fbpx
អង្គុយក្នុងបន្ទប់ផឹកកាហ្វេ ដៃម្ខាងកាន់សៀវភៅ​ដៃម្ខាងទៀតកាន់ប៊ិច នៅ​ចំ​ខាង​មុខ​មាន​កុំព្យូទ័រ​ បើក​ស្តាប់​កា​រវិភាគ​ពី​បញ្ហា​សង្គមរបស់លោកបណ្ឌិត កែម ឡី ឡើងវិញ ត្រង់ចំណុចមួយ​លោក​បាន​និយាយថា រាល់ការវិភាគម្តងៗរបស់លោកបណ្ឌិត លោកមិនសូវដែលគិតការស្លាប់ ឬបញ្ហាប្រឈមណាមួយនោះទេ ព្រោះលោកគិតថា «វាស្ថិតនៅក្នងប្រទេសមួយដែលមានខ្លាច្រើន ដែល​មាន​ពស់​វែក​ច្រើន និង​មាន​សត្វ​សាហាវ​ច្រើ​ន»។ ដូច្នេះនៅពេលដែលលោកចាប់ផ្តើមវិភាគលោកមិនគិតថាលោកអាចមានជីវិតទេ ប៉ុន្តែ​ប្រ​សិនបើ​យើងខ្លាច នាំគ្នាសម្ងំទាំងអស់គ្នា យើង​អត់​អាច​មាន​សមត្ថភាព​ផ្តល់​គំរូ​ឲ្យ​ដល់​ពលរដ្ឋ និង​យុវជន​ដើម្បី​អាច​កែប្រែ​ប្រទេសបាននោះទេ។ លោកបណ្ឌិត កែម ឡី គឺជា​បញ្ញាវន្ត​សាធារណៈ​ម្នាក់​ក្នុង​សង្គម​កម្ពុជា ដោយសារ​លោក​បាន​ចូលរួម និង​លះបង់​យ៉ាង​ច្រើន​ដើម្បី​បង្ហាញ​ពី​ភាព​កម្សោយ និង​ភាព​ស្ពឹក​ស្រពន់​នៅ​ក្នុង​សង្គម។​ ទាំងនេះ​ហើ​យទើ​ប​បណ្តាល​ឲ្យ​លោក​សម្រេចចិ​ត្ត​ធ្វើ​ជា​អ្នក​វិភាគ​សង្គម តាមរយៈការចុះសិក្សាស្រាវជ្រាវ និង​ប្រមូល​ចងក្រង​ព័ត៌មាន​ដើម្បី​ធ្វើ​ជា​អំណះអំណាង​ក្នុង​ការតស៊ូ​មតិ​ដោយអហិង្សារ ស្របតា​ម​គោលការណ៍​វិទ្យាសាស្រ្ត...
សង្គមបច្ចុប្បន្នពុំសូវឲ្យតម្លៃដល់ស្រ្តីប៉ុន្មានទេ ជាពិសេសបុរសរមែងគិតថាស្រ្តីបង្វិលចង្រ្កានមិនជុំ​។ ស្រ្តីគឺជាមនុស្សងាយរងគ្រោះបំផុត មិនថាមានគ្រួសាររួចក្តី ឬនៅក្តី ពិសេសគឺពួកគាត់ទទួលរងការរំលោភបំពានផ្លូវកាយ ផ្លូវចិត្ត និងផ្លូវអារម្មណ៍។​ ចំណេះដឹងទាក់ទងនឹងសុខភាពផ្លូវភេទមិនមែនជារឿងខ្មាសគេ រឿងមានប្រយោជន៍ជួយឲ្យយើងយល់ដឹងពីសុខភាពខ្លួនឯង ចេះថែរក្សា ចេះការពារខ្លួន។
កម្ពុជា​ជាប្រទេស​​មាន​អាកាស​ធាតុ​ក្តៅ​ ហើយ​សើម។ ពន្លឺ​ព្រះ​អាទិត្យ​នៅ​កម្ពុជា​ជាទូទៅ​មាន​ភាព​ក្ដៅខ្លាំង។ ដោយ​សារ​​កា​រវល់​ក្នុង​ការងារ​ប្រចាំថ្ងៃ​ ធ្វើ​ឲ្យ​មនុស្ស​យើង​ម្នាក់ៗភ្លេ​ច​ក្នុង​ការថែររក្សា​ស្បែក ដែល​រង​ការប៉ះពាល់​ជាខ្លាំង​ដោយសារ​កម្ដៅ​ថ្ងៃ​។ កម្តៅ​ថ្ងៃ​អាច​បណ្ដាលឲ្យស្បែកស្ងួត មិនថា​ដង​ខ្លួន ឬ ស្បែក​មុខទេ។ ​
ប្រទេសកម្ពុជាមានប្រជាជនសរុបប្រមាណ១៥លាននាក់ គិតត្រឹមឆ្នាំ២០១៩។ បើយោងតាមការអង្កេតលើប្រជាជននៅឆ្នាំ​២០១៣​របស់​វិទ្យាស្ថានស្ថិតិជាតិ ប្រជា​ជន​ចំនួន ៩៧.៩ ភាគរយ កាន់ព្រះ​ពុទ្ធសាស​នា ហើយបើយោងតាមក្រសួងធម្មការ​ និង​សាសនា ស្ទើរ​តែ​ទាំងអស់​​​នៃពួកគេ​កាន់ពុទ្ធសាសនាបែប​​ហីន​យាន​។
