Hello everyone, I am Engly Tuy. In my journalism career, everybody has called me Sakura. I studied tourism and hospitality, as well as English...
ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានប្រាប់ញូវន៍រូមខេមបូឌា(Newsroom Cambodia) នៅថ្ងៃទី២៦ មីនានេះថាស្ថានទូតគោរពឯករាជ្យភាពរបស់តុលាការសហរដ្ឋអាមេរិក ចំពោះការចេញ សេចក្ដីសម្រេចថាលោកគ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះគ្មានទោស និងបានដោះលែងរូបលោក។
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា សរសេរនៅក្នុងសារអេឡិចត្រូនិកយ៉ាងដូច្នេះថា ៖«ស្ថានទូតគោរពឯករាជ្យភាពរបស់តុលាការសហរដ្ឋអាមេរិក និងសេចក្តីសម្រេចមិនលំអៀងដែលវិនិច្ឆ័យដោយគណៈវិនិច្ឆ័យតាមរយៈដំណើរការត្រឹមត្រូវ»។
លោកគ្រី ម៉ះផលប្រធាននាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះត្រូវបានតុលាអាមេរិកចេញសេចក្ដីសម្រេចថាគ្មានទោសនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។
លោកគ្រី ម៉ះផល បានត្រលប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី២៦ ខែមីនាម្សិលមិញនេះ ក្រោយលោករងការជាប់ឃុំ នៅអាមេរិច...
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមានដល់បុគ្គលទាំងឡាយណាដែលយកកម្ពុជា ជាទីតាំងដើម្បីប្រព្រឹត្តសកម្មភាពមិនល្អ ហើយធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជា ហើយត្រូវអនុវត្តតាមច្បាប់។
សរុបមកមួយសប្តាហ៍ដំបូងនៅ Newsroom Cambodia ជាបទពិសោធន៍ជីវិតដ៏ថ្មីសន្លាងមួយ និងជាការចងចាំមួយដ៏ល្អ។
ក្រុមអ្នកវិភាគបានលើកឡើងថា ការបង្កើតក្រុមទប់ស្កាត់ចរន្តជ្រុលនិយមដោយគណបក្សប្រជាជនកម្ពុជា ជាការបង្ហាញពីការបែកបាក់ផ្ទៃក្នុងកម្ពុជា និងជាការធ្វើឱ្យមានភាពមិនច្បាស់លាស់រវាងគណបក្សនយោបាយ និងរដ្ឋាភិបាល ខណៈពួកគេថាការទប់ស្កាត់បញ្ហាផ្សេងៗក្នុងសង្គមជាតួនាទីរបស់រដ្ឋាភិបាល មិនមែនការទទួលខុសត្រូវរបស់គណបក្សនយោបាយទេ។
Dreams are invisible. They don’t exist, but dreams might come true during hard times.
មានមនុស្សជាច្រើនបានឆ្លងកាត់នូវបទពិសោធន៏ដ៏ល្វីងជូរចត់ ក្នុងព្រឹត្តិការណ៏សង្គមអវិជ្ជមានជាច្រើន ហើយព្រឹត្តិការណ៏ទាំងនោះបានដិតដាមនិងតាមគម្រាមកំហែងពួកគេជាប់ក្នុងចិត្ត ដោយពុំមានថ្នាំក្នុងការព្យាបាលឲ្យបានជាសះស្បើយនោះទេ។
ការសិក្សា គឺជាកំណប់ទ្រព្យដ៏ឧត្តុង្គឧត្តមសម្រាប់មនុស្សលោកដែលត្រូវការគ្រប់ទីកន្លែង។ នៅកម្ពុជាមានការអប់រំបែងចែកជា៣កម្រិត៖ បឋមសិក្សា មធ្យមសិក្សា និង ឧត្តមសិក្សា។ ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយ ចំនួនកុមារដែលបានចុះឈ្មោះចូលរៀននៅកម្ពុជាមានភាពប្រសើរឡើង។ នាប៉ុន្មានឆ្នាំចុងក្រោយនេះ កម្មវិធីអប់រំកម្រិតថ្នាក់បឋមសិក្សា មានចំនួនកុមារចុះឈ្មោះចូលរៀនប្រមាណ ៩៧ ភាគរយ។ នេះបើយោងតាមអង្គការយូនីសេហ្វ។ ទោះជាយ៉ាងណា ការអប់រំកម្រិតទាបនៅកម្ពុជា ក៏មានបញ្ហាប្រឈម និងភាពអវិជ្ជមានផងដែរ ដូចជាការបោះបង់ការសិក្សារបស់សិស្សជាដើម។
កញ្ញា កេង ចាន់នូ ជាសិក្ខាកាមមកពីញូសន៍រូមខេមបូឌា (Newsroom...
