Home Blog Page 43

ព័ត៌មានស៊ីជម្រៅ៖ បញ្ហាប្រឈមរបស់អ្នកសិក្សាផ្នែកសារព័ត៌មាននៅកម្ពុជា

អ្នកសិក្សាផ្នែកព័ត៌មានមិនបន្តអាជីពជាអ្នកសរសេរព័ត៌មាន ព្រោះមានបញ្ហាប្រឈមជាច្រើន ដោយសារមិនសូវមានឱកាស និងសិទ្ធិសេរីភាពពេញលេញក្នុងការបំពេញការងារវិជ្ជាជីវៈរបស់ខ្លួន។ ការងារ​ក្នុង​វិស័យ​សារព័​​ត៌​មាននេះ​នៅ​តែ​មាន​គ្រោះថ្នាក់ និងងាយរងគ្រោះតាមរយៈបណ្តឹងតាមផ្លូវតុលាការ ជាប់ពន្ធនាគារ ការ​រំលោភ​បំពាន និង​ការ​គំរាម​កំហែង ជាពិសេសស្ត្រីត្រូវរងការរើសអើង និង​មិន​ផ្ដល់​តម្លៃ​ពី​សង្គម។

គ.ជ.ប.សន្យាដោះស្រាយផ្នែកច្បាប់បើបក្សភ្លើងទៀនខេត្តប៉ៃលិនសុំអន្តរាគមន៍ប្ដូរសមាជិកក្រុមប្រឹក្សា

ស្ថាប័នជាតិរៀបចំការបោះឆ្នោត លើកឡើងថា ប្រសិនបើគណបក្សភ្លើងទៀនសុំអន្តរាគមន៍ ដើម្បីស្វែងរក​​ដំ​​ណោះស្រាយទាក់ទិនការផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាសង្កាត់ក្នុងខេត្តប៉ៃលិន​​នៅមុនការបោះឆ្នោតជ្រើស​រើសសមា​​ជិកព្រឹទ្ធសភា​​ម​ក​ ខណៈដែលអាជ្ញាធរមូលដ្ឋាន និងស្ថាប័នផ្សេងទៀតរបស់រដ្ឋាភិបាល ព្យាយាម​​គេចវេះ មិនទទួលខុសត្រូវ ចំពោះការបាត់បង់លិខិត ដែលគណបក្សជំទាស់មួយ ដាក់ស្នើសុំការផ្លាស់ប្តូរ​ស​​មា​​ស​​ភាពសមាជិកក្រុមប្រឹក្សាសង្កាត់។

ពិធី​​បុណ្យសមុទ្រលើកទី១០​នឹង​ប្រារព្ធ​ឡើង​នៅ​ខេត្ត​កែប​នា​ដើមខែធ្នូនេះ​

ក្រសួងទេសចរណ៍​សហការជាមួយ​រដ្ឋបាល​ខេត្តកែប​នឹង​​រៀបចំប្រារព្ធពិធីបុណ្យសមុទ្រលើកទី១០​ នៅខេត្តកែប ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» ដែល​នឹង​ប្រព្រឹត្តទៅពី​ទី០១ ដល់​ ទី​០៣ ខែធ្នូ ឆ្នាំ២០២៣។​ ក្នុងសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យចេញនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បញ្ជាក់ថា ពិធីបុណ្យ​សមុទ្រ​នេះ​មានសកម្មភាពសំខាន់ៗសម្រាប់​ទស្សនា និង​កម្សាន្ត ដូចជា​ការប្រគុំ​តន្រ្តី ការបាញ់​កាំជ្រួច មហោស្រពម្ហូបអាហារ និង​ការតាំង​ផលិតផល​ទេសចរណ៍​នៅ​តាម​មាត់​ឆ្នេរ​ផង​ដែរ។​ សេចក្តី​ជូន​ដំណឹង​ដដែល​បន្ថែម​ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និង​ភរិយា នឹង​ចូលរួម​ក្នុង​កម្ម​វិធី​បុណ្យ​សមុទ្រ​នោះ​ផង​ដែរ៕​

ព័ត៌មានស៊ីជម្រៅ៖ក្រុមយុវជនរកឃើញបទល្មើសព្រៃឈើក្នុ​​ងសហគមន៍ឈើទាលប្រើ​​សបន្ត​​កើន​​ឡើ​ង​

