Home Blog Page 47

ទូតអាមេរិកស្នើកម្ពុជារក្សាជំហរនយោបាយកណ្តាលក្នុងទំនាក់ទំនងអន្តរជាតិ

ស្ថានទូតអាមេរិកប្រចាំកម្ពុជាស្នើ ឱ្យរដ្ឋាភិបាលកម្ពុជា ​រក្សាគោលនយោបាយការបរទេសដែល​មានឯករាជ្យ និងតុល្យភាព ដោយមិនលម្អៀងលើក្រុមប្រទេសណាមួយ ដើម្បីតម្ដល់ប្រយោជន៍ប្រជាជនកម្ពុជានិងការបន្តសកម្មភាពប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មសកលនានា។

អ្នកវិភាគ និងសកម្មជនបរិស្ថានបារម្ភពី​ការកាត់​​ឆ្វៀល​​​ដី​​ព្រៃឧទ្យានជាតិបទុមសាគរ ឱ្យ​ទៅ​​អ្នក​មានលុយ​មាន​អំណាច​ជា​ហូរ​ហែ

0
ក្រុមអ្នកវិភាគ និង​​សកម្មជនបរិស្ថាន បង្ហាញការព្រួយបារម្ភពីការបាត់បង់ធនធានធម្មជាតិ ខណៈរដ្ឋាភិបាលបាន​សម្រេចកាត់ដីព្រៃឧទ្យានជាតិបទុមសាគរ ឱ្យទៅ​ក្រុមអ្នកមាន​លុយមាន​អំណាច កាន់កាប់​ជាកម្មសិទ្ធ ដោយ​ពួកគេ​​ថា ការធ្វើបែបនេះ នឹង​មិនផ្តល់ប្រយោជន៍ដល់​ប្រជាសហគមន៍ និងសង្គមជាតិទេ។

ពលរដ្ឋ​​៥០គ្រួសារ​នៅខេត្តកោះកុង លើកបដាទាមទារឱ្យតុលាការដោះលែងសកម្មជនដីធ្លី ២នាក់

ប្រជាសហគមន៍ចំនួន៥០ គ្រួសារ ក្នុងចំណោមពលរដ្ឋជិត ១ពាន់គ្រួសារ ក្នុង​​ឃុំចំនួន៤ នៅខេត្ត​កោះកុង លើបដានៅតាមផ្ទះ​ទាមទារឱ្យតុលាការទម្លាក់បទចោទ និងដោះលែងសកម្មជនដីធ្លីចំនួន ២នាក់ ឱ្យមានសេរីភាព ក្រោមហេតុផលថា ពួកគេពុំបានប្រព្រឹត្តខុសនឹងច្បាប់នោះទេ។

មេដឹកនាំកម្ពុជា បន្តអះអាងពីគោលនយោបាយអព្យាក្រឹតលើឆាកអន្តរជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា អះអាងពីគោលនយោបាយអព្យាក្រឹត និងការគោរពយ៉ាងម៉ឺងមាត់ចំពោះ​​រដ្ឋធម្មនុញ្ញកម្ពុជា ដោយពុំអនុញ្ញាតឱ្យបរទេសដាក់មូលដ្ឋានទ័ព និងប្រើប្រាស់ទឹកដីកម្ពុជា ក្នុងគោលបំណងប្រឆាំងនឹងរដ្ឋណាមួយ​នោះ​ទេ។

កម្មកររោងចក្រម្នាក់ស្លាប់ និងជាង ១៦០នាក់ រងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍រយៈពេល៨ខែឆ្នាំនេះ

ក្រសួងការងារ ឱ្យដឹងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ រថយន្តដឹកកម្មកររោង​ចក្រ​ បាន​ជួប​​គ្រោះ​​ថ្នាក់​​ចរាចរណ៍​ចំនួន ៦លើក បណ្ដាលឱ្យមានកម្មការិនី​​​ម្នាក់​ស្លាប់ និង​របួសធ្ងន់​ស្រាល​ជាង ១៦០នាក់ ហើយករណីនេះ មន្រ្តីសង្គមស៊ីវិល ទាមទារឱ្យរឹតបន្តឹងលើ​អ្នកបើកបររថយន្ត ដើម្បីជៀសវាង​គ្រោះថ្នាក់។

អ្នកជំនាញថាការជាប់គាំងលិខិតចុះបញ្ជីបក្សភ្លើងទៀនជះរូបភាពអាក្រក់ដល់ក្រសែភ្នែកអន្តរជាតិ

