Home Blog Page 37

ជនជាតិដើមភាគតិចកួយ ស្នើក្រសួង​ស្ថាប័នពាក់ព័ន្ធ​​​ទប់ស្កាត់​បទល្មើសព្រៃឈើទ្រង់ទ្រាយធំ​​នៅ​​ដែនជម្រក​សត្វ​ព្រៃ​ព្រះ​រការ

សហគមន៍ជនជាតិដើម​ភាគតិច​កួយ ស្នើដល់​អង្គភាពប្រឆាំងបទល្មើសធនធានធម្មជាតិ ក្រសួងស្ថាប័ន​ពាក់ព័ន្ធ និងអាជ្ញាធរ​ខេត្តព្រះវិហារ​ ចុះអន្តរាគមន៍ និងទប់ស្កាត់​បទល្មើស​កាប់បំផ្លាញព្រៃឈើ​នៅ​ក្នុងដែនជំរកសត្វព្រៃព្រះរការ ក្រោយពួកគេ​រកឃើញថា បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នៅតំបន់ការពារមួយនេះ នៅតែបន្តកើត​មាន​ក្នុងឆ្នាំ២០២៣។

សង្គមស៊ីវិល​ និង​អ្នកវិភាគ​​ចង់​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ពង្រឹង​ប្រព័ន្ធ​ច្បាប់ដើម្បី​ប្រឆាំង​អំពើ​ពុករលួយ​

សង្គមស៊ីវិល និង​អ្នកវិភាគ​​លើកឡើង​​ថា ដើម្បី​កាត់​បន្ថយ​អំពើ​ពុករលួយ រ​ដ្ឋាភិបាល​អាណត្តិ​ថ្មី​គួរ​​ពង្រឹង​ច្បាប់ ​និង​ប្រព័ន្ធ​តុលាការ​ ហើយ​ ពលរដ្ឋ​ត្រូវ​សកម្ម​ក្នុង​ការ​ចូលរួម។​ ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ខណៈ​ពេល​ដែល​អង្គការ​តម្លាភាព​កម្ពុជា ​(TI)​ អង្គការ​បណ្តាញ​យុវជន​កម្ពុជា ​(CYN)​ និង​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ​(CamboJA) ​ប្រារព្ធ​ទិវា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ​ក្រោម​មូលបទ‌‌‌‌​ «ការ​ដឹកនាំ​មាន​សុចរិតភាព ​នាំ​មក​នូវ​យុត្តិធម៌​ និង​វិបុលភាព»​ នៅ​ថ្ងៃ​ទី៨​ ខែ​ធ្នូ​ ឆ្នាំ​២០២៣។​ លោក​ អ៊ឹម​ នរិន្ទ​ នាយក​កម្មវិធី​នៃ​អង្គការ​តម្លាភាព​កម្ពុជា ​(TI)​...
ក្រុម​យុវជន​ដើរ​បង្ហាញ​ម៉ូដ​ក្នុង​យុទ្ធនាការ​១៦​ថ្ង​ប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្អែកលើយែនឌ័រ​ ក្នុង​ខែធ្នូ ឆ្នាំ​២០២៣។ (រូបភាព៖ ទំព័រហ្វេសប៊ុក Loveisdiversity)

