Home Blog Page 87

សង្គមស៊ីវិល​ចំនួន​៦៩ ជំរុញឱ្យ​​រដ្ឋាភិបាល​ដោះលែ​ង​​​ ​​ក​ញ្ញា ឈឹម​​ ​​ស៊ី​​​ថ​​រ

អង្គការសង្គ​មស៊ីវិ​លចំនួន​​៦៩ស្ថាប័ន ទាមទារឱ្យ​​​​រា​ជ​រ​ដ្ឋា​ភិ​បាល​​​ដោះលែង ​​ក​ញ្ញា ឈឹម​​ ​​ស៊ី​​​ថ​​រ​​ ​ប្រធាន​សហជីព​​ទ្រទ្រង់​សិទិ្ធ​ការងារ​ ​បុគ្គលិក​ ​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​ (​L​RSU) ចេញ​ពី​​ព​ន្ធ​​នា​គា​រ​​ជាប​ន្ទាន់​​​​​​ដោយ​​​ឥត​​​ល​ក្ខខ​ណ្ឌ​​​ ​​​ ​​និង​​​​បញ្ឈប់​​ការ​ប្រើ​ប្រា​ស់​​ប្រ​ព័ន្ធ​​​តុ​លាការ​​បំ​ភិ​ត​បំភ័​យ​​​ប្រធា​ន​​ ​​និ​ង​​សមា​ជិក​​​សហ​ជី​ព​​ត​ទៅ​ទៀ​ត​​។​ ក្នុ​ង​​​សេ​ចក្ដី​​ថ្លែ​ង​កា​រ​ណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៦៩ ​​​ដែល​ចេ​ញ​​នៅថ្ងៃ​ទី២​៨​ ខែវិ​ច្ឆិ​កា ​ឆ្នាំ២​០​២​២ ឱ្យ​​​​​ដឹ​ងថា​​​ ​​​ក​ញ្ញា​​ ​​ស៊ី​​ថ​​​រ​​ ​​​និ​ង​​មេ​ធាវី​​​កា​រពា​រ​​ក្តី​​ឱ្យ​​​​ក​ញ្ញា​​​ ​​​សុទ្ធ​​តែ​​មិ​ន​បា​ន​​ទ​ទួ​លកា​រ​​​ជូ​នដំ​ណឹ​ង​​អំ​ពី​​​លក្ខ​ខ​ណ្ឌ​​ក្នុ​ង​​​កា​រ​​ដោះលែ​ង​​​ឱ្យ​​នៅ​​​ក្រៅ​​ឃុំ​​ប​ណ្តោះអា​ស​ន្ន​​នោះ​​​ទេ​​​​​។ ​​​​មេ​​​ធាវី​​​រ​ប​ស់​​ក​ញ្ញា​​បា​ន​​ដា​ក់​ពា​ក្យ​​ស្នើ​សុំ​​ថ​ត​​សំ​ណុំរឿង​​រ​ប​ស់​​ក​ញ្ញា​​នៅ​​តុ​លាកា​រ​​ ​​ដែ​ល​​ក្នុ​ង​នោះ​​មា​ន​ទាំ​ង​​ឯ​ក​សារ​​ល​ក្ខខ​ណ្ឌ​​នៃ​​​ការ​​​ដោះលែ​ង​​ឱ្យ​​​នៅ​​​ក្រៅ​​ឃុំ​​​បណ្តោះ​អា​សន្ន​​​នា​នា​​​ ​​​ប៉ុ​ន្តែ​​តុ​លា​ការ​​​មិន​ទាន់​​​អ​នុ​​ញ្ញា​ត​​ឱ្យ​​​ថ​​ត​​​​ឯក​សា​រ​​​សំណុំ​រឿ​ង​​នោះ​​​នៅ​ឡើយ​​ ​​ដែ​ល​​នេះ​​​ជា​​កា​រ​​រំ​លោ​ភ​បំពា​ន​​យ៉ា​ង​​​ធ្ងន់​ធ្ង​រ​​ទៅ​លើ​​ក្រ​ម​​នី​តិវិ​ធី​​ព្រហ្ម​ទ​ណ្ឌ​​នៃ​​​ព្រះរា​ជា​ណា​ចក្រក​ម្ពុ​ជា​​។ លោក​​...

