Home Blog Page 52

សំណុំរឿងវាយមន្រ្តីបក្សភ្លើងទៀននៅខណ្ឌពោធិ៍សែនជ័យមិនទាន់មានតម្រុយថ្មី

អនុប្រធានគណបក្សភ្លើងទៀននៅខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ជា​ងមួយឆ្នាំមកនេះ សមត្ថកិច្ចនៅមិ​​​​នទាន់ចាប់ជនដៃដល់មកផ្តន្ទាទោសបាននៅឡើយ ខណៈ មន្រ្តីសង្គមស៊ីវិលជំរុញឱ្យសមត្ថកិច្ចពន្លឿននី​​តិ​​វិ​​ធីបន្តស៊ើបរឿងក្តីនេះឱ្យបានឆាប់ដើម្បីបង្ហាញពីតម្លាភាពក្នុងសង្គម។

សង្គមស៊ីវិលគិតថាដើម្បីទប់ស្កាត់លំហូរគ្រឿងញៀនរដ្ឋត្រូវលុបបំបាត់អំពើពុករលួយ

ស​ង្គ​មស៊ីវិ​លប​ង្ហាញការ​យល់ឃើញ​ថា​ ប្រ​សិទ្ធភាព​នៃ​ការទប់​ស្កាត់បទ​ឧក្រិ​ដ្ឋគ្រឿងញៀន​ក្នុងប្រ​ទេសក​ម្ពុជា​ ចាំ​បាច់ត្រូ​វចាត់វិធានការណ៍លុ​បបំបាត់អំពើពុករលួយ ដែលការផ្តល់យោបល់នេះ ក្រោយពីមន្ត្រីជំនាញ អះ​​អា​ងពី​ការ​រ​កឃើ​ញគ្រឿ​​ងញៀន​ ក្នុង​ភូមិ​គ្រឹះនៅ​លើ​ភ្នំ​មួ​យកន្លែ​ង និ​ងក្នុ​ងបុ​រី​​«ប៉េ​ងហួ​ត»​ក្នុង​ប្រទេសក​ម្ពុ​ជា ​ដែលថា​ឧក្រិ​ដ្ឋជន​បាន​ដឹក​ឆ្ល​ង​ដែន​​មកលា​ក់ទុក​ មុនបញ្ជូនទៅទីផ្សារគោលដៅ ។

កម្ពុជានឹងឡើងការពាររបាយការណ៍សិទ្ធិមនុស្សនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ចុងឆ្នាំនេះ

កម្ពុជានឹងឡើងការពាររបាយការណ៍ស្តីពីសិទ្ធិមនុស្សរបស់ខ្លួនដែលរួមរឹតដោយការរិះគន់ពីសហគមន៍អន្តរជាតិថារំលោភលើសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅ​ចុង​ឆ្នាំ​នេះ។

ព្រះមហាក្សត្រចាត់តាំងលោក ហ៊ុន ម៉ាណែត​ជា​នាយក​រដ្ឋមន្រ្តីថ្មី​​​សម្រាប់នីតិកាលទី៧

0
ព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំងលោក ហ៊ុន ម៉ាណែត ជា​នាយក​រដ្ឋមន្រ្តី​​​ថ្មី​សម្រាប់នីតិកាលទី៧ ទៅ​តាម​ការគ្រោង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​។​ ក្នុងមាត្រា១​នៃព្រះរាជក្រឹត្យចេញ​នៅ​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ លោក​ ហ៊ុន ម៉ាណែត ដែលជា​កូន​ប្រុស​ច្បង​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវ​បាន​ចាត់​តាំង​ជា​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​នីតិកាល​ទី៧​នៃរដ្ឋសភា។​ ក្នុងមាត្រា២​នៃ​ព្រះ​រាជក្រឹត្យ​ដដែល​បញ្ជាក់​តាម​ន័យ​ដើម​ថា៖ «នាយករដ្ឋមន្រ្តី​ដែល​ទទួល​បាន​ចាត់​តាំង​ខាងលើ​មាន​ភារកិច្ច​រៀបចំ​សមាសភាព​រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំសេចក្តីទុកចិត្តពីរដ្ឋសភា»។ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​​​ថា...

