fbpx
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ តុលាការកំពូលបានសម្រេចតម្កល់ការផ្តន្ទាទោស កញ្ញា ឈឹម ស៊ីថរ ឲ្យ​ជាប់ពន្ធនាគារបន្ត​ទៀត។  កញ្ញា ឈឹម ស៊ីថរ ​ជាប្រធានសហជីព ទ្រទ្រង់​សិទ្ធិការងារ​បុគ្គលិក​កម្មករខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដែលត្រូវ​បាន​អាជ្ញាធរ​​ចាប់​ខ្លួន​នៅ​ថ្ងៃទី ២៦ ខែវិច្ឆិកា ​ឆ្នាំ​២០២២ ក្រោម​ហេតុផល​ ​រំលោភ​លើ​លក្ខ​ខណ្ឌ​នៅ​ក្រៅ​ឃុំ។ យោងតាមអង្គការលីកាដូបានឲ្យដឹងថា ក្រុមប្រឹក្សាជំនុំជម្រះដែលមានសមាសភាព​ចៅក្រមចំនួន០៤រូប​បាន​​ប្រកាស​​សាលដីការបស់ខ្លួនដោយ​​តម្កល់សេចក្ដីសម្រេចផ្តន្ទាទោសពន្ធនាគារលើ កញ្ញា ឈឹម ស៊ីថរ និង ជនជាប់ចោទ​ជាច្រើននាក់​ផ្សេងទៀត​។ ទោស​​​ពន្ធនាគារ ​របស់​អ្នកទាំងនោះចន្លោះពី១ឆ្នាំទៅ២ឆ្នាំ។ កញ្ញា ឈឹម...
ភ្នំពេញ៖ កាលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ សកម្មជនបរិស្ថាន​ អ្នកការពារព្រៃឈើ  និងអង្គការសង្គមស៊ីវិល បានស្នើឲ្យរដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋាន​​បើក​​លំហ​​សិទ្ធិ​​សេរីភាព​ ​និងគាំទ្រ​សកម្មភាព​​​​ការពារបរិស្ថានរបស់ពួកគេ។ នៅក្នុងកិច្ចពិភាក្សាមួយក្នុង​កម្មវិធីទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោកលើកទី៣១ ក្នុងរាជធានីភ្នំពេញ ពួកគេលើកឡើងថា អាជ្ញាធរមូលដ្ឋាន​​តែងតែ​ហាមឃាត់​ និង​សួរនាំ​​ច្រើន ថែមទាំងគំរាមគំហែង រាល់ពេលដែលក្រុមសកម្មជន​បរិស្ថាន និងសង្គមស៊ីវិល​មានសកម្មភាពចុះទៅព្រៃឬល្បាតព្រៃម្ដងៗ។​​ កិច្ចពិភាក្សានេះ ក៏បាន​ផ្តោត​សំខាន់លើសារៈសំខាន់ និងតួនាទីរបស់អ្នកសារត៌មានក្នុងការរាយការណ៍ពី​បញ្ហា​បរិស្ថាន​ផងដែរ​។​ លោក ហេង គីមហុង នាយកប្រតិបត្តិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN)ថ្លែងថា សារព័ត៌មាន​បានចួលរួម​ចំណែកផ្សព្វផ្សាយពីបញ្ហាបរិស្ថានដូចជា​ការកាប់បំផ្លាញព្រៃឈើ និងការធ្វើអាជីវកម្មរ៉ែ​មាស​​ខុសច្បាប់ជាដើម។ លោក ស្នើសុំឱ្យក្រសួងជំរុញ​ឱ្យមន្ត្រីចុះអធិការកិច្ច ដើម្បី​បង្ក្រាបបទល្មើស​ធនធាន​ធម្មជាតិ និងមានយន្តការចំពោះការធ្វេសប្រហែសរបស់មន្ត្រី​ចំពោះ​មុខងារ​ខ្លួន។​ លោកបន្តថា៖«យើងធ្វើការទៅលើបរិស្ថានគ្រាន់យើងចង់ឱ្យមានបរិស្ថានស្អាតរួមគ្នាហើយមានព្រៃឈើមួយប្រកបដោយនិរន្តរភាពយ៉ាងពិតប្រាកដ»។
