រដ្ឋាភិបាលបង្កើនប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំដែលជាសមាជិក ប.ស.ស
រដ្ឋាភិបាលបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនស្ត្រី នៃគ្រួសារមានប័ណ្ឌសមធម៌ និងស្ត្រីដែលជាសមាជិក ប.ស.ស ក្នុងអំឡុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ ២ឆ្នាំដើម្បីជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា។
គ.ជ.បកែសម្រួលបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី៥ ខែកក្តដា ២០២៣ បានសម្រេចកែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣(ប.ន.ត.រ) ស្របតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។
Q&A៖ ប្រជាពលរដ្ឋរស់នៅតាមដងទន្លេសាបខេត្តសៀមរាបប្រឈមបញ្ហាច្រើនដោយសារចំនួនត្រីថយចុះ
មានការសិក្សាស្រាវជ្រាវជាច្រើនដែលបានបង្ហាញពីទិន្នន័យមួយចំនួនពីជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមដងទន្លេសាប ក៏ប៉ុន្តែទិន្នន័យទាំងនោះតែងតែមានការប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ។ លោកបណ្ឌិត ធីម ហ្វ្រូវើ (Tim Frewer, PH.D.) បានបញ្ចប់ថ្នាក់បណ្ឌិតរបស់លោកពីសាកលវិទ្យាល័យស៊ីដនី (Sydney) កាលពីឆ្នាំ២០១៧។ លោកធីមមានចំណាប់លើការសិក្សាស្រាវជ្រាវអំពីប្រធានបទផ្សេងៗដែលពាក់ព័ន្ធនឹងខេត្តសៀមរាបនិងបឹងទន្លេសាបដូចជា អ្នកកែច្នៃទីក្រុងសៀមរាប ប្រវត្តិនៃការធ្វើចំណាកស្រុកនៅលើបឹងទន្លេសាប និងការផ្លាស់ប្តូរជីវភាពនៅលើបឹងទន្លេសាបជាដើម។
ខាងក្រោមនេះជាការសម្ភាសន៍រវាងលោក ឌឹម សុភត្រា ដែលជាសិក្ខាកាម Newsroom Cambodia លោកបណ្ឌិត ធីម ហ្វ្រូវើ...
រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសអំពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្នុងខណ្ឌឫស្សីកែវ
រដ្ឋបាលរាជធានីភ្នំពេញ បានចេញនូវសេចក្តីប្រកាសអំពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឫប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុនៅភូមិទួលពពែ ក្នុងខណ្ឌឫស្សីកែវ។
អង្គការសង្គមស៊ីវិល ស្នើសុំឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើសកម្មជនដីធ្លី
អង្គការសង្គមស៊ីវិល បានស្នើសុំទម្លាក់ចោលឱ្យបានឆាប់នូវការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលគ្មានមូលដ្ឋានច្បាស់លាស់ទៅលើសកម្មជនដីធ្លីចំនួន១០នាក់ មកពីសហគមន៍ចំនួន៣ នៅក្នុងខេត្តកោះកុង និងដោះលែងពួកគេដោយឥតលក្ខខណ្ឌ ដោយអះអាងថា សកម្មជនដីធ្លីទាំងនោះមិនបានប្រព្រឹត្តកំហុសអ្វីនោះទេ។
មន្ទីរវប្បធម៌ខេត្តព្រះវិហារ ថាម្ចាស់គណនី ឈ្មោះ Sisowath Sithiden ផ្សព្វផ្សាយព័ត៌មានមិនពិត បង្កការយល់ច្រលំ
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានច្រានចោលជុំវិញការផ្សព្វផ្សាយរបស់ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Sisowath Sithiden ដែលបានបង្ហោះពាក់ព័ន្ធការបំផ្លិចបំផ្លាញរូបចម្លាក់ថ្មីៗ នៅជញ្ជាំងប្រាសាទបន្ទាយក្នុង នៅក្នុងតំបន់ប្រាសាទបាកាន (ព្រះខ័ន) ស្ថិតនៅភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ធ្វើឱ្យមហាជនទូទាំងប្រទេសមានការយល់ច្រលំ។
