ក្រសួងប្រៃសណីយ៍សម្រេចបណ្តេញតំណាងក្រុមហ៊ុនហ្វេសប៊ុកចេញពីកម្ពុជា
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍( ក.ប.ទ) បានសម្រេចបណ្តេញតំណាងក្រុមហ៊ុន Facebook ចេញពីកម្ពុជា និងបញ្ឈប់រាល់សកម្មភាពទំនាក់ទំនងជាមួយរដ្ឋាភិបាល និងកិច្ចសហការដៃគូក្នុងវិស័យឯកជននៅកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ២០២៣ តទៅ។
អ្នកនាំពាក្យរដ្ឋាភិបាលថាកម្ពុជាមិនមានគោលការណ៍ក្នុងការបិទហ្វេសប៊ុកទេ
កម្ពុជាមិនមានគោលការណ៍ក្នុងការបិទបណ្ដាញសង្គម ហ្វេសប៊ុកនោះទេ នោះគ្រាន់តែជានបយោបាយព័ត៌មាន នេះបើតាមការលើកឡើង របស់ លោក ផៃ សុីផាន អ្នកនាំ ពាក្យរដ្ឋាភិបាល នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៣។
យុវនិសិ្សតនៅតាមសាកលវិទ្យាល័យមួយចំនួនស្នើសុំចុះថ្លៃបង់សេវាថែទាំសុខភាព ប.ស.ស
យុវជនរៀននៅតាមបណ្ដាគ្រឹះស្ថានឧត្តមសិក្សានៅរាជធានីភ្នំពេញ ទាមទារឱ្យរដ្ឋាភិបាល បញ្ចុះការបង់ថ្លៃសេវាថែទាំសុខភាពយ៉ាងហោចណាស់ពាក់កណ្ដាលក្នុងរបបសន្តិសុខសង្គមអំឡុងពេលនៅជានិសិ្សតដើម្បីកាត់បន្ថយការចំណាយរបស់ពួកគេ ក្នុងពេលដែលបេឡាជាតិរបបសន្តិសុខសង្គមនេះ នៅមិនទាន់បានកំណត់គោលការណ៍ និងនីតិវិធីសម្រាប់ការចំណាយរបស់សិស្សនិស្សិតនៅឡើយ។
ក្រុមអ្នកទិញដីឡូតិ៍ចោទក្រុមហ៊ុនមួយនៅខេត្តកណ្តាលថាបង់លុយគ្រប់៤ឆ្នាំមិនព្រមឱ្យប្លង់កម្មសិទ្ធិ
ក្រុមអ្នកទិញដីប្រមាណជា៤០នាក់ កាលពីថ្ងៃពុធ បានប្រមូលផ្តុំគ្នាតវ៉ា ទាមទារប្លង់កម្មសិទ្ធិដីធ្លីស្របច្បាប់ ពីក្រុមហ៊ុនអចលនទ្រព្យមួយ មានទីតាំងនៅស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីបានធ្វើអាជីវកម្មលើដីនោះ ដោយសំអាងថា បានបង់លុយគ្រប់ចំនួនអស់រយៈពេល៤ឆ្នាំ មិនទាន់បានប្លង់កម្មសិទ្ធិ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។
បទយកការណ៍៖ យុវតី សយ ពិសី ជនជាតិដើមតិចដែលបញ្ចប់ការសិក្សាពីអាមេរិកតាមរយៈអាហារូបករណ៍
ជនជាតិដើមភាគតិចព្រៅដំបូងគេ កញ្ញា សយ ពិសី ដែលបញ្ចប់ការសិក្សានៅក្រៅប្រទេស បានចែករំលែកបទពិសោធន៍ទទួលបានអាហារូបករណ៍ និងជំរុញឱ្យយុវជនជាជនជាតិដើមភាគតិចតាំងចិត្តជម្នះឧបសគ្គ ដើម្បីឈានជើងរួចផុតពីភាពមិនចេះអក្សរ។
អាជ្ញាធរខេត្តកំពតព្រមានស្នើសុំដីកាឃាត់ខ្លួនករណីថ្នាក់ដឹកនាំក្រុមហ៊ុនពិភពដីមាសពុំចូលបំភ្លឺ
អាជ្ញាធរខេត្តកំពត ព្រមានស្នើសុំដីកាឃាត់ខ្លួនពីស្ថាប័នតុលាការ ក្នុងករណីថ្នាក់ដឹកនាំ ក្រុមហ៊ុន ពិភពដីមាស ដែលមានងារជាឧកញ៉ាចំនួន២នាក់ នៅតែពុំព្រមចូលខ្លួនបំភ្លឺតាមការកោះហៅជាលើកទី២ ខណៈបណ្ដឹងរបស់ពលរដ្ឋរងគ្រោះកើនឡើងជិត៥០០គ្រួសារ។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត មានប្រសាសន៍ថា កាលពីថ្ងៃទី២៦ ខែមិថុនា
អ្នកឧកញ៉ា ហ៊ី គឹមហុង និងឧកញ៉ា ចេង សង្ហាក់ ជាអគ្គនាយក និងអគ្គនាយករង ក្រុមហ៊ុន ពិភពដីមាស ពុំបានចូលខ្លួនបំភ្លឺនៅស្នងការដ្ឋានគរបាលខេត្តកំពតឡើយ...