បទយកការណ៍៖ អ្នក​ស្រ​ឡាញ់​ភេទ​ដូច​គ្នា​​នៅកម្ពុជានៅ​តែបន្ត​រងការរើសអើង

នៅក្នុង​ច្បាប់អន្តរជាតិ មនុស្ស​ម្នាក់ៗ​មាន​សិទ្ធិស្មើ​គ្នា​ក្នុង​ការ​ជ្រើស​រើស​ដៃ​គូ​ជីវិត​ ជ្រើស​រើស​មនុស្ស​ដែល​ខ្លួន​ស្រ​ឡាញ់ ​មិន​ថា​ភេទ​ដូច​គ្នា ​ឬ​ផ្ទុយ​គ្នា​ ហើយ​ការ​ស្រ​លាញ់​ភេទ​ដូច​គ្នា​ក៏​មិន​មែន​ជា​កំហុស​។ កំ​ពុង​ផ្តល់សម្ភា​សន៍​ដល់​អ្នកសារព័ត៌មាន​​​យុវជន​ សុទ្ធ​ ពៅ ​សំណាង​ សកម្មជន​ការពារ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​​លើកឡើងថា ​អ្នកស្រលាញ់​ភេទដូចគ្នានៅ​កម្ពុជា នៅ​តែបន្ត​រងការ​រើស​អើង​​ទាំង​នៅ​សាលារៀន កន្លែង​ធ្វើការ ក្នុង​​សង្គម និង​តាមបណ្តាញ​អ៊ីនធឺណិត​។ សំឡេង​របស់​សំណាង​ហាក់​ប្តូរ​បន្តិច នៅ​ពេល​រៀបរាប់​អំពីការ​រើសអើង​ដែល​កើត​មាន​លើ​អ្នកស្រលាញ់​ភេទ​ដូចគ្នា។ ស​កម្មជន​រូបនេះ​​បន្ត​ថា៖​ «ការ​រើស​អើង​នៅ​ក្នុង​សា​លា​ ឧ​ទាហរណ៍​មួយ​ចំនួន​ គ្រូ​មួយ​ចំនួន​រើស​អើង​យើង​ មិន​សូវ​សប្បាយ​រីក​រាយ​ជា​មួយ​យើង​ ហើយ​ពេល​ខ្លះ​គ្រូ​មួយ​ចំ​នួន​មាន​វិន័យ ​ប្រុស​មាន​ភេទ​កំ​ណើត​ប្រុស​ត្រូវ​ស្លៀក​ខោ​ ស្រី​ត្រូវ​ស្លៀក​សំពត់​...

ក្រសួងយុត្តិធម៌​ដាក់ចេញយុទ្ធនាការ​ពីរ​ជំរុញ​ការ​ដោះស្រាយវិវាទជូនពលរដ្ឋ​ក្នុង​វិស័យ​តុលាការ​

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រកាសដាក់ឱ្យអនុវត្តយុទ្ធនាការចំនួនពីរ គឺយុទ្ធនាការពន្លឿន​ការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការ​ដោះស្រាយ​ភាព​មិនប្រក្រតី​នៅ​តាម​តុលាការ ដើម្បី​លើកកម្ពស់សេវាយុត្តិធម៌។ ក្នុងសន្និសីទសារព័ត៌មានរបស់ក្រសួងយុត្តិធម៌ នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២៤​ លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​​​យុត្តិធម៌បានសម្រេច​ដាក់ចេញឱ្យអនុវត្តយុទ្ធនាការជំរុញ និង​ពន្លឿន​ការដោះ​ស្រាយ​រឿង​ក្តីនៅ​តាម​តុលាការ និង​យុទ្ធនាការត្រួតពិនិត្យ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​​នៅ​​តាម​​តុលាការ ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នេះតទៅ ក្នុង​គោល​បំណង​លើក​កម្ពស់​សេវា​យុត្តិធម៌ ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌...

