Home Blog Page 22

របាយការណ៍ក្រសួងការបរទេស​​អាមេរិក​​ថា ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​​កម្ពុជាឆ្នាំ២០២៣ គ្មានអ្វីផ្លាស់ប្តូរ

របាយការណ៍​​ក្រសួង​ការបរទេសសហរដ្ឋអាមេរិក បានលើកឡើង​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅកម្ពុជា ក្នុងអំឡុងឆ្នាំ២០២៣ គ្មានអ្វីផ្លាស់ប្តូរ ឬល្អប្រសើរជាងមុននោះទេ ប៉ុន្តែមន្ត្រីរដ្ឋាភិបាល​កម្ពុជា ថាស្ថានភាពសិទ្ធិមនុស្សមានភាពប្រសើរឡើង​។ យោង​តាម​របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពី ការអនុវត្ត​សិទ្ធិមនុស្សប្រចាំឆ្នាំ២០២៣ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បាន​បង្ហាញ​ថា ស្ថាន​ភាពសិទ្ធិមនុស្សនៅកម្ពុជាគ្មានអ្វីល្អប្រសើរឡើយ ទាំងស្ថាន​ភាពនៅពន្ធនាគារ សិទ្ធិទទួលបានព័ត៌មាន សេរីភាពនៅក្នុងការបញ្ចេញមតិ និង​​សេរីភាពនៅក្នុងការចូលរួមសកម្មភាពនយោបាយជាដើម។​ របាយការណ៍ដដែលនេះ បន្តថា​​ ស្ថានភាពពន្ធនាគារនៅទូទាំងប្រទេសនៅតែមាន​សភាពធ្ងន់​ធ្ងរ​ ដោយសារភាពចង្អៀតណែន​នៅ​តែ​ជា​បញ្ហា ការរំលោភបំពានលើរាងកាយ អនាម័យ​អាហារ​មិន​គ្រប់​គ្រាន់...

សង្គមស៊ីវិលនៅតែបារម្ភពីបញ្ហាឆបោកតាម​អនឡាញ និងចង់​ឱ្យរដ្ឋាភិបាលចាត់វិធានការ​ឱ្យមាន​ប្រសិទ្ធ​ភាព

សង្គម​ស៊ីវិលមួយចំនួន នៅតែបង្ហាញការព្រួយបារម្ភ​ចំពោះបញ្ហាឆបោកតាមអនឡាញ ដោយពួកគេស្នើឱ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការឱ្យបានម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព​ចំពោះបទល្មើសទាំងនោះ។ ការលើកឡើងនេះ ក្រោយពី​អាជ្ញាធរកម្ពុជា បានបណ្ដេញជនជាតិវៀតណាមជាច្រើននាក់ ដែលប្រព្រឹត្តបទល្មើសឆបោក​តាមអនឡាញ​នៅលើទឹកដីកម្ពុជា។ ប្រធាន​មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង បានប្រាប់ Newsroom Cambodia នៅថ្ងៃទី២២ ខែមេសានេះថា អំពើឆបោក​តាមអនឡាញ​ ជា​បញ្ហាប្រឈមធំមួយរបស់កម្ពុជា ដែលអាចនាំឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងការវិនិយោគពីក្រៅប្រទេស ព្រមទាំងប៉ះពាល់​ដល់​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលជាជនរង​គ្រោះ។​ ករណីនេះ លោក​ស្នើឱ្យ​រដ្ឋាភិបាលមានវិធានការម៉ឺងម៉ាត់ចំពោះបទល្មើសឆបោកតាម​អនឡាញ...

