Home Blog Page 53

សាលាឧទ្ធរណ៍ភ្នំពេញកំណត់ថ្ងៃជំនុំជម្រះលើបណ្តឹងទាស់ក្នុងសំណុំរឿង លោក លី រី

នៅសល់ពេល១ថ្ងៃទៀតជាថ្ងៃដែលសាលាឧទ្ធរណ៍ភ្នំពេញបានកំណត់ថ្ងៃសវនាការលើ​​​បណ្តឹងទាស់ដែ​​ល​​មេ​​ធាវីតំណាងដោយអាណត្តិរបស់មន្រ្តីគណបក្សជំទាស់ ប្តឹងទាមទាររកយុត្តិធម៌ប្រ​​ឆាំងដីកាសម្រេ​​​ចឱ្យ​ឃុំ​​ខ្លួ​ន​បណ្តោះអាសន្ន ក្នុងសំណុំរឿងព្រហ្មទណ្ឌក្រោមបទចោទ«ញុះញង់»។

ព័ត៌មានពិស្តារ៖ ការឡើងថ្លៃប្រេង និងទំនិញកំពុងយាយីជីវភាពពលរដ្ឋ

បើ​ទោះ​បីជា​វិបត្តិកូ​វីដ-១៩​ បាន​ថយ​ចុះ​ តែកា​រដែលប្រេងឥន្ធនៈ និងទំនិញនៅលើទីផ្សារបន្តហក់ឡើងថ្លៃ កំ​​ពុ​ង​បន្តគំ​​​​រា​​​មកំហែងជីវភាពអ្នកមានប្រាក់ចំណូលទាប ដែលពួកគេចង់ទាមទារឱ្យរដ្ឋាភិបាលទប់ស្កា​ត់ប្រ​ក​​​​​ប​ដោ​​​យការទទួលខុសត្រូវ ដើម្បីកុំឱ្យពួកគេធ្លាក់ក្នុងវិបត្តិបំណុល។

ពលរដ្ឋ១០០នាក់ផ្ទុះការតវ៉ានៅមុខសាលាក្រុងប៉ោយប៉ែតប្រឆាំងសាលក្រមតុលាការ

ប្រជាពលរដ្ឋចំនួន១០០នាក់ផ្ទុះការតវ៉ានៅមុខសាលាក្រុងប៉ោយប៉ែត កាលពីថ្ងៃទី ២ សីហា ប្រឆាំងសា​​​​ល​​​​​ក្រ​​មរបស់សាលាដំបូងខេត្តបន្ទាយមានជ័យដោយបង្គាប់ឱ្យពួកគេរុះរើលំនៅឋានចេញទៅ​​តាំងទីលំ​​នៅ​ផ្សេ​ង ពីតាំងដែលពួកគេកំពុងរស់នៅបច្ចុប្បន្ន ដោយចោទប្រកាន់ថា ពលរដ្ឋទាំងជាង១០​​០គ្រួសារនេះរ​​ស់​​នៅ​​​​លើ​​​​ដីដែលមានម្ចាស់កម្មសិទ្ធិរួចទៅហើយ។

រដ្ឋបាលខេត្តមណ្ឌលគិរី ផ្អាកចរាចរលើផ្លូវជាតិលេខ៧៦ ក្រោយបាក់ស្រុតផ្លូវ

រដ្ឋបាលខេត្តមណ្ឌលគិរី បានផ្អាកជាបណ្ដោះអាសន្នការធ្វើចរាចរយានយន្តគ្រប់ប្រភេទនៅលើផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ៩១ ដល់គីឡូម៉ែត្រលេខ៩៩ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី កាលពីយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។

រដ្ឋាភិបាលផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតដែលត្រូវបានព្យួរ កិច្ចសន្យាការងារ

0
ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតចំនួនប្រហែល ៧ពាន់នាក់ជាង នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ដែលរងផលប៉ះពាល់ដោយសារវិបត្តិ សេដ្ឋកិច្ចសកល។

ស្ថានភាពទឹកទន្លេមេគង្គហក់ឡើងគួរឱ្យកត់សំគាល់

ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករអំពី ការហក់ឡើងនៃទឹកទន្លេមេគង្គ ក្នុងរយៈពេលពី ៣ទៅ៤ ថ្ងៃខាងមុខ ដែលអាចនឹងប៉ះពាល់ដល់តំបន់ទំនាបតាមដងទន្លេ ពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជា។

ផ្លូវជាតិលេខ៤ ត្រូវផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នក្រោយភ្លៀងជំនន់

តំបន់មួយចំនូន នៃខេត្តព្រះសីហនុ មានការជន់លិច ដែលបង្ករឱ្យមានគ្រោះថ្នាក់ ដូចនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានប្រកាសកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ សម្រេចផ្អាកការធ្វើចរាចរណ៍ ជាបណ្ដោះអាសន្នតាមបណ្ដោយផ្លូវជាតិលេខ៤។

រដ្ឋបាលខេត្តកំពង់ចាម ប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារវិន័ច្ឆ័យរយះពេល ១៥ថ្ងៃ

រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសការអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យរបស់គណៈកម្មការរដ្ឋបាល និងការបិទផ្សាយជាសាធារណៈនូវឯកសារសុរិយោដីដែលមានប្លង់សុរិយោដី និងបញ្ជីាឈ្មោះអ្នកកាន់កាប់ដីដែលក្រុមប្រតិបត្តិកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីបានធើ្វការវាស់វែង និងប្រមូលទិន្នន័យកន្លងមកនៅខេត្តកំពង់ចាម។

ក្រសួងពាណិជ្ជកម្មប្រកាសអំពីការដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាក

ក្រសួងពាណិជ្ជកម្មបានប្រកាសថាការស្នើឪ្យអ្នកដាក់ពាក្យត្រូវប្រើប្រាស់ពាក្យស្នើសុំតែមួយគត់សម្រាប់ការស្នើសុំចុះបញ្ជីម៉ាកមួយ ចំពោះទំនិញ ឬសេវាក្នុងចំណាត់ថ្នាក់អន្តរជាតិ។

ប្រេងឥន្ធនៈនៅកម្ពុជាឡើងថ្លៃក្នុងដើមខែសីហានេះ

តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយបានកើនឡើងប្រម៉ាណជា ៤០០រៀល សម្រាប់ថ្ងៃទី១ ដល់១០ ខែសីហា ឆ្នាំ២០២៣ ក្រោយតម្លៃលើទីផ្សារក្នុងតំបន់ និងអន្តរជាតិមានការប្រែប្រួល។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។

គណបក្ស​កាន់​អំណាច​ឈ្នះ​សំឡេង​ភាគ​ច្រើន ​តាម​ពី​ក្រោយ​ដោយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​លេខ​ពីរ

0
គណបក្សនយោបាយបក្សប្រជាជនបានទទួលសន្លឹកឆ្នោតចំនួនជាង ៦លានសំឡេង ដោយទទួលជ័យជំនះដាច់គេក្នុងការបោះឆ្នោតកាលពីខែមុន។ នេះយោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដែលបានប្រកាសលទ្ធផលបណ្តោះអាសន្នកាលពីថ្ងៃអង្គារ។

សមាគមបណ្តាញយុវជនកម្ពុជានឹងរៀបចំយុទ្ធនាការដាំកូនឈើ ១០០០ដើមក្នុងឱកាសទិវាយុវជនអន្តរជាតិ

សមាគមបណ្តាញយុវជនកម្ពុជា នឹងរៀបចំយុទ្ធនាការដាំកូនឈើ ដើម្បីអបអរសាទរទិវាយុវជនអន្តរជាតិនៅកម្ពុជាឆ្នាំ២០២៣ នៅថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ នៅព្រៃមេត្តាធម្មជាតិ ក្នុងខេត្តកំពង់ស្ពឺ។

លោកស្រី ជា សិរី ជាស្រ្តីដំបូងគេដែលក្លាយជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងលោកជំទាវបណ្ឌិត ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។

រដ្ឋបាលស្រុកស្វាយលើថា មិនយកថ្លៃសំបុត្រទស្សនាឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន

0
រដ្ឋបាលស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានប្រកាសថាពុំមានការយកថ្លៃចូលទស្សនាក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែននោះទេ គឺយកតែថ្លៃចំណតសម្រាប់រថយន្តដែលចូលទស្សនាដើម្បីរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រួមទាំងការងារបរិស្ថាន អនាម័យ និងរៀបចំចំណតឱ្យបានល្អប្រសើរ។

សាច់ញាតិស្នើក្រសួងពន្លឿនរកយុត្តិធម៌ករណីស្លាប់ក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ

ក្រុ​មគ្រួសា​រ​អ្នកស្លាប់អំឡុងពេលឃុំខ្លួនក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ ជំរុញឱ្យក្រ​​សួ​ង​មហា​ផ្ទៃ​ព​ន្លឿ​​​​​​ន​នីតិ​វិធីស៊ើបអង្កេ​តសំណុំរឿង​មួ​យ​នេះ​ឡើងវិញ​ ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកដែលបានស្លាប់ ក្រោយ​​ដា​​​ក់​​​ពាក្យ​​បណ្តឹ​​​​​ង​​ជាង​មួយខែ ​មិនទ​ទួលបាន​ការឆ្លើ​យតបពីមន្ត្រីជំនាញថ្នាក់ជាតិ។

អាជ្ញាធរក្រុងតាខ្មៅកែលម្អផ្លូវក្រោយពលរដ្ឋប្តឹងទៅក្រសួងឱ្យដកអាជ្ញាប័ណ្ណក្រុមហ៊ុនដឹកខ្សាច់

ព​លរដ្ឋ​នៅក្រុង​តាខ្មៅអះអា​ងថា​ អាជ្ញា​ធ​រ​ដែ​នដី​បា​នជួ​សជុ​លផ្លូវ​ឡើង​វិញ​​ក្រោយ​ពួ​ក​គេដា​ក់​ពា​ក្យ​ប្តឹង​ទៅ​​​​​​​ក្រ​​​​​​សួ​​​​ង​មហា​ផ្ទៃ ទារ​សំណង និងស្នើឱ្យដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនដឹកខ្សាច់ដែលបានបង្កការលំបាកដល់ជីវ​​​​ភា​ពប្រ​​​ចាំថ្ងៃរបស់ពួកគេ និងធ្វើឱ្យខូចផ្លូវសាធារណៈ។

Latest News