fbpx
Home Blog Page 65

អ្នក​ជំនាញ​ប្រវត្តិសាស្ត្រ​គាំ​ទ្រ​ឱ្យ​មាន​ការ​ឈប់​សម្រាកថ្ងៃ​ទី១៤​ ធ្នូ​ ជា​រៀង​រាល់​ឆ្នាំ​​​​

0

អ្នក​ជំនាញ​ប្រវត្តិសាស្ត្រ​គាំ​ទ្រ​ឱ្យ​មាន​ការ​ឈប់​សម្រាកថ្ងៃ​ទី១៤​ ធ្នូ​ ជា​រៀង​រាល់​ឆ្នាំ​ ដើម្បី​​បណ្ដុះ​បណ្ដាល​គំនិត​ប្រជាជន​ខ្មែរ​​ តាម​សាលារៀន​ តាម​វត្ត​អារាម​ និង​ទី​កន្លែង​ផ្សេងៗ​ទៀត​ លោក​ថា​ប្រជាជន​​គប្បី​យក​ចិត្ត​ទុក​ដាក់​គិតអំពីសម្បតិ្ត​​បេតិកភណ្ឌ​ពិភព​លោក​ ដោយ​មិន​មែន​គ្រាន់​តែ​ដក​ដង​ទង់​ជាតិ​ហូត​ ហើយ​​មិន​នាំ​គ្នា​គិត​ មិន​នាំ​គ្នា​រៀន​ នាំ​គ្នា​ផឹក​ស្រវឹង​ នាំ​គ្នា​ដើរផ្ដេស​ផ្ដាស់​នោះទេ​។

យោង​តាម​ការ​ចុះ​ផ្សាយ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ របស់​លោក​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​ទី​១៤​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ បាន​បង្ហាញ​ថា​ លោក​មាន​ការ​អបអរ​សាទរ​ចំពោះ​ខួប​លើក​ទី​៣០​ឆ្នាំ​ នៃ​ការ​ដាក់​បញ្ចូល​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ​។ 

លោក​ថា​ នេះ​គឺ​ជា​ការ​រំឮក​ស្មារតី​កូន​ខ្មែរ​គ្រប់រូប​ឱ្យ​ចេះ​ស្រឡាញ់​ និង​ចូលរួម​ថែ​រក្សា​បេតិកភណ្ឌ​ ជា​ពិសេស​គឺ​ សម្តែង​នូវ​ការ​ដឹង​គុណ​ដ៏​ជ្រាលជ្រៅ​ដល់​បុព្វបុរស​ខ្មែរ​ដែល​បាន​ពលិកម្ម​ ដើម្បី​បុព្វហេតុ​អារ្យធម៌​ដ៏​រុងរឿង​របស់​ខ្មែរ​នា​សម័យ​អតីតកាល​ និង​ការ​តស៊ូ​ជា​បន្ត​បន្ទាប់​របស់​ថ្នាក់​ដឹកនាំ​ប្រទេស​ក្នុង​ការ​ជម្នះ​រាល់​ឧបសគ្គ​ទាំងឡាយ​ក្នុង​ការពារ​នូវ​សម្បត្តិ​បេតិកភណ្ឌ​ដ៏​មាន​តម្លៃ​របស់​ជាតិ​ និង​ពិភពលោក​ទាំងមូល​ ហើយ​ររដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​យ៉ាងមុតមាំ​ក្នុង​ការ​អភិរក្ស​បេតិកភណ្ឌ​មួយ​ដ៏​អស្ចារ្យ​នេះ​។​

លោក​បន្ថែម​ថា​ បច្ចុប្បន្ន​អង្គរវត្ត​បាន​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​ដោយ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​រាប់លាន​នាក់​មក​ទស្សនា​ និង​បាន​ស្គាល់​ពី​សម្បតិ្ត​វប្បធម៌​របស់​ប្រទេស​កម្ពុជា​​។​ ​ក្រោយ​ពី​ការ​ដាក់​បញ្ចូល​តំបន់​រមណីយ​ដ្ឋាន​អង្គរ​ចូល​ក្នុង​បញ្ជី​បេតិកភ័ណ្ឌ​ពិភពលោក​សន្និ​សីទ​អន្តរជាតិ​មួយ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទី​ក្រុង​តូក្យូ​ចាប់​ពី​ថ្ងៃ​ទី​ ១២​-១៣​ ខែ​តុលា​ ឆ្នាំ​១៩៩៣​ ក្រោម​ការ​ផ្តួចផ្តើម​គំនិត​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ដោយ​មាន​ការ​គាំទ្រ​ពី​ប្រទេស​បារាំង​ និង​អង្គការ​យូណេស្កូ​ដើម្បី​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ និង​ផែនការ​សកម្មភាព​នានា​ជា​ប្រយោជន៍​ដល់​កិច្ចការពារ​អភិរក្ស​ និង​អភិវឌ្ឍន៍​រមណីយ​ដ្ឋានអង្គរ​។​

​ដើម្បី​សម្រេច​គោលដៅ​នេះ​ ​គណៈកម្មាធិការ​សម្រប​សម្រួល​អន្តរជាតិ​ហៅ​កាត់​ថា​ អាយ​ស៊ី​ស៊ី​អង្គរ​ ត្រូវ​បាន​បង្កើត​ឡើង​នា​ខែ​ធ្នូ​ ឆ្នាំ​១៩៩៣​។

ជា​មួយ​គ្នា​នេះ​ដែរ​ លោក​ សំបូរ​ ម៉ាន់​ណារ៉ា​ អ្នក​ជំនាញ​ប្រវត្តិសាស្ត្រ​ យល់​ឃើញ​ថា​ ការ​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោកគឺ​ ដើម្បី​ឱ្យ​ពិភព​លោក​ជួយ​គាំពារ​ ជួយ​ការ​ពារ​ និង​ការ​ជួយ​គ្រប់​គ្រង​ផងដែរ​។ លោក​បន្ថែម​ថា​នៅ​ឆ្នាំ​១៩៩២​ ប្រទេស​កម្ពុជា​បាន​ជួប​វិបត្តិ​ច្រើន​ ទាំង​សង្គ្រាម​ សេដ្ឋកិច្ច​ ទំនាស់​នយោបាយ​ផ្ទៃ​ក្នុង​ ដូច្នេះ​ទាំង​នេះ​ជាមូល​ហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​បារម្ភ​អំពី​បេតិកភណ្ឌ​ជាតិ​របស់​កម្ពុជា​។

លោក​ សំបូរ​ ម៉ាន់​ណា​រ៉ា​ បាន​លើក​ឡើង៖​ «កាល​ណា​តែ​យើង​និយាយ​អំពី​ការ​ដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​ មនុស្ស​មួយ​ចំនួន​គេ​គិត​ថាយើង​ឈប់​គិត​គូរ​ពី​របស់​យើង​ យើង​បែរ​ជាផ្ដល់​ឱ្យ​ទៅ​គេ គឺ​ឱ្យ​អន្តរជាតិ​។ ប៉ុន្តែ​ទស្សនៈ​នេះ​សម្រាប់​ខ្ញុំ​គិត​ថា​ខុស​ឆ្គង​ កាល​យើង​ដាក់​ជា​បេតិកភណ្ឌ​ពិភពលោក​ក្នុង​បញ្ជី​នេះ​ ដើម្បី​ពិភព​លោក​ជួយ​គាំ​ពារ​ ជួយ​ការពារ​ ក៏ដូច​ជា​​ជួយ​គ្រប់គ្រងដែរ​​ ពីព្រោះ​ហេតុ​អី​? ដោយ​សារ​តែ​ប្រទេស​យើង​កាល​ណោះ​ឆ្នាំ​១៩៩២​ យើង​កំពុង​តែ​ជួប​វិបត្តិ​ច្រើន​ ហើយ​អ្វី​ដែល​ជា​វិបត្តិ​នោះ​គឺ​ សង្គ្រាម​ផង​ ទុរ្ភិក្ស​ខាង​សេដ្ឋកិច្ច​ផង​ ទំនាស់​នយោបាយ​ផ្ទៃ​ក្នុង​ក៏មាន​ដែរ​។ អ៊ីចឹង​ចលាចល​ទាំង​អស់​ហ្នឹង​ នាំ​ឱ្យ​យើង​បារម្ភ​ អំពី​បេតិកភណ្ឌ​ជាតិ​របស់​យើង​ដ៏​អស្ចារ្យ​»។

លោក​ សំបូរ​ ម៉ាន់​ណា​រ៉ា​ បាន​បន្ត​ថាការ​ដាក់​បញ្ចូល​រមណីយ​​ដ្ឋាន​អង្គរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ​បាន​ផ្ដល់​នូវ​តម្លៃ​បី​ ទី​មួយ​បណ្ដុះ​បណ្ដាល​កូន​ចៅ​ជំនាន់​ក្រោយ​ឱ្យ​រៀន​សូត្រ​អំពី​ប្រាសាទ​អង្គរវត្ត​ ទី​ពីរ​រដ្ឋា​ភិបាល​​យក​ចិត្ត​ទុក​ដាក់​បង្កើត​ទៅ​ជា​ទី​កន្លែង​សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ដែល​មាន​តម្លៃ​អន្តរជាតិ​អំពី​ស្នាដៃ​បុព្វ​បុរសខ្មែរ​ ​និង​ការ​ទទួល​បាន​ចំណូល​ដើម្បី​អភិវឌ្ឍន៍​សង្គម​ ទី​បី​ការ​រៀប​ចំឱ្យ​មានហេដ្ឋារចនា​សម្ព័ន្ធ​ដើម្បី​ឱ្យ​មាន​​ដំណើរ​វិវត្តន៍នៅ​ក្នុង​តំបន់​អង្គរ​ និង​ការ​ការពារ​កុំ​ឱ្យ​បាត់​បង់នូវ​កន្លែង​សក្ការៈ​បូជា​ផង​ដែរ​។

លោក​បន្ត​លើក​ឡើង​ថា​៖​ «បើ​សិន​ជា​យើង​ឈប់​នៅ​ថ្ងៃ​ទី​១៤​ ធ្នូ​ ជា​រៀង​រាល់​ឆ្នាំ​ ខ្ញុំ​យល់​ស្រប​ និង​គាំទ្រ​ទាំងអស់​ ប៉ុន្តែ​យើង​ត្រូវ​បណ្ដុះ​បណ្ដាល​គំនិត​ តាម​សាលារៀន​ តាម​វត្ត​អារាម​ ឬ​ក៏​តាម​ទី​តាំង​ទាំង​ឡាយ​ណា​ទាំង​អស់​ ហើយ​យក​ចិត្ត​ទុក​ដាក់​គិត​ពី​រឿង​ហ្នឹង​ មិន​មែន​គ្រាន់​តែ​ដក​ដង​ទង់​ជាតិ​ហូត​ ហើយ​យើង​មិន​នាំ​គ្នា​គិត​ មិន​នាំ​គ្នា​រៀន​ នាំ​គ្នា​ផឹក​ស្រវឹង​ នាំ​គ្នា​ដើរផ្ដេស​ផ្ដាស់​ មាន​ប្រយោជន៍​អី?»។​​