សង្គមស៊ីវិល​ចំនួន​​​១៧ ប្រារព្ធយុទ្ធនាការ​១៦ថ្ងៃ​ដើម្បី​បញ្ឈប់​​អំពើ​ហិង្សា​ផ្អែក​លើ​យេនឌ័រ​

0
អង្គការ សមាគម និង​សហជីព​ចំនួន​១៧ រួមគ្នា​​ប្រារព្ធយុទ្ធនាការ​ ១៦ថ្ងៃ​ ​ដើម្បី​បញ្ឈប់​​អំពើ​ហិង្សា​ផ្អែក​លើ​យេនឌ័រ​គ្រប់​ពេល​វេលា​ គ្រប់​ទីកន្លែង ចាប់ពី​ថ្ងៃទី​២៥ ខែវិច្ឆិកា តទៅ​។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​​​ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អង្គការ សមាគម និង​សហជីព​ដែល​ពាក់ព័ន្ធ​កាលពី​ចុង​សប្តាហ៍​មុន​បញ្ជាក់ថា ​អង្គការ​សង្គមស៊ីវិល​ សមាគម​ និង​សម្ព័ន្ធសហជីព​ដែល​កំពុង​ធ្វើ​ការ​ចម្រុះ​វិស័យ​ផ្នែក​សិទ្ធិ​មនុស្ស​ និង​សិទ្ធិការងារ​សង្គម​ ប្រារព្ធ​យុទ្ធនាការ​ ១៦ថ្ងៃ ក្រោម​ប្រធានបទ​ «គាំពារ​ស្រ្ដី​ និង​ក្មេងស្រ្ដី​ ដើម្បី​សង្គម​គ្មាន​អំពើហិង្សា​»​ ​ ​​ចាប់​ពី​ថ្ងៃទី​២៥...

បទយកការណ៍៖ ពលរដ្ឋមួយចំនួន​ត្រៀម​ខ្លួន​ទៅបោះឆ្នោត ខណៈមួយចំនួន​​​រងចាំ​មើល​ឯករាជ្យភាព​របស់​​គ.ជ.ប

កម្ពុជា​នឹង​រៀបចំការ​បោះឆ្នោត​​ថ្នាក់ជាតិ​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខ ខណៈ​គណបក្ស​កាន់អំណាច​តែមួយគឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​​កំពុង​ដឹកនាំ​ប្រទេស​ដោយ​ឯកបក្ស ក្រោយ​គណបក្ស​ប្រឆាំង​ដ៏​ធំ គឺ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាល​ពីខែ​វិច្ឆិកា ឆ្នាំ​២០១៧​។​ បុរស​សម្បុរ​ស្រអែម​ សក់​រួញ​ មាន​ពុក​មាត់​វែង​​ លោក​ សេង​ ឌី​ម៉ង់​ ជា​ពលរដ្ឋ​រស់​នៅរាជ​ធានី​​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា​ លោក​ចង់​ឱ្យ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខនេះ​​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹម​ត្រូវ​ និង​មាន​ការ​ចូល​រួមពី​​គ្រប់​ភាគី​ទាំង​ពលរដ្ឋ​ និង​​គណបក្ស​នយោបាយ​ធំ​តូចទាំង​អស់ ​ដើម្បី​ប្រកួត​ប្រជែង​ឱ្យ​បាន​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​។ លោកបញ្ជាក់ថា៖ «ជាពិសេសហ្នឹងគឺសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋទូទៅកុំឱ្យមានការរឹតត្បិត កុំឱ្យមានការចាប់ចង មានការធ្វើទុក្ខបុកម្នេញ...

