គណបក្សក្រៅរដ្ឋាភិបាលចំនួន៤រួមគ្នាចងសម្ព័ន្ធដើម្បីត្រៀមចូលរួមការបោះឆ្នោតខាងមុខ
គណបក្សនយោបាយនៅក្រៅរដ្ឋាភិបាលចំនួន៤គណបក្សបានព្រមព្រៀងគ្នាបង្កើតទៅជាសម្ព័ន្ធគណបក្សដែលមានសំឡេងតែមួយ ក្នុងន័យដើម្បីប្រមូលកម្លាំងអ្នកប្រជាធិបតេយ្យ សម្រាប់ចូលរួមប្រកួតប្រជែងស្វែងរកសំឡេងគាំទ្រ នៅក្នុងការបោះឆ្នោតទាំង២លើកនៅអាណត្តិបន្ទាប់ក្នុងពេលខាងមុខទៀតនេះ។
បទយកការណ៍៖ មុខរបរដាំក្រចៅក្នុងខេត្តបាត់ដំបងនៅតែសំខាន់សម្រាប់អ្នកស្រុកឯកភ្នំ
នៅមិនឆ្ងាយប៉ុន្មានពីក្រុងបាត់ដំបង ដែលអមដោយទេសភាពស្រស់បំព្រងពណ៌ខៀវខ្ចីនារដូវវស្សា។មានដំណាំដាំដុះជាច្រើនប្រភេទ ដូចជា ត្រសក់ ម្ទេស ត្រប់ និងស្ពៃជាដើម បានក្លាយជាសួនបន្លៃតាមបែបធម្មជាតិ និងបង្កើតបានជាចំណីអារម្មណ៍ ដែលគួរឱ្យគយគន់ និងរីករាយជាពន់ពេក។ប៉ុន្តែ ជាអកុសល ភាពស្រង់បំព្រងនៃសួនបន្លៃតាមបែបធម្មជាតិទាំងនេះ មិនមែនគួរឱ្យរីករាយដូចទិដ្ឋភាពនៅទីនេះឡើយ។តាមពិតទៅ ទីនេះហើយដែលគេស្គាល់ថា ជាតំបន់ដាំក្រចៅ ហើយពេញនិយមមួយស្ថិតនៅក្នុងស្រុកឯកភ្នំ តាំងពីសម័យសង្គមរាស្រ្តនិយម។
កុមារីអាយុពីរឆ្នាំម្នាក់ស្លាប់ដោយសារជំងឺផ្តាសាយបក្សី H5N1
កុមារីអាយុ២ឆ្នាំម្នាក់រស់នៅភូមិឆ្មាលោត ឃុំស្នោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង បានស្លាប់ដោយវីរុសផ្តាសាយបក្សី ប្រភេទ H5N1។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
សេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល ចេញនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បញ្ជាក់ថា នេះជាករណីផ្ដាសាយបក្សីទី៥៩ ដែលកើតមានលើមនុស្ស និងបានបណ្តាលឱ្យមានអ្នកស្លាប់ចំនួន៤០នាក់ ចាប់តាំងពីឆ្នាំ២០០៥មក។ ហើយនេះជាករណីទី៣ ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២៣។
កាលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បុរសអាយុ៥០ឆ្នាំម្នាក់រស់ននៅភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀងក៏បានស្លាប់ដោយសារវីរុសផ្តាសាយបក្សី...
រដ្ឋាភិបាលបដិសេធការស្នើសុំពីបក្សភ្លើងទៀនឱ្យដោះលែងអ្នកទោសមនសិការមុនភ្ជុំបិណ្ឌ
មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ច្រានចោលការស្នើសុំពីគណបក្សភ្លើងទៀនឱ្យដោះលែងអ្នកទោស នយោបាយនិងអ្នកទោសមនសិការឱ្យមានសេរីភាពដើម្បីពួកគេអាចជួបជុំក្រុមគ្រួសារក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
បទយកការណ៍៖ ជនជាតិដើមភាគតិចនៅភូមិក្បាលរមាស ប្រឹងរស់ទាំងលំបាកក្រោយរងគ្រោះពីទំនប់វារីអគ្គិសនីសេសានជាង៥ឆ្នាំ