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​រមណីយដ្ឋាន​អង្គរ​កាល​ទី​ថ្ងៃ​ទី​១​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ បង្ហាញ​ថា​ នៅ​ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ ចំនួន​ភ្ញៀវ​ទេស​ចរបរទេស​ដែល​បាន​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន​ ៥៥ ​៨៤២នាក់​ ទទួល​បាន​ចំណូល​ ២ ២៥១​ ០៤៩​ដុល្លារ​។

ប្រភព​ដដែល​បន្ត​ថា​រយៈ​ពេល​១១​ខែ​ ឆ្នាំ​២០២២​នេះ​ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​សរុប​ ២២៥ ១៩១​ នាក់​ ទទួល​បាន​ចំណូល​សរុប​ ៩ ០១២ ៨៥២ដុល្លារ។​

គូស​បញ្ជាក់​ថា​ រមណីយដ្ឋាន​អង្គរ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ​ កាល​ពី​ឆ្នាំ​១៤​ ខែ​ធ្នូ​ ឆ្នាំ​១៩៩២​ នា​ទី​ក្រុង​សាន់​តាហ្វេ​ សហរដ្ឋអាមេរិក​។​ តំបន់​ឧទ្យាន​អង្គរ​មិនមែន​សំដៅ​តែ​ទៅ​លើ​ប្រាសាទ​អង្គរវត្ត​តែ​មួយ​នោះ​ទេ​ តែ​សំដៅ​លើ​រមណីយដ្ឋាន​អង្គរ​ទាំង​មូល​ ក្នុង​នោះ​រួមបញ្ចូល​ទាំង​ប្រាសាទ​បុរាណ​ដ្ឋាន​ស្ថានីយ​បុរាណ​វិទ្យា​ បរិស្ថាន​ និង​សហគមន៍​មនុស្ស​ផង​ដែរ ​ដែល​មាន​ផ្ទៃ​ក្រឡា​សរុប​ ៤០១​ គីឡូ​ម៉ែត្រ​ក្រឡា​។ នៅ​ក្នុង​រមណីយ​ដ្ឋាន​អង្គ​រទាំងមូល​មាន​ប្រាសាទ​ជិត ​១០០​ ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​៕

ខេត្ត​បាត់ដំបង​នឹង​រៀប​ចំពិព័រណ៍​ម្ហូប​អាហារ​ដ៏ធំ

ព្រឹត្តិការណ៍​ពិព័រណ៍​ម្ហូប​អាហារ​ ខេត្ត​បាត់ដំបង​នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​៣០​-៣១​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ១៥​:០០​ នាទី​រសៀល​ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​ ២០២២​-២០២៣​ ដែល​មាន​ទី​តាំង​ចាប់​ពី​ សួន​នាគ​បាញ់​ទឹក​ ដល់​មុខ​អគារ​សាលា​ខេត្ត​ចាស់​។

យោង​តាម​ការបង្ហោះ​សារអម​ដោយ​រូប​ភាព​ ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃ​អង្គារ​ បាន​ឱ្យ​ដឹង​ក្នុង​ន័យ​ដើម​ថា​៖ «នៅ​រសៀល​ថ្ងៃ​ទី​ ១៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២២​ នៅ​សាលា​ខេត្ត​បាត់ដំបង​ លោក​ អ៊ុច​ អ៊ុំភីស្សារ៉ា​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង​ និង​មន្ត្រី​ជំនាញ​ បាន​ចូល​រួម​កិច្ច​ប្រជុំ​ឆ្លង​កម្មវិធី​ព្រឹត្តិការណ៍​ម្ហូប​អាហារ​ខេត្ត​បាត់ដំបង​ ក្រោម​អធិបតី​ភាព​ឯកត្តម​ សុខ​ លូ​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បាត់ដំបង​»។

ក្នុង​ខ្លឹម​សារ​ដែល​បាន​បង្ហោះបាន​បញ្ជាក់​បន្ថែម​ថា​ មាតិកា​នៃ​ព្រឹត្តិការណ៍​ពិព័រណ៍​ម្ហូប​អាហារ​នេះ​ បែង​ចែក​ជា​ ៨​មាតិកា​ ក្នុង​នោះ​រួម​មាន​ ផែនការ​រួម​ ការបែង​ចែក​តំបន់​ ការសម្តែង​របាំ​ និង​ទស្សនីយភាព​ បញ្ចីរ​មុខ​ម្ហូប​បាត់ដំបង​ សំលៀក​បំពាក់​ សម្ភារៈ​ប្រើ​ប្រាស់​ តំបន់​ថត​រូប​(ផ្ទះ​បាយ​ខ្មែរ​) និង​ប្លង់​បង្ហាញ​ទី​តាំង​៕

​​

ការវាយកុដិបុរាណនៅវត្តឧណ្ណាលោម ទទួលការរិះគន់ខ្លាំង

0

ករណីនៃការវាយកម្ទេចកុដិបុរាណចំនួន៣ (កុដិលេខ៤៣ ៤៤ និង៤៥) ដែលកសាងនាកំឡុងឆ្នាំ១៩៣០ នៅក្នុងបរិវេណវត្តឧណ្ណាលោម គឺដើម្បីកសាងព្រះចេតិយ ហើយសកម្មភាពនេះ កំពុងរងការរិះគន់យ៉ាងផុសផុលពីមហាជនតាមរយៈបណ្ដាញសង្គម។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតបង្គំទូលថ្វាយសម្ដេចព្រះមហាសង្ឃរាជាធិបតី ទេព វង្ស ពីករណីការវាយកុដិបុរាណចំនួន៣ នៅបរិវេណវត្តឧណ្ណាលោម ដែលក្រសួងចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌជាតិរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ។

នៅក្នុងលិខិតខាងលើនេះ បានបញ្ជាក់ថា ក្រសួងមានការសោកស្ដាយជាខ្លាំង ព្រោះកុដិទាំងបីនេះក្រសួងបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ ហើយបានចុះក្នុងបញ្ជីរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញកាលពីឆ្នាំ២០១៧។

ក្នុងលិខិតនេះដដែលបានបញ្ជាក់បន្ថែមថា ក្នុងនាមក្រសួងជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលមានតួនាទីនិងភារកិច្ចក្នុងការគ្រប់គ្រង ថែរក្សា ការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ក្រសួងក៏បញ្ជាក់ទូលថ្វាយដែរថា សកម្មភាពនៃការរុះរើនិងវាយកម្ទេចកុដិចាស់ដោយពុំបានសិក្សាពិគ្រោះ និងការអនុញ្ញាតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាទង្វើដែលផ្ទុយនឹងច្បាប់ ព្រមទាំងសារាចររបស់រាជរដ្ឋាភិបាលដែលជាឯកសារគតិយុត្តជាធរមាន ដូចបានភ្ជាប់មកជាមួយដែលចង្អុលបង្ហាញថា  រាល់ការជួសជុលព្រះវិហារ ឬសំណង់អគារបេតិកភណ្ឌនានាត្រូវស្នើសុំការអនុញ្ញាតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលជាក្រសួងជំនាញ។

​គួររំលឹកដែរថា ក្នុងសារាចរស្ដីពីការទប់ស្កាត់ការវាយកម្ទេចនិងបំផ្លាញសំណង់បេតិកភណ្ឌ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យដឹងថា ការបាត់បង់និងការវាយបំផ្លិចបំផ្លាញ ដោយសារតែទំនើបកម្ម បានធ្វើឱ្យខូចខាត​ចំពោះសំណង់អគារបេតិកភណ្ឌនៅតាមបណ្ដារាជធានី-ខេត្ត ក្នុងនោះមាន​សំណង់​អគារបេតិកភណ្ឌមួយចំនួនបានរងហានិភ័យ និង​​ស្ថិតក្រោម​ការគំរាមកំហែងខ្ពស់ដោយ​ការ​អភិវឌ្ឍ ដែលទាមទារឱ្យមានការថ្លឹងថ្លែងរវាងការអភិវឌ្ឍនិងការអភិរក្សឱ្យមានតុល្យភាព៕

ក្រសួង​ធន​ធាន​ទឹក​ជូន​ដំណឹង​ពី​ការ​ចុះ​ត្រជាក់​ចាប់​ពី​ថ្ងៃ​ទី ​១៤ ​ដល់ ​២០ខែ​ធ្នូ​

ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុ​និយម​នៅ​ថ្ងៃ​អង្គារ​ បាន​ជូន​ដំណឹង​ដល់​ប្រជា​ពលរដ្ឋ​ និងវីរៈ​កង​ទ័ព​ដែល​រស់​នៅ​ និង​ឈរ​ជើង​នៅ​តំបន់ជួរ​ភ្នំ​ដង​រែក​ និង​ខ្ពង់​រាប​ភាគ​ឦសាន​ ព្រម​ទាំង​ប្រជា​នេសាទ​ ឱ្យ​បង្កើន​ការយក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​សុខ​ភាព​ចំពោះ​ស្ថាន​ភាព​ចុះ​ត្រជាក់​ក្នុង​មួយ​សប្តាហ៍​ខាង​មុខ​នេះ​។

យោង​តាម​សេចក្តី​ជូន​ដំណឹង​ របស់ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម​បាន​បង្ហោះ​លើទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​នៅ​​ថ្ងៃ​ទី​១៣​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​(ចិន)​និង​ខ្យល់​មូសុង​​ឦសាន​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង​។

បើ​តាម​សេចក្តី​ជូន​ដំណឹង​ខាង​លើ​បន្ថែម​ថា​  ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​តំបន់​បី​មាន​ការប្រែប្រួល​ ក្នុង​នោះ​រួម​មាន​តំបន់​ទំនាប​កណ្ដាល​ សីតុណ្ហភាព​អប្បបរមា​ មាន​ពី​ ១៨​-២២​ អង្សាសេ និង​សីតុណ្ហភាព​អតិបរមា​ មាន​ពី​ ២៩​-៣១​ អង្សាសេ ហើយសីតុណ្ហភាព​អប្បបរមា​ នឹង​អាច​ចុះ​ត្រជាក់​ក្នុង​រង្វង់​ពី​ ១៦​-១៩អង្សាសេតាមបណ្តា​ខេត្ត​មួយ​ចំនួន​៖​ ខេត្ត​បន្ទាយមានជ័យ​ ប៉ៃលិន​ សៀមរាប​ និង​បាត់ដំបង​។

ចំពោះ​តំបន់​ខ្ពង់រាប​ សីតុណ្ហភាព​អប្បបរមា​ មាន​ពី​ ១៦​-១៩​ អង្សាសេ និង​សីតុណ្ហភាព​អតិបរមា​ មាន​ពី​ ២៨​-៣០​ អង្សាសេ។​​សីតុណ្ហភាព​អតិបរមា​ មាន​ពី​ ២៨​-៣០​ អង្សាសេ​ និង​សីតុណ្ហភាព​អប្បបរមា​ នឹង​អាច​ចុះ​ត្រជាក់​ក្នុង​រង្វង់​ពី​ ១៦​-១៨​  អង្សាសេ​ នៅ​បណ្តា​ខេត្ត​មួយ​ចំនួន​៖​ ខេត្ត​មណ្ឌលគិរី​ រតនគិរី​ ព្រះវិហារ​ និង​ឧត្តរមានជ័យ​។

