Home Blog Page 20

​រដ្ឋាភិបាល និងសង្គមសុីវិល មើលឃើញខុសគ្នាជុំវិញស្ថានភាព​សេរីភាព​សារព័ត៌មាន​​

ក្រសួងព័ត៌មាន កាល​ថ្ងៃ​ទី​៣០ ខែ​មេសា​ ឆ្នាំ​២០២៤ បានចេញផ្សាយលទ្ធផលស្ទង់​មតិសរុប​មួយ ដែលក្រសួងអះអាងថា​ ​អ្នក​សារ​ព័ត៌​មាន​ចំនួន​​ ៧៩,៨% ក្នុងចំណោមអ្នក​ចូលរួម​ឆ្លើយក្នុង​ការស្ទង់​មតិ យល់ឃើញថា​សេរីភាព​​សារព័ត៌មាន​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង។ បើ​តាម​សេច​ក្តី​​ប្រកាសរបស់​​​ក្រសួង​ព័ត៌​មាន​ ​សេរី​ភាព​សារព័ត៌​មាន​ជា​កាតាលី​ករ​មួយ​ដ៏​ចាំបាច់​​សម្រាប់​អភិវឌ្ឍ​ប្រទេស​ជាតិ​។​​ ក៏ប៉ុន្តែសង្គមសុីវិល និងអ្នកឃ្លាំមើលវិស័យសារព័ត៌មានយល់ឃើញថាសេរី​ភាព​សារព័ត៌មាន​នៅ​កម្ពុជាសេរីភាពសារព័ត៌មានកម្ពុជា មានភាពប្រសើរចំណុចខ្លះ និងខ្លះទៀតនៅ​មានភាព​ខ្វះខាត​​នៅឡើយ។ ហើយពួកគេទទូច​ឱ្យ​រាជរដ្ឋា​ភិបាលធានា​សុវត្ថិភាព ជួយ​​គាំទ្រផ្នែក​ច្បាប់​​ និង​​សហការកែលំអចំណុចខ្សោយដែលរារាំងដល់ការបំពេញការងាររបស់អ្នក​សារព័ត៌មាន។ លោក​ ណុប វី នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​កាសែត​កម្ពុជា​ (CamboJa) បាន​ប្រាប់ Newsroom...

អ្នកតាមដានសង្គម ចង់ឃើញប្រសិទ្ធភាពនៃការគ្រប់​គ្រង​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍

អ្នកតាមដានសង្គម​ ចង់ឃើញប្រសិទ្ធភាពនៃ​ក្រុម​ការងារ​គ្រប់គ្រង​ការផ្សាយ​ពាណិជ្ចកម្ម គ្រឿង​ស្រវឹង និង​ទទូចឲ្យមានការ​បញ្ឈប់​កា​រ​ផ្សាយ​ពាណិជ្ជកម្ម​ ដើម្បី​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត​ឡើង​ដោយ​សារ​អ្នក​បើកបរ​ស្រវឹង​។ ការលើកឡើងនេះ កើតមានឡើងក្រោយ​រាជ​រដ្ឋា​ភិ​បាល​ចេញ​សេចក្តី​សម្រេច​បង្កើត​ក្រុម​ការងារ​គ្រប់គ្រង​ការផ្សាយ​ពាណិជ្ចកម្ម​ផលិតផល​គ្រឿង​ស្រវឹង​ដែល​ហៅកាត់​ថា​ក.គ.ផ.ស.​ដែល​មាន​រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន​ជា​ប្រធាន​។ យោងតាមសេចក្តីសម្រចដែលចុះ​ហត្ថលេខា ដោយ​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត​ កាលពីថ្ងៃទី​១២ ខែ​មេសា​ឆ្នាំ​២០២៤​ ​ ក្រុម​ការងារនេះ ទទួលបន្ទុក​កំណត់វិធានការ និងរៀបចំសណ្តាប់ធ្នាប់​នៃការគ្រប់គ្រង​ការផ្សាយ​ពាណិជ្ចកម្ម​​​ផលិតផលគ្រឿងស្រវឹង​តាមគ្រប់មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយ​ និងការដាក់​តាំង​ជា​សាធារណៈគ្រប់ទីកន្លែង ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាពសង្គម។ សេចក្តី​សម្រេចបង្កើត​ក្រុម​ការងារដដែល ដែល Newsroom​ Cambodia​ ​បាន​ទទួល​នៅ​ថ្ងៃ​ទី​២៩ ​ខែ​មេសា​...

