Home Blog Page 17

បទយកការណ៍៖ ទិវាអឺរ៉ុប​នៅភ្នំពេញ​​ជំរុញ​ឱ្យ​យុវជនធ្វើសកម្មភាព​ដើម្បី​និរន្តភាពបរិស្ថាន

ក្នុង​បរិវេណ​ស្នាក់ការសហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ​​ស្ថិតលើ​​បណ្តោយ​មហាវិថី​នរោត្តម​ រាជធានីភ្នំពេញ​ យុវជន​ជាង​១០០នាក់​ ដែល​កំពុង​ចូលរួម​ទិវា​អឺរ៉ុប កំពុង​​​សួរ​នាំ​​​​ព័ត៌មាន​ពី​ស្តង់​ពិព័រណ៌​តូចៗ ដែល​មាន​ពណ៌​​ខៀវ ស្រដៀងនឹងពណ៌ទង់សហភាពអឺរ៉ុប ពាក់ព័ន្ធ​នឹង​ឱកាសសិក្សា​នៅ​​បណ្តាប្រទេស​​នៅ​​អឺរ៉ុប ស្តង់​ពាក់ព័ន្ធនឹង​​​​​​ការជំរុញ​ការយល់ដឹងអំពីបរិស្ថាន និង​ស្តង់​អំពី​អាហារ​អឺរ៉ុប​ជាដើម។​ ទិវា​អឺរ៉ុប ឬ Europe Day ត្រូវបាន​ប្រារព្ធឡើង​ជារៀងរាល់ឆ្នាំ​ នៅ​ថ្ងៃ​ទី​៩ ខែឧសភា​ ដើម្បី​​សន្តិភាព និងការ​រួប​រួម​នៃទ្វីប​អឺរ៉ុប។ ទិវានេះ​ជា​ថ្ងៃ​កំណើត​​នៃ​សហភាព​អឺរ៉ុប និង​ជា​​ខួបនៃ​សេចក្តី​ថ្លែង​ការណ៍​របស់​​លោក រ៉ូបឺត ស្ហូម៉េន (Robert...

នគរបាលការពារព្រំដែនគោក៨០៧ខេត្តបន្ទាយមានជ័យរងការចោទពីបទប្រើហិង្សាលើពលរដ្ឋ

ពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យ ចោទប្រកាន់ថានគរបាលការពារព្រំដែនគោកលេខ៨០៧  បានប្រើប្រាស់អំពើហិង្សាលើខ្លួនកាលពីខែមីនាក្នុងទម្រង់ធ្ងន់ធ្ងរ ប៉ុន្តែនគរបាលរូបនេះបានបដិសេធចំពោះការ​ចោទប្រកាន់​ដោ​យ​​អះអាងថា​រូប​​គេ​មិន​​បានប្រព្រឹត្តបទល្មើសណាមួយប្រឆាំងពលរដ្ឋនោះទេ។ ពលរដ្ឋដែលអះអាងថាខ្លួនត្រូវបាននគរបាលការពារព្រំដែនគោក ដែលឈរជើងនៅតាមខ្សែ​បន្ទាត់ព្រំ​ដែ​នក​ម្ពុ​ជា​​ថាបាន​​ប្រើ​ហិ​ង្សា​​កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ គឺលោក ប៊ី សារ៉េត រស់នៅភូមិរមៀលខាងលិច ឃុំប​ន្ទា​យឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឱ្យដឹង​​ថានៅសុខៗស្រាប់តែមាននគរបាលប៉ុស្តិ៍មកហៅរូបគេដោយ​​មិន​​ដឹងពីមូលហេតុ នៅយប់ម៉ោង១១ ថ្ងៃ១១ ខែមីនា។ក្រោយបញ្ជូនទៅដល់ប៉ុស្តិ៍នគរបាលរួចហើយ ក៏ចាប់រុ​ញ​​ខ្លួន​​ចូលទៅក្នុងបន្ទប់បុស្តិ៍នគ​រ​​បាល រួចហើយក៏ចាប់ផ្តើមប្រើហិង្សាដោយការវាយដំរហូតឈានដល់ដា​ក់​​ច្រវ៉ាក់ថែមទៀត​។ លោកបន្តថា៖ « ពេលដែលវាយខ្ញុំមួយញញួរហើយ គាត់ថែមមួយជើងទៀត នៅខាងឆ្វេង...