ក្រសួង​សុខា​ភិបាល​ប្រកាស​ឱ្យ​​​ពង្រឹង​​សេវា​​​រថយន្ត​សង្រ្គោះ​បន្ទាន់ និង​ដឹក​សព​ដោយ​ឥតគិតថ្លៃ​

រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ប្រាប់​ទៅ​អភិបាល​ខេត្ត​រាជធានី ឱ្យ​ពង្រឹង​សេវា​សង្គ្រោះបន្ទាន់​​ក្នុង​មន្ទីរពេទ្យ សេវា​រថយន្ត​សង្គ្រោះ ដើម្បី​ជួយ​សង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួស​ធ្ងន់ធ្ងរ ជាពិសេស​អ្នក​រងគ្រោះ​ថ្នាក់​ចរាចរណ៍័​ដោយ​មិន​តម្រូវ​ឱ្យ​បង់​ថ្លៃ​សេវាដឹកជញ្ជូន និង​រថយន្ត​ដឹកសព​របស់​មន្ទីរពេទ្យ​ទៅ​លំនៅ​ស្ថាន។ ក្នុង​លិខិត​របស់​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ចេញនៅ​ថ្ងៃទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ជម្រាបជូន​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត​ បញ្ជាក់ថា ក្រសួង​ធ្លាប់​បាន​​ណែនាំ​ករណី​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​អ្នក​រងគ្រោះ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដោយ​មិន​តម្រូវ​ឱ្យបង់​ថ្លៃ​សេវា និង​រួមទាំង​រថយន្ត​ដឹកសព ដែល​ស្លាប់​នៅ​មន្ទីរ​ពេទ្យ ឬដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដឹកពី​មន្ទីរពេទ្យ ឬកន្លែង​គ្រោះ​ថ្នាក់​ទៅកាន់​លំនៅស្ថានសព។ លិខិត​របស់​លោក ម៉ម ប៊ុនហេង...

អ្នក​សារព័ត៌មាន​​ជំរុញ​ឱ្យ គ.ជ.ប សម្រួល​ការ​​ចុះ​យក​ព័ត៌មានក្រោយ​រងការរិតត្បិត​​អំឡុង​ការ​បោះឆ្នោត

អង្គការ​សង្គម​ស៊ីវិល​ និង​អ្នក​សារព័ត៌មាន​យល់​ឃើញ​ថា​ ពួកគេ​ជា​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​រាយការណ៍​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០២៣​ និង​ជម្រុញ​ឱ្យ​លទិ្ធ​ប្រជាធិបតេយ្យ​កាន់​តែ​ប្រសើរ​ឡើង​។

សង្គមស៊ីវិល និងអ្នកសារព័ត៌មានបារម្ភពីផលប៉ះពាល់នៃសិទ្ធិឌីជីថល និងសេរីភាពអ៊ីនធឺណិត

ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើប្រព័ន្ធផ្សព្វផ្សាយនិងសិទ្ធិមនុស្ស ក៏ដូចជាអ្នកសារព័ត៌មាន បានបង្ហាញពីក្តីបារម្ភពីផលប៉ះពាល់នៃសិទ្ធិឌីជីថល និងសេរីភាពអ៊ីនធីណេតក្នុងប្រទេសកម្ពុជា ក្រោយរដ្ឋាភិបាលបានបង្កើតច្បាប់និងអនុក្រឹតផ្សេងៗដើម្បីគ្រប់គ្រង។

អ្នកផលិតវីដេអូយូធូបនៅកម្ពុជាអាចរកប្រាក់ចំណូលវិញបាន

0
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍(ក.ប.ទ.) បានប្រកាសពីការដាក់ឱ្យដំណើរការជាផ្លូវការ «កម្មវិធីភាពជាដៃគូ» របស់ក្រុមហ៊ុន YouTube បន្ទាប់ពីផ្អាកការផ្ដល់សេវារកចំណូល (Monetization) ដើម្បីឱ្យអ្នកផលិតវីដេអូតាម YouTube ម្ពុជាអាចរកចំណូលវិញបាន។

សកម្មជន​ ​និង​សង្គម​ស៊ីវិល​ផ្នែក​បរិស្ថាន ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​ការ​វាយតម្លៃ​ផល​ប៉ះពាល់​​ពី​ការ​រុករក​រ៉ែ​​ជា​សាធារណៈ

