វិបត្តិសេដ្ឋកិច្ចកម្ពុជានឹងកើតមានឡើងប្រសិនបើម្ចាស់បុរីរឹបអូសផ្ទះពលរដ្ឋដែលគ្មានលទ្ធភាពបង់
គ្រាដែលមានការព្យាករណ៍ថាសេដ្ឋកិច្ចសកលនឹងដាំក្បាលចុះក្នុងឆ្នាំ២០២៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានពីវិបត្តិសេដ្ឋកិច្ចនៅកម្ពុជានឹងកើតមានឡើង ប្រសិនបើម្ចាស់បុរីសម្រេចរឹបអូសលំនៅឋានរបស់ប្រជាពលរដ្ឋណាដែលគ្មានលទ្ធភាពបង់ប្រាក់បន្ត។
ក្រុមហ៊ុនព្រលានយន្ដហោះថ្មីខេត្តកណ្តាលប្រើគ្រឿងចក្រកាយដីលុបផ្ទះពលរដ្ឋរស់នៅលើទំនប់៩៤ ដើម្បីបង្ខំឱ្យចាកចេញ
គ្រឿងចក្រជាច្រើនគ្រឿងរបស់ក្រុមហ៊ុនសង់ព្រលានយន្តហោះថ្មី បានចាក់ដីលុបផ្ទះរបស់អ្នកភូមិដែលរស់នៅលើទំនប់៩៤ ក្នុងខេត្តកណ្តាល ដើម្បីបង្ខំឱ្យពួកគេចាកចេញពីតាំងនេះទាំងមិនទាន់ទទួលដំណោះស្រាយ ខណៈសង្គមស៊ីវិលចាត់ទុកថា សកម្មភាពនេះជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
គ.ជ.បប្រកាសពីការផាកពិន័យដល់ជនណាដែលរំលោភបំពានលើច្បាប់ស្ដីពីការបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសពីវិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះយុទ្ធនាការណាដែលបានរំលោភបំពានលើមាត្រា ១៤២ នៃច្បាប់ ស្ដីពីការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ ត្រូវផាកពិន័យជាប្រាក់ ពី ៥០០០០០០ (ប្រាំលានរៀល) ទៅ ២០០០០០០០ (ម្ភៃលានរៀល) និងទោសព្រហ្មទណ្ឌផ្សេងទៀត។
ចិននាំមុខគេក្នុងទីផ្សារនាំចេញស្រូវអង្កររបស់កម្ពុជា សម្រាប់ដើមឆ្នាំ២០២៣
ប្រទេសចិន ស្ថិតក្នុងលេខរៀងទី១ សម្រាប់ទីផ្សារនាំចេញស្រូវ និងអង្ករសរុបរបស់កម្ពុជា ស្មើ៤២.៤៣% ដែលមានទឹកប្រាក់សរុបចំនួន ៧៧.៤២ លានដុល្លារសហរដ្ឋអាមេរិក បើធៀបនឹងទីផ្សារនាំចេញស្រូវ និងអង្ករ របស់ប្រទេសនានា នៅទ្វីបអឺរ៉ុប និងប្រទេសអាស៊ានទាំង៤ ផ្សេងទៀត។
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំថា នឹងជួយពលរដ្ឋដែលជួបបញ្ហាអចលនទ្រព្យ
ប្រជាពលរដ្ឋដែលទិញលំនៅឋាន ឫអគារសហកម្មសិទ្ធិ(ខុនដូរ) ពីគម្រោងអភិវឌ្ឍអចលនវត្ថុហើយត្រូវបានម្ចាស់គម្រោងអភិវឌ្ឍអចលនវត្ថុធ្វើការរឹបអូសយកវិញ សូមទាក់ទងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) ដើម្បីមានការសម្របសម្រួល។
លោកនាយករដ្ឋមន្ត្រីអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតដើម្បីបំពេញកាតព្វកិច្ច សម្រាប់ការអនុវត្តប្រជាធិបតេយ្យដ៏ទៀងទាត់របស់កម្ពុជា។
កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ចុះកិច្ចព្រមព្រៀងសេដ្ឋកិច្ចថ្មី
កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមបានចុះកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយគ្នា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដោយសង្ឈឹមថាអាចជួយលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឲ្យឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត។
ខ្សែររថយន្តក្រុងសាធារណៈ គ្រោងពង្រីកបន្ថែមនៅក្នុងរាជធានីភ្នំពេញ
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈបានជូនដំណឹងអំពីការបើកប្រតិបត្តិការសេវាដឹកជញ្ជូននៅក្នុងរាជធានីភ្នំពេញតាមតម្រាយខ្សែរត់រហូតដល់ទៅ១៨ខ្សែ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់និងផលប៉ះពាល់បរិស្ថាន។
ក្រសួងកសិកម្ម ប្រកាសថានឹងកើតមានកូនរដូវប្រាំង ពីដើមខែកក្កដា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសដល់ប្រជាកសិករ និងអាជ្ញាធរមូលដ្ឌានថា ត្រូវតៀមលក្ខណៈជាមុនព្រោះថា កម្ពុជានឹងមានកើតនៅកូនរដូវប្រាំង ចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា ឆ្នាំ២០២៣នេះ។