មន្ទីរធម្មការខេត្ត៖ ចៅអធិការវត្តគិរីសាលវ័ន យល់ព្រមកែសម្រួល​មហាកុដិ​ឡើងវិញ ក្រោយរងការ​រិះគន់ថាសង់ឡើងដូចផ្ទះវីឡា​

មន្ទីរធម្មការ​ខេត្តកំពង់ចាម ឱ្យដឹងថា ចៅអធិការ និងគណៈកម្មការ​វត្ត​គិរី​សាលវ័ន ហៅវត្តថ្មី បានយល់ព្រម​កែសម្រួល​មហា​កុដិឡើងវិញ ទៅតាមរចនាបថខ្មែរ និងបែបប្រពៃណីព្រះពុទ្ធសាសនា ក្រោយ ​មហា​ជន​​បានរិះគន់​នៅតាម​បណ្តាញសង្គមថា​ សំណង់​មហា​​កុដិ​​នេះ សាងសង់​ឡើង​មានទម្រង់​ដូច​ទៅនឹង​​ផ្ទះវីឡា។

គ្រួសារជនរងគ្រោះដែលបានស្លាប់នៅមន្ទីរពេទ្យខេត្តបាត់ដំបងទាមទាររកដំណោះស្រាយ

កូនស្រីរបស់ស្រ្តីដែលស្លាប់ក្រោយទទួលបានការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បាន​ចោទ​ប្រ​កា​ន់ថា ដោយសារការធ្វេសប្រហែសរបស់បុគ្គលិកពេទ្យ បណ្តាលឱ្យម្តាយរបស់ខ្លួនត្រូវស្លាប់ ប៉ុន្តែទោះ​ជា​បែបណាក្រុមគ្រួសារសពនឹងបន្តទាមទារស្វែងរកដំណោះស្រាយ ដើម្បីផ្តល់​យុត្តិធម៌សម្រា​​ប់ជនរងគ្រោះ​ដែ​​លបាត់បង់ជីវិត។

សាលាឧទ្ធរណ៍​ភ្នំពេញ​បន្ត​សួរ​ដេញដោល​លោក កឹម សុខា រឿង​គម្រោង​គប់គិត​ជាមួយ​បរទេស

សាលា​ឧទ្ធរណ៍ភ្នំពេញបានបន្ត​សួរ​នាំ​លោក កឹម សុខា ពាក់ព័ន្ធ​នឹង​អង្គហេតុ​​​ទាក់ទិនអំពើ​ក្បត់​ជាតិ និង​គម្រោ​​ង​ការ​នៃ​គប់គិត​ជាមួយ​រដ្ឋបរទេស​ ដែលអតីតមេបក្សជំទាស់នេះរង់​​ការចោទប្រកាន់ថារៀមចំ​ផែនកា​​រ​​​ផ្តួ​ល​រំលំ​រដ្ឋាភិ​បាល​។ ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​សវនាការ​លើក​ទី​៨ នៅព្រឹកថ្ងៃទី៩ ឧសភា នេះ លោក ផែង ហេង សហមេធាវី​ការពារ​សិទ្ធិឱ្យ​លោក កឹម សុខា បញ្ជាក់​ថា នៅ​ក្នុង​សវនាការ​កាល​ពី​ព្រឹក​មិញ​ក្រុម​មេធាវី​បាន​បន្ត​សួរនាំ​លោក កឹម សុខា ពី​អង្គហេតុ​នៃ​គម្រោង​ផ្គួល​រំលំ​ប្រឆាំង​រដ្ឋាភិបាល។ហើយនៅក្នុងអង្គ​​សវនា​​កា​រ តុលាការក៏​បាន​អាន​ចម្លើយ​របស់​លោក កឹម សុខា នៅក្នុងដំណាក់កាលនៃកា​​រផ្តល់សក្ខីកម្ម​​នៅសា​លា​​ដំ​​បូងរាជធានីភ្នំពេញ...