ចំណែក​ឯ​ខាង​តំបន់​មាត់​សមុទ្រ​វិញ​ សីតុណ្ហភាពអប្បបរមា មានពី ១៩​-២១​ អង្សាសេ និង សីតុណ្ហភាពអតិបរមា មានពី ២៩​-៣១​ អង្សាសេ​ ហើយ​សីតុណ្ហភាព​អប្បបរមា​ នឹង​អាច​ចុះ​ត្រជាក់​ក្នុង​រង្វង់​ពី​ ១៨​-២០​ អង្សាសេ​។​នៅ​លើ​ផ្ទៃ​សមុទ្រ​ អាច​មាន​រលក​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​៕

មនុស្សជាង ៧០ម៉ឺននាក់​ចូលរួមបុណ្យសមុទ្រ ៣ថ្ងៃនៅព្រះសីហនុ

ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរជាង​៧០​ម៉ឺន​នាក់​ចូលរួម​កម្សាន្តក្នុង​ឱកាសបុណ្យ​សមុទ្រ​ ហើយក្រសួងគ្រោង​បន្ថែមថ្ងៃ​នៃ​ព្រឹត្តការណ៍​បុណ្យ​សមុទ្រ​ទៀត ​ដើម្បី​បង្ក​បរិយា​កាស​សប្បាយ​ជូន​អ្នក​ចូ​លរួម​។

ប្រភពព័ត៌មានពីទំព័រហ៊្វេសបុកផ្លូវការនៃក្រសួងទេសចរណ៍ បានឱ្យដឹងថា​ លោកថោង ខុន​ ជារដ្ឋមន្ត្រីក្រសួង​ទេស​ចរណ៍ បានថ្លែងនាថ្ងៃទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០២២​នេះ​ថា ក្នុងពិធី​បុណ្យសមុទ្រ​លើក​ទី៩​​ ជុំទី​៣ នៅ​ខេត្ត​ព្រះសី​ហនុ​ រយៈពេល​៣ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​៩ ដល់​ ថ្ងៃទី​១១ ខែធ្នូនេះ​មាន​​ភ្ញៀវ​ទេស​ចរ​ និងប្រ​ជា​ពលរដ្ឋ​ចូលរួម​ដើរ​លេង​កម្សាន្ត​សរុប​ជាង​៧០​ម៉ឺន​នាក់​ ខណៈ​អាជ្ញាធរ​ខេត្ត​នៅ​បន្ត​ការ​រៀបចំ​បុណ្យ​ បង្កការសប្បាយ​ជូន​ប្រជា​ជន​១ថ្ងៃ​ ឬ​២ថ្ងៃ​ទៀត​។

លោកបានឱ្យដឹងថា​នៅថ្ងៃទី៣​ ដែលត្រូវ​នឹង​ថ្ងៃ​ទី១១​ ខែធ្នូ​ គឺមាន​ប្រជា​ពលរដ្ឋ​ និង​ភ្ញៀវ​ទេស​ចរ​ចូល​រួម​កម្សាន្ត​ជាង​៣០​ម៉ឺន​នាក់​។​

លោក​ថា៖​ «​ក្នុង​ពេល​៣ថ្ងៃ​នៃ​ពិធី​បុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះ​សីហនុ​នេះ​ មាន​ភ្ញៀវ​សរុប​ប្រមាណ​ជាង​៧០​ម៉ឺន​នាក់​ ក្នុង​នោះ​ភ្ញៀវ​ជាតិ​៧០​៨​,០០០នាក់​ និង​ភ្ញៀវ​បរទេស​៤,០០០នាក់​»។

លោកបន្តថា​ ប្រជាជន​មានការ​សប្បាយ​រីករាយ​ក្នុង​ការ​មក​កម្សាន្ត​នៅ​ក្នុង​ពិ​ធី​បុណ្យ​សមុទ្រ​នេះ​ ទាំង​ពេល​យប់​ និង​ពេល​ថ្ងៃ​ ក្នុង​នោះ​ប្រ​ជា​ជន​មួយ​ចំនួន​បាន​បន្ត​ទៅ​ទស្ស​នា​នៅ​តាម​គោល​ដៅ​ទេស​ចរណ៍​ដទៃ​ទៀត​ ហើយ​បញ្ហា​សន្តិ​សុខ​ សណ្ដាប់​ធ្នាប់​ គឺ​មិន​មាន​អ្វី​កើត​ឡើង​គួ​រឱ្យ​កត់​សម្គាល់​នោះឡើយ។

លោក​ តាំង​ សុចិត្រ​គ្រឹស្នា​ ប្រ​ធាន​មន្ទី​រ​ទេស​ចរណ៍​ខេត្ត​ព្រះ​សីហនុ​ បាន​ឱ្យដឹងផង​ដែរ​ថា​ នា​ឱកាស​បុណ្យ​សមុទ្រ​នេះ​មាន​ភ្ញៀវ​​ចូល​តាម​ព្រ​លាន​យន្ត​ហោះ​អន្តរជាតិ​ចំនួន​៧ជើង​ មាន​ភ្ញៀវ​សរុប​២៩១​នាក់​។ ភ្ញៀវ​ដែល​បន្តហួស​ទៅ​កម្សាន្ត​នៅ​តាម​បណ្ដា​កោះ​មាន​ភ្ញៀវ​សរុប​១,១៧៣​នាក់​ និង​​តាមរមណី​យដ្ឋាន​បណ្ដា​ឆ្នេរ​ និង​ទស្សនា​តន្ត្រី​នានា​មាន​ចំនួន​សរុប​៧១១,១២៣នាក់​។​

ក្រៅពីនេះ​យោងតាមប្រ​ភព​ដដែល​បាន​ឱ្យដឹង​ថា​ ក្នុ​ង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​នេះ​ មាន​ឆាក​ប្រគំ​តន្ត្រី​ធំៗ​នៅ​តាម​បណ្ដោយ​ឆ្នេរ​ និង​សកម្មភាព​កម្សាន្ត​ជា​ច្រើន​ទៀត​។ បន្ថែមពីនេះ​មាន​ការ​សម្ដែង​សិល្បៈ របាំ​ ចម្រៀង​នៅ​​លើ​ឆាកធំ​នៃ​ទី​លាន​តេជោ​ ដែល​ភ្ញៀវ​ទេស​ចរ​ ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​អាច​ចូលរួម​ទស្សនា​ដោយ​សេរី​។ លើសពី​នេះមាន​ការ​ពិព័​រណ៍​ពា​ណិ​ជ្ជ​កម្ម​ និង​មហាស្រព​ម្ហូបអា​ហារ​ ភេសជ្ជៈ សរុប​ទាំង​អស់​មាន​ចំនួន​៣០០ស្ដង់​ទៀត​។

បើ​តាម​ លោក​ ថោ​ង ខុន​ រដ្ឋ​មន្ត្រី​នៃ​ក្រសួងទេសចរណ៍​ អាជ្ញា​ធរ​ខេត្ត​ព្រះ​សីហនុ​អាច​នឹង​បន្ត​រៀបចំព្រឹត្តការណ៍បុណ្យសមុទ្រនៅ​ថ្ងៃ​ទី​១៣​នេះ​ទៀត​ប្រ​សិន​បើ​មាន​ការ​ចូល​រួ​ម​​កម្សាន្តច្រើន​ពី​ប្រ​ជា​ពល​រដ្ឋ​ ឬ​ភ្ញៀវ​ទេស​ចរ​ដើម្បី​អបអរមហា​សន្និបាត​ក្លិប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកលលោក​ដែលកំពុង​រៀប​ចំ​នៅ​ខេត្ត​ព្រះ​សី​ហនុ​ពី​ថ្ងៃ​ទី​៩​ ដល់​ ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២៕​

ផ្លូវលេខ១៤៦បេ និង១៤៨ នឹងបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២២ ខែធ្នូ

ផ្លូវលេខ១៤៦បេ និង១៤៨ ដែលមានប្រវែងសរុប៤៣.០២គីឡូម៉ែត ស្ថិតក្នុងក្រុងព្រះសីហនុ នឹងបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។

នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ លោកសួង ហេង រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ចូន ជាអ្នកទទួលបន្ទុកជាប្រធានគណៈកម្មការត្រៀមរៀបចំពិធីបើកសម្ពោធ និងបានចុះត្រួតពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីសម្ភោធបើឲ្យប្រើប្រាស់។ លោកយូ​ ស៊ុនឡុងរដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងលោកហ៊ុន ស៊ីថារដ្ឋមន្ដ្រីប្រតិភូអមនា​យករដ្ឋមន្ដ្រីនាយរងខុទ្ទការល័យសម្ដេចតេជោនាយករដ្ឋមន្ដ្រី អភិបាលនៃគណៈខេត្ដព្រះសីហនុកងកម្លាំងសមត្ថកិច្ចនិងអាជ្ញាមូលដ្ឋាននិងមន្ដ្រីជំនាញពាក់ព័ន្ធ។

ក្រោយពីចុះត្រួតពិនិត្យជាក់ស្ដែងរួចមកនៅសាលប្រជុំសាលាស្រុកព្រៃនប់ ខេត្ដព្រះសីហនុគណៈប្រតិភូ​បានជួបពិភាក្សាអំពីតួនាទី និងភារកិច្ចទទួលខុសត្រូវរបស់ស្ថាប័នដែលពាក់ព័ន្ធដែរក្នុងនោះមានការលើកមកបីចំណុចគឺ ទីមួយ ទីតាំងប្រារព្ធពិធី ទីពីរ ការរៀបចំមហាជនចូលរួមនិង ទីបី សន្ដិសុខសុវត្ដិភាព។

ក្រោយពីបញ្ជប់អង្គប្រជុំបានសម្រេចជ្រើសរើសយកទីតាំងប្រារព្ធពីធីដែលស្ថិតនៅចម្ងាយពីផ្លូវជាតិលេខ៤ប្រវែង​៥គីឡូម៉ែត្រដែលស្ថិតនៅភូមិវាលធំឃុំវាលរេញ ស្រុកព្រៃនប់និងមានចម្ងាយ២០គីឡូម៉ែត្រពីផ្លូវប្ដូរ​ទិសស្ទឹងហាវ។

ហើយក្រសួងនិងរៀបចំឈូសឆាយ និងសម្រួលកន្លែងសម្រាប់រៀបចំកម្មវិធីនិងទីតាំងចតរថយន្ដនិងរៀបចំប៉ាណូរូបភាព និងការងារមួយចំនួន ហើយអជ្ញាធរខេត្ដបានរៀបចំសម្រាប់មហាជនចូលរួមប្រមាណ ៣០០០​នាក់ និងចំណែកសន្ដិសុខសុវត្ដិភាពត្រូវបានរៀបចំដោយសមត្ថកិច្ចនិងអជ្ញាធរមូលដ្ឋានផងដែរ៕

How Cambodian women are using theatre to speak out against domestic abuse

Chenda usually spends her days in her rural village collecting scrap metal and looking after her seven children. But on a recent afternoon, the 42-year-old woman wore a drawn-on moustache and checked men’s shirt as she staggered around a makeshift stage by a busy road, playing a drunk husband shouting at his wife.

“I’ve told you again and again. Don’t follow me and ask me to come back home when I’m drinking,” shouted the actor. “I will kill you.”

