Home Blog Page 62

លោក ហ៊ុន សែន៖ កម្ពុជាពុំបង្កើតច្បាប់អនុញ្ញាតឱ្យអ្នកស្រលាញ់ភេទដូចគ្នារៀបការស្របច្បាប់

0
លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន និយាយថា ប្រទេសកម្ពុជាពុំអនុញ្ញាតឱ្យមានសមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់ដៃគូអ្នកស្រលាញ់ភេទដូចគ្នានោះទេ ខណៈក្រុមអ្នកស្រលាញ់ភេទដូចគ្នាយល់ថា ការធ្វើបែបនេះប្រៀបបាននឹងផាត់ពួកគេចេញពីពលរដ្ឋក្នុងសង្គម។

ពលរដ្ឋបង្ហាញការយល់ឃើញខុសៗគ្នា ជុំវិញការកែច្បាប់បោះឆ្នោតជាថ្មី

ប្រជាពលរដ្ឋបានលើកឡើងពីការយល់ឃើញខុសៗគ្នា ជុំវិញការកែច្បាប់ស្ដីពីការបោះឆ្នោតដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៣ ខែមិថុនា​ តាមការស្នើសុំរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

តម្លៃប្រេងឥន្ធនៈធ្លាក់ចុះ នៅកម្ពុជា

0
ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងស្តីពីកាកំណត់រូមមន្តសម្រាប់កែសម្រួលតម្លៃលក់រាយប្រេងឥន្ធនះនៅតាមស្ថាប័នចាប់ពីថ្ញៃទី១១ ដល់ ២០ ខែមិថុនា ឆ្នាំ២០២៣។

ក្រសួងការងារកំណត់លក្ខខណ្ឌ និងនីតិវិធីផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃរបបសន្តិសុខសង្គម

0
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់អំពីលក្ខខណ្ឌ បែបបទ និងនីតិវិធី នៃការផ្តល់ប្រាក់បំណាច់ឆ្នាំសម្រាប់រយៈពេលព្យាបាលជំងឺ ប្រាក់បំណាច់មាតុភាព និងវិភាជន៍បូជាសព ក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ច។

អគ្គនាយកដ្ឋានពន្ធដាររំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់អំពីការប្រកាសពន្ធសម្រាប់ឆ្នាំ២០២៣

អគ្គនាយកដ្ឋានពន្ធដារបានរំលឹកការប្រកាសបង់ពន្ធលើអចលនទ្រព្យ និង/ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។

សភាអនុម័តច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត និងច្បាប់ផ្សេងៗទៀតទាក់ទងនឹងវិស័យថាមពល

រដ្ឋសភាជាតិបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតទាំងមូលដោយមានចំនួន ១១១សំឡេងដែលសេចក្តីព្រាងច្បាប់នេះមានប្រាំបីមាត្រា។

លោកស្រី ចក់ សុភាព៖ យុវជនគួរតែស្វែងយល់ពីសិទ្ធិឱ្យបានទូលំទូលាយ ទោះបីជារៀនខុសជំនាញសិក្សាក៏ដោយ

លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិអង្កការសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា យុវជនគួរតែស្វែងយល់ពីសិទ្ធិឪ្យបានទូលំទូលាយ ទោះបីជារៀនខុសជំនាញសិក្សាក៏ដោយ ឬ ខុសអាជីពក្ដី ឬ នាថ្ងៃអនាគតបានក្លាយទៅជាចៅក្រម មេធាវី ក្រឡាបញ្ជី លោកស្រីជឿថាចំណេះដឹងនេះនឹងអាចយកទៅអនុវត្តប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ រួមទាំងចែករំលែកជាប្រយោជន៍ដល់សហគមន៍ទាំងមូល បន្ទាប់ពីខ្លួនឯង និងគ្រួសារ ក្នុងការជម្រុញការគោរពសិទ្ធិជំនុំជម្រះដោយយុត្តិធម៌។

អង្គការក្រៅរដ្ឋាភិបាល គ្រោងប្រារព្ធខួបគម្រប់ប្រាំពីរឆ្នាំនៃមរណភាពលោកបណ្ឌិត កែម ឡី

0
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងរៀបចំប្រារព្ធខួបគម្រប់ប្រាំពីរឆ្នាំនៃការមរណភាពរបស់លោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគនយោបាយ និងជាអ្នកតស៊ូមតិ ដើម្បីលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដ៏លេចធ្លោមួយរូបនៅកម្ពុជា។

ក្រសួងវប្បធម៌ ព្រមានចាត់វិធានការចំពោះបុគ្គល ឬក្រុមណាមួយ បង្កើតវីឌីអូប៉ះពាល់ដល់សង្គម

0
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីណែនាំស្ដីពីការទប់ស្កាត់នូវការផលិត ការផ្សព្វផ្សាយ ឬការចែកចាយ ស្នាដៃវីដេអូ និងមាតិកាកម្សាន្ត គ្រប់ទម្រង់ដែលមានផលប៉ះពាល់ចំពោះវប្បធម៌ ប្រពៃណីជាតិ ព្រមទាំងតម្លៃស្ត្រីខ្មែរ និងកុមារ។

គ.ជ.ប ជូនដំណឹងឱ្យពលរដ្ឋប្រញាប់ទៅស្នើសុំឯកសារបញ្ជក់អត្តសញ្ញាណដើម្បីបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលបានបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដើម្បីឱ្យអ្នកដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ នៅតែបោះឆ្នោតបានឆ្នាំនេះ បើទោះបីជា​អត្តសញ្ញាណប័ណ្ណគាត់ហួសសុពលភាពក៏ដោយ។