បទយកការណ៍៖ សហគមន៍ព្រៃឡង់ស្នើឱ្យតំណាងរាស្រ្តក្នុងអាណត្តិទី៧ថ្មីយកបញ្ហាព្រៃឈើនិងច្បាប់ព្រៃឈើមកឃោសនា
បណ្តាញសហគមន៍ព្រៃឡង់ស្នើឱ្យបេក្ខជនតំណាងរាស្រ្តមកពីគណបក្សផ្សេងៗក្នុងអាណត្តិទី ៧ ជួយពង្រឹងការអនុវត្តច្បាប់ព្រៃឈើ និងយកបញ្ហាព្រៃឈើមកឃោសនាក្នុងយទ្ធនាការបោះឆ្នោតនាពេលខាងមុននេះ។
គណបក្សភ្លើងទៀនរិះគន់ការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត
គណបក្សភ្លើងទៀនរិះគន់ចំពោះការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ថាជាការឹតត្បិត ឱកាសឈរឈ្មោះបោះឆ្នោត របស់ប្រជាពលរដ្ឋខ្មែរ ក្រោយពីសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតត្រូវបានរដ្ឋសភាអនុម័ត។
សកម្មជនបរិស្ថានចាត់ទុកការសង់សំណង់បំពានស្ទឹងសង្កែបង្ហាញពីកម្សោយនៃការអនុវត្តច្បាប់
សកម្មជន និងមន្ត្រីសង្គមស៊ីវិលផ្នែកការពារបរិស្ថាន យល់ឃើញថា ករណីបុគ្គលឯកជនធ្វើសំណង់ដោយចាក់ដីចូលស្ទឹងសង្កែ ប៉ុន្តែត្រូវពលរដ្ឋរិះគន់ទើបរុះរើផ្នែកខ្លះនៃសំណង់លើច្រាំងស្ទឹងចេញ គឺបង្ហាញពីកម្សោយរបស់អាជ្ញាធរក្នុងការអនុវត្តច្បាប់ការពារសម្បត្តិរដ្ឋ។
ក្រុមហ៊ុនឯកជនខេត្តស្វាយរៀងបន្តប្រើគ្រឿងចក្រឈូសឆាយបំពានស្រះទឹករដ្ឋ
ពលរដ្ឋនៅខេត្តស្វាយរៀងបានឱ្យដឹងថា ក្រុមហ៊ុនឯកជនមួយ បានបន្តសកម្មភាពប្រើគ្រឿងចក្រឈូសឆាយដីសាធារណៈ និងកាយដីនៅចំណុចស្រះទឹកមួយកន្លែង ដែលអាជ្ញាធរសម្រេចកាត់ឆ្វៀលទុកជាសម្បត្តិរដ្ឋ ក្រោយក្រុមហ៊ុននេះបានចាក់ដីរំលោភយកនាពេលកន្លងទៅ។
Q&A: អំពើហិង្សាក្នុងគ្រួសារធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍរបស់សង្គមជាតិ
អំពើហិង្សាក្នុងគ្រួសារ នៅតែបន្តកើតមានឡើង ដោយបង្កឱ្យមានផលប៉ះពាល់ដល់គ្រួសារ និងសង្គមមនុស្សទាំងមូល។ រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលមួយចំនួន នៅតែបន្តទប់ស្កាត់ និងចាត់វិធានការតាមនីតិវិធីច្បាប់ ចំពោះបុគ្គលដែលបានប្រព្រឹត្តិនូវបញ្ហាទាំងអស់នេះ។
ខាងក្រោមនេះជាកិច្ចសម្ភាសរវាងកញ្ញា ណម ស៊ីណា ប្រធានកម្មវិធីទំនាក់ទំនងសហគមន៍នៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) និងព្រះតេជគុណ ឃត ពន្លឺ ដែលជាសិក្ខាកាម Newsroom Cambodia កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ អំពីករណីអំពើហិង្សាក្នុងគ្រួសារ...
Q&A: ល្ខោនខោលបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ប៉ុន្តែមិនសូវមានអ្នករៀន និងស្គាល់ទូលំទូលាយ
ល្ខោនខោលរបស់កម្ពុជាត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ប៉ុន្តែមិនសូវមានការចាប់អារម្មណ៍ហាត់រៀន និងមានការយកចិត្តទុកដាក់តិចតួចនៅឡើយពីប្រជាពលរដ្ឋ។
ខាងក្រោមនេះជាការផ្ដល់កិច្ចសម្ភាសន៍របស់សិក្ខាកាម Newsroom Cambodia ជាមួយលោក ហង់ ភូមិរា ដែលជាគ្រូបន្តវេនល្ខោនខោលនៃប្រធានក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណខ្មែរជំនាន់ថ្មី៖
Q: ជម្រាបសួរលោក!
