Even Optimistically, Cambodia’s Economic Recovery Will Take Over 12 Months, Economists Say
Economists say it could take at least until the end of next year for the Cambodian economy to recover from the impacts of Covid-19, with unemployed people likely to struggle to find jobs and adapt to new realities.
Risk of Disease, Food Shortages, Fish Extinctions as Mekong Faces Severe Drought: Researcher
A regional researcher has warned that the current drought around the Mekong River could cause a spread of disease and insects and devastation for fish species and food sources.
របាយការណ៍៖ ពលរដ្ឋជាង១លាននាក់នៅភ្នំពេញនឹងត្រូវប្រឈមការជន់លិចនៃទឹកជំនន់ ប្រសិនបើលុបបឹងទំពុន
(ភ្នំពេញ): របាយការណ៍ថ្មីមួយបានបង្ហាញថា ប្រជាជនកម្ពុជាជាង១លាននាក់កំពុងប្រឈមនឹងការកើនឡើងនូវទឹកជំនន់ និងមានមនុស្សជាងមួយពាន់គ្រួសារទៀតកំពុងប្រឈមនឹងការបណ្តេញចេញ បាត់បង់ប្រាក់ចំណូល និងអសន្តិសុខស្បៀងដោយសារគម្រោងអភវិឌ្ឍន៍ផ្សេងៗកំពុងធ្វើឱ្យប៉ះពាល់តំបន់បឹងទំពុន។
បើតាមរបាយការណ៍ស្រាវជ្រាវមានចំណងជើងថា «ការបាត់បង់បឹងទំពុន» ចេញនៅថ្ងៃទី២៧ ខែកក្កដានេះបញ្ជាក់ថា ប្រជាពលរដ្ឋជាងមួយលាននាក់ កំពុងប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរនៅតំបន់បឹងទំពុន ឬជើកឯក និងបង្កអសន្តិសុខ ខណៈដែលក្រុមហ៊ុនអាយ អិន ជីហូលឌីង (ING Holding) និងសាជីវកម្មឯកជនផ្សេងៗទៀតដូចជាក្រុមហ៊ុន ជីពម៉ុងអ៊ីអនម៉ល អ័រគីដេវីឡា និងគម្រោងផ្សេងៗទៀតកំពុងដំណើរការសាងសង់។
របាយការណ៍នេះធ្វើឡើងរួមគ្នាដោយ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ...
ពលរដ្ឋជាង៥៣ម៉ឺនគ្រួសារទើបទទួលបានប្រាក់ឧបត្ថម្ភក្នុងអំឡុងពេលជំងឺកូវីដ១៩
តត្រឹមថ្ងៃទី២៤ ខែកក្កដា គ្រួសារដែលមានបណ្ណក្រីក្រចំនួនជាង៥៣ម៉ឺនគ្រួសារ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលក្នុងអំឡុងពេលជំងឺកូវីដ១៩ សរុបជាទឹកប្រាក់ប្រមាណជា២៣លានដុល្លារអាមេរិក។
More Cambodians Are Traveling Locally as Foreign Tourism Plummets, Industry Says
Tourism businesses say they are seeing increases in Cambodian travelers in recent weeks as they attempt to recover from the coronavirus-driven drop in visitor arrivals.
