អង្គការហ្វារពន្លឺសិល្បៈ ដាក់ឱ្យដំណើរការគម្រោងសិល្បៈដែលមានលក្ខណៈបង្កើតថ្មីនៅខេត្តបាត់ដំបង
ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឃគាំទ្រអង្គការហ្វារពន្លឺសិល្បៈ បានដាក់ឱ្យដំណើរការគម្រោងសិល្បៈ ដែលមានលក្ខណៈបង្កើតថ្មីនៅខេត្តបាត់ដំបងក្នុងគោលបំណងរំលេចឲ្យឃើញពីបញ្ហាប្រឈម និងចក្ខុវិស័យតាមរយៈទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍មួយផ្សេងទៀតនៃសិល្បៈ នៅកណ្តាលក្រុងបាត់ដំបង ក្នុងខែតុលា ឆ្នាំ២០២៣ ខាងមុខ។
សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជាព្រមានចំពោះគ្រឹះស្ថានហិរញ្ញវត្ថុដែលដាក់សម្ពាធហួសហេតុលើកូនបំណុល
សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានព្រមានដាក់វិន័យលើគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ រឺបុគ្គលពាក់ព័ន្ធ ក្រោយមានការចោទប្រកាន់ទាក់ទងនឹងការធ្វើអត្តឃាត និងការប៉ុនប៉ងធ្វើអត្តឃាត ដោយសារការបង្ខំលើការប្រមូលបំណុល ពីមន្ត្រីឥណទាននៃគ្រឹះសា្ថនធនាគារ និងហិរញ្ញវត្ថុនៅក្នុងខេត្តរតនៈគិរី។
អ្នកការពារសិទ្ធិមនុស្សជំរុញឱ្យសមត្ថកិច្ចបង្ហាញតម្លាភាពករណីបុកទារកស្លាប់លើស្ពានជ្រោយចង្វារ
មន្រ្តីសង្គមស៊ីវិលផ្នែកលើកកម្ពស់សិទ្ធិមនុស្ស បានជំរុញទៅអាជ្ញាធរពាក់ព័ន្ធ បង្ហាញពីតម្លាភាពករណី បុរសម្នាក់បានបើករថយន្ត បុកទារកស្លាប់លើស្ពានជ្រោយចង្វារ ក្រោយពេលសមត្ថកិច្ចនៅមិនទាន់អាចនាំខ្លួនជនបង្ក មកដោះស្រាយតាមផ្លូវច្បាប់នៅឡើយ បើទោះបីជាមានដីកាបង្គាប់ពីតុលាការក៏ដោយ។
អនុក្រឹត្យពាក់ព័ន្ធនឹងលក្ខខណ្ឌ និងនីតិវិធីធុរកិច្ចនឹងចូលជាធរមាននៅដើមខែកញ្ញានេះ
ក្រសួងពាណិជ្ជកម្មបានប្រកាសថា អនុក្រឹត្យស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការជូនដំណឹង និងការចុះបញ្ជីការរួមបញ្ចូលគ្នានៃធុរកិច្ចត្រូវបានអនុម័ត និងចូលជាធរមាននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។
យោងតាមសេចក្តីជូនដំណឹងក្រសួងពាណិជ្ជកម្ម ចេញថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ អនុក្រឹត្យនោះ ត្រូវបានអនុម័តកាលពីថ្ងៃទី១៦ ខែមីនា ក្នុងគោលបំណងត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើផលប៉ះពាល់ចំពោះការប្រកួតប្រជែងដែលអាចកើតមានឡើងតាមរយៈការរួមបញ្ចូលគ្នានៃធុរកិច្ច ព្រមទាំងរារាំងរាល់ការរួមបញ្ចូលគ្នានៃធុរកិច្ចទាំងឡាយណាដែលមិនអនុលោម និងអាចបំពានបទប្បញ្ញត្តិជាធរមាន។
សេចក្តីជូនដំណឹងដដែលបន្ថែមថា តាមរយៈអនុក្រឹត្យនេះ កាតព្វកិច្ចសំខាន់ៗពាក់ព័ន្ធនឹងការរួមបញ្ចូលគ្នានៃធុរកិច្ចចំនួនបី រួមមាន ការជូនដំនឹងជាមុនអំពីការបញ្ចូលគ្នានៃធុរកិច្ច ការជូនដំណឹងជាក្រោយអអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច និងការចុះបញ្ជីការរួមបញ្ចូលគ្នានៃធុរកិច្ច។
លោក...