ក្រុម​យុវជន​រក​ឃើញ​ថាការធ្វើអាជីវកម្មឈើនៅក្នុងសហគមន៏«ឈើទាលប្រើស» នៅតែបន្តកើត​​មា​​ន​​ក្នុង​​ទ្រង់ទ្រាយធំ ហើយក៏ជាសញ្ញាគំរាមដែរប្រភេទឈើប្រណិតដែលនៅសេសសល់ចុងក្រោយ អា​ច​​នឹ​​ង​​​​បា​​​ត់​​បង់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ខណៈអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ ក៏រកឃើញដែរ​​ថាកំពុង​​តែ​​​​ប្រើប្រាស់សារធាតុញៀន នៅក្នុងកំឡុងពេលកាប់បំផ្លាញព្រៃឈើនេះ។

ពលរដ្ឋទិញផ្ទះពីបុរីទ្រីគីមប្រមាណ៥០នាក់តវ៉ាជាថ្មីទាមទារឱ្យមានដំណោះស្រាយ

ពលរដ្ឋចំនួន៥២គ្រួសារបានប្រមូលផ្តុំគ្នាតវ៉ាសុំឱ្យមានការដោះស្រាយករណីទិញផ្ទះបង់រំលស់នៅបុរីទ្រីគ្រីម ក្នុងរាជធានីភ្នំពេញតាំងពីឆ្នាំ២០២១ប៉ុន្តែមិនទទួលបានផ្ទះ ដោយសារតែវិវាទរវាងម្ចាស់បុរី និងម្ចាស់ដី ខណៈពេលនេះម្ចាស់បុរីត្រូវជាប់ពន្ធនាគារ ហើយពួកគេកំពុងប្រឈមនឹងការបាត់បង់ផ្ទះ និងធ្លាក់ចូល​​ក្នុង​​បំ​​ណុល។

សង្គម​ស៊ីវិល​អំពាវនាវ​ដល់​រដ្ឋាភិបាល​​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​​លើ​ឧក្រិដ្ឋ​កម្ម​​​លើអ្ន​កសារព័ត៌​មាន​​ និង​​អ្នក​ការពារ​សិទ្ធិ​មនុស្ស​

ក្រុម​​អង្គការ​សង្គម​ស៊ីវិលជាតិ-អន្តរជាតិ អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា​ ចាត់​​វិធានការ​​ជាក់​លាក់ ដើម្បី​ធានា​​នូវ​​ការ​​ស៊ើប​អង្កេត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ ឯករាជ្យ​ និង​តម្លាភាព​ ទៅ​លើឧក្រិដ្ឋ​កម្ម​​ប្រឆាំង​​នឹង​​អ្នក​សារ​ព័ត៌មាន​ និង​អ្នក​ការពារសិទ្ធិ​មនុស្ស​​​។​​

Q&A: ផល​វិបាក​នៃ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន

គ្រឿង​ញៀន កំពុងតែ​ជា​​បញ្ហា​ប្រឈម​ខ្លាំង​​មួយ​​​​សម្រាប់​ក្នុង​សង្គម​កម្ពុជា។ ស្ទើតែរៀងរាល់ថ្ងៃ​គេតែង​​ឃើញ​មាន​ការ​​បង្រ្កាប​អ្នក​ជួញ​ដូរ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀនជាច្រើន​ករណី ប៉ុន្តែ​ការជួញ​ដូរ​ និង​ប្រើ​ប្រាស់​​​នៅ​តែ​បន្ត​កើត​មាន ​ខណៈគ្រឿងញៀន​ជះ​ឥ​ទ្ធិពល​អាក្រក់​ដល់ការ​រីក​ចម្រើន​​របស់​ប្រទេស​។ ខាង​ក្រោម​នេះគឺ​ ​ជា​កិច្ច​សម្ភាសន៍​ផ្ទាល់​រវាង​ឧត្ដម​សេនីយ៍​ មាស​ វី​រិទ្ធ អគ្គ​លេខា​ធិ​ការ​នៃ​អាជ្ញា​ធរជាតិ​​ប្រ​យុទ្ធ​ប្រ​ឆាំង​គ្រឿង​ញៀន ជា​មួយ​កញ្ញា ផន ចន្ទ្រា សិ​ក្ខា​កាម​មក​​ពី​​ញូសន៍រូម​ខេម​បូ​ឌា (​Newsroom Cambodia)៖ Q: ជម្រាប​សួរ​លោក​ឧត្ដម​សេនីយ៍ មាស វី​រិទ្ធ! A: បាទ​ជម្រាបសួរ! Q: តើការប្រើប្រាស់គ្រឿងញៀននៅកម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​មាន​ស្ថានភាព​បែបណា​ដែរ? A: ​បច្ចុប្បន្ន​កំពុង​រីក​រាល​ដាល​ដល់​ស្រទាប់​យុវ​វ័យ​ ជាពិ​សេស​យុវជន​ដែល​មាន​អា​យុ​ក្នុង​ចន្លោះពី​​១៨​ទៅ​៣៥ឆ្នាំ​​...

