រដ្ឋមន្រ្តីកម្ពុជាពិភាក្សាពាណិជ្ជកម្មជាមួយស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប
លោកប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានដឹកនាំគណប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយ លោក Valdis Dombrovskis អនុប្រធានប្រតិបត្តិ និងជាស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប និងសហការី ពិភាក្សាអំពីការរឹតចំណងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទេភាគី កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ Sofitel Brussels Europe។
កម្ពុជា អ៊ីតាលី ពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងពាណិជ្ជកម្ម
ឯកអគ្គរដ្ឋទូតអ៊ីតាលី បានប្រាប់បំណងពីការផ្ដល់ជំនួយដល់កម្ពុជាសម្រាប់ការអភិរក្សប្រាសាទនៅតំបន់អង្គរ និងទីក្រុងភ្នំពេញ រួមទាំងបង្ហាញសុទិដ្ឋិនិយមក្នុងការលើកទឹកចិត្ត និងទាក់ទាញពាណិជ្ជករ ធុរជន និងវិនិយោគិនអ៊ីតាលី មកទស្សនកិច្ចនៅកម្ពុជា។
អង្គការសង្គមស៊ីវិលស្នើរដ្ឋាភិបាលចាត់វិធានការចាំបាច់អនុវត្តអនុសាសន៍គណ:កម្មាធិការលើកកម្ពស់សិទ្ធិ
ក្រុមអង្គការសង្គមស៊ីវិលជិត២០ស្ថាប័ន ស្នើដល់រាជរដ្ឋាភិបាលដាក់ចេញវិធានការជាក់លាក់ អនុសាសន៍ដែលបានចែងនៅក្នុងសេចក្ដីអង្កេតសន្និដ្ឋានរបស់គណ:កម្មាធិការនៃអង្គការសហប្រជាជាតិទទួលបន្ទុកអនុសញ្ញា ស៊ី-ដ នៅក្នុងយុទ្ធនាការ១៦ថ្ងៃ និងទិវាសិទ្ធិមនុស្សអន្ដរជាតិឆ្នាំ២០២២ ដើម្បីលើកកម្ពស់សិទ្ធិមនុស្សនិងលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ដ្រី។
វៀតណាមជាប់ជាប្រទេសលេខ១ដែលមានភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា
វៀតណាមជាប់ជាប្រទេសលំដាប់ថ្នាក់ទី១ ខណៈថៃជាប្រទេសជាប់លំដាប់ថ្នាក់ទី២ ដែលជាភ្ញៀវទេសចរអន្តរជាតិ មកលេងស្រុកខ្មែរច្រើនជាងគេ ក្នុងឆ្នាំ២០២២។ នេះបើយោងតាមការបង្ហាញរបស់ធនាគារពិភពលោកប្រចាំកម្ពុជា អំពីស្ថិតិស្ថានភាពភ្ញៀវទេសចរអន្តរជាតិមកទស្សនាស្រុកខ្មែរ នាព្រឹកថ្ងៃអង្គារនេះ។
កម្ពុជាចូលជាសមាជិកក្លិបឆ្នេរស្អាតបំផុតលើសាកលលោកក្នុងគោលដៅជំរុញសេដ្ឋកិច្ចជាតិ
ការដាក់បញ្ចូលតំបន់សមុទ្រជាសមាជិកក្លិបឆ្នេរមុទ្រស្អាតបំផុតលើសាកលលោក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការប្រកួតប្រជែងខ្ពស់ ព្រមទាំងចាត់ទុកជាតំបន់ឆ្នេរធម្មជាតិដ៏ទាក់ទាញបំផុតរបស់កម្ពុជា។
លីកាដូ៖ ប្រជាពលរដ្ឋចំនួន១៩នាក់ ត្រូវបានចាប់ខ្លួនក្នុងករណីទំនាស់ដីធ្លី
ប្រជាពលរដ្ឋចំនួន១៩នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ដែលការចាប់ខ្លួននេះធ្វើឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០២២ ក្នុងករណីទំនាស់ដីធ្លីមួយដែលកំពុងកើតមានជាមួយក្រុមហ៊ុន សុខ សំណាង ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។
អ្នកជំនាញប្រវត្តិសាស្ត្រគាំទ្រឱ្យមានការឈប់សម្រាកថ្ងៃទី១៤ ធ្នូ ជារៀងរាល់ឆ្នាំ
អ្នកជំនាញប្រវត្តិសាស្ត្រគាំទ្រឱ្យមានការឈប់សម្រាកថ្ងៃទី១៤ ធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីបណ្ដុះបណ្ដាលគំនិតប្រជាជនខ្មែរ តាមសាលារៀន តាមវត្តអារាម និងទីកន្លែងផ្សេងៗទៀត លោកថាប្រជាជនគប្បីយកចិត្តទុកដាក់គិតអំពីសម្បតិ្តបេតិកភណ្ឌពិភពលោក ដោយមិនមែនគ្រាន់តែដកដងទង់ជាតិហូត ហើយមិននាំគ្នាគិត មិននាំគ្នារៀន នាំគ្នាផឹកស្រវឹង នាំគ្នាដើរផ្ដេសផ្ដាស់នោះទេ។
ខេត្តបាត់ដំបងនឹងរៀបចំពិព័រណ៍ម្ហូបអាហារដ៏ធំ
ព្រឹត្តិការណ៍ពិរព័ណ៍ម្ហូបអាហារ ខេត្តបាត់ដំបងនឹងរៀបចំឡើងនៅថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៥:០០ នាទីរសៀលដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ ២០២២-២០២៣ ដែលមានទីតាំងចាប់ពី សួននាគបាញ់ទឹក ដល់មុខអគារសាលាខេត្តចាស់។
