Home Blog Page 21

កម្រងរូបភាព៖ មុខរបរលក់ដូងនៅរាជធានីភ្នំពេញ

លោក ចំ រើន អាយុ ៣៥ឆ្នាំ ជាអាជីវករលក់ដូង នៅម្តុំអគារភ្នំពេញសេនធឺរ (Phnom Penh Center) ក្នុងរាជធានី​ភ្នំពេញ​។ លោក ចំ រើន បានប្រកបមុខរបរលក់ដូងនេះ​ជាង១០ឆ្នាំមកហើយ។ លោក​បាន​ទទួល​ទិញ​ផ្លែដូងបោះដុំ​ពីឈ្មួញកណ្តាលដែលបានដឹកផ្លែដូងមកពីខេត្តកំពត និងខេត្តកោះកុង យក​មកលក់ឱ្យលោក។  លោកត្រូវក្រោកពីម៉ោង ៦ព្រឹកជា​រៀងរាល់ថ្ងៃ​ ហើយ​បាន​ចាក​ចេញ​ពីផ្ទះ​របស់​​លោក​នៅសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង ដើម្បី​​​ទៅ​ល​ក់ដូងនៅ​ម្តុំអគារ​ភ្នំពេញសេនធឺ (Phnom Penh Center) ចាប់​ពីម៉ោង...

កម្មករ​រោង​ចក្រ ML នៅក្រុង​ប៉ោយប៉ែត​​ប្រមូលផ្ដុំ​តវ៉ាជាថ្មី ក្រោយថៅកែបើកប្រាក់ខែយឺ​ត​យ៉ាវជាញឹកញាប់ 

កម្មករកម្មការិនី​ប្រមាណ​ជាង ៤០០នាក់ ធ្វើការ​​នៅ​រោងចក្រកាត់ដេរសម្លៀកបំពាក់ អិម អិល(ML) បានម្រមូលផ្ដុំគ្នាជាថ្មីនៅ​មុខរោងចក្រ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីតវ៉ាទាមទារប្រាក់ខែ ដោយសារមានការបើកប្រាក់ឈ្នួល​យឺត​យ៉ាវ​ញឹក​ញាប់។ 

របាយការណ៍​៖ ឆ្នាំ២០២៣មានការកើនឡើងនូវ​ហេតុការណ៍រឹត​ត្បិត និងការ​រំលោភបំពានសេរីភាពមូលដ្ឋាន

របាយការណ៍ប្រចាំឆ្នាំរបស់អង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្សចំនួន៣ បានរកឃើញថា នៅក្នុងឆ្នាំ២០២៣ មានការកើនឡើងជាង១០ភាគរយនៃហេតុការណ៍​រឹតត្បិត និងរំលោភបំពានសេរីភាពមូលដ្ឋានបើធៀបនឹងឆ្នាំ២០២២។

គណបក្សGDP ស្នើ​ដោះលែង​កញ្ញា​ឈឹម ស៊ីថរ ខណៈ​កញ្ញា​ទ​ទួល​បាន​ពាន​​រង្វាន់Per Anger Price 2024

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ទាមទារឱ្យមានការ​ដោះលែង កញ្ញា ឈឹម ស៊ីថរ  និង​អ្នកដឹកនាំសហជីពផ្សេងទៀតដែលកំពុងជាប់ឃុំ និងទម្លាក់ចោលបទចោទប្រកាន់​ទាំងអស់​ទៅលើពួកគេ​​ ក្រោយពីប្រធាន​សហជីព​នៅ​ក្រុមហ៊ុន​ណាហ្គា​រូបនេះ ​បានទទួលពានរង្វាន់ ភើអែងហ្គើឆ្នាំ២០២៤ (Per Anger Price 2024) ពីរដ្ឋាភិបាល​ស៊ុយអែត។​

កម្រងរូបភាព៖ ​​ពិព័រណ៌​រូបថត​បច្ចុប្បន្ន​ស្តី​អំពី​ «ការ​ក្រឡេក​មើល​របប​សាធារណ​រដ្ឋ​ខ្មែរ»

មជ្ឈមណ្ឌលបុប្ផាណា​​រៀប​ចំ​​ពិព័រណ៌​រូបថត​បច្ចុប្បន្ន​ស្តី​អំពី​ «ការ​ក្រឡេក​មើល​របប​សាធារណ​រដ្ឋ​ខ្មែរ» ជាការដាក់តាំង​​​ពិព័រណ៌រូបថតដែលបានមកពីប្រាំមួយប្រភពផ្សេងៗគ្នា ពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ ។ ការដាក់​ពិព័រណ៌នេះ​បើក​ឱ្យ​ចូល​ទស្សនាដោយ​​សេរី​ចាប់ពី​ថ្ងៃទី​២២ខែមីនា​ ឆ្នាំ២០២៤ ដល់​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។​