អាជ្ញាធរឃាត់ខ្លូនមនុស្សបួននាក់ក្នុងការិយាល័យអង្គការលីកាដូខេត្តបន្ទាយមានជ័យ

មន្រ្តីនគរបាលខេត្តបន្ទាយមានជ័យចាប់ខ្លួនមនុស្សចំនួន៤នាក់​នៅក្នុងការិយាល័យអង្គការលីកាដូដោយ​គ្មានមូលហេតុ ខណៈពួកគេ​កំពុង​ទទួល​ការប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ទាក់ទង​នឹង​ករ​ណី​សកម្មជន​បញ្ចេញ​មតិ​លើ​បណ្តាញស​ង្គម។ នេះ​បើតាម​ការ​លើកឡើង​របស់​អង្គការ​លីកាដូ។​​ យោង​តាម​សាររបស់ទំព័រហ្វេសប៊ុកលីកាដូបានសរសេរនៅល្ងាចថ្ងៃទី០៦​ ខែធ្នូ ឆ្នាំ​២០២៣​ប​ញ្ជាក់ថា អ្នកទាំង៤ រូបនោះ រួមមានឈ្មោះ ហង្ស ត្រឹប ត្រូវ​ជា​ភរិយា​លោក ​កង​ ​សារ៉ន​ ​ឈ្មោះ សេង ចន្ថា ត្រូវជា​កូនស្រី​របស់​លោក សារ៉ន ព្រមទាំងអ្នកជិតខាងពីនាក់​ផ្សេងទៀត។​ លីកាដូ​បន្តថា៖ «អ្នកទាំង៤​រូបត្រូវបានចាប់ខ្លួន ១០នាទី​ក្រោយ​ពេល​ចូល​មក​ដល់​ការិយាល័យ​របស់​អង្គការ​លីកាដូ បន្ទាប់ពីអ្នកទាំងនោះបានទៅសួរសុខទុក្ខលោកសារ៉ន នៅ​ក្នុង​ពន្ធធនាគារ​កាល​ពី​ពេល​ព្រឹក»​។​ ទំព័រ​ហ្វេសប៊ុក​ខាងលើ​បន្តថា ពួកគេបានស្នើសុំ​ឱ្យមន្ត្រី​នគរបាល​ទាំងនោះ​បង្ហាញ​ឯកសារពាក់ព័ន្ធ​...
Beer (Piqsels)

ក្រសួង​សុខា​ភិ​បាល​​​អំ​ពាវ​នាវ​​ឱ្យ​​​ឈប់​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ដោយសារ​អាច​​​បណ្តាល​ឱ្យ​មានបញ្ហា​សុខភាព​ធ្ងន់ធ្ងរ

ក្រសួង​សុខា​ភិ​បាល​​​អំ​ពាវ​នាវ​​ដល់​សាធារ​ណជន​ ជា​​ពិសេស​យុវវ័យ​​ជៀស​វាង​​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ដោយសារ​វា​អាច​​បណ្តាល​ឱ្យ​មានផលវិបាក​សុខភាព​ធ្ងន់ធ្ងរ។ បើ​តាម​សេចក្ដី​ប្រកាសព័​ត៌​មាន​របស់​ក្រសួង​សុខា​ភិ​បាល​​ចេញ​​នៅ​ថ្ងៃ​ទី​៩​ ខែ​មករា​ឆ្នាំ​២០២៤ ​បាន​ឱ្យ​ដឹងថា​ការ​ប្រើ​ប្រាស់​គឿង​ស្រ​វឹង​ផ្ដល់​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សុខ​ភាព​ សេដ្ឋកិច្ច​ និង​សង្គម​​ជា​ពិសេស​សមា​ជិក​គ្រួ​សារ​ មិត្ត​រួម​ការងារ និង​អ្នក​ដទៃ​ផង​ដែរ។ ក្រសួងសុ​ខា​ភិបាល​បាន​បន្ត​​ថា៖ «​ភស្តុ​តាង​ថ្មីៗ​របស់​អង្គការ​សុខ​ភាព​ពិភព​លោក​បង្ហាញ​ថា​ មិន​មាន​កម្រិត​សុ​វត្ថិ​ភាព​នៃ​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​នោះ​ទេ​ ហើយ​គ្រប់​ផលិត​ផល​គ្រឿង​ស្រ​វឹង​សុទ្ធ​តែ​បង្ក​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​ សូម​កុំ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​នៅ​ពេល​បើក​បរ ឬកំ​ពុង​បញ្ជា​គ្រឿង​ម៉ាស៊ីន​ផ្សេងៗ​ ពេល​កំពុង​មាន​ផ្ទៃ​ពោះ​ និង​បំ​បៅ​កូន​ដោយ​ទឹក​ដោះ​ ឬ​អ្ន​កមាន​បញ្ហា​សុខ​ភាព​ផ្សេងៗ​»។ ក្រ​សួងក្រសួង​សុខា​ភិបាល​​បន្ថែ​ម​ថា គ្រឿង​ស្រវឹង​បង្ក​ឱ្យ​មាន​ផលប៉ះ​ពាល់​ ដូច​ជា​ជម្ងឺ​ក្រិន​ថ្លើម​ មហា​រីក (​មាត់ បំ​ពង់​ក បំ​ពង់​អាហារ ថ្លើម ពោះ​វៀន​ធំ...

