ក្រុមយុវជនស្នើឱ្យក្រសួងអប់រំផ្តល់យុត្តិធម៌ដល់គរុនិស្សិតដែលរងការលុបឈ្មោះពីថ្នាក់បណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋាន
ក្រុមយុវជនប្រមាណ ២០នាក់ ស្នើជាថ្មីដល់ក្រសួងអប់រំ យុវជន និងកីឡា ផ្តល់យុត្តិធម៌ជុំវិញភាពមិនប្រក្រតីនៃការលុបឈ្មោះគរុនិស្សិតចំនួន ១២រូប ចេញពីបញ្ជីរាយនាមសិស្សរៀនថ្នាក់បណ្តុះបណ្តាលគ្រូបង្រៀនកម្រិតមូលដ្ឋាន នៅវិទ្យាល័យជាតិអប់រំកាយ និងកីឡា។
មន្ត្រីនាំពាក្យ រំលឹកដល់អ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ និងផ្សព្វផ្សាយព័ត៌មានពិត
មន្ត្រីអ្នកនាំពាក្យក្រសួងព័ត៌មាន ក្រើនរំលឹកដល់អ្នកសារព័ត៌មាន ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ពង្រឹងសមត្ថភាពជំនាញ និងផ្សព្វផ្សាយព័ត៌មានពិត ដែលជាការរួមចំណែកលើកកម្ពស់វិស័យសារព័ត៌មាន និងបញ្ចៀសនូវរាល់បណ្តឹង ខណៈក្នុងឆ្នាំ២០២៣កន្លងទៅ ក្រសួងបានដោះស្រាយវិវាទរបស់អង្គភាពសារព័ត៌មានជាង ៤០ករណី។
អង្គការសង្គមស៊ីវិលអំពាវនាវឱ្យបក្សប្រជាជនកម្ពុជាដកពាក្យបណ្ដឹងប្រឆាំងលោកស៊ឹងសែនករុណា
ក្រុមអង្គការសង្គមស៊ីវិលចំនួន៨ស្ថាប័ន ស្នើឱ្យដើមបណ្ដឹងពិចារណាដកពាក្យបណ្តឹងប្រឆាំងលោក ស៊ឹង សែនករុណា ដោយចាត់ទុកថា អ្វីដែលអ្នកការពារសិទ្ធិមនុស្សរូបនេះ ផ្តល់ការវិភាគគឺមិនមានចេតនាទុចរិតចំពោះគណបក្សប្រជាជនកម្ពុជាណាមួយនោះទេ។
ពលរដ្ឋនៅមណ្ឌលគិរីថាព្រៃឈើនៅតែបាត់បង់ ខណៈ USAID ថាបានស្តារគម្របព្រៃឈើឡើងវិញជាង២៥ហិកតា ក្នុងឆ្នាំ២០២៣
សកម្មជនព្រៃឈើនៅខេត្តមណ្ឌលគិរី បានលើកឡើងថា ព្រៃឈើនៅក្នុងខេត្តនេះ នៅតែបន្តរងការកាប់បំផ្លាញពីជនមិនស្គាល់មុខ ខណៈ USAID មរតកបៃតង បានចេញរបាយការណ៍ឆ្នាំ២០២៣ ថាបានស្តារគម្របព្រៃឈើជាង ២៥ហិកតា នៅខេត្តមណ្ឌលគិរី។
ប្រធានគណបក្សភ្លើងទៀនចាត់ទុកប្រតិកម្មរបស់រដ្ឋាភិបាលវាគឺជាកាដោះសារ
ប្រធានគណបក្សភ្លើងទៀន ហៅប្រតិកម្មរបស់រដ្ឋាភិបាលថាវាគឺជាលេសដើម្បីយករួចខ្លួន ចំពោះការប៉ុនប៉ងតាមដានលោកតាមរយៈការប្រើប្រាស់ប្រយោជន៍សាធារណៈ មកបិទបាំងសកម្មភាពផ្ទុយពីច្បាប់បែបន។
បទយការណ៍៖ អ្នកជំនាញផ្នែកកសិកម្មសាទរចំពោះគោលនយោបាយគាំពារកសិករ
អ្នកជំនាញផ្នែកកសិកម្ម ហៅសារនយោបាយរបស់រដ្ឋាភិបាល ដែលសន្យាទម្លាក់កញ្ចប់ថវិកាប្រមាណ១០០លានដុល្លារអាមេរិក ដើម្បីគាំពារសម្រាប់វិស័យកសិកម្ម គឺជាមធ្យោបាយមួយដែលល្អប្រសើរ ប្រសិនបើរដ្ឋាភិបាលអាចមានលទ្ធភាពជួយឱ្យដំណើរការទៅបាន ស្របពេលវិស័យនេះ រង់ការរិះគន់ថាមិនអាចឆ្លើយតបទៅនឹងតម្រូវការចាំបាច់ របស់កសិករបាននៅឡើយ។
