សហជីពសេរីកម្មករទទូចឲអាជ្ញាធរពន្លឿនការស៊ើបអង្កេតរកឃាតករពិត មកផ្តន្ទាទោស
សហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា(PTUWKC)បានធ្វើការអំពាវនាវនិងសំណូមពរយ៉ាងទទូចសូមឲសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជាស្វែងរកមុខឃាតករពិតប្រាកដ និង អ្នកបញ្ជាពីក្រោយខ្នងដែលបានសម្លាប់លោក ជា វិជ្ជា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ដើម្បីផ្ដល់ពន្លឺយុត្តិធម៌ដល់ក្រុមគ្រួសារ សាច់ញាតិជនរងគ្រោះ និង ឈានទៅលុបបំបាត់វប្បធម៌និទណ្ឌភាព និងពង្រឹងយុត្តិធម៌សង្គមនៅកម្ពុជា។
ស្ថាបនិកនៃគម្រោង Ladies in Tech លើកទឹកចិត្តឱ្យស្ដ្រីនិងក្មេងស្រី ចូលរួមក្នុងវិស័យបច្ចេកវិទ្យាឱ្យបានច្រើន
ស្ថាបនិកនៃគម្រោង Ladies in Tech បានលើកទឹកចិត្តឱ្យស្ដ្រីនិងក្មេងស្រី ចូលរួមក្នុងវិស័យបច្ចេកវិទ្យាឱ្យបានច្រើន ដើម្បីសម្របនឹងបដិវត្តឧស្សាហកម្ម៤.០។
ក្រសួងធនធានទឹកនិងឧតុនិយម អំពាវនាវឱ្យប្រជាជន បង្កើនការប្រុងប្រយ័ត្ននឹងអាកាសធាតុចុះត្រជាក់
ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្ដីជូនដំណឹងបន្ថែម ថាតំបន់ខ្ពង់រាប និងភាគពាយ័ព្យនឹងមានស្ថានភាពចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃទី២៩ ដល់៣០ មករា ឆ្នាំ២០២៣។
លោកហ៊ុន ម៉ាណែត អះអាងថាសកម្មភាពនយោបាយរបស់លោកមិនខុសច្បាប់ឡើយ
បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននៃគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន ម៉ាណែត បានលើកឡើងថា យោងទៅតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការធ្វើសកម្មភាពនយោបាយរបស់លោកមិនមានអ្វីខុសនោះឡើយ។ លោកឆ្លើយតបទៅនឹងអ្នកវិភាគដែលថា សកម្មភាពនយោបាយរបស់លោក ខុសនឹងច្បាប់នៅក្នុងប្រទេសកម្ពុជា។
ព្រះភិក្ខុប៉ម សុខៃវណ្ណៈ ប្រកាសរកជំនួយឧបត្ថម្ភសំពត់ងូតចំនួន៦០ស្បង់ ដើម្បីយកទៅបំបួសដើមឈើ
ព្រះភិក្ខុប៉ម សុខៃវណ្ណៈ បានធ្វើការបង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់របស់ព្រះអង្គដើម្បីប្រកាសរកជំនួយឧបត្ថម្ភសំពត់ងូតចំនួន៦០ស្បង់ ដើម្បីយកទៅបំបួសដើមឈើនៅតំបន់អារ៉ែងនៅថ្ងៃទី២ ខែកុម្ភៈខាងមុខនេះ។
លោក កែវ រំចង់ ខកចិត្តយ៉ាងខ្លាំងចំពោះស៊ីហ្គេមឆ្នាំ២០២៣ ដោយគ្មានរូបលោកជាកីឡាករតំណាងម្ចាស់ផ្ទះ
លោកកែវ រំចង់ ជាកីឡាករខ្មែរមួយរូប មានឈ្មោះល្បីល្បាញខ្លាំងទាំង មានការខកចិត្តជាខ្លាំងចំពោះស៊ីហ្គេមឆ្នាំ២០២៣ ដែលមិនមានរូបលោកជាកីឡាករសម្រាប់ម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ ដែលជិតមកដល់។
រដ្ឋាភិបាលកម្ពុជាអំពាវនាវឱ្យពលរដ្ឋរួមគ្នារាប់ថយក្រោយនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម២០២៣
នាយករដ្ឋមន្រ្តី លោកហ៊ុន សែនបានមានប្រសាសន៍ នៅព្រឹកថ្ងៃទី២៦មករា នេះ នៅសល់តែ៩៩ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាជនពិការប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
សារមន្ទីរជាតិបង្ហាញលទ្ធផលនៃការតភ្ជាប់ព្រះហស្តព្រះបាទជ័យវម៌្មទី៧
ក្រុមការងាររោងជាង និងអភិរក្សថ្ម និងសាលាបារាំងចុងបូព៌ា (EFEO) បានសាកល្បងយកព្រះហស្ដទាំងពីររបស់ព្រះបាទជ័យវរ្ម័ន៧មកតភ្ជាប់ ដើម្បីបញ្ជាក់ពីសម្មតិកម្មនាពេលកន្លងមក។ នេះបើយោងតាមសេចក្តីជូនដំណឹងសារមន្ទីរជាតិ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។