យុវជនជនជាតិដើមភាគតិចកួយខេត្តព្រះវិហារ អំពាវនាវរកជំនួយ​ និងបង្កើត​​បណ្ណា​​ល័​យ​​​​កុមារ

0
យុវជនជនជាតិដើមភាគតិចកួយ ប្រចាំនៅខេត្តព្រះវិហារ អំពាវនាវ​​រកជំ​​នួយ ដើម្បីផ្គត់ផ្គង់​ស​​ម្ភា​​រៈ​​​​​​សិក្សាសម្រាប់សិស្សានុសិស្សនៅកម្រិតបឋមសិក្សា ​​​​ស្របពេលបណ្ណាល័យដែល​​ទើបតែ​កកើ​ត​​​​​​ថ្មោ​​​ង​​​​​ថ្មីសម្រាប់បម្រើឱ្យសេចក្តីត្រូវការចាំបាច់របស់កុមារកំពុងជួបការខ្វះខាត ខណៈដែល​​រដ្ឋ​​បា​​ល​​​ខេ​​ត្ត​​​​នេះ អះអាងថារឿងខ្វះបណ្ណាល័យនេះ វា​​មា​ន​​​ស្ទើរតែគ្រប់សាលារៀន​​នៅទីនេះ។

គ.ជ.បនឹងរៀបចំបញ្ជីឈ្មោះដើម្បីកំណត់អ្នកទៅ និងមិនបានទៅបោះឆ្នោត

មន្រ្តីជាន់ខ្ពស់ស្ថាប័នជាតិរៀបចំការបោះឆ្នោត លើកឡើងថានៅចំពោះមុខនេះ ស្ថាប័នគ.​ជ.ប កំ​ពុង​​​តែពិនិត្យអំពីលទ្ធភាពក្នុងការរៀបចំបញ្ជី និងនីតិវិធីដើម្បីទុកស្រង់ឈ្មោះក្រោយថ្ងៃទី ២៣ ខែ​​កក្ក​ដា ចំពោះ​អ្នកដែលបានទៅ និ​​ង​​​មិន​​បានទៅបោះឆ្នោតដែល​​បម្រើឱ្យ​កា​​​​រ​​បោះ​​ឆ្នោតជ្រើស​​តាំង​​តំ​​ណា​ងរាស្រ្ត​​នី​​តិ​​​​កាលទី៧។

អាជ្ញាធរទទួលស្គាល់ថាពិតជាមានបទល្មើសបំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ក្រោយសហគមន៍ដឹកដៃទៅបង្ហាញ

បណ្តាញសហគមន៍ព្រៃឡង់ទាំងបួនខេត្តបាននាំមន្រ្តីកងរាជអាវុធហត្ថស្រុកសណ្ដាន់ខេត្តកំពង់ធំ និងមន្រ្តីបរិស្ថានជាច្រើនរូប ចុះទៅមើលបទល្មើសការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ ខណៈមន្រ្តីជំនាញ និងមន្រ្តីបរិស្ថានមិនជឿសហគមន៍ថាមានបទល្មើសកាប់បំផ្លាញព្រៃឈើ។

នាយករដ្ឋមន្រ្តី៖ កង្វះខាតទឹកនៅតែកើតមាន ដោយសារកំណើនមនុស្ស

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ ថ្លែងថា អតុល្យភាពនៃការប្រើប្រាស់ទឹករបស់ពលរដ្ឋ និងការផ្គត់ផ្គង់ទឹកនៅតែអាចកើតមានដោយសារកំណើនមនុស្ស ខណៈលោកថារដ្ឋាភិបាលកំពុងព្យាយាមដោះស្រាយបញ្ហាខ្វះទឹកជាដំណាក់កាល។

អាជ្ញាធរខេត្តបាត់ដំបងរងការចោទថាបើកដៃឱ្យបុគ្គលឯកជនធ្វើសំណង់រំលោភចូលស្ទឹងសង្កែ

សកម្មជនបរិសា្ថនបានបង្ហាញក្តីបារម្ភបាត់បង់ស្ទឹងសង្កែ ក្នុងខេត្តបាត់ដំបង ដោយអះអាងថា អាជ្ញាធរ បានបើកដៃឱ្យបុគ្គលឯកជនចាក់ដីសង់ផ្ទះ រំលោភយកផ្នែកខ្លះនៃដងស្ទឹងមួយនេះ។

អាជ្ញាធរវាយកម្ទេចអាគារមួយក្នុងក្រុងបាត់ដំបងដោយថាមិនមែនជាសំណង់បុរាណ

អាជ្ញាធរខេត្តបាត់ដំបងសម្រេចវាយកម្ទេចបណ្ណាល័យចំណាស់មួយស្ថិតក្នុងក្រុងបាត់ដំបង ដោយបានអះអាងថាអាគារនោះមិនមែនជាសំណង់បុរាណដែលសល់ពីសម័យសង្គមរាស្ត្រនិយមទេ ប៉ុន្តែជាអាគារដែលសាងសង់ឡើងក្នុងសម័យរដ្ឋកម្ពុជា ដែលបច្ចុប្បន្នមានសភាពចាស់ទ្រុឌទ្រោមមិនអាចជួសជុលបាន។

Latest News