ក្រសួងយុត្តិធម៌កំពុងពិនិត្យលទ្ធភាពដើម្បីបន្ធូរបន្ថយទោសឱ្យទណ្ឌិតក្នុងពិធីបុណ្យជាតិឆ្នាំ២០២៤

សមាជិកគណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតកំពុងពិនិត្យលទ្ធភាពក្នុង​ការរៀបចំសំ​ណើ​​​រ​សម្រាប់ស្នើសុំគោលការណ៍បន្ធូរបន្ថយទោស និងលើកលែងទោសបម្រើឱ្យសេចក្តីត្រូវការ​សម្រាប់បុ​ណ្យ​​ជាតិសំ​ខាន់ៗ​ នៅក្នុងឆ្នាំ២០២៤ខាងមុខនេះ។ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានដឹកនាំការពិនិត្យបញ្ជីឈ្មោះទណ្ឌិត លោក គឹម សន្តិភាព ឱ្យ​ដឹង​​តាមរយៈការចុះផ្សាយរបស់កាសែតក្នុងស្រុក នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នេះថា នៅចំពោះ​​មុ​ខ​​នេះ គណៈកម្មការជាតិដែលមានការចូលរួមពីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ផង បានរៀបចំកិច្ចពិ​គ្រោះ​យោ​​បល់ ដោយពិនិត្យទៅលើការបើកផ្លូវឱ្យមានការស្នើសុំបន្ធូរបន្ថយទោស និងលើ​​ក​​​លែង​ទោស សម្រា​ប់​បុ​​ណ្យចូលឆ្នាំថ្មី​ និងបុណ្យវិសាខបូជា ខាងមុខនេះ។ ប្រភពបន្តថា៖«ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស រួមជាមួយឯកឧត្តម...

អ្នកវិភាគសង្គមមើលឃើញថាកម្ពុជាបានទាញយកអត្ថប្រយោជន៍ពីការចូលជាសមាជិកអាស៊ាន

អ្នក​វិភាគ​សង្គមមើល​ឃើញ​ថា ក្នុងរយៈពេល២៥ ឆ្នាំមកនេះ កម្ពុជា​បាន​ទាញ​យក​ផល​ប្រយោជន៍​ជា​​ច្រើ​ន​ពី​សមាគម​អាស៊ាន​​ទាំង​ផ្នែក​សន្តិសុខ ការ​ទូត និង​ផ្នែក​សេដ្ឋកិច្ច ប៉ុន្តែក៏មានបញ្ហាប្រឈមមួយចំ​​នួនដែរ ក្នុងពេលដែលកម្ពុជាទទួលបានផលវិជ្ជមាន ក្នុងក្របខណ្ឌអាស៊ាននេះ។ កម្ពុជា បាន​ចូល​ជា​សមាជិក​អាស៊ាន​កាល​ពី​ថ្ងៃ​ទី​៣០ ​ខែ​មេសា ឆ្នាំ​១៩៩៩។ គិត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​ទី​១០​របស់​អាស៊ាន​ មានរយៈ​ពេល​២៥ឆ្នាំ​ហើយ។នៅ​ថ្ងៃ​អង្គារ ​ទី​៣០ ខែមេសា​នេះ គឺ​ជា​ខួប​រយៈ​ពេល​២៥​ឆ្នាំ ​ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​​​​កាត់​ថា អាស៊ាននេះ។ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា...

CCHRធ្វើយុទ្ធនាការតាមអនឡាញដើម្បីលើកកម្ពស់សិទ្ធិសេរីភាពអ្នកសារព័ត៌មាន

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលហៅកាត់ថា CCHR រៀបចំយុទ្ធនាការនៅការិយាល័យ និងតាមអនឡាញដើម្បីផ្តល់ព័ត៌មានដល់សាធារណៈជនអំពីទិវាសេរីភាពសារព័ត៌មានពិភពលោក និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃសេរីភាពខាងការបញ្ចេញមតិ និងបង្ហាញអំពីតួនាទីរបស់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅក្នុងសង្គមប្រជាធិបតេយ្យ​។​ នៅក្នុងយុទ្ធនាការតាមអនឡាញនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានឹងមានរៀបចំព្រឹត្តការណ៍ជាច្រើនដូចជា ចេញផ្សាយកម្រងសំណួរនៅលើប្រព័ន្ធអនឡាញស្តីពី សេរីភាពសារព័ត៌មាន សិទ្ធិទទួលព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ ផ្សព្វផ្សាយឡើងវិញនូវជីវប្រវត្តិរបស់អ្នកសារ ព័ត៌មាន១០រូប នៅលើទំព័រហ្វេសប៊ុករបស់ ម.ស.ម.ក។ បន្ថែមពីលើនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏នឹងចេញផ្សាយនូវបណ្ណព័ត៌មានស្តីពីស្ថានភាពនៃសេរីភាពសារ ព័ត៌មាននៅកម្ពុជាផ្សាយឡើងវិញនូវវីដេអូជីវចល ស្តីពីសេរីភាពសារព័ត៌មាន(កម្លាំងចិត្ត)និងបទចម្រៀ​​ងហ៊ីបហប់ស្តីពីសិទ្ធិទទួលព័ត៌មាន (ព័ត៌មានសេរី) នៅលើទំព័រ ហ្វេសប៊ុករបស់ខ្លួន ជាដើម។ ទន្ទឹមនឹងនេះ...

កម្រងរូបភាព៖ សិប្បកម្មតម្បាញសូត្រ​​ ឃុំកោះឧកញ៉ាតី

សិប្បកម្មតម្បាញសូត្រ រមណីយដ្ឋានចម្ការស្នេហ៍ មានទីតាំងស្ថិតនៅភូមិតូច​ ឃុំកោះឧកញ៉ាតី​ ស្រុកខ្សាច់កណ្ដាល​ ខេត្តកណ្ដាល។​ សិប្បកម្ម​តម្បាញសូត្រនេះ​​ បានជួយសម្រួលជីវភាពប្រជាជននៅកោះឧកញ៉ាតី និងទាក់ទាញភ្ញៀវទេសចរឲ្យចូលទស្សនាជារៀងរាល់ថ្ងៃ។ ការតម្បាញសូត្រពីដង្កូវនាង​​ ជាមុខរបរបែបប្រពៃណីមួយក្នុងសង្គមខ្មែរ​ដែលមានតាំងពីបុរាណកាលមកម្ល៉េះ។  ការផលិតសូត្រមានលក្ខណៈស្មុគស្មាញ និងត្រូវឆ្លងកាត់ជាច្រើនដំណាក់កាល​ តាំងពីការចិញ្ចឹម​ និងថែទាំដង្កូវនាង រហូតដល់ការតម្បាញសូត្រ។

កម្រងរូបភាព៖ ក្រុមយុវជនចូលទស្សនារមណីយដ្ឋានប្រវត្តិសាស្រ្តផ្ទះតាម៉ុក​

ក្រុមយុវជនប្រមាណជាង៤០នាក់ បានចូលទស្សនារមណីយដ្ឋានប្រវត្តិសាស្រ្តផ្ទះតាម៉ុក ​អតីត មេដឹកនាំខ្មែរក្រហម កំឡុងពេលទៅទស្សនកិច្ច​ជីវចម្រុះនៅព្រៃសង្ឃ​សហគមន៍​រុក្ខាវ័នរៀបចំដោយក្រុម Guardians of Right and Eco-Nature(GREN) កាលពីថ្ងៃទី២៤ ដល់២៨ ខែមេសា ២០២៤។ រមណីយដ្ឋានប្រវត្តិសាស្រ្តផ្ទះតាម៉ុក ស្ថិតក្នុងភូមិអភិវឌ្ឍន៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ យោងតាមរដ្ឋបាលខេត្តឧត្តរមានជ័យ ផ្ទះតាម៉ុកមានផ្ទៃដី ១,៦១ហិកតា និងផ្ទះចំនួន៤ ហើយខាងក្រោយផ្ទះមានបឹងទំហំ៤១៧ ហិកតា ហៅបឹង...