តួអង្គអាយ៉ៃស្រីប្រុស​ពីររូបនៅលើឆាក​ ក្នុងសម្លៀកបំពាក់​បែប​ខ្មែរ មានហូល​ផាមួង​ ក្បិន ពណ៌ឆើតឆាយ ​និង​អាវ​មាន​ក្រវ៉ាត់​ក​ជា​ដើម អមជាមួយ​ការ​ច្រៀង​​​ សំនួន​វោ​ហា​ កំណាព្យ​កាព្យ​ឃ្លោង​ ការ​ដេញ​ប្រាជ្ញា និង​កាយ​វិការ​រាំ​ឥត​ព្រៀង​ទុក បានបង្កើត​ជា​ទស្សនិយ​ភាពប្លែក​មួយ​ ​ ធ្វើឱ្យ​អ្នក​មើល​ផ្ទុះស្នូរទះ​ដៃ​និង​សំលេង​ហ៊ោ​​។ ទស្សនិកជនខ្លះ ​លើក​ទូរស័ព្ទថតការ​សម្តែង​ហើយ​​បញ្ចេញ​អាក្ប​កិរិយា​ ញញឹម សើច​ និង​ហា​មាត់​បែប​ស្ងើច​សរសើរ​ចំពោះ​ការ​សម្តែង​សិល្បៈ​​អាយ៉ៃ​មួយ​បែប​នេះ​។ នៅលើឆាកខាងក្រោយតួអង្គអាយ៉ៃកំពុងឆ្លើយឆ្លងគ្នា គេឃើញមាន វង់ភ្លេង​បុរាណ​ខ្មែរ បន្លាន់​សម្លេង​​ឡើងពីបណ្តុំ​សម្លេងនៃឧបករណ៍ភ្លេងបុរាណ​ខ្មែរ ​រួម​មាន​ ស្គរ​ដៃ ឈឹង ខ្លុយ ទ្រអ៊ូ​ ទ្រសោរ តាខេ និងខឹម​ជាដើម។ នេះគឺជាទិដ្ឋភាពនៃការសម្តែងអាយ៉ៃ​ឆ្លើយ​ឆ្លងកាល​ពីចុងខែ​មេសា ក្នុងទី​ជនបទដែល​គេ​ស្គាល់​​​ថា​​ជា​​«ផ្ទះល្ខោន​ស្វាយជ្រុំ» នៅក្នុងភូមិស្វាយជ្រំ...
ដែនជម្រកសត្វ​ព្រៃសង្ឃ​រុក្ខាវ័ន ស្ថិតក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ស្រុកចុងកាល និងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ សហគមន៍នេះ ជាសហគមន៍ការពារធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃយ៉ាងសកម្មរហូតទទួលបានជ័យលាភីរង្វាន់អេក្វាទ័រក្នុងឆ្នាំ២០១០ និងមានការទទួលស្គាល់ពីរដ្ឋាភិបាលដោយចេញអនុក្រឹតស្ដីពីការបង្កើតដែនជម្រកសត្វព្រៃ«សង្ឃរុក្ខាវ័ន»។ លទ្ធផលដ៏ល្អនេះមិនអាចខ្វះបានឡើយនូវកិច្ចការពីក្រោយឆាកដែលមានតួនាទីចាំផ្គត់ផ្គង់ និងគាំទ្រ។ កិច្ចការសំខាន់ដែលមិនអាចខ្វះបាននោះគឺ ការងារផ្ទះបាយ។ ប្រជាសហគមន៍ដែលរស់នៅភូមិក្បែរៗដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន កំពុងផ្សំគ្រឿងសម្រាប់ធ្វើម្ហូបក្នុងរោងបាយនៃទីស្នាក់ការដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។ (រូបថតដោយ៖ ជា បញ្ញា) ប្រជាសហគមន៍ដែលរស់នៅភូមិក្បែរៗដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន កំពុងផ្សំគ្រឿងសម្រាប់ធ្វើម្ហូបក្នុងរោងបាយនៃទីស្នាក់ការដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។...