គណបក្សភ្លើងទៀន នៅតែមិនទាន់ទទួលបានលិខិតចុះបញ្ជីគណបក្ស សម្រាប់​ចូល​រួម​ការ​បោះ​ឆ្នោតពី​ក្រសួងមហាផ្ទៃនៅឡើយ ដោយក្រសួងលើកហេតុផលថា ការស្នើសុំនេះ ផុតពីសមត្ថកិច្ចរបស់ខ្លួន​ ខណៈការជាប់គាំងនេះ ត្រូវបានអ្នកជំនាញសង្ស័យថា ជាទិដ្ឋភាពនយោ​បាយ​ដែល​អាច​ជះ​ឥទ្ធិពលអាក្រក់ដល់នយោបាយកម្ពុជាពីក្រសែភ្នែកអន្តរជាតិ។

សេចក្តីរាយការណ៍ពិស្តារ៖ បទ​ល្មើស​ជួញដូរ​សាច់​សត្វព្រៃនៅតំបន់ព្រៃឡង​នៅបន្តកើត​មាន​ដោយ​បើក​ចំហ

នៅ​ម៉ោង​​ប្រមាណ​ជាជាង៨ព្រឹក​ ​ មាន​យុវជន​ប្រុស​ស្រីប្រមាណ​ពី៤​ ទៅ​ ៥នាក់​ កំពុង​ឈរ​ចាំកត់​វត្តមាន​អ្ន​​កចូលរួមនៅក្នុងសណ្ឋាគារប្រណិតមួយក្នុងរាជធានីភ្នំពេញ​​។ អ្នកចូលរួមគេសង្កេត​​ឃើញម្នាក់ៗហាក់ មាន​ទឹ​ក​​​​មុខញញឹមអមដោយបរិយាកាសស្រស់ត្រកាល។ ប៉ុន្តែជាអកុសល ពិធីដែលរៀបចំ​​ឡើងដោយ​​បណ្តាញយុវជនកម្ពុជា នៅទីនេះ មិនមែនស្រស់បំព្រងដូចដែលអ្នកចូលរួបានគិតនោះឡើយ។

ក្រសួងរ៉ែ និងថាមពល ប្រកាសពីការបញ្ចុះថ្លៃអគ្គិសនីសម្រាប់ផ្នែកឧស្សាហកម្ម និងកសិកម្ម

ក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា បានប្រកាសពីការបញ្ចុះ​តម្លៃ​អគ្គិសនីចន្លោះ ១០ ដល់ ២០​ភាគរយ សម្រាប់​អ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិ​កម្ម។

ស្នងការនគរបាលរាជធានីភ្នំពេញអះអាងថាសំណុំរឿង លោក នី ណាក់ កំពុងបើកការស្រាវជ្រាវ

មន្រ្តីជាន់ខ្ពស់ នៃស្នងការនគរបាលរាជធានីភ្នំពេញ អះអាងថាសមត្ថកិច្ចជំនាញ កំពុងបន្តនីតិវិធីបើក​​កា​​រ​​ស៊ើបអង្កេត និងស្រាវជ្រាវរកមុខសញ្ញាអ្នកប្រើប្រាស់អំពើហិង្សា ប្រឆាំងអ្នកជំនាញផ្នែកកសិកម្ម លោក នី ណាក់ ដោយមិនបោះបង់ចោលឡើយ។

លោក សម រង្ស៊ី ចោទប្រកាន់ថាសញ្ញាប័ត្របណ្ឌិតលោក ហ៊ុន ម៉ាណែត ក្លែងក្លាយ

អតីត​មេដឹក​នាំ​គណៈ​សង្គ្រោះ​ជាតិ ​លោក សម ​រង្ស៉ី​ ​ចោទ​ប្រកាន់ថាសញ្ញាប័ត្របណ្ឌិតរបស់ ​លោក ហ៊ុន​ ម៉ា​ណេត​ អាចមាន​មន្ទិល​សង្ស័យ​ជាសញ្ញាប័ត្រដែលមិនកើតចេញ​​ពីសមត្ថភាពពិត​​ប្រាកដ​​ទេ​​។

ស្ថាប័នទទួលពាក្យបណ្ដឹងប្រទេសហូឡង់ ពិនិត្យបន្ថែមលើបណ្ដឹងប្រឆាំងការរំលោភសិទ្ធិមនុស្សនៅកម្ពុជាតាមរយៈកម្ចីឥណទាន

ស្ថាប័នទទួលពាក្យបណ្ដឹងថ្នាក់ជាតិរបស់ប្រទេសហូឡង់ ​ទទួល​យក​ពាក្យបណ្ដឹងមួយ​ របស់អង្គការសង្គមស៊ីវិលចំនួន ២នៅ​​កម្ពុជា ដែលបានចោទ​​ក្រុមហ៊ុនវិនិយោគសង្គមអន្តរជាតិ Oikocredit ថាបានរួមចំណែកធ្វើឱ្យមានការ​រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរក្នុងវិស័យមីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា។

មេដឹកនាំបក្សប្រឆាំងស្នើសុំទិដ្ឋាការចូលកម្ពុជា ដើម្បីបង់ប្រាក់ពិន័យតាមការបង្គាប់ពី គ.ជ.ប.

