Home Blog Page 74

សាលារាជធានី​ត្រៀម​រថយន្តក្រុង៣៤៥គ្រឿងដឹកអ្នកដំណើរក្នុងថ្ងៃចូលឆ្នាំខ្មែរ​ដោយ​ឥតគិតថ្លៃ

រដ្ឋបាលរាជធានីភ្នំពេញត្រៀម​រថយន្តក្រុងចំនួន៣៤៥គ្រឿង ដើម្បី​សម្រួលដល់​​ប្រជាពលរដ្ឋ​ក្នុងកា​រ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុកកំ​ណើត​ក្នុង​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ​ ​​រយៈពេល​ប្រាំថ្ងៃ​ដោយ​មិនគិត​ថ្លៃ​។​ នេះ​បើ​តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។​ ក្នុង​សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ​ចេញ​នៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២៣​សាលារាជធានី​ភ្នំពេញ​នឹងរៀបចំរថយន្ត​ក្រុង​៣៤៥គ្រឿង សម្រាប់បម្រើ​ក្នុងការដឹកជញ្ជូន​សាធារណៈ​ ​រយៈពេលប្រាំថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ខែមេសា។​ សាលារាជធានី​បន្ថែម​ថា រថយន្តក្រុងចំនួន៧០គ្រឿង នឹងប្រើប្រាស់ក្នុងការដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំ​ពេញ ហើយ រថយន្តក្រុងចំនួន២៧៥គ្រឿង​ប្រើប្រាស់​សម្រាប់​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ដែល​នឹង​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ។ រដ្ឋបាលរាជធានីភ្នំពេញ​ក៏​បាន​​អំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ​ទាំងអស់​ឱ្យរក្សាតម្លៃដឹក​ជញ្ជូននៅដដែល ដោយមិនត្រូវ​តម្លើងថ្លៃក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណជាតិខ្មែរ​ខាងមុខនេះ ដើម្បី​សម្រួលដល់ជីវភាពរស់នៅ​របស់ ប្រជាពលរដ្ឋ៕​

យុវជនដាក់ញ្ញាត្តិទៅក្រសួងព័ត៌មានឱ្យពិចារណាឡើងវិញចំពោះការបិតសារព័ត៌មានឯករាជ្យ

យុវជនមួយក្រុមបាននាំគ្នាហែញ្ញាត្តិយកទៅដាក់នៅក្រសួងព័ត៌មានដើម្បីឱ្យក្រសួងពិចារណាឡើងវិញចំពោះការបិទសារព័ត៌មានឯករាជ្យកន្លងមកនៅកម្ពុជា។

កម្ពុជានឹង អនុញ្ញាតឱ្យចូលទស្សនា និងផ្ដល់សិទ្ធិផ្សព្វផ្សាយទាំងក្នុងស្រុកនិងអន្តរជាតិ ដោយឥតគិតថ្លៃ

អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំការក្រកួតកីឡាអាស៊ីអាគ្នេយ៍ បានប្រកាសពីការចូលរួម និងការផ្ដល់សិទ្ធិផ្សព្វផ្សាយព័ត៌មានកីឡាទាំងក្នុង និងក្រៅប្រទេសដោយឥតគិតថ្លៃ។

VoxPop: ប្រជាពលរដ្ឋនិយាយថា ការឡើងថ្លៃទំនិញធ្វើឱ្យជីវភាពពួកគាត់ពិបាក

0
ប្រជាពលរដ្ឋមួយចំនួនបាននិយាយថាតម្លៃទំនិញនៅលើទីផ្សារពេលបច្ចុប្បន្ននេះមានការឡើងថ្លៃ ដែលនាំឱ្យពួកគាត់មានផលលំបាកជាមួយនឹងជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារតែការចំណាយច្រើនជាងចំណូលជាប្រចាំថ្ងៃ។

សហគមន៍ដីធ្លីចំនួន៧មកពីសៀមរាបរួមគ្នាដាក់ញត្តិទៅកាន់ស្ថាប័នជាតិក្រោយបារម្ភបាត់ដី

ប្រជាពលរដ្ឋ ជាង១០០នាក់ តំណាងឱ្យពលរដ្ឋជាង៤ ០០០គ្រួសារ មកពីសហគមន៍ចំនួន៧ ក្នុងខេត្តសៀមរាប ដែលមានជម្លោះដីធ្លីផ្សេងៗគ្នា បានរួមគ្នាដាក់ញត្តិទៅកាន់ស្ថាប័នជាតិ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ ក្រោយពេលបារម្ភបាត់បង់ដីសហគមន៍។
កិច្ចសន្ទនាយុវជន ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣ ក្រោមប្រធានបទស្តីពី «ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» នៅអគារ CJCC រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