A: បាទ ជម្រាបសួរ!
Q: តើអ្វីទៅជាល្ខោនខោល?
A: ល្ខោលខោល ជាល្ខោនក្របសម្តែងពាក់មុខ សម្តែងតែរឿងរាមកេរិ៍្តតែប៉ុណ្ណោះ។
Q: តើល្ខោនខោលខ្មែររបស់យើងមានប៉ុន្មានតំបន់?
A: តំបន់ល្ខោនខោលរបស់យើងមាននៅ វត្តស្រែអណ្ដែត...
Q&A៖ ការផលិត និងជួញដូរគ្រឿងញៀនខុសច្បាប់នៅកម្ពុជានៅតែបន្តកើនឡើង
គ្រឿងញៀនខុសច្បាប់នៅកម្ពុជាកំពុងចរាចរណ៍ និងធ្វើឱ្យប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភខ្លាំង ដោយសារឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀនធ្វើឱ្យប៉ះពាល់ច្រើនដល់បុគ្គល គ្រួសារ និងសង្គម។
សិក្ខាកាម Newsroom Cambodia កញ្ញាហែមរិន ដាវីត បានសម្ភាសន៍លោក អំ សំអាត ជានាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការលីកាដូ ជាអង្គការលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅប្រទេសកម្ពុអំពីបញ្ហាគ្រឿងញៀននៅកម្ពុជា៖
Q: ជម្រាបសួរលោក!
A: បាទជម្រាបសួរ!
Q: នាងខ្ញុំសូមសួរថា តើបច្ចុប្បន្ននេះ ចំនួនអ្នកប្រើប្រាស់គ្រឿងញៀនមានការកើនឡើង ឬថយចុះ? ហេតុអ្វី?
A: បើយើងនិយាយមកដល់បច្ចុប្បន្ននេះចំនួនអ្នកប្រើប្រាស់គ្រឿងញៀន គឺការកើនឡើងអ្នកប្រើប្រាស់។...
លោក ហ៊ុន សែន ថា បើបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត រដ្ឋាភិបាលថ្មីនឹងចូលកាន់ដំណែងនៅចុងខែសីហា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះលើកឡើងថា ប្រសិនបើការបោះឆ្នោតក្នុងខែកក្កដាខាងមុខដំណើរការទៅដោយរលូន ហើយគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត នោះរាជរដ្ឋាភិបាលថ្មីនឹងស្បថចូលកាន់ដំណែងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារសាលាយុត្តិធម្ម» ថ្មី ក្នុងសង្កាត់ជ្រោយចង្វារ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមិថុនា លោក ហ៊ុន សែន បានបញ្ជាក់ថា ក្រោយការបោះឆ្នោត សភានឹងប្រជុំក្រោមព្រះរាជអធិបតីព្រះមហាក្សត្រនៅថ្ងៃចន្ទ ទី២៨ ខែសីហា ហើយសភានឹងចូលស្បថនៅល្ងាចថ្ងៃដដែលនោះ។...
យុវជនប្រើពេលផ្ទាល់ខ្លួនជាង១០ឆ្នាំ ដើម្បីរកជំនួយផ្គត់ផ្គង់សិស្សក្រីក្រនៅតាមជនបទ
យុវជនដែលសកម្មក្នុងកិច្ចការងារសង្គម នៅបន្តប្តេជ្ញាស្វែងរកជំនួយតាមគ្រប់រូបភាព ដើម្បីផ្គត់ផ្គង់សម្ភារសិក្សាសម្រាប់កម្រិតបឋមសិក្សាដល់កុមារដែលខ្វះខាតនៅជនបទឱ្យបានរៀនសូត្រខ្ពង់ខ្ពស់ បើទោះជាការងារស្ម័គ្រចិត្តដែលធ្លាប់ចំណាយពេលជាង១០ឆ្នាំនេះ ត្រូវរង់ការមើលងាយពីមនុស្សនៅជុំវិញខ្លួន និងមិនសូវឱ្យតម្លៃពីមហាជនក្តី។
អាជ្ញាធរវៀតណាមហាមពលរដ្ឋខ្មែក្រោមចងទង់ជាតិតំណាងខ្មែរកម្ពុជាក្រោមនៅមុខផ្ទះ
អាជ្ញាធរវៀតណាមនៅខេត្តឃ្លាំងក្នុងទឹកដីកម្ពុជាក្រោម បានហាមឃាត់ពលរដ្ឋខ្មែរក្រោមចងទង់ជាតិ តំណាងឱ្យជនជាតិដើមខ្មែរកម្ពុជាក្រោមនៅខាងមុខផ្ទះ ខណៈមន្រ្តីសង្គមស៊ីវិលផ្នែកការពារសិទ្ធិមនុស្សចាត់ទុកថាការរារាំងនេះបានរំលោភបំពានលើសិទ្ធិជនជាតិដើម។






















