fbpx
ប្រព័ន្ធអប់រំកម្រិត​​សាកល​វិទ្យា​ល័យ​​កម្ពុជា​​កំពុង​​មាន​​ភាព​រីក​ចម្រើន​​គួរ​​កត់​សម្គាល់​​ ដោយ​មាន​ស្ថាប័ន​ជា​ច្រើន​ផ្តល់​កម្ម​វិធី​សិក្សា​​ផ្សេងៗ​គ្នា​សម្រាប់​ការ​សិក្សាថ្នាក់​បរិញ្ញា​បត្រ​។ ខណៈ​ពេល​ដែល​សាកល​វិទ្យា​ល័យ​មួយ​ចំ​នួន​មាន​កម្ម​វិធី​សិក្សា​បែប​ទូលំទូលាយ​ (General Education) ទៅលើ​មុខ​ជំនាញ​ណា​មួយ​ ​ សាកល​វិទ្យា​ល័យ​ខ្លះ​ទៀត​ផ្តល់​ឯកទេស ​ឬ​ហៅ​ជាភាសា​អង់គ្លេសថា​ Specialization ឬ minor ដើម្បី​ឱ្យ​និសិ្សត​ ​ឆ្នាំទី​៣ឬ​ទី​៤ ជ្រើស​រើស​យកការសិក្សាស៊ីជម្រៅ​លើផ្នែក​ណា​មួយ​ក្នុងមុខ​ជំនាញមួយនោះ។ ជម្រើសសិក្សានេះធ្វើឱ្យមានសំណួរសំខាន់មួយ៖ តើសិស្ស ឬនិស្សិតចង់បានកម្មវិធីសិក្សា​ដែលមានឯកទេស ឬពួកគេចូលចិត្តកម្មវិធីសិក្សា​អប់រំដែលមានលក្ខណៈទូលំទូលាយជាង នៅក្នុង​មុខជំនាញដែល​ពួក​គេជ្រើស​រើស​? Newsroom Cambodia  បានសម្ភាសនិស្សិតមួយចំនួនមកពីសាកលវិទ្យាល័យផ្សេងៗ​គ្នាដើម្បីស្វែងយល់ពីគំនិត​របស់​​ពួកគេលើភាពចាំបាច់ទាំងនេះ។ កញ្ញា​ គីម​ ជាលីន​ អាយុ​២៣ឆ្នាំ​ ជា​និស្សិតនៃ​​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​...
តុលាការនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន​សមាជិកគណបក្សភ្លើងទៀន លោក ខឹម ចាន់វណ្ណៈ និងអ្នកស្រី ឆាយ ចិន្តា នៅពន្ធនាគារ​​​ជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងសំណុំរឿង​​​ ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង។
ក្នុងស​ប្ដាហ៍ទី៥នេះ ខ្ញុំបា​នទទួលការពន្យ​ល់យ៉ា​ងក្បោះ​ក្បា​យពីលោកគ្រូខ្មែរ ​និងបរទេសទាក់ទ​ង និ​ងការសរសេរ​ព័ត៌មាន និងកា​របែងចែ​កព័ត៌មា​នរវាង​ការស​រសេរ ​Break​ News និ​ង Feature។

Group I | Week 1

0
By the end of Week 1 journalism trainees were out in the field chasing stories.
កាល​នៅ​វិទ្យាល័យមាន​​មនុស្ស​ជា​ច្រើន​មិនបាន​គិត​គូរទៅលើ​រឿងអនាគតទេ ប៉ុន្តែមាន​មនុស្ស​មួយ​ចំនួន​តូចប៉ុណ្ណោះដែលពួកគាត់​បាន​​គិតគូរ​​ទៅលើ​រឿង​នេះ​ ហើយ​ភាគច្រើនអ្នក​ដែល​មិន​បានគិត​គូរទៅ​លើ​រឿ​ងនេះ ​​ពួក​គាត់បាន​យក​ពេល​ផ្តោត​ទៅ​លើ​ការ​សិក្សា​តែ​មួយ​មុខគត់​​។
When I work as a lifestyle journalist, I write easy articles. I don’t care too much about sources, interviews or quotes.
A wise old man once said, “There are two types of pain. One that hurts you and the other that changes you.”