ក្រសួងព័ត៌មានហាមការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែល​ផ្តល់រង្វាន់អូសទាញជ្រុល

ក្រសួងព័ត៌មាន​​ហាមប្រព័ន្ធផ្សព្វផ្សាយ និង​ក្រុមហ៊ុនផលិត​គ្រឿង​ស្រវឹង​ទាំងអស់​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹ​ង​ផ្ដល់រង្វាន់ ដែលប្រើសកម្មភាពជំរុញ និងអូសទាញពលរដ្ឋ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍ និងអសន្តិសុខសង្គម ខណៈសង្គមស៊ីវិល​សង្ឃឹម​ថា រដ្ឋមន្ត្រី​អាណត្តិថ្មី​នឹង​អនុវត្ត​បំរាម​នេះ​ឱ្យមា​នប្រសិទ្ធ​ភាព។ តាមរយៈលិខិតរបស់ក្រសួងព័ត៌មានបានចុះកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នេះ ក្រសួងសម្រេច​​ហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង​ផ្ដល់រង្វាន់ ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត ឬ​អូស​ទាញ​ប្រជាពលរដ្ឋ​ឱ្យឈ្លក់វង្វេងសេពគ្រឿងស្រវឹង ដើម្បីផ្សងសំណាង​យករង្វាន់ និង​ពាក្យ​ស្លោក​ដែល​មាន​ចរិត​លើក​ទឹក​ចិត្តហួសហេតុ។ ក្រសួងព័ត័មាន​ក៏​បានហាមយកស្រ្តី និងកុមារក្រោមអាយុ១៨ឆ្នាំ មកផ្សាយ​ពាណិជ្ជកម្មគ្រឿ​ងស្រវឹ​ង​ដែល​ធ្វើឱ្យប៉ះពាល់សិទ្ធិ និង​សេចក្ដីថ្លៃថ្នូររបស់ស្រ្តីខ្មែរ និង​បាន​តម្រូវ​ឱ្យ​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​ត្រូវ​ភ្ជាប់សារ​ព្រមាន «ពិសាគ្រឿងស្រវឹងសូមកុំបើកបរ» ឬ «ពិសាដោយការទទួលខុសត្រូវ»។ ក្រសួងព័ត៌មានបន្ថែម​ថា ក្រសួង​​សម្រេច​ដូច្នេះ​ដោយសារមាន​ការសង្កេត​ឃើញ​មាន​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រ​វឹង​បានរង្វាន់តាមប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទរួមមានទាំងវិទ្យុ...

សង្គមស៊ីវិល​ថា​ការចាប់ខ្លួនលោក នី ណាក់​ ជាការ​រឹតត្បិត​សិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ

មន្រ្តីអង្គការមិនមែនរដ្ឋាភិបាល ចាត់ទុកការចាប់ខ្លួនសកម្មជនសង្គម ​លោក នី ណាក់ ថាជាការ​​​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញមតិរបស់ប្រជាពលរដ្ឋ នៅក្នុងសង្គមប្រជាធិបតេយ្យ​។​

ក្រសួង​ការងារ​រៀបចំ​​វេទិកា​ការងារ​ និងឱ​កាស​កម្ម​សិក្សា​ជាង​៥០០កន្លែង​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា

ក្រសួង​ការងារ​រៀបចំ​​វេទិកា​ការងារ​ និងឱ​កាស​កម្ម​សិក្សា នៅ​អាគារ​ទី​ភ្នាក់​ងារ​ជាតិ​មុខ​របរ ​និង​ការងារ​ក្នុង​បរិវេណ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដោយមានការងារ​ជាង​៥០០កន្លែង​។ យោង​តាម​ហ្វេក​ប៊ុក​ផេក​របស់​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ​ចុះ​ផ្សាយ​ថ្ងៃ​ទី​២៩​ខែវិច្ឆិកា​ ឆ្នាំ​២០២៣ ​បាន​បញ្ជាក់​ថា វេទិកា​ការងារ​ និង​ឱកាស​កម្ម​សិក្សា​របស់​ NEA ​នឹង​ប្រារព្ធ​ឡើង​ថ្ងៃ​ព្រហស្បតិ៍ ​ទី​៣០​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២៣​ ចាប់​ពី​ម៉ោង​ ៨​ ព្រឹក​ ដល់​ម៉ោង​៥​ល្ងាច​រៀប​ចំ​ឡើង​ដោយ​ទី​ភ្នាក់​ងារ​ជាតិ​មុខរបរ​...