សង្គមស៊ីវិលស្នើបក្សកាន់អំណាច បង្កើនចំនួនស្រ្តីឱ្យកាន់តួនាទីក្នុងជួររដ្ឋាភិបាល និងរដ្ឋសភា
អង្គការសង្គមស៊ីវិលដែលធ្វើការលើផ្នែកលើកម្ពស់ស្ត្រី ស្នើគណបក្សប្រជាជនកម្ពុជា ផ្តល់ឱកាសដល់បេក្ខជនបម្រុងជាស្ត្រី ឡើងកាន់តួនាទីជាតំណាងរាស្ត្រ ជំនួសតំណាងរាស្ត្របុរសមួយចំនួន ដែលនឹងត្រូវទៅកាន់តួនាទីក្នុងរដ្ឋាភិបាល ព្រមទាំងបង្កើនចំនួនស្ត្រីឱ្យកាន់តួនាទីក្នុងជួររដ្ឋាភិបាលបន្ថែមទៀត នៅអាណត្តិទី៧នេះ ដើម្បីគាំពារស្រ្តីក្នុងសង្គម។
រដ្ឋាភិបាលកែប្រែទំហំឧទ្យានជាតិ និងតំបន់ការពារធម្មជាតិសំខាន់ៗ ក្រោមហេតុផលធានាប្រសិទ្ធភាពក្នុងការការពារ
តំបន់ការពារធនធានធម្មជាតិយ៉ាចហោចណាស់១៦ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកែប្រែដោយពង្រីកបន្ថែម និងកាត់បន្ថយទំហំផ្ទៃដីនៃដែនការពារ ដោយអះអាងថា ដើម្បីការពារតំបន់ធម្មជាតិទាំងនោះឱ្យមានប្រសិទ្ធភាព។
យោងតាមអនុក្រឹត្យស្តីអំពីការកែប្រែតំបន់ជម្រកសត្វព្រៃ និងឧទ្យានជាតិដាច់ដោយឡែកគ្នា ចេញនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ និងត្រូវបានបង្ហោះជាបន្តបន្ទាប់លើទំព័ហ្វេសប៊ុករបស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបង្ហាញថា រដ្ឋាភិបាលសម្រេចកែសម្រួលទំហំតំបន់ទាំងនោះ ដោយមានការខ្លះពង្រីក ខ្លះបង្រួម និងខ្លះបង្កើតថ្មី ដើម្បីថែរក្សា ការពារសោភណភាពធម្មជាតិ និងទេសភាព ប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ រក្សាលំនឹងបរិស្ថាន រួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ...
ក្រសួងទេសចរណ៍ជំរុញឱ្យអាជីវករកាណូតទេសចរណ៍ដាក់ពាក្យធានាគុណភាពសេវាកាណូត
ក្រសួងទេសចរណ៍ជំរុញឱ្យអាជីវករកាណូតទេសចរណ៍ដាក់ពាក្យធានាគុណភាពសេវាកាណូតទេសចរណ៍ ដើម្បីធានាថាការធ្វើដំណើរកម្សាន្តទេសចរណ៍តាមផ្លូវទឹកប្រកបដោយសុវត្ថិភាព និងគុណភាព ស្របតាមលក្ខណៈស្តង់ដា។យោងតាមសារបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ បញ្ជាក់ថា ក្រសួងទេសចរណ៍បន្តពង្រឹងគុណភាព និងការទទួលស្គាល់ស្តង់ដាអប្បបរមា សម្រាប់អាជីកម្មកាណូតទេសចរណ៍កម្ពុជា។ ក្រសួងបន្ថែមថា ការវាយតម្លៃសុវត្ថិភាព និងគុណភាពសេវាកម្មកាណូតទេសចរណ៍កម្ពុជាមានលក្ខណៈវិនិច្ឆ័យចំនួន៣៤ និងលក្ខខណ្ឌតម្រូវចំនួន១៩ ក្នុងនោះផ្តោតលើសូចនាករពីបរិស្ថាន សូចនាករពីការតុបតែងខាងក្នុង សូចនាករពីសុវត្ថិភាព សូចនាករពីសំភារៈប្រើប្រាស់ និងសូចនាករពីបុគ្គលិក និងការបម្រើសេវាកម្មទេសចរណ៍។ក្រសួងក៏ជំរុញឱ្យអាជីវករកាណូតទេសចរណ៍ទាំងអស់ ពាក្យស្នើសុំទទួលស្គាល់គុណភាពសេវាកម្មពីក្រសួងផងដែរ។
«ក្រសួងទេសចរណ៍នៅតែបន្តលើកទឹកចិត្តអាជីវកម្មកាណូតទេសចរណ៍មកដាក់ពាក្យស្នើសុំទទួលស្គាល់គុណភាពសេវាកម្ម ដោយឥតគិតថ្លៃ នៅទីស្តីការក្រសួងទេសចរណ៍ ដែលមានអាសយដ្ឋាន...
