍​ថ្មីៗ​នេះ​អំពី​ការ​ចាប់​ខ្លួន​សកម្មជន​​បរិស្ថាន​ចំនួន​បីរូប​ ដែល​ឥឡូវ​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ និង​បង្កើត​ភាព​វឹកវរ​នៅ​ក្នុង​សង្គម ​តាម​មាត្រា​៤៩៤​និង​៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ។ ​បុគ្គល​មួយ​ចំនួន​ទៀត ​រាប់​ទាំង​ព្រះ​សង្ឃ​មួយ​អង្គ​ត្រូវ​បាន​ចាប់​ខ្លួន ​និង​ឃុំ​ខ្លួន​ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន»។​ លោកស្រី​បន្ថែម​ថា ​ក្នុង​របាយការណ៍​ដែល​លោក​ស្រី​ទទួល​បាន​ ក៏​បាន​លើកឡើង​ថា...

Vox Pop: មតិយុវជនពីការសិក្សាតាមអ៊ិនធឺណេត

តើការរៀនអនឡាញ មានគុណសម្បត្តិ និងគុណវិបត្តិ​អ្វីខ្លះ? ខាងក្រោមនេះជាយោបល់របស់យុវជនមួយចំនួន ដែលសិក្ខាកាមសារព័ត៏មាន Newsroom Cambodia បានធ្វើការសាកសួរ

បទពិសោធន៍នៃការធ្វើពិធីករ លើកដំបូង

វាជាបទពិសោធន៍មួយ សម្រាប់ជីវិតមួយនេះ ដែលត្រូវបានសមាជិកនៃក្រុមបោះឆ្នោត ផ្តល់ការគាំទ្រ ធ្វើជាពិធីករ។មានមុខងារ ជាអ្នកសម្របសម្រួលកម្មវិធីទាំងមូល ការងារនេះតម្រូវឲខ្ញុំ មានការទទួលខុសត្រូវខ្ពស់ ខុសពីសមាជិកក្រុមដទៃទៀត

Latest News