មនុស្សភាគច្រើន តែងតែចំណាយពេលវេលាដ៏ច្រើនរបស់ខ្លួន​ក្នុងការប្រកបរបររកស៊ី ឬ​ធ្វើការជាដើម ហើយមិនសូវជាបានខ្វល់ខ្វាយ ឬខ្ជិលខ្វល់ខ្វាយអំពីសុខភាពរបស់ខ្លួន ដោយគិត​ថា​មាន​លុយគឺ​អាចក្តីសុខសម្រាប់រូបខ្លួន និងគ្រួសារបាន​ហើយ។ គំនិតមួយនេះភាគច្រើនកើតឡើងលើមនុស្សវ័យជំទង់ ឬក្រុ​ម​មនុស្ស​ដែល​មាន​អាយុ​ប្រមាណ​ជា​៣៥​ឆ្នាំ​ចុះក្រោម នៅពេលដែល​ពេញកម្លាំង​រកស៊ី និង​ធ្វើការ​រក​លុយ​ទុក​ដើម្បី​ត្រៀម​សម្រាប់​អនាគត​របស់​ខ្លួន​ឯង។ ការគិត ការយល់ឃើញ និងការសម្រេចចិត្តរបស់មនុស្សម្នាក់ៗ មិនមានអ្វីខុសនោះទេ ពីព្រោះ​វា​ជា​សិទ្ធិ​របស់​បុគ្គល ​ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​ក្នុង​មន្ទីរ​ពេទ្យ សួរ​ថា​ មា​​ន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​កំពុ​ង​សម្រាក​ព្យាបាល​នៅ​លើ​គ្រែ​ពេទ្យ? តើពួកគាត់ចង់សម្រាក​ព្យាបាល​នៅ​លើ​គ្រែពេ​ទ្យ​ដែរ ឬទេ? តើមូលហេតុអ្វីបានជាពួគគាត់ត្រូវមកសម្រាកព្យាបាលបែបនេះ? ខ្ញុំដឹងថាបងប្អូនភាគច្រើនប្រាកដ​ជា​ដឹង​ចម្លើយ​នូ​វ​សំណួរ​ទាំងអស់​នេះ ពីព្រោះ​គ្មាន​អ្នក​ណា​ម្នាក់​អាច​ជៀស​ផុត​ពី​ជំងឺ​នោះ​ទេ យ៉ាង​ហោច​ណាស់​ក៏​មាន​បងប្អូន​សាច់​ញាតិ​ម្នាក់​ធ្លាប់​ឈឺ​ផង​ដែរ​។ នៅ​ពេល​មនុស្ស​យើង​មិន​ទាន់​ឈឺ ឬ​មិន​ទាន់​មាន​ជំងឺ​ណាមួយ យើង​ប្រាកដ​ជា​មិន​ដឹង​ថា​វា​លំបាក​ប៉ុណ្ណា​នោះ​ទេ។...
ផលលំបាករបស់ប្រជាជននៅតាមជនបទគឺមានប្រាក់ចំណូលតិច ការអប់រំសុខភាពនិងលទ្ធភាពធានារ៉ាប់រងនៅតាមតំបន់ជនបទនៅមានកំរិតតិចជាងទីក្រុង ហើយជារឿយៗពួកគាត់ពឹងផ្អែកលើដំណាំកសិកម្ម។
នេះជាបទពិសោធន៏មួយថ្មីសម្រាប់មនុស្សគ្រប់គ្នាដែលកំពុងរស់នៅលើភពផែនដីត្រូវតែឆ្លងកាត់និងសម្របខ្លួនដើម្បីរស់នៅ។​ ពិភពលោកនេះអាចនឹងមានរឿងល្អៗបើសិនជាយើងព្យាយាមមើលឃើញអ្វីៗដែលកើតឡើងក្នុងន័យវិជ្ជមានជាជាងអវិជ្ជមាន។
អក្សរ «ឝ» និង​ «ឞ‌» ជាតួព្យញ្ជនៈរាប់បញ្ចូលជាមួយព្យញ្ជនៈផ្សេងទៀត(ទាំង ៣៣តួ របស់ខ្មែរបច្ចុប្បន្ន) ក្នុងការកត់ត្រាភាសាសំស្ក្រឹតនៅកម្ពុជាសម័យបុរាណ។
សៀវភៅមានក្រដាសរាប់រយសន្លឹក ហើយនៅក្នុងក្រដាសទាំងអស់នោះ មានលាយលក្សណ៍ជាអក្សរ ដែលកើតចេញពីគំនិតនិងទស្សនៈរបស់អ្នកសរសេរ ឬអ្នកនិពន្ធ ហើយបង្កើតបានជាសៀវភៅថ្មីមួយក្បាល។ សៀវភៅល្អក៏ជាប្រភេទអាហារជំនួយរបស់ខួរក្បាល ដែលធ្វើអោយខួរក្បាលមានសុខភាពល្អ និងស្រស់ស្រាយ។ ដូច្នេះហើយបានជាយើងអាចនិយាយបានថាសៀវភៅជាមិត្តដ៏ល្អចំពោះយុវជន។
