ការវិលត្រឡប់នៃសេចក្តីព្រាងច្បាប់ការពារបុគ្គលរាយការណ៍ និងសាក្សី
សេចក្តីព្រាងច្បាប់ស្ដីពីការការពារបុគ្គលរាយការណ៍ និងសាក្សី ដែលមានគោលបំណងការពារ និងលើកទឹកចិត្តពលរដ្ឋ និងសង្គមស៊ីវិលឱ្យហ៊ានបង្ហាញពីការពិតនៃបញ្ហាសង្គម ពេលនេះបានទៅដល់ដំណាក់កាលក្រសួងយុត្តិធម៌ ពិនិត្យខ្លឹមសារ។
មន្ទីរសាធារណការ ខេត្តកណ្តាលបិទចរាចរណ៍ទូកដរចម្លងក្រុងតាខ្មៅ ដើម្បីរៀបចំប្រណាំងទូក
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាលបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅមាត់ទន្លេបាសាក់ នឹងធ្វើការបិទចរាចរណ៍ទូកដរចម្លងក្រុងតាខ្មៅ ដើម្បីនឹងរៀបចំពិធីប្រណាំងទូក។
ក្រសួងប្រៃសណីយ៍ និងក្រុមប្រឹក្សាធុរកិច្ចសភាពអឺរ៉ុប-អាស៊ាន ពិភាក្សាពង្រីកការវិនិយោគបន្ថែមផ្នែកឌីជីថល
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចសភាពអឺរ៉ុប-អាស៊ាន ក្នុងគោលបំណងដើម្បីពង្រីកកិច្ចសហការធុរកិច្ចរបស់សភាពអឺរ៉ុបជាមួយវិស័យឯកជន និងសាធារណៈនៅព្រះរាជាណាចក្រកម្ពុជាហើយក៏បានលើកឡើងពីទិសដៅការងាររបស់ក្រសួងពាក់ព័ន្ធនឹងការប្រើប្រាស់5G។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-GCC នៅទីក្រុងរីយ៉ាដ
នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ(ជីស៊ីស៊ី) នៅទីក្រុងរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត។
អាជ្ញាធរក្រុងភ្នំពេញកោះហៅពលរដ្ឋដែលប្រឈមការរឹបអូសផ្ទះពីបុរីពិភពថ្មីក្រោយផ្ទុះការតវ៉ា
រដ្ឋបាលរាជធានីភ្នំពេញកោះហៅពលរដ្ឋដែលទិញផ្ទះពីក្រុមហ៊ុនបុរីពិភពថ្មីក្នុងខណ្ឌកំបូល មកជួបប្រជុំរកដំណោះស្រាយ ក្រោយពួកគេផ្ទុះការតវ៉ាប្រឆាំងនឹងការរឹបអូសលំនៅឋានពីក្រុមហ៊ុននេះអស់រយៈពេល១០ថ្ងៃកន្លងទៅ។
សង្គមស៊ីវិល អំពាវនាវឱ្យលុបបំបាត់នូវរាល់ទម្រង់នៃការរើសអើងលើអ្នកស្រឡាញ់ភេទដូចគ្នា
អង្គការសហគមន៍ឥន្ទធនូកម្ពុជា អំពាវនាវឱ្យលុបបំបាត់នូវរាល់ទម្រង់នៃការរើសអើងលើអ្នកស្រឡាញ់ភេទដូចគ្នា និងស្នើដល់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើកិច្ចអន្ដរាគមន៍ជាមួយលោក អ៊ូ ប៉ុណ្ណារ៉ាត់ (ហៅនាមក្រឹម) ដើម្បីបំភ្លឺលើមតិយោបល់របស់គាត់កាលពីពេលថ្មីៗនេះ ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកស្រឡាញ់ភេទដូចគ្នា។
ព័ត៌មានស៊ីជម្រៅ៖ កសិករខេត្តកំពង់ឆ្នាំងអាចរកចំណូលបាន១០០០ដុល្លារក្នុងមួយខែ ពីការចិញ្ចឹមមាន់
ការចិញ្ចឹមមាន់ស្រែនៅតាមទីជនបទដាច់ស្រយ៉ាល ក្នុងពេលបច្ចុប្បន្ននេះបានជួយឲ្យកសិករអាចរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ជីវិតគ្រួសារបានមួយផ្នែកដែរ។ ប្រភេទមាន់ស្រែនេះ អាចចាត់ទុកថាជាម្ហូបដែលពេញនិយមនៅលើទីផ្សារ និងមានតម្លៃខ្ពស់បើធៀបនឹងមាន់ចិញ្ចឹមដោយចំណី ឬជាប្រភេទមាន់កសិកម្ម។
Vox Pop: ទស្សនៈយុវជនលើបញ្ហាសុខភាពផ្លូវចិត្ត
របាយការណ៍របស់យូនីសេហ្វ (UNICEF) និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានបង្ហាញថា ក្មេងជំទង់ម្នាក់ក្នុងចំណោម ៧ នាក់ ដែលមានអាយុពី ១០ ទៅ ១៩ ឆ្នាំ ទទួលរងវិបត្តិផ្លូវចិត្តនៅទូទាំងសកលលោក បានធ្វើអត្តឃាតគឺជាមូលហេតុនាំមុខគេទីបួននៃការស្លាប់ក្នុងចំណោមមនុស្សវ័យក្មេងដែលមានអាយុពី ១៥-១៩ឆ្នាំ។
នៅក្នុងឆ្នាំ ២០២២ មនុស្សយ៉ាងតិច ៨៧៣ នាក់ បានស្លាប់ដោយសារការធ្វើអត្តឃាតដែលភាគច្រើនមានអាយុចន្លោះពី...