ផ្លូវក្រវ៉ាត់ក្រុងតម្លៃ៤៦០លានដុល្លារ ត្រូវបានសម្ពោធជាផ្លូវការ

ផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែងជិត ៥៣ គីឡូម៉ែត្រ តម្លៃ ៤៦០ លានដុល្លារ ដែលតភ្ជាប់ទៅផ្លូវជាតិលេខ ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ពោធជាផ្លូវការនូវសំណង់ដែលគាំទ្រដោយរដ្ឋាភិបាលចិន ខណៈលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក វ៉ាង...

សាលារាជធានីភ្នំពេញ​ជូនដំណឹងដល់សាធារណជនឲ្យប្រញាប់បង់ថ្លៃសំរាម

រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹង អំពីការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ សម្រាប់អ្នកដែលខកខានមិនទាន់បានបង់ក្នុងខែកក្កដា យ៉ាងយូរត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។

វិចិត្រសាលជាតិអូស្ត្រាលីនឹងប្រគល់បដិមាសំរឹទ្ធចំនួន ០៣ ឱ្យកម្ពុជាវិញ

វិចិត្រសាលជាតិអូស្ត្រាលីនឹងប្រគល់បដិមាសំរឹទ្ធចំនួន ០៣ ឱ្យកម្ពុជាវិញក្រោយលទ្ធផលនៃការសើបអង្កេតដែលចំណាយរយៈពេលប្រហែលមួយទស្សវត្សរ៍ ក្រោមកិច្ចសហការរវាងក្រសួងវប្បធម៌នៃប្រទេសទាំងពីរដើម្បីកំណត់ទីកន្លែងដើមនៃស្នាដៃសិល្បៈទាំងនោះ។

សហគ្រាសកែច្នៃផល ផលិតផលជលផល ទទួលវិញ្ញាបនប័ត្រសុវត្ថិភាពម្ហូបអាហារដំបូងគេ

សហភាពអឺរ៉ុប (EU) អង្គការ UNIDO និងរដ្ឋបាលជលផល បានប្រកាសជាផ្លូវការអំពីការប្រគល់វិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) ជូនដល់សហគ្រាសកែច្នៃផល ផលិតផលជលផល នៅថ្ងៃទី០៣ខែសីហា ឆ្នាំ២០២៣។

លោក រ៉ុង ឈុន ចាត់ទុកសារព្រមានរំលាយបក្សភ្លើងទៀនជាថ្មីថាជាការគំរាមខាងនយោបាយ

មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន លើកឡើងថា គណបក្សជំទាស់​មួយនេះពុំស្ថិតនៅក្រោមការបញ្ជាដោយផ្ទាល់ពី លោក សម រង្សីនោះទេ និងបានចាត់ទុកថា ការព្រមានរំលាយបក្សភ្លើងទៀនសាជាថ្មីម្តងទៀត រប​​ស់​​​លោកនាយករដ្ឋមន្រ្តីហ៊ុន សែន គឺជាការគំរាមគំហែងខាងនយោបាយ។

ព័ត៌មាន​​ពិស្តា​រ៖ ជ​ម្លោះដីនៅភូ​មិឡពាង​ជាមួយ​គ្រួ​សារអ្ន​កមានអំ​ណាចអូ​សបន្លាយ​ជាង២០​ឆ្នាំ

វិវា​ទដី​ធ្លី​រាំរ៉ៃនៅ​សហ​គម​ន៍ឡ​ពា​ងស្រុ​ក​កំ​ពង់​ត្រ​ឡាច​ ​ខេត្ត​កំ​ព​ង់ឆ្នាំ​ង​ ដែលអូ​សបន្លា​យជា​ង​​២​០ឆ្នាំ ស​ង្គ​​ម​​ស៊ី​​​​​វិលមើ​លឃើញ​ថា​​ដោយ​សារ​មន្រ្តី​មាន​អំណា​ចលូក​ដៃទៅក្នុ​ងប្រ​ព័​ន្ធ​យុត្តិធ​ម៌ ​ធ្វើឱ្យព​​ល​​រដ្ឋធ្លា​ប់អាស្រ័​យ​ផ​​​​​ល​ធ្លាក់ក្នុ​ងជីវភា​ពក្រដុន​ដា​ប។

