Home Blog Page 23

ក្រសួងសុខាភិបាល ដាស់តឿនពលរដ្ឋឱ្យការពារសុខភាព ខណៈអាកាសធាតុក្ដៅខ្លាំង

ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជា​ពលរដ្ឋ ជាពិសេស មនុស្សចាស់ កុមារ ទារក​ ស្រ្តីមានផ្ទៃពោះ អ្នក​ធ្វើការ​នៅលម្ហខាងក្រៅ និងអ្នកមានប្រព័ន្ធរាងកាយខ្សោយ មានការ​ប្រុងប្រយ័ត្ន និង​​​ថែរក្សាសុខភាព អំឡុងពេលអាកាសធាតុក្តៅ​ខ្លាំង។

តុលាការសម្រេចចោទប្រកាន់លោក កើត សារ៉ាយ ពាក់ព័ន្ធនឹងបទញុះញង់​ និងករណីមិនរាងចាល

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន​​សម្រេចចោទប្រកាន់លោក កើត សារ៉ាយ ប្រធាន​សមាគមនិស្សិតបញ្ញវន្តខ្មែរ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ករណីមិនរាងចាល ក្រោយលោកចុះទៅជួបពលរដ្ឋ​ដែលមានជម្លោះដីធ្លីនៅខេត្តព្រះវិហារ។ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចរាជធានីភ្នំពេញ បាន​ចាប់ខ្លួន លោក កើត សារ៉ាយ ខណៈលោកកំពុងបំពេញការងារនៅក្នុងការិយាល័យរបស់ខ្លួន ទៅតាម​ដីកា​បញ្ជាឱ្យចូលខ្លួន​របស់ លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលា​ដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៥ ខែមេសា។​ សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ...

ប្រតិបត្តិការ​បង្ក្រាបបទល្មើសធនធានធម្មជាតិជិត១ខែនៅខេត្តពោធិ៍សាត់ សមត្ថកិច្ច​​​ឃាត់ខ្លួន​មនុស្ស​​​ជិត​​៥​០​នាក់

មន្ត្រីក្រសួងបរិស្ថាន ឱ្យដឹងថា ក្នុងរយៈពេលជិត ១ខែ នៃយុទ្ធនាការ​បង្ក្រាបបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយ​ធំ នៅខេត្តពោធិ៍សាត់ កម្លាំងសមត្ថកិច្ចចម្រុះ​​បានឃ្លុំដីរដ្ឋ​មកវិញ បានជាង ១ម៉ឺនហិកតា ពីការទន្ទ្រានដីរដ្ឋ​យកធ្វើ​កម្ម​សិទ្ធិ​​ និងបានឃាត់​ខ្លួន​មនុស្សជិត ៥០នាក់ ក្នុងនោះបញ្ជូនសំណុំរឿង​ទៅតុលាការជាង ១០ករណី។ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់ Newsroom Cambodia នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះថា ការបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងខេត្តពោធិ៍សាត់...

Q&A: បទពិសោធន៍ជិត​៣០​ឆ្នាំ​នៃការងារពាក់ព័ន្ធនឹងវប្បធម៌ និងប្រវត្តិសាស្រ្ត​កម្ពុជា​របស់លោក ​Andy Brouwer​

លោក អេនឌី​ ប្រោវ៉ឺ (Andy Brouwer) ជា​អ្នក​ស្រាវជ្រាវ​ឯករាជ្យ​​មកពីចក្រភពអង់គ្លេស។ លោកបាន​ធ្វើ​ដំណើរ​មក​​កាន់​ប្រទេស​កម្ពុជា​ជាលើក​ដំបូងនាខែ​វិច្ឆិ​កា​ ឆ្នាំ​១៩៩៤​ ហើយ​​មករស់នៅ​​ទីនេះ ​តាំងពី​ឆ្នាំ២០០៧​។ លោក​មាន​បទពិសោធន៍​ធ្វើការ​ងារ​ក្នុង​វិស័យ​ធនាគារជាង៣០ឆ្នាំ មុន​ពេល​ចូល​បម្រើ​ការ​​​ក្នុង​​ក្រុមហ៊ុន​ហនុមាន​ហ្វី​ម (Hanuman Films)។   នេះ​ជាបទ​សម្ភាស​រវាង​លោក​ អេនឌី​ ប្រោវ៉ឺ (Andy Brouwer) ជាមួយ​លោក​ ហុង​ សេងលី សិក្ខាកាម​ញូសន៍រូមខេមបូឌា​ (Newsroom...

Q&A: Andy Brouwer on All Things Cambodia

Hong Sengly, a journalism trainee at Newsroom Cambodia, talks to Andy Brouwer about his 30 years of adventures in Cambodia.

