សហជីពសេរីកម្មករព្រមានប្តឹងក្រុមហ៊ុនទៅក្រសួងករណីរើសអើងសហជីព
សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ព្រមានប្តឹងក្រុមហ៊ុនមួយនៅខេត្តកំពង់ស្ពឺ ទៅក្រសួងការងារប្រឆាំងនឹងការរើសអើងសហជីព ក្រោយពីមេដឹកនាំ៣នាក់ប្រចាំរោងចក្រ ត្រូវបានថៅកែបញ្ចប់ពីការងារជាង២ខែ គ្មានដំណោះស្រាយ។
ព័ត៌មានពិស្តារ៖ ការផ្តល់សញ្ជាតិខ្មែរឱ្យជនបរទេសកំពុងក្លាយជាក្តីបារម្ភដល់ហានិភ័យសង្គម
ការផ្តល់សញ្ជាតិខ្មែរឱ្យទៅជនបរទេស ចំពេលរបាយការណ៍នានារកឃើញថា កម្ពុជានៅមានអំពើពុករលួយខ្ពស់ និងនីតិរដ្ឋទាបនៅឡើយ ជាផ្នែកមួយជំរុញឱ្យអ្នកឃ្លាំមើល មានការបារម្ភពីហានិភ័យសង្គមទៅថ្ងៃអនាគត បើមេដឹកនាំខ្វះឆន្ទៈពង្រឹងប្រព័ន្ធនីតិរដ្ឋ ។
គណបក្សភ្លើងទៀនចាត់ទុកការចាប់ខ្លួនសមាជិកបន្តបន្ទាប់ជាការគំរាមសកម្មភាពនយោបាយ
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនចាត់ទុកការចាប់ឃុំខ្លួនសមាជិកខ្លួនជាបន្តបន្ទាប់កន្លងទៅនេះ ជាការគំរាមកំហែងសកម្មភាពនយោបាយ ផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញ ដែលការណ៍នេះរដ្ឋាភិបាលថ្មី ត្រូវស្តារសិទ្ធិនេះឡើងវិញ ដើម្បីធានាការអភិវឌ្ឍប្រកបដោយតម្លាភាព និងស្ថិរភាពនយោបាយ ។
ព្រះមហាក្សត្ររំឭកឱ្យរដ្ឋាភិបាលថ្មីពង្រឹងស្មារតីបង្រួបបង្រួមជាតិ
ព្រះមហាក្សត្របានក្រើនរំឭកឈាមថ្មីរបស់បក្សកាន់អំណាច ដែលដឹកនាំរដ្ឋាភិបាលថ្មីអាណត្តិទី៧នេះ ឱ្យពង្រឹងស្មារតីបង្រួបបង្រួមជាតិ ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុងឧត្តមរបស់ប្រទេស។
មេធាវីការពារសិទ្ធិ លោក ថាច់ សេដ្ឋា ប្ដឹងឧទ្ធរណ៍ប្រឆាំងការឃុំខ្លួនដោយតុលាការជាន់ទាប់
មេធាវីការពារសិទ្ធិ លោក ថាច់ សេដ្ឋា បានដាក់បណ្តឹងទៅសាលាឧទ្ធរណ៍ភ្នំពេញប្រឆាំងសាលក្រមតុលាការជាន់ទាបដែលនៅឃុំខ្លួនកូនក្ដីរបស់ខ្លួនបន្តទៀត បើទោះជាសាលាដំបូងរាជធានីភ្នំពេញ បានបិទបញ្ចប់ការស៊ើបអង្កេតហើយយ៉ាងណាក្តី។
សេចក្តីរាយការណ៍ពិស្តារ៖ ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិនផ្តល់សារៈសំខាន់អ្វីខ្លះដល់កម្ពុជា