Voxpop: ទស្សនៈពលរដ្ឋលើការបើកដំណើរការស្ពានកោះពេជ្រ-កោះនរា
រដ្ឋបាលរាជធានីភ្នំពេញបានបើកដំណើរការស្ពានកោះពេជ្រ-កោះនរាឱ្យពលរដ្ឋឆ្លងកាត់បណ្ដោះអាសន្ន នៅល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្នុងបំណងកាត់បន្ថយការកកស្ទះចរាចរណ៍នៅការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស។
ញូវស៍រូមខេមបូឌា(Newsroom Cambodia) បានសម្ភាសន៍ប្រជាពលរដ្ឋមួយចំនួន នៅម្ដុំស្ពានកោះពេជ្រ-កោះនរា អំពីការយល់ឃើញរបស់ពួកគេជុំវិញការបើកឱ្យដំណើរការស្ពាននេះ។
លោក ជា យាត អាយុ ៣០ឆ្នាំ ជាបុគ្គលិកនៅស្ថានីយប្រេងឥន្ធនៈ រស់នៅតំបន់អ្នកលឿងបានប្រាប់ញូវស៍រូមខេមបូឌា (Newsroom Cambodia) ថា ការបើកដំណើរការស្ពាននេះវាមានភាពងាយស្រួលសម្រាប់លោកក្នុងការធ្វើដំណើរទៅមក។
លោក ជា យាត
លោកបានបន្ថែមថា៖ «ពីមុនពេលខ្ញុំជិះម៉ូតូពីផ្ទះមកធ្វើការ ខ្ញុំជិះកាត់ស្ពានច្បារអំពៅ វាប្រើរយៈពេលយូរ...
ឧទ្ធរណ៍ព្រះសីហនុនឹងប្រកាសសាលដីកាលើបណ្ដឹងទាស់ក្នុងជម្លោះដីធ្លីនៅដើមខែវិច្ឆិកា
សាលាឧទ្ធរណ៍តំបន់ព្រះសីហនុ នឹងប្រកាសសាលដីកានៅដើមខែវិច្ឆិកាខាងមុខនេះជុំវិញបណ្ដឹងទាស់ប្រឆាំងសាលក្រមសាលាដំបូងខេត្តកោះកុងដែលសម្រេចចោទប្រកាន់អ្នកភូមិពីបទ«ញុះញង់ និងបរិហារកេរ្តិ៍ជាសាធារណៈ» ទាក់ទិនជម្លោះដីធ្លីជាមួយអ្នកដែលមានប្រវត្តិទំនាស់ដីឈ្មោះ ហេង ហ៊ុយ។
បក្សកាន់អំណាច និងបក្សនយោបាយ២៧ផ្សេងទៀតឯកភាពចងសម្ព័ន្ធនឹងគ្នា
គណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន២៧ ទៀតបានសម្រេចឯកភាពចុះហត្ថលេខាចងសម្ព័ន្ធភាពជាមួយគ្នា និងបានព្រមព្រៀងគ្នាលើចំណុចចំនួន៨ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាពនៅកម្ពុជា។
បើតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងចងសម្ព័ន្ធភាពរវាងបណ្តាគណបក្សនយោបាយទាំង២៨នៅកម្ពុជា ចេញនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ដែល Newsroom Cambodia ទទួលបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន ជាប្រធានគណបក្ស និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា ព្រមទាំងគណបក្សនយោបាយចំនួន២៧ផ្សេងទៀត បានសម្រេចចងសម្ព័ន្ធភាពជាមួយគ្នាក្នុងន័យជំរុញការអនុវត្តនយោបាយបង្រួបបង្រួមជាតិ ស្ថិរភាពនយោបាយ សំដៅធានាភាពសុខសាន្ត និងការអភិវឌ្ឍប្រទេសយូរអង្វែង។
គណបក្សទាំង២៨ រួមមានគណបក្សប្រជាជនកម្ពុជា...