ពលរដ្ឋរស់នៅតាមដងផ្លូវមួយស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ត្អូញត្អែរពីក្លិនស្អុយពេលធ្វើដំណើរឆ្លងកាត់
ប្រជាពលរដ្ឋដែលរស់នៅ និងធ្វើដំណើរឆ្លងកាត់ផ្លូវបេតុងមួយជាប់របងសាលាបឋមសិក្សាភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រអ៊ូរទាំពីក្លិនសំរាមស្អុយរលួយរហូតពិបាកដកដង្ហើម និងត្រូវយកដៃខ្ទប់ច្រមុះ។
ការដាំកូនឈើជាលក្ខណៈសហគមន៍ ជាវិធានការជួយទប់ស្កាត់ការកាប់ទន្ទ្រានព្រៃ
(កំពង់ធំ)៖ ការកាត់ឆ្វៀលយកទំហំផ្ទៃដីព្រៃណាមួយមកបង្កើតជាសហគមន៍ចំណុះឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ជាអ្នកមើលថែរ និងដាំស្តារកូនឈើឡើងវិញ ជាវិធីសាស្រ្តក្នុងទប់ស្កាត់ការកាប់ទន្ទ្រានព្រៃយកឈើធ្វើអាជីវកម្ម ឬយកដីធ្វើកសិកម្មដោយខុសច្បាប់។ នេះជាការយល់ឃើញដូចៗគ្នា ពីប្រជាពលរដ្ឋក្នុងសហគមន៍ព្រៃឈើស្រែក្រសាំង។
កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ សហគមន៍ព្រៃឈើស្រែក្រសាំងបានដាំបង្ហើយកូនឈើចំនួន២៥,៧០០ដើម មានដូចជាក្រញូង ត្រសេក អង្កាញ់ រាំងទឹក ស្តៅ លើផ្ទៃដីទំហំ៤០ហិចតា ស្ថិតក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាជាថ្ងៃបិទបញ្ចប់កម្មវិធីដាំ។ កម្មវិធីនោះមានការចូលរួមពីអភិបាលខេត្តកំពង់ធំ មន្ទីរពាក់ព័ន្ធមួយចំនួន និងប្រជាពលរដ្ឋក្នុងសហគមន៍ប្រមាណ១០០នាក់ ក្រោមគម្រោងជីវិត...
ពហុកីឡាដ្ឋានជាតិអូឡាំពិកស្វែងរកការអនុញ្ញាតឱ្យបើកឡើងវិញ
ពហុកីឡាដ្ឋានជាតិអូឡាំពិក កំពុងស្វែងរកការអនុញ្ញាតឱ្យបើកឡើងវិញជាសាធារណៈដោយអ្នករស់នៅរាជធានីភ្នំពេញនិយាយថា ពួកគេមានជម្រើសតិចតួចក្នុងការធ្វើលំហាត់ប្រាណនៅតាមសួន ដោយសារកន្លែងខ្លះតូចចង្អៀតមានមនុស្សច្រើន កន្លែងខ្លះស្ទើរតែដើរជាន់គ្នា។
អាជ្ញាធរចាប់អូសស្រ្តីគ្រួសាររបស់អតីតសកម្មជនគណបក្សប្រឆាំងជាប់ឃុំចេញពីខាងមុខតុលា
អាជ្ញាធរខណ្ឌ៧មករាប្រើអំពើហិង្សា និងចាប់អូសក្រុមស្ត្រីដែលជាគ្រួសារអតីតសកម្មជនគណបក្សសង្គ្រោះជាតិចេញពីខាងមុខសាលាដំបូងរាជធានីភ្នំពេញ ខណៈពួកគេកំពុងតវ៉ាទាមទារឲ្យមានការដោះលែងសមាជិកគ្រួសាររបស់ពួកគេដែលកំពុងជាប់ឃុំ។
កម្មកររោងចក្រវ៉ាយអូលែតជាង៣០០នាក់ ស្នើក្រសួងការងារអន្តរាគមន៍ឲ្យក្រុមហ៊ុនផ្តល់សំណង
កម្មករ-កម្មការិនីរោងចក្រវ៉ាយអូលែត អឹភែរឹល ខេមបូឌា ខូអិលធីឌី ជាង៣០០នាក់ នៅថ្ងៃព្រហស្បតិ៍នេះ ប្រមូលផ្តុំគ្នាតវ៉ានៅមុខក្រសួងការងារ ស្នើឱ្យមានការអន្តរាគមន៍ជំរុញក្រុមហ៊ុនឲ្យផ្តល់សំណង ដោយសារ ព្យួរការងារមិនមានការជូនដំណឹង និងការមិនផ្តល់ប្រាក់ឈ្នួលដល់កម្មករ។
‘We Can’t Breathe’: Residents Along Meanchey’s Smelly-Street Fume Over Garbage Collection, Neighbors
On the road bordering Meanchey district’s Phum Russey Primary School, motorbike drivers cover their mouths against the intense smell of garbage, and residents say they have difficulty breathing.