ពេលព្រឹកព្រលឹមស្រាងៗ នៅភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង គេសង្កេតឃើញផ្ទៃមេឃហាក់ចុះអ័ព្ទបន្តិច ហើយអាកាសប្រែត្រជាក់ដូចសព្វមួយដងបន្ទាប់ពីមានភ្លៀងមួយមេឃធំកាលពីយប់ថ្ងៃទី០៧ ខែតុលា រំលងអាធ្រាត្រ។ ស្របពេលគ្នានោះ ក្នុងភូមិគេក៏បានឮសំឡេងមាន់រងាឆ្លើយឆ្លងគ្នា ហាក់ដូចជាការដាស់មនុស្សម្នាឱ្យភ្ញាក់ពីដំណេក។
ជំនាញផ្នែកសុខាភិបាលយល់ឃើញថាក្រសួងគួររឹតបន្តឹងច្បាប់គ្រប់គ្រងឱសថឱ្យបានតឹងរ៉ឹង
អ្នកជំនាញផ្នែកសុខាភិបាល ចាត់ទុកថាការចរាចរណ៍ឱសថតនៅកម្ពុជា នៅតែជាបញ្ហាកង្វល់សម្រាប់អ្នកប្រើប្រាស់ ដោយសារប្រព័ន្ធត្រួតពិនិត្យការធ្វើពាណិជ្ជកម្មឱសថ រកឃើញមិនអាចជឿទុកចិត្តបាន ខណៈក្រសួងសុខាភិបាល ទើបចេញបម្រាមការចែកចាយថ្នាំប្រភេទ ប៉ាណាឌុល ផ្លាស់(Phaanedol® Plus) ដែលឱសថប្រភេទនេះ មានសារធាតុម្យ៉ាងនាំឱ្យខូចសុខភាពសម្រាប់អ្នកប្រើប្រាស់។
បទយកការណ៍៖ ជនជាតិដើមភាគតិចកួយព្រួយបារម្ភអំពីការបាត់បង់ភាសារបស់ខ្លួន
ជនជាតិដើមភាគតិចកួយ ជាជនជាតិដើមមួយក្នុងចំណោមជនជាតិដើមភាគតិចផ្សេងទៀតដែលមានចំនួនប្រជាជនច្រើនជាងគេនៅកម្ពុជា ដែលជនជាតិទាំងនោះភាគច្រើនរស់នៅក្នុងខេត្តមួយចំនួនដូចជា ខេត្តក្រចេះ កំពង់ស្ពឺ កំពង់ធំ ព្រះវិហារ រតនៈគិរី មណ្ឌលគិរី និងស្ទឹងត្រែងជាដើម។
CCFC ធ្វើយុទ្ធនាការលើបណ្ដាញសង្គមទាមទារឱ្យរដ្ឋាភិបាលផ្ដល់សេវាថែទាំសុខភាពដល់កសិករ
សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) កំពុងធ្វើយុទ្ធនាការលើបណ្ដាញសង្គមហ្វេសប៊ុកដើម្បីទាមទារឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាប្រឈមនានារបស់កសិករ ព្រមទាំងដាក់បញ្ចូលពួកគេឱ្យស្ថិតក្រោមប្រព័ន្ធគាំពារសង្គមផ្នែកថែទាំសុខភាពហៅកាត់ថា ប.ស.ស។
សមាគមគ្រូបង្រៀនជំរុញឱ្យដំឡើងប្រាក់ប្រៀវត្សគ្រូបង្រៀនដើម្បីលើកកម្ពស់វិស័យអប់រំ
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យជំរុញឱ្យរដ្ឋាភិបាលដំឡើងប្រាក់បៀវត្សគ្រូបង្រៀនឱ្យបាន ៤លាន រៀលដែលស្មើនឹង ២៥ភាគរយនៃប្រាក់បៀវត្សតំណាងរាស្ត្រ ដើម្បីជួយបង្កើនគុណភាពវិស័យអប់រំ ខណៈប្រាក់ខែគ្រូបង្រៀនដូចបច្ចុប្បន្ននេះ មិនទាន់អាចឆ្លើយតបទៅនឹងតម្រូវចាំបាច់ ចំពោះការកើនឡើងទំនិញនៅលើទីផ្សារ និងការដោះស្រាយជីវភាពប្រចាំថ្ងៃបាននៅឡើយ ដែលជាហេតុធ្វើឱ្យវិស័យអប់រំនៅកម្ពុជាបន្តដាំក្បាលចុះ។
សាលាឧទ្ធរណ៍ព្រះសីហនុ បង្គាប់ឱ្យដោះលែងសកម្មជនដីធ្លី២នាក់ឱ្យនៅក្រៅឃុំ
សាលាឧទ្ធរណ៍ព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្រេចដោះលែងសកម្មជនដីធ្លីចំនួន២នាក់ ក្នុងខេត្តកោះកុង ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ដោយរងចាំការកោះហៅចូលសវនការដើម្បីជំនុំជម្រះក្ដីក្នុងសំណុំរឿង «បរិហាកេរ្តិ៍ និងញុះញង់»។