ព្រះភិក្ខុសាន សុជា ជាព្រះសង្ឃទីពីរ ដែលចូលជួបសម្តេចប៉ាប
ព្រះភិក្ខុខ្មែរ១រូប ព្រះនាមសាន សុជា បានដឹកនាំគណៈប្រតិភូពុទ្ធសាសនិកចូលជួបសម្តេច ប៉ាប ហ្វ្រងស៊ីសដើម្បីបំពេញបេសកកម្មពុទ្ធសាសនាក្នុងនាមជាព្រះសង្ឃខ្មែរ នៅប្រទេសម៉ូណាកូ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ជាពិធីមួយដើម្បីលើកកំពស់ការទទួលខុសត្រូវផ្នែកបរិស្ថាន។
លោកឃួង ស្រេង ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់លោកហ៊ុន សែន
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវបានព្រះមហាក្សត្រត្រាស់បង្កាប់តែងតាំងជា ទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានឋានៈស្មើររដ្ឋមន្ត្រី ប៉ុន្តែមិនទទួលប្រាក់បំណាច់មុខងារឡើយ នេះបើយើងតាមព្រះរាជក្រឹតរបស់ព្រះមហាក្សត្រនៃប្រទេសកម្ពុជា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។
កញ្ញា ពេជ្រ ចរណៃ និយាយថាមិនទាន់ច្បាស់ថាមានឈ្មោះជាកីឡាករណាខ្លះក្នុងស៊ីហ្គេមខាងមុខ
កញ្ញា ពេជ្រ ចរណៃដែលត្រូវបានមហាជនស្គាល់ថា ជាវីរនារីល្បុកតោ បាននិយាយថាគាត់នៅមិនទាន់ច្បាស់លាស់ថាត្រូវបញ្ចូលកីឡាកររួបណាខ្លះពីខាងក្លឹមរបស់កញ្ញាផ្ទាល់ ដើម្បីចូលរួមប្រកួតស៊ូហ្គេមខាងមុននោះទេ ដោយសារមិនទាន់មានភាពច្បាស់លាស់ទៅលើវិញ្ញាសាប្រកួត។
ស.ស.យ.ក នឹងដឹកនាំប្រតិភូសិល្បករ សិល្បការិនី ចូលរួមព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេ
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានប្រកាសថានឹងដឹកនាំប្រតិភូសិល្បករ សិល្បការិនីកម្ពុជាចូលរួមព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេដែលនឹងប្រព្រិត្តទៅនៅថ្ងៃទី០៣-០៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីតាំង F1 Pit Building, សាធារណរដ្ធសិង្ហបុរី។
ព្រះអង្គកួយ សៅណា បង្កើតកម្មវិធីបណ្ដុះផ្នត់គំនិតយុវជន ផ្សព្វផ្សាយសីលធម៌ ជួយជនចាស់ជរា
ព្រះអង្គកួយ សៅណា បានចាកចេញពីស្រុកកំណើត បន្តការសិក្សាក្នុងទីក្រុងភ្នំពេញ ដោយមើលឃើញពីភាពលំបាក ការខ្វះខាតរបស់ប្រជាជន ព្រះអង្គបានបង្កើតកម្មវិធីអប់រំសីលធម៌ និងកម្មវីធីសប្បុរសធម៌ ឡើង។
លោកហ៊ុន សែន ស្នើឱ្យក្រសួងបណ្តុះបណ្តាល អ្នកសារព័ត៌មានអនឡាញឱ្យមានក្រមសីលធម៌
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យក្រសួងព័ត៌មាន បណ្តុះបណ្តាល អប់រំអ្នកសារព័ត៌មានអនឡាញទាំងអស់ឱ្យក្រមសីលធម៌វិជ្ជាជីវៈ ព្រោះថ្មីៗនេះមានជម្លោះពាក់ព័ន្ធរវាងអ្នកសារព័ត៌មាន និងអ្នកជួយលើកម៉ូតូក្នុងគ្រោះថ្នាក់ចរាចរណ៍មួយលើស្ពានជ្រោយចង្វារ។
អ្នកស្រលាញ់ភេទដូចគ្នានិយាយថា ខ្លួនចាប់ផ្តើមមានក្តីសង្ឃឹម
អ្នកស្រលាញ់ភេទដូចគ្នាមួយចំនួននៅកម្ពុជាបានអះអាងថា ពួកគេបានចាប់ផ្តើមទទួលបានពន្លឺកាន់តែមុតមាំបន្ទាប់ពីអង្គការសហប្រជាជាតិស្នើរឲ្យកម្ពុជាចុះក្របខណ្ឌអាពាហ៍ពិពាហ៍កាលពីថ្ងៃទី២០ ខែមករា។ ការស្នើនេះបានធ្វើឲ្យគ្រួសារអ្នកស្រលាញ់ភេទដូចគ្នាទាំងអស់ចាប់ផ្តើមមានភាពក្លាហានក្នុងការបង្ហាញពីអ្វីដែលជាខ្លួនរបស់ពួកគេ។
តារាកំប្លែងល្បីពាក់មី ព្រួយបារម្ភពីការកាប់ឈើខុសច្បាប់ និងជំរុញឱ្យមានការការពារ
តារាកំប្លែងល្បី លោកចែម ចាន់រ៉ា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានបង្ហោះវីដេអូនៅលើបណ្តាញសង្គមពីការកាប់ព្រៃឈើនៅភ្នំឱរ៉ាល ហើយថាមិនឃើញមានការបង្រ្កាបពីអាជ្ញាធរនៅក្នុងតំបន់នោះឡើយ។