អង្គុយក្នុងបន្ទប់ផឹកកាហ្វេ ដៃម្ខាងកាន់សៀវភៅដៃម្ខាងទៀតកាន់ប៊ិច នៅចំខាងមុខមានកុំព្យូទ័រ បើកស្តាប់ការវិភាគពីបញ្ហាសង្គមរបស់លោកបណ្ឌិត កែម ឡី ឡើងវិញ ត្រង់ចំណុចមួយលោកបាននិយាយថា រាល់ការវិភាគម្តងៗរបស់លោកបណ្ឌិត លោកមិនសូវដែលគិតការស្លាប់ ឬបញ្ហាប្រឈមណាមួយនោះទេ ព្រោះលោកគិតថា «វាស្ថិតនៅក្នងប្រទេសមួយដែលមានខ្លាច្រើន ដែលមានពស់វែកច្រើន និងមានសត្វសាហាវច្រើន»។
ដូច្នេះនៅពេលដែលលោកចាប់ផ្តើមវិភាគលោកមិនគិតថាលោកអាចមានជីវិតទេ ប៉ុន្តែប្រសិនបើយើងខ្លាច នាំគ្នាសម្ងំទាំងអស់គ្នា យើងអត់អាចមានសមត្ថភាពផ្តល់គំរូឲ្យដល់ពលរដ្ឋ និងយុវជនដើម្បីអាចកែប្រែប្រទេសបាននោះទេ។
លោកបណ្ឌិត កែម ឡី គឺជាបញ្ញាវន្តសាធារណៈម្នាក់ក្នុងសង្គមកម្ពុជា ដោយសារលោកបានចូលរួម និងលះបង់យ៉ាងច្រើនដើម្បីបង្ហាញពីភាពកម្សោយ និងភាពស្ពឹកស្រពន់នៅក្នុងសង្គម។ ទាំងនេះហើយទើបបណ្តាលឲ្យលោកសម្រេចចិត្តធ្វើជាអ្នកវិភាគសង្គម តាមរយៈការចុះសិក្សាស្រាវជ្រាវ និងប្រមូលចងក្រងព័ត៌មានដើម្បីធ្វើជាអំណះអំណាងក្នុងការតស៊ូមតិដោយអហិង្សារ ស្របតាមគោលការណ៍វិទ្យាសាស្រ្ត...
សង្គមបច្ចុប្បន្នពុំសូវឲ្យតម្លៃដល់ស្រ្តីប៉ុន្មានទេ ជាពិសេសបុរសរមែងគិតថាស្រ្តីបង្វិលចង្រ្កានមិនជុំ។ ស្រ្តីគឺជាមនុស្សងាយរងគ្រោះបំផុត មិនថាមានគ្រួសាររួចក្តី ឬនៅក្តី ពិសេសគឺពួកគាត់ទទួលរងការរំលោភបំពានផ្លូវកាយ ផ្លូវចិត្ត និងផ្លូវអារម្មណ៍។ ចំណេះដឹងទាក់ទងនឹងសុខភាពផ្លូវភេទមិនមែនជារឿងខ្មាសគេ រឿងមានប្រយោជន៍ជួយឲ្យយើងយល់ដឹងពីសុខភាពខ្លួនឯង ចេះថែរក្សា ចេះការពារខ្លួន។
កម្ពុជាជាប្រទេសមានអាកាសធាតុក្តៅ ហើយសើម។ ពន្លឺព្រះអាទិត្យនៅកម្ពុជាជាទូទៅមានភាពក្ដៅខ្លាំង។ ដោយសារការវល់ក្នុងការងារប្រចាំថ្ងៃ ធ្វើឲ្យមនុស្សយើងម្នាក់ៗភ្លេចក្នុងការថែររក្សាស្បែក ដែលរងការប៉ះពាល់ជាខ្លាំងដោយសារកម្ដៅថ្ងៃ។ កម្តៅថ្ងៃអាចបណ្ដាលឲ្យស្បែកស្ងួត មិនថាដងខ្លួន ឬ ស្បែកមុខទេ។
ប្រទេសកម្ពុជាមានប្រជាជនសរុបប្រមាណ១៥លាននាក់ គិតត្រឹមឆ្នាំ២០១៩។ បើយោងតាមការអង្កេតលើប្រជាជននៅឆ្នាំ២០១៣របស់វិទ្យាស្ថានស្ថិតិជាតិ ប្រជាជនចំនួន ៩៧.៩ ភាគរយ កាន់ព្រះពុទ្ធសាសនា ហើយបើយោងតាមក្រសួងធម្មការ និងសាសនា ស្ទើរតែទាំងអស់នៃពួកគេកាន់ពុទ្ធសាសនាបែបហីនយាន។
