Home Blog Page 137

បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍បន្តទាមទាររកដំណោះស្រាយរឿងប្រាក់ឧបត្ថម្ភ បន្ទាប់ពីក្រុមហ៊ុនបើកទ្វារវិញ

បុគ្គលិក​​ក្រុមហ៊ុន​ណាហ្គាវើលដ៍​​ប្រមាណជា​៦០​​ភាគរយ​​​ នៅ​មិន​ទាន់​បាន​ចូល​ធ្វើការ​ខណៈ​បុគ្គលិក​គ្រោង​ធ្វើ​យុទ្ធនាការ​លើ​បណ្តាញ​សង្គម សុំ​ឲ្យ​មាន​ដំណោះ​ស្រាយ​ពី​​​ក្រុមហ៊ុន និង​ក្រសួង​ការងារ។ នេះ​បើ​តាម​តំណាង​សហជីព​ប្រចាំ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍។​

Licadho Calls for Independent Studies to Back Up Its Microfinance Reports

Microlenders and NGOs agreed that more research was needed into the plight of borrowers, as the industry blamed illegal loan sharks for the human rights abuses alleged by civil society reports.

Olympic Stadium Seeks Permission to Reopen

Olympic Stadium management is seeking permission to reopen its grounds to the public, with Phnom Penh residents saying there are few other options for exercising and that in the crowded parks around the Independence Monument people are “almost stepping on each other.”

និស្សិតកម្ពុជា២៦នាក់ធ្វើដំណើរមកពីបីប្រទេស មានវិជ្ជមានកូវីដ១៩

កាលពី​​ថ្ងៃអង្គា​​រ ក្រសួង​សុខាភិបាល​ប្រកាស​​រក​ឃើញ​​​​​​និស្សិតកម្ពុជា​​ចំនួន​២៦​នាក់ ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ចំនួន​បី​ផ្សេងគ្នា​​ ​មាន​ផ្ទុក​ជំងឺ​កូវីដ​១៩។ នេះ​បើ​តាមការ​បញ្ជាក់​ពី​អ្នកនាំ​ពាក្យ​​ក្រសួង​​សុខាភិបាល។​ ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា​ នេះ បាន​ចេញ​​​សេចក្តី​ជូន​​ដំណឹងមួយ​បញ្ជាក់​ថា ​នៅ​ថ្ងៃ​អង្គារ​នេះ កម្ពុជា​រក​ឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ​១៩​ ចំនួន​២៦នាក់​​បន្ថែម​ទៀត ដោយ​បាន​ហោះហើរ​ចេ​ញ​ពី​៣ប្រទេស​ផ្សេងគ្នា។ ក្នុង​នោះ​ ៥នាក់​ហោះហើរ​ចេញ​ពី​ប្រទេស​អេស្ស៉ីប  ២០នាក់​​ហោះ​ពី​ប្រទេស​រុស្សី និង ម្នាក់​ទៀតធ្វើរដំណើរចេញពី ប្រទេស​កូរ៉េ​ខាង​ត្បូង។ សេចក្តី​ជូន​ដំណឹង​នោះ​បន្ថែម​ថា បុរស​ទាំង​២៦​នាក់​បានមកដល់ប្រទេសកម្ពុជា នៅ​ថ្ងៃទី១៩ ខែ​កក្កដា​ ហើយ​រកឃើញវិជ្ជមានកូវីដ១៩ នៅ​ថ្ងៃទី​២០...

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ជាថ្មីនូវការគាំទ្ររបស់កម្ពុជាចំពោះ ប្រទេសទីម័រជាសមាជិកអាស៊ាន

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជាក់​ជាថ្មី​នូវ​ការគាំទ្រ​របស់​លោក ចំពោះ​ប្រទេស​ទីម័រ​ក្នុង​ការចូល​ជា​សមាជិក​អាស៊ាន ដោយ​​ថា​ ​នឹង​ជំរុញ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​សម្រេច​ក្តី​​សុបិន្ត​របស់​បិតា​ស្ថាបនិក​អាស៊ាន តែ​អ្នកវិភាគ​លើកឡើង​ថា សេដ្ឋកិច្ច​របស់​ប្រទេស​លើ​កោះ​ដ៏​តូច​មួយ​នេះ នៅ​តែ​ជា​ឧបសគ្គ​នៅ​ឡើយ។

មន្ត្រីស្ថានទូតអាមេរិក២នាក់ទើបមកដល់កម្ពុជា មានផ្ទុកជំងឺកូវីដ១៩

មន្ត្រីការទូតជាន់ខ្ពស់នៅ​ស្ថាន​ទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​​២រូប រកឃើញ​​វិជ្ជមាន​ជំងឺ​កូវីដ​១៩ ក្រោយ​ធ្វើ​ដំណើរ​ពី​សហរដ្ឋ​អាមេរិក មក​កាន់​កម្ពុជា​។ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​។

Youth Expect Their Careers to Require Endless Retraining

The vast majority of young participants of an online seminar said they expect to live lives of constant retraining, as government officials pushed for more science graduates and for computer lessons to start in Grade 1.