អគ្គបញ្ជាការដ្ឋាន​កងទ័ពជើងគោកបញ្ជា​ឱ្យ​​មេបញ្ជាការសហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធការពារ​តំបន់​អភិរក្ស​ព្រៃឈើ​ធម្មជាតិ​

អគ្គបញ្ជាការដ្ឋាន​កងទ័ពជើងគោក បញ្ជា​ឱ្យ​​មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងទ័ពជើងទឹក និង​មេបញ្ជាការកងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស ត្រូវ​ចាត់​តាំង​កម្លាំង​សហការជាមួយ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​ថែរក្សា​ការពារ​តំបន់​អភិរក្ស​ព្រៃឈើ​ធម្មជាតិ​ទូទាំង​ប្រទេស។​​ បទបញ្ជាស្តីពី​ការចាត់តាំង​កម្លាំង​ចូលរួមថែរក្សាការពារតំបន់​អភិរក្សព្រៃឈើធម្មជាតិទូទាំង​ប្រទេស ចេញ​ដោយ​អគ្គមេបញ្ជាការ លោក វង្ស ពិសេស ​នៅ​ថ្ងៃទី២ ខែមេសា ឆ្នាំ​២០២៤ មាន​​​ចំនួន​៥​ចំណុច។ អគ្គបញ្ជាការ​ដ្ឋាន​កងទ័ពជើងគោក​ក៏​បាន​បញ្ជាឱ្យកងទ័ពជើងគោក ជើងទឹក កងរាជអាវុធហត្ថ សហការ​ជាមួយ​​ក្រសួងកសិកម្ម ក្រសួងដែនដី អាជ្ញាធរ និងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ត្រៀម​ជួយ​អន្តរាគមន៍​ឱ្យ​​​មា​នវិធានការបង្ក្រាបបទល្មើសដែលបានកាប់ទន្រ្ទានតំបន់អភិរក្សព្រៃឈើ។ ចាត់​កម្លាំង​ស្រាវជ្រាវ​រុករក​ជន​ទុច្ច​រិត​​ដែលសម្ងំលាក់ខ្លួនក្នុងព្រៃ ហើយ​កងកម្លាំង​ទាំងអស់​ត្រូវ​ប្រកាន់​ខ្ជាប់​​នូវវិន័យ ដោយ​មិនត្រូវ​ចូលរួម​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់...

មន្រ្តីបរិស្ថានលើកឡើងថាការបំពុលខ្យល់នៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃមិនទាន់ចោទជាបញ្ហា

ក្រសួងបរិស្ថានអះអាងថាស្ថានភាពនៃការបំពុលខ្យល់នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃមានកម្រិតល្អប្រសើរ មិនទាន់ក្លាយជាក្ដីបារម្ភដែលនាំឱ្យមានផលប៉ះពាល់ចំពោះសុខភាពសាធារណៈនៅឡើយទេ ខណៈអ្នកធ្វើការផ្នែកអភិរក្សបរិស្ថានទាមទារឱ្យស្ថាប័នរដ្ឋមួយនេះ ត្រូវទទួលខុសក្នុងការការពារគម្របព្រៃដើម្បីធានាពីការបន្សុតខ្យល់ឱ្យបានល្អប្រសើរ និងលើកកម្ពស់សុខមាលភាពពលរដ្ឋ។

ក្រសួងសាធារណៈការសន្យាថានឹងរៀបចំបច្ចេកទេសយានយន្តអគ្គិសនីក្រោយនាយកមន្រ្តីបញ្ជា

មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនអះអាងជាថ្មីថានឹងរៀបចំបច្ចេកទេសយានយន្តអគ្គិសនី ដើម្បីបម្រើឱ្យសេចក្តីត្រូវជាការជាចាំបាច់របស់សង្គម និងដើរឱ្យទាន់សភាពការណ៍សកលដែលចេះតែប្រែប្រួលជាលំដាប់ ខណៈការប្តេជ្ញាចិត្តនេះក្រោយមានបទបញ្ជាពីនាយករដ្ឋមន្រ្តីទាមទារឱ្យស្ថាប័នសាម៉ីដែលទទួលខុសត្រូវលើផ្នែកបច្ចេកទេសពន្លឿនឱ្យទាន់សភាពការណ៍នៃការវិត្តន៍របស់សង្គម។