និយាយតាមបែបវិទ្យាសាស្ត្រ កោសិកាគ្រាប់ឈាម ក្នុងខ្លួនមនុស្ស ផ្សំពីសមាធាតុ ៤សំខាន់ៗគឺ ប្លាស្មា កោសិកាឈាមក្រហម កោសិកាឈាមស និងប្លាកែត។ ឈាម មានតួនាទី ដឹកនាំអុកស៊ីសែន និងសារធាតុចិញ្ចឹម បង្កើតឲ្យមានកំណកឈាម ដឹកនាំកាកសំណល់ទៅតម្រងនោម និងថ្លើម គ្រប់គ្រងសីតុណ្ហភាព ក្នុងរាងកាយជាដើម។
បើទោះបីប្រទេសកម្ពុជាមានអ្នកកាន់ព្រះពុទ្ធសាសនារហូតទៅដល់ប្រមាណ ៩៥ភាគរយក៏ដោយ ជំនឿនៃការបន់ស្រន់លើរូបសំណាក់ ឬលើរឿងរាវអបិយជំនឿមួយចំនួននៅតែមានប្រជាប្រិយភាពសម្រាប់ប្រជាជនខ្មែរខ្លះ។ ទ្រឹស្តីព្រះពុទ្ធសាសនាបានបង្រៀនថា ជំនឿគ្មានហេតុផលអាចធ្វើឱ្យមនុស្សបាត់បង់សតិ និងបញ្ញា។
ព្រះសង្ឃមួយចំនួន​​គង់នៅកុដិសាលាបាលី (B) វត្តឧណ្ណាលោម រាជធានីភ្នំពេញ មាន​ការព្រួយ​បារម្ភជាខ្លាំង ចំពោះការផ្ទុះឡើងនៃជំងឺកូវីដ១៩ក្នុងសហគមន៍ជាបន្តបន្ទាប់ ក្រោយ​ពេល​ក្រសួង​សុខាភិបាលរកឃើញចំនួនអ្នកឆ្លងកាន់តែច្រើន និង​កន្លែង​ពាក់ព័ន្ធ​កាន់​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃទៅមួយថ្ងៃ ។
ក្រោយជិត ១០ឆ្នាំបន្ទាប់ នេះជាលើកទី១ ដែលខ្ញុំបានឃើញរូបគំនូរ គូរដោយគាត់ម្ដងទៀតសាជាថ្មី។រូបគំនូរនេះ (រូបខាងលើ) ត្រូវបានគូរដោយជីតាខ្ញុំ (គាត់ជាបងបង្កើតរបស់យាយ) ហើយគាត់ជាមនុស្សម្នាក់ ដែលមានទេពកោសល្អខាងគំនូរ តែត្រូវបានលាក់កប់ចោល មិនតែប៉ុណ្ណោះ សៀវភៅជាភាសា មិនថាខ្មែរ ឬបាលី គាត់មើលបានទាំងអស់។
សារព័ត៌មានពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមជួយមនុស្សជុំវិញខ្លួន និងសង្គមជាតិ តាមរយៈការផ្សព្វផ្សាយនូវអ្វីដែលជាបញ្ហារួមរបស់ប្រជាពលរដ្ឋ ឱ្យរដ្ឋាភិបាលរិះរកវិធីសាស្រ្ត​ក្នុង​ការ​ដោះ​ស្រាយ​ឱ្យមានភាពល្អប្រសើរសម្រាប់ការស់នៅស្មើភាពក្នុងសង្គម។
រតនៈ វិសាល គឺជានិស្សិតវ័យក្មេងមកពី​ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងជ្រើសរើសជំនាញ គ្រប់គ្រង នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (Asia Euro University )។ វិសាល ទើបតែផ្លាស់ទីលំនៅមករស់នៅទីក្រុងភ្នំពេញជាមួយនឹងពូបង្កើតរបស់គេ ក្រោយពេលក្រសួងអប់រំអនុញាតឱ្យសិស្សទាំងអស់សិក្សាកំឡុងឆ្នាំ២០២០-២០២១ ជាប់ដោយស្វ័យប្រវត្តិ និងគ្មាននិទ្ទេស។
ជាការពិត ក្នុងបណ្ដាញសង្គម យើងមានសិទ្ធិចែករំលែក ហើយការចែកចាយនេះចង់មិនចង់ វា ពិតជាអាចជះឥទ្ធិពលដល់​អ្នក​ប្រើប្រាស់​ ដែល​​អាចមានទាំងល្អ និងមិនល្អ។