កម្រងរូបភាព៖ មុខរបរ​លក់​ពោត​ស្ងោរ

ក្រៅ​ពី​ធ្វើ​​​ស្រែ​​ចំការ ប្រជាជនកម្ពុជា​មួយ​ចំនួន​​មាន​មុខ​របរ​ផ្សេង​​ទៀត​​ដើម្បី​រក​​ចំណូល​​បន្ថែម ​ទ្រទ្រង់​​ជីវភាព​​គ្រួសារ​​។ មុខរបរ​​ទាំង​​នោះ​​មាន​​ដូច​ជា​​ចិញ្ចឹម​​សត្វ ​នេសាទ ធ្វើ​ស្រែ​​ប្រាំ​ង​ ឬ​លក់​​បន្លែ​ផ្លែ​​ឈើ​ជា​ដើម​។ ចំណែក​ ​លោកស្រី ផុន យ៉ា អាយុ​ ៣៤ឆ្នាំ មក​ពី​ស្រុក​​កំពង់​​ត្របែក ខេត្ត​ព្រៃវែង​ និង​ស្វាមី លោក​ ម៉ៅ សុធា អាយុ ៣៧ឆ្នាំ មក​​ពី​​ស្រុក​​កំពង់​​ត្របែក​ ខេត្ត​​ព្រៃវែង បាន​​ប្រកប​របរ​លក់​​ពោត​​​ចាប់​​តាំង​​ពី​ឆ្នាំ​២០០៩មក​។...

កម្រងរូបភាព៖ អាជីវករលក់បន្លែនៅសួនកុមារ ខណ្ឌពោធិ៍សែនជ័យ

អ្នកស្រី កឹង ស្រីមុំ មកពីខេត្តតាកែវ ជាអ្នក​លក់​បន្លែ​នៅ​បរិវេណផ្សារ​​មួយ​នៅ​ម្តុំ​សួន​កុមារ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។ អ្នកស្រី​ក្រោក​ពីដំណេក និង​ចេញ​ពីផ្ទះ​នៅ​ម៉ោង២:៤០នាទី ដើម្បី​​ទៅ​ទិញ​បន្លែ​នៅ​ផ្សារ​ជិត​ផ្ទះ ក្នុង​ខេត្តតាកែវ​ ហើយ​ចេញ​ដំណើរ​តាមរយៈ​រថយន្ត​ឈ្នួល​ទៅ​​​រាជធានី​ភ្នំពេញ។ អ្នកស្រី​បាន​ជួល​ម៉ូតូ​កង់បី​​ដើម្បី​ដឹក​បន្លែបន្ត​ពី​រថយន្ត​ឈ្នួល​ទៅ​​កន្លែង​លក់បន្លែនៅផ្សារ​ម្តុំ​សួនកុមារ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ អ្នកស្រី​លក់​ជា​រៀងរាល់​ថ្ងៃ​ក្នុង​អំឡុង​ពេល​ព្រឹក ចាប់ផ្ដើម​​ពី​ម៉ោង​៦:៣០នាទី ដល់​ពេល​រសៀល ម៉ោង១២:០០នាទី ទើប​ត្រឡប់​ទៅ​ផ្ទះវិញ។​

កម្រងរូបភាព៖ អាជីវករលក់ត្រីនៅផ្សារលើខេត្តកំពង់ឆ្នាំង

អ្នកស្រី សេត ម៉ារីយ៉ាន អាយុ៤៣ឆ្នាំ ជាអាជីវករលក់ត្រីនៅផ្សារលើ​ ខេត្តកំពង់ឆ្នាំង។ អ្នកស្រីប្រកបរបរនេះយូរឆ្នាំមកហើយ។ អ្នកស្រីត្រូវក្រោកពីម៉ោង២ ទៅ៣​ទាបភ្លឺ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ទៅ​ទិញ​ត្រី​នៅ​ផែ​ត្រី​មាត់​ទន្លេ​ផ្សារ​ក្រោម​ មកលក់នៅផ្សារលើ ចាប់ពីម៉ោង៥ព្រឹករហូតដល់ម៉ោង១២​ថ្ងៃត្រង់។

