សាលារាជធានីនឹងផ្អាកចរាចរណ៍កំណាត់ផ្លូវវិមានឈ្នះឈ្នះក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម
រដ្ឋបាលរាជធានីភ្នំពេញនឹងផ្អាកចរាចរណ៍លើកំណាត់ផ្លូវវិមានឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ក្នុងតំបន់ប្រារព្ធពិធីបើក និងបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ដើម្បីឱ្យពិធីបិទ និងបើកកីឡាប៉ារ៉ាហ្គេមនេះប្រព្រឹត្តទៅដោយរលូន រដ្ឋបាលរាជធានីភ្នំពេញនឹងផ្អាកចរាចរណ៍បណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធពិធីរហូតដល់បញ្ចប់ ដោយមិនឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់មហាវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។
កម្ពុជានឹងរៀបចំពិធីបើក និងបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅថ្ងៃទី៣ និងទី៩ ខែមិថុនា ឆ្នាំ២០២៣នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។ ក្នុងព្រឹត្តកាណ៍នេះ មានប្រទេស១១ចូលរួម...
សត្វសុនខជាង៣ម៉ឺន៦ពាន់ក្បាលនៅភ្នំពេញបានទទួលវ៉ាក់សាំងជំងឺឆ្កែឆ្កួត
ក្នុងរយៈពេល១សប្តាហ៍ សត្វសុនខជាង៣ម៉ឺន៦ពាន់ក្បាលនៅរាជធានីភ្នំពេញ បានទទួលវ៉ាក់សាំងជំងឺឆ្កែឆ្កួតដោយឥតគិតថ្លៃ។
បើតាមទំព័រហ្វេសប៊ុក Mission Rabies Cambodiaដែលបានចុះផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ បញ្ជាក់ថា ការចាក់វ៉ាក់សាំងជំងឺឆ្កែឆ្កួតដល់សត្វសុនខជាទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញនេះ ធ្វើឡើងដោយមានការសហការជាមួយមន្ត្រីរាជរដ្ឋាភិបាល និងអង្គការអន្តរជាតិចំនួន៧ដូចជា អង្គការ Mission Rabies និងអង្គការ Animal Rescue Cambodia ជាដើម។ យុទ្ធនាការនៃការចាក់វ៉ាក់សាំងនេះ ធ្វើឡើងក្នុងរយៈពេល១០ថ្ងៃ ពីថ្ងៃទី២២ ឧសភា...
គណបក្សនយោបាយទាំង១៨ទទួលបានលេខរៀងសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣
គណបក្សនយោបាយទាំង១៨ ដែលនឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ត្រូវបានកំណត់លេខរៀងដោយមានការចាប់ឆ្នោតពីសម្តេចសង្ឃនៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចេញនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ស្តីអំពីលទ្ធផលនៃការចាប់ឆ្នោតដើម្បីកំណត់លេខរៀងឈ្មោះគណបក្សនយោបាយនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បានបញ្ជាក់ថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និងបួរ គ្រី បាននិមន្តយាងព្រះរាជប្រទានចាប់ឆ្នោតនៅចំពោះមុខអ្នកពាក់ព័ន្ធទាំងអស់រួមមាន ប្រធាន អនុប្រធាន សមាជិក គ.ជ.ប តំណាងគណបក្សនយោបាយទាំង១៨...
មូលនិធិគន្ធបុប្ផាកម្ពុជារៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា
មូលនិធិគន្ធបុប្ផាកម្ពុជានឹងរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជារយៈពេល៣០ថ្ងៃ ក្នុងឱកាសទិវាកុមាអន្តរជាតិ ១មិថុនា ដើម្បីបន្តនិរន្តរភាពនៃការព្យាបាលកុមារដោយឥតគិតថ្លៃ។
យោងតាមសេចក្តីជូនដំណឹងរបស់មូលនិធិគន្ធបុប្ផាកម្ពុជាកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថាយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា នឹងត្រូវបានរៀបចំឡើងជាថ្មីម្តងទៀតនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសទិវាកុមាអន្តរជាតិ ១មិថុនា។ យុទ្ធនាការនេះនឹងធ្វើឡើងតាមរយៈបណ្តាញផ្សព្វផ្សាយនានា រួមមានទំព័រហ្វេសប៊ុកផ្លូវការរបស់មូលនិធិគន្ធបុប្ផាកម្ពុជា...
គ.ជ.ប ផលិតបណ្ណព័ត៌មានអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោត ចំនួនជាង៩លាន៧សែន
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៨ ខែឧសភានេះបញ្ជាក់ថា គ.ជ.ប បានផលិតបណ្ណព័ត៌មានអ្នកបោះឆ្នោត ចំនួន ៩.៧១០.៦៥៥ សន្លឹកដែលស្មើនឹងចំនួនសរុបនៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចេញនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ស្តីអំពីដំណើរការនៃការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតសម្រាប់បម្រើឱ្យការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បញ្ជាក់ថា ក្រោយការចេញបណ្ណព័ត៌មានអ្នកបោះឆ្នោតជាង៩លាន៧សែនសន្លឹកនោះរួច គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) នឹងចាត់តាំងក្រុមចែកបណ្ណនៅតាមភូមិក្នុងឃុំសង្កាត់សាមីនីមួយៗ ដោយមានរយៈពេលមួយខែ...
