ក្រសួងពាណិជ្ជកម្មតម្រូវឱ្យអ្នករកស៊ីបិទស្លាកថ្លៃលើមុខទំនិញ និងសេវាកម្មគ្រប់ប្រភេទ
ក្រសួងពាណិជ្ជកម្មតម្រូវឱ្យពាណិជ្ជករ អាជីវករ សេវាករទាំងអស់ បិតស្លាកតម្លៃលើគ្រប់មុខទំនិញ ដើម្បីឱ្យមានស្តង់ដារតម្លៃ និងដើម្បីកុំឱ្យអតិថិជនពិបាកសួរ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចេញនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បញ្ជាក់ថា អ្នកដែលធ្វើសកម្មភាពពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មនៅកម្ពុជា ត្រូវតែបិតស្លាកថ្លៃលើគ្រប់មុខទំនិញ និងសេវាដែលតាំងលក់ក្នុងហាង ឬអគារលក់ទំនិញរបស់ខ្លួនជាប្រាក់រៀល លើកលែងតែហាង ឬបញ្ជរលក់ទំនិញបន្ទាប់បន្សំ។
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មដដែលបន្ថែមថា ក្នុងករណីដែលមិនអនុវត្ត នោះនឹងត្រូវទទួលតាមច្បាប់ជាធរមាន។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ប្រាប់ Newsroom...
ពលរដ្ឋពីរភូមិក្នុងស្រុកស្វាយជ្រំស្នើឱ្យអាជ្ញាធរជួយតបណ្ដាញអគ្គិសនីដើម្បីមានភ្លើងប្រើ
ពលរដ្ឋចំនួនពីរភូមិនៅក្នុងស្រុកស្វាយជ្រំ ខេត្ដស្វាយរៀងស្នើឱ្យអាជ្ញាធរឃុំស្វាយយាជួយតបណ្ដាញអគ្គិសនីចូលក្នុងភូមិដើម្បីឱ្យមានអគ្គិសនីប្រើប្រាស់ដូចភូមិផ្សេងៗដែរ។
ពលរដ្ឋពីរភូមិនោះ មានដូចជាភូមិមហាសួន និងភូមិស្វាយជុំរៅ ស្ថិតនៅក្នុងឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង។
លោក នង សុផល អាយុ៦២ឆ្នាំ រស់នៅក្នុងភូមិមហាសួន ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង បានប្រាប់ Newsroom Cambodia នៅថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣នេះថា សព្វថ្ងៃនៅក្នុងភូមិរបស់លោកមិនមានបណ្ដាញអគ្គិសនីប្រើប្រាស់ដូចនៅក្នុងភូមិផ្សេងៗនោះទេ។
លោកប្រាប់ថា នៅពេលអត់មានភ្លើងប្រើប្រាស់មានផលលំបាកខ្លាំងដូចជា មិនមានភ្លើងបំភ្លឺក្នុងផ្ទះគ្រប់គ្រាន់...
គ្រឹះស្ថានសិក្សាទាំងអស់នឹងត្រូវឈប់សម្រាកវិស្សមកាលធំរយៈពេលមួយខែ អំឡុងពេលកម្ពុជារៀបចំកីឡាស៊ីហ្គេម
ក្រសួងអប់រំប្រកាសឱ្យគ្រឹះស្ថានសិក្សាឯកជន និងសាធារណៈឈប់សម្រាកវិស្សមកាលធំរយៈពេលមួយខែ ក្នុងអំឡុងពេលកម្ពុជារៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅខែឧសភាខាងមុខនេះ។
ក្នុងលិខិតរបស់រដ្ឋមន្រ្តីក្រសួងអប់រំ ចេញនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣បញ្ជាក់ថា ដើម្បីរក្សាបាននូវសណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងនាមកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាពេលខាងមុខ ក្រសួងអប់រំបានសម្រេចឱ្យគ្រឹះស្ថានសិក្សាឯកជននិងសាធារណៈទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឈប់សម្រាកវិស្សមកាលធំរយៈពេលមួយខែ។
ក្នុងលិខិតដដែលបន្ថែមថា គ្រឹះស្ថានអប់រំកុមារតូច និងសេវាអប់រំតូច គ្រឹះស្ថានបឋមសិក្សា គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅនិង អប់រំបច្ចេកទេស ផ្នែកសាធារណៈ និងឯកជនទាំងអស់ ត្រូវអនុវត្តវិស្សមកាលធំ...
ធនាគារជាតិអំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្នពីការឆបោកប្រាក់តាមបណ្តាញសង្គម និងទូរស័ព្ទ
ធនាគារជាតិនៃកម្ពុជា អំពាវនាវឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថល ដើម្បីជៀសវាងការឆបោកប្រាក់គ្រប់រូបភាព តាមរយៈបណ្តាញសង្គម និងប្រព័ន្ធទូរស័ព្ទ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បញ្ជាក់ថា ជនខិលខូចបានឆបោកប្រាក់ជនរងគ្រោះ ដោយបើគណនីបណ្តាញសង្គមនៃសមាជិកណាមួយរបស់គ្រួសារ ញាតិសន្តាន មិត្តភក្តិ ឬថ្នាក់ដឹកនាំស្ថាប័ន បន្លំដើម្បីសុំខ្ចីប្រាក់ ឬផ្ទេរប្រាក់យកទៅប្រើប្រាស់បន្ទាន់ក្នុងរយៈពេលខ្លី។ ជនខិលខូចទាំងនោះ បានប្រើប្រាស់ការប្រាប់ឱ្យផ្ទេរប្រាក់ឱ្យពួកគេតាមរយៈកម្មវិធីទូរស័ព្ទចល័ត គណនី ភ្នាក់ងាររបស់គ្រឹះស្ថានធគារ និងហិរញ្ញវត្ថុ ឬគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដែលអាចផ្ទេរប្រាក់បានងាយស្រួល និងឆាប់រហ័ស។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖...
យុវជនមួយក្រុមប្រារព្ធយុទ្ធនាការពណ៌ស្វាយរត់ដើម្បីសិទ្ធិស្ត្រី និងទប់ស្កាត់អំពើហិង្សាលើស្ត្រី
យុវជនមួយក្រុមគ្រោងប្រារព្ធយុទ្ធនាការពណ៌ស្វាយរត់ដើម្បីសិទ្ធិស្រ្ដី ក្នុងទិវាលើកកម្ពស់សិទ្ធិនារីពិភពលោក លើកទី១១២ ដែលនឹងប្រព្រឹត្ដទៅនៅសប្ដាហ៍ក្រោយ ក្នុងគោលបំណងបង្ហាញទៅកាន់ពិភពលោកថា នារីកម្ពុជាក៏មានសិទ្ធិស្មើនឹងបុរស ស្រ្ដីគួរត្រូវបានលើកទឹកចិត្តឱ្យក្លាយជាអ្នកដឹកនាំឱ្យបានច្រើន និងទប់ស្កាត់កុំឱ្យមានអំពើហិង្សាលើស្ដ្រី។
យុវជនប្រាថ្នាចង់ចូលរួមសង្កេតការណ៍ និងឃ្លាំមើលពីដំណើរការបោះឆ្នោតថ្នាក់ជាតិ២០២៣
យុវជនមួយចំនួនចង់ចូលរួមសង្កេតការណ៍ និងឃ្លាំមើលពីដំណើរការបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខ ដោយថាការបោះឆ្នោតនេះជាការកំណត់ជោគវាសនាប្រទេសជាតិ និងពលរដ្ឋទាំងមូល។
យុវជនមួយក្រុមសម្អាតសំណល់ប្លាស្ទិកនៅឆ្នេរកោះកុងក្រៅ ក្រោយបារម្ភពីការបំពុលទឹក
ក្រុមយុវជនស្រឡាញ់បរិស្ថាន ជិត២០នាក់ បានដើររើសសំណល់ប្លាស្ទិក និងរចនាជាផ្ទាំងអក្សរអប់រំពីបញ្ហាបរិស្ថាន ដោយភ្ជាប់ទៅនឹងដើមឈើ នៅតាមបណ្ដោយឆ្នេរកោះកុងក្រៅ ដើម្បីជំរុញឱ្យពលរដ្ឋទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
គ.ប.ម ថា គណៈកម្មការជំនាញរដ្ឋសភាមិនយកចិត្តទុកក្នុងការដោះស្រាយបញ្ហាប្រព័ន្ធនៃការបោះឆ្នោត
គណបក្សប្រជាធិបតេយ្យមូលដ្ឋានលើកឡើងថា គណៈកម្មការជំនាញរដ្ឋសភាមិនយកចិត្តទុកដាក់បំពេញកិច្ចអន្តរាគមន៍ដើម្បីដោះស្រាយបញ្ហាប្រព័ន្ធនៃការបោះឆ្នោត ទៅតាមការស្នើក្នុងញត្តិដែលខ្លួនបានដាក់ជូនទៅរដ្ឋសភាកាលខែមករា កន្លងទៅនោះទេ។
ការលើកឡើងរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ធ្វើឡើងបន្ទាប់ពីគណៈកម្មការទីមួយនៃរដ្ឋសភាបានចេញលិខិតឆ្លើយតបទៅគណបក្សនេះកាលពីថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការស្នើសុំទៅរដ្ឋសភាឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ស្តីពីប្រព័ន្ធបោះឆ្នោត និងសមាសភាពស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
គណៈកម្មការទី១រដ្ឋសភាឆ្លើយតបថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ យោងមាត្រា ១៥៣ ថ្មី បញ្ជាក់ថា ការផ្តើមគំនិតសើរើ ឬការផ្តើមគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាសិទ្ធិរបស់ព្រះមហាក្សត្រ របស់នាយករដ្ឋមន្ត្រី និងរបស់ប្រធានរដ្ឋសភា តាមសេចក្តីស្នើសុំរបស់តំណាងរាស្ត្រមួយភាគបួននៃតំណាងរាស្ត្រទាំងមូល។
ចំពោះសមាសភាពស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត យោងមាត្រា ១៥១...
លោក ហង្ស ប្រសើរ៖ ជនរងគ្រោះដោយការប្រើប្រាស់គ្រឿងញៀន ៨០ភាគរយ អាចស្ដារនីតិសម្បទា
ដោយធ្លាប់ជាជនរងគ្រោះពីការប្រើប្រាស់គ្រឿងញៀន ហើយបានកែប្រែ និងអភិវឌ្ឍខ្លួនរហូតក្លាយជាអ្នកគ្រប់គ្រងមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនមួយកន្លែង លោក ហង្ស ប្រសើរ បានចែករំលែកពីបទពិសោធនៃការរំដោះខ្លួនចេញពីភាពញៀននៃគ្រឿងញៀន និងដំបូន្មានទៅដល់ជនរងគ្រោះដទៃទៀត ដើម្បីឱ្យពួកគេកែប្រែខ្លួនឱ្យចាកឆ្ងាយពីគ្រឿងញៀន ហើយទៅកសាងជីវិតថ្មីក្នុងសង្គម។
ក្រសួងកិច្ចការនារីសម្តែងការសោកស្តាយចំពោះការប្រើពាក្យពេចន៍អសីលធម៌មកលើស្រ្តី
ក្រសួងកិច្ចការនារីសម្តែងការសោកស្តាយ និងមិនគាំទ្រជាដាច់ខាតចំពោះរាល់សកម្មភាព និងទង្វើទាំងឡាយណាដែលមានចរិកហិង្សា អសីលធម៌ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ស្រ្តីខ្មែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកិច្ចការនារីកាលពីថ្ងៃពុធទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះបានសរសេរថា នាពេលកន្លងទៅថ្មីៗនេះមានការលេចឡើងនូវបាតុភាពនៃការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ អសុរោះ ប្រាសចាកសុជីវធម៌ និងសីលធម៌ តាមបណ្តាញទំនាក់ទំនងសង្គម ដោយបុគ្គលមួយចំនួនតូចធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្រ្តីខ្មែរ។ ក្រសួងបន្ថែមថា សកម្មភាព និងទង្វើទាំងនោះ គឺជាគំរូមិនល្អសម្រាប់យុវជន យុវតី កុមារា កុមារី...