មេធាវីការពារសិទ្ធ​ឱ្យ​សកម្មជនចលនាមាតាធម្មជាតិ បានដាក់លិខិតសុំពន្យាពេលចូលបំភ្លឺនៅតុលាការ

ក្រុមសកម្មជនចលនាមាតាធម្មជាតិ ឱ្យដឹង​ថា មេធាវីការពារក្តីរបស់ពួកគេ​ បានដាក់លិខិ​ត​ទៅសាលាដំបូងរាជធានីភ្នំពេញ ស្នើ​សុំពន្យាពេលក្នុងការចូលរួមសវនការ លើសំណុំរឿង​ ប្រមាថចំពោះ​អង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ ­­­­ក្រោមហេតុផលថា ពួកគេ​​មិនទាន់ត្រៀមខ្លួនរួចរាល់ដោយសារ​ទើបតែទទួលបាន​លិខិត​អញ្ជើញ។ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន​ចេញលិខិត​អញ្ជើញលោក សំ ចំរើន មេធាវីការសិទ្ធិឱ្យ​សកម្មជន​ចលនាមាតាធម្មជាតិចំនួន ៧រូប ឱ្យ​ចូល​ទៅកាន់សាលា​ដំបូងរាជធានីភ្នំពេញ ដើម្បីការពារសិទ្ធិឱ្យកូនក្តីរបស់ខ្លួនក្នុងសវនាការ លើសំណុំរឿង ប្រមាថចំពោះ​អង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ នៅថ្ងៃទី២៤...

គណបក្សកម្លាំងជាតិ ធ្វើបាតុកម្មទាមទារឱ្យស្ថាប័នពាក់ព័ន្ធ​ដោះលែងសមាជិក​បក្ស​របស់ខ្លួន ២រូប

សមាជិកគណបក្សកម្លាំងជាតិប្រមាណ ២០០​នាក់ បាន​ធ្វើបាតុកម្ម​ដោយ​សន្តិវិធីនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤​នេះ​​ ទាម​ទារ​ឱ្យតុលាការ និង​ស្ថាប័ន​ពាក់ព័ន្ធ ទម្លាក់ការចោទប្រកាន់ និង​​​​ដោះលែង​ថ្នាក់ដឹកនាំប្រចាំខេត្តកំពង់ស្ពឺ និងកំពង់ចាម​នៃ​គណបក្សកម្លាំងជាតិ គឺ​លោក អ៊ុំ វីរៈរដ្ឋ និងលោក មឺ សេងហ៊។ ការធ្វើបាតុកម្មនៅទីស្នាក់ការគណបក្សកម្លាំងជាតិ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញនេះ បានធ្វើឡើងក្រោយ​ពីមានការចាប់ខ្លួនថ្នាក់ដឹកនាំ​គណបក្សកម្លាំងជាតិ លោក អ៊ុំ វីរៈរដ្ឋ និងលោក...

សង្គមស៊ីវិល និង​សហគមន៍ព្រៃឈើចំនួន៥ ធ្វើយុទ្ធនាការប្រមូលគ្រាប់ត្នោត ២ម៉ឺនគ្រាប់ ដើម្បីដាំតាមព្រំដី​សហគមន៍

អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ និងសហគមន៍ព្រៃឈើចំនួន៥ បានរួមគ្នាធ្វើយុទ្ធនាការប្រមូលគ្រាប់ត្នោត ២០ ០០០​គ្រាប់ ដាំតាមព្រំដី​សហគមន៍ ដើម្បី​​បង្កើន​ពហុប្រយោជន៍ក្នុងសហគមន៍ ទាំង​ជីវៈចម្រុះ សេដ្ឋកិច្ច សង្គម និងការប្រែប្រួលអាកាសធាតុ។ ប្រធានអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD Cambodia) លោក សោម សុភក្រ័ មានប្រសាសន៍នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ​ថា ការធ្វើយុទ្ធនាការ​ប្រមូល​គ្រាប់ត្នោត ចំនួន ២០ ០០០គ្រាប់ យកទៅដាំនៅតាមព្រំដែនសហគមន៍ចំនួន៥ ក្នុងខេត្តកំពង់ធំ...