សកម្មជន​បរិស្ថាន​ ​និង​សង្គមស៊ីវិល​​ជំរុញឱ្យ​រដ្ឋាភិបាល​បង្ហាញ​ការ​វាយ​តម្លៃ​ផលប៉ះ​ពាល់​បរិស្ថាន​ជា​សាធារណៈ​​ពាក់ព័ន្ធនឹង​ការ​​រុករក​រ៉ែ ដើម្បី​​ធានា​បាន​នូវ​តម្លាភាព​​ ​កាត់បន្ថយ​ផល​ប៉ះពាល់​សង្គម​ និង​បរិស្ថាន​។ កាល​ពី​ថ្ងៃទី​១៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ប្រកាស​​ឱ្យ​​សាធារណៈ​ជន​ ក្រុមហ៊ុន​ជាតិ​ និង​អន្តរជាតិ​ ពី​ការ​បើក​ឱ្យ​ដាក់​ពាក្យ​ប្រកួត​ប្រជែង​ជា​សាធារណៈ​សម្រាប់​ការ​ស្នើ​សុំ​អាជ្ញាបណ្ណ​រុករក​​​តំបន់​សម្បទាន​ស្វែង​រុករក​រ៉ែ​ចំនួន​មួយ​កន្លែង​ លើ​ផ្ទៃ​ដី​ទំហំ​ ១៥៥ ហិកតា​ ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំទ្វារ​ប្រាំបី​ និង​ភ្នំ​ជ្រោះ​កណ្ដោល​ នៅ​ឃុំ​តាកែន​ ស្រុក​ឈូក​ ខេត្ត​កំពត​។ ហើយ​​ការ​ស្នើសុំ​អាជ្ញាបណ្ណ​ស្វែង​រុក​រក​រ៉ែ​នេះ​ នឹង​បញ្ចប់​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​៣០​ ខែ​ធ្នូ​...

ក្រសួងសុខាភិបាលអំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ពី​ជំងឺ​កូវីដ​១៩​ក្នុង​ឱកាស​បុណ្យ​ណូអែល​ និង​ចូលឆ្នាំសកល

0
ក្រសួង​សុខាភិបាល ​នៅ​ថ្ងៃ​អង្គារ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​​ជំងឺ​​កូវីដ​១៩​​ក្នុង​ឱកាស​បុណ្យ​ណូអែល​ និង​ចូលឆ្នាំសកល​ខាង​មុខ ដោយ​​បន្ត​អនុវត្ត​វិធានការសុខាភិបាល ៣ការពារ​​​ឱ្យ​បានខ្ជាប់ខ្ជួន។​ ​ក្រសួង​សុខាភិបាល​ កាលពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ បាន​បង្ហោះ​សារ​​​លើ​ទំព័​រ​ហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន ដោយ​បាន​លើកយក​សារ​របស់​លោកស្រីវេជ្ជបណ្ឌិត ឱ​ វណ្ណឌីន​ ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​​​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ​ ដែល​បាន​​ផ្សាយ​លើ​បណ្ដាញសង្គម​ធ្វីតធឺ​ (Twitter)​ នាថ្ងៃ​ចន្ទ​ ទី​២១​ ឆ្នាំ​២០២២​។ ក្រសួង​បាន​បញ្ជាក់ថា ​លោកស្រី ឱ វណ្ណឌីន​​...