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថាស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២៤ នៅតែមានកំណើនខ្ពស់

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថាចំនួនគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា នៅតែមិនធ្លាក់ចុះ​ដែលបង្កើតក្តីបារម្ភសម្រាប់កម្ពុជា ស្របពេលអត្រាស្លាប់ដែលបង្កដោយគ្រោះថ្នាក់នៅលើដងផ្លូវនេះ មានចំនួនស្ថិតក្នុងហានិភ័យខ្ពស់។ ថ្លែងនៅក្នុងពិធីទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថាអត្រាអ្នកស្លាប់ និងរងរបួសប្រចាំថ្ងៃ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅតែបន្តស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភនាឆ្នាំ២០២៤នេះ។ បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ លោក ស សុខា បានកត់សម្គាល់ថា ដើមឆ្នាំ២០២៤នេះ ជាមធ្យមកម្ពុជាមានករណីគ្រោះថ្នាក់ចរាចរណ៍៩លើក បណ្ដាលឱ្យមានមនុស្សស្លាប់ប្រមាណ៤នាក់ ជារៀងរាល់ថ្ងៃ។ លោកបញ្ជាក់បន្ថែមថា...

សមត្ថកិច្ចចាប់ខ្លួន​ប្រធានគណបក្សកម្លាំង​ជាតិ លោក ស៊ុន ចន្ធី ពាក់ព័ន្ធនឹងបទចោទ ញុះញង់

សមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួន​ លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ នៅព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ នៅថ្ងៃព្រឹក​ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធនឹងសំណុំរឿង ញុះញង់បង្កឱ្យមានភាពវឹកវរ​ធ្ងន់ធ្ងរដល់​សន្តិសុខ​សង្គម។ អនុប្រធាន និងជាអ្នកនាំពាក្យនៃគណបក្សកម្លាំងជាតិ លោក ជា មុនី បានឱ្យដឹង​ថា លោក ស៊ុន ចន្ធី​ ត្រូវបានសមត្ថកិច្ចនាំខ្លួនចូល​ទៅក្នុងរថយន្ត​ភ្លាម​ៗ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីលោក​ត្រឡប់មកពីបំពេញ​បេសកកម្ម​នៅ​ប្រទេស​ជប៉ុន។ លោកបន្តថា...

រដ្ឋាភិបាលចាត់ទុកសារនយោបាយលោក សម រង្ស៊ី ករណីព្រែកជីក ហ៊្វូណនថាប្រឆាំងប្រយោជន៍ជាតិ

មន្រ្តីនាំពាក្យរដ្ឋាភិបាល មិនឆ្លើយអតីតប្រធានគណបក្សជំទាស់ដែលកំពុងរស់នៅក្រៅប្រទេសដោយចាត់ទុកថា ជាបុគ្គលដែលប្រឆាំងប្រយោជន៍ជាតិខណ:លោកចោទប្រកាន់ថាផលប្រយោជន៍យុទ្ធសាស្ត្រនៃព្រែ​កជីក ហ៊្វូណន (ពណ៌ក្រហមនៅលើផែនទី)វាគឺជាការបម្រើផលប្រយោជន៍សម្រាប់ប្រទេសចិន។ ប្រតិកម្មរបស់មន្រ្តីនាំពាក្យរដ្ឋាភិបាលនៅពេលនេះក្រោយពេលលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រោ្គះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយបានចោទប្រកាន់ថាព្រែកជីក ហ៊្វូណន មានផលប្រយោជន៍សេដ្ឋកិច្ចតិចតួច សម្រាប់ប្រទេសកម្ពុជា គឺផ្ទុយពីការឃោសនានៃរបបរបស់លោក ហ៊ុន សែន ដែលអះអាងថាព្រែកជីកនេះជា "អាយុជីវិត" សម្រាប់ប្រទេសកម្ពុជា។ អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី៩...

បទយកការណ៍៖ វត្តសាមគ្គីរង្សីអំពាវនាវឱ្យសាធារណជនជួយឧបត្ថម្ភខណៈអារាមមួយនេះ​កំពុង​​ខ្វះ​​ខា​​ត​​ស្បៀង