បទយកការណ៍៖ បទចោទ «រួមគំនិតក្បត់» លើលោក ថេង សាវឿន បន្សល់ទុកការឈឺចាប់ដល់កសិករ
សុំណុំរឿងក្តីដែលតុលាការខេត្តរតនគិរី សម្រេចចោទប្រកាន់លើមេដឹកនាំ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ពីបទ «រួមគំនិតក្បត់» បាននាំមកនូវភាពឈឺចាប់ដល់ប្រជាកសិករ ដែលតែងតែទទួលបានការជួយជ្រោមជ្រែងពីសមាគមដែលសកម្មក្នុងការលើកកម្ពស់សិទ្ធិ និងជីវភាពកសិករមួយនេះ។
ព្រះសង្ឃគង់នៅព្រៃរុក្ខាវ័នប្រារព្ធបុណ្យខួបព្រៃលើកទី២៣ ដើម្បីដាស់ស្មារតីឱ្យពលរដ្ឋស្រឡាញ់ធនធានធម្មជាតិ
ព្រះសង្ឃគង់នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ន ក្នុងខេត្តឧត្តរមានជ័យ បានរៀបចំពិធីបុណ្យខួបលើកទី២៣ នៃការបង្កើតព្រៃសហគមន៍សង្ឃរុក្ខាវ័ន ក្នុងគោលបំណងបណ្តុះទឹកចិត្តស្រឡាញ់ធនធានធម្មជាតិដល់ពលរដ្ឋ និងជំរុញឱ្យមានការទប់ស្កាត់បទល្មើសចាប់សត្វព្រៃដែលកំពុងកើតមានក្នុងព្រៃសហគមន៍មួយនេះ។
លោក ថេង សាវឿន ចេញលិខិតទទួលស្គាល់កំហុស និងសន្យាដកខ្លួនចេញពីសកម្មភាពដែលមានបំណងផ្តួលរំលំរដ្ឋាភិបាល
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានចេញលិខិត និងវីដេអូទទួលកំហុសពីក្នុងពន្ធនាគារខេត្តរតនៈគិរី និងសន្យាដកខ្លួនចេញពីផ្ទះសាមគ្គី និងសកម្មភាពនយោបាយនានា។
យោងតាមលិខិតរបស់លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ដែលសរសេរកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ដោយបញ្ជាក់ថា លោកទទួលកំហុសដែលបានប្រព្រឹត្តកន្លងមក ដោយសារលង់ជឿការញុះញង់ និងការចង្អុលបង្ហាញរបស់ជនបរទេស ធ្វើឱ្យខ្លួនឈានដល់ការប្រឆាំងនឹងរដ្ឋាភិបាលដោយមិនដឹងខ្លួន។
នៅក្នុងលិខិតនោះសរសេរតាមន័យដើមថា៖ «ខ្ញុំបានលង់ជឿតាមការចង្អុលបង្ហាញរបស់ជនបរទេស មួយចំនួន និងក្រុមអ្នកនយោបាយប្រឆាំងមួយចំនួនក្នុងរូបភាពញុះញង់បង្កចលាចលធ្វើឱ្យបាត់បង់...
សង្គមស៊ីវិល ទាមទារឱ្យទម្លាក់បទចោទលើបុគ្គលិកសមាគមសម្ព័ន្ធសហគមន៍កសិករ កម្ពុជា
ក្រុមសង្គមស៊ីវិលបានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ទាមទារ ឱ្យបញ្ឈប់ការចោទប្រកាន់ទៅលើអ្នកការពារសិទ្ធិមនុស្សទាំងអស់ និងអំពាវនាវឱ្យដោះលែងបុគ្គលិក CCFC ជាបន្ទាន់ និងឥតលក្ខខណ្ឌ។
ព្រះអង្គ ឡឹង រាជ បង្កើតបណ្ណាល័យ ជួយបង្កើនចំណេះដឹង ដល់យុវជន កូនខ្មែរក្នុងសង្គម
ដោយមើលឃើញពីកង្វះខាតចំណេះដឹង របស់យុវជន និងសិស្សនិស្សិត ដែលនៅឆ្ងាយពីទីក្រុង ទើបជំរុញទឹកចិត្តព្រះង្គឱ្យបង្កើតបណ្ណាល័យឡើង។
ព្រលឹងនៃអត្តសញ្ញាណជាតិដែលរំលេចក្នុងចម្លាក់ស្បែក
