19 POSTS
ខ្ញុំបាទឈ្មោះ ហេង រិទ្ធ (HENG RITH) មកពីខេត្តបន្ទាយមានជ័យ។ ខ្ញុំបាទបានបញ្ចប់ថ្នាក់បរិញ្ញបត្រនីតិសាស្ត្រ (ច្បាប់) និងមានគោលបំណងចង់យកជំនាញច្បាប់របស់ខ្ញុំបាទទៅផ្សារភ្ជាប់ជាមួយវិជ្ជាជីវៈព័ត៌មាន ដើម្បីលើកកម្ពស់វិស័យច្បាប់ និងវិស័យព័ត៌មានឱ្យកាន់តែមានការរីកចម្រើន និងគុណភាព។ ផែនការរបស់ខ្ញុំបាទ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនៅNewsroom Cambodia រួច គឺយកចំណេះជំនាញនេះទៅផ្សព្វផ្សាយព័ត៌មានស្តីពីច្បាប់របស់កម្ពុជា និងបរទេស ជូនប្រជាពលរដ្ឋកម្ពុជា និងជាពិសេសថ្នាក់ដឹកនាំដោយផ្អែកទៅលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ច្បាប់ដែលត្រូវផ្សព្វផ្សាយជាព័ត៌មាន គឺផ្តោតទៅលើការបង្កើតច្បាប់ ការអនុវត្ត និងការបកស្រាយច្បាប់៕