សាលា​រាជធានី​ស្នើ​អ្នក​លក់​ដូរ​ចល័ត​តាម​កញ្ច្រែង ​​ល្អី ​​រាយការណ៍​ទៅ​អាជ្ញាធរ​បើ​មាន​ការ​ទារ​ថ្លៃ​ភាស៊ី

រដ្ឋបាល​រាជធានី​ភ្នំពេញ​​​​​​ណែនាំ​ជាថ្មី​ឱ្យ​អនុវត្ត​សារាចរ​​មិនយក​​ថ្លៃ​ភាស៊ី ​និង​ថ្លៃ​ផ្សេង​ទៀត​ពី​អ្នក​លក់​តាម​កញ្ច្រែង​ កញ្ជើ​ ល្អី​ និង​អ្នកលក់​ដូរ​ចល័ត ព្រមទាំង​ស្នើ​ឱ្យ​អ្នកលក់ដូរ​ទាំងនោះ​ប្ដឹ​ង​ទៅ​អាជ្ញាធរ​ក្នុង​ករណី​មាន​ការ​ទារ​ភាស៊ី​​​​​។​ ក្នុង​សេចក្ដី​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី៣១​ ខែតុលា ​ឆ្នាំ២០២៣​ ​សាលា​រាជធានី​បាន​ណែនាំឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធគ្រប់លំដាប់​ថ្នាក់​​អនុវត្ត​សារាចរ​លុប​ការ​បង់​ថ្លៃ​ភាស៊ី ​និង​ការ​បង់​ថ្លៃ​ផ្សេង​ទៀត​ ចំពោះ​អ្នក​លក់​ដូរ​តាម​កញ្ច្រែង ​កញ្ជើ ​ល្អី ​នៅ​កន្លែង​លក់​ដូរ​ និង​ទីផ្សារ​ ដែល​បាន​​ចេញ​កាល​ពី​ថ្ងៃ​ទី៩​ ខែ​ធ្នូ ​ឆ្នាំ​២០១៦។​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ប​ន្ថែម​ថា​ អាជីវករ​លក់​ដូរ​តាម​កញ្ច្រែង ​កញ្ជើ ​ល្អី ​និង​លក់​ដូរ​ចល័ត​គ្រប់​ប្រភេទ​ មិន​ត្រូវ​បង់​ភាស៊ី ​ឬ​បង់​ថ្លៃ​ផ្សេងៗ​ឱ្យ​អ្នក​ប្រមូល​ភាស៊ី...

ព័ត៌មានស៊ីជម្រៅ៖យុវជនតាមសាកលវិទ្យាល័យមួយចំនួននៅភ្នំពេញដាក់ញត្តិស្នើរដ្ឋាភិបាលដំឡើងពន្ធថង់ប្លាស្ទិក

ក្រុមយុវជននៅតាមសកលវិទ្យាល័យមួយចំនួនក្នុងរាជធានីភ្នំពេញដាក់ញត្តិ​​ជំ​​រុញឱ្យ​​រដ្ឋាភិ​​បា​​​លដំឡើងពន្ធបន្ថែមទៅលើថង់ប្លាស្ទិក ក្នុងន័យដើម្បីកាត់បន្ថយអត្រានៃការប្រើ​​ប្រាស់ថង់មាន​​បរិមា​​ន​​ខ្ពស់ និងជួយ​កា​​​​រ​​​ពារបរិស្ថាន។