ក្រុមអ្នកជំនាញផ្នែកគោលនយោបាយ យល់ឃើញថាដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិន លើកនេះ ជាសារបង្ហាញឱ្យឃើញពីការមិនទម្លាក់ដៃចោលក្នុងមិត្តភាពយូរអង្វែង ស្របពេលដែលខ្លួនធ្លាប់បានសន្យា ក្រោមពាក្យស្លោក«ជាមិត្តដែកថែប » ហើយក៏ចំពេលដែលរដ្ឋាភិបាលកម្ពុជា រៀបចំរបៀបដឹកនាំតាមបែបថ្មីឱ្យអ្នកបន្តវេនជំនាន់ក្រោយ ដែលគណបក្សកាន់អំណាចបានព្យាយាម ប្រើប្រាស់គ្រប់វិធីរួចមកហើយ តាំងពីមុនរៀបចំការបោះឆ្នោតថ្នាក់ជាតិមកដល់ម៉្លេះ។
រដ្ឋាភិបាល និងស្ថាប័នព័ត៌មានឯករាជ្យយល់ឃើញខុសគ្នាពីសេរីភាពសារព័ត៌មាននៅកម្ពុជា
សេរីភាពសារព័ត៌មាននៅកម្ពុជា បានក្លាយជាចំណោទដែលស្មុគស្មាញសម្រាប់ភាគីពាក់ព័ន្ធនៅក្នុងវិស័យមួយនេះ ដែលពួកគេយល់ឃើញផ្សេងគ្នារវាងស្ថាប័នរដ្ឋាភិបាល និងអង្គភាពមិនមែនរដ្ឋាភិបាលផ្នែកប្រព័ន្ធផ្សព្វផ្សាយ ទាក់ទិនលំហសេរីភាពសារព័ត៌មាន នៅក្នុងដំណាក់កាលចុងក្រោយនេះ។
ពន្ធដារកែសម្រួលអត្រាអាករពិសេសលើភេសជ្ជៈគ្មានជាតិសុរាដែលផលិតក្នុងស្រុក
អគ្គនាយកដ្ឋានពន្ធដារបានកែសម្រួលអាត្រាអាករពិសេសដល់សហគ្រាសផលិតភេសជ្ជៈគ្មានជាតិសុរាទាំងអស់នៅកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះតទៅ។
លោកប៉ែន បូណា នឹងត្រូវឡើងតំណែងជាអ្នកនាំពាក្យថ្មី
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ថា លោកប៉ែន បូណា នឹងត្រូវឡើងតំណែងជាអ្នកនាំពាក្យថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកម្មវិធីបំពាក់មេដាយដល់អ្នកកាសែត។
កិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា របស់កម្មការិនីកម្មករនិយោជិត ចាប់ផ្តើម
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣ បានបើកការប្រជុំពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មការិនី កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤ ដោយសម្រេចបានលទ្ធផលដូចខាងក្រោម។
សមត្ថកិច្ចខេត្តសៀមរាបអះអាងថាមិនទាន់មានតម្រុយណាមួយថ្មីពាក់ព័ន្ធនឹងក្រុមរំដោះអ្នកទោស
មន្រ្តីនគរបាលជាន់ខ្ពស់ខេត្តសៀមរាបបដិសេធថាក្រុមសមត្ថកិច្ចជំនាញនៅមិនទាន់កំណត់មុខសញ្ញាក្រុមរំដោះអ្នកទោសបាននៅឡើយទេ គិតមកដល់ល្ងាចថ្ងៃទី១៧ ខែសីហានេះ ខណៈការស្វះស្វែងរកក្រុមរំដោះអ្នកទោសកំពុងបន្តបង្កើនល្បឿន។
មន្ត្រីបកស្រាយពីបញ្ហា ខៀវ សំផន ចង់បញ្ចប់សៀវភៅជិត១០ឆ្នាំក្នុងពន្ធនាគារ
