គជប បដិសេធ លោក រ៉ុង ឈុន ឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តឱ្យគណបក្សភ្លើងទៀន
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បដិសេធចំពោះ លោក រ៉ុង ឈុន ជាបេក្ខជនឈរឈ្មោះលេខរៀងទី១នៃមណ្ឌលខេត្តកណ្ដាល ដោយសំអាងថា លោក មិនទាន់មាននីតិសម្បទាឡើងវិញក្រោយតុលាការផ្ដន្ទាទោស។
សហគមន៍ព្រៃឡង់ទាំងបួនខេត្តស្នើរដ្ឋាភិបាលទប់ស្កាត់បទល្មើសព្រៃឈើ ក្រោយលោក សៅ សុខា បញ្ជាឱ្យចុះបង្រ្កាប
បណ្តាញសហគមន៍ព្រៃឡង់ទាំងបួនខេត្តស្នើឱ្យមន្រ្តីរដ្ឋាភិបាលគួរមានចំណាត់ការទប់ស្កាត់បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់បន្ថែមទៀត ខណៈមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក សៅ សុខា បានបញ្ជាឱ្យមន្រ្តីថា្នក់ក្រោមចុះបង្រ្កាបបទល្មើសនាពេលថ្មីៗនេះ។
យុវជនស្ម័គ្រចិត្តមួយក្រុម ធ្វើយុទ្ធនាការរកថវិកាជួយសង់បន្ទប់សិក្សានៅកោះកុងក្រៅ
ក្រុមយុវជនស្ម័គ្រចិត្តមានសមាជិក ៤០នាក់ បានបង្កើតយុទ្ធនាការថ្មីមួយនៅតាមបណ្តាញសង្គម ដើម្បីកៀរគរថវិកាសង់បន្ទប់សិក្សា ២បន្ទប់បន្ថែម នៅក្នុងបឋមសិក្សាអាវឡាតាន់ដែលកំពុងខ្វះខាតអគារសិក្សា ស្ថិតក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។
អតីតមេដឹកនាំបក្សប្រឆាំងពីររូប បន្តផាត់ចេញពីឆាកនយោបាយក្រោយ គជប បញ្ចប់ការចុះបញ្ជីបេក្ខជនតំណាងរាស្រ្ត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបិទបញ្ចប់នីតិវិធីនៃការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះតំណាងរាស្រ្តនីតិកាលទី៧ ក្រោមអវត្តមានអតីតមេដឹកនាំបក្សប្រឆាំងចំនួនពីររូប ដែលអ្នកវិភាគមើលឃើញថា គណបក្សកាន់អំណាចបានរារាំងដៃគូប្រកួតរបស់ខ្លួនដែលមានសក្ដានុពលដោយទុកតែគណបក្សតូចៗ ឱ្យជ្រកក្រោមស្លាកសេរីពហុបក្សដើម្បីបំភាន់ក្រសែភ្នែកសហគមន៍អន្តរជាតិ។
គជប ទទួលយកបញ្ជីឈរឈ្មោះតំណាងរាស្រ្តគណបក្សភ្លើងទៀនទៅពិនិត្យ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលយកឯកសារនានារបស់គណបក្សភ្លើងទៀន ក្នុងការចុះបញ្ជីគណបក្សនយោបាយនិងបញ្ជីបេក្ខជនឈរឈ្មោះតំណាងរាស្រ្ត សម្រាប់ការប្រកួតប្រជែងការបោះឆ្នោតជាតិខាងមុខ ដើម្បីពិនិត្យជុំវិញភាពមិនប្រក្រតីណាមួយក្នុងរយៈពេលមួយសប្ដាហ៍មុននឹងសម្រេចទទួលស្គាល់ជាផ្លូវការ។