ខេត្តសៀមរាប៖ ចម្លាក់ស្បែកជាប្រភេទមរតកសិល្បៈប្រពៃណីបុរាណមួយបែបក្នុងប្រវត្តិសាស្រ្តខ្មែរ ដែលមានតាំងពីយូរលង់ណាស់មកហើយ តែហាក់មិនសូវមានភាពរីកចម្រើន ដោយសារបញ្ហាសេដ្ឋកិច្ច សាធារណៈជនមិនសូវចំណាយក្នុងការទិញវត្ថុអនុស្សាវរីយ៍។ នេះជាការលើកឡើងរបស់លោកអេង ចាន់តង ជាសិល្បៈករសម្តែងក្នុងក្រុមល្ខោនស្បែកលោកតា ទី ជៀន។
ព្រះភិក្ខុ នន់ រិទ្ធី ប្ដូរពីអ្នកអាន ក្លាយជាគ្រូបង្វឹកឆ្នើម ជាគ្រូបង្រៀនថ្នាក់បណ្ដុះគុណធម៌ និងមគ្គទេសក៍
ព្រះអង្គគឺជាមនុស្សម្នាក់ ដែលចូលចិត្តការអាន ការសិក្សាស្រាវជ្រាវ ទើបអាចមានឪកាសរហូតមកដល់សព្វថ្ងៃនេះ។
ព្រះអង្គថា ការអានធ្វើឱ្យមនុស្សមានការចេះគិតពិចារណាវែងឆ្ងាយ អានធ្វើឱ្យមនុស្សមានចំណេះដឹង អានធ្វើឱ្យមនុស្សប្រកាន់ភ្ជាប់នូវក្រមសីលធម៌ខ្ពស់ និងជាមនុស្សដែលមានភាពបញ្ញវន្តក្នុងខ្លួន។
បទយកការណ៍៖ សមាគមអប់រំមួយនៅខេត្តកំពតជួយកូនចៅអ្នកភូមិមិនឱ្យ បោះបង់ការសិក្សាក្នុងវ័យកុមារ
ធ្លាប់ជាតំបន់មួយដែលកម្រមានអ្នកដែលអាចរៀនចប់ថ្នាក់វិទ្យាល័យកាលពីអំឡុង១០ឆ្នាំមុន ប៉ុន្តែបច្ចុប្បន្នតំបន់នេះបានប្រែក្លាយជាសហគមន៍មួយដែលសម្បូរទៅដោយយុវជនរៀនបានខ្ពង់ខ្ពស់ និងក្លាយទៅជាតំបន់មួយដែលគ្មានអំពើហិង្សា និងអំពើអបាយមុខផ្សេងៗ ក្រោយមានវត្តមានសមាគមបណ្តុះបណ្តាលមួយឈ្មោះ«ទុកចិត្ត»។
បទយកការណ៍៖ យុត្តិធម៌សម្រាប់សកម្មជនបក្សភ្លើងទៀនដែលរងហិង្សាស្ថិតក្នុងទីងងឹត
សំណុំរឿងក្តីជនដៃដល់វាយទៅលើសកម្មជនបក្សប្រឆាំងជាច្រើនរូបមុនការបោះឆ្នោតមកដល់ បានបន្សល់ទុកភាពឈឺចាប់ដល់ជនរងគ្រោះ និងជាការគំរាមគំហែងដល់សិទ្ធិម្ចាស់ឆ្នោត ក្នុងការសម្តែងមតិជ្រើសរើសមេដឹកនាំក្នុងសង្គមប្រជាធិបតេយ្យ ក្រោយពេលអាជ្ញាធររដ្ឋាភិបាលមិនអាចរកមុខជនល្មើសឃើញ។
មន្រ្តីសិទ្ធិមនុស្សចាត់ទុកការចោទប្រកាន់បទ«រួមគំនិតក្បត់» លើលោក ថេង សាវឿន គឺគ្មានភស្តុតាងរឹងមាំ
មន្រ្តីសង្គមស៊ីវិលដែលធ្វើការផ្នែកលើកកម្ពស់សិទ្ធិមនុស្ស បានចាត់ទុកថា ការសម្រេចរបស់តុលាការខេត្ដរតនគិរីលើសំណុំរឿង លោក ថេង សាវឿន និងសហការី២នាក់ទៀត ពីបទ«ញុះញង់» និង«រួមគំនិតក្បត់» គឺគ្មានមូលដ្ឋានច្បាស់លាស់សម្រាប់ដាក់បន្ទុក ហើយថាជាចេតនារបស់អាជ្ញាធរបំបាក់ស្មារតីពលរដ្ឋមិនឱ្យហ៊ានតវ៉ាពីបញ្ហាសិទ្ធិមនុស្ស។
ក្រុមសកម្មជនបរិស្ថាន ស្នើរដ្ឋាភិបាលបញ្ឈប់ការកាត់ដីតំបន់ការពារចំនួន៣ ទៅឱ្យបុគ្គលឯកជន
ក្រុមយុវជន និងសកម្មជនស្រឡាញ់បរិស្ថាន ស្នើរដ្ឋាភិបាលបញ្ឈប់ការកាត់ដីឧទ្យានជាតិគិរីរម្យ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងដែនជម្រកសត្វព្រៃកែវសីមា ទៅឱ្យក្រុមហ៊ុន ឬបុគ្គលឯកជនគ្រប់គ្រង។