Home Blog Page 70

ពលរដ្ឋនៅខេត្តស្វាយរៀង ចោទអាជ្ញាធរមូលដ្ឋានលក់ស្រះទឹករដ្ឋឱ្យបុគ្គលឯកជន

ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្ដស្វាយរៀង ចោទអាជ្ញាធរមូលដ្ឋានថា​គប់គិតគ្នា លក់ស្រះទឹករដ្ឋទំហំប្រមាណ ៣ហិកតា ទៅឱ្យបុគ្គលឯកជន និង​ទាមទារឱ្យរក្សាទុកស្រះទឹកនេះជាសម្បត្តិរួម ដើម្បីបំរើផលប្រយោជន៍សម្រាប់អ្នកភូមិអាស្រ័យផល។

ពលរដ្ឋដាក់ពាក្យប្តឹង​ទៅ​​ក្រសួងមហាផ្ទៃ ស្នើ​ឱ្យ​ជួយដោះស្រាយរឿង​​មន្រ្តីម្នាក់យកប្រាក់​ជាថ្នូរ​បាន​ក្រប​ខណ្ឌ​រដ្ឋ

ប្រជាពលរដ្ឋចំនួន១១គ្រួសារ រស់នៅស្រុកសំឡូត ខេត្តបាត់ដំបង បានដាក់ពាក្យបណ្តឹងទៅក្រសួង​មហា​ផ្ទៃ ទាម​ទារ​ឱ្យ​ស្រ្តីជាមន្រ្តីពន្ធនាគារម្នាក់ប្រគល់ថវិកាឱ្យពួកគេវិញ ក្រោយមិនគោរព​​តាម​​ការ​​សន្យា​ដែលធានាឱ្យកូនៗរបស់ពួកគេ បានចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋ។

បទយកការណ៍៖ ពលរដ្ឋជិត៥០០គ្រួសារនៅទំនប់៩៤ បារម្ភការបណ្ដេញចេញ ក្រោមគម្រោងសង់ព្រលានយន្ដហោះថ្មីនៅខេត្តកណ្តាល

គ្រឿងចក្រជាច្រើនគ្រឿង កំពុងមមារញឹកចាក់ដីលុបបឹងនៅលើទំនប់៩៤ ក្នុងស្រុកកណ្ដាល​ស្ទឹង ខេត្ដ​កណ្ដាល ដើម្បី​​បន្តសាងសង់ព្រលានយន្តហោះខា្នតអន្តរជាតិថ្មីមួយ ដែលកំពុងមានវិវាទដីធ្លីជាមួយអ្នកភូមិរាប់រយហិកតា។ សំឡេងគ្រឿងចក្រលាន់ឭកងរំពងទាំងនោះ បានបង្កភាពភ័យខ្លាចដល់ពលរដ្ឋ និងជាសញ្ញាមួយប្រាប់ថា ពួកគេនឹងត្រូវចាកចេញពីទីកំណើតដែលធ្លាប់រស់នៅក្នុងពេលខ្លីខាងមុខនេះ។

យុវជនកំព្រាម្នាក់តស៊ូហ្វឹកហាត់កីឡារត់ប្រណាំងជិត១០ឆ្នាំរហូតឈ្នះមេដាយមាសស៊ីហ្គេម

យុវជន​កំពា្រ​ឪពុកម្តាយម្នាក់ ក្លាយ​ជាម្ចាស់​មេដាយ​មាស ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាប្រជាជាតិ​​អាស៊ី​អាគ្នេយ៍ ហៅកាត់ថា ​ស៊ីហ្គេម ​លើក​ទី៣២ លើវិញ្ញាសាអត្តពលកម្ម(រត់ប្រណាំង) ក្រោយ​តស៊ូ​ហ្វឹក​ហាត់​ជម្នះ​ឧបសគ្គ និងការឈឺចាប់ផ្សេងៗជិត១០ឆ្នាំ ក្នុងគោលបំណងយកកិត្តិយសជូន​ជាតិ និង​ចង់​មាន​ជីវភាព​សមរម្យ​មួយ ដើម្បីជៀសពីការមើលងាយពីមនុស្សជុំវិញខ្លួនមួយចំនួន។

ព្រះសង្ឃនៅខេត្ត​កំពង់ធំ អំពាវ​នាវ​រក​ជំនួយ​សង់​វិហារ​ ក្រោយ​បាក់​រលំ​ដោយ​សារ​គ្រោះ​ធម្ម​ជាតិ

ព្រះសង្ឃគង់នៅវត្ត ទួលប្រាសាទពេជ្ររង្សី ស្ថិតនៅភូមិលឹក ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ កំពុងអំពាវពាវរកជំនួយពីសប្បុរស​ជន ដើម្បីសាងសង់វិហារថ្មីក្នុងវត្ត ក្រោយមានគ្រោះធម្មជាតិខ្យល់បក់ខ្លាំងបង្កឱ្យវិហារចាស់ដែលសង់ពីឈើបាក់រលំខ្ទេចទាំងស្រុង។