ស្ថាបនិក«គណបក្សដើម្បីកម្ពុជា»យល់ព្រមកែស្លាកសញ្ញាគណបក្សតាមការស្នើពីក្រសួងមហាផ្ទៃ

ស្ថាបនិកគណបក្សដើម្បីកម្ពុជា យល់ព្រមកែសម្រួលសញ្ញាសម្គាល់របស់គណបក្សឡើងវិញ តាមការស្នើរបស់​ក្រសួង​មហាផ្ទៃ ឱ្យស្របតាមច្បាប់ ក្រោយរងការច្រានចោលពីក្រសួងនេះចំនួន២លើកក្នុងការបង្កើតគណបក្ស។

យូណេស្កូដាក់បញ្ចូលទីក្រុង​បាត់ដំបងជាទីក្រុង​ច្នៃប្រឌិត​ផ្នែកម្ហូប​អាហារ​ដំបូង​គេ​​នៅកម្ពុជា

អង្គការយូណេស្កូបានសម្រេចដាក់បញ្ចូលទីក្រុង​បាត់ដំបងជា​បណ្តាញទី​ក្រុង​ច្នៃ​ប្រឌិត​​អាហារដ្ឋាន​ដំបូង​គេ​បង្អស់​នៅកម្ពុជា ដែលជាសក្ខីភាពចំពោះកិច្ចខិតខំប្រឹងប្រែងដ៏​យូរ​អង្វែង​របស់​ខេត្ត​បាត់ដំបង​ក្នុង​ការទាញ​យក​វប្បធម៌​លើកកម្ពស់សេដ្ឋកិច្ច និងភ្ញៀវទេសចរណ៍។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការយូណេស្កូ បានចេញនៅថ្ងៃទី៣១ ខែតុលា​ ឆ្នាំ២០២៣  បញ្ជាក់ថា ការដាក់បញ្ចូល​ទីក្រុង​បាត់ដំបង​ជាទីក្រុងច្នៃប្រឌិត​របស់​ខ្លួន​ មិន​ត្រឹមតែ​បង្ហាញ​ពី​មុខ​ម្ហូប​ដ៏​ពិសេស​របស់​ទីក្រុង​ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានឥទ្ធិពលលើវិស័យម្ហូបអាហារដើម្បីបង្កើនការអភិវឌ្ឍ​ក្នុងស្រុក និងការផ្លាស់ប្តូរវប្បធម៌ពិភពលោកផងដែរ។​ ក្នុងសេចក្តីប្រកាសព័ត៌មានខាងលើបន្ថែមថា៖ «យូណេស្កូ សូម​អបអរ​សាទរ​ដល់​កម្ពុជា​ចំពោះ​សមិទ្ធិ​ផល​លើក​ដំបូង​ដែល​មិន​ធ្លាប់​មាន​នេះ។ ការទទួលស្គាល់ក្រុងបាត់ដំបងជាទីក្រុងច្នៃប្រឌិតនៃអាហារដ្ឋាន គឺជា​ការសរសើរ​ដល់​ទ្រព្យសម្បត្តិវប្បធម៌របស់ទីក្រុង ហើយនិងមានសារៈសំខាន់ក្នុងការលើកកម្ពស់វប្បធម៌ និង​ភាព​ច្នៃ​ប្រឌិត ហើយនិងលើកកម្ពស់កំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលទេសចរណ៍របស់សហគមន៍»។ ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា  មុខម្ហូបក្នុងស្រុក រួមមាន ណែមបាត់ដំបង (ត្រីទន់) ប្រហុក​បាត់ដំបង...