យុវតីថាស្ត្រីនៅក្នុងវិស័យនយោបាយហាក់នៅមានសំឡេងតិចតួចជាងបុរស

យុវតីមួយចំនួនថាស្រ្ដីចូលរួមក្នុងជីវភាពនយោបាយក្នុងសង្គមប្រជាធិបតេយ្យហាក់នៅមានសំឡេងតិចតួចជាងបុរស ខណៈអ្នកជំនាញថាដោយសារតែការគំរាមកំហែង ធ្វើទុក្ខបុកម្នេញ និងការរឹតត្បិតខ្លាំង ទើបស្រ្តីមិនសូវជាមានច្រើនក្នុងឆាកនយោបាយកម្ពុជា។

បទយកការណ៍៖ ពលរដ្ឋភូមិត្រពាំងទន្ទឹមខេត្តព្រះវិហារបារម្ភពីក្រុមហ៊ុនប្រើប្រាស់សារធាតុគីមីនិងបារតបណ្តាលឱ្យប៉ះពាល់សុខភាពនិងបរិស្ថាន

ពលរដ្ឋរស់នៅភូមិត្រពាំងទន្ទឹម ខេត្តព្រះវិហារ បារម្ភពីក្រុមហ៊ុនរ៉ែមាស និងកន្លែងរុករករ៉ែមាសអនាធិបតេយ្យមួយចំនួនបានប្រើប្រាស់សារធាតុគីមីនិងបារ៉តដើម្បីរុករករ៉ែ ដែលបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពនិងបរិស្ថាននៅជុំវិញនោះ។

សកម្មជនស្នើចូលគាល់ព្រះ​មហាក្សត្រ​ដើម្បី​ទូលថ្វាយ​អំពី​ស្ថានភាព​បរិស្ថាន និង​សិទ្ធិមនុស្ស

យុវជន សកម្មជនសិទ្ធិមនុស្ស ​និងបរិស្ថានប្រមាណ២០នាក់​​យក​លិខិតថ្វាយព្រះមហាក្សត្រ​ ព្រះបាទ​ នរោត្តម សីហមុនី ក្នុងគោលបំណងដើម្បីស្នើសុំព្រះបរមរាជានុញ្ញាតចូលគាល់​ដើម្បី​ថ្វាយ​សេចក្តី​កង្វល់​អំពី​ស្ថានភាព​បរិស្ថាន ព្រៃឈើ សិទ្ធិមនុស្ស។​ កញ្ញា មាន លីសា ជាសកម្មជនចលនាមាតាធម្មជាតិ បានប្រាប់ Newsroom Cambodia នៅថ្ងៃទី ២៩ ខែមីនា  ឆ្នាំ២០២៣ថា ការជួបជុំ​គ្នានៅសួនវត្តបទុមវត្តីនេះ ដើម្បីដាក់លិខិតថ្វាយព្រះពរដល់ព្រះមហាក្សត្រ និង​ចូលគាល់ដល់ព្រះមហាក្សត្រ។ កញ្ញា មាន លីសា...
លោក ស៊ី គឹមសង់ និងក្រុមការងារ យកថវិកាទៅផ្ដល់ឱ្យកីឡាករ ស៊ឺន ថៃសាន់ ដែលរងរបួសបាក់ជើង។

យុវជនមួយក្រុមស្ម័គ្រចិត្តបង្កើតមូលនិធិជួយអ្នកប្រដាល់ដែលរងរបួស

យុវជនមួយក្រុមស្ម័គ្រចិត្តបង្កើតមូលនិធិជួយដល់អ្នកប្រដាល់ដែលជួបបញ្ហាបាក់បែកកាយសម្បទាណាមួយ ឬរបួសធ្ងន់ធ្ងរដោយសារការប្រកួត ខណៈពួកគេសង្កេតឃើញថាកីឡាករប្រដាល់ភាគច្រើនជួបបញ្ហាជីវភាព ពេលដែលរងរបួសមិនអាចឡើងសង្វៀនរកចំណូលទៀតបាន។