It was a scene that mirrored Chenda’s own experience of years of physical and emotional abuse from her husband. For the next 30 minutes, around 60 neighbours and friends sat watching under a big tent in the north-western city of Battambang, while Chenda and a small group of domestic violence survivors performed a story familiar to many in Cambodia – complete with a violent partner, gossiping neighbours and unresponsive authorities.

Full story here: https:https://www.theguardian.com/global-development/2022/dec/13/how-cambodian-women-are-using-theatre-to-speak-out-against-domestic-abuse?utm_term=Autofeed&CMP=twt_gu&utm_medium&utm_source=Twitter#Echobox=1670919742

បេឡា​ជាតិ​អតីត​យុទ្ធ​ជន​​ ប្រកាស​បើក​ប្រាក់​សន្តិ​សុខ​សង្គម​លើក​ទី​១​​ ប្រ​ចាំ​ខែ​ធ្នូ​​ ឆ្នាំ​២០២២​

ប្រាក់​របប​សន្តិ​សុខ​សង្គម​លើក​ទី​ ១​ ប្រចាំ​ខែ​ធ្នូ​ ឆ្នាំ​២០២២​ នឹង​ត្រូវ​ផ្ដល់​ជូន​ដល់​អតីត​យុទ្ធជន​ និង​គ្រួសារ​អតីត​យុទ្ធ​ជន​ដែល​រស់​នៅ​តាម​បណ្ដា​រាជ​ធានី​/ខេត្ត​ តាម​ប្រព័ន្ធ​ធនាគារ​អេស៊ីលីដា​ ភីអិលស៊ី​ និង​​ធានាគារ​កាណាឌីយ៉ា​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ១៤​ ខែធ្នូ​ ឆ្នាំ​២០២២​។

យោង​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​បេឡាជាតិ​អតីត​យុទ្ធជន​នា​ព្រឹក​ថ្ងៃ​ទី​ ១៣​ ខែ​ធ្នូ​​ ឆ្នាំ​២០២២​ នេះ​បាន​ជូន​ដំណឹង​ថា​ ប្រាក់​របប​សន្តិសុខ​សង្គម​លើក​ទី​ ១​ ប្រចាំ​ខែ​ធ្នូ​ ឆ្នាំ​២០២២​ នឹង​ត្រូវ​បាន​បើក​ផ្ដល់​ជូន​ចំពោះ​អតីត​យុទ្ធជន​គ្រប់​ប្រភេទ​ និង​គ្រួសារ​អតីត​យុទ្ធជន​នៅ​ថ្ងៃ​ទី​ ១៤​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ តាម​ប្រព័ន្ធ​ធនាគារ​អេស៊ីលីដា​ ភីអិលស៊ី​ និង​​ធានាគារ​កាណាឌីយ៉ា​ទូទាំង​ប្រទេស​។

ក្នុង​សេចក្ដី​ជូន​ដំណឹង​ដដែល​នេះ​បាន​បញ្ជាក់​ថា៖​ ​«សម្រាប់​អតីត​យុទ្ធជន​ និង​គ្រួសារ​អតីត​យុទ្ធជន​នៅ​រាជ​ធានី​ភ្នំពេញ​ អាច​បើក​បាន​នៅ​ធនាគារ​កាណាឌីយ៉ា​ ក.​អ​ ចំណែក​ឯ​អតីត​យុទ្ធជន​ និង​គ្រួសារ​អតីតយុទ្ធ​ជន​នៅ​ ២៤​ ខេត្ត​ផ្សេង​ទៀត​ អាច​បើក​បាន​នៅ​ធនាគារ​អេស៊ីលីដា​ ភីអិលស៊ី​ ទូទាំង​ប្រទេស​»។

បេឡាជាតិ​អតីត​យុទ្ធជន​ ក៏​បាន​ធ្វើ​ការ​បញ្ចាក់​បន្ថែម​ផង​ដែរថា​ ក្នុង​ការ​បើក​ប្រាក់​របប​សន្តិសុខ​សង្គម​នេះ ​អតីត​យុទ្ធជន​ និង​គ្រួសារ​អតីតយុទ្ធជន​ទាំង​អស់​ត្រូវ​យក​ភ្ជាប់​មក​ជាមួយ​នូវ​សៀវភៅ​គណនី​ និង​អត្ត​សញ្ញាណ​ប័ណ្ណ​​សញ្ជាតិ​ខ្មែរឬកាត​អេធីអឹម​ (ATM)​ នៅ​តាម​ទូ​រ​អេធីអឹម​ (ATM)​​ របស់​ដៃ​គូ​ខាង​លើ​នៅ​ទូទាំង​ប្រទេស​៕

ADB អនុម័តថវិកាជាង ៦២លានដុល្លារ គាំទ្រអនុវិស័យបសុសត្វ ដើម្បីពង្រឹងសុវត្តិភាពនិងស្ដារសេដ្ឋកិច្ច

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុម័តកញ្ចប់ថវិកាចំនួន៦២,៩លានដុល្លារ ដើម្បីជួយកម្ពុជាលើកកម្ពស់សន្តិសុខស្បៀង និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្នដោយការកែលម្អសុខភាព និងខ្សែសង្វាក់តម្លៃ ក៏ដូចជាការធ្វើពាណិជ្ជកម្មផ្លូវការ និងផលិតផល បសុសត្វ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍​អាស៊ី ADB ចេញ​នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ឱ្យដឹងថាគម្រោងកែលម្អសុខភាព និងខ្សែសង្វាក់តម្លៃបសុសត្វឆ្លងព្រំដែន ក្នុងមហាអនុតំបន់មេគង្គ (GMS) នឹងផ្ដល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់យ៉ាងហោចណាស់ ៤០.០០០គ្រួសារ ក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម ឧត្ដរមានជ័យ ព្រៃវែង សៀមរាមនិងតាកែវ តាមរយ:ការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាព  បច្ចេកទេស និងគោលនយោបាយសំខាន់ៗ។គម្រោងនេះនឹងលើកកម្ពស់ផលិតភាពនិងភាពធន់នៃអនុវិស័យបសុសត្វ ដោយកាត់បន្ថយហានិភ័យនៃជំងឺសត្វឆ្លងដែន ជំងឺឆ្លងពីសត្វ និងភាពស៊ាំនឹងថ្នាំសំលាប់មេរោគ បង្កើតការត្រួតពិនិត្យសុខភាពសត្វ និងការផ្ដល់សេវា ធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពម្ហូបអាហារ និងជំរុញសហប្រតិបត្ដិការអនុតំបន់មេគង្គ។

ADB បានបញ្ជាក់ជំនួយនេះនឹងលើកកម្ពស់ផលិតកម្មបសុសត្វបត់បែនតាមអាកាសធាតុ និងតម្រង់ទិសប្រព័ន្ធបសុសត្វឆ្លើយតបនឹងបំរែបំរួលអាកាសធាតុ ព្រមទាំងកាត់បន្ថយការ បំភាយឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើនក្នុងមួយតោននៃសាច់ដែលផលិត ធ្វើអោយប្រសើរឡើងនូវនិរន្តរភាពតាមខ្សែសង្វាក់តម្លៃបសុសត្វ និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងស្តាឡើងវិញពីកូវីដ១៩។

អ្នកជំនាញជាន់ខ្ពស់ផ្នែកបំរែបំរួលអាកាសធាតុរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Srinivasan Ancha ដោយ​និយាយថា អនុវិស័យបសុសត្វមានសារ:សំខាន់ណាស់ចំពោះជីវភាពរស់នៅតាមតំបន់ជនបទ ប្រកបដោយនិរន្ដរភាព និងសន្ដិសុខស្បៀងនៅក្នុងប្រទេសកម្ពុជា ហើយវាផ្ដល់ឱកាសជាច្រើនសម្រាប់កសិករលក្ខណ:គ្រួសារ រួមទាំងស្រ្ដី និងកសិអាជីវកម្មខ្នាតតូច និងមធ្យម។

លោក​បន្តថា៖ «សត្វពាហន:និងក្របី ស្ទើរតែទាំងអស់គឺជាកម្មសិទ្ធិរបស់លសិករលក្ខណ:គ្រួសារ ទោះជាផលិតកម្មជ្រូក និងបសុបក្សីកំពុងមានលក្ខណ:ពាណិជ្ជកម្មកាន់តែខ្លាំងឡើងក៏ដោយ។ជំនួយរបស់ ADBនឹងអនុញ្ញាតឱ្យអនុវិស័យនេះអាចទាញយកសក្ដានុពលនៃកំណើនខ្ពស់ នាំមកដោយការកើនឡើងនៃការប្រើប្រាស់សាច់ក្នុងស្រុកដែលកើតឡើងដោយសារកំណើនសេដ្ឋកិច្ច នគរូបនីយកម្ម ចំនួនប្រជាជនកើនឡើង ឱកាសពាណិជ្ជកម្ម និងការធ្វើឱ្យប្រសើរជាលំដាប់ក្នុងការគ្រប់គ្រងជំងឺ និងអាហារូបត្ថម្ភសម្រាប់សត្វ»​។

​ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ ADBនេះ ​គឺធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នឹងផ្តល់ប្រាក់កម្ចីចំនួន ៤៣ លានដុល្លារដល់គម្រោងនេះ គឺស្របតាមផែនការអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រភាពជាដៃគូរ ប្រចាំប្រទេសរបស់ ADB សម្រាប់ប្រទេសកម្ពុជា ឆ្នាំ ២០១៩-២០២៣៕

សង្គម​ស៊ីវិល​ និង​អ្នក​វិភាគ​ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្ត​ច្បាប់​បន្ថែម​ទៀត​ដើម្បី​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​

សង្គម​ស៊ីវិល​ និង​អ្នក​វិភាគ​ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្ត​ច្បាប់​បន្ថែម​ទៀត​ដើម្បី​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស ពួក​គេ​លើក​ឡើង​ថាដើម្បី​ដំណើរ​ការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​ លុះ​ត្រា​តែ​រដ្ឋាភិបាល​ធ្វើ​ការ​កែ​ទម្រង់​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​ ការ​អនុវត្ត​គោល​នយោបាយ​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ ជាពិសេស​វាយ​តម្លៃ​ពី​ការ​រាយការណ៍​អំពី​ព័ត៌មាន​ពិត​របស់​ថ្នាក់​ក្រោម​ជាតិ​ទៅ​កាន់​ថ្នាក់​លើ។​​

យោង​តាម​ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រសួង​មហាផ្ទៃ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ ក្រសួង​បាន​រៀប​​ចំ​កម្មវិធី​ទិវា​ជាតិ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​លើក​ទី​១៦​ ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ ក្រោម​ប្រធាន​បទ​ «​រួម​គ្នា​លុប​បំបាត់​អំពើ​ជួញ​ដូរ​មនុស្ស​ ឆ្ពោះ​ទៅ​សម្រេច​គោល​ដៅ​អភិវឌ្ឍន៍​ជាតិ​ប្រកប​ដោយ​ចីរភាព​»​ ធ្វើ​ឡើង​នៅ​សាល​មហោស្រព​កោះ​ពេជ្រ​ រាជធានី​ភ្នំពេញ​ ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ​ជាង​៣០០០​នាក់​។