ការនាំចូលប្លាស្ទិកមកកម្ពុជា​ថយចុះ៧៥% ក្នុងត្រីមាសទី១ ឆ្នាំ២០២៤  

ការនាំចូលប្លាស្ទិកមកកម្ពុជាក្នុងត្រីមាសទី១ ឆ្នាំ២០២៤ មានចំនួន​ជាង​​ ២១ ​៤៩0 គីឡូក្រាម ថយចុះ៧៥% បើធៀបនឹង​ពេល​ដដែល​កាលពីឆ្នាំ២០២៣។​ នេះបើតាម​សារបង្ហោះលើ​ទំព័រ​ហ្វេសប៊ុករបស់ក្រសួងបរិសា្ថន។​ ក្នុង​សារដែល​បង្ហោះ​លើ​ទំព័រហ្វេសប៊ុក​ក្រសួង​បរិស្ថាន​​កាល​ពីថ្ងៃទី១០ ខែមេសា ឆ្នាំ​២០២៤​បញ្ជាក់ថា​ មាន​ក្រុមហ៊ុន​តែមួយ​ប៉ុណ្ណោះ​ដែល​បាន​​នាំ​ចូល​ថង់​ប្លាស្ទិក​ប្រើប្រាស់ទូទៅ សរុប​ចំនួន ១២ ៣៣៦, ៣៨ គីឡូក្រាម។ ហើយ​​ការ​នាំ​ចូល​​ថង់​​ប្លាស្ទិក​សម្រាប់​បម្រើ​សង្វាក់​ផលិត​កម្ម មានក្រុមហ៊ុនចំនួន​២ ទទួលបានការអនុញ្ញាត​ពី​ក្រសួង​បរិស្ថាន ក្នុង​បរិមាណចំនួន ៩ ១៥២,៤៤ គីឡូក្រាម​។...

អាជ្ញាធរបង្ក្រាប និងដុតកម្ទេចសាច់បង្កកនាំចូលខុសច្បាប់ជាង៤តោន

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានបង្ក្រាប និងដុតកម្ទេច​ចោល​នូវ​បំណែក​​សាច់​នាំ​ចូល​ខុស​ច្បាប់និងខូចគុណភាព​​ជាង ៤តោន​ ខណៈ​សង្គមស៊ីវិល ជំរុញឱ្យ​អាជ្ញាធរមានសមត្ថកិច្ច​ចាត់វិធាន​ការ​ទៅលើ​អ្នកនាំចូល និងអ្នកនៅពីក្រោយ​ការនាំចូល​ខុសច្បាប់​ទាំងនោះ ដើម្បីទប់ស្កាត់បញ្ហានេះកុំឱ្យកើតឡើង​ជាបន្តបន្ទាប់ទៀត។

សមាគមខ្មែរកម្ពុជាក្រោម ​​ស្នើ​រដ្ឋាភិបាលកម្ពុជាជួយដល់​​ព្រះសង្ឃ និងស​កម្មជន​ខ្មែរ​ក្រោម ដែល​កំពុង​ជាប់​ឃុំ​​នៅ​វៀត​​ណាម

សមាគមខ្មែរកម្ពុជាក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និងអភិវឌ្ឍន៍ និងពលរដ្ឋ ព្រមទាំងព្រះសង្ឃប្រមាណ ១០០អង្គ/នាក់ បាន​ប្រមូលផ្តុំ និងដាក់ញត្តិ​ទៅក្រសួងការបរទេសកម្ពុជា ស្នើ​ឱ្យមានការ​​អន្តរាគមន៍ទៅរដ្ឋាភិបាល​វៀតណាម ឱ្យ​ដោះលែង​ព្រះសង្ឃ និងសកម្មជនខ្មែរក្រោមជាង១០អង្គ/នាក់ ដែលកំពុងជាប់ឃុំនៅប្រទេសវៀតណាម​។

លោក ហ៊ុន សែន យល់ព្រមទទួលការអភ័យទោសពីលោក ជា ប៉ូច និង​គ្រោងឱ្យមេធាវីដកពាក្យបណ្តឹងពីតុលាការ

ប្រធានគណបក្សប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​យល់ព្រម​ទទួល​យកការ​សុំអភ័យទោស​ពី លោក ជា ប៉ូច អតីត​មន្ត្រីជាន់ខ្ពស់នៃអតីត​​គណបក្ស​សង្គ្រោះជាតិ ហើយ​លោក​នឹង​​ឱ្យមេធាវីរបស់លោក ដក​ពាក្យបណ្តឹងចេញពីតុលាការដើម្បីបញ្ចប់រឿងក្តីឱ្យបានឆាប់។ យោងតាមសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោក ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បាន​លើក​ឡើង​ថា ក្រោយ​ទទួលបានលិខិត​រួច លោក​យល់ព្រមទទួលយកការសុំអភ័យទោស​ ពីលោក ជា...