កម្រងរូបភាព៖ «ការតាំងពិព័រណ៍ទិដ្ឋភាពនៃប្រទេសកម្ពុជាតាមរយៈគំនូរតាមវត្តអារាម»

សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន ហៅកាត់ថា ស.ស.រ នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា បានបើកសម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍​ជា​ផ្លូវ​ការ​ក្រោមប្រធានបទ «ពណ៌ពី​អតីត​កាល៖ ទិដ្ឋភាពនៃប្រទេសកម្ពុជា​តាមរយៈគំនូរនៅតាមវត្តអារាម (១៨៩០-១៩៧០)»។ ការតាំង​ពិព័រណ៍បើកឱ្យចូលទស្សនាដោយសេរី ចាប់ពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ និង​មាន​រយៈពេល​៦​ខែ។

កម្ពុជាច្រានចោលការចោទប្រកាន់របស់ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស

ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសកម្ពុជា ប្រចាំ​នៅទីក្រុងហ្សឺណែវ បាន​បដិសេធ និង​ច្រាន​ចោលទាំង​ស្រុង ចំពោះក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ(UN) ដែល​ចោទ​ប្រកាន់កម្ពុជាថា ធ្វើទុក្ខបុកម្នេញទៅលើ​អ្នកការពារសិទ្ធិមនុស្ស។

សង្គមស៊ីវិលសាទរផែនការនារីរតនៈថ្មី​ ហើយចង់ឃើញមានការអនុវត្ត​ទូលំ​ទូលាយ

មន្ត្រីសង្គមសុីវិលបង្ហាញការសាទរចំពោះ​«ផែនការយុទ្ធសាស្រ្តនារីរតនៈទី៦»ថ្មី ដែល​មាន​​ចក្ខុវិស័យលើកកម្ពស់​សមភាព​យេនឌ័រ ក៏ប៉ុន្តែក្រុមសង្គមសុីវិលចង់ឃើញ មានការអនុវត្តផែនការនេះឲ្យបាន​ទូលំ​ទូលាយ និងមានប្រសិទ្ធិភាព។ ការលើក​ឡើងនេះ កើតមានក្រោយក្រសួង​កិច្ចការនារី បានដាក់សម្ពោធ​«ផែនការយុទ្ធសាស្រ្ត​នារី​រតនៈទី៦» កាលពី​ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤នេះ។ ផែនការ​យុទ្ធសាស្ត្រ​៥ឆ្នាំ នារីរតនៈទី៦ ឆ្នាំ២០២៤-​២០២៨នេះ គឺជាផែនការមេដើម្បីបង្កើន​ការប្តេជ្ញាចិត្ត​រួមគ្នាពី​គ្រប់ភាគី​ពាក់ព័ន្ធ ក្នុងនោះ​រួមមាន​សង្គមស៊ីវិល​ផងដែរ ដើម្បី​លើកកម្ពស់​ ​ចក្ខុវិស័យ​សមភាព​យេនឌ័រ និង​បង្កើនភាព​អង់អាច​ដល់ស្ត្រី​នៅកម្ពុជា។ នារីរតនៈទី៦ ផ្តោតសំខាន់លើការបញ្ជ្រាបយេនឌ័រអាទិភាពចំនួន៦ រួមមាន ទី១ បង្កើនភាពអង់អាច​ផ្នែកសេដ្ឋកិច្ច​របស់ស្ត្រី ទី២ លើកកម្ពស់​សីលធម៌​សង្គម...

រាជរដ្ឋាភិបាលអនុម័តគម្រោង​​​រំដោះទឹកជំនន់​នៅរាជធានីភ្នំពេញ ដែលចាយ​​ថវិកា​ប្រមាណ៣០០​លាន​ដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងឱ្យ​ដឹងថា រាជរដ្ឋាភិបាល បានចំណាយថវិកាជាតិប្រមាណ​ជាង ៣០០ លាន​ដុល្លារអាមេរិក សម្រាប់ធ្វើគម្រោងរំដោះទឹកជំនន់នៅតាមទីប្រជុំជននានា ក្នុងរាជធានីភ្នំពេញ ខណៈគម្រោងនេះបានកំពុងដំណើរការជាបណ្តើរៗ ដោយធ្វើការផ្លាស់ប្តូរប្រព័ន្ធ​លូ​ពី​តូច​ទៅ​ធំ និងជីកប្រព័ន្ធលូថ្មីបន្ថែមទៀត។