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (ទ.ក.ប.ដ.) ឬជាភាសាអង់គ្លេសហៅថា Cambodia Anti-Doping Agency (CADA) ដើម្បីចូលរួម អនុវត្តអនុសញ្ញាអន្តរជាតិប្រឆាំងការប្រើប្រាស់សារធាតុដូប៉ា ក្នុងវិស័យកីឡា។ នេះបើយោងតាមអនុក្រឹត្យស្តីពីការបង្កើតទីភ្នាក់ងារប្រឆាំងដូប៉ា ដែលទើបនឹងផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៤នេះ។ អនុក្រឹត្យនេះ ត្រូវបានចុះ ហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៥ ខែមិនាកន្លងទៅ។
ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ានេះ ត្រូវបានបង្កើតឡើងតាមសំណើររបស់លោក...
កម្ពុជាជាប្រទេសមានអាកាសធាតុក្តៅ ហើយសើម។ ពន្លឺព្រះអាទិត្យនៅកម្ពុជាជាទូទៅមានភាពក្ដៅខ្លាំង។ ដោយសារការវល់ក្នុងការងារប្រចាំថ្ងៃ ធ្វើឲ្យមនុស្សយើងម្នាក់ៗភ្លេចក្នុងការថែររក្សាស្បែក ដែលរងការប៉ះពាល់ជាខ្លាំងដោយសារកម្ដៅថ្ងៃ។ កម្តៅថ្ងៃអាចបណ្ដាលឲ្យស្បែកស្ងួត មិនថាដងខ្លួន ឬ ស្បែកមុខទេ។
នេះជាបទពិសោធន៏មួយថ្មីសម្រាប់មនុស្សគ្រប់គ្នាដែលកំពុងរស់នៅលើភពផែនដីត្រូវតែឆ្លងកាត់និងសម្របខ្លួនដើម្បីរស់នៅ។ ពិភពលោកនេះអាចនឹងមានរឿងល្អៗបើសិនជាយើងព្យាយាមមើលឃើញអ្វីៗដែលកើតឡើងក្នុងន័យវិជ្ជមានជាជាងអវិជ្ជមាន។
ការប្រើពេលវេលាស្ងប់ស្ងាត់មួយម៉ោងឲ្យមានប្រសិទ្ធិភាពខ្ពស់បំផុតដោយប្រើ Sphere of Silence
ព្រះអាទិត្យតែងតែរះនៅពេលព្រឹក ហើយលិចទៅវិញនៅពេលរសៀល គ្មាននរណាម្នាក់ដែលអាចឃាត់បានទេ។ វាជាដំណើរធម្មជាតិ ឬយើងអាចនិយាយបានថាជាតួនាទីរបស់ព្រះអាទិត្យ ដែលធម្មជាតិ បានបង្កើតមក ។ ម្យ៉ាងវិញទៀតភាពស្រស់ស្អាតរបស់ ព្រះអាទិត្យនៅពេលជិតអស្តង្គត ក៏បានទាញយកចំណាប់អារម្មណ៍របស់មនុស្សជាទូទៅ ផងដែរ។
The Newsroom today hosted the Cambodian Center for Independent Media's attorney for a discussion on the Press Law.
ភ្នំពេញ៖ ក្រសួងបរិស្ថានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាភាពស្អាត ទុកដាក់សំរាមឱ្យមានរបៀបរៀបរយ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជាពិសេសនាបុណ្យចូលឆ្នាំខ្មែរខាងមុខ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានចេញនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។
ការអំពាវនាវនេះ ធ្វើឡើងក្រោមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធាន «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានក្លាយជាចលនាមួយនៃភាពស្អាតនិងធ្វើឱ្យប្រជាជនកម្ពុជាទទួលបានបរិស្ថានស្អាត។
សេចក្តីជូនដំណឹងលើកឡើងថា៖«ប្រជាពលរដ្ឋទាំងអស់មិនថាព្រះសង្ឃ អង្គការមិនមែនរដ្ឋាភិបាល កម្មការីរោងចក្រ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សបន្តចូលរួម ការពារបរិស្ថានស្អាតតាមរយ:ការកាត់បន្ថយថង់ប្លាស្ទិកជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ»។
ការចូលរួមចំណែកនៃចលនាភាពស្អាតនេះ នឹងធ្វើឱ្យបរិស្ថានគ្មានសំរាម សំណល់ប្លាស្ទិកនៅតាមទីកម្សាន្ត និងរមណីយដ្ឋាននានា ជាពិសេសនៅតាមផ្ទះរបស់ប្រជាពលរដ្ឋ និងកន្លែងសេវាកម្មទាំងអស់ដែលនឹងផ្តល់ភាពរីករាយ និងសុខុមាលភាពនាបុណ្យចុលឆ្នាំខ្មែរខាងមុខ។
សេចក្តីជូនដំណឹងដដែលបន្ថែមទៀតថា៖«ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមចលនាភាពស្អាតនិងបោសសំរាម...
Compost is a significant part of making every kind of plants grow naturally, without chemicals needed, and which produces an extremely good output. Generally,...