ក្រសួងបរិស្ថាននឹងធ្វើការបំពាក់ឧបករណ៍ស្វ័យប្រវត្តិនៅតាមរោងចក្រសហគ្រាសក្នុងយុទ្ធនាការសម្អាតទន្លេ

ក្រសួងបរិស្ថាន នឹងធ្វើការបំពាក់ឧបករណ៍ស្វ័យប្រវត្តិនៅតាមបណ្តារោងចក្រសហគ្រាស​ សម្រាប់​ការត្រួត​ពិនិត្យ​គុណភាពទឹក​មុន​នឹង​បង្ហូរ​ចេញ ដើម្បីជាការរួមចំណែកកាត់បន្ថយការបង្ហូរកាកសំណល់​រាវកខ្វក់​ទៅក្នុងទឹកទន្លេ និងជាផ្នែកមួយនៃយុទ្ធនាការសម្អាតទន្លេរបស់ក្រសួងផង​ដែរ។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានថ្លែងឱ្យដឹង​នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ​ថា ឧបករណ៍ដែលត្រៀមនឹងបំពាក់នៅតាមរោងចក្រសហគ្រាសនេះ មានឈ្មោះថា «ឧបករណ៍ស្វ័យ​ត្រួត​ពិនិត្យ» ដែលមានសមត្ថភាពត្រួតពិនិត្យទឹកកខ្វក់​ដែលអាចហូរចូលទៅក្នុងទន្លេ។ លោក​មានប្រសាសន៍ថា៖ «វាអាចត្រួតពិនិត្យការ​បញ្ចេញទឹកកខ្វក់ចូលទៅក្នុងទឹកទន្លេតាមរយៈ​អូរ ប្រឡាយ​នានា។ នេះគឺជាផ្នែកមួយនៃយុទ្ធនាការសម្អាតទន្លេ ដែលដាក់ចេញក្រោមគំនិតផ្តួចផ្តើមរបស់រដ្ឋមន្ត្រី ដើម្បីធានាឱ្យ​​មានទឹកស្អាតជានិច្ច​ នៅក្នុងការបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋប្រកប​ដោយសុខភាពល្អ»។ លោកបន្តថា ក្រសួងក៏បាន​រៀបចំឱ្យ​រោងចក្រសហគ្រាស ជាពិសេសរោងចក្រដែលប្រើប្រាស់ទឹកច្រើន...

កម្រង​រូបភាព៖ អ្នកស្រី វ៉ាន់ ស៊ាប ពេញ​ចិត្តនឹង​​​អាជីពជាអ្នកបោស​សំរាម

អ្នកស្រី វ៉ាត់ ស៊ាប​ មានអាយុ៥៨ឆ្នាំ​ មានកូនចំនួន​ ៧នាក់ សព្វថ្ងៃជា​អ្នកបោស​សម្អាត​ម្នាក់​ក្នុង​រាជ​ធានី​​ភ្នំពេញ​។ អ្នកស្រី​ប្រកប​របរ​នេះ​អស់​រយៈពេល​២០ឆ្នាំ​មកហើយ ចំពោះ​អាជីពនេះ​​អ្នកស្រី​និយាយថា៖ «ខ្ញុំពេញចិត្ត​ការងារ​មួយនេះ​ ឱ្យ​តែមាន​​ការងារ​ធ្វើ​ ឯផលវិបាក​វិញ​គ្មានទេ​ មាន​តែ​ពាក្យ​មើល​ងាយ​ពី​មនុស្សមួយចំនួន​»។

កម្រង​រូបភាព​៖ ​​​​ប្រជាពលរដ្ឋសុំទឹក​ចេញ​ពី​អណ្តូង​​១,០០០​ឆ្នាំ​​លើ​ភ្នំ​​គូលែន​

អណ្តូង​​​១,០០០​ឆ្នាំ​ ​ស្ថិតនៅ​​​​ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ក្បែរ​​វត្ត​ព្រះអង្គ​​ធំលើភ្នំគូ​លែន​។ ភ្ញៀវទេសចរណ៍​​អាចធ្វើ​​ដំណើរ​ដោយ​ថ្មើរជើងតាម​​ផ្លូវ​ដី​​ប្រហែល​ជា​១០នាទី​ពី​​វត្ត​ព្រះ​អង្គធំដើម្បីទៅដល់អណ្តូង​​​។ ប្រជាពលរដ្ឋទៅទីនោះ​​ដើម្បី​​ទទួលយក​ទឹក​​ដែល​ពួកគេ​​ជឿថា​​ជា​ទឹក​ស័ក្តិ​សិទ្ធិ​ អាច​ព្យាបាល​​រោគា​ផ្សេងៗ និង​ជួយ​ឱ្យ​មាន​សិរី​សួស្តី​​។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន អំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់​នូវសកម្មភាព​បំពាន​ដី​ព្រៃរបស់​រដ្ឋ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន អំពាវនាវជាថ្មី​ឱ្យបញ្ឈ​ប់​​​ជា​បន្ទាន់ នូវសកម្មភាពកាប់រានទន្រ្ទានដីព្រៃ របស់​រដ្ឋ​ដោយ​ខុស​ច្បាប់ ខណៈរាជរដ្ឋាភិបាល​កំពុង​អនុវត្តយ៉ាងតឹងរ៉ឹងនូវវិធានការច្បាប់។

Latest News