ប្រហែលជាម៉ោង ១១:០០ នាទីព្រឹក សំឡេងជួងបានបន្លឺឡើងនៅក្នុងវត្តសាមគី្គរង្សី។សំឡេងជួងនេះហាក់​ជា​​ស​​ញ្ញា​​ជំ​​នួសនៃការនិមន្តព្រះសង្ឃនៅក្នុងវត្ត ដើម្បីមកទទួលភត្ត នៅក្នុងឧបដ្ឋានសាលា​​សម្រាប់ចង្ហា​​ន់ថ្ងៃ​​ត្រ​ង់​។ វត្តសាមគ្គីរង្សី ​បានកសាងឡើងដំបូងឡើយដោយព្រះសង្ឃដែលនិមន្តមកពីកម្ពុជាក្រោម តាំងពីចុងទសវត្សឆ្នាំ១៩៩០ សម្រាប់ព្រះសង្ឃ​គង់ និងសិក្សារៀនសូត្រ។ វត្តនេះ មានទីតាំងជាប់ផ្សារក្រមួន ស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ វត្តសាមគ្គីរង្សី ដែលប្រជាពលរដ្ឋភាគច្រើនស្គាល់ថាជាវត្តខ្មែរកម្ពុជាក្រោម មានព្រះសង្ឃគង់នៅប្រមាណជា៧០ % ដែលសុទ្ធសឹងតែជាព្រះសង្ឃនិមន្តមកពីកម្ពុជា​ក្រោម។ វត្តនេះ ក្រៅពីជាទីគង់អាស្រ័យរបស់ព្រះសង្ឃហើយ អារាមមួយនេះក៏បានដើរតួនាទីសំខាន់ដែរក្នុងរយៈពេល​​២០ឆ្នាំកន្លងទៅ គឺផ្តល់​​ជា​ទីស្នាក់នៅរបស់ពលរដ្ឋដែលមានជម្លោះដីធ្លីមកពីគ្រប់​​ទិសទី...

ក្រសួងចេញវិធានការ​ទប់ស្កាត់បាតុភាពអវិជ្ជមានជុំវិញការរៀនគួរ​ក្រៅម៉ោង​ ​​​​​នៅតាម​គ្រឹះ​ស្ថានសិក្សា​​សាធារណៈ

ក្រសួងអប់រំ យុវជន និងកីឡា ចេញវិធានការទប់ស្កាត់បាតុភូត​​​អវិជ្ជមាននៅតាម​គ្រឹះស្ថា​ន​សិក្សា​សាធារណៈ បង្កឡើងដោយសកម្មភាពបង្រៀនបន្ថែមក្រៅម៉ោង ដែលបង្កើតឱ្យ​មាននូវគម្លាត វិសមភាពយ៉ាង​ច្រើន​​សម្រាប់​សិស្សានុសិស្សក្រីក្រ​ដែល​មិនមានលទ្ធភាពរៀនគួរ។

តុលាការ​បានបង្គាប់ឱ្យចាប់និងឃុំ​ខ្លួនមេដឹកនាំសហជីព លោកម៉ម រិទ្ធី ក្រោមការចោទពីបទញុះញង់​

សមត្ថកិច្ចរាជធានីភ្នំពេញ បាន​ចាប់ខ្លួន និងបញ្ជូនខ្លួន​​ លោក ម៉ម រិទ្ធី ប្រធាន​សហព័ន្ធ​សហជីពវិស័យ​ទេស​ចរណ៍​សេវាកម្ម​កម្ពុជា (CTSWF) ទៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយពី​តុលាការ​បានសម្រេច​ផ្តន្ទាទោសដាក់ពន្ធនាគារ​​​ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបទធ្វើឱ្យបាត់បង់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ»។

សង្គមស៊ីវិលបង្ហាញក្តីបារម្ភ​​ចំពោះ​​ទុ​​ន​​វិនិយោគដែលរដ្ឋបានអនុម័តខណៈគម្រោងលើសលប់មកពីចិន