ក្រសួង​អប់រំ​កំណត់​យក​ថ្ងៃទី​៦ វិច្ឆិកា ដើម្បី​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​

ក្រសួង​អប់រំ យុវជន និង​កីឡា ​ប្រកាស​កំណត់​យក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ ជាថ្ងៃ​​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ ឆ្នាំ​២០២៣​។​ ​យោង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ចេញ​នៅ​​​ថ្ងៃ​ទី​២៧​ ខែ​តុលា ​ឆ្នាំ​២០២៣ ​បាន​បញ្ជាក់​ថា ​ការ​រៀប​ចំ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​នា​សម័យ​ប្រឡង​ថ្ងៃ​ទី​០៦​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២៣ ​ដោយ​មាន​ការ​រៀប​ចំ​ផែន​ការ​និង​កាល​បរិច្ឆេទ​សំខាន់ៗ​ផ្សេងៗ​ពី​គ្នា​។ សេច​ក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ថែម​​​ថា​៖ «ដំណើរ​ការ​សំណេរ​ ប្រព្រឹត្ត​ទៅ​រយៈពេល​២​ថ្ងៃ ​គឺ​ថ្ងៃ​ទី​០៦​ និង​ថ្ងៃ​ទី​០៧ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៣ ​ដំណើរ​ការ​កំណែ​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​០៩​...

មន្ទីរ​សុខាភិបាល​ភ្នំពេញ ស្នើ​ម្ចាស់​ផេក​ហ្វេស​ប៊ុក​ចំនួន​ពីរ​​​លុប​រូបភាព​វីដេអូ​ចេញ​ពី​គេហ​ទំព័រ​របស់​ខ្លួន​ដែល​ចេញ​ផ្សាយ​ពុំ​មាន​ប្រភព

មន្ទីរ​សុខាភិបាល​ភ្នំពេញ ស្នើ​ម្ចាស់​ផេក​ហ្វេស​ប៊ុក​ឈ្មោះ ​Mekong​ News ​និង​ចំណេះ​ដឹង​ទូទៅ​ ​​លុប​រូបភាព​វីដេអូ​ចេញ​ពី​គេហ​ទំព័រ​របស់​ខ្លួន​ដែល​ចេញ​ផ្សាយ​ពុំ​មាន​ប្រភព​​ និង​កាលបរិច្ឆេទ​មិន​ច្បាស់​លាស់​ព្រម​ទាំង​សរសេរ​ខ្លឹម​សារ​មិន​ត្រឹម​ត្រូវ​។​ ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋ​បាល​រាជធានី​ភ្នំពេញ ចេញកាលថ្ងៃទី១១ខែតុលា ឆ្នំា២០២៣បានឱ្យដឹងថា ផេក​ហ្វេក​ប៊ុក​ឈ្មោះ ​Mekong​ News​ និង​ចំណេះ​ដឹង​ទូទៅ​បាន​ធ្វើ​ការ​ចុះ​ផ្សាយ​រូបភាព​វីដេអូ​នៃ​ការ​ដឹក​ជញ្ជូន​ជនរង​គ្រោះ​ ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​សរសេរ​ខ្លឹមសារ​មិន​ត្រឹម​ត្រូវ​នៅ​លើ​គេហ​ទំព័រ​របស់​ខ្លួន​។ ក្នុង​សេចក្តី​ជូនដំណឹង​ដដែល​បន្ថែម​ថា៖ ​«​ផេក​ហ្វេក​ប៊ុក​ឈ្មោះ ​Mekong​ News ​យក​ទៅ​សង្គ្រោះ​តែ​បើ​អត់​មាន​លុយ​គឺ​ទម្លាក់​ចុះ​វិញ​ហើយ​ និង​ផេក​ហ្វេស​ប៊ុក​មួយ​ទៀត​ ឈ្មោះ ​ចំណេះ​ដឹង​ទូទៅ​ បាន​ផុស​រូប​ភាព​វីដេអូ​ដដែល ​និង​សរសេរ​ខ្លឹម​សារ​ថា​(Caption)​ ឡាន​ពេទ្យ​មួយ​នេះ​មក​យក​អ្នក​របួស​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍...