ខ្មែរក្រោមទាមទារឱ្យរដ្ឋាភិបាលវៀតណាមដោះលែងសកម្មជនសិទ្ធិមនុស្ស៤នាក់
ពលរដ្ឋខ្មែរក្រោមរស់នៅលើទឹកដីកម្ពុជាក្រោម បានរួមគ្នាលើកបដារនៅតាមផ្ទះរបស់ពួកគេ និងសរសេរសារផ្សព្វផ្សាយតាមបណ្តាញសង្គម ក្នុងន័យជំរុញទៅរដ្ឋាភិបាលវៀតណាម ដោះលែងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមចំនួន៤នាក់ ក្រោយអាជ្ញាធរប្រទេសកម្មុយនីស្តមួយនេះចាប់ឃុំខ្លួនក្នុងពន្ធនាគារ។
តុលាការមិនឱ្យសមាជិកបក្សភ្លើងទៀន លោក ចៅ វាសនា នៅក្រៅឃុំ
សាលាដំបូងខេត្តបន្ទាយមានជ័យ មិនឱ្យសមាជិកគណបក្សភ្លើងទៀន លោក ចៅ វាសនា បាននៅក្រៅឃុំតាមការស្នើសុំរបស់មេធាវីការពារក្តីឡើយ សំអាងលើអង្គហេតុពាក់ព័ន្ធលើការគូសសន្លឹកឆ្នោត និងការបង្ហោះរូបបោះឆ្នោត កាលពីថ្ងៃទី២៣ខែកក្កដាថ្មីៗនេះ។
ព័ត៌មានពិស្តារ៖អតិថជនពិភពដីមាសប្រឈមនឹងបំណុលវ័ណ្ឌកទោះប្រធានក្រុមហ៊ុនជាឧកញ៉ាត្រូវចាប់ខ្លួន
អតិថជនក្រុមហ៊ុនអចលនទ្រព្យពិភពដីមាសខ្លះ អះអាងថាពួកគេកំពុងប្រឈមនឹងបំណុលវ័ណ្ឌក ទោះដឹងថាប្រធានក្រុមហ៊ុន ឧកញ៉ា ហ៊ី គឹមហុង ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ ដើម្បីវិនិច្ឆ័យទោសពាក់ព័ន្ធនឹង«បទឆបោកមានស្ថានទម្ងន់ទោស និងការសម្អាតប្រាក់» ក្ដី។
ក្រសួងទេសចរណ៍ស្នើឱ្យអ្នកផលិតវីដេអូជាជនបរទេសម្នាក់សុំទោសចំពោះការវាយតម្លៃមិនល្អពីអាហារកម្ពុជា
ក្រសួងទេសចរណ៍កម្ពុជាអះអាងថា ក្រសួងកំពុងសហការជាមួយភាគីពាក់ព័ន្ធស្នើឱ្យអ្នកផលិតវីដេអូម្នាក់មានគណនីយូធូបឈ្មោះ Nigel Ng ឬ Uncle Roger ចេញមុខមកសុំទោសប្រជាជនកម្ពុជាជាសាធារណៈចំពោះការវាយតម្លៃមិនល្អពីអាហារកម្ពុជា។
យោងតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ របស់ប្រសួងទេសចរណ៍បានឱ្យដឹងថានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៣ មានការចុះផ្សាយវីដេអូដែលមានចំណងជើងថា «Uncle Roger Make Adobo» នៅលើ Channel YouTube ឈ្មោះថា...