មនុស្សភាគច្រើន តែងតែចំណាយពេលវេលាដ៏ច្រើនរបស់ខ្លួនក្នុងការប្រកបរបររកស៊ី ឬធ្វើការជាដើម ហើយមិនសូវជាបានខ្វល់ខ្វាយ ឬខ្ជិលខ្វល់ខ្វាយអំពីសុខភាពរបស់ខ្លួន ដោយគិតថាមានលុយគឺអាចក្តីសុខសម្រាប់រូបខ្លួន និងគ្រួសារបានហើយ។
គំនិតមួយនេះភាគច្រើនកើតឡើងលើមនុស្សវ័យជំទង់ ឬក្រុមមនុស្សដែលមានអាយុប្រមាណជា៣៥ឆ្នាំចុះក្រោម នៅពេលដែលពេញកម្លាំងរកស៊ី និងធ្វើការរកលុយទុកដើម្បីត្រៀមសម្រាប់អនាគតរបស់ខ្លួនឯង។
ការគិត ការយល់ឃើញ និងការសម្រេចចិត្តរបស់មនុស្សម្នាក់ៗ មិនមានអ្វីខុសនោះទេ ពីព្រោះវាជាសិទ្ធិរបស់បុគ្គល ប៉ុន្តែបើយើងក្រឡេកទៅមើលក្នុងមន្ទីរពេទ្យ សួរថា មានមនុស្សប៉ុន្មាននាក់ដែលកំពុងសម្រាកព្យាបាលនៅលើគ្រែពេទ្យ? តើពួកគាត់ចង់សម្រាកព្យាបាលនៅលើគ្រែពេទ្យដែរ ឬទេ? តើមូលហេតុអ្វីបានជាពួគគាត់ត្រូវមកសម្រាកព្យាបាលបែបនេះ?
ខ្ញុំដឹងថាបងប្អូនភាគច្រើនប្រាកដជាដឹងចម្លើយនូវសំណួរទាំងអស់នេះ ពីព្រោះគ្មានអ្នកណាម្នាក់អាចជៀសផុតពីជំងឺនោះទេ យ៉ាងហោចណាស់ក៏មានបងប្អូនសាច់ញាតិម្នាក់ធ្លាប់ឈឺផងដែរ។ នៅពេលមនុស្សយើងមិនទាន់ឈឺ ឬមិនទាន់មានជំងឺណាមួយ យើងប្រាកដជាមិនដឹងថាវាលំបាកប៉ុណ្ណានោះទេ។...
ផលលំបាករបស់ប្រជាជននៅតាមជនបទគឺមានប្រាក់ចំណូលតិច ការអប់រំសុខភាពនិងលទ្ធភាពធានារ៉ាប់រងនៅតាមតំបន់ជនបទនៅមានកំរិតតិចជាងទីក្រុង ហើយជារឿយៗពួកគាត់ពឹងផ្អែកលើដំណាំកសិកម្ម។
នេះជាបទពិសោធន៏មួយថ្មីសម្រាប់មនុស្សគ្រប់គ្នាដែលកំពុងរស់នៅលើភពផែនដីត្រូវតែឆ្លងកាត់និងសម្របខ្លួនដើម្បីរស់នៅ។ ពិភពលោកនេះអាចនឹងមានរឿងល្អៗបើសិនជាយើងព្យាយាមមើលឃើញអ្វីៗដែលកើតឡើងក្នុងន័យវិជ្ជមានជាជាងអវិជ្ជមាន។
អក្សរ «ឝ» និង «ឞ» ជាតួព្យញ្ជនៈរាប់បញ្ចូលជាមួយព្យញ្ជនៈផ្សេងទៀត(ទាំង ៣៣តួ របស់ខ្មែរបច្ចុប្បន្ន) ក្នុងការកត់ត្រាភាសាសំស្ក្រឹតនៅកម្ពុជាសម័យបុរាណ។
សៀវភៅមានក្រដាសរាប់រយសន្លឹក ហើយនៅក្នុងក្រដាសទាំងអស់នោះ មានលាយលក្សណ៍ជាអក្សរ ដែលកើតចេញពីគំនិតនិងទស្សនៈរបស់អ្នកសរសេរ ឬអ្នកនិពន្ធ ហើយបង្កើតបានជាសៀវភៅថ្មីមួយក្បាល។ សៀវភៅល្អក៏ជាប្រភេទអាហារជំនួយរបស់ខួរក្បាល ដែលធ្វើអោយខួរក្បាលមានសុខភាពល្អ និងស្រស់ស្រាយ។ ដូច្នេះហើយបានជាយើងអាចនិយាយបានថាសៀវភៅជាមិត្តដ៏ល្អចំពោះយុវជន។