ប្រជាជន​ខ្មែរជាច្រើននាក់ប្រើប្រាស់បណ្តាញសង្គមដើម្បីទទួលបានដំណឹង និងការកម្សាន្ត ប៉ុន្តែទន្ទឹម​​នឹងនេះការរីក​ចម្រើន​នៃបច្ចេកវិទ្យា​ បញ្ញា​សប្បនិមិត្ត ឬ AI ​ក៏បានបង្កឲ្យមានបញ្ហាប្រឈមនានាផងដែរ។​ អ្នកស្រី ឈិត​ កណិកា​ ជា​អ្នក​បណ្តុះ​បណ្តាល​ផ្នែក​សុវត្ថិភាព​ឌីជីផល​ បានផ្តល់បទសម្ភាស​ជា​សំណួរចម្លើយ​ដល់សិក្ខាកាម Newsroom Cambodia កញ្ញា តាំង ប៉ហ្គិច អំពី​តម្រូវការ​ចំណេះដឹង​​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ក្នុង​​យុគ​សម័យ​បច្ចេកវិទ្យាបញ្ញា​សប្បនិមិត្ត ឬ AI ជាពិសេស​ពាក់ព័ន្ធ​នឹង​ការបង្កើត​រូបភាព និងវីដេអូដែល​បង្កើតឡើង​ដោយ AI និង​ត្រូវ​បាន​ចែកចាយ​លើ​បណ្តាញ​សង្គម។ Q៖ ជា​ដំបូង​​នាង​​ខ្ញុំ​​ចង់​​ដឹង​​ថា​ តើ​អ្វី​​ជាអក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​?​
ភ្នំពេញ៖ កាលពីថ្ងៃ០១ ខែឧសភា ឆ្នាំ២០២៤ កម្មករ​ កម្មការនីរោងចក្រ និងសហជីព​ជាច្រើនរយ​នាក់​​បាន​ជួប​ជុំ​​​គ្នា​ដើម្បី​ប្រារព្ធ​ពិធីទិវាពលកម្មអន្តរជាតិ នៅមុខ ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក្នុង​រាជធានី​ភ្នំពេញ​។ ការ​ប្រមូលផ្តុំ​គ្នានេះ មានបំណងទាមទារឱ្យរដ្ឋាភិបាល ជាពិសេស​ក្រសួង​ការងារ ឲ្យជួយ​ពន្លឿន​​ដោះស្រាយ​​​​វិវាទ​ការងារ និងរកវិធានការឆ្លើយតបទៅនឹងការ​រំលោភ​បំពានពី​និយោជក។ អ្នកស្រី រឿន កូលាប ជាកម្មការី រោងចក្រសេងបូ ហ្គាមិន ខេមបូឌា  ដែលមានទីតាំងនៅ​ខេត្ត​កំពង់ស្ពឺ​ ឲ្យដឹងថា​អ្នកស្រីត្រូវបាននិយោជក​ខ្លួនបញ្ឈប់​ពី​ការងារ​ដោយសារអ្នកស្រីសម្រេចចូលរួម​បង្កើតសហជីពឡើង។ ជុំវិញករណីនេះ អ្នកស្រី ត្រូវ​បាន​តុលាការ​កោះ​ហៅ​ជាលើកជាច្រើន​លើក​ច្រើន​​សារមកហើយ ប៉ុន្តែមិនទាន់មាន​ដំណោះស្រាយ​នៅ​ឡើយ។ រឿងក្ដីក្ដាំនេះ​មាន​រយៈពេល​១១ខែ​មក​ហើយ។ អ្នកស្រីថ្លែងប្រាប់ញូវស៍រូមខេមបូឌា (Newsroom...