អាជ្ញាធរកម្ពុជា និង​​គណៈកម្មការទន្លេ​មេគង្គ​៖ ​​ការក្រឡាប់រថយន្តដឹក​​​​សារធាតុ​គីមី​ នៅប្រទេសឡាវ​មិនប៉ះពាល់ធ្ងន់ធ្ងរដល់ទឹក​ទន្លេ​មេគង្គ​

អាជ្ញាធរកម្ពុជា និង​​គណៈកម្មការទន្លេ​មេគង្គ បានលើកឡើងថា ការក្រឡាប់​រថយន្តដឹក​​​​សារធាតុ​គីមី​ នៅប្រទេសឡាវ​មិនប៉ះពាល់ធ្ងន់ធ្ងរដល់ទឹក​ទន្លេ​មេគង្គ ហើយអំពាវនាវកុំឲ្យពលរដ្ឋមានការបារម្ភ។ ការលើកឡើងនេះ កើតមានឡើងក្រោយ​រថយន្ត​ដឹក​សារធាតុ​គីមី​បាន​ក្រឡាប់​នៅ​​ប្រទេស​ឡាវ​ កាលពីសប្តាហ៍មុន ដែលបង្ក​ឱ្យ​សារធាតុ​គីមី​មួយ​ចំនួន​​​ហូរ​ចូល​ទៅ​ក្នុង​ស្ទឹងក្នុង​ប្រទេសឡាវ ​ដែល​ជា​ដៃទន្លេ​មេគង្គ។​ កាល​ពី​ថ្ងៃ​ទី​០៣​​ ខែមេសា​ ឆ្នាំ​២០២៤​ នៅ​ខេត្ត​ហ្លួង​ប្រា​បាងនៃ​ប្រទេស​​ឡាវមាន​​រថ​យន្ត​ដឹក​សារធាតុ​គី​មី​ អាស៊ីត​ស៊ុល​ផួរិច​ប្រហែល​៣០​តោន​បាន​ក្រឡាប់ ចាក់​សារធាតុ​គីមី​មួយ​ចំនួន​ចូល​ទៅ​ក្នុង​​ស្ទឹង​ណាម​ខាន់​ ដែល​ជា​ដៃ​ទន្លេ​មេគង្គ​​។ នេះបើយោង​តាម​សេចក្ដី​​ជូន​ដំណឹង​​របស់​ក្រសួង​ធន​ធាន​ទឹក​ និង​​ឧតុនិយម​​កាលពី​​ថ្ងៃ​ទី​០៨​ ខែ​មេសា ​​ឆ្នាំ​២០២៤​។​​ លោក​ មាស​ សុភ័ក្ត្រ អ្នក​ជំនាញ​ផ្នែក​ការ​ចូល​រួម​របស់​ភាគី​ពាក់​ព័ន្ធ​ទន្លេ​មេគង្គ​​...

សមត្ថកិច្ចចាប់ខ្លួនសមាជិកគណ​បក្សឆន្ទៈ​ខ្មែរ ៣រូប ពាក់ព័ន្ធនឹងករណីក្លែងឯកសារ

សមត្ថកិច្ចខេត្តកំពង់ចាម និងសមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនសមាជិករបស់បក្សឆន្ទៈខ្មែរចំនួន ៣រូប ដែលជាបេក្ខជនឈរឈ្មោះក្រុមប្រឹក្សា ស្រុក និងខេត្ត ពាក់​ព័ន្ធ​នឹង​ករណី​ក្លែងបន្លំឯកសារ ទៅតាម​ដីកាបង្គាប់​ឱ្យ​ចូល​ខ្លួន​របស់សាលាដំបូង​ខេត្ត។

ពលរដ្ឋ​នៅសង្កាត់ព្រែកកំពឹស ស្នើអាជ្ញាធររាជធានីភ្នំពេញដោះស្រាយបញ្ហាដីធ្លី និង​​ផ្តល់ប្លង់កម្មសិទ្ធិឱ្យ​ពួកគាត់