អង្គការផ្នែកអនាម័យធ្វើយុទ្ធនាការលុបបំបាត់ការបំពុលទឹកបឹងទន្លេសាប

អង្គការផ្នែកសុខុមាលភាពអនាម័យជាច្រើនស្ថាប័ន បានរួមគ្នាធ្វើយុទ្ធនាការក្រោមឈ្មោះថា «តោះយើងសម្អាតបឹងទន្លេសាប» ដើម្បី​ជំរុញឱ្យប្រជាសហគមន៍រស់នៅជុំវិញបឹងទន្លេសាប រស់នៅដោយគ្មានសំណល់ប្លាស្ទិក ក្រោយបារម្ភពីការបំពុលទឹកក្នុងបឹងធម្មជាតិមួយនេះ។
សកម្មភាព​ក្រុមការងារ​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​រៀប​ចំ​ប្រព័ន្ធ​ទឹក។ (រូបភាព៖ គេហទំព័ររដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ)

រដ្ឋា​ករទឹក​​​​ភ្នំពេញ​នឹង​​​ផ្អាក​ផ្គត់ផ្គង់​ទឹក​នៅ​​សង្កាត់ទឹកថ្លា ​និង​​សង្កាត់​តា​​​ខ្មៅ​​នៅយប់​​ថ្ងៃ​​​​​ទី៣ មេសា

រដ្ឋាករ​ទឹកស្វយ័ត​ក្រុង​ភ្នំពេញ​​​ជូន​ដំណឹង​​ពី​​ការ​ផ្អាក​​​ការផ្គត់ផ្គង់ទឹក​​ក្នុង​តំបន់​ខ្លះ​​នៃ​សង្កាត់​ទឹក​ថ្លា រាជធានី​​​​ភ្នំពេញ និងនៅ​សង្កាត់​តាខ្មៅ ​​ខេត្ត​កណ្តាល នៅ​យប់​ថ្ងៃ​ទី៣​ ខែមេសា​ ២០២៣ ដើម្បី​​កាត់ភ្ជាប់​តំឡើង​នាឡិកាទឹក​ និង​បំពង់​ចែក​ចាយ​ទឹក​ថ្មី​។​ យោង​តាម​លិខិត​ពីរ​ដាច់ដោយ​​ឡែក​​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ​ដែល​បាន​​ដាក់ជូន​​​ទៅ​អភិបាល​ខណ្ឌ​សែនសុខ ​និង​អភិបាល​ក្រុង​តាខ្មៅ ​នៅ​ថ្ងៃ​ទី​២៤​ ខែ​មីនា ឆ្នាំ​​២០២៣ ​បញ្ជាក់ថា ​រដ្ឋាករ​ទឹក​​​​គ្រោង​ផ្អាក​ការផ្គត់ផ្គង់​ទឹក​នៅ​សង្កាត់ទឹក​ថ្លា​​​ ខណ្ឌ​​សែន​សុខ​ និង​នៅ​សង្កាត់​តា​ខ្មៅ​ ​ក្រុង​តាខ្មៅ ខេត្តកណ្តាល​ ​នៅ​យប់​ថ្ងៃ​ទី៣​ មេសា​ ២០២៣​។ រដ្ឋាករ​ទឹក​បញ្ជាក់​ក្នុង​លិខិត​ដែល​ជូន​ទៅ​អភិបាល​ខណ្ឌ​សែន​សុខ​​ថា រដ្ឋាករទឹក​នឹង​កាត់​ភ្ជាប់​តំឡើងនាឡិកា​ទឹក​ថ្មី​ទំហំ​៨០​មម...
ប្រជាពលរដ្ឋរៀបចំសែនព្រេន ក្នុងពេលប្រារព្ធពិធីបុណ្យព្រៃឡង់ ដែលស្ថិតនៅភូមិឫស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។

សកម្មជនបរិស្ថានស្នើអាជ្ញាធរបើកសិទ្ធិទូលាយដើម្បីប្រារព្ធពិធីបុណ្យព្រៃឡង់

បណ្ដាញសហគមន៍ព្រៃឡង់ អះអាងថា អាជ្ញាធរខេត្តព្រះវិហារ បានរឹតត្បិតពួកគេក្នុងការប្រារព្ធពិធីបុណ្យព្រៃឡង់ ក្រោមរូបភាពតាមឃ្លាំមើល ​និងបានហៅសកម្មជនព្រៃឈើចំនួន២នាក់ទៅសាលាឃុំ ដើម្បីបំភ្លឺជុំវិញការប្រារព្ធពិធីនេះ។