និយាយតាមបែបវិទ្យាសាស្ត្រ កោសិកាគ្រាប់ឈាម ក្នុងខ្លួនមនុស្ស ផ្សំពីសមាធាតុ ៤សំខាន់ៗគឺ ប្លាស្មា កោសិកាឈាមក្រហម កោសិកាឈាមស និងប្លាកែត។ ឈាម មានតួនាទី ដឹកនាំអុកស៊ីសែន និងសារធាតុចិញ្ចឹម បង្កើតឲ្យមានកំណកឈាម ដឹកនាំកាកសំណល់ទៅតម្រងនោម និងថ្លើម គ្រប់គ្រងសីតុណ្ហភាព ក្នុងរាងកាយជាដើម។
បើទោះបីប្រទេសកម្ពុជាមានអ្នកកាន់ព្រះពុទ្ធសាសនារហូតទៅដល់ប្រមាណ ៩៥ភាគរយក៏ដោយ ជំនឿនៃការបន់ស្រន់លើរូបសំណាក់ ឬលើរឿងរាវអបិយជំនឿមួយចំនួននៅតែមានប្រជាប្រិយភាពសម្រាប់ប្រជាជនខ្មែរខ្លះ។ ទ្រឹស្តីព្រះពុទ្ធសាសនាបានបង្រៀនថា ជំនឿគ្មានហេតុផលអាចធ្វើឱ្យមនុស្សបាត់បង់សតិ និងបញ្ញា។
ព្រះសង្ឃមួយចំនួនគង់នៅកុដិសាលាបាលី (B) វត្តឧណ្ណាលោម រាជធានីភ្នំពេញ មានការព្រួយបារម្ភជាខ្លាំង ចំពោះការផ្ទុះឡើងនៃជំងឺកូវីដ១៩ក្នុងសហគមន៍ជាបន្តបន្ទាប់ ក្រោយពេលក្រសួងសុខាភិបាលរកឃើញចំនួនអ្នកឆ្លងកាន់តែច្រើន និងកន្លែងពាក់ព័ន្ធកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។
ក្រោយជិត ១០ឆ្នាំបន្ទាប់ នេះជាលើកទី១ ដែលខ្ញុំបានឃើញរូបគំនូរ គូរដោយគាត់ម្ដងទៀតសាជាថ្មី។រូបគំនូរនេះ (រូបខាងលើ) ត្រូវបានគូរដោយជីតាខ្ញុំ (គាត់ជាបងបង្កើតរបស់យាយ) ហើយគាត់ជាមនុស្សម្នាក់ ដែលមានទេពកោសល្អខាងគំនូរ តែត្រូវបានលាក់កប់ចោល មិនតែប៉ុណ្ណោះ សៀវភៅជាភាសា មិនថាខ្មែរ ឬបាលី គាត់មើលបានទាំងអស់។
សារព័ត៌មានពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមជួយមនុស្សជុំវិញខ្លួន និងសង្គមជាតិ តាមរយៈការផ្សព្វផ្សាយនូវអ្វីដែលជាបញ្ហារួមរបស់ប្រជាពលរដ្ឋ ឱ្យរដ្ឋាភិបាលរិះរកវិធីសាស្រ្តក្នុងការដោះស្រាយឱ្យមានភាពល្អប្រសើរសម្រាប់ការស់នៅស្មើភាពក្នុងសង្គម។
រតនៈ វិសាល គឺជានិស្សិតវ័យក្មេងមកពីស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងជ្រើសរើសជំនាញ គ្រប់គ្រង នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (Asia Euro University )។ វិសាល ទើបតែផ្លាស់ទីលំនៅមករស់នៅទីក្រុងភ្នំពេញជាមួយនឹងពូបង្កើតរបស់គេ ក្រោយពេលក្រសួងអប់រំអនុញាតឱ្យសិស្សទាំងអស់សិក្សាកំឡុងឆ្នាំ២០២០-២០២១ ជាប់ដោយស្វ័យប្រវត្តិ និងគ្មាននិទ្ទេស។
ជាការពិត ក្នុងបណ្ដាញសង្គម យើងមានសិទ្ធិចែករំលែក ហើយការចែកចាយនេះចង់មិនចង់ វា ពិតជាអាចជះឥទ្ធិពលដល់អ្នកប្រើប្រាស់ ដែលអាចមានទាំងល្អ និងមិនល្អ។