សកម្មជនដីធ្លី និងបរិស្ថានដែលរងហិង្សានៅខេត្តរតនៈគិរី ធ្វើសន្និសីទកាសែតទាមទាររកយុត្តិធម៌

សកម្មជនការពារសិទ្ធិដីធ្លី និងសម្បត្តិធម្មជាតិម្នាក់ ធ្វើ​សន្និសីទ​សារព័ត៌មាន​​នៅ​ថ្ងៃ​ព្រហស្បតិ៍​​នេះ ដោយ​ស្នើឲ្យ​តុលា​ការ និងថ្នាក់ដឹកនាំរកយុត្តិធម៌ជូនលោក ពាក់ព័ន្ធ​នឹង​ការប្រើ​អំពើ​ហិង្សាលើរូបលោក និងការគំរាមកំហែងពីសំណាក់អាជ្ញាធរ។

Human Rights Watch Urges Debt-Collection Freeze in Cambodia

0
New York-based Human Rights Watch on Tuesday called on the government to suspend debt collection and interest accruals for microfinance borrowers in Cambodia, as the growing debt burden for millions in the country has come increasingly under the spotlight.

ការប្រើពេលវេលាស្ងប់ស្ងាត់មួយម៉ោងឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត

ការប្រើពេលវេលាស្ងប់ស្ងាត់មួយម៉ោងឲ្យមានប្រសិទ្ធិភាពខ្ពស់បំផុតដោយប្រើ Sphere of Silence

ក្រសួង​អប់រំ​អនុញ្ញាត​ឲ្យ​គ្រឹះ​ស្ថាន​សិក្សា​ឯកជន​ប្រឡង​បាក់ឌុប​មុន​​​គ្រឹះ​ស្ថានរដ្ឋ

ក្រសួង​អប់រំ យុវជន និង​កីឡា អនុញ្ញាត​​ឱ្យ​​គ្រឹះស្ថាន​សិក្សា​ឯកជន​ដែល​មានលទ្ធភាព​ រៀបចំ​​ការប្រឡង​​មធ្យម​សិក្សា​​ទុតិយ​​ភូមិ​ដោយខ្លួនឯង​នៅ​ក្នុង​ខែសីហា​ខាងមុខ ខណៈ​ដែល​គ្រឹះស្ថាន​សិក្សា​សាធារណៈ​មិន​ទាន់​មាន​ការជូន​ដំណឹង​នៅ​ឡើយ។

ជនជាតិខ្មែរ២៤នាក់ ក្នុងចំណោម៩៤នាក់ដែលត្រឡប់មកពីអារ៉ាប់ប៊ីសាអ៊ូឌីត រកឃើញមានជំងឺកូវីដ១៩

ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នៃ​សប្តាហ៍​នេះ​ កម្ពុជា​រក​ឃើញ​​អ្នក​ផ្ទុក​ជំងឺ​កូវីដ​១៩​ចំនួន​២៤​នាក់ ដែល​ជា​បុរស​ជនជាតិ​ខ្មែរ ទើប​ត្រឡប់​មកពី​ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត។ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខា​ភិបាល។

អង្គការសហប្រជាជាតិផ្តល់មូលនិធិ១លានដុល្លារដល់កម្ពុជាដើម្បីជួយពលរដ្ឋអំឡុងជំងឺកូវីដ១៩

រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​អះអាងថា អង្គការ​សហប្រជាជាតិ​ផ្តល់មូ​ល​និធិ​១លាន​ដុល្លារ​​ដល់​កម្ពុជា ដើម្បី​ចូលរួម​ជួយ​ប្រជា​ពលរដ្ឋ​​៣ខេត្ត ដែល​ជា​ពលករ​ទើប​វិល​ត្រឡប់​ពី​ប្រទេស​ជិត​ខាង និង​ជួប​ផល​ប៉ះពាល់ និង​ក្នុង​ស្ថានភាព​នៃ​ការរាតត្បាត​ជំងឺកូវីដ​១៩។

ការចុះយក​ព័ត៌មាន​លើក​ដំបូង​ដែល​គួរឲ្យ​ចងចាំ

អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានអានព័ត៌មានផ្សេងៗជាច្រើន ប៉ុន្តែអ្នកទាំងអស់គ្នាមួយចំនួនប្រហែលមិនសូវចូល​ចិត្តការចុះយកព័ត៌មាន និង​ការសម្ភាស​ផ្ទាល់​នោះទេ នេះក៏ដោយសារតែចំណង់ចំណូលចិត្តផ្សេងៗគ្នា។

ក្រុមអ្នកធ្វើយុទ្ធនាការព្រមានពីការប្រើថង់ប្លាស្ទិចច្រើន លើសលុបធ្វើឲ្យមានកំណើតមីក្រូប្លាស្ទិចប៉ះពាល់សុខភាព និងបរិស្ថានយ៉ាងខ្លាំង

អ្នកធ្វើ​យុទ្ធនាការ​បរិស្ថាន​បាន​​ព្រមាន​​ថា ថង់​ប្លាស្ទិក​ចំនួន​ប្រហែល​ជា១០​លាន​ថង់ ដែល​បាន​ប្រើប្រាស់​ ហើយ​បោះចោល​ជារៀងរាល់​ថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ នឹង «នៅ​តែ​ស្ថិត​មាន​កំទេច​ប្លាស្ទិច​តូចៗ​ជា​រៀង​រហូត» តាមរយៈ​ចំណី​អាហារ ទឹក​ និង​ខ្យល់​។

កម្ពុជាត្រៀមចេញបណ្ណបើកបរថ្មីឲ្យពលរដ្ឋសម្រាប់បើកបរនៅក្រៅប្រទេស

ក្រសួង​សាធារណៈ​ការ និង​ដឹក​ជញ្ជូន​ ត្រៀម​ចេញ​បណ្ណ​បើកបរ​ថ្មី ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​តម្រូវការ​ទៅ​​ក្រៅ​ប្រទេស។ នេះ​បើ​តាម​ការ​លើកឡើង​​​របស់​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន។​

Latest News