និស្សិតនៅតាមសាកលវិទ្យាល័យចង់បានការគាំពារផ្នែកសុខភាពឥតបង់ថ្លៃពីរដ្ឋាភិបាល

និស្សិតមួយចំនួនដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានា បានជំរុញទៅកាន់រដ្ឋាភិបាល បញ្ចូលពួកគេ​ជាក្រុមគោលដៅ ដើម្បីទទួលបានកិច្ចគាំពារសង្គមផ្នែកសុខាភិបាល ដូចក្រុមងាយរងគ្រោះផ្សេងៗទៀតនៅក្នុងសង្គម។

សមាគមខ្មែរ​ក្រោម​ប្រារព្ធពិធីរំឭកខួប៧៤ឆ្នាំនៃ​ថ្ងៃបារាំងប្រគល់ទឹកដីកម្ពុជាក្រោមឱ្យវៀតណាមត្រួតត្រាបន្តនៅដើម​ខែមិថុនា

អង្គការ-សមាគមខ្មែរកម្ពុជាក្រោម គ្រោងប្រារព្ធពិធីរំឭកខួប៧៤ឆ្នាំ នៃ​ថ្ងៃដែលអាណានិគមបារាំងប្រគល់​ទឹកដីកម្ពុជាក្រោម​ទៅ​ឱ្យវៀតណាមត្រួតត្រាបន្ តនៅថ្ងៃទី៤ ខែមិថុនា ខាងមុខនេះ និង​បានអំពាវនាវដល់សាធារណជនចូលរួមវិភាគទានទ្រទ្រង់ពិធីរំឭកខួបនេះផងដែរ។

សាលាឧទ្ធរណ៍មិនទាន់កំណត់ថ្ងៃបើកសវនាការលើបណ្ដឹងសាទុក្ខ​ករណី​​លោក កឹម សុខា

មេធាវីការពារក្ដីឱ្យលោក កឹម សុខា ឱ្យដឹងថា សាលាឧទ្ធរណ៍ភ្នំពេញ ពុំទាន់​ជូន​ដំណឹង​ជុំវិញការ​បើកសវនាការក្នុងសំណុំរឿងកូនក្តីរបស់ខ្លួន ដែល​ប្ដឹងជំទាស់​​ទៅនឹងសាលក្រមសាលាដំបូង​រាជធានី​ភ្នំពេញ​ នៅឡើយទេ ក្រោយ​ដាក់ពាក្យបណ្ដឹងអស់រយៈពេលជាង១ខែមក​នេះ។ 

ពលរដ្ឋខកបំណងក្រោយអាជ្ញាធរអូសបន្លាយដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុនសង់ព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល

ប្រជាពលរដ្ឋដែលមាន​ជម្លោះ​ដីធ្លី​​នៅតំបន់អភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិថ្មីក្នុងខេត្តកណ្ដាល បានបង្ហាញការ​ខកចិត្ត ដោយ​ថា មន្ត្រីថ្នាក់ខេត្តតែងតែគេចវេះមិនព្រម​រក​ដំណោះស្រាយ​តាមការណាត់ជួប។

ក្រុមយុវជនស្រឡាញ់បរិស្ថានចែករំលែកព័ត៌មានការបំផ្លាញព្រៃឈើនៅដែនជម្រកសត្វព្រៃ​ព្រៃឡង់

ក្រុមយុវជនស្រឡាញ់បរិស្ថាន បានរៀបចំកម្មវិធីចែករំលែកព័ត៌មាន ស្តីពី ការបំផ្លិចបំផ្លាញព្រៃឈើ ក្រោយពួកគេរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើជាច្រើននៅដែនជម្រកសត្វព្រៃព្រៃឡង់ខេត្តព្រះវិហារ។

កម្មកររោងចក្រផលិតសម្ភារឱ្យក្រុមហ៊ុនAdidasថា មានសង្ឃឹមតិច​ដែល​ក្រុម​ហ៊ុន​នេះ​​ជួយ​ទ្រទ្រង់​​ជីវភាព​​អំឡុង​ប្រឈម​បញ្ហាការ​ងារ