អ្នកឃ្លាំមើលសង្គមចាត់ទុកការបណ្តេញក្រុមប្រឹក្សាភិបាលMetaពីកម្ពុជាមិនមែនជាជម្រើសល្អ
ក្រុមអ្នកឃ្លាំមើលសង្គម និងពលរដ្ឋយល់ឃើញថា ការដែលរដ្ឋាភិបាលសម្រេចបិទទ្វារសម្រាប់ ក្រុមប្រឹក្សាភិបាលចំនួន២២នាក់ នៃក្រុមហ៊ុន Meta មិនឱ្យជាន់ដីកម្ពុជាជារៀងរហូត វាគឺជាការខាតបង់មួយដ៏ធំទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ហើយប្រការនេះក៏មិនបានបង្ហាញពីភាពថ្លៃថ្នូរនៃប្រជាជាតិមួយដែលមានអរិយធម៌ និងវប្បធម៌រុងរឿងដែរ។
សាច់ញាតិទាមទារឱ្យដោះលែងសកម្មជនដីធ្លីដែលត្រូវតុលាការឃុំខ្លួននៅខេត្តកោះកុង
សាច់ញតិសកម្មជនដីធ្លីទាំង៩នាក់ ដែលត្រូវតុលាការខេត្តកោះកុងសម្រេចឃុំខ្លួនក្រោមបទចោទ «ញុះញង់» បានទទូចឱ្យអាជ្ញាធរដោះលែងក្រុមគ្រួសាររបស់ពួកគេដោយឥតលក្ខខណ្ឌ ខណៈមន្រ្តីការពារសិទ្ធិមនុស្សចាត់ទុកថា ការសម្រេចឃុំខ្លួននេះ បានដើបញ្រ្ចាសពីច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា។
បទល្មើសព្រៃឈើនៅសហគមន៍ព្រៃព្រះរកាថយចុះអំឡុងយុទ្ធនាការបោះឆ្នោត
ក្រុមសហគមន៍ព្រៃព្រះរកាខេត្តព្រះវិហារសង្កេតឃើញថា បទល្មើសព្រៃឈើនៅតំបន់អភិរក្សមួយនេះ បានថយចុះបន្តិច នៅអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនេះ ប៉ុន្តែពួកគេមិនរំពឹងថាសកម្មភាពនេះ នឹងស្រកស្រុតវិញទេ នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧រួច។
ក្រុមប្រឹក្សាភិបាលសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ពិនិត្យលើការស៊ើបអង្កេតករណីកម្ចីកេងប្រវ័ញ្ចលើពលរដ្ឋកម្ពុជា
ក្រុមប្រឹក្សាភិបាលនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ កំពុងពិនិត្យសេចក្ដីសម្រេចរបស់ការិយាល័យភាពអនុលោម ទីប្រឹក្សា ដោះស្រាយវិវាទជុំវិញការបើកការស៊ើបអង្កេតលើពាក្យបណ្ដឹងចោទប្រកាន់គ្រឹះស្ថានហិរញ្ញវត្ថុចំនួន៦នៅកម្ពុជា ថាបានរួមចំណែកបណ្ដាលឱ្យពលរដ្ឋកម្ពុជាអ្នកខ្ចីប្រាក់ជួបប្រទះផលវិបាក។
រដ្ឋាភិបាលសម្រេចហាមឃាត់សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Meta ២២រូបមិនឱ្យចូលប្រទេស
រដ្ឋាភិបាលកម្ពុជាបានសម្រេចហាមឃាត់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta ចំនួន ២២រូបមិនឱ្យចូលប្រទេសកម្ពុជា ហើយត្រូវចេញពីកម្ពុជាក្នុងរយៈពេល ៤៨ម៉ោង បើមានអ្នកកំពុងស្ថិតនៅក្នុងប្រទេស។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា។
Q&A៖ អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្តូរយេនឌ័រនៅកម្ពុជានៅតែរងការរើសអើង
រដ្ឋធម្មនុញ្ញកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងសន្ធិសញ្ញាអន្តរជាតិ ដោយមានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់។ ប៉ុន្តែសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នាមួយចំនួននៅកម្ពុជាមិនទាន់មានការស្គាល់ដោយច្បាប់ឡើយ ហើយសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្តូរយេនឌ័រនៅតែបន្តរងការរឹតត្បិត រើសអើង និងការប្រើប្រាស់អំពើហិង្សានៅក្នុងសង្គម។
ខាងក្រោមនេះជាកិច្ចសម្ភាសន៍រវាង លោក មេត មន្ថារី ជាអ្នកតស៊ូមតិសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្តូរយេនឌ័រ ជាមួយកញ្ញា សោម សុធារី ជាសិក្ខាកាមរបស់ Newsroom Cambodia៖
Q: ជម្រាបសួរលោក!