ក្រសួងព័ត៌មាន កាល​ថ្ងៃ​ទី​៣០ ខែ​មេសា​ ឆ្នាំ​២០២៤ បានចេញផ្សាយលទ្ធផលស្ទង់​មតិសរុប​មួយ ដែលក្រសួងអះអាងថា​ ​អ្នក​សារ​ព័ត៌​មាន​ចំនួន​​ ៧៩,៨% ក្នុងចំណោមអ្នក​ចូលរួម​ឆ្លើយក្នុង​ការស្ទង់​មតិ យល់ឃើញថា​សេរីភាព​​សារព័ត៌មាន​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង។ បើ​តាម​សេច​ក្តី​​ប្រកាសរបស់​​​ក្រសួង​ព័ត៌​មាន​ ​សេរី​ភាព​សារព័ត៌​មាន​ជា​កាតាលី​ករ​មួយ​ដ៏​ចាំបាច់​​សម្រាប់​អភិវឌ្ឍ​ប្រទេស​ជាតិ​។​​ ក៏ប៉ុន្តែសង្គមសុីវិល និងអ្នកឃ្លាំមើលវិស័យសារព័ត៌មានយល់ឃើញថាសេរី​ភាព​សារព័ត៌មាន​នៅ​កម្ពុជាសេរីភាពសារព័ត៌មានកម្ពុជា មានភាពប្រសើរចំណុចខ្លះ និងខ្លះទៀតនៅ​មានភាព​ខ្វះខាត​​នៅឡើយ។ ហើយពួកគេទទូច​ឱ្យ​រាជរដ្ឋា​ភិបាលធានា​សុវត្ថិភាព ជួយ​​គាំទ្រផ្នែក​ច្បាប់​​ និង​​សហការកែលំអចំណុចខ្សោយដែលរារាំងដល់ការបំពេញការងាររបស់អ្នក​សារព័ត៌មាន។ លោក​ ណុប វី នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​កាសែត​កម្ពុជា​ (CamboJa) បាន​ប្រាប់ Newsroom Cambodia ​ថាបើ​​តាម​ការ​ស្រាវ​ជ្រាវ​ សេរី​ភាព​សារព័ត៌មាន​មានភាព​ប្រសើរ​ឡើង​ ឬក៏​អត់ ​អាស្រ័យ​លើ​ស្ថាប័ន​ណា​ជា​អ្នកសិក្សា​ស្រាវ​ជ្រាវ​...
អ្នកតាមដានសង្គម​ ចង់ឃើញប្រសិទ្ធភាពនៃ​ក្រុម​ការងារ​គ្រប់គ្រង​ការផ្សាយ​ពាណិជ្ចកម្ម គ្រឿង​ស្រវឹង និង​ទទូចឲ្យមានការ​បញ្ឈប់​កា​រ​ផ្សាយ​ពាណិជ្ជកម្ម​ ដើម្បី​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត​ឡើង​ដោយ​សារ​អ្នក​បើកបរ​ស្រវឹង​។ ការលើកឡើងនេះ កើតមានឡើងក្រោយ​រាជ​រដ្ឋា​ភិ​បាល​ចេញ​សេចក្តី​សម្រេច​បង្កើត​ក្រុម​ការងារ​គ្រប់គ្រង​ការផ្សាយ​ពាណិជ្ចកម្ម​ផលិតផល​គ្រឿង​ស្រវឹង​ដែល​ហៅកាត់​ថា​ក.គ.ផ.ស.​ដែល​មាន​រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន​ជា​ប្រធាន​។ យោងតាមសេចក្តីសម្រចដែលចុះ​ហត្ថលេខា ដោយ​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត​ កាលពីថ្ងៃទី​១២ ខែ​មេសា​ឆ្នាំ​២០២៤​ ​ ក្រុម​ការងារនេះ ទទួលបន្ទុក​កំណត់វិធានការ និងរៀបចំសណ្តាប់ធ្នាប់​នៃការគ្រប់គ្រង​ការផ្សាយ​ពាណិជ្ចកម្ម​​​ផលិតផលគ្រឿងស្រវឹង​តាមគ្រប់មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយ​ និងការដាក់​តាំង​ជា​សាធារណៈគ្រប់ទីកន្លែង ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាពសង្គម។ សេចក្តី​សម្រេចបង្កើត​ក្រុម​ការងារដដែល ដែល Newsroom​ Cambodia​ ​បាន​ទទួល​នៅ​ថ្ងៃ​ទី​២៩ ​ខែ​មេសា​ ឆ្នាំ​២០២៤ ឲ្យដឹងទៀតថា ក្រុមការងា​នេះ​មាន​តួនាទី​ដឹកនាំ​យុទ្ធសាស្រ្ត​គ្រប់គ្រង​ការ​ផ្សាយ​ពាណិជ្ចកម្មផលិតផលគ្រឿងស្រវឹង និងធ្វើរបាយការណ៍​លទ្ធផល​​ជូន​ប្រមុខរដ្ឋាភិបាល​តាមរយៈ​ទីស្តីការគណៈរដ្ឋមន្រ្តី។ ហើយក្រុមការងារនេះ...