Voxpop៖​ ទស្សនៈនិស្សិត​​ចំពោះ​​ការ​​ផ្ដល់​​អាហា​​រូប​ករណ៍សម្រាប់​ការ​សិក្សា

0
ជារឿយៗ គេតែងឮអំពីការ​ផ្តល់​អាហារូបករណ៍​ដល់​សិស្សនិស្សិត​នៅ​តាម​សាលារដ្ឋ និង​ឯកជន​មួយចំនួន​ដោយ​អាច​សិក្សា​ដោយ​មិនបង់ថ្លៃ។ អាហារូបករណ៍​ភាគ​ច្រើន​គឺ​ផ្តល់​ដល់​សិស្សនិស្សិត​​​ដែល​រៀនពូកែ និង​សិស្ស​និស្សិត​​ដែល​ក្រីក្រ។ ហើយថ្មីៗនេះ លោក​ ស​​​ សុខា​ រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​បាន​ប្រកាស​ផ្តល់​អាហា​រូប​ករណ៍​​ដល់​សិស្ស​-និស្សិត​ចំនួន​៤០០​កន្លែង​ ដោយ​មាន​ថ្នាក់​បរិញ្ញា​បត្រ​រង​-ថ្នាក់​បរិញ្ញា​បត្រ​ ចំនួ​ន​​៣០០​កន្លែង​ និង​​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ចំនួន​ ១០០​កន្លែង​​ សម្រាប់​ឆ្នាំ​សិក្សា​​២០២៣​-២០២៤​ ដែល​បាន​សហ​ការ​ជា​មួយ​វិទ្យា​ស្ថាន​ខ្មែរ​ជំនាន់​ថ្មី​។​ Newsroom​​ ​​​Cambodia បាន​សម្ភាស​និស្សិត​ចំនួន​៦​រូប​ដែល​មក​ពី​​សាកល​វិទ្យា​ល័យ​ខុស​ៗគ្នា​ក្នុង​រាជ​ធានី​ភ្នំពេញ​ អំពី​ការ​យល់​ឃើញ​របស់​ពួក​គេចំពោះ​ការ​ផ្តល់​អាហា​រូប​ករណ៍​​​ដល់​សិស្ស​-និស្សិត​៖ កញ្ញា​​ កាំង​​ លីហ្សា​ ជា​​និស្សិត​​ឆ្នាំ​​ទី​២​​ នៅ​​សកល​​វិទ្យា​​ល័យ​​ភូមិ​ន្ទ​​នីតិ​​សាស្រ្ត​​ និង​​វិទ្យា​​សាស្រ្ត​​សេដ្ឋ​កិច្ច​​​ បាន​​​លើក​​​ឡើង​​​ថា​​...

សង្គមស៊ីវិលរិះគន់​​រដ្ឋា​ភិបាលដែលបន្តកាត់ផ្ទៃដីបឹងតាមោកបន្ថែមឱ្យទៅលោកគិតម៉េង

មន្រ្តីអង្គការមិនមែនរដ្ឋាភិបាលផ្នែកធុរកិច្ច រិះគន់ចំណាត់ការដែលរដ្ឋាភិបាលសម្រេចកាត់ផ្ទៃ​ដីនៅ​​តំ​​បន់​​ឱ្យទៅក្រុមហ៊ុនឯកជនទទួលបានសិទ្ធិកាន់កាប់ ក្នុងទំហំដីប្រមាណ១០ហិកតារ​​បន្ថែម​​ទៀ​តនេះ បា​​​ន​​ជំរុ​​ញ​​​​ឱ្យផ្ទៃបឹងដែលធ្លាប់រំដោះទឹកនៅទីក្រុងភ្នំពេញត្រូវរួមតូចជាងមុន ខណៈពលរដ្ឋ​​ដែលរស់នៅ​​ជុំវិ​ញ​​​​​តំប​ន់​​​​​​បឹ​​ង​​នេះ​​​​​​បន្តតវ៉ាដើម្បីជំរុញឱ្យមានដំណោះស្រាយ លើដីមានជម្លោះ តែត្រូវបរាជ័យរហូត។

តំណាងពលរដ្ឋ៖ ក្រុមហ៊ុនបុរីពិភពថ្មីទទួលយកសំណើរ៣ចំណុចក្នុងវិវាទលំនៅឋានដើម្បីពិនិត្យ

តំណាងអតិថិជនបុរីពិភពថ្មី ដែលកំពុងប្រឈមការរឹបអូសលំនៅឋានពីក្រុមហ៊ុននេះ ឱ្យដឹងថា កិច្ចប្រជុំត្រី​​ភា​​គី​​​​ដើ​​ម្បី​​ស្វែង​​រកដំណោះស្រាយ ក្នុងវិវាទលំនៅឋាន ភាគីតំណាងដោយក្រុមហ៊ុន បុរីពិភពថ្មី​​​បាន​សម្រេ​​ច​​ចិ​​ត្តទទួលយកគោលការណ៍មួយចំនួន ដូចការតវ៉ារបស់ពលរដ្ឋក្នុងពេលកន្លងទៅ។

