ព័ត៌មានពិស្តារ៖ ក្រុមសិទ្ធិមនុស្សរិះគន់តុលាការថាជាឧបករណ៍គំរាមអ្នកតវ៉ាដីធ្លី
ក្រុមអ្នកការពារសិទ្ធិមនុស្សលើកឡើងថាស្ថាប័នតុលាការនៅកម្ពុជា នៅតែត្រូវបានអ្នកមានអំណាចបន្តប្រើ ដើម្បីគំរាមកំហែងពលរដ្ឋក្រីក្រមិនឱ្យតស៊ូមតិប្រឆាំងនឹងការបណ្តេញចេញទាំងបង្ខំ ពាក់ព័ន្ធនឹងការរំលោភបំពានដីធ្លី ។
តុលារការរាជធានីភ្នំពេញលើកពេលជំនុំជម្រះករណីលោកថាច់សេដ្ឋាដោយមិនកំណត់ថ្ងៃនៅពេលក្រោយ
សាច់ញាតិអនុប្រធានគណបក្សភ្លើងទៀន ឱ្យដឹងនៅថ្ងៃនេះថា តុលាការរាជធានីភ្នំពេញបានសម្រេចលើកពេលសវនាការ ក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធមូលប្បទានបត្រគ្មានសាច់ប្រាក់ ទៅថ្ងៃក្រោយដោយមិនកំណត់កាលបរិច្ចេទ ខណៈស្ថានភាពសុខភាពក្បាលម៉ាស៊ីនដឹកនាំគណបក្សជំទាស់រូបនេះ មានសភាពទ្រុឌទ្រោម ក្រោយឃុំខ្លួននៅក្នុងពន្ធនាគារ។
អ្នកបោះឆ្នោតមួយចំនួនបញ្ចេញមតិវិជ្ជមានអំពីអនាគតកម្ពុជាក្រោយការបោះឆ្នោតសកល
នៅម៉ោងប្រមាណជាជាង ៧ព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រជាពលរដ្ឋកំពុងឈរតម្រង់ជួរនៅមុខការិយាល័យមួយក្នុងមណ្ឌលវិទ្យាល័យជា ស៊ីម ចំរើនរដ្ឋ ដើម្បីរង់ចាំបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧។
អាជីវកម្មត្រចៀកកាំកំពុងរីកចម្រើន ទោះបីភាពមិនច្បាស់លាស់ពីទីផ្សារនាំចេញ និងគុណភាពក៏ដោយ
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការចិញ្ចឹមសត្វត្រចៀកកាំយកសំបុកលក់ កំពុងត្រូវបានប្រជាពលរដ្ឋមួយចំនួនចាប់ផ្តើមយកធ្វើជាអាជីព បន្ទាប់ពីមានទីផ្សារល្អ និងមានតម្លៃខ្ពស់នៅកម្ពុជា។
មន្ត្រីរដ្ឋាភិបាលនិងអ្នកឃ្លាំមេីលសំអាងខុសគ្នាពីវិធានការពារព្រំដែន
អ្នកឃ្លាំមើល និងមន្ត្រីរដ្ឋាភិបាលសំអាងខុសគ្នា ពីវិធានការព្រំដែន ដើម្បីទប់ស្កាត់បរទេសឈ្លានពាន ដោយម្ខាងជំរុញឱ្យដាំដើមត្នោតជាផ្នែកនៃការទប់ស្កាត់ តែម្ខាងយល់ថា វាទាល់តែអ្នកកាន់អំណាចមានស្មារតីជាតិនិយម រួមទាំងពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅតាមខ្សែបន្ទាត់ព្រំដែន។
ពលរដ្ឋចោទថាអាជ្ញាធរខេត្តព្រះវិហារព្យាយាមយកដីសហគមន៍២០ហិកតា
ប្រជាពលរដ្ឋ១៥គ្រួសារ រស់នៅភូមិដងផ្លិត និងភូមិណារ៉ុង ក្នុងស្រុកឆែប ខេត្តព្រះវិហារ បារម្ភបាត់ដីសហគមន៍២០ហិកតាធ្លាប់អាស្រ័យផលក្រោយអាជ្ញាធរដាំបង្គោលហ៊ុមព័ទ្ធក្រោមរូបភាពធ្វើក្រោលគោ។
តម្លៃស្រូវចុះថោកនូវជាក្តីបារម្ភរបស់កសិករទោះមន្ត្រីសំអាងពីឆន្ទៈរដ្ឋាភិបាលថ្មី
កសិករមួយចំនួន នៅតែបង្ហាញក្តីបារម្ភពីតម្លៃស្រូវចុះថោកនារដូវប្រមូលផលខាងមុខ បើទោះមន្ត្រីសំអាងថារដ្ឋាភិបាលអាណត្តិថ្មី នឹងពង្រាយមន្ត្រីជំនាញកទៅតាមមូលដ្ឋាន និងទម្លាក់លុយ១០០លានដុល្លារ ដើម្បីផ្គត់ផ្គង់វិស័យកសិកម្មក្តី។
កូនផ្សោតញីមួយក្បាលមានអាយុប្រមាណ២ខែត្រូវបានស្លាប់ដោយសារជាប់មង
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសនៅថ្ងៃ៩ ខែសីហា ឆ្នាំ២០២៣ ថាមានកូនផ្សោតញីមួយក្បាលមានអាយុ ២ខែត្រូវបានស្លាប់ដោយសារជាប់មងនៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូលខេត្តកណ្តាល។
រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បំពេញទស្សនកិច្ចនៅកម្ពុជា
រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បានមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់១៣ ខែសីហា ដោយតបតាមការអញ្ជើញរបស់កម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