ក្លឹបយុវជនចំនួន៤ គ្រោងដាក់លិខិតទៅក្រសួងព័ត៌មានសុំឱ្យបើកប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ
ក្លឹបយុវជនចំនួន៤ស្ថាប័ន គ្រោងដាក់លិខិតទៅក្រសួងព័ត៌មាន ដើម្បីជំរុញឱ្យស្ថាប័នរដ្ឋមួយនេះអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន ដែលរដ្ឋាភិបាលបង្ខំចិត្តបិទទ្វារក្នុងពេលកន្លងទៅ អាចបើកដំណើរការបោះពុម្ពផ្សាយ និងប្រតិបត្តិការរបស់ខ្លួនឡើងវិញ ស្របពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រាប់នីតិកាលទី៧ កាន់តែខិតជិតមកដល់ណាស់ទៅហើយ។
យុវតី២រូបតស៊ូជម្នះឧបសគ្គរហូតក្លាយជាទូតសុឆន្ទៈរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា
បើទោះជាបច្ចុប្បន្នជាសម័យឌីជីថល ហើយពលរដ្ឋមានការយល់ដឹងច្រើន ប៉ុន្តែនៅតាមតំបន់ជនបទដាច់ស្រយាលខ្លះ ប្រជាពលរដ្ឋមួយចំនួនតូចនៅតែប្រើប្រាស់សុភាសិត «ស្ត្រីវិលចង្ក្រានមិនជុំ» ឬក៏មានទស្សនៈថា «ជាស្ត្រីត្រឹមចេះអានអក្សរបានហើយ ព្រោះរៀនដល់ណាគង់តែរៀបការធ្វើជាប្រពន្ធគេដដែល» ជាដើម។
ក្រុមកីឡាករអំពាវនាវឱ្យយុវជនចូលហាត់គុនខ្មែរ ចៀសវាងប្រព្រឹត្តអំពើអបាយមុខក្នុងសង្គម
អ្នកប្រដាល់មួយចំនួនអំពាវនាវឱ្យក្រុមយុវជនចូលហ្វឹកហាត់កីឡា ជាពិសេសប្រដាល់គុនខ្មែរ ដើម្បីជួយលើកតម្កើងក្បាច់គុនបុរាណខ្មែរឱ្យទទួលបានការគាំទ្រ និងរីកសុសសាយនៅទូទាំងសកលលោក ដែលប្រការនេះនឹងជួយកាត់បន្ថយពីផលប៉ះពាល់ទៅដល់សណ្ដាប់ធ្នាប់សង្គម និងបង្កភាពចលាចលផ្សេងៗនៅតាមសហគមន៍នានាដែរ។
បទយកការណ៍៖ យុវជនស្ម័គ្រចិត្តរួមគ្នាបង្កើតវេទិកាពិភាក្សាដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា
ក្រុមយុវជនស្ម័គ្រចិត្ត ដែលសកម្មក្នុងការងារសង្គម បានជួបជុំគ្នាដើម្បីពិភាក្សាបញ្ហាប្រឈម នៃការរឹតត្បិតសេរីភាពសារព័ត៌មានឯករាជ្យនៅកម្ពុជា ដោយជំរុញទៅរដ្ឋាភិបាលបើកប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលបានបិទនាពេលកន្លងមកឡើងវិញ។
មេធាវីរបស់លោក កឹម សុខា ត្រូវបានរារាំងមិនឱ្យចូលជួបកូនក្តីដែលកំពុងជាប់ឃុំក្នុងផ្ទះ
មេធាវីការពារក្ដីឱ្យលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ អះអាងថា ត្រូវបានកងកម្លាំងស្លៀកពាក់ស៊ីវិលដែលយាមនៅមុខផ្ទះរបស់លោក កឹម សុខា រារាំងមិនឱ្យសហមេធាវីចូលជួបកូនក្ដីរបស់ខ្លួនដើម្បីពិគ្រោះយោបល់ផ្នែកផ្លូវច្បាប់។
នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សហមេធាវីការពារក្ដីឱ្យលោក កឹម សុខា បានចេញសេចក្ដីថ្លែងការណ៍ថា សហមេធាវីមិនអាចចូលជួបកូនក្ដីរបស់ខ្លួនបាននោះទេ ដោយសារមានការរារាំងពីកងកម្លាំងដែលស្លៀកពាក់ស៊ីវិលដែលយាមនៅមុខផ្ទះលោក កឹម សុខា។
សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣សហមេធាវីការពារក្ដីបានទៅផ្ទះលោក កឹម សុខា...
អ្នកឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកការចាប់ផ្សឹកព្រះតេជព្រះគុណ សយ សាត ជាការរំលោភច្បាប់ព្រះពុទ្ធសាសនា
អ្នកឃ្លាំមើលសិទ្ធិមនុស្ស ចាត់ទុកការចាប់ផ្សឹកព្រះតេជព្រះគុណ សយ សាត ជាការរំលោភច្បាប់ព្រះពុទ្ធសាសនា ខណៈព្រះតេជព្រះគុណអង្គនេះបានបួសក្នុងព្រះពុទ្ធសាសនាស្របតាមច្បាប់វិន័យ។