មន្រ្តីនាំពាក្យរដ្ឋាភិបាលចំអកឱ្យលោក សម រង្ស៊ី ករណីផ្ទុះគ្រាប់ក្នុងបន្ទាយយោធានៅខេត្តកំពង់ស្ពឺ

មន្រ្តីនាំពាក្យរដ្ឋាភិបាល ចំអកឱ្យអតីតប្រធានគណបក្សជំទាស់ដែលកំពុងរស់នៅក្រៅប្រទេស​ដោយចាត់​ទុ​កថា ជាអ្នកនយោបាយ​ដែ​ល​អស់ផ្លូ​វ​​ដើ​រ និងគ្មានតម្លៃអ្វីសម្រាប់ការធ្វើនយោបាយតទៅទៀត ខណៈលោក​ចោ​​ទប្រកាន់​ថាការផ្ទុះគ្រាប់នៅក្នុងបន្ទាយយោធាក្នុងខេត្តកំពង់ស្ពឺ ជាការឆ្លុះបញ្ចាំងឱ្យឃើ​ញពីការទា​មទា​រ​ឱ្យក្រុមគ្រួសារត្រកូលហ៊ុនចុះចេញអំពីអំណាច។ ប្រតិកម្មរបស់មន្រ្តីនាំពាក្យរដ្ឋាភិបាលនៅពេលនេះ ក្រោយពេលលោក សម រង្ស៊ី អតីតប្រធាន​គ​ណ​បក្ស​ស​​ង្រ្គោះ​ជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ បានចោទប្រកាន់ថានេះជាគឺជា​ចលនាផ្ទៃរបស់គ​ណបក្ស​ប្រ​​ជាជនកម្ពុជា និងជាសញ្ញាចាប់ផ្តើមផ្ទុះដើម្បីទាមទារឱ្យដកក្រុមគ្រួសារ ត្រកូលហ៊ុនចេញពីអំណាច។ អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន​ បូណា ប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នេះថាការធ្វើនយោបាយរបៀបលោក សម...

គណបក្ស​ភ្លើងទៀន៖ សមាជិកបក្សរបស់ខ្លួន​​មួយរូបទៀត ត្រូវបានសមត្ថកិច្ច​ចាប់ខ្លួនដោយមិនដឹងមូលហេតុ

គណបក្សភ្លើងទៀន ឱ្យដឹងថា សមាជិក​បក្សរបស់ខ្លួនមួយរូបទៀត​​ដែល​ជា​ចៅសង្កាត់រងទី២ នៅសង្កាត់វាលវង់​ ក្រុងកំពង់ចាម ត្រូវ​បានស​មត្ថកិច្ចចាប់ខ្លួន ដោយមិនដឹងមូលហេតុ កាលពីល្ងាចថ្ងៃទី២៨ ខែមេសាម្សិលមិញ។ តាមរយៈសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ របស់គណបក្សភ្លើងទៀន ស្ដីពីការចាប់ខ្លួនសកម្មជនគណបក្សភ្លើងទៀន បានឱ្យដឹងថា លោក គង់ ថារ៉េត ដែលជាចៅសង្កាត់រងទី២ នៅសង្កាត់វាលវង់ ក្រុងកំពង់​ចាម ខេត្តកំពង់ចាម និងជាអនុប្រធានប្រតិបត្តិគណបក្សភ្លើងទៀនក្រុងកំពង់ចាម ត្រូវបានសមត្ថកិច្ច​​ចាប់ខ្លួន ដោយមិនបាន​ដឹងពីមូលហេតុ។ សេចក្ដីថ្លែងការណ៍ដដែល...