ម្ចាស់អចលនទ្រព្យដែលត្រូវបង់ពន្ធលើដីមិនទាន់បានប្រើប្រាស់ ត្រូវប្រញាប់បង់មុនថ្ងៃបិទ ដើម្បីជៀសវាងការផាកពិន័យ
អគ្គនាយកដ្ឋានពន្ធដារបានរំលឹកជាលើកទី២ កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៣ ឱ្យម្ចាស់អចលនទ្រព្យទាំងអស់ដែលមានជាប់កាតព្វកិច្ចពន្ធដីទំនេរមិនបានប្រើប្រាស់ឆ្នាំ២០២៣ មេត្តារួសរាន់ទៅបង់ឱ្យបានមុនថ្ងៃផុតកំណត់ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីចៀសវាងរងទណ្ឌកម្មរដ្ឋបាល។
វេទិកាពិភាក្សាអំពីការចូលរួមរបស់យុវជនក្នុងនយោបាយ និងបញ្ហាសង្គម
លោក រ៉ូ វណ្ណៈ ប្រធានកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា បាននិយាយថាការចាប់អារម្មណ៍នយោបាយ មានតិចតួច និងមិនចាប់អារម្មណ៍សោះបានប្រហែល ៨២ភាគរយ ដោយសារកង្វះខាតនៃការយល់ដឹង ការមិនខ្វល់ខ្វាយ និងយុវជនមួយចំនួនយល់ថាការធ្វើនយោបាយអាចបង្កភាពគ្រោះថ្នាក់ដល់ខ្លួន។
សមាគមខ្មែរកម្ពុជាក្រោមខកចិត្តក្រោយអាជ្ញាធរមិនឱ្យជួបជុំដង្ហែញតិ្តដាក់តាមសា្ថនទូត
មន្រ្តីការពារសិទ្ធិខ្មែរកម្ពុជាក្រោម បង្ហាញការខកចិត្ត ក្រោយពេលអាជ្ញាធរហាមឃាត់ការជួបជុំមនុស្សចំនួន ១៥នាក់ ដែលគ្រោងយកញតិ្ដដាក់នៅតាមស្ថានទូតប្រទេសលោកសេរី ក្នុងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យប្រទេសទាំងនោះជួយជំរុញទៅរដ្ឋាភិបាលវៀតណាមដោះលែងពលរដ្ឋខ្មែរកម្ពុជាក្រោម ៤នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។
ជនជាតិដើមនៅមណ្ឌលគិរីបារម្ភពីផលប៉ះពាល់ ក្រោយក្រុមហ៊ុនវិនិយោគបន្តចូលកាន់តែកៀក
ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី កំពុងព្រួយបារម្ភពីការបាត់បង់ព្រៃអាស្រ័យផល ព្រៃកប់សព និងទីតាំងគោរពបូជារបស់ពួកគេ ក្រោយមានវត្តមានក្រុមហ៊ុនអភិវឌ្ឍន៍ និងការផ្តល់សម្បទានដីសេដ្ឋកិច្ចពីសំណាក់រដ្ឋាភិបាល ចូលកាន់តែកៀកតំបន់ដែលពួកគេរស់នៅ។
ឱកាសបន្តការសិក្សារបស់ជនជាតិដើមភាគតិចគឺជាដើមទុនសម្រាប់ដោះស្រាយបញ្ហាផ្សេងៗរបស់សហគមន៍ដែលពួកគេរស់នៅ
អាហារូបករណ៍រេដបូក ( REDD+ ) បានគាំទ្រផ្នែកហិរញ្ញវត្ថុដល់ការសិក្សាកម្រិតឧត្តមសិក្សារបស់និស្សិតជនជាតិដើមភាគតិចព្នង និងជាដើមទុនដ៏សំខាន់ក្នុងការជំរុញទឹកចិត្ត ដល់យុវជនក្នុងការដឹកនាំអភិរក្សធនធានធម្មជាតិ អភិវឌ្ឍន៍ និងចូលរួមដោះស្រាយបញ្ហាផ្សេងៗក្នុងសហគមន៍ដែលពួកគេរស់នៅ។
កិច្ចពិភាក្សា ជជែកដេញដោលស៊ីជម្រៅពី ភាពជោគជ័យ ការសម្រេចបាន បញ្ហាប្រឈម និងភាពទន់ខ្សោយរបស់សមាគមអាស៊ាន
កិច្ចពិភាក្សាចូលរួមដោយ សាស្ត្រាចារ្យ ពីសកលវិទ្យាល័យផ្សេងនៅរាជធានីភ្នំពេញ ក្នុងការពិភាក្សានោះផងដែរ មានការជជែកដេញដោលយ៉ាងស៊ីជម្រៅអំពី ភាពជោគជ័យ ការសម្រេចបាន បញ្ហាប្រឈម និងភាពទន់ខ្សោយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។
មន្ទីរសុខាភិបាលខេត្តព្រះវិហារ ប្រកាសពីរុក្ខជាតិ និងសត្វល្អិតមួយចំនួន ប៉ះពាល់ដល់សុខភាព
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ បានជូនដំណឹងដល់សាធារណជនទាំងអស់ក្នុងខេត្តព្រះវិហារថា មានរុក្ខជាតិ និងសត្វល្អិតមួយចំនួន ពេលយកមកបរិភោគអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាព និងធ្វើឲ្យពលរដ្ឋពីរនាក់ប្តីប្រពន្ធបានស្លាប់បាត់បង់អាយុជីវិត។