លោក ហ៊ុនសែន បញ្ជាឱ្យបញ្ចេញរថយន្តក្រុងជាង៣០០គ្រឿងដើម្បីដឹកពលរដ្ឋទៅបោះឆ្នោតតាមបណ្តាខេត្ត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទ បានប្រាប់ឲ្យអភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងសាធារណៈជាង៣០០ ទៅ៣៥០គ្រឿង ដើម្បីដឹកប្រជាពលរដ្ឋទៅបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៧ នៅតាមបណ្តាខេត្ត។
បើតាមសារសំឡេងរបស់លោកនាយករដ្ឋមន្រ្តីថ្លែងក្នុងបណ្តាញសង្គមតេឡេក្រាមរបស់លោក នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ការធ្វើដំណើរសម្រាប់ឲ្យកម្មករ កម្មការិនីទៅស្រុកនៅបណ្តាខេត្ត និងកាត់បន្ថយការចំណាយ លោក ហ៊ុន សែន បានបញ្ជាឲ្យអភិបាលរាជធានីភ្នំពេញបញ្ចេញឡានក្រុងសាធារណៈជាង៣០០គ្រឿងដើម្បីដឹកប្រជាពលរដ្ឋ។
លោក ហ៊ុន សែន បានលើកឡើងក្នុងសារសំឡេងនោះថា៖ «ការដឹកជញ្ជូននេះ...
រដ្ឋបាលរាជធានីជូនដំណឹងពីការបញ្ចៀសចរាចរបណ្តោះអាសន្នក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត
រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងស្តីពីការបញ្ចៀសចរាចរយានយន្តជាបណ្តោះអាសន្នក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧នៅថ្ងៃទី០៩ ខែកក្ដដា ឆ្នាំ២០២៣។
Q&A៖ បញ្ហាប្រឈមរបស់ពលករចំណាកស្រុកកម្ពុជា
លោកឌីថេ ហូយ៉ា ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ បានលើកឡើងថា ពលករចំណាកស្រុកដោយមិនមានការការពារគឺគ្រោះថ្នាក់ ដោយគាត់អាចធ្លាក់ក្នុងចំណីនៃអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម រងការរំលោភបំពានទាំងផ្លូវកាយ និងផ្លូវចិត្តធ្ងន់ធ្ងរ។
គ.ជ.ប អំពាវនាវដល់ម្ចាស់អាជីវកម្មផ្តល់ភាពងាយស្រួលឱ្យនិយោជិតកម្មករកម្មការនីបានទៅបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់ជួយបង្កលក្ខណៈងាយស្រួល និងអនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។
ពលរដ្ឋដែលមានពិការភាពប្តេជ្ញាចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅថ្ងៃ ២៣ កក្កដា
បុរសដែលមានពិការភាពដោយជើងទាំងពីរតាំងពីកំណើត ហើយកំពុងអង្គុយលើរទេះរុញក្នុងសម្លៀកបំពាក់អាវពណ៌សដៃខ្លី និងស្លៀកខោរពណ៌គគីរជើងខ្លីអមជាមួយជើងទាំងពីរពិការភាពតាំងពីកំណើត។ ក្រឡេកមើលរទេះរុញរបស់ខ្លួនដែលពោរពេញទៅដោយសម្បកកំប៉ុងចាស់ៗ។
ជាង៦ឆ្នាំសំណុំរឿងលោកកែមឡី ដែលតុលាការបំបែកជា២នៅមិនទាន់មានតម្រុយថ្មី