ការ​ចុះ​ផ្សាយ​ដដែល​បាន​បន្តថា​ លោក​ស្រី​ ជូ​ ប៊ុន​អេង​ រដ្ឋ​លេខា​ធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈ​កម្មធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ (គ.ជ.ប.ជ) បាន​លើក​ឡើង​ថា​ នៅ​ក្នុង​ឆមាស​ទី​១​ ឆ្នាំ​២០២២​ ស្ថាន​ភាព​នៃ​អំពើ​ជួញ​ដូរ​មនុស្ស​មាន​ភាព​ល្អ​ប្រសើរ​ ដោយ​អត្រា​នៃ​បទល្មើស​ បាន​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០២១​។

លោកស្រី​ បន្ថែម​ថា​ នៅ​ពេល​ដែល​ស្ថានភាព​ទូទៅ​ បាន​រៀបរយ​ល្អ​ប្រសើរ​ ប៉ុន្តែ​បែរ​ជា​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​ ជួញ​ដូរ​ពលកម្ម​ និង​អាជីវកម្ម​ផ្លូវ​ភេទ​ បាន​បំលែង​ខ្លួន​ទៅ​ជា​បទ​ល្មើស​ថ្មីៗ​ទៀត​លើ​ទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បង្ក​ឡើង​ដោយ​ឧក្រិដ្ឋជន​មួយ​ចំនួន​ ដែល​សម្ងំ​លាក់​ខ្លួន​ប្រព្រឹត្ត​បទ​ល្មើស​ ក្នុង​អាជីវកម្ម​បន្លំ​ភ្នែក​ ដោយ​ប្រើប្រាស់​ឱកាស​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​នឹង​កំពុង​ផ្តល់​ឱ្យ​សម្រាប់​ការវិនិយោគ​ ដើម្បី​ការ​អភិវឌ្ឍ​ នៅ​ក្នុង​តំបន់​ប៉ូល​សេដ្ឋកិច្ចធំៗ​ដូចជា​ ខេត្ត​ព្រះសីហនុ​ រាជធានីភ្នំពេញ​  និង​បណ្តា​ខេត្ត​មួយ​ចំនួនទៀត​ ទៅ​ធ្វើ​សកម្មភាព​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​សិទ្ធិមនុស្ស​។

ជាង​នេះ​ទៅ​ទៀត​ លោក​ស្រី​ ជូ​ ប៊ុន​អេង​ បាន​លើក​ឡើង​ថា​ ឧក្រិដ្ឋជន​ ដែល​បាន​ប្រព្រឹត្ត​សកម្មភាព​ឃោរឃៅ​ទៅ​លើ​ជនរង​គ្រោះ​ ដោយ​ពលកម្ម​ដោយ​បង្ខំ​ ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ ការ​អូសទាញ​ជនងាយ​រង​គ្រោះ​ពី​ក្រៅ​ប្រទេស​ ដើម្បី​បង្ខំ​ឱ្យ​បម្រើ​សកម្មភាព​ឆបោក​ខុសច្បាប់​ និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ទៀត​ ដែល​ភាគ​ច្រើន​ប្រព្រឹត្ត​ដោយ​ជនបរទេស​ទៅ​លើ​ជនបរទេស​ដូចគ្នា​​ និង​មាន​បណ្តាញ​ទាក់ទង​គ្នា​យ៉ាង​សកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ ​អនឡាញ​ ប្រទាក់​ក្រឡា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ផងដែរ​។

ជា​មួយ​គ្នា​នោះ​ផង​ដែរ​ លោក​ ស​ ខេង​ នាយករដ្ឋ​មន្ដ្រី​ស្ដីទី​ បាន​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​គ្រប់​សមាសភាព​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ ដែល​មាន​ក្រសួង​ ស្ថាប័ន​ និង​បណ្តា​ទី​ភ្នាក់​ងារ​អង្គការ​សហប្រជាជាតិ​ អង្គការ​ដៃ​គូអន្តរជាតិ​ អង្គការ​សង្គមស៊ីវិល​ក្នុង​ស្រុក​ ព្រម​ទាំង​វិស័យ​ឯកជន​ ដែល​បាន​ខិត​ខំប្រឹងប្រែង​រួមគ្នា​ ដើម្បី​បង្ការ​ ទប់​ស្កាត់​ និង​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​គ្រប់ទម្រង់​ ព្រម​ទាំង​ផ្ដល់​កិច្ចការពារ​ជនរង​គ្រោះ​ និង​បាន​ចូលរួម​ដោះស្រាយ​បញ្ហា​ជា​ច្រើន​ សម្រាប់​ប្រជាពលរដ្ឋ​តាមសហគមន៍​ និង​ជន​ទេសន្តរ​ប្រវេសន៍​ ដែល​គ្មាន​សុវត្ថិភាព​។

ឱកាស​នោះ​ លោក​ ស​ ខេង​ បាន​លើក​ឡើង​ថា​ រដ្ឋាភិបាលបាន​ដាក់​ចេញ​នូវ​វិធានការ​មួយចំនួន​ដូច​ជា​ ប្រតិបត្តិការ​ដើម្បី​រុករក​ បង្រ្កាប​ និង​បោស​សំអាត​បទល្មើស​ជួញ​ដូរ​មនុស្ស​គ្រប់​ទម្រង់​ និង​បទ​ល្មើស​ពាក់​ព័ន្ធ​ដទៃទៀ​ត តាម​វិធាន​ការ​ច្បាប់​រហូត​ធ្វើ​ឱ្យ​កម្ពុជា​វិល​ត្រឡប់​មក​រក​ស្ថានភាព​សុវត្ថិភាព​ និង​សន្តិសុខ​ជា​ប្រក្រតីឡើង​វិញផងដែរ​។​ ជាងនេះ​ទៅទៀត​ លោក​ក៏​បាន​លើក​ទឹក​ចិត្ត​ដល់​គ្រប់វិស័យ​ពាក់ព័ន្ធ​ជាតិ​ និង​អន្តរជាតិ​ បន្ត​រិះរក​នូវ​វិធាន​ការ​ជា​គន្លឹះ​នានា​ និង​រួមសហការ​គ្នា​ជាធ្លុងមួយ​ ធ្វើ​សកម្មភាព​ឱ្យ​កាន់​តែ​ខ្លាំង​ក្លា​ក្នុងការ​ «បង្ការ​ បង្ក្រាប​ ផ្តន្ទាទោស​ សង្គ្រោះ​ ការពារ​ ដើម្បី​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ គ្មាន​អំពើ​ជួញដូរ​មនុស្ស​»​។

ជុំ​វិញ​រឿង​នេះ​ដែរ​ លោក​ អំ​ សំអាត​ នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​លីកាដូ​ បាន​លើក​ឡើង​​ថា​ លោក​ក៏​មាន​ការ​យល់​ស្រប​ថា​ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​មាន​ការ​ថយ​ចុះ​នៅ​ឆមាស​ទី​២​នេះ​ ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា​កម្ពុជា​ក៏​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ដាក់​បញ្ចូល​ទៅ​ក្នុង​ប្រទេស​ដែល​មាន​ចំណាត់​ថ្នាក់​មិន​ល្អ​ទាក់​ទង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ បូក​រួម​ជាមួយ​បរិបទ​កូវីដ​-១៩​ ដែល​កំពុង​រីករាល​ ទើប​ជា​ឱកាស​ល្អ​សម្រាប់​ឧក្រិដ្ឋជន​ធ្វើ​ការ​ជួញដូរ​មនុស្ស​នៅ​គ្រប់​ទម្រង់​រូបភាព​ ហើយ​ការ​ជួញ​ដូរ​មនុស្ស​ទាំង​នោះ​​វិវត្តន៍​ខ្លួន​តាម​បែប​បច្ចេកវិទ្យា​ទំនើប​ ទាំង​​ការ​ជួញ​ដូរ​កម្លាំង​ពលកម្ម​ និងការ​ជួញ​ដូរ​ផ្លូវ​ភេទ​។​

លោក​ អំ​ សំអាត​ បាន​លើក​ឡើង​ថា​៖​ «​ខ្ញុំ​យល់​ថា​អ៊ីចេះ​ទេ​ វា​អាច​នឹង​មាន​ការ​ថយ​ចុះ​ខ្លះ​មែនដោយ​សារ​តែ​នៅ​ឆមាស​ទី​២​នេះ​ រាជរដ្ឋាភិបាល​បាន​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បង្រ្កាប​ការ​ជួញ​ដូរ​មនុស្ស​ ប៉ុន្តែ​យើង​ដឹង​ហើយ​ថា​ប្រទេស​កម្ពុជា​យើង​នៅ​ក្នុង​ឆ្នាំ​នេះ​ ទីមួយ​ បើ​យើង​មើល​ទៅ​លើ​ចំណាត់​ថ្នាក់​របស់​សហរដ្ឋ​អាមេរិក​ ហើយ​ក៏ជា​ដៃ​គូ​នៃ​ការ​អភិវឌ្ឍ​ផ្នែក​បច្ចេកទេស​ និង​ជំនាញ​ការ​ជួញ​ដូរ​មនុស្ស​ដែរ​នោះ​ បាន​ដាក់​ចំណាត់​ថ្នាក់​កម្ពុជា​យើង​ទៅ​ដល់​លេខ​៣​ ដែល​ជាចំណាត់​ថ្នាក់​មួយ​មិន​ល្អ​សម្រាប់​ការ​ជួញ​ដូរ​មនុស្ស​»។

លោក​ អំ​ សំអាត​ បន្ថែម​៖ «ហើយ​ក្រោយ​ពី​បញ្ហា​ហ្នឹង​មក​ គឺ​រាជរដ្ឋាភិបាល​បាន​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ ប៉ុន្តែ​ដោយ​សារ​តែ​យើង​ដឹង​ហើយ​ការ​ជួញដូរ​មនុស្ស​ហ្នឹង​វា​មាន​ការ​វិវត្តន៍​ខ្លាំង​ ឥឡូវ​ហ្នឹង​វា​ទៅ​តាម​ប្រព័ន្ធបច្ចេកវិទ្យា​ដូចជា​ គេហៅ​ថា​ Cyber Crime  វា​បង្កើត​ទៅ​ជា​ការ​វិវត្តន៍​ខ្លួន​តាម​បែប​បច្ចេកវិទ្យា​ទំនើបមួយ​ដែល​ជា​ការ​ជួញ​ដូរ​ទាំង​កម្លាំង​ពលកម្ម​ ឬក៏​ជួញ​ដូរ​ផ្លូវ​ភេទ​ ហើយ​វា​ទាក់​ទង​នឹង​បរិបទ​កូវីដ​-១៩​ កំពុង​រីករាល​ដាល​ជាដើម​ ដែល​ធ្វើ​ឱ្យ​កម្ពុជា​យើង​ជា​ឱកាស​ល្អ​សម្រាប់​ឧក្រិដ្ឋជន​នៃ​ការ​ជួញដូរ​មនុស្ស​នៅ​គ្រប់​ទម្រង់​រូបភាព​ហ្នឹង​»។

លោក​ថា​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ រដ្ឋាភិបាល​ និង​ភាគី​ពាក់​ព័ន្ធ​គួរ​តែ​ពង្រឹង​សមត្ថភាព​ដល់​សមត្ថកិច្ច​ដែល​អនុវត្ត​ច្បាប់​ ការ​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ប្រទេស​ជិត​ខាង​ ប្រទេស​ក្នុង​តំបន់​ និង​អន្តរជាតិ​ ដើម្បី​កំណត់​មុខ​សញ្ញា​នៃ​ឧក្រិដ្ឋ​ជន​ ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​ ការ​សហការ​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់​ឱ្យ​មាន​ប្រសិទ្ធភាព​។