ក្រុមមេដឹកនាំនយោបាយគណបក្សជំទាស់ដែលកំពុងរស់នៅក្រៅប្រទេស ស្នើរដ្ឋាភិបាលកម្ពុជា​ប្រគល់​ទិដ្ឋាការឱ្យពួកគេ​ដើម្បី​ត្រលប់មកប្រទេសកម្ពុជាវិញ ហើយបង់ប្រាក់ពិន័យតាមការបង្គាប់​ពីស្ថាប័នរៀបចំការបោះឆ្នោត។

តុលាការខេត្តបន្ទាយមានជ័យឃុំខ្លួនសមាជិកបក្សភ្លើងទៀន៦នាក់ពីបទញុះញង់

សមាជិកគណបក្សភ្លើងទៀនចំនួន៦នាក់ នៅថ្ងៃទី១៥ ខែកញ្ញា ត្រូវបានតុលាការខេត្តបន្ទាយ​​មានជ័យស​​ម្រេច​​ចេញដីកាឱ្យឃុំខ្លួ​​ន​​បណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្តពាក់ព័ន្ធនឹងបទចោទ «ញុះញង់» ខណៈស​​មា​​ជិក​​គណបក្សនេះចំ​​នួ​​ន១៧នាក់ផ្សេងទៀត ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាមួយគ្នា តុលាការបា​​នប​​ង្គា​​​​​ប់ឱ្យដោះលែងវិញ ជា​​ថ្នូរនឹងការផ្ដិតមេដៃ។ 

អ្នកជំនាញផ្នែកអភិបាលកិច្ចរិះគន់ចំពោះការតែងតាំងមន្ត្រីនគរបាលធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើស

អ្នកជំនាញផ្នែកអភិបាលកិច្ច និងសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លើកឡើងថាការតែងតាំងមន្ត្រីដែលធ្លា​​ប់​ប្រព្រឹត្តបទល្មើ​សអាចកើតពីអំពើពុករលួយ និងគ្រួសារនិយម ដោយសារមិនបានពិនិត្យលើប្រវត្តិរបស់បុ​គ្គ​លនោះឱ្យ​បា​​នត្រឹមត្រូវ ខណៈការដកហូតតំណែងមន្ត្រីដែលធ្លាប់មានប្រវត្តិមិនល្អ ក៏មិនអាចដោះស្រា​​យ​អំពើសូកប៉ា​ន់ ​និងបក្សពួកនិយមបានដែរ។

សង្គមស៊ីវិលហៅការប្រកាស​ទ្រព្យ​សម្បត្តិ​ និងបំណុលដែលធ្វើឡើង​អសាធារណៈថានឹងមិនជោគជ័យ

0
ក្រុមអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការលើអភិបាលកិច្ច មានទុទិដ្ឋិនិយមថាប្រព័ន្ធប្រកាស​ទ្រព្យ​សម្បត្តិ​ និងបំណុលដែ​​ល​ធ្វើឡើងបែប​អសាធារណៈ​ដូចដែលកម្ពុជាធ្លាប់បានអនុវត្តកន្លងទៅនេះនឹងមិនអាចជោគជ័យបានដោយងាយទេ ដែ​​ល​​​​ផ្ទុយពីអ្វីដែលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាត់ទុកថា ដំណើរការនៃប្រតិបត្តិការនេះ ប្រព្រឹត្តទៅតាមច្បាប់ និងបទដ្ឋានគតិយុត្តិដោយគ្មានល្អៀងត្រង់ណានោះទេ។

ព័ត៌មាន​ពិស្ដារ៖ អ្នក​វិភាគ​​ថាការ​ចាប់​ខ្លួនមន្រ្តី​បក្ស​ភ្លើង​ទៀន​ថ្មីបន្ថែមទៀតជារូបភាពគំរាមកំ​​ហែ​ង​​ខា​​ង​​ន​​យោ​​បាយ

អ្នក​វិភាគ​នយោបាយ​ យល់ឃើញថា ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ភ្លើង​ទៀនក្រោមបទចោទផ្សេងៗ​ជា​បន្ត​បន្ទា​​ប់ទៀត​នេះ​ ឆ្លុះបញ្ចាំងឱ្យឃើញពីការប្រើប្រាស់ឥទ្ធិពលខាងនយោបាយ ប្រឆាំងបក្សជំទាស់ ហើយនេះ​​ក៏​​​​ជាយុទ្ធសាស្រ្តក្នុងការ​​កម្ទេច​​ដៃ​គូប្រកួតនៅក្នុង​សង្វៀន​នយោបាយ​​ ជាជាង​ការ​អនុវត្ត​ច្បាប់ដែរ។

Latest News