សំណុំរឿងដែលតុលាការបានបំបែកជាពីរកាលពីជាង ៦ឆ្នាំមុននៅបន្តកប់ជ្រៅនៅឡើយ ខណៈសំណុំរឿងព្រហ្មទណ្ឌមួយនេះ បានបន្តអូសបន្លាយប្រមាណ៧ឆ្នាំមកហើយ គិតត្រឹមថ្ងៃទី ១០ កក្កដា ឆ្នាំ២០២៣។
ពលរដ្ឋប្រមាណ១០០នាក់ ប្រមូលផ្តុំនៅមុខសាលាដំបូងខេត្តកោះកុងជំរុញឱ្យដោះលែងសកម្មជនដីធ្លី៩នាក់
ប្រជាសហគមន៍ដែលមានទំនាស់ដីធ្លីប្រមាណ ១០០នាក់ និងសាច់ញាតិសកម្មជនដីធ្លី ដែលកំពុងជាប់ឃុំទាំង៩នាក់ បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងខេត្តកោះកុង តវ៉ាឱ្យតុលាការទម្លាក់បទចោទមកលើសកម្មជនដីធ្លីទាំងនោះ ដើម្បីដោះលែងឱ្យមានសេរីភាពឡើងវិញ ដោយឥតលក្ខខណ្ឌ។
យុវជនប្រើទឹកល័ក្ខតំណាងឈាមស្រោចលើខ្លួនដើម្បីទាមទារស៊ើបអង្កេតសំណុំរឿង បណ្ឌិត កែម ឡី
ក្រុមយុវជនជិត២០នាក់ ដែលសកម្មក្នុងការងារសង្គមបានប្រើទឹកល័ក្ខតំណាំងឱ្យឈាមស្រោចពេញដងខ្លួនក្នុងពិធីរឭកខួប៧ឆ្នាំ នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដើម្បីទាមទារឱ្យអាជ្ញាធរស៊ើបអង្កេតជាថ្មីចំពោះករណីឃាតកម្មចំកណ្តាលរាជធានីភ្នំពេញ។
បទយការណ៍៖ អង្គការផ្នែកសិទ្ធិមនុស្សអះអាងថានឹងនៅតែបន្តរំលឹកវីរៈភាពកែមឡីបើមិនទាន់ទទួលបានយុត្តិធម៌
«ខ្ញុំនៅតែបន្តរំលឹកខួបលោកបណ្ឌិត កែម ឡី រហូតទាល់តែអាចទទួលបានយុត្តិធម៌ ក្នុងនាមនាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា»។
នេះជាការរៀបរាប់ របស់នាយិការប្រតិបត្តិ នៃមជ្ឈមណ្ឌលអង្គការសិទ្ធិមនុស្សកម្ពុជា គឺលោកស្រី ចក់ សុភាព។ប្រាប់ក្រុមអ្នកសារព័ត៌មានដោយទឹកមុខស្រពោនលោកស្រី អះអះថាក្នុងនាមស្ថាប័នមិនមែនរដ្ឋាភិបាល នឹងនៅតែបន្តរៀបចំកម្មវីធីបង្សុកូលរបៀបនេះ ដើម្បីឧទ្ទិលកុសលជូនលោកបណ្ឌិត កែម ឡី ជាដរាប ប្រសិនបើយុត្តិធម៌សម្រាប់អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមមួយនេះ នៅតែមិនទាន់មានតម្រុយណាមួយ ដែលអាចជឿទុកចិត្តបានថា ឃាតករពិត និងអ្នកបញ្ជានៅពីក្រោយ ត្រូវបានផ្តាន្ទាទោសនៅឡើយទេនោះ។
អ្នកឃ្លាំមើលយល់ថាប្រទេសញាំញីដោយគ្រឿងស្រវឹងងាយធ្លាក់ក្នុងវិបត្តិគ្រឿងញៀន
អ្នកឃ្លាំមើលបង្ហាញការយល់ឃើញថា ប្រទេសញាំញីដោយគ្រឿងស្រវឹងងាយនឹងរអិលធ្លាក់ក្នុងវិបត្តិគ្រឿងញៀនបង្កផលប៉ះទង្គិចដល់សន្តិសុខសង្គម ការអភិវឌ្ឍ និងបញ្ហាជាច្រើនទៀត បើមិនពង្រឹងប្រព័ន្ធអភិបាលកិច្ចល្អ។