យុវជនរិះគន់ថាការបង្កើតមាតិកាដើម្បីរកលុយខ្លះបានជះឥទ្ធិពលមិនល្អដល់សង្គមនិងយុវជន

យុវជននាំគ្នារិះគន់ថាការបង្កើតមាតិកាដើម្បីរកលុយខ្លះបានជះឥទ្ធិពលមិនល្អដល់សង្គម និងយុវជន ជាពិសេសការផលិតវីដេអូដែលមិនបានគិតពីចំណុចអវិជ្ជមាន ខណៈអ្នកលេងបណ្ដាញសង្គមស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមច្បាប់លើករណីនេះ រីឯអ្នកជំនាញយល់ឃើញថាការណ៍នេះធ្វើឱ្យបញ្ហាសីលធម៌ធ្លាក់ចុះ និងបញ្ហាប្រឈមផ្សេងៗទៀត។

ក្រុមយុវជនបង្កើតមូលនិធិ១ដុល្លារដើម្បីស្នាមញញឹមដំរីដែលកំពុងខ្វះខាតចំណីនៅជើងភ្នំគូលែន

យុវជនមួយក្រុមដែលមានសមាជិកជាង១០នាក់ បានបង្កើតមូលនិធិតាមអនឡាញមួយដែលមានឈ្មោះថា «១ដុល្លារដើម្បីស្នាមញញឹមដំរី» ក្នុងគោលបំណងស្វែករកជំនួយសប្បុរសធម៌ពីមហាជន ដើម្បីជួយអភិរក្សសត្វដំរីដែលកំពុងខ្វះខាតចំណី និងជួយដោះស្រាយបញ្ហាជីវភាពប្រជាពលរដ្ឋដែលរស់នៅតំបន់ជើងភ្នំគូលេន។
បុរសម្នាក់កំពុងប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។

ការវិវត្តសង្គមនៃបច្ចេកវិទ្យាឌីជីថលបានជះឥទ្ធិពលទីផ្សារការងារដល់យុវជនដោយសារតែកង្វះចំណេះដឹង ឬអក្ខរកម្ម

យុវជនមួយចំនួនថាការវិវត្ដនៃបច្ចេកវិទ្យាឌីជីថលបានជះឥទ្ធិពលទីផ្សារការងារ ធ្វើឱ្យពួកគេពិបាកក្នុងការស្វែងរកការងារធ្វើ និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចផ្ទាល់ខ្លួនជាច្រើន ដោយសារខ្វះចំណេះដឹងឬអក្ខរកម្មនៃប្រព័ន្ធឌីជីថល ខណៈអ្នកជំនាញថាអត្រាអក្ខរកម្មនៃប្រព័ន្ធឌីជីថលរបស់យុវជននៅមានកម្រិត ទើបពិបាកស្វែងរកការងារធ្វើនាពេលបច្ចុប្បន្ន។
សកម្មភាពព្រះសង្ឃនិងក្រុមយុវជនចុះសិក្សាអំពីផលប៉ះពាល់នៃអាជីវកម្មរ៉ែមាស នៅភូមិត្រពាំងទន្ទឹម ស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី១៧-២០ ខែមីនា ឆ្នាំ២០២៣។

ព្រះសង្ឃនិងក្រុមយុវជនធ្វើទស្សនកិច្ចសិក្សាអំពីផលប៉ះពាល់នៃអាជីវកម្មរ៉ែលក្ខណៈគ្រួសារនៅខេត្តព្រះវិហារ

ព្រះសង្ឃនិងក្រុមយុវជនរបស់អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនកម្ពុជា (YRDP) បានចុះទៅទស្សនកិច្ចសិក្សារយៈពេលបីថ្ងៃឈ្វេងយល់អំពីផលប៉ះពាល់នៃអាជីកម្មរ៉ៃមាសបែបលក្ខណៈគ្រួសារនៅស្រុករវៀង ខេត្តព្រះវិហារ។

Latest News