ព័ត៌មានស៊ីជម្រៅ៖ សង្គមស៊ីវិលរៀបចំទិវាសុវត្ថិភាពអ៊ីនធើណេតដើម្បីការពារកុមារពីគ្រោះថ្នាក់លើប្រព័ន្ធឌីជីថល
អង្គការ Save the children Cambodia បានរៀបចំទិវាសុវត្ថិភាពអ៊ីនធើណេតកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីបង្កើនការយល់ដឹងអំពីអ៊ីនធើណែតដែលមានសុវត្ថិភាព និងប្រសើរជាងមុនសម្រាប់ទាំងអស់គ្នា ជាពិសេសសម្រាប់កុមារ និងយុវជន។
មន្ត្រីក្រសួងមហាផ្ទៃ៖ មន្ត្រីប្រមាណ១០០នាក់ ត្រូវបានលុបឈ្មោះពីក្របខ័ណ្ឌដោយសារពាក់ព័ន្ធនឹងគ្រឿងញៀន និងល្មើសវិន័យ
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ឱ្យដឹងថា គិតចាប់ពីរដ្ឋាភិបាលថ្មីចូលកាន់តំណែង និងប្រកាសពីការអនុវត្តអភិក្រមទី៥ គឺមានមន្ត្រីប្រមាណ ១០០នាក់ហើយ ត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌក្រសួងមហាផ្ទៃ ក្រោយរកឃើញថាមន្ត្រីទាំងនោះមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន និងល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។
បទវិភាគ ៖ ស្ថាប័នព្រឹទ្ធសភាក្រោមការដឹកនាំលោក ហ៊ុន សែន អាចនឹងមានអំណាចខ្លាំងដែរឬទេ?
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ ឆ្នាំ២០២៤នេះ នៅសល់ពេលប្រមាណ២សប្តាហ៍ទៀតនឹងមកដល់។ សម្រាប់កៅអីក្នុងតួនាជាទីប្រធានព្រឹទ្ធសភា នៅក្នុងអាណត្តិបន្ទាប់នេះ អាចនឹងមិនមែនជាលោក សាយ ឈុំ ដូចមុនទៀតទេ។
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នការឆ្លងជំងឺអុតស្វា ក្រោយរកឃើញករណីឆ្លងថ្មី
មន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺអុតស្វា ក្រោយរកឃើញករណីឆ្លងថ្មី ទៅលើបុរសម្នាក់។
កម្មកររោងចក្រសេងបូហ្កាមិន ផ្អាកការតវ៉ាបណ្តោះអាសន្នរងចាំក្រសួងនិងថៅកែរកដំណោះស្រាយរឿងបញ្ឈប់តំណាងកម្មករ២នាក់
កម្មករនិយោជិតប្រមាណ ១០០នាក់ ធ្វើការនៅរោងចក្រសេងបូ ហ្គាមិន ខេមបូឌា (Shengbo Garment (Cambodia)Co.,LTD.) បានផ្អាកការតវ៉ាជាបណ្តោះអាសន្ន ដោយរងចាំដំណោះស្រាយពីក្រសួងការងារ និងថៅកែរោងចក្រ ពាក់ព័ន្ធនឹងការបញ្ឈប់តំណាងកម្មករ ២នាក់ ដោយគ្មានកំហុស និងមានការរើសអើងសហជីពក្នុងរោងចក្រ។
មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ដាក់ពាក្យប្តឹងលោក ស៊ឹង សែនករុណា ទៅសាលាដំបូងរាជធានីភ្នំពេញ
