Home Blog Page 72

ពលរដ្ឋស្នើឱ្យអាជ្ញាធរជួយជួសជុលផ្លូវលំមួយខ្សែ ពិបាកធ្វើដំណើរខ្លាំង

0
ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀង៖ នៅពេលមានម៉ូតូឡានធ្វើដំណើរឆ្លងកាត់ម្ដងៗគឺមានដីហុយ សសំពោងពេញលើផ្លូវ ស្លឹកឈើដែលនៅសងខាងផ្លូវប្រែពណ៌ទៅជាពណ៌ស ដែលបណ្ដាលមកពីដីហុយទៅជាប់។ ពលរដ្ឋខ្លះនាំគ្នាយកទឹកមកស្រោចនៅលើផ្លូវតាមមុខផ្ទះរៀងៗខ្លួន ដើម្បីកុំឱ្យមានដីហុយខ្លាំងពេកចូលទៅក្នុងផ្ទះ។

ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន​ដាក់​ញត្តិទាម​ទារ​យុត្តិធម៌​ជូន​លោក ឈុត វុទ្ធី

ក្រុមយុវជនស្រឡាញ់បរិស្ថានដែលមានគ្នាប្រមាណ ៣០នាក់ បានប្រមូលផ្តុំគ្នាដាក់ញត្តិជាថ្មី​​ទៀ​​ត​ ដោយស្នើ​​​​ឱ្យក្រ​​សួ​ង​​យុត្តិធម៌ អន្តរាគមន៍ និងជំរុញឱ្យបើកការស៊ើបអង្កេតដោយឯករាជ្យឡើងវិញ ទៅ​​លើសំ​​ណុំ​​រឿង​​​​អ្នក​​ការពា​​​រ​​ប​​​រិ​ស្ថា​​ន​​ដ៏​​ល្បីល្បាញ ដែ​ល​​ត្រូ​វ​​​បានគេបាញ់សម្លាប់ កាលពី១១ឆ្នាំមុន នៅ​​ស្រុកថ្មបាំង ខេត្ត​​កោះ​​កុ​​ង​​។

ភ្ញៀវទេសចរស្នើឱ្យអាជ្ញាធរណែនាំអាជីវករលក់ម្ហូបអាហារនៅឆ្នេរកែបឱ្យមានសណ្ដាប់ធ្នាប់

នៅពេលព្រឹកចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៦ល្ងាចមានភ្ញៀវទេសចរជាតិនិងអន្ដរជាតិជាច្រើនបានមកលេងនៅឆ្នេរកែប នៅម្ខាងនៃផ្លូវមានភោជនីយដ្ឋានជាច្រើន។

Q&A ជាមួយលោកកន សាវាង្ស អំពីការបោះឆ្នោតខាងមុខ

លោកកន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអ្គការខុមហ្វ្រែល (COMFREL) បានស្នើរឱ្យអ្នកនយោបាយគ្រប់ភាគីចាស់ទុំ ត្រូវនិយាយអំពីគោលនយោបាយ ជាជាងលើកបញ្ហាបុគ្គល និងស្ថាប័នគ.ជ.ប ត្រូវតែពិនិត្យមើលនូវការរៀបចំរបស់ខ្លួនធ្វើយ៉ាងណា គ្រប់ភាគីនៃការប្រកួតប្រជែង ព្យាយាមពន្យល់ដល់ពួកគេដើម្បីឱ្យគេមានលិទ្ធិភាពក្នុងការចូលរួមដោយពេញលេញ។

ពលរដ្ឋមួយចំនួននៅខេត្ដស្វាយរៀងចោទអាជ្ញាធររើសអើងក្នុងការផ្ដល់ប័ណ្ណក្រីក្រ

ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀង៖ «ខ្ញុំកំពុងដើររើសកួរស្រូវ គេទៅហៅ[អ្នកជិតខាង] …ថាគេកំពុងសម្ភាសរកអ្នកក្រីក្រ ខ្ញុំខំមកលើកដៃសំពះលោកពូខ្ញុំសុំ [ប័ណ្ណក្រីក្រ] មួយមក ហើយគេ[មេភូមិ]ថាអត់ឱ្យ ចឹងទុកឱ្យខ្ញុំងាប់មែន? ខ្ញុំថាចឹង ហើយគេ[មេភូមិឆ្លើយ]ថាងាប់ៗទៅ» នេះជាការលើកឡើងរបស់អ្នកស្រី អ៊ឹម សាម៉ុល ជាពលរដ្ឋកំពុងរស់នៅភូមិមហាសួន ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀងដែលបានអះអាងថាអ្នកស្រីមិនទទួលបានប័ណ្ណក្រីក្រ ឬប័ណ្ណសមធម៌។