ស្រដៀង​គ្នា​នេះ​ដែរ​​អ្នក​ស្រាវ​ជ្រាវ​ និង​វិភាគ​ឯករាជ្យ​ លោក​បណ្ឌិត​ មាស​ នី​ សង្កេត​ឃើញ​ថា​ កម្ពុជា​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ទប់​ស្កាត់​ការ​ជួញដូរ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ លោក​ថា​វិធាន​ការ​នាពេល​បច្ចុប្បន្ន​នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ​ ​លោកជំរុញ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ខិត​ខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ក្នុង​ការ​ទប់​ស្កាត់​​ជន​ខិល​ខូច​ទាំង​ឡាយ​ណា ​ក្នុង​ការ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​​។

លោក​បណ្ឌិត​ មាស​ នី​  ​លើក​ឡើង​ថា​៖ «ខ្ញុំ​ឃើញ​ទាំង​ក្រសួង​មហាផ្ទៃ​ ទាំង​រដ្ឋាភិបាល​ដូច​ជា​មាន​ការ​ខិតខំ​ប្រឹងប្រែង​ច្រើន​ ទាក់​ទង​ទៅ​នឹង​ការ​គ្រប់គ្រង​ការ​ជួញ​ដូរ​មនុស្ស​ ហើយ​ក៏មាន​ការ​បង្ក្រាប​ជា​បន្ត​បន្ទាប់​ដែរ​ ប៉ុន្តែប៉ុណ្ណឹង​ យើង​គិត​ថា​វា​មិន​ទាន់​គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយ​ទេ​ បាទ!​ ព្រោះ​អី​រឿង​ដែល​សំខាន់​នោះ​គឺ​ ដូច​ជា​ការ​កម្រិត​ខាង​អន្តោប្រវេសន៍​ហ្នឹង​​ គឺ​ក៏​​ដើរ​តួនាទី​សំខាន់​ដែរ​ ដើម្បី​គ្រប់គ្រង​ជន​ខិលខូច​កុំ​ឱ្យ​ចូល​មក​ក្នុង​ស្រុក​។ សំខាន់​បំផុត​ដើម្បី​ការពារ​កុំ​ឱ្យ​ជន​ដែល​ល្បីឈ្មោះ​ខាង​រក​ស៊ី​ជួញ​ដូរ​មនុស្ស​ អាច​មក​បង្កើត​ទីតាំង​នៅ​ក្នុង​ស្រុក​យើង​បាន»​។

លោក​បន្ត​ថា​ អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​ពី​ថ្នាក់​ក្រោម​ដល់​ថ្នាក់​លើ​ ធ្វើ​ឱ្យ​ការ​អនុវត្ត​ច្បាប់​ និង​យន្តការ​មិន​មាន​ប្រសិទ្ធភាព​។ ដូច្នេះ​ដើម្បី​ដំណើរ​ការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​ លុះ​ត្រា​តែ​ធ្វើ​ការ​កែ​ទម្រង់​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​ ការ​អនុវត្ត​គោល​នយោបាយ​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ ជាពិសេស​វាយ​តម្លៃ​ពី​ការ​រាយការណ៍​អំពី​ព័ត៌មាន​ពិត​របស់​ថ្នាក់​ក្រោម​ជាតិ​ទៅ​កាន់​ថ្នាក់​លើ​។

លោកបណ្ឌិត​ មាស​ នី​ លើក​ឡើង​ថា​៖ «នៅ​ស្រុក​យើង​នេះ​ បញ្ហា​មួយ​ដែល​មិន​ទាន់​ដោះស្រាយ​ឱ្យ​ហើយ​នោះ​គឺ​ ជួនកាល​យើង​មាន​ច្បាប់​ច្រើន​ យន្តការ​ច្រើន​ ប៉ុន្តែ​ការ​អនុវត្ត​យន្តការ​ វា​មិនសូវ​មាន​ប្រសិទ្ធភាព​ ដោយ​សារ​បញ្ហា​ទាក់ទង​នឹង​ការ​ពុករលួយ​ជា​រឿង​សំខាន់​។ ហើយ​ប្រសិន​ជា​ពុករលួយ​នេះ​វា​ទៅ​ជា​ប្រព័ន្ធ​ បាន​ន័យ​ថា​អំពើ​ពុករលួយ​នោះ​ត្រូវ​បាន​គេ​យក​មក​ប្រើ​ដើម្បី​ចិញ្ចឹម​គ្នា​រស់​ ពី​ថ្នាក់​ក្រោម​រហូត​ដល់​ថ្នាក់​លើ​ ប្រព័ន្ធ​នេះ​ចាំ​បាច់​ត្រូវ​ធ្វើ​កំណែ​ទម្រង់​»។

លោក​ បន្ថែម​ថា​៖ «រឿង​ដំណើរ​ការ​នៃ​ការ​អនុវត្ត​ច្បាប់​ក្នុង​ប្រទេស​នីមួយៗ​ វា​ដំណើរ​ការ​បាន​ លុះត្រា​តែ​ប្រព័ន្ធ​ហ្នឹង​ធ្វើ​ការ​ស្រុះ​ជើង​គ្នា​ ស្រុះ​ដៃ​គ្នា​ បាន​ន័យ​ថា​បំពេញ​ការងារ​ជា​ប្រព័ន្ធ​ ធ្វើ​ម៉េច​កុំ​ឱ្យ​ទាល់​តែ​ថ្នាក់​លើ​ស្រែក​មក​ ទើប​បាន​នាំ​គ្នា​ធ្វើ​មួយ​ប្រាវ​ទៅ​ ហើយ​ក៏​ស្ងាត់​ទៅ​វិញ​។ ហើយ​អ្វីៗ​ប្រឹង​តែ​ថ្នាក់​លើ​ទៅ​ តែ​ថ្នាក់​ក្រោម​ជាតិ​គិត​តែ​ធ្វើ​យ៉ាង​ម៉េច​ប្រមូល​តែ​ផលប្រយោជន៍​ ធ្វើ​ឱ្យ​តែ​មួយគ្រប់ៗ​ល្អ​មើល​ហើយ​ក៏​ឈប់​ គេ​ហៅ​ថា​ ការ​អនុវត្ត​គោលនយោបាយ​តាម​បែប​ភ្លៀង​រលឹម​ ដែល​វា​អត់​ដំណើរការ​។ ហើយ​ក៏​ត្រូវ​មាន​ការ​ចុះ​វាយ​តម្លៃ​ផងដែរ​ កុំ​ឱ្យ​ចាំ​តែ​ការ​រាយការណ៍​ពី​ថ្នាក់​ក្រោម​ទៅ​ ជួន​កាល​រាយការណ៍​តែ​រឿង​ល្អៗ​ទៅ​ តែ​រឿង​អាក្រក់ៗ​រដ្ឋាភិបាល​ជា​អ្នក​ទទួល​ខុស​ត្រូវ​។»

បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០២២​ កម្ពុជា​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ចំណាត់​ថ្នាក់​កម្រិត​ទី​៣​ ក្នុង​របាយការណ៍​ជួញ​ដូរ​មនុស្ស​ប្រចាំ​ឆ្នាំ​២០២២​ របស់​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពី​ការ​ទប់​ស្កាត់​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​មិនទាន់​មាន​ប្រសិទ្ធភាព​៕

ក្រសួងគ្រោងដំឡើងស្ថានីយបញ្ចូលថាមពលអគ្គីសនីជាង២០០នៅទូទាំងប្រទេស

0

ក្រសួងសាធារណៈការនិងដឹកជញ្ជូនគ្រោងនិងដំឡើងស្ថានីយបញ្ចូលថាមពលអគ្គីសនីជាង២០០នៅទូទាំងខេត្ដក្រុងនៅឆ្នាំ២០២៣ខាងមុខនេះ។

ក្រសួងបានរៀបចំធ្វើកម្មវិធី ការប្រគល់ ទ​ទួ​លយា​ន​​យ​​ន្ដអគ្គីសនីនិងសម្ភោធស្ថា​នីយប​​ញ្ចូល​ថា​ម​ព​លយាន​​យ​ន្ដ​អ​គ្គី​សនី​នៅ​ទី​ស្ដី​ការ​ក្រ​សួ​ងនៅ​ថ្ងៃ​ទី​២៩​ខែ​វិ​​​ច្ឆិកាឆ្នាំ​២​០​​២​​​២​ក​ន្ល​​​ងទៅនេះនិង ​មា​ន​​ការអញ្ជើញ​ចូ​ល​​រួមពី​លោកស៊ុន ​ចាន់ថុល រ​​ដ្ធ​​​​​​​​មន្ដ្រី​ក្រ​​​​​​​​​​សួ​ងសា​ធា​រ​​​​ណៈ​កា​​រ​និ​​ង​ដឹ​​កជ​ញ្ចូន។

ថ្លែងនៅក្នុងកម្មវិធីសម្ភោធដាក់ឲ្យប្រើប្រាស់នេះដែរ លោកស៊ុន ​ចាន់ថុលបានលើកឡើងថា៖ការដាក់បញ្ជូលស្ថានីថាមពលអគ្គីសនីនេះធ្វើឡើងដើម្បីកាត់បន្ថយការបំពុលបរិស្ថាននិងជម្រុញឲ្យមានការប្រើប្រាស់ឲ្យបានច្រើននៅរថយន្ដប្រើប្រាស់ដោយថាមពលអគ្គីសនីដូចជា ម៉ូតូ កង់និងរថយន្ដជាដើម។

លោកបានបញ្ជាក់ផងដែរថា៖ «កន្លងមកដៃគូអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)បានផ្ដល់ម៉ាស៊ីនបញ្ចូលថាមពលយានយន្ដអគ្គីសនីចំនួន៤គ្រឿង ដែលមាន​ដា​​ក់នៅ​ខា​ងក្រោយក្រ​​សួ​​ង​សា​​ធារណៈ​​និងដឹក​ជ​​ញ្ចូ​ន​​ចំ​នួ​ន​​មួ​យគ្រឿង ​​​​​នៅ​​ខេ​​​ត្ដ​​សៀមរា​បចំនួន​មួ​យ នៅក្រុងព្រះសីហនុមួយគ្រឿងនិងមួយគ្រឿងទៀតមា​ន​នៅ​​បា​​ត់​​ដំប​​ង​។ ​​​​ក្រោយមកក្រុមហ៊ុនEV Energy tech  company. Limitedបាន​ផ្ដ​ល់ម៉ាស៊ី​​​នបញ្ជូលថា​​​​ម​​ព​​ល​​អ​គ្គី​ស​នី​​​​​​​​ចំ​​នួ​ន​​៣​​បន្ថែម​​ទៀ​​ត ដើម្បីជា​ដើ​ម​ទុ​នក្នុ​ងកា​​រ​ចំ​​រុ​ញ​ឲ្យ​ប​ងប្អូន​ប្រ​ជាព​​លរ​ដ្ឋ​​ចាប់​​ផ្ដើម​ប្រើ​​ប្រា​ស់​​ឡា​ន​​E​V​​នេះ​»​​​។​