បទយកការណ៍៖ លោក អូត ឡាទីន ចេញមុខការពារព្រៃឈើដើម្បីបន្សល់មរតកធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ
ផ្តើមចេញពីទឹកចិត្តខ្វល់ខ្វាយចំពោះព្រៃឈើ ដែលកំពុងរងការកាប់បំផ្លាញក្រោមដៃជនល្មើស បានជំរុញឱ្យលោក អូត ឡាទីន កើតក្នុងត្រកូលកសិករ ហ៊ានចេញមុខយ៉ាងសកម្ម ដើម្បីការពារធនធានធម្មជាតិ ទោះបីជាលោករងការលាបពណ៌ពីអាជ្ញាធរថាជាក្រុមស៊ីឈ្នួលឱ្យបរទេសក្តី។
បទយកការណ៍៖ ក្រុមហ៊ុនបុរីមួយចំនួនរឹបអូសផ្ទះពីអតិថិជន អំឡុងពេលប្រទេសជួបវិបត្តិសេដ្ឋកិច្ច
ប្រជាពលរដ្ឋមួយចំនួនបង្ហាញការខកចិត្ត ក្រោយពេលផ្ទះរបស់ពួកគេដែលខិតខំបង់រំលស់ជាច្រើនឆ្នាំ ត្រូវបានបាត់បង់ ដោយក្រុមហ៊ុនបុរីរឹបអូសយកទៅវិញ អំឡុងពេលដែលពលរដ្ឋកំពុងជាប់គាំងប្រាក់ចំណូលដោយសារជួបវិបត្តិសេដ្ឋកិច្ចសកលលោក។
ពលរដ្ឋរស់នៅក្រុងតាខ្មៅស្នើឱ្យ លោក ស ខេង ដកអាជ្ញាបណ្ណបូមខ្សាច់ពីក្រុមហ៊ុនមួយចំនួន
យោងតាមលិខិតមួយរបស់ប្រជាពលរដ្ឋរស់នៅភូមិចំនួន២ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល បានសុំកិច្ចអន្តរាគមន៍ពី លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឱ្យដកអាជ្ញាបណ្ណពីក្រុមហ៊ុនបូមខ្សាច់មួយចំនួន ដែលពួកគេអះអាងថា ការដឹកជញ្ជូនខ្សាច់បានបណ្ដាលឱ្យផ្លូវខូចពិបាកក្នុងការធ្វើដំណើរនិងពោរពេញដោយធូលីដីដែលបង្កឱ្យប៉ះពាល់ដល់សុខភាពនិងការប្រកបរបរកស៊ីប្រចាំថ្ងៃ។
ពលរដ្ឋផ្លាស់ទៅនៅតំបន់រុនតាឯកអះអាងថាកំពុងប្រឈមបញ្ហាជីវភាព ព្រោះមិនអាចបង្កើតរបររកចំណូល
ប្រជាពលរដ្ឋដែលផ្លាស់ប្តូរពីតំបន់ឧទ្យានអង្គរ ទៅរស់នៅតំបន់រុនតាឯក ក្នុងស្រុកបន្ទាយស្រី ខេត្ដសៀមរាប អះអាងថា កំពុងជួបបញ្ហាជីវភាព ព្រោះមិនអាចបង្កើតមុខរបរទ្រទ្រង់ជីវិតបាន និងស្នើឱ្យអាជ្ញាធររៀបចំហេដ្ឋារចនាសម្ព័ន្ធដើម្បីឱ្យពលរដ្ឋងាយស្រួលរកចំណូលបានដូចនៅទីតាំងចាស់។
លោក ថាច់ សេដ្ឋា ដាក់សារណាការពារទៅតុលាការកំពូលទាមទារឱ្យដោះលែងរូបលោក
អនុប្រធានគណបក្សភ្លើងទៀនដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស លោក ថាច់ សេដ្ឋា ស្នើតុលាការកំពូលបដិសេធដីកាសម្រេចឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញពីបទញុះញង់ និងស្នើឱ្យដោះលែងរូបលោកមានសេរីភាព។ ការស្នើនេះគឺតាមរយៈសារណាការពាររបស់ លោក ថាច់ សេដ្ឋា ដែលបានប្ដឹងសាទុក្ខទៅតុលាការកំពូលដែល Newsroom Cambodia ទទួលបាន។
អ្នកស្ម័គ្រចិត្ត និងនិស្សិតប្រមាណ២៥០នាក់ ចូលរួមលើកស្ទួយវិស័យអប់រំ និងកសាងហេដ្ឋារចនាសម្ព័ន្ធនៅសាលាដាច់ស្រយ៉ាល ក្នុងខេត្តកំពង់ស្ពឺ
ក្រោមពាក្យស្លោក "រួមគ្នាដើម្បីសហគមន៍" បានជំរុញយុវជនស្ម័គ្រចិត្តនៃវិទ្យាស្ថានមគ្គុទ្ទេសក៍សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (PUC-ELI) និងនិស្សិតមកពីសាកលវិទ្យាល័យផ្សេងៗក្នុងក្រុងភ្នំពេញ ចុះបង្ហាត់បង្រៀន ចែករំលែកសម្ភារសិក្សា កសាងបន្ទប់ទឹក និងបណ្ណាល័យដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាត្រពាំងព្នៅ ស្ថិតនៅក្នុងភូមិស្នូល ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០២៣។
សមាគមនិសិ្សតខ្មែររៀននៅក្រៅប្រទេស រៃអង្គាសប្រាក់តាមបណ្ដាញសង្គមជួយដល់ក្មេងៗរៀននៅសាលាបឋមសិក្សាមួយនៅខេត្តស្ទឹងត្រែង
សមាគមនិសិ្សតខ្មែររៀននៅក្រៅប្រទេស ធ្វើយុទ្ធនាការរៃអង្គាសប្រាក់តាមបណ្ដាញសង្គម ដើម្បីជួយដល់ក្មេងៗប្រឈមនឹងកង្វះសម្ភារសិក្សានៅសាលាបឋមសិក្សាមួយកន្លែងនៅក្នុងខេត្តស្ទឹងត្រែង។






