សិប្បកម្មតម្បាញសូត្រ រមណីយដ្ឋានចម្ការស្នេហ៍ មានទីតាំងស្ថិតនៅភូមិតូច​ ឃុំកោះឧកញ៉ាតី​ ស្រុកខ្សាច់កណ្ដាល​ ខេត្តកណ្ដាល។​ សិប្បកម្ម​តម្បាញសូត្រនេះ​​ បានជួយសម្រួលជីវភាពប្រជាជននៅកោះឧកញ៉ាតី និងទាក់ទាញភ្ញៀវទេសចរឲ្យចូលទស្សនាជារៀងរាល់ថ្ងៃ។ ការតម្បាញសូត្រពីដង្កូវនាង​​ ជាមុខរបរបែបប្រពៃណីមួយក្នុងសង្គមខ្មែរ​ដែលមានតាំងពីបុរាណកាលមកម្ល៉េះ។  ការផលិតសូត្រមានលក្ខណៈស្មុគស្មាញ និងត្រូវឆ្លងកាត់ជាច្រើនដំណាក់កាល​ តាំងពីការចិញ្ចឹម​ និងថែទាំដង្កូវនាង រហូតដល់ការតម្បាញសូត្រ។ បុរសម្នាក់កំពុងប្ដូរចង្អេរដើម្បីសម្អាតលាមកដង្កូវ​នាង​។ (រូបភាព៖​ ឃីម​ សុគន្ធី) ពងមេអំបៅត្រូវកម្ដៅប្រហែល២០អង្សារដោយគ្របភួយ​រយៈពេល៩ទៅ១០ថ្ងៃទើបញាស់ជាកូនដង្កូវនាង។ (រូបភាព៖​​ ឃីម សុគន្ធី)
ក្រុមយុវជនប្រមាណជាង៤០នាក់ បានចូលទស្សនារមណីយដ្ឋានប្រវត្តិសាស្រ្តផ្ទះតាម៉ុក ​អតីត មេដឹកនាំខ្មែរក្រហម កំឡុងពេលទៅទស្សនកិច្ច​ជីវចម្រុះនៅព្រៃសង្ឃ​សហគមន៍​រុក្ខាវ័នរៀបចំដោយក្រុម Guardians of Right and Eco-Nature(GREN) កាលពីថ្ងៃទី២៤ ដល់២៨ ខែមេសា ២០២៤។ រមណីយដ្ឋានប្រវត្តិសាស្រ្តផ្ទះតាម៉ុក ស្ថិតក្នុងភូមិអភិវឌ្ឍន៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ យោងតាមរដ្ឋបាលខេត្តឧត្តរមានជ័យ ផ្ទះតាម៉ុកមានផ្ទៃដី ១,៦១ហិកតា និងផ្ទះចំនួន៤ ហើយខាងក្រោយផ្ទះមានបឹងទំហំ៤១៧ ហិកតា ហៅបឹង អន្លង់វែង ឬបឹងអូរជីកដែលស្គាល់ថាជាផ្ទះ និងជាទីតាំងប្រជុំកងទ័ពសម្រាប់រៀបចំផែនការវាយប្រយុទ្ធខាងយោធារបស់តាម៉ុក។ យុវជនម្នាក់កំពុងមើលរូបដែលដាក់តាំងនៅផ្ទះតាម៉ុក ខេត្តឧត្តរមានជ័យ...