Voxpox: ការយល់ឃើញរបស់ប្រជាពលរដ្ឋលើការប្រើប្រាស់ធនាគារអេឡិចត្រូនិច ឬ E -banking

ចាប់តាំងពី​មានការ​រីករាលដាលជំងឺកូវីដ​១៩ ធនាគារអេឡិចត្រូនិច ឬ E-Banking ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំងក្នុងការធ្វើប្រតិបត្តិការទូទាត់សាច់ប្រាក់ ជាពិសេសការ​ទិញ​ទំនិញ​ដោយ​​មិនប្រើប្រាស់​ក្រដាសប្រាក់។  Newsroom Cambodia បាន​​សម្ភាសន៍ប្រជាពលរដ្ឋចំនួន​៥នាក់​​​ដែល​រស់នៅ​ក្នុង​រាជ​ធានី​​ភ្នំពេញ ជុំវិញការយល់ឃើញចំពោះការប្រើប្រាស់ ធនាគារអេឡិចត្រូនិច ឬ E-Banking៖ លោក​ វ៉ា ឃីម​ អាយុ​២៤​ឆ្នាំ​ ជាអ្នកលក់បន្លែ​ យល់ថា ការប្រើប្រាស់ Qr code មាន​ភាព​ងាយស្រួល ហើយ​រហ័ស និងមិនពិបាកទូទាត់ជាសាច់ប្រាក់​សុទ្ធ។​ លោកនិយាយ​ថា៖ «ស្រួលហើយលឿនរហ័ស...

Q&A៖ ការចងក្រងជាក្រុមបណ្ដាញរបស់សិស្សនិស្សិតនៅកម្ពុជា

សិស្សនិស្សិត ​ជាយុវជនដែល​ពោរពេញ​ដោយថាមពល និងគំនិត​ច្នៃប្រឌិត​ប្រកបដោយ​សក្ដានុពល។ ការចងក្រង​ជាក្រុមបណ្ដាញ​របស់សិស្សនិស្សិត ជាការបង្កើត​ជាក្រុម ក្នុង​គោលបំណង​លើកគុណភាព​នៃការអប់រំ សិទ្ធិអំណាច ផលប្រយោជន៍ និងការពារ​សិទ្ធិស្របច្បាប់​របស់ពួកគេ​ដែលត្រូវបាន​ការពារដោយ​ច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ ខាងក្រោមនេះ ជាបទសម្ភាសន៍​រវាងលោក កើត សារ៉ាយ ប្រធានសមាគម​សម្ព័ន្ធនិស្សិត​បញ្ញវ័ន្តខ្មែរ (KSILA) ជាមួយ​នឹងកញ្ញា ជា បញ្ញា សិក្ខាកាម​​មកពី​ញូសន៍រូម​ខេមបូឌា (Newsroom Cambodia)៖ Q: ជម្រាបសួរ លោក! A: បាទ!...

សាលារាជធានីត្រៀមរថយន្តក្រុងជាង​៤០០​គ្រឿង​ដឹក​ពលរដ្ឋទៅស្រុកកំណើត​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​

រដ្ឋបាលរាជធានី​ភ្នំពេញ​ត្រៀម​រថយន្តក្រុង​សាធារណៈ​​​ចំនួន​៤៥៥​គ្រឿង​ដើម្បី​ដឹក​​ប្រជាពលរដ្ឋ​ទៅ​ស្រុក​កំណើតក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​ខាង​មុខ​នេះ ដោយ​មិនគិត​កម្រៃ។ សេចក្តី​ជូន​ដំណឹង​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា​ ឆ្នាំ​២០២៤​ បញ្ជាក់​ថា រដ្ឋបាល​រាជធានី​នឹង​រៀប​ចំ​រថយន្ត​ក្រុង​ ៤៥៥​គ្រឿង​សម្រាប់​ផ្តល់​សេវា​ដឹក​ជញ្ជូន​សាធារណៈ​ដោយ​មិន​តម្រូវ​ឱ្យ​បង់​ប្រាក់រយៈ​ពេល​ ៦ថ្ងៃ​ ពី​ថ្ងៃ​ទី​១២​ ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា​ ឆ្នាំ​២០២៤​ ដើម្បី​ សម្រួល​ដល់​ការ​ចំណាយ​របស់​​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅលេង​ស្រុក​កំណើត​​​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ។​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បន្ថែម​ថា៖ «សម្រាប់​សេវា​ដឹក​ជញ្ជូន​ប្រជាពល​រដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ​ ប្រើ​ប្រាស់​រថយន្ត​ក្រុង​ចំនួន​ ៦០គ្រឿង​។ សម្រាប់​សេវា​ដឹក​ជញ្ជូន​ប្រជាពល​រដ្ឋ ដែល​នឹង​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​តាម​បណ្តា​ខេត្ត​ និង​ពី​បណ្តា​ខេត្ត​ត្រ​ឡប់​មក​រាជធានី​ភ្នំពេញ​វិញ​ប្រើ​ប្រាស់​រថយន្ត​ក្រុង​ ៣៩៥គ្រឿង»។ ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​ក្នុង​ឆ្នាំ​នេះ មាន​រយៈពេល​៤ថ្ងៃ ចាប់ពីថ្ងៃទី​១៣...