Q&A៖ ការជក់បារីបង្កឲ្យមានផលប៉ះពាល់ដល់ខ្លួនឯង និងអ្នកដទៃ

នៅកម្ពុជា ការផ្សព្វផ្សាយអំពី​ផល​ប៉ះពាល់​ដោយសារ​បារី ឬផលិត​ផល​ថ្នាំ​ជក់​​មាន​ច្រើន ប៉ុន្តែ​អ្នក​ប្រើប្រាស់​ផលិតផល​ថ្នាំ​ជក់​នៅ​តែ​ប្រងើយ​កន្តើយ​ចំពោះការអប់រំ​ផ្សព្វផ្សាយ​ទាំង​នោះ​។ កាលពីខែ មិនា ឆ្នាំ២០១៦ រាជរដ្ឋា​ភិបាល​​បា​ន​ចេញ​អនុក្រឹត្យស្ដីពី​វិធានការហាម​កា​រជ​ក់ ​​ឬ​ការបង្ហុ​យ​ផ្សែ​ងផ​លិត​ផលថ្នាំជ​ក់​នៅ​កន្លែងធ្វើការ ឬកន្លែងសាធារណ: ប៉ុន្តែ​ជារឿយៗ គេនៅ​តែ​​ឃើញ​មានអ្នកជក់​​​បន្ត​ជក់​ទាំង​នៅ​​ទីប្រជុំ​ជន និង​ទីកន្លែង​សាធារណៈ​​នានា​ដដែល​។ ខាងក្រោមនេះជាកិច្ចសម្ភាសរវាងកញ្ញា ម៉ៅ ​ស៊ីនាត និង​លោកវេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​​​អ​ង្គ​កា​​រ​​​ច​​ល​​នាដើម្បី​សុ​​​​​​ខ​​ភា​​​ព​​​កម្ពុជា​ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ Q.  ជម្រាប​សួរ​លោកវេជ្ជបណ្ឌិត​ មុំ...

លោក​ ហ៊ុន សែន ថា​ លោក​ ចូ បៃដិន​ ពុំ​បាន​លើក​ឡើង​អំពី​ការ​ស្នើ​ឱ្យ​ដោះ​លែងកញ្ញា​​សេង​ ធារី​ ឡើយ

លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃអង្គារ​នេះ​អះអាងថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ​លោក ​ចូបៃដិន ​(Joe​ Biden)​ ពុំ​បាន​លើក​ឡើង​អំពី​ការ​ស្នើ​ឱ្យ​ដោះ​លែង​ កញ្ញា​ សេង​ ធារី​ ​ក្នុង​ជំនួប​ទ្វេរ​ភាគី​​​អំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​កាលពីពីរ​សប្តាហ៍​កន្លង​ទៅនោះទេ​។ ថ្លែង​ក្នុង​សន្និ​បាត​ជាតិ​ខួប​៣០​ឆ្នាំ ​នៃ​សកម្ម​ភាព​មីន​នៅ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​២២ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ ធ្វើ​នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ​ រាជ​ធានី​ភ្នំពេញ លោក​នាយករដ្ឋមន្ត្រី​បដិ​សេដ​ចំពោះ​ការ​លើក​ឡើង​ថា ​ប្រធានាធិបតី​អាមេរិក​ស្នើ​ឱ្យ​ដោះ​លេង​កញ្ញា​ សេង​ ធារី​។...

លោក​ ហ៊ុន សែន ថាវិស័យ​កីឡា​បាន​ដើរ​តួនាទី​​សំខាន់​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ និង​មិត្តភាព​

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ថ្ងៃចន្ទ ថ្លែង​ថា ​កីឡា​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​កសាង​ទំនាក់ទំនង​ ការ​ពង្រឹង​សាមគ្គីភាព​ និង​មិត្តភាព​ ដែល​រួម​ចំណែក​ដល់​ការ​បង្កើន​មូលធន​សង្គម​ និង​ការ​សម្រេច​បាន​នូវ​សុខដុមនីយកម្ម​នៅ​ក្នុង​សង្គម​ជាតិ​។ លោក​​ ហ៊ុន សែន ថ្លែង​បែបនេះ​ ក្នុង​ពិធី​បើក​កីឡា​ថ្នាក់ជាតិ​លើក​ទី​៣​ និង​កីឡា​ជាតិ​បារ៉ា​ហ្គេម​លើក​ទី១​ ក្នុង​ថ្ងៃទី​២១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២ ដែលធ្វើ​ឡើង​នៅ​ស្តាតមរតកតេជោ ក្នុង​រាជធានី​ភ្នំពេញ។​ ​លោក​ថ្លែង​ថា​៖ «ព្រឹត្តិការណ៍​កីឡា​ផ្តល់​ឱកាស​ល្អ​សម្រាប់​ការ​ផ្លាស់ប្តូរ​បច្ចេកទេស​ និង​បទ​ពិសោធន៍​ ដែល​ជា​មរតក​វប្បធម៌​ជាតិ​ និង​ជា​សិល្បៈ​​​ការពារ​ខ្លួន​របស់​ប្រទេសជាតិ​...