សង្គមស៊ីវិលធ្វើយុទ្ធនាការបង្ហោះរូបថតទាមទារឱ្យមានការដោះលែងលោក កើត សារ៉ាយ

ក្រុមអង្គការ​​សង្គមស៊ីវិល បានធ្វើយុទ្ធនាការ​បង្ហោះរូបថតនៅលើបណ្តាញសង្គម ដោយ​អំពាវនាវ​ឱ្យ​​មានការដោះលែងជាបន្ទាន់ និងទម្លាក់បទចោទលើ លោក កើត សារ៉ាយ ​ប្រធានសមាគមសម្ព័ន្ធ​និស្សិតបញ្ញវន្តខ្មែរ ដោយពួកគេ​លើកឡើងថា មន្ត្រីសង្គមស៊ីវិលរូបនេះ ជាអ្នកនិយាយការពិត និងពុំបានធ្វើសកម្មភាពណាមួយប្រាសចាកពីផ្លូវច្បាប់ ដូចការចោទប្រកាន់នោះឡើយ។ អង្គការសង្គមស៊ីវិល ដែលបានធ្វើយុទ្ធនាការនេះ រួមមាន អង្គការភាពជាដៃគូដើម្បីបរិស្ថាន  និង​ការ​អភិវឌ្ឍ សមាគមបណ្តាញយុវជនកម្ពុជា សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស(លីកាដូ) សមាគមអាដហុក និងអង្គការ​សង់ត្រាល់ ជាដើម។ លោក សាន់...

នាយករដ្ឋមន្ត្រី៖ ការដោះស្រាយវិវាទការងារនៅ​ត្រីមាសទី១ឆ្នាំនេះ មានការកើនឡើង តែជាការបង្ហាញពីភាពចាស់ទុំនៃការអនុវត្តច្បាប់

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ការដោះស្រាយវិវាទការងារនៅត្រីមាសទី១ ដើមឆ្នាំនេះ មានកើនឡើង​ខ្ពស់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែល​នេះជា​សញ្ញាវិជ្ជមាន​មួយ​ និងជា​ការវិវឌ្ឍដោយភាពជឿជាក់ និងភាព​ចាស់ទុំពីគ្រប់ភាគី​ដែលបានចូលរួមដោះស្រាយវិវាទការ​ងារ​​​ដោយ​ការ​គោរពច្បាប់។ ការថ្លែងបែបនេះ ធ្វើឡើងនៅពេល​លោកចូលរួមក្នុងពិធី​សំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ឧសភា កាលពីថ្ងៃទី២៨ ខែមេសា​ ឆ្នាំ២០២៤។ ក្នុងពិធីនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរក្រសួងការងារ ​​និ​ង​​បណ្ដុះបណ្ដាល​​វិជ្ជាជីវៈ ដែលមាន​យន្តការ​ដោះស្រាយ​វិវាទ​​ការងារ...

យោធិន២០នាក់​ស្លាប់​ និងជាច្រើននាក់ទៀត​របួស​​​ ក្នុង​ឧបទ្ទវហេតុផ្ទុះគ្រាប់នៅ​យោធភូមិ​ភាគ​ទី​៣

យ៉ាងហោចណាស់ យោធិនចំនួន ​២០នាក់ បានស្លាប់​បាត់បង់ជីវិត និងមានអ្នកផ្សេងទៀត​បាន​រង​​របួស​ជា​ច្រើន​នាក់ នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់​​នៅបន្ទាយ​ទាហាន​ភូមិ​ភាគ​៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។

សង្គមស៊ីវិល និងគ្រួសារ​ទាមទារឱ្យ​ក្រសួង​យុត្តិធម៌​ស៊ើបអង្កេតឡើង​វិញ​លើ​សំណុំ​រឿង​បាញ់​សម្លាប់​លោក ឈុត វុទ្ធី