គ.ជ.ប រៀបចំបញ្ជីឈ្មោះដើម្បីសម្គាល់អ្នកបានទៅបោះឆ្នោត និងមិនបានទៅទុកសម្រាប់ផ្ទៀងផ្ទាត់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំពុងរៀបចំបញ្ជីឈ្មោះដែលពុំធ្លាប់មាន នៅក្នុដំណើរការបោះឆ្នោតសម្រាប់ប្រទេសកម្ពុជា ដើម្បីសម្គាល់អ្នកណាដែលបានទៅបោះឆ្នោត និងមិនបានទៅ ដើម្បីផ្ទៀងផ្ទាត់នៅពេលក្រោយ ក្រោមលក្ខខណ្ឌបេក្ខជនចង់ឈរឈ្មោះឱ្យបោះឆ្នោត ឱ្យស្របតាមច្បាប់បោះឆ្នោត ដែលទើបឆ្លងកាត់ការធ្វើវិសោធនកម្ម ទៅតាមការចង់បានរបស់លោក ហ៊ុន សែន។
បទយកការណ៍៖ ជំនន់ទឹកភ្លៀងដើមខែកក្កដាបន្សល់ការខាតបង់ និងផលប៉ះពាល់ក្នុងក្រុងភ្នំពេញ
ភ្លៀងមួយមេកាលពីថ្ងៃទី៣ ខែកក្កដាកន្លងទៅបានបង្កឱ្យមានជំនន់ទឹកភ្លៀងភ្លាមៗ នៅរាជធានីភ្នំពេញដែលបណ្តាលឱ្យយានយន្តជាច្រើនគ្រឿងត្រូវរង់ការខូចខាត ហើយផលជះនេះក៏បណ្តាលឱ្យទ្រព្យសម្បត្តិជាច្រើន របស់ប្រជាពលរដ្ឋត្រូវខាតបង់ ខណៈពេលមេឃកំពុងធ្លាក់ភ្លៀងទឹកបន្តហកឡើងខ្ពស់ដែលរំខានដល់ការរស់នៅ និងប្រកបការងារប្រចាំថ្ងៃ។
លោកហ៊ុនសែនព្រមានចាត់វិធានការច្បាប់ប្រឆាំងអ្នកយកឈ្មោះលោកប្រើក្នុងបណ្តាញសង្គមតិកតុក
លោកនាយករដ្ឋមន្រ្តី បានព្រមានចាត់វិធានការផ្លូវច្បាប់ប្រឆាំង អ្នកដែលប្រើប្រាស់ឈ្មោះលោក ទៅបង្កើតគណនេយ្យ តិកតុក ដោយលោកអំពាវនាវឱ្យអ្នកដែលបានបង្កើតគណនេយ្យទាំងនោះ ត្រូវលុបចេញជាបន្ទាន់ បើមិនដូច្នេះទេពួកគេអាចនឹងត្រូវប្រឈមុខចំពោះផ្លូវច្បាប់។
កម្មករនៅរោងចក្រដាយ៉ាបគ្លូប៊លប្រឈមបញ្ហាបំណុលធនាគារក្រោយថៅកែរត់ចោល
កម្មករជាង ១០០នាក់ ធ្វើការនៅរោងចក្រដេរស្រោមដៃ ដាយ៉ាបគ្លូប៊ល ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានជួបជុំគ្នារកកិច្ចអន្តរាគមន៍ពីអាជ្ញាធរ ដើម្បីទាមទារការទូទាត់ប្រាក់សំណងដោះស្រាយបញ្ហាជីវភាព ជាពិសេសបំណុលធនាគារ ក្រោយពេលថៅកែរោងចក្ររត់ចោលជិត ៣ខែមកនេះ។
Q&A ជីវិតមគ្គុទេសក៍ដែលជួយមនុស្សចូលចិត្តឡើងភ្នំខ្នងផ្សារ
ជីវភាពជអ្នកនាំផ្លូវឡើងភ្នំខ្នងផ្សារ មិនសូវមានចំណូល ហើយប្រាក់ចំណូលគឺអាស្រ័យទៅលើកម្លាំង ត្រូវស្របតាមរដូវកាល និងភាពពេញនិយមរបស់ភ្លៀវទេសចរ។
លោក ហ៊ុន សែន ព្រមានចាត់វិធានការណ៍នូវគណនី Tik Tok ក្លែងក្លាយដែលបានប្រើឈ្មោះរបស់លោក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យបញ្ឈប់ ឬលុបចោលទាំងស្រុងចំពោះម្ចាស់គណនី Tik Tok ណាដែលយកឈ្មោះលោកទៅប្រើបង្កឱ្យមានការភ័ន្តច្រឡំយ៉ាងធំពីសំណាក់មហាជន ជាពិសេសធ្វើឱ្យប៉ះពាល់ដល់កត្តិយសរបស់លោក។






