ក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យបណ្តឹង ប្តឹងលោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយស្នើឱ្យតុលាការចាត់ការទៅតាមច្បាប់ និងទាមទារសំណងជំងឺចិត្តជូនគណបក្សប្រជាជនកម្ពុជា ចំនួន ២ពាន់លានរៀល ឬស្មើប្រមាណ ៥សែនដុល្លារអាមេរិក។
បទយកការណ៍៖ ប្រជាជន៧គ្រួសារនៅដងទន្លេសាបក្បែរស្ពានជ្រោយចង្វារទាមទារសំណងបន្ថែមជាថ្នូរនឹងការរុះរើ
កំពុងតម្រេតខ្លួនសម្រាកលើអង្រឹងក្នុងផ្ទះឈើលើថ្មក្រោមនៅក្បែរស្ពានជ្រោយចង្វារ លោកឈឿន ប៊ុនឆាន ដែលមានអាយុ៦៧ឆ្នាំ គឺជាប្រជាពលរដ្ឋម្នាក់ក្នុងចំណោម៧គ្រួសារ ដែលកំពុងទាមទារឱ្យមានការផ្តល់សំណងបន្ថែមពីការបណ្តេញចេញ បន្ទាប់ពីគ្រួសារនៅតំបន់នោះប្រមាណជាជាង៣០០ បានទទួលយកសំណង និងរុះរើចេញ។
លោក ប៊ុន ឆាត គឺជាអតីតយុទ្ធជនដែលត្រូវពិការជើងដោយសារជំងឺគ្រុនចាញ់ផងនោះ ប្រាប់ Newsroom Cambodia ថា លោកនឹងមិនរុះរើផ្ទះចេញនោះទេ ប្រសិនបើអាជ្ញាធរមិនផ្ដល់ដី២ឡូតិ៍ និងលុយ២ ទៅ៣ពាន់ដុល្លាតាមសំណើ។
លោកនិយាយថា៖ «បើថាបាន២ឡូត៍ៗទៅចុះឱ្យបាន២ឡូតិ៍អរងាប់ហើយឱ្យឯងតែ១ឡូតិ៍ទៀតហ្នឹងបញ្ហាលំបាកគឺវាអញ្ចឹង។ហើយបើមិនឱ្យខ្ញុំ២ ៣ឡូតិ៍ ខ្ញុំមិនទៅណាទេ ខ្ញុំនៅហ្នឹង...
ពលរដ្ឋស្នើតុលាការខេត្តព្រះវិហារ ទម្លាក់បទចោទក្រោយរងបណ្តឹងពីមន្ត្រីបរិស្ថានរឿងទន្ទ្រានដីព្រៃ
ប្រជាពលរដ្ឋចំនួន ៤រូប នៅខេត្តព្រះវិហារ ដែលរងបណ្ដឹងពីមន្ត្រីមន្ទីរបរិស្ថានថាបានកាប់គាស់ និងទិន្ទ្រានដីព្រៃជាកម្មសិទ្ធ បានស្នើឱ្យតុលាការទម្លាក់ចោលនូវបទចោទប្រកាន់ ដោយថាពួកគាត់ពុំបានប្រព្រឹត្តកំហុសដូចការចោទ។
តុលាការខេត្តបន្ទាយមានជ័យសម្រេចចោទប្រកាន់ជនជាតិថៃ៣នាក់ ពាក់ព័ន្ធបទជួញដូរគ្រឿងញៀន
តំណាងអយ្យការអមសាលាសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចចោទប្រកាន់ជនជាតិថៃ ៣នាក់ ពីបទ ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តទៅនៅចំណុចបុរីខេធី អេក ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តុលាការសម្រេចឃុំខ្លួនសមាជិកគណបក្សភ្លើងទៀន២រូបទៀត ក្រោមបទចោទក្លែងបន្លំឯកសារ
សមត្ថកិច្ច ឱ្យដឹងថា តុលាការនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនសមាជិកគណបក្សភ្លើងទៀនចំនួន ២រូប នៅពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង។