Home Blog Page 56

ការ​បិទ​ប​ញ្ចប់​យុ​ទ្ធនា​ការរកសំឡេងឆ្នោ​ត​គ្មាន​កា​រគំ​រាមកំហែង​ក្រោ​យអ​វ​ត្ត​មាន​ដៃគូ​ប្រកួ​ត​មាន​ស​​ក្តានុ​ពល

គ​ណៈកម្មា​​ធិ​ការជា​តិរៀបចំ​ការបោះឆ្នោ​ត(គ.ជ.ប.)​​​​វាយតម្លៃ​ថាយុ​ទ្ធនាការ​​រកសំឡេ​ងឆ្នោ​តរ​យៈពេ​ល​​​២​១​ថ្ងៃសម្រាប់អា​ណត្តិ​​ទី​៧​ដែលបានបិទ​បញ្ចប់នៅថ្ងៃសុក្រនេះ​​​មាន​ភាព​លូន​​គ្មាន​ការ​​គំរាម​កំហែ​​ង​​​ណា​​​​មួ​យ​កើ​ត​ឡើង​គួ​​រ​ឱ្យ​កត់​សម្គា​ល់នោះ​ទេ។

បទយការណ៍៖ គ.ជ.បមិនចាត់ការផ្លូវច្បាប់អ្នកគាំទ្របក្សកាន់អំណាចដែលឃោសនាអំពី​​សន្លឹក​​ឆ្នោ​ត​​ខូ​ច​​ត្រូវ​​មានទោស

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបដិសេធចំពោះការលើកឡើងរបស់អ្នក​​គាំទ្រគណ​​បក្ស​​ប្រ​​ជា​​​​​​​​ជ​​ន​​កម្ពុជាដោយចាត់ទុកថាការអះអាង​​​ដែលគំរាមទៅដល់អង្គបោះ​​ឆ្នោតអំពីគ្មានសុវត្ថិ​ភា​ព​​​​នៅពេល​បោះ​​​​​​​​ឆ្នោ​តនោះ គឺមិនមែនជាការពិតទេ ហើយក៏គ្មានចំណាត់ការណា​​មួយ ទៅតាមនីតិវិធី​​ច្បាប់ប្រ​​​ឆាំ​ងការ​​បង្ក​​ច​​ល​​នាដែលផ្ទុយពីច្បាប់បែបនេះដែរ។

រដ្ឋមន្ត្រីប្រៃសនីយ៍ប្រាប់ឱ្យពលរដ្ឋប្តឹងទៅក្រសួងបើតំបន់របស់ខ្លួនមិនមានសេវាទូរស័ព្ទ

រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍អំពាវនាវឱ្យប្រជាពលរដ្ឋប្តឹងទៅក្រសួង ប្រ​​សិន​បើ​​​តំបន់​​រប​​ស់​​ខ្លួ​នរកឃើញថាមិនមានសេវាទូរស័ព្ទ និងអ៊ីនធឺណិតគ្រប់គ្រាន់ ខណៈលោកថានឹងផាកពិន័​​យក្រុម​​ហ៊ុ​​​នផ្ត​​ល់​​​​សេ​​វា​​ណា​​​ដែលមិនបង្កើនសមត្ថភាពផ្គត់ផ្គង់ពេញលេញជូនអ្នកប្រើប្រាស់។​

ព័ត៌មានពីស្តារ៖ រដ្ឋាភិបាលប្រាប់ឱ្យពលរដ្ឋប្តឹងក្រុមហ៊ុនអចលនទ្រព្យរកស៊ីកេងប្រវ័ញ្ច

0
ក្រ​សួងនិ​ងស្ថា​ប័នរ​ដ្ឋ ​ប្រាប់ឱ្យ​ព​លរដ្ឋ​ដា​ក់ពាក្យប្ដឹ​​ងក្រុមហ៊ុ​នអលចនទ្រ​​ព្យទាំង​​ឡា​​​​យណារកស៊ី​​កេ​​ង​​ប្រវ័​ញ្ច នូវអ្វីដែលថា ដើម្បី​​មានមូលដ្ឋា​នឈាន​ទៅ​ចាត់វិធាន​ការច្បាប់តឹងរឹង​សម្រាប់ជាប្រ​យោ​ជន៍ព​​ល​រដ្ឋ ដែ​​ល​​​​​វិធា​ននេះ កើ​តឡើងក្រោ​យពី​មាន​កា​រ​ក្រើន​រំ​ឭក​ពី​នាយករដ្ឋម​ន្ត្រី។