លោកបានបន្ថែមថា «កន្លងមកយើងមានការពិភាក្សាគ្នាជាមួយក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈដូចជា កាល់​តិច​ តេលា  សូគីមិជ ដើម្បីដាក់ឲ្យរៀបចំដាក់Evនៅតាមកន្លែងចែកចាយរបស់គាត់ ហើ​​​​យ​​យើ​ងក៏​​ឃើ​​ញ​​ថា​មា​ន​ក្រុមហ៊ុន កាល់តិច មា​​​ន​​​ការដាក់EV ស្ថានីយនៅព្រៃសបានមួយគ្រឿងហើយ យើងនិងមានកា​ពិ​ភា​ក្សា​​​​​​ជា​​​​មួយ​ក្រុ​ម​​ហ៊ុ​នE​V​ ​​E​​n​e​rgy Techនេះហើយនិងមានគម្រោ​​ងដាក់​​​​​​២​​​០​ក​ន្លែ​ង​ទៀ​ត​នៅទូ​ទាំ​​​​​ង​ប្រ​​​ទេស ហើ​យ​ក្រុ​​​​​​​មហ៊ុនBYD​ដែ​ល​​​ជា​​​ក្រុមហ៊ុ​នផ​លិ​ត​យា​ន​​យ​​ន្ដប្រើថា​ម​​ព​ល​អ​គ្គី​ស​នី​បាន​លើក​ឡើ​ង​ពី​គ​​ម្រោ​​ង​ថា​ឆ្នាំ​ក្រោ​​​​​​​​​​​​​​យដាក់ឲ្យបាន២០០ស្ថានីនៅទូទាំងខេត្ដក្រុងរបស់យើង»។

សូមជំរាបផងដែរថា ដើម្បីជំរុញ​ដល់ការ​ប្រើ​ប្រាស់​​យា​ន​យ​​ន្ដ​ដែ​​លប្រើ​​ថា​មពល​អ​​គ្គី​​ស​នី​ក្រ​​សួ​​ង​និ​ង​ស​ហកា​ជា​មួ​យ​ដៃគួរដើម្បីដំឡើងនៅស្ថានីយបញ្ជូលថាមពលអគ្គីសនីនៅទូទាំងប្រទេស៕

​​​

កម្លាំង​ប្រឆាំង​គ្រឿងញៀន​ ​បង្ក្រាប​ករណី​រក្សា​ទុក​ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

0

កម្លាំងជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​រវៀង​ បាន​បង្ក្រាប​ករណី​រក្សា​ទុក​ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ កាលពីថ្ងែទី​ ១០ ខែធ្នូ ឆ្នាំ ២០២២។

នៅ​ថ្ងៃ​ទី​០៨​ ខែធ្នូ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៥​និង​៣០​នាទី​ នៅ​ចំណុច​ព្រៃ​បារាំង​ ស្ថិត​ក្នុងភូមិ​រំចេក​ ឃុំ​រមណីយ​ ស្រុក​រវៀង​ ខេត្តព្រះវិហារ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ លាស់​ វីត​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មុខរបរ​ ជាង​សិប្បកម្ម​ ស្នាក់​នៅ​បណ្តោះអាសន្ន​ភូមិ​អូរ​ពោធិ៍​ ឃុំ​រមណីយ​ ស្រុក​រវៀង​ខេត្តព្រះវិហារ​។ ក្នុង​នោះ​បានដកហូត​វត្ថុ​តាង​ ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ ចំនួន​០១​កញ្ចប់​,​ ម៉ូតូ​ចំនួន​ ០១​ គ្រឿង​ ម៉ាក​ CB​ ពណ៌​ក្រហម​ ទូរស័ព្ទ​ចំនួន​ ០២​ គ្រឿង​។​ 

ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ​ លាស់​ វីត​ និង​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​ជំនាញ​នៅ​ថ្ងៃ​ទី​០៩​ ខែ​ឆ្នាំ​ដដែល​ វេលា​ម៉ោង​ ១០​និង​៣០​នាទី​ នៅ​ចំណុច​ព្រៃ​ពពេល​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ទន្ទឹម​ ឃុំ​រមណីយ​ ស្រុក​រវៀង​ ខេត្តព្រះវិហារ​ សមត្ថកិច្ច​បាន​បន្ត​ស្រាវជ្រាវ​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ សុ​គុណ​ សំណាង​ ហៅ​ ម៉ា​ប់​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ រស់នៅ​ភូមិ​ភ្នំ​ដែក​ ឃុំ​រមណីយ​ ស្រុក​រវៀង​ ខេត្តព្រះវិហារ​ ដកហូត​វត្ថុ​តាង​ ​​ ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ ចំនួន​ ២១​ កញ្ចប់​ ម៉ូតូ​ចំនួន​ ០១​ គ្រឿង​ ម៉ាក​ MSLAZ ​ទូរស័ព្ទ​ដៃ​ចំនួន​ ០១​ គ្រឿង​។​

ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ​ សុ​គុណ​ សំណាង​ ហៅ​ ម៉ា​ប់​ និង​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​ជំនាញ​ នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល​ វេលា​ម៉ោង​១២​និង​៣០​នាទី​ នៅ​ចំណុច​បន្ទប់​ជួល​ (​រំដេង​)​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ទន្ទឹម​ ឃុំ​រមទម​ ស្រុក​រវៀង​ ខេត្តព្រះវិហារ​ ​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០៤​ នាក់​ បន្ថែម​ទៀត។​

ក្នុង​នោះ​បានដកហូត​វត្ថុ​តាង ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ ចំនួន​ ០១​ កញ្ចប់​, ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​ប្រភេទ​ (WY)​ ចំនួន​ ២០៨​ គ្រាប់​, ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​ ០១​ គ្រឿង​ និងទូរស័ព្ទ​ចំនួន​ ០៣​ គ្រឿង​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​ ០៦​នាក់​ និង​វត្ថុ​តាង​ ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​ប​ញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

បទយកការណ៍៖ សៀវភៅជាស្នូលនៃចំណេះដឹងមួយផ្នែករបស់យុវជន

កំពុង​ដែល​ឈរ​មើល​សៀវភៅ​ជា​ច្រើន​តាម​ស្តង់​ពិពណ៍​ លោក លេង ស៊ីដែន និស្សិត​ឆ្នាំ​ទី​២​ ជំនាញ​វិស្វកម្ម​ម៉ាញេទិច​ នៃ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​ បាន​និយាយថា លោក​ចង់​ឱ្យ​យុវជន​ងាក​មក​ការ​អាន​សៀវភៅ​វិញ​ ពីព្រោះ​សៀវភៅ​ជា​តម្លៃ​ដ៏​សំខាន់​មួយ​សម្រាប់​មនុស្ស​ម្នាក់ៗ​។

លោក​ថា​៖ «សៀវភៅ​គឺ​មាន​សារៈ​សំខាន់​ខ្លាំង​ ហើយ​សម័យ​ឥឡូវ​ដោយ​សារ​តែ​បច្ចេកវិទ្យា​ដើរ​ខ្ពស់​ទៀត​ វា​អាច​ថា​ពួក​គាត់​ប្រើ​បច្ចេក​វិទ្យា​ច្រើន​ដូច​ជា​ការ​មើល​ទូរស័ព្ទ​ច្រើន​ ខ្ញុំ​ចង់​ឱ្យ​ពួក​គាត់​ងាក​ពី​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ហ្នឹង​ មក​ចូលរួម​ការ​អាន​សៀវភៅ​វិញ​ពី​ព្រោះ​ការ​អាន​សៀវភៅ​ជា​តម្លៃ​សម្រាប់​មនុស្ស​ម្នាក់ៗ​។»

លោក​បាន​បន្ថែម​ថា​​ ការ​អាន​សៀវភៅ​ផ្តល់​គឺ​ល្អ​ជាង​ការ​អាន​លើ​ប្រព័ន្ធ​អេឡិចត្រូនិច​ ពី​ព្រោះ​លោក​យល់​ថា​វា​មិន​សូវ​ប៉ះពាល់​ភ្នែក​ និង​មិន​មាន​អារម្មណ៍​ធុញ​ក្នុង​ពេល​អាន​សៀវភៅ​។

លោក លេង ស៊ីដែន ក្នុងពេលដែលផ្តល់កិច្ចសម្ភាសន៍ជាមួយ Newsroom Cambodia
រូបថត៖ ស៊ឹម ចាន់សំណាង

លោក​ថា​៖ «ការ​អាន​សៀវភៅ​ផ្តល់​គឺ​ល្អ​ជាង​ពីព្រោះ​វា​ជា​ក្រដាស​​ វា​មិន​សូវ​ជា​ប៉ះពាល់​ភ្នែក​យើង​ច្រើន​ទេ​ ហើយ​ណា​មួយ​វា​អត់​សូវ​ធុញ​ដូច​ជាង​ការ​អាន​លើ​អេឡិចត្រូនិច​ បើ​អាន​លើ​អេឡិច​ត្រូនិច​អាច​ប៉ះពាល់​ភ្នែក​ ហើយ​ណា​មួយ​យើង​អាច​នឹង​បែក​អារម្មណ៍​ទៅ​លេង​កម្មវិធី​អ្វី​ផ្សេងៗ​ ដូច​ជា​លេង​ហ្គេម​។»

កម្មវិធីតាំងពិពណ៍ថ្នាក់ជាតិលើកទី៩ ដែលមានទីតាំងនៅបណ្ណាល័យជាតិ បានប្រារព្ធឡើងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២២។ កម្មវិធីពិពណ៍សៀវភៅថ្នាក់ជាតិនេះត្រូវបានអាក់ខា​នអស់រយៈពេល២ឆ្នាំ ក្រោយមានការរាតត្បាតជំងឺកូវីដ១៩។

យុវតីវ័យក្មេងម្នាក់ដែលកំពុងដើរមើលតាមស្តង់សៀវភៅជាមួយមិត្តភក្តិ កញ្ញា គឹម គិនបញ្ញាពេជ្រ និស្សិតឆ្នាំទី១ ជំនាញពាណិជ្ជកម្មអន្តរជាតិ នៃសកលវិទ្យាល័យកម្ពុជា បានលើកឡើងថា ការអានសៀវភៅជាចំណេះដឹងមួយដែលភ្ជាប់ទាក់ទងនឹងមេរៀនជីវិត និងការស្រមោលស្រមៃក្នុងការរស់នៅប្រចាំថ្ងៃ។

កញ្ញាថា៖ «សៀវភៅគឺវាផ្តល់សារៈសំខាន់ច្រើនមែនទែន ចំណេះដឹងដែលយើងបានមកពីសៀវភៅពីការអានវាខុសគ្នាពីការស្តាប់ ហើយដោយសារតែការអានយើងប្រើប្រាស់ទាំងការយល់ឃើញ ទាំងការស្រមោលស្រមៃរបស់យើង ហើយការអានសៀវភៅវាផ្តល់ចំណេះដឹងដែលទាក់ទងជាមួយនឹងមេរៀនជីវិត ទាំងការរស់នៅប្រចាំថ្ងៃដូចគ្នា»។