ពលរដ្ឋនៅរុនតាឯកត្អូញត្អែរពីផលលំបាកធ្វើដំណើរដោយសារចំណតឡានក្រុងឆ្ងាយពីកន្លែងការងារ

ពលរដ្ឋដែលបម្លាស់ទីទៅតាំងទីនៅលំថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯកត្អូញត្អែរថាពួកគេត្រូវជួប​​ផលវិបា​ក​​ក្នុង​​ការធ្វើដំណើរព្រោះតែចំណត់ឡានក្រុងនៅឆ្ងាយពីតំបន់ដែលពួកគេបំពេញការងារ ខណៈអ្នកភូមិស្នើឱ្យ​​បង្កើ​​ត​​​ការងារនៅក្នុងមូលដ្ឋាននៃរុនតាឯកផ្ទាល់ ដើម្បីងាយស្រួលរកចំណូលប្រចាំថ្ងៃ។

នាយករដ្ឋមន្ត្រីជំរុញឱ្យក្រសួងអប់រំបន្ថែមម៉ោងនៅកម្រិតបឋមសិក្សា

លោកនាយករដ្ឋមន្ត្រីស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡាបង្កើនម៉ោងសិក្សានៅថ្នាក់បឋមសិក្សាបន្ថែមទៀត ដើម្បីឱ្យស្របតាមបណ្តាប្រទេសជឿនលឿន។​

លោក ហ៊ុន សែន ប្តេជ្ញាប្រើយន្តការការទូតក្រោយទទួលបានការគាំទ្រជាប្រធានព្រឹទ្ធសភាអាណត្តិទី៥

លោក ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានប្តេជ្ញានៅចំពោះមុខសមាជិកព្រឹទ្ធសភាថា ខ្លួននឹងប្រឹងប្រែង​​ឱ្យ​​អស់​ពីលទ្ធភាព ធ្វើយ៉ាងជំរុញឱ្យនយោបាយការទូតក្នុងក្របខណ្ឌព្រឹទ្ធសភានេះ ប្រព្រឹត្តទៅក្នុងទំនាក់ទំ​នង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាទាំងក្នុងតំបន់ និងពិភពលោកឱ្យកាន់តែល្អប្រសើរបើ​​ទោះ​​ជាធ្លាប់មានភាពប្រេះឆាដោយការប្រកួតប្រជែងយុទ្ធសាស្រ្តនយោបាយក្តី។

អ្នកសេដ្ឋកិច្ចស្នើរដ្ឋាភិបាលអនុវត្តឱ្យមានប្រសិទ្ធភាពខណៈគណៈកម្មការដោះស្រាយវិស័យឯកជនប​​ង្កើ​តឡើង

អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអ្នកសិក្សាការអភិវឌ្ឍន៍សង្គមបានសាទរចំពោះការបង្កើតគណៈកម្មាធិការជំរុញការដោះ​​ស្រា​​យ​ប​ញ្ហាវិស័យឯកជន ដោយចាត់ទុកថាការបង្កើតគណៈកម្មាធិការនេះឡើងចំពេលវិវាទក្នុងវិស័យឯកជ​​នកំ​ពុងតែផ្ទុះឡើងដែលនឹងប៉ះពាល់ទៅដល់ទំនុកចិត្តនៃការបោះទុនវិនិយោគរបស់អ្នកវិនិយោគិន​ទាំងក្នុង និងក្រៅប្រ​​ទេស។

Q&A៖ សកម្មជន​ព្រៃឈើ លោក សេង ផល្លី ​​​ចង់ឃើញយុវជន​ចូលរួម​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ

លោក សេង ផល្លី គឺជា​សមាជិកសហគមន៍បណ្ដាញព្រៃឡង់នៅខេត្តកំពង់ធំ និងជាគណៈ​កម្មការព្រៃសហគមន៍ក្បាលខ្លា។ លោក​បាន​ចូលរួម​យ៉ាង​សកម្មក្នុងការ​ល្បាត​ព្រៃ ឃាត់​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ ដាំដើមឈើ កសាងហេដ្ឋារចនាសម្ព័ន្ធ​ទាំងនៅ​ព្រៃឡង់ និង​ព្រៃសហគមន៍​ក្បាលខ្លា។ នៅថ្ងៃទី៥ ថ្ងៃសុក្រ ខែមេសា ឆ្នាំ២០២៤ សិក្ខាកាម​សារព័ត៌មាន Newsroom Cambodia សម្ភាស៍ លោក សេងផល្លី អំពីសកម្មភាព​ និង​បទពិសោធន៍​របស់​លោក​ពាក់ព័ន្ធនឹងការការពារព្រៃឈើ៖ Q: ជម្រាបសួរលោក សេង ផល្លី! A:...

Latest News