សង្គមស៊ីវិលមួយចំនួនបានបង្ហាញការព្រួយបារម្ភពីគម្រោងអភិវឌ្ឍដែលអនុម័តដោយរដ្ឋាភិបាលដែលភាគច្រើនមានទុនវិនិយោគពីប្រទេសចិន ដោយពួកគេចង់ឱ្យរដ្ឋាភិបាលការពារផលប្រយោជន៍ និងសិទ្ធិកម្មករដែលពួក​គេ​​អា​ចក្លាយជានយោជិតរបស់គម្រោងមួយនេះ នៅពេលណាមួយ។ ការលើកឡើងបែបនេះធ្វើឡើងខណៈដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ចេញរបាយការណ៍រប​​ស់​​ខ្លួ​​ន ប្រចាំ​​ខែ​​​មេសា ឆ្នាំ២០២៤នេះ។តាមរយៈរបាយការណ៍សង្ខេបដែលផ្សព្វផ្សាយកាលពីថ្ងៃទី៧ មេសា ហើយគេហ​​ទំព័រ New​​sr​​oom Cambodia ទើបទទួលបាននៅថ្ងៃទី៨ មេសា នេះបង្ហាញថាគម្រោងវិនិយោគថ្មីដែលរដ្ឋាភិ​​បាលបា​​ន​​អ​​នុម័ត​ជាង២០គ​​ម្រោង គឺមានទុនច្រើនលើសល​​ប់​​ពីប្រទេសចិន។ អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមលោកបណ្ឌិត មាស នី បានប្រាប់ Newsroom Cambodia នៅថ្ងៃទី៨ ខែឧសភានេះថា លោកសាទរចំពោះការកៀគរវិនិយោគទុនបរទេសមកអភិវឌ្ឍនៅកម្ពុជា ក៏ប៉ុន្តែលោកចង់ឱ្យរដ្ឋាភិបាលការពារផលប្រយោជន៍កម្ពុជា...

តុលាការខេត្តសៀមរាបចេញដីកាឃុំខ្លួនមនុស្សពីនាក់បន្ថែមទៀតជុំវិញសំណុំរឿងក្រុមហ៊ុនប្រ៊ីលាន

តុលាការខេត្តសៀមរាបបានចេញដីកាឃុំខ្លួនជនត្រូវចោទចំនួន២នាក់បន្ថែមទៀតក្នុងសំណុំរឿងឆបោករប​​ស់​​​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធីវើលដ៍ តួលេខនៃការចាប់ខ្លួនចំពោះរឿងក្តីព្រហ្មទណ្ឌមួយនេះ បានធ្វើឱ្យជនត្រូវចោទបន្តកើនឡើ​​​ងជិត៣០នាក់ហើយ ក្រោយពីមានប្រតិកម្មជាបន្តបន្ទាប់របស់កូនបំណុល។ សេចក្តីប្រកាសព័ត៌មាន ដែលចេញដោយសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី៧ ខែឧសភា ហើយគេហទំព័រ Newsroom Cambodia ទើបទទួលបាននៅថ្ងៃទី៨ ឧសភា នេះលើកឡើងថាជនត្រូវចោទឈ្មោះ ស៊ាង អូន​ និងប៊ី ពិសិដ្ឋ ទាំងពីរនាក់នេះត្រូវបានចៅក្របស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប ចេញដីកាសម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្នហើយនៅក្នុងពន្ធនាគារខេត្ត ក្រោយចាប់ខ្លួនបាន។ ប្រភពបន្តថា ពួកគេត្រូវបានចៅក្រមស៊ើបសួរសម្រេចចោទប្រកាន់ពីបទ...

ក្រសួងផែនការស្នើសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ចំពោះជនដែលក្លែងបន្លំព័ត៌មានពាក់ព័ន្ធនឹងបណ្ណសមធម៌

ក្រសួងផែនការ ស្នើសមត្ថកិច្ចស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនខិលខូច ដែលបានបង្ហោះផ្សព្វផ្សាយព័ត៌មានក្លែងបន្លំថា ប្រជាពលរដ្ឋខ្មែរទូទៅអាចចុះបញ្ជីក្នុងប្រព័ន្ធជំនួយសង្គមដោយខ្លួនឯងបាន។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងផែនការ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានលើក​ឡើង​ថា ថ្មីៗនេះ ក្រសួងឃើញ​មានជនអនាមិកមួយចំនួន បានបង្ហោះផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ និងមិនប្រក្រតីមួយចំនួនតាមរយៈបណ្តាញសង្គមហ្វេសប៊ុក (Facebook) តេឡេក្រាម (Telegram) និងបណ្តាញសង្គមផ្សេងៗពាក់ព័ន្ធនឹងបណ្ណសមធម៌ ក្នុងគោលបំណងក្លែងបន្លំ បំភ្លៃព័ត៌មាន និងបោកបញ្ឆោត ធ្វើឱ្យមានការភាន់ច្រឡំដល់មតិសាធារណជន។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ជនអនាមិក​ទាំងនោះបានបង្ហោះព័ត៌មាន​ក្លែងបន្លំ​​នៅលើបណ្តាញសង្គមថា «ប្រជាជនកម្ពុជាទាំងអស់ អាចចុះបញ្ជីក្នុងប្រព័ន្ធជំនួយសង្គមដោយខ្លួនឯង...