ផ្សោត​ឈ្មោល​មួយក្បាល​​បាន​ស្លាប់​ដោយ​សារ​ឧបករណ៍​ឆក់​នៅស្រុក​សៀម​បូក​ ខេត្ត​ស្ទឹង​ត្រែង​

សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល​អាយុ​ប្រមាណ​៧​ឆ្នាំ ​បាន​ស្លាប់​ដោយ​សារ​ឧបករណ៍​ឆក់​នៅ​ភូមិ​កោះ​ជឹម​ ឃុំ​អូរ​ម្រះ​ ស្រុក​សៀម​បូក​ ខេត្ត​ស្ទឹង​ត្រែង​។ ​នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​​រដ្ឋ​បាល​ជល​ផលនៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ​។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​ចេញ​នៅថ្ងៃ​​ទី​១៥​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២៣​ បាន​បញ្ជាក់​ថា ​សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល​ដែល​បាន​ស្លាប់​នោះ​មាន​ភេទ​ឈ្មោល​ ប្រវែង​១,៩៤​ម៉ែត្រ ​ទម្ងន់​៦៥​គីឡូ​ក្រាម​។ សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បន្ថែម​ថា​៖ «តាម​ការ​ធ្វើ​កោសល្យ​វិច្ច័យ​របស់​មន្ត្រី​ជំនាញ​នៃ​រដ្ឋ​បាល​ជល​ផល​ និង​អង្គ​ការ​ WWF​ សន្និដ្ឋាន​ថា ​ផ្សោត​នេះ​ស្លាប់​ដោយ​ឧបករណ៍​ឆក់​ ព្រោះ​មាន​ស្នាម​ជាំ​ដុំៗ​នៅ​ផ្នែក​ក្បាល​ និង​ដង​ខ្លួន​»។ ​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ថែម​ថា ​រដ្ឋ​បាល​ជល​ផល​នឹង​សហការ​ជា​មួយ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ធ្វើ​ប្រតិ​បត្តិ​ការ​បង្ក្រាប​បទ​ល្មើស​ឆក់​នេះ ​និង​ដាក់​ទោស​ទណ្ឌ​ធ្ងន់​ធ្ងរ​ដល់​អ្នក​ប្រព្រឹត្ត​ល្មើស​ តាម​ច្បាប់​ស្តី​ពី​ជល​ផល​។ រដ្ឋ​បាល​ជល​ផល​អំពាវ​នាវ​ដល់​ប្រជា​នេសាទ...

សាលាក្រុង​​​បញ្ចៀស​ចរាចរ​ក្នុង​ពិធី​សម្ពោធ​មន្ទីរ​ពេទ្យ​ជាតិ​តេជោ​សន្តិភាព​នៅ​ថ្ងៃទី​២៤ ខែ​តុលា

រដ្ឋបាល​រាជធានី​ភ្នំពេញ​​បញ្ចៀស​ចរាចរ​ជុំវិញ​ទី​តាំង​ប្រារព្ធ​ពិធី​សម្ពោធ​មន្ទីរ​ពេទ្យជាតិ​ តេជោ​សន្តិភាព​ ដែល​ស្ថិត​នៅភូមិកប់​ស្រូវ​ធំ​ សង្កាត់​គោករកា ​ខណ្ឌ​ព្រែកព្នៅ ​រាជធានី​ភ្នំពេញ នៅថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២៣​។ យោង​តាម​សេចក្តី​ជូន​ដំណឹង​​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចេញ​នៅ​ថ្ងៃ​ទី​១៩​ ខែ​តុលា ​ឆ្នាំ​២០២៣​បញ្ជាក់​ថា ​ការ​បញ្ចៀស​ចរាចរ​នេះ​ត្រូវ​បាន​ហាម​ឃាត់​យាន្ត​ជំនិះ​គ្រប់​ប្រភេទ​ធ្វើ​ដំណើរ​បណ្តោះ​អាសន្ន​ ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ ​សុវត្ថិភាព ​សណ្ដាប់​ធ្នាប់ ​និង​របៀបរៀប​រយ​សាធារណៈ​។ ក្នុង​សេចក្តី​ជូន​ដំណឹង​បាន​បញ្ជាក់​ថា​៖ «​មិន​អនុញ្ញាត​ឱ្យ​យាន​យន្ត​ធុន​ធ្ងន់​គ្រប់​ប្រភេទ​ឆ្លង​កាត់​មហា​វិថី​ឈ្នះឈ្នះ​ចាប់​ពី​ស្ពាន​ព្រែកព្នៅ ​រហូត​ដល់ ​ផ្លូវ​ជាតិ​លេខ​៤ ​នៅ​ថ្ងៃ​ទី​២៤ ​ខែ​តុលា ​ឆ្នាំ២០២៣​ ចាប់​ពី​វេលា​ម៉ោង ​០៥:០០​នាទី​...