កម្ពុជានឹងមានផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី០២ខែឧសភាព

0
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថាចាប់ពីថ្ងៃទី២៦ ខែមេសា រហូតដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ កម្ពុជានឹងទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយទៅមធ្យម និងខ្យល់ប្រែប្រួល។

មន្រ្តីឧទ្យានុរក្សខេត្តព្រះវិហារ រងការចោទប្រកាន់ថាបានរឹតត្បិត និងរារាំងសហគមន៍មិនឱ្យចុះល្បាតព្រៃ

សហគមន៍ជនជាតិដើមភាគតិចកួយ និងសកម្មជនបរិស្ថានចោទប្រកាន់ថាមន្រ្តីឧទ្យានុរក្សខេត្តព្រះ​​​វិហារបានរារាំង និងបន្តរឹតត្បិតពួកគេមិនឱ្យចុះល្បាតព្រៃ ខណៈពួកគេបារម្ភពីការបាត់បង់ព្រៃឈើ​នៅដែនជម្រកសត្វព្រៃព្រះរកាដែលស្ថិតនៅក្នុងខេត្តព្រះវិហារ។      

សកម្មជនគណបក្សភ្លើងទៀនមួយរូប នៅភ្នំពេញត្រូវជនមិនស្គាល់មុខប្រើហិង្សា

0
មន្រ្តីគណបក្សភ្លើងទៀតមួយរូបត្រូវ​បានជនមិនស្គាល់មុខដែលមានគ្នាចំនួន៤នាក់ ប្រើប្រាស់​​ហិ​​ង្សា​មកលើខ្លួន ​​ដោយដំបង​​បង្កឱ្យ​​មាន​​រ​​បួ​​សស្នាមដែលជំរុញឱ្យស្ថានភាពនេះ កាន់តែ​​រង់​​​នូវ​​ការ​​​រិះ​គន់ពីសហគមន៍ជាតិ និងអន្តរជាតិថាជាការយាយី និងធ្វើទុក្ខបុកម្នេញខាងនយោបាយ មកលើ​​គ​​ណ​​​បក្សជំទាស់ ជាពិសេសនេះជា​​ការគំរាម​​កំហែងនៅមុន​​ការបោះឆ្នោត​​ជ្រើសតាំងតំ​ណាង​រាស្រ្ត​​ម​ក​ដល់។

ស្លាប់ ១៨ នាក់ របួស ៧៧នាក់ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៣

0
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង ៤៣លើក បណ្តាលឲ្យមនុស្សចំនួន ១៨នាក់បាត់បង់ជីវិត និង៧៧នាក់រងរបួសធ្ងន់ស្រាល។នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការរដ្ឋាននគរបាលជាតិ។

ពលរដ្ឋមានជម្លោះដីធ្លីជាង១០០នាក់នាំគ្នាប្រមូលផ្ដុំនៅខាងមុខសាលាដំបូងខេត្ដត្បូងឃ្មុំ

ពលរដ្ឋមានជម្លោះដីធ្លីនាំគ្នាប្រមូលផ្ដុំនៅខាងមុខសាលាដំបូងខេត្ដត្បូងឃ្មុំដើម្បីលើកទឹកចិត្ដតំណាងរបស់ខ្លួនពីនាក់ត្រូវបានតុលាការកោះហៅឱ្យចូលឆ្លើយបំភ្លីនៅសាលាដំបូងខេត្ដត្បូងឃ្មុំ។
ប្រជាពលរដ្ឋរៀបចំសែនព្រេន ក្នុងពេលប្រារព្ធពិធីបុណ្យព្រៃឡង់ ដែលស្ថិតនៅភូមិឫស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។