បទយកការណ៍៖ អ្នក​ប្រកបរបរ​ក្បែរ​ទីលាន​ចាក់​​សំរាម​គ្មាន​ជម្រើស​ទោះដឹងថា​ប្រឈមនឹង​បញ្ហា​សុខភាព

លោ​ក​​​​ អ៊ុន​ ​ចាន់​ត្រា​​​​ អាយុ​​​​​៥​២​​​​ឆ្នាំ​​​ ​មាន​​​​ស្រុ​កកំ​ណើត​​​​នៅ​​​ខេត្ត​​​​កំ​ពង់​ចាម​​​​ កំពុង​​​រ​ស់​​​​នៅផ្ទះជួល​​​​ជិ​ត​​​​ទីលាន​ចាក់​សំ​រា​ម​ជើងឯក ក្នុង​រាជធានី​ភ្នំពេញ ដោយ​​ប្រកបរបរចិញ្ចឹមជីវិតជាអ្នកដេរ​ការ៉ុង​​​អេតចាយ​។ កំពុង​ស្ថិត​នៅ​ខាងមុខ​ផ្ទះ​មាន​ប្រក់​ស័ង្កសី ​​ទំហំ​បីម៉ែត្រ​គុណ​បួន​ម៉ែត្រ​​ លោក អ៊ុន ចាន់ត្រា​ និយាយ​​ថា ​ការ​រស់​នៅក្បែ​រ​គំ​នរ​សំរា​មធ្វើ​ឱ្យ​លោក​​​ប្រឈ​មនឹ​ង​បញ្ហា​​ប៉ះ​ពាល់​សុ​ខភា​ព ដោយ​សារ​ក្លិន​របស់​សំរាម​។ ទោះយ៉ាងណាលោក​ថា លោក​មិនមាន​ជម្រើស​រក​របរ​ និង​រស់នៅ​កន្លែង​ផ្សេង​នោះទេ។​ លោក​​បញ្ជាក់​ថា៖ «ប៉ះពាល់យ៉ាងណាក៏ទ្រាំបើយើងអត់មានជម្រើសអស់ជម្រើស អស់​ជម្រើស​កន្លែង​រកស៊ី។​ អាការៈឈឺតែរហូតដែរហ្នឹងវាប៉ះពាល់រឿងសំរាមប៉ះពាល់ឈឺ ម្នាក់ៗ​ឈឺ​មិន​ដែល​ស្វាង។​ យើងដឹងទៅណាពាក្យថាអស់ជម្រើស អស់រលីង...