រដ្ឋមន្រ្តីក្រសួងព័ត៌មានថា កម្ពុជាគ្មានភាពចាំបាច់បង្កើតច្បាប់ទប់ស្កាត់ព័ត៌មានក្លែងក្លាយ
(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ កាលពីថ្ងៃព្រហស្បតិ៍ថ្លែងថា កម្ពុជាមិនមានភាពចាំបាច់ត្រូវបង្កើតច្បាប់ដាក់ទោសអ្នកផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនោះទេ ហើយថា ច្បាប់នេះអាចធ្វើឲ្យប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិ។
លោក ខៀវ កាញារីទ្ធ ថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សៀវភៅ «វិជ្ជាជីវៈសារព័ត៌មាន ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត» ដែលបង្កើតឡើងដោយ UNESCO ប្រចាំកម្ពុជា។
លោក ខៀវ កាញារីទ្ធ ថ្លែងថា ក្នុងអំឡុងការរាលដាលនៃជំងឺកូវីដ១៩ មានការផ្សព្វផ្សាយព័ត៌មាន ឬដំណឺងក្លែងក្លាយជាច្រើន...
ការស្រាវជ្រាវ៖ ប្រជាជនកម្ពុជាបាត់បង់ប្រាក់ចំណូលក្នុងគ្រួសារ៤០% អំឡុងការកើតមានជំងឺកូវីដ១៩
លទ្ធផលនៃការស្រាវជ្រាវមួយរកឃើញថា ក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ ប្រជាជនកម្ពុជា បានបាត់បង់ប្រាក់ចំណូលក្នុងគ្រួសារដល់ទៅ៤០%។ នេះបើតាមការស្ទង់មតិ និងការសិក្សាស្រាវជ្រាវរបស់វេទិកាអនាគត និង Angkor Research Cambodia។
បទយកការណ៍៖ វត្តមួយនៅត្បូងឃ្មុំស្វែងរកដីប្តូរទីតាំងព្រោះប្រឈមនឹងការបាក់ចូលទន្លេ
ខេត្តត្បូងឃ្មុំ៖ វត្តរកាធំ ឬវត្តឧទុម្ពរវនារាមរកាធំ នៅក្នុងភូមិរកា ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានបាត់បង់បន្ទប់ទឹកចំនួន៥រួចមកហើយចូលក្នុងផ្ទៃទន្លមេគង្គជាបន្តបន្ទាប់។ ចំណែកឯកុដិដែលព្រះសង្ឃគង់នៅក៏ត្រូវបានរំកិលជាច្រើនសារមកហើយដែរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែបាក់ច្រាំងដងទន្លេមេគង្គ ដែលអ្នកស្រុកបាននិយាយថាមានស្ថានភាពអាក្រក់ក្នុងឆ្នាំនេះ។
អង្គការអន្តរជាតិចំនួន៣៣ អំពាវនាវដល់ប្រទេសប្រជាធិបតេយ្យធំៗជំរុញកម្ពុជាឲ្យដោះស្រាយបញ្ហាសិទ្ធិមនុស្ស
អង្គការសង្គមស៊ីវិលអន្តជាតិចំនួន៣៣ បានចេញសេចក្តីថ្លែងការរួមមួយដោយអំពាវនាវដល់ប្រទេសប្រជាធិបតេយ្យចំនួន១៣ ចូលរួមជាមួយសហភាពអឺរ៉ុប ក្នុងការជំរុញឲ្យមានការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីរក្សាទុក ប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA)។
ក្រសួងការងារចាប់ផ្តើមសិក្សាពីស្ថានភាពកម្មករដែលប៉ះពាល់ដោយជំងឺកូវីដ១៩ ខណៈសហជីពថាជីវភាពកម្មករកំពុងជួបបញ្ហាខ្លាំង
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅសប្តាហ៍នេះប្រកាសថា ខ្លួនកំពុងសិក្សាស្រាវជ្រាវអំពីស្ថានភាពជីវភាពរស់នៅ និងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩របស់កម្មករ។