ក្នុងគម្រប់ខួប​១២​ឆ្នាំ​នៃការ​​បាញ់​សម្លាប់​សកម្ម​ជន​ព្រៃឈើ លោក ឈុត វុទ្ធី ក្រុម​​​អង្គការ​​សង្គម​ស៊ីវិល និង​គ្រួសារ ទាម​ទារ​ឱ្យក្រសួង​យុត្តិធម៌​បើក​​​ការ​ស៊ើប​អង្កេត​ឡើង​វិញ​ដើម្បី​ផ្តល់​យុត្តិធម៌​។ ​ ​​លិខិត​​ចំហរ​​ចេញកាលពីថ្ងៃទី​២៦​ ខែ​មេសា ឆ្នាំ​២០២៤ ដោយ​អង្គការ​​ចំនួន​៩ រួមមាន​មជ្ឈមណ្ឌល​​សិទ្ធិមនុស្ស​កម្ពុជា​ ​អង្គការការពារសិទ្ធិមនុស្ស​​លីកាដូ និង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ជាដើម លើក​ឡើង​ពីមរណភាព​របស់​លោក ឈុត វុទ្ធី​ ថា​មិនទាន់​ទទួលបាន​យុត្តិធម៌​​នៅគើយ។ លិខិត​ចំហរ​ដដែល​បន្ថែម​ថា អំពើ​ឃាតកម្ម​លើលោក ឈុត វុទ្ធី​​ បាន​បង្កការ​ឈឺចាប់ ​និង​សោក​ស្តាយជា​ខ្លាំងសម្រាប់​ក្រុម​គ្រួសារ...

តុលាការខេត្តកំពង់ស្ពឺ សម្រចចោទ​លោក​ជួន គន្ធា និង​​បក្សពួក ពីបទ​ឆបោក​និង​ញុះ​ញង់​លើ​​​ករណី​​ចែក​​ដី​ក្នុងតំបន់​ការ​ពារ

តំណាងអយ្យការ​អម​​​សាលាដំបូងខេត្តកំពង់ស្ពឺ បាន​សម្រេចចោទប្រកាន់ លោក ជួន គន្ធា និងបក្ស​ពួក ពាក់ព័ន្ធនឹងបទ ឆបោក និងញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ក្នុងករណីប្រកាស​ចែកដីក្នុងដែនជម្រក​សត្វព្រៃភ្នំឱរ៉ាល់​​ជូនប្រជាពលរដ្ឋ ដោយខុសច្បាប់។

ក្រុមយុវជនស្នើក្រសួងយុត្តិធម៌ បើកការស៊ើបអង្កេតឡើងវិញ​លើសំណុំរឿងឃាតកម្មលើ​លោក ឈុត វុទ្ធី

ក្រុម​យុវជ​ន សកម្មជនបរិស្ថាន និងព្រះសង្ឃ​​ជាង ២០អង្គ/នាក់ ស្នើជាថ្មីដល់​​ក្រសួងយុត្តិធម៌ បន្តជំរុញឱ្យស្ថាប័នអយ្យការ ​ស៊ើបអង្កេតឡើង​វិញ​ដោយឯករាជ្យ​ លើ​ករណី​ឃាតកម្មទៅ​លើ លោក ឈុត វុទ្ធី សកម្មជន​ព្រៃឈើ ដើម្បីឈានទៅរកការកំណត់អ្នកផ្តើមគំនិត និងជនល្មើស​ឱ្យ​មកទទួលខុសត្រូវតាម​ផ្លូវ​ច្បាប់។​

លោក ទាវ វណ្ណុល ស្នើតំណាង​​​​អយ្យការ​ទម្លាក់ចោលការចោទ​​ ជុំវិញ​បណ្តឹងរបស់​​មេធាវីរដ្ឋាភិបាល​

ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ស្នើ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស៊ើបអង្កេតឡើងវិញជុំវិញ​សំណុំរឿងដែល​តំណាង​មេធាវីរដ្ឋាភិបាលបានដាក់ពាក្យបណ្តឹង និង​​​ទម្លាក់ចោល​បទចោទប្រកាន់ទៅលើរូបលោក ខណៈលោកថា អ្វីដែលលោកបាននិយាយ​ជាមួយសារព័ត៌មាន Nikkei Asia របស់ជប៉ុន និងវិទ្យុបារាំង RFI ជាសេរីភាពបញ្ចេញមតិ។ ការស្នើនេះ បានធ្វើ​ឡើង​ខណៈដែលលោក ទាវ វណ្ណុល បានចូលបំភ្លឺនៅអយ្យការអមសាលា​ដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹង​បណ្តឹងរបស់​មេធាវី​តំណាង​រាជរដ្ឋាភិបាល​។    លោក​...

Latest News