Home Blog Page 63

ជប៉ុនផ្តល់​ឥណទាន​សម្បទាន​ជាង​១៨៨លាន​ដុល្លារ​សម្រាប់​​អភិវឌ្ឍ​​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ​ជនបទ និង​ទឹកស្អាត

កម្ពុជា និងជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទាន​ចំនួន​១៨៨.១១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់គម្រោង​កែលម្អ​ការតភ្ជាប់​ផ្លូវ​ជន​បទ និង​ផ្គត់ផ្គង់​ទឹក​ស្អាតខេត្តសៀមរាប​។ ​​បើតាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បង្ហោះ​នៅ​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នេះ បង្ហាញ​ថា ឥណទាន​សម្បទាន​របស់​ជប៉ុន​មកកាន់កម្ពុជា​ផ្តោត​លើ​​ការអនុវត្ត​គម្រោង​ពីរ​ផ្សេង​​គ្នា។ ​ឥណទានសម្បទាន​ដែលមានទឹកប្រាក់ចំនួន​​១៧២,៩៣​ លានដុល្លារអាមេរិក សម្រាប់​ការអនុវត្ត​គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ និង​ឥណទានសម្បទាន​ប្រមាណ ១៥,១៨ លាន​ដុល្លា​រអាមេរិក សម្រាប់ការអនុវត្តគម្រោងពង្រីកសមត្ថភាព ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្ត​សៀមរាប​ដំណាក់​កាល​ទី៣។ គិតចាប់ពីឆ្នាំ១៩៩៣ រហូតមកទល់នឹងដំណាច់ឆមាសទី១ ឆ្នាំ២០២១ (ដោយមិនគិតបំណុល មរតក)...

អង្គការសង្គមស៊ីវិលទាមទារឱ្យគោរពសិទ្ធិការងារអ្នកបម្រើតាមសេវាកម្មកំសាន្ត

0
ក្រុមអង្គការសង្គមស៊ីវិលដែលលើកកម្ពស់សិទ្ធិស្រ្តីជំរុញឱ្យរដ្ឋាភិបាលគោរពសិទ្ធិការងារ និងផ្ដល់កិច្ចគាំពារសង្គមសម្រាប់ស្រ្តី ដែលកំពុងបម្រើការនៅក្នុងវិស័យសេវាកម្មកំសាន្តជាជាងប្រើវិធី​​​បង្រ្កាប់ និងផាត់ពួកគេចេញពីការគ្រប់ដណ្តប់ដោយច្បាប់។

អ្នកជំនាញជំរុញឱ្យរួមគ្នាទប់ស្កាត់វីដេអូ«បំផ្លាញ»​វប្បធម៌សង្គម

អ្នកជំនាញមើលឃើញថា សកម្មភាពវីដេអូអាសអាភាស ជេរប្រមាថ និងការប​រិភោ​គគ្រឿងមិនគ​​ប្បី​ជាដើមនៅលើបណ្តាញសង្គ​មនាពេលបច្ចុប្បន្នកំពុងបំ​ផ្លា​​ញវប្បធម៌សង្គម ដោយសារតែប្រ​យោជន៍ផ្ទាល់ខ្លួន ដែលទង្វើនេះត្រូវទប់ស្កាត់។

អាជ្ញាធរខេត្តកំពតកោះហៅឧកញ៉ា២នាក់បំភ្លឺករណីឆបោកប្រាក់ពលរដ្ឋជាង៣០០គ្រួសារ

0
អាជ្ញាធរខេត្តកំពតកោះហៅឧកញ៉ាចំនួន២នាក់ជាថ្នាក់ដឹកនាំក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ពិភពដីមាស មកបំភ្លឺជុំវិញបទឆបោកតាមបណ្ដឹងរបស់ប្រជាពលរដ្ឋជាង៣០០គ្រួសារ​ នៅស្នងការដ្ឋាននគរបាលខេត្ត ក្នុងសប្ដាហ៍ក្រោយ។