សម្រាប់អ្នកទេសចរ និងប្រជាជនរស់នៅរាជធានីភ្នំពេញ ប្រាកដណាស់ថា មិនអាចរំលង ការចូល​ទស្សនា ឬតែងបានមកលំហែ​នៅតំបន់រាជវាំងប្រវត្តិសាស្ត្រ ព្រមទាំង​ជា​ទី​សក្ការៈ​បូជា​មួយ​នាទី​ប្រសព្វ​នៃច្រាំងទន្លេបួនមុខ មានមេគង្គលើ មេគង្គក្រោម ទន្លេ​សាប និង​ទន្លេ​បាសាក់ ដែលជាកន្លែងប្រជុំតំបន់សេដ្ឋកិច្ច វប្បធម៌ ប្រវត្តិសាស្រ្ត និង​ជា​ទីក្រុង​ប្រមូល​ផ្ដុំ​ធំ​ជាងគេ​​​នៅ​កម្ពុជា។ ប្រសិនបើ​អ្នកធ្លាប់បានចូលទស្សនាព្រះបរមរាជវាំងខ្មែរ ឬនាមហៅជាផ្លូវការថា ព្រះ​បរម​រាជ​​វាំង​ចតុមុខ​ស្រីមង្គលមហានគរ អ្នកប្រហែលអាចប្រទះភ្នែកនឹង​រាជដំណាក់មួយ ដែល​មាន​ទម្រង់រចនាប័ទ្មប្លែកគេ ដោយសង់ឡើងអំពីលោហធាតុ​ប្រៀបបាននឹង កូន​វីឡា​រាង​តូច​ច្រឡឹង​ពណ៌​ស​ស្រអាប់ មានពី​រថ្នាក់ រំលេចជាក្បាច់រចនា ស្រដៀងគ្នាលើក្រោម និង​អម​លម្អរ​ដោយ​ដំបូល​នាឡិកា និងកំពូលប៉មកណ្ដឹង​នៅខាងលើបង្អស់​នៃវិមាន ដែល​ដំណាក់​មួយ​នេះ សង់​ឈរ​តាំង​ពី​មុខ​ប្រាសាទ​ពណ៌​មាស​ទ្រវែង​មួយ មាន​លម្អរហោជាង​ ជាច្រក​ទ្វារ​អម​សង​ខាង មើល​ទៅ​ពិត​ជា​ស្អាត​ប្លែក និង​ទី​ចាប់​អារម្មណ៍ ក្នុង​ចំណោម​ស្ថាបត្យក​ម្ម​ផ្សេងៗទៀត​នៃរាជវាំង​សម្រាប់ក្រុមអ្នកទេសចរ...
Once upon a time, there was a rumor about “holy green beans” that spread throughout the kingdom. According to this tale, “Everyone must eat green beans before sunrise or die” from SARS, a well-known flu that killed many people in Asia.
ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីឆ្លងជំងឺផ្តាសាយ​ថ្មី​ ទៅលើ​ក្មេង​ប្រុស​អាយុ ១៦ឆ្នាំម្នាក់ទៀត រស់​នៅភូមិកាបូ១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែល​ត្រូវ​ជាបង​ប្រុស​របស់កុមារា​ម្នាក់​​ដែលបានស្លាប់ដោយសារជំងឺនេះកាលពីពេលថ្មីៗនេះ។
នៅពេល​និយាយ​ដល់​ពាក្យ​ថា «នយោបាយ» ប្រជាជន​កម្ពុជា​មួយ​ចំនួន​​ហាក់​​​មិន​សូវ​ចង់​តាម​ដាន មិន​សូវ​ចង់​គិត និង​ត្រិះរិះ​ពិចារណា នូវ​ហេតុការណ៍​ទាំងពួង​ដែល​បាន​កើតឡើង​ក្នុង​សង្គម​ជាតិ​ ​​ ជាពិសេស​​ពាក់ព័ន្ធ​នឹង​បញ្ហា​​ស​ន្តិសុខ​ជាតិ ការ​ការពារជាតិ គោលនយោបាយការបរទេស និង គោលនយោបាយរូបិយវត្ថុ​ជាដើម។
បុរស​មានមាឌតូចល្អិត សំម្បុរខ្មៅស្រអែម​ម្នាក់​​ កំពុងអង្គុយញុំាកាហ្វេ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​នៅ​រាជធានីភ្នំពេញ កំពុងប្រើ​បណ្តាញ​សង្គម​ហ្វេសប៊ុកជាមួយ​ទឹក​មុខ​ញញឹម​ស្រស់​ស្រាយ​។
Newsroom Cambodia on Wednesday made its first contribution to a name-brand news outlet.