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានបង្ក្រាប និងដុតកម្ទេច​ចោល​នូវ​បំណែក​​សាច់​នាំ​ចូល​ខុស​ច្បាប់និងខូចគុណភាព​​ជាង ៤តោន​ ខណៈ​សង្គមស៊ីវិល ជំរុញឱ្យ​អាជ្ញាធរមានសមត្ថកិច្ច​ចាត់វិធាន​ការ​ទៅលើ​អ្នកនាំចូល និងអ្នកនៅពីក្រោយ​ការនាំចូល​ខុសច្បាប់​ទាំងនោះ ដើម្បីទប់ស្កាត់បញ្ហានេះកុំឱ្យកើតឡើង​ជាបន្តបន្ទាប់ទៀត។
អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ និងសហគមន៍ព្រៃឈើចំនួន៥ បានរួមគ្នាធ្វើយុទ្ធនាការប្រមូលគ្រាប់ត្នោត ២០ ០០០​គ្រាប់ ដាំតាមព្រំដី​សហគមន៍ ដើម្បី​​បង្កើន​ពហុប្រយោជន៍ក្នុងសហគមន៍ ទាំង​ជីវៈចម្រុះ សេដ្ឋកិច្ច សង្គម និងការប្រែប្រួលអាកាសធាតុ។ ប្រធានអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD Cambodia) លោក សោម សុភក្រ័ មានប្រសាសន៍នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ​ថា ការធ្វើយុទ្ធនាការ​ប្រមូល​គ្រាប់ត្នោត ចំនួន ២០ ០០០គ្រាប់ យកទៅដាំនៅតាមព្រំដែនសហគមន៍ចំនួន៥ ក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ ក្នុងនោះ​មាន​សហគម​ន៍​ព្រៃឈើ​អូរសោម សហគមន៍ព្រៃឈើអូរធំ សហគមន៍ព្រៃឈើកំចាយមារ សហគមន៍ព្រៃឈើភ្នំដែកចំបក់ហោះ និងសហគមន៍ព្រៃឈើសាមគ្គីត្រពាំងទឹម។ លោកបន្ថែមថា មូលហេតុ​សំខាន់ៗ​ដែល​សម្រេច​ដាំត្នោតជាបង្គោលព្រំ ព្រោះដើម​ត្នោតមានភាពធន់...
មន្ត្រីសង្គមសុីវិលបង្ហាញការសាទរចំពោះ​«ផែនការយុទ្ធសាស្រ្តនារីរតនៈទី៦»ថ្មី ដែល​មាន​​ចក្ខុវិស័យលើកកម្ពស់​សមភាព​យេនឌ័រ ក៏ប៉ុន្តែក្រុមសង្គមសុីវិលចង់ឃើញ មានការអនុវត្តផែនការនេះឲ្យបាន​ទូលំ​ទូលាយ និងមានប្រសិទ្ធិភាព។ ការលើក​ឡើងនេះ កើតមានក្រោយក្រសួង​កិច្ចការនារី បានដាក់សម្ពោធ​«ផែនការយុទ្ធសាស្រ្ត​នារី​រតនៈទី៦» កាលពី​ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤នេះ។ ផែនការ​យុទ្ធសាស្ត្រ​៥ឆ្នាំ នារីរតនៈទី៦ ឆ្នាំ២០២៤-​២០២៨នេះ គឺជាផែនការមេដើម្បីបង្កើន​ការប្តេជ្ញាចិត្ត​រួមគ្នាពី​គ្រប់ភាគី​ពាក់ព័ន្ធ ក្នុងនោះ​រួមមាន​សង្គមស៊ីវិល​ផងដែរ ដើម្បី​លើកកម្ពស់​ ​ចក្ខុវិស័យ​សមភាព​យេនឌ័រ និង​បង្កើនភាព​អង់អាច​ដល់ស្ត្រី​នៅកម្ពុជា។ នារីរតនៈទី៦ ផ្តោតសំខាន់លើការបញ្ជ្រាបយេនឌ័រអាទិភាពចំនួន៦ រួមមាន ទី១ បង្កើនភាពអង់អាច​ផ្នែកសេដ្ឋកិច្ច​របស់ស្ត្រី ទី២ លើកកម្ពស់​សីលធម៌​សង្គម តម្លៃស្ត្រី​និង​គ្រួសារ​​ខ្មែរ ទី៣ លើកកម្ពស់​សុខុមាលភាព​របស់ស្ត្រី​និងក្មេងស្រី ទី៤ កិច្ចការពារ​ផ្លូវច្បាប់​សម្រាប់​ស្ត្រី​និងក្មេងស្រី...