ក្រោយ​ថ្ងៃយុទ្ធនាការសកលពីក្រុម​សហជីពជាង ៣០នាក់ នៅប្រទេស​កម្ពុជា​ដែល​ទាម​ទារ​ឱ្យ​ក្រុម​ហ៊ុន​អន្តរ​ជាតិ Adidas ផ្ដល់​ការ​គាំពារ​ដល់​កម្មករ​នៅពេល​ដែល​ពួក​គេ​ជួប​ប្រទះ​វិបត្តិ​ការ​ងារ កម្មករ​បម្រើកា​រ​ងារ​នៅ​រោងចក្រផលិតសម្ភារឱ្យក្រុមហ៊ុនAdidasថា មាន​សង្ឃឹម​តិច​តួច​ដែល​ក្រុម​ហ៊ុន​យក្ស​មួយ​នេះ ជួយ​ទ្រទ្រង់​ពួក​គេ​អំឡុង​ពេល​ប្រឈម​បញ្ហា​ការ​ងារ​ និង​ថៅកែ​បិទ​ទ្វារ​រោង​ចក្រ​រត់​ចោល​ជាដើម។

សមាជិកគណបក្សភ្លើងទៀនម្នាក់នៅរាជធានីភ្នំពេញ ត្រូវជនមិនស្គាល់មុខវាយដំ

សមាជិកគណបក្សភ្លើងទៀនមួយរូប នៅរាជធានីភ្នំពេញ ត្រូវបានជនមិនស្គាល់មុខ ២នាក់ ប្រើអំពើហិង្សាវាយដោយដំបង​ដែកបង្កឱ្យមានស្នាមរបួសត្រង់ដៃខាងឆ្វេង។

កសិករខេត្តកំពង់ស្ពឺ ចង់បោះបង់មុខរបរដំណាំស្វាយ ក្រោយតម្លៃស្វាយធ្លាក់ចុះខ្លាំង

កសិករដាំស្វាយនៅខេត្តកំពង់ស្ពឺ ចង់បោះបង់មុខរបរដាំស្វាយ ក្រោយតម្លៃស្វាយរបស់ពួកគាត់គ្មានទីផ្សារ និងត្រូវបានឈ្មួញឱ្យក្នុងតម្លៃថោកខ្លាំង។

បទយកការណ៍៖ សកម្មជនថា ភាពហិនហោចក្នុងព្រៃអភិរក្សកើតឡើងក្រោមដៃរបស់អាជ្ញាធរដែលស្និទ្ធនឹងព្រៃឈើ

សកម្មជនការពារព្រៃឈើ និងប្រជាសហគមន៍នៅមូលដ្ឋាន បានអះអាងពីការ រកឃើញបទល្មើសកាប់ឈើថ្មីៗ ជាហូរហែ នៅតំបន់ព្រៃព្រះរកាជិត ៣០០ករណីក្នុងរយៈពេល២ខែចុងក្រោយនេះ។ ភស្តុតាងដែលក្រុមសកម្មជនបានរកឃើញ ភ្ជាប់ជាមួយរូបភាពដើមឈើប្រណីតៗដែលត្រូវបានកាប់ផ្តួលពេញព្រៃ បានផ្សព្វផ្សាយលើបណ្តាញសង្គមដូចទឹកបាក់ទំនប់ ប៉ុន្តែតែងតែត្រូវច្រានចោលដោយអាជ្ញាធរពាក់ព័ន្ធ។

កម្មករជាង៧០០នាក់ នៅរោងចក្រដាយ៉ាបគ្លូប៊លទាមទារដំណោះស្រាយក្រោយរោងចក្របិទទ្វារដោយមិនដឹងមូលហេតុ

កម្មករជាង៧០០នាក់ ធ្វើការនៅរោងចក្រដេរស្រោមដៃដាយ៉ាបគ្លូប៊ល ស្ថិតនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននាំគ្នាតវ៉ានិងយាមនៅមុខរោងចក្រ ដើម្បីទាមទារឱ្យថៅកែរោងចក្រនិងអាជ្ញាធរពាក់ព័ន្ធដោះស្រាយសំណងផ្សេងៗ ក្រោយរោងចក្របិទទ្វារដោយមិនដឹងមូលហេតុ។

សង្គមស៊ីវិលធ្វើយុទ្ធនាការជំរុញរដ្ឋាភិបាលដោះស្រាយការជាប់គាំងវិវាទការងារនៅក្រុមហ៊ុនល្បែងណាហ្គា

ក្រុមអង្គការសង្គមស៊ីវិល ផ្នែកលើកកម្ពស់សិទ្ធិមនុស្ស ​និងសិទ្ធិការងារ បានរួមគ្នាធ្វើយុទ្ធនាការថ្មីមួយតាមបណ្តាញសង្គម ដើម្បីជំរុញរដ្ឋាភិបាលដោះស្រាយវិវាទការងារនៅក្រុមហ៊ុនល្បែងណាហ្គាវើលដ៍ ដែលជាប់គាំងជិត ២ឆ្នាំ និងបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការដាក់បន្ទុកលើក្រុមសហជីពឯករាជ្យ។

Latest News