Blog: ប្រជាពលរដ្ឋខ្មែរមួយចំនួននៅតែមានជំនឿលើការសែនកាត់ឆុង

ប្រជាពលរដ្ឋខ្មែរមួយចំនួនតូចនៅតែមានជំនឿជឿទៅលើការសែនកាត់ឆុងដែលបានគោរពនិងជឿតៗគ្នា។ ឥទ្ធិពលនៃជំនឿនេះបានធ្វើឱ្យប្រជាពលរដ្ឋខ្លះមានភាពមិនស្រណុកកាយ ឬសប្បាយចិត្តឡើយប្រសិនបើពួកគេមិនបានធ្វើតាមរបៀបដែលបុគ្គលមានឥទ្ធិពលនៃជំនឿនោះបានផ្សព្វផ្សាយ។

កម្ពុជានាំចេញអង្ករបានចំនួនជាង ៣៦ម៉ឺនតោនដើមខែដំបូងឆ្នាំ២០២៣

0
កម្ពុជាបាននាំចេញអង្ករបានចំនួនជាង៣៦ ម៉ឺនតោនដើមខែដំបូងនៃឆ្នាំ២០២៣ ទៅកាន់ទីផ្សារអន្តរជាតិចំនួនក្នុងនោះកម្ពុជាបាននាំចេញអង្ករទៅប្រទេសចិន និងហុងកុងមានចំនួនច្រើន។

ការប្រកួតប្រជែងភូមិ ឃុំ សង្កាត់មានសុវត្ថិភាពគឺ មានអនាម័យ សោភ័ណ្ឌភាព និងបរិស្ថានល្អ

ក្រសួងបរិស្ថានរៀបចំប្រកួតប្រជែងភូមិ ឃុំ សង្កាត់មានសុវត្ថិភាពក្នុងក្របខណ្ឌលក្ខណសម្បត្តិទី៦ គឺ មានអនាម័យ មានសោភ័ណ្ឌភាពល្អ និងបរិស្ថានល្អក្នងគោលបំណងគាំទ្រ និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្រសួងសុខាភិបាលផ្តល់សេវាសុខភាព និងសង្រ្គោះបន្ទាន់ដោយឥតគិតថ្លៃ ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍

0
ក្រសួងសុខាភិបាលរៀបចំផែនការការពារសុខភាព និងសង្រ្គោះបន្ទាន់ដោយឥតគិតថ្លៃដល់ភ្ញៀវជាតិ និងអន្តរជាតិដែលបានចូលរួមក្នុងព្រឹតិ្តការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (Sea Games) លើកទី៣២ ឆ្នាំ២០២៣។

ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជននឹងចាប់ផ្ដើមពីថ្ងៃទី ២៤ មេសានេះ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២១ មេសា បានប្រកាសបើកការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់នីតិកាលទី៧ ដែលមានរយៈពេល១៥ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ លោកនុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា៖ «ការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវធ្វើនៅ គ.ជ.ប។ ប្រធានគណបក្សនយោបាយ ឬតំណាងដែលបានទទួលការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយ ត្រូវចុះហត្ថលេខាលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈោ្មះ...

សង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលពង្រឹងវិធានច្បាប់លើមន្ត្រីប្រើអាវុធបង្ករបួសនៅខេត្តព្រៃវែង

0
សង្គមស៊ីវិល និងអ្នកជំនាញផ្នែកច្បាប់ក្រៅរដ្ឋាភិបាល ជំរុញឱ្យស្ថាបនរដ្ឋ ពង្រឹងវិធានការច្បាប់ចំពោះមន្ត្រីដែលបានប្រើអាវុធបង្ករបួសដល់ពលរដ្ឋពេលចុះបង្ក្រាបល្បែងជល់មាន់មួយកន្លែងនៅខេត្តព្រៃវែង ដើម្បីគោរពសិទ្ធិមនុស្ស និងទប់ស្កាត់កុំឱ្យករណីនេះ កើតឡើងជាថ្មីទៀត បើទោះបីជនសង្ស័យត្រូវបានចាប់ឃុំខ្លួន។

Latest News