អាជ្ញាធរកម្ពុជា និង​​គណៈកម្មការទន្លេ​មេគង្គ បានលើកឡើងថា ការក្រឡាប់​រថយន្តដឹក​​​​សារធាតុ​គីមី​ នៅប្រទេសឡាវ​មិនប៉ះពាល់ធ្ងន់ធ្ងរដល់ទឹក​ទន្លេ​មេគង្គ ហើយអំពាវនាវកុំឲ្យពលរដ្ឋមានការបារម្ភ។ ការលើកឡើងនេះ កើតមានឡើងក្រោយ​រថយន្ត​ដឹក​សារធាតុ​គីមី​បាន​ក្រឡាប់​នៅ​​ប្រទេស​ឡាវ​ កាលពីសប្តាហ៍មុន ដែលបង្ក​ឱ្យ​សារធាតុ​គីមី​មួយ​ចំនួន​​​ហូរ​ចូល​ទៅ​ក្នុង​ស្ទឹងក្នុង​ប្រទេសឡាវ ​ដែល​ជា​ដៃទន្លេ​មេគង្គ។​ កាល​ពី​ថ្ងៃ​ទី​០៣​​ ខែមេសា​ ឆ្នាំ​២០២៤​ នៅ​ខេត្ត​ហ្លួង​ប្រា​បាងនៃ​ប្រទេស​​ឡាវមាន​​រថ​យន្ត​ដឹក​សារធាតុ​គី​មី​ អាស៊ីត​ស៊ុល​ផួរិច​ប្រហែល​៣០​តោន​បាន​ក្រឡាប់ ចាក់​សារធាតុ​គីមី​មួយ​ចំនួន​ចូល​ទៅ​ក្នុង​​ស្ទឹង​ណាម​ខាន់​ ដែល​ជា​ដៃ​ទន្លេ​មេគង្គ​​។ នេះបើយោង​តាម​សេចក្ដី​​ជូន​ដំណឹង​​របស់​ក្រសួង​ធន​ធាន​ទឹក​ និង​​ឧតុនិយម​​កាលពី​​ថ្ងៃ​ទី​០៨​ ខែ​មេសា ​​ឆ្នាំ​២០២៤​។​​ លោក​ មាស​ សុភ័ក្ត្រ អ្នក​ជំនាញ​ផ្នែក​ការ​ចូល​រួម​របស់​ភាគី​ពាក់​ព័ន្ធ​ទន្លេ​មេគង្គ​​ បាន​ប្រាប់ ​Newsroom  Cambodia កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា​នេះឲ្យដឹង​ថា​​...