បទយកការណ៍៖ កសិករ​មួយចំនួន​ងាកមកដាំបន្លែលើទឹកដោយសារងាយដាំ និងមាន​តម្លៃខ្ពស់

កំពុង​ដើរ​មើល​បន្លែ​​ដែល​ដាំ​លើ​ទឹក​ក្នុង​រោង​​មួយ​​កន្លែងស្ថិត​ក្នុង​ភូមិ​តួសំពៅ សង្កាត់ព្រែកព្នៅ ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ លោក ពុធ ចាន់ណា អ្នកមើលការខុសត្រូវរោង​ប្លែ​និយាយ​ថា ការ​ដាំ​បន្លែលើ​ទឹក​ទទួល​បាន​ផល​​​លឿនជាង​ការ​ដាំ​បន្លែ​លើ​ដីធម្មតា។ កំពុង​ចាប់​កាន់​សាលាដលើកឡើង លោក​ ចាន់ណា និយាយ​ថា៖ «បន្លែលើទឹកវាងាយជាងនៅលើដី ​វាផ្ដ​ល់​ការលូត​លាស់៥០ភាគរយលឿនជាងលើដី ហើយយើងដាំបន្លែលើទឹកយើងមិនងាយជួបបញ្ហាច្រើន»។  កាដាំបន្លែ​លើទឹក បានក្លាយជាកសិកម្មបែបថ្មីដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់កសិករ​ដូចជា​លោក ចាន់ណា ​​ឱ្យ​ទទួល​បន្លែ​ស្អាត មានសុវត្ថិភាព ចំណាយថវិការ​តិចលើការដាំ ​ទទួលផល​បានច្រើន និង​ចំណេញ​​ពេល​​វេលា។ លោក ពុធ ចាន់ណា...

រដ្ឋាភិបាលថ្មីចាត់ទុកកំណែទម្រង់ប្រព័ន្ធអប់រំតាំងពីឆ្នាំ២០១៤ ជាភាពជោគជ័យ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានសុទិដ្ឋិនិយមថា ការធ្វើកំណែទម្រង់លើប្រព័ន្ធអប់រំទទួលបានភាពជោគជ័យ ដែល​​នាំ​​​​ឱ្យភាគីពាក់ព័ន្ធទទួលស្គាល់ថា ជំហាននេះនាំឱ្យកម្ពុជាមានរបថនៃវប្បធម៌ថ្មីសម្រាប់សង្គមទាំងមូល និងមនុស្ស​​ជំនា​ន់​​ថ្មីផង។

មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ប្រតិកម្មនឹងគេហទំព័រដែលអះអាងមានថ្នាំព្យាបាលជំងឺអេដស៍

មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ចេញប្រតិកម្មនៅថ្ងៃនេះ ប្រឆាំងគេហទំព័រ​​មួយ​​​ដែលមានឈ្មោះថា«ព្យាបាលមេរោគអេដ​​ស៍»ដែលអះអាងថាមានថ្នាំព្យាបាលប្រ​ភេទជំងឺដែល​​បង្កឡើ​ង​​ដោ​យ​​មេ​​រោគប្រភេទ វីរុស នេះជាសះស្បើយបាន។

Latest News