Voxpop៖ ការ​​យល់​ឃើញ​របស់ប្រជាពលរដ្ឋ​ចំពោះការចោលសំរាមនៅទីសាធារណៈ ​

ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ សំណល់ប្លាស្ទិច​នៅក្នុងប្រទេសកម្ពុជាមានការកើនឡើង​ដោយសារ​កំណើន​ប្រជាជន​​​ ការប្រើប្រាស់​ប្លាស្ទិច​សម្រាប់ការ​វេចខ្ចប់អាហារ​ និងបញ្ហាផ្សេងៗទៀត​ ។ Newsroom Cambodia​ បាន​​សម្ភាស​​ប្រជាពលរដ្ឋ​ចំនួន​​៦រូប​ ដែល​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញអំ​ពីការ​​​យល់​​ឃើញ​​របស់​ពួកគេ​​ចំពោះកា​រចោលសំរាម​នៅទី​សាធារណៈ​។ លោក​ ឡុង រតនា អាយុ១៩ឆ្នាំ ជា​និស្សិត​នៅសាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈផ្នែក​បុរាណវិ​ទ្យា​លើកឡើង​ថា ​សំរាម​កើតឡើងដោយសារមនុស្សជាអ្នកចោល ហើយបច្ចុប្បន្ន​នៅ​ទីសាធារណៈ​មិនសូវ​មានអ្នកចោលទេ​។ លោកបញ្ជាក់​​ថា៖ «ការចោល​សំរាមវា​មានកត្តាច្រើនយ៉ា​ង ​ជួនកាល​ដោយសា​របុគ្គល​ហ្នឹង​គាត់​មិ​ន​មាន​​ការយល់ដឹង​ផ្នែកអនាម័យ​ ផ្នែកបរិស្ថាន ​ទីពីរ​ដោយសារ​តែគាត់ឃើញ​កន្លែងហ្នឹង មាន​សំរាម​ចោល​ស្រាប់​​ទើប​គាត់​ចោល»​។​ លោក​បន្ថែម​ថា៖ ​​«ខ្ញុំផ្ទាល់ខ្ញុំកម្រ​​នឹង​ធ្វើ​ការ​ចោល​សំរាម​នៅតាមទីសាធារណៈណាស់ ដោយសារ​យើងបាន​សិក្សា​ពីកង្វក់​បរិស្ថានទៅ យើងដឹង​ពីបញ្ហា​ចោទសំ​ខាន់ទៅលើសំរាម»។ កញ្ញា ផុ​ន រដ្ឋា...

បទយកការណ៍៖ សាច់ញាតិទាមទារបើកការស៊ើបអង្កេតករណីបុរសស្លាប់ក្នុងដែនសមត្ថកិច្ចខេត្តកំពង់ស្ពឺ

«អត់ចប់ត្រឹមហ្នឹងទេ ទោះខ្ញុំអត់មានលុយប្តឹងផ្តល់ដល់តុលាការ ក៏ខ្ញុំទៅស្រែកយំ។ ពូជខ្ញុំ ម៉ាពូជខ្ញុំ ទៅស្រែកយំមុខសម្តេច ហ៊ុន សែន សម្តេច ស ខេង ក៏ខ្ញុំស្រែកដែរ។ ធ្វើម៉េចរកយុត្តិធម៌ឱ្យខ្ញុំ ឱ្យបងខ្ញុំស្លាប់បិទភ្នែកជិត»។

បទយកការណ៍៖ សហគមន៍ថាបទល្មើសព្រៃឈើនៅតែកើតមាន ទោះជាមានបទបញ្ជាពីនាយរដ្ឋមន្រ្តីក្តី

សហគមន៍ព្រៃឡង់ខេត្តព្រះវិហារថាបទល្មើសព្រៃឈើនៅតែបន្តកើតមាន បើទោះជាមានបទបញ្ជាពីនាយករដ្ឋមន្រ្តីហើយក៏ដោយ។

សាច់ញាតិបារម្ភពីជំងឺ លោក ថាច់ សេដ្ឋា​ កាន់តែធ្ងន់ធ្ងរក្នុងពេលជាប់ឃុំនៅពន្ធនាគារ

ភរិយា​របស់លោក ថាច់ សេដ្ឋា ឱ្យដឹងថា ស្វាមីរបស់ខ្លួន កំពុងប្រឈមបញ្ហាសុខភាពច្រើនប្រភេទ ដែលបង្កឱ្យមានអាការ​ហើមជើង ខ្សោយកម្លាំង អំឡុងពេលជាប់ឃុំឃាំង និងស្នើឱ្យតុលាការ ដោះលែងលោក ថាច់ សេដ្ឋា នៅក្រៅឃុំបណ្តោះអាសន្នដើម្បីព្យាបាលជំងឺ។

VoxPop: ទស្សន:របស់ប្រជាជនចំពោះការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយលើបណ្ដាញសង្គម

បច្ចុប្បន្នប្រជាជនកម្ពុជាកំពុងប្រឈមចំពោះព័ត៌មានក្លែងក្លាយ ដែលបានចែកចាយនៅលើបណ្ដាញសង្គមដូចជា Facebook, TikTok, Instagram ជាដើម។ ជាក់ស្ដែងក្នុងអំឡុងពេលមួយខែចុងក្រោយនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកម្ពុជា បានច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិត ចំពោះករណីចាប់ក្មេងវះយកអវយវ: ការបង្ហោះព័ត៌មានប្រមាថអាយុជីវិតកូនស្រីម្នាក់ និងការក្លែងបន្លំតាមប្រព័ន្ធទូរសព្ទ(SMS Scam)។ ទាំងនេះជាចំណុចរសើបសម្រាប់អ្នកលេងបណ្ដាញសង្គម។