លោក សុខ ឥសាន្ត៖ យុទ្ធនាការបំផ្លាញសន្លឹកឆ្នោតមិនប៉ះពាល់សំឡេងគាំទ្របក្សប្រជាជនទេ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចាត់ទុកថា យុទ្ធនាការ ដែលជំរុញឱ្យម្ចាស់ឆ្នោតបំផ្លាញសន្លឹកឆ្នោតចោល ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រាប់នីតិកាលទី៧នេះ មិនអាចធ្វើឱ្យបក្សកាន់អំណាចធ្លាក់ចេញពីការដឹកនាំរដ្ឋាភិបាលអាណត្តិថ្មីទេ។

ព័ត៌មានពិស្តារ៖ អ្នកជំនាញយល់ថាការបន្តបិទខ្ទប់ព័ត៌មានសេរី«អាចជះឥទ្ធិពលដល់សុចរិតភាពនៃការបោះឆ្នោត»

0
អ្នកជំនា​ញ​​ក្នុង​​វិ​​​ស័​​យសា​រ​ព័ត៌មានមួយចំនួន​​​ បង្ហាញ​​ក្ដីបារម្ភពីចំណាត់ការបន្តបិទខ្ទប់សំឡេងសារព័ត៌មានសេរីពីសំណាក់រដ្ឋាភិបាល ​ ដោយ​លើ​​​ក​ឡើងថាចំ​ណា​ត់ការនេះ ជាកា​រខាតប​ង់ដ៏ធំស​​ម្រា​​​​ប់ប្រយោជន៍សាធារ​ណៈ​ និងអា​​​ច​​ជះឥទ្ធិ​ពលដល់សុច​រិ​តភា​ពនៃការ​បោះឆ្នោ​តនៅថ្ងៃ​អាទិ​ត្យ​ចុង​ស​ប្តា​ហ៍​នេះ។​​

ភរិយាសកម្មជនដីធ្លីកំពុងជាប់ឃុំស្នើតុលាការដោះលែងស្វាមីដើម្បីចូលរួមបុណ្យសពឪពុក

ភរិយារបស់សកម្មជនដីធ្លីម្នាក់ដែលជាប់ចោទពីបទ «ញុះញង់» បានអំពាវនាវឱ្យតុលាការខេត្តកោះកុង ឱ្យ​​អា​​​ជ្ញា​ធរដោះលែងស្វាមីរបស់ខ្លួន បាននៅក្រៅឃុំបណ្តោះអាសន្នដើម្បីអាចមានឱមានចូលរួមបុណ្យសពឪ​​ពុក​​ដែល​​ទទួលមរណៈភា​ព ក្រោយពេលធ្លាក់ខ្លួនឈឺដោយសាររងសម្ពាធផ្លូវចិត្ត។

Election Protest: Opposition Leaders Warned of Fines and Voting Bans

The National Election Committee last week threatened heavy fines for opposition leaders who pressed supporters to protest the July 23 national poll with incorrectly marked ballots.

ពលរដ្ឋនៅឃុំព្រែកគយស្នើឱ្យអាជ្ញាធរដោះស្រាយតាមការសន្យាករណីបាក់ដីច្រាំងទន្លេរ

ប្រជាពលរដ្ឋចំនួន៤០គ្រួសារ ស្ថិតនៅក្នុងឃុំព្រែកគុយ ស្រុកស្អាង ខេត្តកណ្តាល កំពុងរង់ចាំដំណោះស្រា​​យ​​​​ពី​​​​​ភាគីពាក់ព័ន្ធ ដែលបានសន្យាអស់ពេលជា​​ច្រើ​ន​ខែ​​មកហើយ ជុំវិញករណីបាក់ដីច្រាំងទន្លេរ​​ដែលបាន​​​​ប​​ណ្តា​​លឱ្យផ្ទះជាច្រើនខ្នងត្រូវរងការខូចខាត និងបាក់ធ្លាក់ចូលទឹក។

បទយកការណ៍៖ ជនជាតិដើមកួយនៅតែប្រទះឃើញសកម្មភាពលួចដឹកឈើចេញពីព្រៃការពារព្រះរការ

ព្រៃ​​ស្រោងមួ​​​​យ​កន្លែ​​​ង​ស្ថិ​ត​នៅ​​ភា​គ​​​ពា​​យ័​​​​ព្យ​​ប្រទេ​ស​លា​​​តស​ន្ធឹ​​​ង​​ជិត​១​​​០ម៉ឺ​នហិ​ក​តា​ ​កំ​​ពុងប្រ​ឈមនឹង​​​​​បា​​​​​​​ត់​​ប​ង់​បន្តិ​​ច​ម្ត​ងៗ​​​ ពី​​​​​ស​ក​​ម្ម​​​​​ភាព​​លួច​​កាប់​ឈើ​​ជា​​ហូ​​រហែ​ ​ទោះ​តំ​​​បន់នោះ​ត្រូ​វ​បាន​រ​​ដ្ឋាភិ​បាលចា​​ត់វិ​ធា​​ន ដា​​ក់ជាតំ​ប​ន់​ព្រៃ​កា​រពារ​ជិត៨​ឆ្នាំ​​ហើ​យ​​ក្តី នោះ​​គឺ​ព្រៃ​ព្រះ​​រកា​​​រ​។​

យុវជនចង់ឱ្យមានច្បាប់កំណត់អាណត្តិនាយករដ្ឋមន្រ្តីនៅកម្ពុជា

អ្នកឃ្លាំមើលបញ្ហាសង្គម និងយុវជនមួយចំនួន ចង់ឱ្យប្រទេសកម្ពុជាមានច្បាប់កំណត់អាណត្តិមេដឹកនាំ​ប្រ​​ទេសដោយពួកគេយល់ឃើញថា ការកាន់អំណាចជិត ៤០ឆ្នាំរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងត្រៀមឱ្យកូនប្រុសច្បងរបស់លោកស្នងតំណែងបន្តនោះ គឺជាវប្បធម៌ក្រាញអំណាចតវង្សត្រកូលតាមរយៈកា​​រ​ចា​​ត់​​ចែងប្រទេសផ្តាច់មុខ។

លោក ខឹម មុនីកុសល កំពុងរត់គេចពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ច

ប្រធានប្រតិបត្តិ គណបក្សភ្លើងទៀនប្រចាំខេត្តប៉ៃលិន កំពុងរត់គេចពីការតាមចាប់ខ្លួន ក្រោយរង់ការចោទ​​ថា​​​មន្រ្តី​​ជាន់​​​ខ្ពស់ថ្នាក់តំបន់មកពីបក្សជំទាស់រូបនេះ ព្យាយាមកៀគរពលរដ្ឋគូសខ្វែងលើសន្លឹកឆ្នោត ដែល​នឹង​ធ្វើឱ្យខាតបង់ និងប៉ះពាល់ទៅដល់​ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែលនឹង​​ចាប់​​ផ្តើម​ក្នុង​​​​​ពេលដ៏ខ្លីខាងមុខនេះ។

បទយកការណ៍​៖ ​សកម្មជន​បរិស្ថាន​បារម្ភ​​ពី​​អនាគត​កោះកុងក្រៅ​ត្រូវ​បាន​បំផ្លាញ​ក្រោម​​ការ​អភិវឌ្ឍ