ការវាយកុដិបុរាណនៅវត្តឧណ្ណាលោម ទទួលការរិះគន់ខ្លាំង
ករណីនៃការវាយកម្ទេចកុដិបុរាណចំនួន៣ (កុដិលេខ៤៣ ៤៤ និង៤៥) ដែលកសាងនាកំឡុងឆ្នាំ១៩៣០ នៅក្នុងបរិវេណវត្តឧណ្ណាលោម គឺដើម្បីកសាងព្រះចេតិយ ហើយសកម្មភាពនេះ កំពុងរងការរិះគន់យ៉ាងផុសផុលពីមហាជនតាមរយៈបណ្ដាញសង្គម។
ក្រសួងធនធានទឹកជូនដំណឹងពីការចុះត្រជាក់ចាប់ពីថ្ងៃទី ១៤ ដល់ ២០ខែធ្នូ
ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃអង្គារ បានជូនដំណឹងដល់ប្រជាពលរដ្ឋ និងវីរៈកងទ័ពដែលរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ព្រមទាំងប្រជានេសាទ ឱ្យបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះស្ថានភាពចុះត្រជាក់ក្នុងមួយសប្តាហ៍ខាងមុខនេះ។
មនុស្សជាង ៧០ម៉ឺននាក់ចូលរួមបុណ្យសមុទ្រ ៣ថ្ងៃនៅព្រះសីហនុ
ប្រភពព័ត៌មានពីទំព័រហ៊្វេសបុកផ្លូវការនៃក្រសួងទេសចរណ៍ បានឱ្យដឹងថា លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះថាពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី១១ ខែធ្នូនេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមដើរលេងកម្សាន្តសរុបជាង៧០ម៉ឺននាក់ ខណៈអាជ្ញាធរខេត្តនៅបន្តការរៀបចំបុណ្យ បង្កការសប្បាយជូនប្រជាជន១ថ្ងៃ ឬ២ថ្ងៃទៀត។
ផ្លូវលេខ១៤៦បេ និង១៤៨ នឹងបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២២ ខែធ្នូ
ផ្លូវលេខ១៤៦បេ និង១៤៨ ដែលមានដែលមានប្រវែងសរុប៤៣.០២គីឡូម៉ែត ស្ថិតក្នុងក្រុងព្រះសីហនុ នឹងបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។
How Cambodian women are using theatre to speak out against domestic abuse
Chenda usually spends her days in her rural village collecting scrap metal and looking after her seven children. But on a recent afternoon, the 42-year-old woman wore a drawn-on moustache and checked men’s shirt as she staggered around a makeshift stage by a busy road, playing a drunk husband shouting at his wife.
បេឡាជាតិអតីតយុទ្ធជន ប្រកាសបើកប្រាក់សន្តិសុខសង្គមលើកទី១ ប្រចាំខែធ្នូ ឆ្នាំ២០២២
ប្រាក់របបសន្តិសុខសង្គមលើកទី ១ ប្រចាំខែធ្នូ ឆ្នាំ២០២២ នឹងត្រូវផ្ដល់ជូនដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនដែលរស់នៅតាមបណ្ដារាជធានី/ខេត្ត តាមប្រព័ន្ធធនាគារអេស៊ីលីដា ភីអិលស៊ី និងធានាគារកាណាឌីយ៉ា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២។
ADB អនុម័តថវិកាជាង ៦២លានដុល្លារ គាំទ្រអនុវិស័យបសុសត្វ ដើម្បីពង្រឹងសុវត្តិភាពនិងស្ដារសេដ្ឋកិច្ច
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុម័តកញ្ចប់ថវិកាចំនួន៦២,៩លានដុល្លារ ដើម្បីជួយកម្ពុជាលើកកម្ពស់សន្តិសុខស្បៀង និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្នដោយការកែលម្អសុខភាព និងខ្សែសង្វាក់តម្លៃ ក៏ដូចជាការធ្វើពាណិជ្ជកម្មផ្លូវការ និងផលិតផល បសុសត្វ។
សង្គមស៊ីវិល និងអ្នកវិភាគ ជំរុញឱ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់បន្ថែមទៀតដើម្បីប្រឆាំងនឹងការជួញដូរមនុស្ស
សង្គមស៊ីវិល និងអ្នកវិភាគ ជំរុញឱ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់បន្ថែមទៀតដើម្បីប្រឆាំងនឹងការជួញដូរមនុស្ស ពួកគេលើកឡើងថាដើម្បីដំណើរការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព លុះត្រាតែរដ្ឋាភិបាលធ្វើការកែទម្រង់អំពើពុករលួយជាប្រព័ន្ធ ការអនុវត្តគោលនយោបាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសវាយតម្លៃពីការរាយការណ៍អំពីព័ត៌មានពិតរបស់ថ្នាក់ក្រោមជាតិទៅកាន់ថ្នាក់លើ។