បទយកការណ៍៖ មេដឹកនាំសហជីពឯករាជ្យ ប្តេជ្ញាដើរតាមវីរភាព លោក ជា វិជ្ជា ទោះប្រឈមផ្លូវច្បាប់
ក្រុមមេដឹកនាំសហជីព តំណាងអង្គការផ្នែកសិទ្ធិមនុស្ស យុវជន និងកម្មករនិយោជិតប្រមាណ ៣០០នាក់ បានជួបជុំគ្នា ប្រារព្ធទិវាពលកម្មអន្តរជាតិ ឧសភា នៅមុខរដ្ឋសភា ដើម្បីសម្តែងមតិពីបញ្ហាប្រឈមរបស់កម្មករ និងបានដើរជាក្បួន ទៅគោរពរូបសំណាក លោក ជា វិជ្ជា ដែលត្រូវឃាតកបាញ់សម្លាប់កាលពីជិត ២០ឆ្នាំមុន។
សង្គមស៊ីវិល និងសកម្មជនបរិស្ថានថាក្រោយឃាតកម្មលើ លោក ឈុត វុទ្ធី បទល្មើសព្រៃឈើមានការកើនឡើងខ្លាំង
អង្គការសង្គមស៊ីវិល និងក្រុមសកម្មជនបរិស្ថានអះអាងដូចៗគ្នាថាក្រោយពីមានឃាតកម្មបាញ់សម្លាប់លោក ឈុត វុទ្ធី ករណីការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់នៅកម្ពុជាមានការកើនឡើងយ៉ាងខ្លាំង។
យុវជនចលនាមាតាធម្មជាតិ បារម្ភពីការបាត់បង់ឧទ្យានជាតិគិរីរម្យ ក្រោយរដ្ឋផ្តល់ដីមួយផ្នែកធំនៅតំបន់នោះ ឱ្យក្រុមហ៊ុនឯកជនកាន់កាប់
ក្រុមយុវជនចលនាមាតាធម្មជាតិ បង្ហាញការព្រួយបារម្ភពីការបាត់បង់ឧទ្យានជាតិគិរីរម្យ ក្រោយរដ្ឋាភិបាលអនុញ្ញាតឱ្យបុគ្គល និងក្រុមហ៊ុនឯកជន បានកាន់កាប់ដីមួយចំណែកធំនៃតំបន់ឧទ្យានជាតិនេះ។
ទិវាសេរីភាពសារព័ត៌មាន៖ តំណាងយូណេស្កូប្រចាំកម្ពុជា ថាអវត្តមានសារព័ត៌មានឯករាជ្យ នាំឱ្យបាត់បង់នូវសង្គមប្រជាធិបតេយ្យ
តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ចាត់ទុកថាសង្គមប្រជាធិបតេយ្យមួយដែលអវត្តមាននៃសារព័ត៌មានឯករាជ្យគឺគ្រាន់តែជាសង្គមប្រជាធិបតេយ្យស្រមោល ខណៈអង្គការសង្គមស៊ីវិលនានាជំរុញឱ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិសេរីភាពអ្នកសារព័ត៌មានក្នុងការបំពេញវិជ្ជាជីវៈរបស់ខ្លួន ជាពិសេសនៅមុន និងអំឡុងពេលបោះឆ្នោតខាងមុខ ដោយពួកគេអះអាងថា សេរីភាពរបស់អ្នកសារព័ត៌មានស្ថិតក្នុងហានិភ័យ និងភាពភ័យខ្លាចដែលត្រូវការផ្ដល់សេវាគាំពារនិងជួយសង្គ្រោះជាបន្ទាន់។
បទយកការណ៍ ៖ ពលរដ្ឋនៅម្តុំផ្សារអង្គស្នួលត្អូញត្អែរធូលីដីហ៊ុយនាំឱ្យប៉ះពាល់ដល់របររកស៊ី
ធូលីដីពណ៌សរក្បុស នៅលើកំណាត់ផ្លូវជាតិលេខ៤ ចំណុចមុខផ្សារអង្គស្នួល ក្នុងឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល បានហ៊ុយទ្រលោមចូលផ្ទះរបស់អ្នកភូមិបង្កផលប៉ះពាល់ដល់មុខរបររកស៊ីរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅអមសងខាងផ្លូវជាង១ឆ្នាំមកហើយ។