«ពួក​យើង​ស្រឡាញ់​កោះកុង​ក្រៅ ​សូម​ដាក់​កោះកុង​ក្រៅទាំង​មូល​ជាឧ​ទ្យាន​ជាតិ​សមុទ្រ​»! នេះ​​ជា​សំ​ឡេង​​របស់​​​​ក្រុម​​យុវជន​ប្រមាណជា១៧​នាក់​​​​ដែល​កំពុង​ដង្ហែញត្តិ​ដោយ​ថ្មើរ​ជើ​ង ​ចេញពី​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ឆ្ពោះទៅកាន់​ក្រសួង​ទេស​​ចរណ៍​​ ដើម្បី​ទាមទារ​ឱ្យរ​ដ្ឋាភិ​បាល​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ​។​ កំពុង​កាន់មេក្រូ​ស្រែក​ជាមួយ​នឹង​សកម្មជន​បរិស្ថាន​ផ្សេងទៀត​​ លោក​ ធី ថន ​ដែល​ជា​សកម្មជន​បរិស្ថាន​វ័យ​ជាង​២០​​ឆ្នាំ លើកឡើង​ថា កោះ​កុង​ក្រៅ​​គឺជា​សម្បត្តិ​​របស់​មនុស្ស​​ទាំងអស់​គ្នា ​មិនមែនជា​សម្បត្តិ​របស់​បុគ្គល​​ណាម្នាក់​ឡើយ។ លោក​ថា លោក​ចូលរួម​តវ៉ា និង​ដាក់ញត្តិ​ទៅកាន់​ក្រសួង​ពាក់ព័ន្ធ ដោយសារ​លោកចង់​ឱ្យកោះកុងក្រៅក្លាយទៅជាឧទ្យានជាតិ​សមុទ្រ​​។ ដោយ​មាន​លាប​ដៃខាងស្តាំ​​​ពណ៌បៃតង និង​ពាក់អាវយឺត​​សរសេរថា «កោះកុងក្រៅ» លោក ធី ថន ថ្លែងថា​៖ «​​កោះកុ​ងក្រៅ​គឺ​ជា​សម្បត្តិ​​របស់​យើង​ទាំងអស់​គ្នា ​បើ​យើងដា​ក់កោះកុ​ង​​ក្រៅ​ទៅ​​ឱ្យ​ឯកជ​ន​គ្រប់​គ្រងវា​ដូចជាមិនសមហេតុផល...

ឧ​ទ្ធរ​ណ៍មិ​នទា​ន់កំ​ណត់​ថ្ងៃជ​ម្រះ​ក្ដី ​​លោ​ក ​កឹ​ម​ សុខា ​ក្រោយមេ​ធា​វី​ប្ដឹង​​ជំទា​ស់ជាង​៣ខែ

0
សាលាឧ​ទ្ធរ​ណ៍​​ភ្នំពេញ​ ​មិ​​​ន​​ទាន់​កំ​​​​​ណត់ថ្ងៃ​​បើក​ស​វ​នា​​ការសំ​ណុំរឿងប្តឹងទាស់របស់ ​លោក កឹម សុខា​ ប្រធានគ​​ណ​​​ប​ក្ស​ស​ង្រ្គោះជា​តិដែលតុលាការរំលាយនៅ​ឡើយ ខណៈ​មេធាវីបានដាក់ពាក្យប្តឹងទាស់រយៈពេលជាង​​៣​ខែកន្លងទៅ​នេះ។

ក្រសួងមហាផ្ទៃបើកផ្លូវឱ្យសមាគមសម្ព័ន្ធកសិករកម្ពុជាដំណើរការឡើងវិញបណ្ណោះអាសន្ន

0
ក្នុងរយៈពេលជាង១ខែក្រោយអាជ្ញាធរឱ្យផ្អាកសកម្មភាព នៅថ្ងៃចន្ទ ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យ​សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បើកដំណើរការឡើងវិញជាបណ្ណោះអាសន្នរ​​ហូ​​តមានសេចក្ដីសម្រេចណាមួយពីតុលាការ។ នេះបើយោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ដែល​​​ចេ​ញ​​នៅថ្ងៃ​ទី១៧ ខែកក្កដា ឆ្នាំ២០២៣។

អ្នករ​ងផ​លប៉ះ​​ពាល់ពីក្រុ​មហ៊ុ​នសាងសង់ព្រលានយន្ត​ហោះថ្មីបា​រម្ភ​បាត់​មុខ​របរក្រោ​យទទួលសំ​ណង​

ក្រុមអ្នករង​ផលប៉ះពាល់ពី​ក្រុមហ៊ុ​នអ​ភិ​វឌ្ឍ​ន៍ព្រ​លានយន្តថ្មី​នៅក្រុងតាខ្មៅ ​ខេ​ត្តក​ណា្តល សុំព​ន្យាពេលទៅរ​ស់នៅទីតាំ​​​ង​​ថ្មី ក្រោ​​យទទួលយ​កសំណងពីភាគី​​ក្រុមហ៊ុ​ន ​ដោយសំអាងពីការ​បា​រម្ភ​បាត់ប​ង់មុ​ខរប​រ ទោះមា​នការស​ន្យាពីកា​រ​​រៀ​​បចំហេ​​ដ្ឋារច​នាសម្ព័ន្ធ​នៅ​ទីនោះក្តី​។

Latest News