Vox Pop: ទស្សនៈរបស់ពលរដ្ឋចំពោះការប្រើប្រាស់រថយន្តសាធារណៈក្នុងរាជធានីភ្នំពេញ

ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ មួយចំនួនបានលើកឡើងពីផលប្រយោជន៍ នៃការប្រើប្រាស់រថយន្តសាធារណៈ គឺមានសុវត្ថិភាព ផាសុកភាពល្អ ជួយកាត់បន្ថយការរំភាយឧស្ម័នពុលក្នុងបរិយាកាស និង ជួយកាត់បន្ថយការចំណាយ។ ទន្ទឹមនឹងផលប្រយោជន៍ ការប្រើប្រាស់រថយន្ត សាធារណៈ ក៏មានភាព លំបាកផងដែរ គឺមានភាពយឺតយ៉ាវ ហើយកម្មវិធីប្រើប្រាស់រថយន្តសាធារណៈនៅក្នុងទូរស័ព្ទដៃមិនសូវដំណើរការល្អនោះទេ។

រដ្ឋាភិបាលបង្កើតគណៈកម្មការអន្តរក្រសួងអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ

0
រដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោ ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

ចិន ផ្តល់មូលនិធិហិរញ្ញវត្ថុ ២លានដុល្លារអាមេរិក សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ

0
ប្រទេសចិន បានផ្ដល់មូលនិធិហិរញ្ញវត្ថុ ចំនួន ២ លានដុល្លារអាមេរិក សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាង ឆ្នាំ២០២៣ រវាងកម្ពុជា-ចិន ដែលគាំទ្រគំនិតផ្ដួចផ្ដើម កិច្ចសហប្រតិបត្តិការលើគម្រោង ចំនួន ៩ នៅកម្ពុជា នៅថ្ងៃទី ១៥ មិថុនា ឆ្នាំ ២០២៣។

គ. ជ. ប អំពាវនាវដល់ពលរដ្ឋខ្មែរនៅបរទេស ឱ្យវិលត្រឡប់មកចូលរួមបោះឆ្នោត

0
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ. ជ. ប) បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការក្រៅប្រទេស ឱ្យវិលត្រឡប់មកស្រុកខ្មែរវិញ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី ២៣ ខែកក្កដា ខាងមុខនេះឱ្យបានគ្រប់គ្នាដើម្បីបំពេញតួនាទីជាប្រជាពលរដ្ឋ និង អនុវត្តសិទ្ធិរបស់ខ្លួន។

ម្ចាស់អាជីវកម្មសេវាកម្មកម្សាន្ត តម្រូវឱ្យរៀបបញ្ជីឈ្មោះបុគ្គលិករបស់ខ្លួនដើម្បីធ្វើ ប.ស.ស.

ប្រធានមន្ទីរទេសចរណ៍ រាជធានី ខេត្ត ត្រូវបានតម្រូវឱ្យចុះផ្សព្វផ្សាយ ដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ ក្នុងការរៀបចំបញ្ជីឈ្មោះបុគ្គលិករបស់ខ្លួនឱ្យបានគ្រប់គ្នា ដើម្បីស្នើទៅបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.)។

ករណី​ជំងឺ​គ្រុន​ឈាម​កើន​ឡើង រដ្ឋាភិបាល​ជំរុញ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន

0
ក្នុងដើមឆ្នាំ២០២៣នេះ មានអត្រាការឆ្លងជំងឺគ្រុនឈាមចំនួន ៣,៤៣៩ករណី និងមានមនុស្សស្លាប់ ៥នាក់ ដែលជាតួលេខមានការកើនឡើង២ ដង បើធៀបនិងឆ្នាំ២០២២ ដែលមានករណីឆ្លងចំនួន១,៣៥៤ ហើយមានអ្នកស្លាប់ត្រឹមតែ៣ នាក់ប៉ុណ្ណោះ។

លោកហ៊ុន សែនថានឹងផ្អាកជួបកម្មការិនីកម្មករ ត្រឹមថ្ងៃបើកយុទ្ធនាការបោះឆ្នោត

0
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានប្រកាសថារូបលោក នឹងត្រូវផ្អាកការជួបជាមួយកម្មការិនីកម្មករ ត្រឹមថ្ងៃបើកយុទ្ធនាការបោះឆ្នោត ប៉ុន្ដែលោកនឹងបន្តចុះជួបជាមួយកម្មការិនីកម្មករចាប់ពី៥ ទៅ១០ កន្លែងទៀត នៅតាមរោងចក្រដើម្បីចង់ដឹងពីសុខទុក្ខ ក្រោយការបោះឆ្នោត ឬក្រោយរាជរដ្ឋាភិបាលថ្មីកើតឡើង។

Latest News