មន្ត្រីនិយាយថាការយឺតយ៉ាវជិត២ខែក្នុងការប្រគល់កុំព្យូទ័រឱ្យវិញទៅអតីតមេដឹកនាំខ្មែរក្រហមវ័យជរាលោក ខៀវ សំផន តាមការទាមទាររបស់មេធាវី ដើម្បីបានបញ្ចប់សៀវភៅជិត១០ឆ្នាំក្នុងពន្ធនាគារសាលាក្តីខ្មែរក្រហមនោះ ដោយសារក្រសួងជាប់មមាញឹកក្រោយបោះឆ្នោត ។
ព្រះសង្ឃនៅខេត្តក្រចះប្រឈមដាច់ចង្ហាន់ ក្រោយអគ្គីភ័យឆេះសាលាឆាន់
ព្រះសង្ឃគង់នៅវត្តសាមគ្គី ក្នុងស្រុកស្នួល ខេត្តក្រចេះ បានអំពាវនាវ រកជំនួយទ្រទ្រង់ការផ្គត់ផ្គង់ចង្ហាន់ប្រគេនព្រះសង្ឃប្រមាណ ១០អង្គ ដែលកំពុងជួបការខ្វះខាត ក្រោយអគ្គីភ័យឆាបឆេះ សាលាឆាន់មួយខ្នងដែលជាឃ្លាំងផ្ទុកសម្ភារៈម្ហូបអហារផង និងកន្លែងសា្នក់នៅ(សឹង)សម្រាប់ព្រះសង្ឃផង។
ខេត្តសៀមរាប ជំរុញចលនាភូមិ១ ផលិតផល១ នឹងត្រៀមរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត ឬអ្នកលក់ និងអ្នកទិញ
សាលាខេត្តសៀមរាប នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ បានជំរុញចលនាភូមិ១ ផលិតផល១ ដោយបានជួបប្រជុំពិភាក្សាលក្ខណ:បច្ចេកទេសពាក់ព័ន្ធនឹងការត្រៀមរៀបចំធ្វើវេទិកាផ្គូផ្គងរវាងអ្នកផលិត អ្នកលក់ និងអ្នកទិញ ក្រោមគម្រោងការទទួលបានទីផ្សារសម្រាប់សហគ្រាសធុនតូច និងមធ្យម និងអ្នកផលិតនៅប្រទេសកម្ពុជា។
ព័ត៌មានពិស្តារ៖ ភេសជ្ជៈនិងអាហារកញ្ចប់ក្លាយជាការភ័យខ្លាចយាយីដល់សុខភាព
ភេសជ្ជៈកំប៉ុងមានរសជាតិផ្អែម និងអាហារវិចខ្ចប់មួយចំនួន ដែលកំពុងចែកចាយនៅលើទីផ្សារក្នុងប្រទេស កំពុងបង្កការភ័យខ្លាចដល់ថ្នាក់ដឹកនាំ មន្ត្រី និងពលរដ្ឋ ពីការយាយីដល់សុខភាព ដែលការណ៍នេះក្រសួងពាក់ព័ន្ធគួរមានវិធានការទប់ស្កាត់ ដើម្បីការពារសុខភាពសាធារណៈ។
សហជីពគ្រោងប្ដឹងរោងចក្រ វ៉ាយធីស៊ី ទៅក្រុមហ៊ុនបញ្ជាទិញជុំវិញការបញ្ឈប់សមាជិក
សហព័ន្ធសហជីពកម្ពុជាឯករាជ្យកំពុងរៀបចំពាក្យបណ្ដឹងប្រឆាំងរោងចក្រវ៉ាយធីស៊ី ដើម្បីជំរុញឱ្យក្រុមហ៊ុនបញ្ជាទិញផលិតផល ពីរោងចក្រមួយនេះ ព្រមទទួលយកថ្នាក់ដឹកនាំសហជីពប្រចាំរោងចក្រ និងកម្មករនិយោជិកផ្សេងទៀតបានចូលបម្រើការងារវិញ ខណៈភាគីរោងចក្រ ដែលស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ នៅបន្តប្រកាន់ជំហរមិនទទួលយក ក្បាលម៉ាស៊ីនដឹកនាំសហជីពមូលដ្ឋាននេះឱ្យចូលធ្វើការវិញទេ ក្រោមហេតុផលគ្មានអ្នកបញ្ជាទិញ មួយរយៈពេលចុងក្រោយនេះ។