ខ្ញុំបាទឈ្មោះ យី សារ៉ាត់។ នៅសប្តាហ៍ទី៤នេះ ខ្ញុំបានចេញទៅ យកព័ត៌មាន អំពីការធ្វើកូដកម្ម របស់បុគ្គលិក ណាហ្គាវើលដ៍។ យកព័ត៌មាន នៅខាងក្រៅ បានធ្វើឲ្យ ខ្ញុំស្គាល់ ពីរបៀបធ្វើ ព័ត៌មាននៅខាងក្រៅ ស្គាល់បងៗអ្នកសារព័ត៍មាន និងដឹងពីសកម្មភាព ជាក់ស្ដែងរបស់រឿង។
គម្រោងទំនប់វារីអគ្គិសនីសេសានក្រោមពីរ ត្រូវបានសិក្សាសាកល្បងជាច្រើនតាំងពីឆ្នាំ១៩៩៩ ហើយ​នៅ​ចុងក្រោយ​ ទីស្ដី​ការគណៈរដ្ឋ​មន្រ្តីបានសម្រេច​យល់ព្រម​លើ​គម្រោង​នេះក្នុងខែវិច្ឆិកា ឆ្នាំ​២០១២។ ការសាង​សង់​នេះ​បាន​ចាប់ផ្ដើម​ក្នុងខែកុម្ភៈ ឆ្នាំ២០១៤​ ហើយវារីអគ្គសនីត្រូវបានបើកដំណើរនៅឆ្នាំ២០១៧ ដោយ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដល់​ខេត្ត​កំពង់ចាម និង​ខេត្តក្រចេះ។
មន្ត្រីសង្គមសុីវិលបង្ហាញការសាទរចំពោះ​«ផែនការយុទ្ធសាស្រ្តនារីរតនៈទី៦»ថ្មី ដែល​មាន​​ចក្ខុវិស័យលើកកម្ពស់​សមភាព​យេនឌ័រ ក៏ប៉ុន្តែក្រុមសង្គមសុីវិលចង់ឃើញ មានការអនុវត្តផែនការនេះឲ្យបាន​ទូលំ​ទូលាយ និងមានប្រសិទ្ធិភាព។ ការលើក​ឡើងនេះ កើតមានក្រោយក្រសួង​កិច្ចការនារី បានដាក់សម្ពោធ​«ផែនការយុទ្ធសាស្រ្ត​នារី​រតនៈទី៦» កាលពី​ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤នេះ។ ផែនការ​យុទ្ធសាស្ត្រ​៥ឆ្នាំ នារីរតនៈទី៦ ឆ្នាំ២០២៤-​២០២៨នេះ គឺជាផែនការមេដើម្បីបង្កើន​ការប្តេជ្ញាចិត្ត​រួមគ្នាពី​គ្រប់ភាគី​ពាក់ព័ន្ធ ក្នុងនោះ​រួមមាន​សង្គមស៊ីវិល​ផងដែរ ដើម្បី​លើកកម្ពស់​ ​ចក្ខុវិស័យ​សមភាព​យេនឌ័រ និង​បង្កើនភាព​អង់អាច​ដល់ស្ត្រី​នៅកម្ពុជា។ នារីរតនៈទី៦ ផ្តោតសំខាន់លើការបញ្ជ្រាបយេនឌ័រអាទិភាពចំនួន៦ រួមមាន ទី១ បង្កើនភាពអង់អាច​ផ្នែកសេដ្ឋកិច្ច​របស់ស្ត្រី ទី២ លើកកម្ពស់​សីលធម៌​សង្គម តម្លៃស្ត្រី​និង​គ្រួសារ​​ខ្មែរ ទី៣ លើកកម្ពស់​សុខុមាលភាព​របស់ស្ត្រី​និងក្មេងស្រី ទី៤ កិច្ចការពារ​ផ្លូវច្បាប់​សម្រាប់​ស្ត្រី​និងក្មេងស្រី...