ប្រជា​ពលរដ្ឋប្រមាណ ៥០នាក់ ​ដែលមានបញ្ហាដីធ្លីនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ បានប្រមូល​ផ្ដុំគ្នា​ជាថ្មី នៅ​មុខ​សាលារាជធានីភ្នំពេញនៅ​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ២០២៤​នេះ ដើម្បីសុំអន្តរាគមន៍​ពីអភិ​បាល​រាជធានីភ្នំពេញ ឱ្យផ្ដល់ប្លង់កម្មសិទ្ធិជូនពួកគេ ក្រោយពីអាជ្ញាធរខណ្ឌមិនឱ្យប្លង់ពួកគាត់ ដោយ​សារ​មានក្រុម​ហ៊ុន​ឯក​ជន​មួយ​បាន​ប្ដឹង​ទប់​ស្កាត់។ លោក សឿន សុខុន អាយុ៤២ឆ្នាំ អះអាងជា​ប្រជាពលរដ្ឋ​មក​ពី​ភូមិដំណាក់សង្កែ មាន​ប្រសាសន៍ថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ អាជ្ញាធរ​ខណ្ឌ បានចែក​ប្លង់រឹងជូនប្រជាពលរដ្ឋ​នៅក្នុងសង្កាត់ព្រែកកំពឹសនេះ លើកលែងតែរូបគាត់...

Q&A៖អ្នកជំនាញ៖​«ល្បែង​ប្រជាប្រិយ​ខ្មែរ​ប្រឈម​ការ​បាត់បង់​បើ​សិន​ភាគី​ពាក់​ព័ន្ធ​មិន​យក​ចិត្ត​ ទុក​ដាក់​»​​

ល្បែង​​ប្រជាប្រិយ​ខ្មែរ​​មានតួនាទី​យ៉ាង​សំខាន់​ក្នុងការបង្ហាញ​ពីវប្បធម៌ បេតិកភណ្ឌ​ និង​ប្រវត្តិ​សាស្ត្រ​​​​សម្បូរបែបរបស់​​កម្ពុជា និង​ត្រូវបាន​​បន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ ​ល្បែង​ប្រជាប្រិយ​ខ្មែរ ​ មិនត្រឹម​តែ​​ផ្តល់​ការ​កម្សាន្ត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​មាន​ចំណែកផ្សា​​ភ្ជាប់ពលរដ្ឋកម្ពុជាឲ្យ​ត្រលប់​ទៅ​កាន់ប្រវត្តិសាស្ត្រ​ខ្លួនផងដែរ ។ ​យ៉ាងណា​មិញ ពេលវេលា​បាន​ផ្លាស់ប្តូរ​​ទំនៀម​ទម្លាប់​មួយចំនួន ហើយមាន​​ឥទ្ធិពល​ទំនើបៗ​កាន់តែ​ច្រើន ដែល​ជា​ហេតុ​នាំឱ្យ​ល្បែង​ប្រជាប្រិយ​ខ្មែរ​ប្រឈម​នឹង​ការបាត់បង់។ តាម​រយៈ​ការ​ស្វែង​យល់​ និង​ស្រាវ​ជ្រាវចងក្រងល្បែង​ប្រជាប្រិយ​​ឱ្យ​បានច្បាស់លាស់ កម្ពុជា​​អាច​រក្សា និងលើក​កម្ពស់​អត្តសញ្ញាណ​វប្បធម៌​របស់ខ្លួន និងអាចឈានដល់ការកត់ត្រាជា​បេតិកភណ្ឌ​ពិភពលោក​ផងដែរ។ ខាង​ក្រោម​នេះ​ជា​កិច្ចសម្ភាស​រវាង​លោក​បណ្ឌិត ឈត ប៊ុន​ថង  អនុប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិនៃកម្ពុជា​ជាមួយ​នឹង​កញ្ញា​ ប៉ោក លក្ខិណា​ ​ជា​សិក្ខាកាម​របស់​...