សហជីពព្រមានប្តឹងក្រុមហ៊ុនសន្តិសុខ ករណីមិនបើកប្រាក់ខែឱ្យបុគ្គលិក
សហជីពព្រមានប្តឹងក្រុមហ៊ុនសន្តិសុខ HONESTY general security ទៅតុលាការ បើនៅតែគេចវេះមិនបើកប្រាក់ខែឱ្យបុគ្គលិក រយៈពេលមួយខែកន្លះទៅនេះ ដោយសំអាងថា អ្នកមិនទទួលបានការទូទាត់ប្រាក់ខែទាំងនោះ កំពុងប្រឈមនឹងបញ្ហាជីវភាព ដោយសារពួកគេមានវ័យចំណាស់ និងពិការភាព។
ព័ត៌មានស៊ីជម្រៅ៖ ពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន២ក្នុងខេត្តកោះកុងត្អូញត្អែរពីផលលំបាកក្រោយសាច់ញាតិឃុំខ្លួននៅពន្ធនាគារ
វិវាទដីធ្លីនៅក្នុងខេត្តកោះកុងរវាងពលរដ្ឋជិត២០០គ្រួសារ ជាមួយនិងក្រុមហ៊ុន២kក្រុមដែលទទួលបានសិទ្ធិវិនិយោគក្រោមគោលការណ៍អភិវឌ្ឍន៍ បានបន្តអូសបន្លាយជិត២០ឆ្នាំមកហើយដោះស្រាយមិនចេញ បានជំរុញឱ្យសហគមន៍ត្រូវប្រឈមមុខនឹងផ្លូវច្បាប់ និងមានអ្នកខ្លះត្រូវជាប់ឃុំ និងរង់ការចោទប្រកាន់តាមផ្លូវតុលាការជាដើម ក្នុងរយៈពេលចុងក្រោយនេះ។
អគ្គិសនីកម្ពុជាបានចេញសេចក្តីប្រកាសអំពីការអាក់រអួលចរន្ត
អគ្គិសនីកម្ពុជាបានចេញសេចក្តីប្រកាសអំពីការអាក់រអួលចរន្ត និងអនុវត្តការងារជួលជុល ផ្លាស់ប្តូរដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណ:ដល់ការដ្ឋានពង្រឹកផ្លូវនៅតាមតំបន់ក្នុងសង្កាត់ ខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ គឺចាប់ពីថ្ងៃនេះដល់ទី០៦ ខែសីហា ឆ្នាំ២០២៣។
ក្រសួងពាណិជ្ជកម្មប្រកាសឪ្យប្រើច្បាប់ស្តីពីវិធានដើមកំណើតទំនិញ
ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីប្រកាសឪ្យប្រើច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ត្រូវបានរៀបចំឡើងក្នុងគោលបំណងកំណត់អំពីគោលការណ៍ និងវិធានស្តីពីដើមកំណើតនៃទំនិញនាំចេញនិងទំនិញនាំចូលទូទាំងប្រទេសនៅរាជធានីភ្នំពេញ។
បក្សភ្លើងទៀនអំពាវនាវជាថ្មីឱ្យក្រសួងមហាផ្ទៃបើកទ្វារចរចាភាពជាប់គាំងផ្នែកច្បាប់របស់បក្សជំទាស់
មន្រ្តីគណបក្សភ្លើងទៀន អំពាវនាវជាថ្មីម្តងទៀតដោយជំរុញឱ្យរដ្ឋាភិបាលក្នុងអាណត្តិថ្មី និងភាគីពាក់ព័ន្ធបន្ធូរបន្ថយស្ថានភាពនយោបាយដែលកំពុងឡើងកម្តៅនៅពេលនេះវិលទៅរកភាពប្រក្រតីឡើងវិញដែលអាចបើកផ្លូវឱ្យគណបក្សជំទាស់មួយនេះបានចូលរួមការបោះឆ្នោតសម្រាប់អាណត្តិបន្ទាប់ ខណៈលទ្ធផលឆ្នោតសម្រាប់នីតិកាលទី៧នេះ រងការរិះគន់ពីសហគមន៍អន្តរជា តិថាជាការបោះឆ្នោតគ្មានសេរី និងយុត្តិធម៌។