ល្បែង​​ប្រជាប្រិយ​ខ្មែរ​​មានតួនាទី​យ៉ាង​សំខាន់​ក្នុងការបង្ហាញ​ពីវប្បធម៌ បេតិកភណ្ឌ​ និង​ប្រវត្តិ​សាស្ត្រ​​​​សម្បូរបែបរបស់​​កម្ពុជា និង​ត្រូវបាន​​បន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ ​ល្បែង​ប្រជាប្រិយ​ខ្មែរ ​ មិនត្រឹម​តែ​​ផ្តល់​ការ​កម្សាន្ត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​មាន​ចំណែកផ្សា​​ភ្ជាប់ពលរដ្ឋកម្ពុជាឲ្យ​ត្រលប់​ទៅ​កាន់ប្រវត្តិសាស្ត្រ​ខ្លួនផងដែរ ។ ​យ៉ាងណា​មិញ ពេលវេលា​បាន​ផ្លាស់ប្តូរ​​ទំនៀម​ទម្លាប់​មួយចំនួន ហើយមាន​​ឥទ្ធិពល​ទំនើបៗ​កាន់តែ​ច្រើន ដែល​ជា​ហេតុ​នាំឱ្យ​ល្បែង​ប្រជាប្រិយ​ខ្មែរ​ប្រឈម​នឹង​ការបាត់បង់។ តាម​រយៈ​ការ​ស្វែង​យល់​ និង​ស្រាវ​ជ្រាវចងក្រងល្បែង​ប្រជាប្រិយ​​ឱ្យ​បានច្បាស់លាស់ កម្ពុជា​​អាច​រក្សា និងលើក​កម្ពស់​អត្តសញ្ញាណ​វប្បធម៌​របស់ខ្លួន និងអាចឈានដល់ការកត់ត្រាជា​បេតិកភណ្ឌ​ពិភពលោក​ផងដែរ។ ខាង​ក្រោម​នេះ​ជា​កិច្ចសម្ភាស​រវាង​លោក​បណ្ឌិត ឈត ប៊ុន​ថង  អនុប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិនៃកម្ពុជា​ជាមួយ​នឹង​កញ្ញា​ ប៉ោក លក្ខិណា​ ​ជា​សិក្ខាកាម​របស់​ Newsroom Cambodia។ Q៖ ជម្រាប​សួរ​លោក​បណ្ឌិត​!
​ប្រទេស​កម្ពុជា​ ជា​ប្រទេស​ប្រជា​ធិបតេយ្យ​ ដូចនេះ​ប្រជាជន​មាន​សិទ្ធិ​ស្រប​ច្បាប់​នៅ​ក្នុង​ការ​បញ្ចេញ​មតិ និង​បង្ហាញ​ការ​យល់​ឃើញ​​របស់​ខ្លួន​ចំពោះ​រឿង​រ៉ាវ​អ្វី​មួយ​។ មតិ​របស់​ប្រជាជនគឺ​ សំខាន់​ណាស់​នៅ​ក្នុង​ការកែ​​តម្រូវ​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​ ក៏​ដូច​ជា​កែ​ប្រែ​ចំណុច​ខ្វះ​ខាត​របស់​សង្គម​ឱ្យ​កាន់​តែ​ប្រ​សើរ​ឡើង​។​ កញ្ញា ភឹង​ សោភា​ ​កំពុង​បំពេញ​ការងារ​ខាង​ផ្នែក​សិទ្ធិ​មនុស្ស និង​ជា​អតីត​និសិត្ស​បរិស្ថាន​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំ​ពេញ។ កញ្ញា​បាន​ចូល​រួម​យ៉ាង​សកម្ម​​ក្នុង​ការ​បញ្ចេញ​មតិ​ទាក់​ទង​​នឹង​បញ្ហា​ផ្សេងៗ​ដែល​កើត​ឡើង​ក្នុង​សង្គម​។​ ​​​នៅ​ថ្ងៃ​ទី២ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ សិក្ខា​កាម​សារព័ត៌មាន​ Newsroom Cambodia កញ្ញា ឃីម សុគន្ធី​ បានសម្ភាស​ជាមួយ​កញ្ញា ភឹង​ សោភា ពី​ប្រធាន​បទ​សេរីភាពក្នុងការបញ្ចេញមតិ។ Q៖ ជម្រាបសួរ កញ្ញា!