មេធាវីការពារសិទ្ធិឱ្យ​ប្រធានបក្សភ្លើងទៀន ដាក់លិខិតសុំពន្យាពេលចូលបំភ្លឺពាក់ព័ន្ធបណ្ដឹងមេធាវីរដ្ឋាភិបាល

0
មេធាវីការពារសិទ្ធិ​ឱ្យ​​​ប្រធានគណបក្សភ្លើងទៀន ដាក់លិខិ​ត​ទៅសាលាដំបូងរាជធានីភ្នំពេញ ស្នើ​សុំពន្យាពេលក្នុងការចូលបំភ្លឺ ជុំវិញបណ្ដឹងរបស់មេធាវីរាជរដ្ឋាភិ​បាល ក្រោមហេតុផលថា កូនក្តីរបស់លោក​កំពុង​ជាប់​ធុរៈនៅឯបរទេស។

Q&A៖ ​សេរីភាពក្នុងការបញ្ចេញមតិ

​ប្រទេស​កម្ពុជា​ ជា​ប្រទេស​ប្រជា​ធិបតេយ្យ​ ដូចនេះ​ប្រជាជន​មាន​សិទ្ធិ​ស្រប​ច្បាប់​នៅ​ក្នុង​ការ​បញ្ចេញ​មតិ និង​បង្ហាញ​ការ​យល់​ឃើញ​​របស់​ខ្លួន​ចំពោះ​រឿង​រ៉ាវ​អ្វី​មួយ​។ មតិ​របស់​ប្រជាជនគឺ​ សំខាន់​ណាស់​នៅ​ក្នុង​ការកែ​​តម្រូវ​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​ ក៏​ដូច​ជា​កែ​ប្រែ​ចំណុច​ខ្វះ​ខាត​របស់​សង្គម​ឱ្យ​កាន់​តែ​ប្រ​សើរ​ឡើង​។​ កញ្ញា ភឹង​ សោភា​ ​កំពុង​បំពេញ​ការងារ​ខាង​ផ្នែក​សិទ្ធិ​មនុស្ស និង​ជា​អតីត​និសិត្ស​បរិស្ថាន​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំ​ពេញ។ កញ្ញា​បាន​ចូល​រួម​យ៉ាង​សកម្ម​​ក្នុង​ការ​បញ្ចេញ​មតិ​ទាក់​ទង​​នឹង​បញ្ហា​ផ្សេងៗ​ដែល​កើត​ឡើង​ក្នុង​សង្គម​។​ ​​​នៅ​ថ្ងៃ​ទី២ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ សិក្ខា​កាម​សារព័ត៌មាន​ Newsroom Cambodia កញ្ញា ឃីម សុគន្ធី​ បានសម្ភាស​ជាមួយ​កញ្ញា ភឹង​ សោភា...

លោក ហ៊ុន ម៉ាណែត ជំរុញឱ្យស្ថាប័នរដ្ឋចាប់ផ្តើមពង្រឹងវិស័យកសិកម្មឱ្យមានសន្ទុះឡើងវិញ

លោកនាយករដ្ឋមន្រ្តី ជំរុញឱ្យស្ថាប័នរដ្ឋរបស់ត្រូវពិនិត្យមើលឡើងវិញទៅលើវិស័យកសិកម្មតាមរយៈការបង្កើនការដាំដុះ និងចិញ្ចឹមសត្វដោយភាពច្នៃប្រឌិត ក្នុងន័យដើម្បីលើកកម្ពស់វិស័យមួយនេះ ឱ្យមានសក្កានុពល ខណៈវិស័យកសិកម្មក្នុងរយៈពេលចុងក្រោយនេះ រង់ការរិះគន់ថាមិនអាចជួយឱ្យអ្នកផលិតរស់បាន និងមិនមានទីផ្សារសម្រាប់ផ្គត់ផ្គង់កសិផលរបស់កសិករ ក្រោយប្រមូលផលបាន។ ការថ្លែងដូចនេះរបស់នាយករដ្ឋមន្រ្តីលោក ហ៊ុន ម៉ាណែត នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នេះ គឺចំពេលដែលទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ត្រូវបានរៀបចំឡើងក្រោមប្រធាបទ «ផលិត និងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាពចលនាភូមិ១ផលិតផល១ »លើកទី៧ នៅក្នុងឆ្នាំ២០២៤នេះ។ បើតាមលោក ហ៊ុន ម៉ាណែត ការផ្ញើសារនេះ...

Latest News