A: បាទ! ជម្រាបសួរ។
Q:...
បទយការណ៍៖ យុទ្ធនាការ១ម៉ឺនរៀល១ម៉ឺននាក់រកថវិកាបានជាង២លានដុល្លារជួយមន្ទីរពេទ្យគន្ធបុប្ផា
មូលនិធិគន្ធបុប្ផាកម្ពុជាស្តីពីយុទ្ធនាការ«១ម៉ឺនរៀល១ម៉ឺននាក់»ដែលប្រើប្រាស់ពេលវេលាប្រមាណមួយខែពេញអាចកៀរគរ រកថវិកាបានជាង២ ០០០ ០០០ដុល្លារអាមេរិក ដើម្បីទ្រទ្រង់ដល់ប្រតិបត្តិការប្រចាំថ្ងៃនៃមន្ទីរពេទ្យគន្ធបុប្ផា ខណៈមន្ទីរពេទ្យដែលមានវ័យចំណាស់មួយនេះ ក៏នឹងត្រូវប្រឈមចំពោះការចំណាយដែលមានចំនួនកាន់តែមានកំណើនខ្ពស់ជាងមុន គួបផ្សំនឹង តម្រូវការចាំបាច់របស់អ្នកជំងឺចេះតែបន្តកើនឡើងមិនឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃថែមទៀត។
បក្សក្រៅរដ្ឋាភិបាលយល់ឃើញផ្សេងគ្នាជុំវិញវិសោធនកម្មច្បាប់បោះឆ្នោតថ្មី
មេដឹកនាំគណបក្សក្រៅសភាមួយចំនួនបង្ហាញការយល់ឃើញខុសៗគ្នាជុំវិញវិសោធនកម្មច្បាប់បោះឆ្នោតថ្មីដែលតម្រូវឱ្យពលរដ្ឋមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវតែបានទៅបោះឆោ្នតជាមុនសិន ខណៈច្បាប់ថ្មីនេះ ត្រូវបានព្រះមហាក្សត្រប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ។
ក្រុមនិស្សិតចង់ឃើញរដ្ឋលើកទឹកចិត្តអ្នកឃ្លាំមើលការអភិវឌ្ឍតាមគន្លងប្រជាធិបតេយ្យ
ក្រុមនិសិ្សតទាមទារឱ្យរដ្ឋាភិបាលបើកលំហសេរីភាពបញ្ចេញមតិឡើងវិញ តាមរយៈទទួលយកមតិរិះគន់ ដើម្បីកែលម្អសង្គមដោយសំអាងថាសកម្មភាពចូលរួមការពារធនធានធម្មជាតិនិងឃ្លាំមើលការអភិវឌ្ឍសង្គមរបស់ពួកគេប្រឈមនឹងការគំរាមកំហែងពីស្ថាបនរដ្ឋនៅឡើយ ដែលជាកត្តាជំរុញឱ្យបញ្ហាសង្គមនៅបន្តចាក់ស្រែះ ។
បក្សកាន់អំណាចដាក់ចេញគោលនយោបាយរក្សាស្ថិរភាពតម្លៃកសិផលនៅរដូវប្រមូលផល
គណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវគោលនយោបាយរក្សាស្ថិរភាពតម្លៃកសិផលក្នុងរដូវប្រមូលផលសម្រាប់ការប្រកួតប្រជែង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៧ ខណៈអង្គការសង្គមស៊ីវិលយល់ឃើញថា កសិករខ្មែរនៅតែបន្តប្រឈមបញ្ហាជាច្រើនផ្នែកវិស័យកសិកម្មនេះ។






