ឧទ្ធរណ៍បង្គាប់ឱ្យបន្តឃុំខ្លួនសមាជិកបក្សភ្លើងទៀនលោក លី រី ដូចតុលាជាន់ទាប

សភាស៊ើបសួរសាលា​ឧទ្ធរណ៍ភ្នំពេញ ​បង្គាប់ឱ្យបន្តឃុំខ្លួនសកម្មជនគណបក្សភ្លើងទៀន លោក លី រី នៅពន្ធនាគារដោយច្រា​​​​​​នចោលបណ្តឹងសុំនៅក្រៅឃុំ របស់មេធាវីដែលប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់សា​ល​​ដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទចោទប្រកាន់ពីសកម្មភាពញុះញង់ធ្វើឱ្យខូចសន្លឹកឆ្នោត​។

លោក ហ៊ុន សែន ថា បើលោក ហ៊ុន ម៉ាណែត មានគ្រោះថ្នាក់ដល់ជីវិត លោកនឹងធ្វើនាយករដ្ឋមន្ត្រីម្តងទៀត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកនឹងវិលត្រលប់មកចូលកាន់តំណែងជានាយករដ្ឋមន្ត្រីសារជាថ្មីម្តងទៀត។ ប្រសិនបើកូនប្រុសរបស់លោកគឺលោកហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីរូបនេះ មានគ្រោះថ្នាក់ដល់អាយុជីវិត។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់នឹងលាឈប់ពីនាយកវិទ្យុបារាំងអន្តរជាតិ( RFI) ប្រចាំនៅកម្ពុជា

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ជានាយកវិទ្យុបារាំងអន្តរជាតិ( RFI) ប្រចាំនៅកម្ពុជា នឹងលាឈប់ពីតួនាទីរបស់ខ្លួននៅថ្ងៃទី ៣១ សីហា ខាងមុខនេះ។

សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា លាចាកសិក្ខាបទ និងលាពីព្រះគោរម្យងារ សម្តេច

សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា បានលាពីព្រះគោរម្យងារ «សម្តេចព្រះមហាអរិយវង្ស» និងលាចាកសិក្ខាបទ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។

ព័ត៌មាន​ពិស្ដារ៖ អ្នកឃ្លាំមើលយល់ថាការពង្រឹងក្រម​សីល​ធម៌​​ឧកញ៉ាជួយទប់ស្កាត់បទឧក្រិដ្ឋនៅកម្ពុជា

អ្នកឃ្លាំមើលសង្គម ​ច​ង់ឃើញ​រដ្ឋាភិ​បាល​ពង្រឹ​ង​ក្រមសីលធ​ម៌ឧ​កញ៉ាដើ​ម្បី​ឱ្យពួ​ក​គេចូ​ល​រួមដោះ​ស្រា​យប​​ញ្ហា​​​​ស​ង្គមដូច​ពីអតីតកាល​ ដោ​យមើលឃើញ​ថាកា​រ​ធ្លាក់ចុះ​ក្រ​មសីល​ធ​ម៌របស់ឧកញ៉ាបច្ចុប្ប​ន្ន​ បាន​​ជំរុ​ញឱ្យ​​មា​នបទឧ​​ក្រិ​​​ដ្ឋ​​​​ជួញដូរ​មនុ​ស្ស ​អំពើឆបោក​ បំពាន់ដីធ្លី និងបទឧក្រិដ្ឋគ្រឿងញៀនជាដើម​ ។

ក្រសួងសេដ្ឋកិច្ចព្រមានម្ចាស់ក្រុមហ៊ុនឡារីតាប្តឹងទៅតុលាការប្រសិនបើនៅបន្តគេចវេះមិនបង់ពន្ធ

​​ក្រ​​សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអំពាវនាវឱ្យម្ចាស់ក្រុមហ៊ុនដឹកអ្នកដំណើរ ឡារីតា អ៊ីចប្រេស ចេញមុខដោះ​​ស្រា​​យ​​បំណុលពន្ធរដ្ឋ ខណៈប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនដឹកជញ្ជូនឯកជនមួយនេះ រងការព្រមា​​ន​​ផ្លូវច្បាប់ប្រសិនបើបន្តគេចវេសមិនទទួលខុសត្រូវចំពោះភាពយឺតយ៉ាវនេះ។

Latest News