ACU កំពុងពិនិត្យឯកសារដោះបន្ទុករបស់អភិបាលរងស្រុកម្នាក់ពាក់ព័ន្ធអំពើពុករលួយ
អង្គភាពប្រឆាំងអំពើពុករលួយកំពុងពិនិត្យឯកសារដោះបន្ទុករបស់អភិបាលរងស្រុកបូរីជលសារ ពាក់ព័ន្ធនឹងពាក្យបណ្ដឹងដែលចោទប្រកាន់ថា លោកបានលួចកិបកេងយកប្រាក់ឧបត្ថមចំនួន៦ពាន់ដុល្លារអាមេរិកពីអតីតឧបនាយករដ្ឋមន្ត្រីម្នាក់ ដែលថវិកាចំណាយនេះសម្រាប់យកទៅកសាងសមិទ្ធិផលសង្គម។
លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យស្ថាប័នពាក់ព័ន្ធដោះស្រាយបញ្ហាកុំចាំនាយករដ្ឋមន្ត្រីចេញមុខ
លោកនាយករដ្ឋមន្ត្រី បានបញ្ជាឱ្យក្រសួង និងស្ថាប័នដែលជាសេនាធិការរបស់រដ្ឋាភិបាលបង្កើនការតាមដាន និងដោះស្រាយបញ្ហាដែលកើតឱ្យបានលឿន ដោយមិនត្រូវរង់ចាំថ្នាក់ដឹកនាំកំពូល ចេញមុខអន្តរាគមន៍ទេ ខណៈសារនយោបាយនេះ ត្រូវបានក្រុមអ្នកជំនាញផ្នែកគោលនយោបាយ ចាត់ទុកថា ទំនងគ្មានប្រសិទ្ធិភាពប៉ុន្មានឡើយ ព្រោះសិទ្ធិសម្រេចគឺនៅតែស្ថិតក្នុងដៃមេដឹកនាំដដែល។
អាជ្ញាធរខេត្តព្រះសីហនុអះអាងថាពុំទាន់រកឃើញម្ដាយ និងកូនដែលបាត់ខ្លួនក្នុងលម្ហសមុទ្រ
អាជ្ញាធរខេត្តព្រះសីហនុអះអាងថា មនុស្ស២នាក់ជាម្ដាយ និងកូនដែលបាត់ខ្លួននៅលម្ហសមុទ្រកម្ពុជា ត្រង់ចំណុចកោះតាង ស្ថិតក្នុងភូមិសាស្រ្តសង្កាត់កោះរ៉ុងសន្លឹម នៃខេត្តព្រះសីហនុ គឺរកមិនទាន់ឃើញនៅឡើយទេគិតត្រឹមល្ងាចថ្ងៃចន្ទ។
តុលាការមិនអនុញ្ញាតឱ្យយុវជនមាតាធម្មជាតិ ចេញក្រៅប្រទេសទៅទទួលពានរង្វាន់ Right Livelihood នោះទេ
ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យយុវជនមាតាធម្មជាតិចំនួន ៣រូប ចាកចេញពីប្រទេសកម្ពុជា ទៅទទួលពានរង្វាន់ Right Livelihood ឆ្នាំ២០២៣ ដោយផ្ទាល់នៅប្រទេសស៊ុយអ៊ែតនោះទេ ដោយលើកហេតុផលថា គ្មានភាពចាំបាច់។
សាលាឧទ្ធរណ៍ភ្នំពេញ តម្ដល់សាលក្រមសំណុំរឿងបាតុកម្មតវ៉ារឿងប្រាក់ឈ្នួលកម្មករឆ្នាំ២០១៤
សាលាឧទ្ធរណ៍ភ្នំពេញ សម្រេចតម្ដល់សាលក្រមតុលាការជាន់ទាបឱ្យនៅដដែល ដោយច្រានចោលបណ្ដឹងទម្លាក់បទចោទប្រកាន់លើមន្រ្តីសហជីព និងសកម្មជនផ្សេងទៀត ពាក់ព័ន្ធនឹងការតវ៉ាដំឡើងប្រាក់ខែគោលកម្មករនិយោជិត កាលពីជិត១០ឆ្នាំមុន នៅរាជធានីភ្នំពេញ ប៉ុន្តែលើកលែងការផាកពិន័យជាប្រាក់ ៨លានរៀលលើមនុស្ស ៤នាក់។
ព័ត៌មានពិស្តារ៖ សហជីពថាប្រាក់ខែគោលកម្មករឡើង ៤ដុល្លារបន្ថែម នៅឆ្នាំក្រោយមិនទាន់ជួយឱ្យកម្មករងើបផុតពីបញ្ហាជីវភាព
សហជីពឯករាជ្យ និងអង្គការសង្គមស៊ីវិល ចាត់ទុកតួលេខប្រាក់ខែអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ ចំនួន ២០៤ដុល្លារក្នុងមួយខែ នៅឆ្នាំ២០២៤នោះ ថាមិនទាន់ឆ្លើយតបនឹងជីវភាពរបស់ពួកគាត់នៅឡើយ ខណៈបច្ចុប្បន្នផ្ទះជួល និងទំនិញស្ទើរគ្រប់មុខបន្តឡើងថ្លៃ ហើយបំណុលធនាគារ ក៏កំពុងគំរាមកំហែងការរស់នៅ។