អ្នកឃ្លាំមើល​​បារម្ភ​ពីគុណភាពកងទ័ព​ក្រោយ​នាយករដ្ឋមន្រ្តី​​ផ្តល់​ក្រ​ប​ខ័​​ណ្ឌ​​​​​​ដល់​សាច់​ញាតិ​យោធិន​​ដែល​​ស្លាប់​​ក្នុង​​ហេតុការណ៍​​ផ្ទុះគ្រាប់

អ្នកវិភាគ និង​អ្នកឃ្លាំមើល​សង្គម​​​​ បង្ហាញក្តីបារម្ភអំ​ពីគុណភាពកងទ័ព បន្ទាប់​ពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះសារថានឹង​ផ្តល់​ក្រ​ប​ខ័​​ណ្ឌ​​​​ជូនដល់សាច់ញាតិ​បង្កើតរបស់​យោធិន​ពលី​ ២០នាក់ ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគ​ទី៣ ដោយមិនបានឆ្លងកាត់ការប្រលង និងការសិក្សា​រៀនសូត្រ។ ​​កាល​ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បង្ហោះសារ​លើ​ទំព័រហ្វេសប៊ុករបស់​លោកថា លោកនឹង​ផ្តល់​ក្រ​ប​ខ័​​ណ្ឌ​​​​ជូនដល់សាច់ញាតិ​បង្កើតរបស់​យោធិន​ពលី​ទាំង​២០នាក់ ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ឱ្យចូលបម្រើ​ក្នុង​ជួរ​កង​យោធពល​ខេមរភូមិន្ទ​ដើម្បីបានបន្តវេនពីឪពុក។  ​ ការបង្ហោះសារ​របស់លោកនាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីលោកបានឃើញ​សារបង្ហោះរបស់លោក...

ក្រុមសមាគមការពារសិទ្ធិកសិករចង់ឃើញការប្តេជ្ញាចិត្តរបស់មន្រ្តីកសិកម្មអនុវត្តដោយប្រសិទ្ធិភាព

ក្រុមសមាគមដែលគាំពារវិស័យកសិកម្ម អះអាងថាពួកគេចង់ឃើញការតាំ​ងចិត្តរបស់មន្រ្តីក​សិកម្ម​ដែ​​​​ល​​រួម​​គ្នា​​លើកកម្ពស់វិស័យមួយនេះ មានដំណើរការទៅដោយល្អ និងមានភាពរីកចំរើនខណៈពលរដ្ឋធ្លាប់បា​នរិះ​គ​​​ន់​​​​​ថាបញ្ហាកសិកម្មក្នុងពេលបច្ចុប្បន្ននេះ នៅមិនទាន់អាចឆ្លើយតបបានពីតម្រូវការចាំបាច់ ហើយកសិ​​ផ​​ល​​ដែលផលិតបាន​​គ្មានទី​​ផ្សា​​សម្រាប់នាំចេញជាដើម។ ការលើកឡើងដូចនេះ នៅក្រោយពេលដែលក្រសួងកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម រួមទាំង​​ក្រ​​សួង​ពាណិជ្ជកម្ម បានសម្រេចរួមគ្នាកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ដោយប្តេជ្ញាលើក​​កម្ពស់​​វិស័យ​ក​​សិ​​​​​កម្មឱ្យមានវឌ្ឍនភាព ស្របពេលដែលវិស័យមួយនេះ រង់ការរិះគន់ថា មិនអាចជួយឱ្យ​កសិករទ​​ទួល​បា​ន​​ផ​ល​អ្វីច្រើនពីកសិកម្មនេះ។ផែនការយុទ្ធសាស្រ្តនេះ ត្រូវគេមើលឃើញថា វាជាលើកទីមួយ​​ហើយដែល​​ក្រ​​សួ​​​​ងទាំងបី អាចអង្គុយលើតុរួមគ្នា ហើយរុញក្តីស្រម័យរួមគ្នា ឱ្យដើរទៅមុខបាន។ បើទោះបែបណា សម្រាប់នាយកប្រតិបត្តិសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា លោក...

Latest News