គណបក្សភ្លើងទៀនប្តេជ្ញាចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៥

គណបក្សភ្លើងទៀន មានសុទិដ្ឋិនិយមថា នឹងចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់នីតិការទី៥ ឆ្នាំ២​​០​​២៣ តាមយន្តការដែលកំពុងតែដំណើរការដូចបានព្រមព្រាងក្នុងសម្ព័ន្ធភាពឆ្ពោះទៅអនាគត ដែល​គ​​ណ​​ប​ក្សនយោ​​​បាយនៅក្រៅដ្ឋាភិបាលទាំង៤ បានពិគ្រោះគ្នារួច​ដើម្បីជំរុញ​​ឱ្យ​​មានដំណើរការប្រជាធិបតេយ្យ​​មួយដ៏​​ពិ​​ត​​ប្រា​​ក​​​​ដនៅកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញ។

Voxpop: ទស្សនៈនិស្សិតចំពោះការសិក្សាពីរសាកលវិទ្យាល័យ​ក្នុងពេលតែមួយ​

សាកលវិទ្យាល័យជាទីកន្លែងដែលនិស្សិតអាចជ្រើសរើសបន្តការសិក្សាទៅលើមុខវិជ្ជាផ្សេងៗបន្ទាប់ពីបញ្ចប់​វិទ្យាល័យ។ និស្សិតខ្លះជ្រើសរើសយកមុខជំនាញតែមួយគត់​សម្រាប់​មុខ​ជំនាញ​​សិក្សា ចំណែក​និស្សិតខ្លះទៀតជ្រើសយកការសិក្សាពីរមុខជំនាញក្នុង​ពេល​តែមួយ​។​ Newsroom Cambodia បានសម្ភាសន៍អតីតនិស្សិត និងនិស្សិតចំនួន៩​ នាក់​តាម​សាកល​វិទ្យាល័យ​ផ្សេងៗ​គ្នា ​​អំពី​​ការយល់ឃើញ​របស់ពួក​គេ​​ទាក់ទង​នឹង​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ពីរ​ក្នុង​ពេលតែមួយ ៖​ រូបភាព៖ លោក ហ៊ី សុខថានិត លោក ហ៊ី សុខថានិត អាយុ១៩​ឆ្នាំ ជានិស្សិតឆ្នាំទី១​នៃ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​បាន​លើកឡើង​ថា ការសិក្សា​ពីរសាកល​វិទ្យាល័យ​ក្នុងពេល​តែមួយ​គឺ​​ប្រឈម​ទាំង​​ផល​វិជ្ជមាន និង​ផលអវិជ្ជមានស្របគ្នា។​ លោកបាននិយាយថា៖ «អ្នកដែលរៀន​ពីរ​សាកល​វិទ្យាល័យ ហើយ​បន្ត​រៀន​ដល់​តែ​ចប់​បាន​សញ្ញាប័ត្រ​ប្រាកដ​ណាស់​ពួកគេ​នឹង​ទទួល​បាន​នូវ​ឱកាស​ការងារ​ក៏​ដូចជា​បើក​ឱកាស​ឲ្យ​ខ្លួន​ឯង​បាន​ច្រើន​ដោយសារ​តែចេះ​​ជំនាញច្រើនជាជាងអ្នកដែលរៀនមួយសាកលវិទ្យាល័យ»។​ លោកបន្តថា៖ «​ទោះបីជា​លទ្ធផល​អ្នក​រៀន​ពីរ​សាកលវិទ្យាល័យ​គឺ​រក​ការងារ​បាន​លឿន​មែន​ពិត តែ​ពួកគេ​ប្រឈមមុខនឹងបញ្ហាពេលវេលា និងសមត្ថភាពផ្ទាល់ខ្លួន ដែល​អ្នក​ខ្លះ​មិន​អាច​ផ្តោត​ទៅ​លើ​ទាំង​ពីរ​ជំនាញក្នុងពេលតែមួយនោះទេ...

Latest News