អាជ្ញាធរ ផ្អាកចរាចរណ៍បណ្ដោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្រ្តខណ្ឌកំបូល រាជធានីភ្នំពេញ
ការបញ្ជៀសចរាចរណ៍យានយន្តធុនធ្ងន់គ្រប់ប្រភេទដោយសារ ស្ថានភាពទឹកភ្លៀងនៅតែធ្លាក់ជាបន្តបន្ទាប់បានបង្កជាជំនន់ទឹកភ្លៀងលិចតំបន់មួយចំនួនលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌកំបូល រាជធានីភ្នំពេញ។
ព្រះមហាក្សត្រ នរោត្តម សីហមុនី នឹងយាងសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការស្ពានហាលខាងលិចប្រាសាទអង្គរវត្ត
អាជ្ញាធរជាតិអប្សរានឹងមានការរៀបចំព្រះរាជពិធីសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នាថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះ ក្រោមព្រះរាជាធិបតីភាពព្រះករុណា ព្រះបាទសម្ដេច នរោត្តម សីហមុនី។
ឱកាសការងារជាង ២ម៉ឺនកន្លែងនឹងផ្តល់ជូនក្នុងពិព័រណ៍ការងារនៅខែវិច្ឆិកា
ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ នឹងរៀបចំឡើងនៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ ដោយប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃប៉ុណ្ណោះ។
អគ្គនាយកដ្ឋានពន្ធធានាគារដាក់ពាក្យបណ្ដឹងប្រធានស្ដីទីគណបក្សខ្មែរក្រោកពីបទល្មើសច្បាប់គណបក្សនយោបាយ
អគ្គនាយកដ្ឋានពន្ធធានាគារ ក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្ដឹង លើបុគ្គលឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង (William Guang) និងមាស សុភ័ក្រ្ត ប្រធានស្ដីទីគណបក្សខ្មែរក្រោកពីបទល្មើសច្បាប់ស្ដីពីវិសោធនកម្មគណបក្សនយោបាយ និងបទបញ្ជាផ្ទៃក្នុងធានារគារទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
តាមលិខិតបំភ្លឺពីអគ្គនាយកដ្ឋានពន្ធធានាគារកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣បានឲ្យដឹងថាការបង្ហោះសារសម្លេងរបស់ពិរុទ្ធជនឈ្មោះសុខ សុវណ្ណវឌ្ឍនាសាប៊ុង នៅលើបណ្ដាញសង្គមនិងចែកចាយតគ្នា ពីមណ្ឌលកែប្រែទី១អគារ«ក»។
លិខិតបំភ្លឺដដែលបានបន្ថែមថា៖ «តាមការស្រាវជ្រាវពីមន្ត្រីជំនាញទូរគមនាគមន៍ សារសម្លេងត្រូវបានបញ្ចេញតាមទូរសព្ទអចល័ត (ជាប់ជញ្ជាំង)សម្រាប់ជនឃុំឃាំងប្រើប្រាស់ស្របច្បាប់កាលពីម៉ោង១៥:៤៧នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ទៅកាន់ឈ្មោះមាស សុភ័ក្ត្រ...
ក្រសួងសុខាភិបាលប្រាប់ពីវិធីបង្ការនិងព្យាបាលជម្ងឺភ្នែកក្រហម
ក្រសួងសុខាភិបាល បានជម្រាបជូនដំណឹងដល់សាធារណជនពីការរកឃើញករណីឆ្លងជម្ងឺភ្នែកក្រហម កំពុងកើតថ្មីនៅបណ្ដាខេត្តមួយចំនួននៃប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣នេះហើយបានប្រាប់ពីរោគសញ្ញា និងវិធីបង្ការពីជម្ងឺនេះ។
តាមសេចក្ដីប្រកាសព័ត៌មានខាងលើរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៣ បានឲ្យដឹង ថាក្រុមឆ្លើយតបបន្ទាន់ក្រសួងសុខាភិបាលបានចុះតាមដាន និងផ្ដល់ការព្យាបាល អប់រំបង្ការការឆ្លង ដើម្បីទប់ស្កាត់ការឆ្លងបន្ត ព្រោះជម្ងឺនេះបណ្ដាលមកពីវីរុសនិងបាក់តេរី ហើយវាឆ្លងលឿនណាស់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
ក្រសួងសុខាភិបាលបន្ថែមថា៖ «រោគសញ្ញាឆ្លងជម្ងឺភ្នែកក្រហមមាន នៅផ្នែកសនៃភ្នែកឡើងពណ៌ផ្កាឈូក ឬក្រហម ហើមត្របកភ្នែក នៅពេលព្រឹកហូរទឹកភ្នែកច្រើន...