តម្លៃប្រេងសាំងចុះថ្លៃបាន៥០​រៀលក្នុងមួយលីត្រ

ក្រសួ​ងពាណិ​ជ្ជក​ម្មនៅ​ថ្ងៃចន្ទ​នេះ​ជូនដំណឹង​អំពី​ត​ម្លៃលក់រាយប្រេ​ងឥ​ន្ទនៈ​នៅ​ក​ម្ពុជា​ ​ចុះថ្លៃបា​ន​​ ​៥​០​រៀ​ល​ក្នុង​មួ​យលី​ត្រ​ចា​ប់ពី​ថ្ងៃ​​ទី២​១​ដល់​ថ្ងៃទី​៣​០​ ​ខែ​វិច្ឆិ​​កា​ ឆ្នាំ​២០២២។​ ​យោ​ង​តាម​សេក្ដី​ប្រកា​ស​ព័ត៌មាន​រ​ប​ស់ក្រ​សួ​ង​ពា​ណិ​ជ្ជក​ម្ម​ ​ចេ​ញនៅ​ទី២​១ ​ខែវិ​ច្ឆិ​កា​ ឆ្នាំ២​០​២២​បញ្ជាក់ថា​ ​​ប្រេងឥន្ធន:ចុះ​ម​ក​ត្រឹម​៤​,៣​៥​០​រៀល​ក្នុ​ង​១​លី​ត្រ សម្រា​ប់​សាំ​ង​ធម្ម​តា ​​​និ​ង​៥,០០​០​រៀ​លក្នុ​ង​១​លី​ត្រ​សម្រាប់ប្រេ​ង​ម៉ា​ស៊ូ​ត ​​ដោយតម្លៃនេះ​​អនុវត្តចាប់ពីថ្ងៃទី២១ ដល់៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ​សេចក្ដី​ប្រកា​សព័ត៌មានដដែល​បន្ថែម​ថា ការបញ្ចុះការបញ្ចុះតម្លៃនេះគឺដើម្បីជួយស​ម្រួ​ល​ដ​ល់ជី​វ​ភាព​ប្រជាពលរដ្ឋ។ យោងតាមសេច​ក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ចេញថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២បាន​ ឱ្យដឹ​ង​ថាតម្លៃលក់ប្រេងឥន្ធន:ចាប់ថ្ងៃទី១១ ដល់ថ្ងៃទី ២០ខែវិច្ឆិកា ឆ្នាំ២០២២សម្រាប់សាំ​ងធម្មតាថ្លៃ៤,៤០០...

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​​​ថា ​បាក់ឌុបឆ្នាំ​នេះ​មាន​បេក្ខជន​លើស​ឆ្នាំ​មុន​​​​ចំនួន​ ១ម៉ឺន​ ៣​ពាន់​នាក់

លោក​ ហង់ ជួន​ណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់​រំ​ យុវជន​ និង​កីឡា​ នៅ​ថ្ងៃចន្ទ​នេះ​លើកឡើងថា​​ ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​នេះ​មាន​បេក្ខជន​ប្រឡង​កើន​ឡើង​​ចំនួន ១ម៉ឺន​ ៣​ពាន់​នាក់​ បើ​ធៀប​នឹង​ឆ្នាំ​២០២១​។​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ «ដំណើរ​ការ​រៀប​ចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ ទុតិយភូមិ​សម័យ​ប្រឡង​ ថ្ងៃ​ទី​០៥​ ខែ​ធ្នូ​ ឆ្នាំ​២០២២​»​ ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទំព័រហ្វេសប៊ុក​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ នៅ​ថ្ងៃ​២១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២នេះ​ លោក​លោក​ ហង់ជួន​...

អត្ថប្រយោជន៍​នៃការ​យល់ដឹងអំពី​​អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន

0
ប្រជាជនកម្ពុជា​​ជាង​៧០​ភាគ​រយជា​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ប្រចាំ ក៏ប៉ុន្តែ​អ្នក​ប្រើប្រាស់​ជាច្រើន ខ្វះការ​យល់​ដឹង​ទាក់ទង​ទៅ​នឹង​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ និងព័ត៌មាន ជាហេតុ​ធ្វើឱ្យ​អ្នក​ប្រើប្រាស់​ទាំង​នោះ​ងាយ​នឹង​ក្លាយ​ជា​ជន​រង​គ្រោះ​នៃ​ការ​ចែក​ចាយ​ព័ត៌មាន​មិនពិត និង​ការ​ឆបោកតាមប្រព័ន្ធអ៊ីនធឺណិត​ជាដើម​។​ ខាង​ក្រោមនេះ គឺ​ជា​បទ​សម្ភាស​រវាង​លោក​ រ៉ូវ ហុងសេង ដែល​ជា​សិក្ខាកាម​នៃ​Newsroom Cambodia ជាមួយ​នឹង​កញ្ញា ហុក លីដា ដែល​ជា​អ្នក​បណ្តុះ​បណ្តាល​ផ្នែក​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និងព័ត៌មាន។ ជម្រាបសួរ​កញ្ញា ហុក លីដា! ចា៎! ជម្រាបសួរ។ Q: តើអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និង​ព័ត៌មាន​ជាអ្វី? ​​ A:​ ជាសមត្ថភាព (skills)...

Latest News