មន្រ្តីបក្សភ្លើងទៀនខេត្តកណ្តាល ដែលត្រូវលុបឈ្មោះចេញពីក្របខណ្ឌចោទថារើសអើងខាងនយោបាយ
មន្រ្តីមួយរូបដែលកំពុងបម្រើការ នៅក្នុងសាលាខេត្តកណ្តាលទទួលបន្ទុកជាមន្រ្តីរដ្ឋបាល អះអាងថា ខ្លួនត្រូវបានថ្នាក់លើលុបឈ្មោះចេញពីក្របខណ្ឌជាមន្រ្តីរាជការស៊ីវិល ព្រោះតែគាំទ្រ និងមាននិន្នាការនយោបាយ ទៅគណបក្សផ្សេងក្រៅពីគណបក្សប្រជាជនកម្ពុជា។
សាច់ញាតិជនជាប់ឃុំដែលត្រូវឆ្មាំគុកខេត្តត្បូងឃ្មុំ ប្រើហិង្សារហូតពិការភ្នែកទាមទាររកយុត្តិធម៌
សាច់ញាតិជនជាប់ឃុំម្នាក់ដែលត្រូវមន្ត្រីពន្ធនាគារខេត្តត្បូងឃ្មុំ ប្រើហិង្សាបណ្តាលឱ្យពិការភ្នែកម្ខាង បានអំពាវនាវឱ្យអាជ្ញាធរដាក់ទោសលើមន្រ្តីបង្កហេតុ និងទាមទារសំណងថ្លៃព្យាបាល ក្រោយមិនទាន់មានចំណាត់ការផ្លូវច្បាប់ជុំវិញករណីនេះ។
សហគមន៍ដូនឪក្នុងខណ្ឌដង្កោដាក់ញត្តិជាថ្មីជំរុញឱ្យរដ្ឋបាលរាជធានីភ្នំពេញពន្លឿននីតិវិធីចេញប្លង់កម្មសិទ្ធិ
សហគមន៍ដូនឪចំនួន ៦០នាក់ តំណាងឱ្យ ១០១គ្រួសារ ក្នុងខណ្ឌដង្កោ ដែលបារម្ភពីការបណ្ដេញចេញដោយបង្ខំ បានដាក់ញត្តិកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ដោយស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ជួយពន្លឿននីតិវីធីក្នុងការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគេឱ្យបានឆាប់ ប្រយោជន៍ដើម្បីមានភាពរឹងម៉ាំតាមផ្លូវច្បាប់។
ក្រុមហ៊ុន Google សហការជាមួយគ.ជ.ប ទប់ស្កាត់ព័ត៌មានក្លែងក្លាយ
តំណាងក្រុមហ៊ុន Google កាលពីថ្ងៃទី២៤ មេសា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប អំពីការទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានខុសច្បាប់។
ក្រុមយុវជននាំគ្នាដាក់ញត្តិទៅកាន់ក្រសួងដើម្បីស្នើឱ្យបន្តស្វែករកយុត្ដិធម៌ជូនលោក ឈុត វុទ្ធី
ក្រុមយុវជនប្រមាណជា៣០នាក់ បាននាំគ្នាដាក់ញត្ដិទៅកាន់ក្រសួងយុត្ដិធម៌ដើម្បីស្នើឱ្យស្វែករកយុត្ដិធម៌ជូនលោកឈុត វុទ្ធីដែលជាសកម្មជនការពារធនធានធម្មជាតិក្នុងប្រទេសកម្ពុជា។
សកម្មជនបរិស្ថាន៖ មរណៈភាពលោក ឈុត វុទ្ធី នឹងមិនរារាំងដល់ការការពារព្រៃឈើឡើយ
សកម្មជនការពារបរិស្ថានថា ការស្លាប់របស់លោក ឈុត វុទ្ធី មិនធ្វើឱ្យអ្នកការពារព្រៃឈើដទៃទៀតភ័យខ្លាចនោះទេ។ ការលើកឡើងដូច្នេះធ្វើឡើងខណៈខួប១១ឆ្នាំនៃមរណៈភាព លោក ឈុត វុទ្ធី ដែលត្រូវគេបាញ់សម្លាប់កាលពី១១ឆ្នាំមុន។