កញ្ញាបានបន្តថា មានមនុស្សជាច្រើនដែលចង់អានសៀវភៅប៉ុន្តែពួកគេមិនដឹងគួរចាប់ផ្តើមពីណា។​ កញ្ញាក៏បញ្ជាក់ថា ពួកគេគួរតែកត់ត្រាមេរៀន ឬចំណេះដឹងទាំងនោះទុកសម្រាប់ប្រើប្រាស់។

កញ្ញា គឹម គិនបញ្ញាពេជ្រ ក្នុងពេលដែលផ្តល់កិច្ចសម្ភាសន៍ជាមួយ Newsroom Cambodia
រូបថត៖ គឹម ជីលីន

មន្រ្តីព័ត៌មានវិទ្យា [IT] នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ លោក សៀង សង្ខារិទ្ធ បាននិយាយថា ការអានសៀវភៅគឺជាការ​បណ្តុះគ្រាប់ពូជដ៏សំខាន់ ហើយលោកមើលឃើញថាការមិនអានសៀវភៅធ្វើឱ្យចំណេះដឹងត្រូវបានកប់។

លោកថា៖ «ការអានសៀវភៅគឺជាការបណ្តុះគ្រាប់ពូជសម្រាប់គាត់រហូតទៅ ប្រសិនជាគាត់អត់អានទេចំណេះដឹងជាច្រើនដែលនៅក្នុងសៀវភៅនឹងត្រូវបានកប់ទុកហើយ។ ប្រសិនបើគាត់នៅតែលេងល្បែងតាមរយៈទូរស័ព្ទ ឬអ្វីមួយហ្នឹង អ៊ីចឹងគ្រាប់ពូជមួយហ្នឹងកាន់តែស្អុយទៅៗហើយ គេអាចនឹងមិនដុះ ឬកប់ទុកយូរទៅ។»

កញ្ញា សុខសាន្ត រតនៈពេជ្រ ក្រុមការងាររៀបចំកម្មវិធីពិពណ៍សៀវភៅ បាននិយាយមកកាន់ Newsroom Cambodia ថា កម្មវិធីពិពណ៍សៀវភៅឆ្នាំនេះគឺ «មួយថ្ងៃអាន មួយថ្ងៃដឹង» ហើយការធ្វើឡើងនេះដើម្បីពង្រឹងការអានក្នុងប្រទេសកម្ពុជា។

កញ្ញាថា៖ «កម្មវិធីពិពណ៍ឆ្នាំហ្នឹងគឺ មួយថ្ងៃអាន មួយថ្ងៃដឹង ហើយពួកយើងធ្វើរាល់ឆ្នាំដើម្បីពង្រឹងការអានក្នុងប្រទេសកម្ពុជា ជាពិសេសក្មេងៗដើម្បីពង្រឹងការអានរបស់គាត់មិនវ័យក្មេង ឬក៏ចាស់ទេនិយាយទៅគឺពង្រឹងគ្រប់ស្រទាប់អាយុទាំងអស់។»

កញ្ញាបានបញ្ជាក់ កម្មវិធីតាំងពិពណ៍សៀវភៅនេះមានការដាក់តាំងសៀវភៅជាច្រើនប្រភេទដែលជាតម្រូវការសម្រាប់យុវជន ហើយកញ្ញាក៏សង្ឃឹមថាមានកម្មវិធីនេះនឹងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់មហាជន។

កញ្ញាថា៖ «ពួកយើងសង្ឃឹមដោយសារតែពួកយើងខំប្រឹងខ្លាំងមែនទែនតាំងពី pre-event [មុនចាប់ផ្តើមកម្មវិធី] មកដល់ថ្ងៃនេះ ហើយយើងនៅតែមើលឃើញថាស្រទាប់យុវវ័យឥឡូវចូលចិត្តអានសៀវភៅច្រើន។ ដូចេ្នះយើងព្យាយាមរកអ្វីដែលជាតម្រូវការរបស់គាត់ទៅលើសៀវភៅឬក៏ការលេងហ្គេមកំសាន្តទៅលើ Knowledge [ចំណេះដឹង] ហ្នឹង ដូចដែលថ្ងៃទី១ វាដំណើរការរលូនអ៊ីចឹងសង្ឃឹមថា២ថ្ងៃបន្ទាប់មកទៀត ពួកយើងនឹងខិតខំឱ្យខ្លាំងជាងហ្នឹងដើម្បីទទួលភ្ញៀវមកចូលរួមក្នុងផ្ទះយើង អ៊ីចឹងសង្ឃឹមថាជោគជ័យដូចឆ្នាំមុនៗដែរ។»

ត្រឡប់ទៅ លោក សៀង សង្ខារិទ្ធ វិញ បានលើកឡើងថា ការអានប្រៀបបាននឹងការលើកកម្ពស់កវីនិពន្ធសៀវភៅ ប៉ុន្តែប្រសិនបើមិនមានការលើកទឹកចិត្តនោះទេវានឹងមានការថមថយ។

លោក សៀង សង្ខារិទ្ធ ក្នុងពេលដែលផ្តល់កិច្ចសម្ភាសន៍ជាមួយ Newsroom Cambodia
រូបថត៖ គឹម ជីលីន

«ការលើកកម្ពស់អ្នកសរសេរសៀវភៅរបស់កវីនិពន្ធ គាត់អាចនឹងថមថយទៅវិញដែរ ទឹកចិត្តរបស់គាត់ដែលគាត់ខំប្រឹងសរសេរគិតដើម្បីបានជាគំនិតល្អមួយយកមកចែករំលែកហើយយើងមិនទទួលការចែករំលែករបស់គាត់វិញទៀត។»

សង្គម​ស៊ីវិល និង​យុវជន​បរិស្ថាន​ ជំរុញ​ឱ្យ​អាជ្ញាធរ​បើកសិទ្ធិ​ទូលាយ​ដល់​មហាជន​ក្នុង​ការ​ចូល​រួម​ការ​ពារ​បរិស្ថាន​​​​​

សង្គម​ស៊ីវិល និង​យុវជន​បរិស្ថាន​ ជំរុញ​ឱ្យ​អាជ្ញាធរ​បើកសិទ្ធិ​ទូលាយ​ដល់​មហាជន​ក្នុង​ការ​រួម​ការ​ពារ​បរិស្ថាន​។ ពួកគេ​ថាការ​បិទបាំង​ព័ត៌មាន​ ការឹតត្បិត​សិទ្ធិ​សេរីភាព​របស់​មហាជន​ មិន​ឱ្យ​ចូលរួម​ចំណែក​ការពារ​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​វា​គឺ​ជា​ផ្នែក​មួយ​ដែល​នាំ​ទៅ​រក​មហន្តរាយ​ ទាំង​ព្រៃ​ឈើ​នៅ​តំបន់​ទូទៅ​ ទាំង​ព្រៃ​កោងកាង​​នៅក្នុង​តំបន់​មាត់​សមុទ្រ​ផង​ដែរ​។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រសួង​ទេសចរណ៍​ កាល​ពីថ្ងៃ​ទី​១១​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ បាន​បញ្ជាក់​ថា​ សកម្មភាព​ដាំ​ដើម​កោងកាង​ចំនួន​៣ពាន់​ដើម​ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១១​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ ស្ថិត​នៅ​ឃុំ​តានៃ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះសីហនុ​  ដែល​មាន​ការ​ចូល​រួម​ពី​គណៈ​ប្រតិភូ​ក្លិប​ឆ្នេរ​សមុទ្រ​ស្អាត​បំផុត​លើ​សាកល​លោកប្រមាណ​១៣០​នាក់​ មក​ពី​ជាង​២០ប្រទេស​ ក្នុង​គោល​បំណង​រួម​ចំណែក​ជា​ផល​ប្រយោជន៍​នៅ​តំបន់​សមុទ្រ​កម្ពុជា​។

ក្រសួង​ទេសចរណ៍​បាន​បន្ថែម​ថា​ ការ​ដាំ​ដើមកោងកាងនេះ​គឺ​ធ្វើ​ឡើង​ក្នុង​ឱកាស​មហាសន្និបាត​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​ពិភព​លោក​ ចាប់​ពី​ថ្ងៃ​ទី​០៩​-១៤​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ ដែល​ទីនោះ​ត្រូវ​បាន​ឱ្យ​ឈ្មោះ​ថា​ «សួន​កោង​កាង​សាង​ស្នេហ៍»​ ដើម្បី​ជា​ការ​បង្ហាញ​ពី​និមិត្តរូប​នៃ​សេចក្ដី​ស្រលាញ់​ និង​ចំណង​មិត្តភាព​ ភាតរភាព​ និង​សាមគ្គី​ភាព​។

ក្នុង​ឱកាស​នោះ​ដែរ​ លោក​ គួច​ ចំរើន​ អភិបាល​ខេត្ត​ព្រះ​សីហនុ​ បាន​បញ្ជាក់​ថា​ព្រៃ​កោងកាង​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​សម្រាប់​ទ្រទ្រង់​ដល់​ប្រព័ន្ធ​បរិស្ថាន​ និង​ជារបៀប​តភ្ជាប់​ប្រព័ន្ធ​អេកូឡូ​ស៊ី​រវាង​តំបន់​ដី​គោក​ ឆ្នេរ​ និង​សមុទ្រ​ ហើយ​ដើម​កោងកាង​ដែល​បាន​ដាំ​នាពេល​នេះ​ជា​រុក្ខជាតិ​ដុះ​តាម​តំបន់​ឆ្នេរ​ ឬ​តំបន់​ទឹក​ប្រៃ​លាយ​សាប​ ដែល​ត្រូវ​បាន​គេរក​ឃើញ​នៅ​តាម​ឆ្នេរ​សមុទ្រ​ត្រូពិក​ជាពិសេស​នៅ​តំបន់​មហាសមុទ្រ​ឥណ្ឌា​ខាង​លិច​។

លោក​ គួច​ ចំរើន​ បាន​បន្ត​ថា​ ព្រៃ​កោងកាង​ជា​របាំង​ការពារ​គ្រោះ​ធម្មជាតិ​ ដូចជា​ខ្យល់​ព្យុះ​ ការ​បាក់​ឆ្នេរ​សមុទ្រ​ ការ​ហូរ​ច្រោះ​ឆ្នេះ​ ការកើន​ឡើង​កម្ពស់​ទឹក​សមុទ្រ​ និង​ការ​រក្សា​ទុក​កាបូន​ដែល​បាន​រួម​ចំណែក​ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​។ ជាង​នេះ​ទៅ​ទៀត​លោក​ថា​ ការ​ដាំ​ដើម​កោង​កាង​ពិត​ជា​មាន​សារៈ​សំខាន់​ក្នុង​ការ​ការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ព្រម​ទាំង​លើក​ស្ទួយ​ជីវភាព​រស់​នៅ​របស់​សគមន៍​មូលដ្ឋាន​ផង​ដែរ​។

ជុំ​វិញ​រឿង​នេះ​ដែរ​ លោក​ សាន់​ ម៉ាឡា​ មន្ត្រី​តស៊ូ​មិត​នៃ​បណ្ដាញ​សមាគម​យុវជន​កម្ពុជា​ (CYN)​ បាន​លើក​ឡើង​ថា​ លោក​មាន​ការ​សាទរ​ចំពោះ​ការ​រៀប​ចំ​សកម្មភាព​ដាំ​ដើម​កោង​កាង​របស់​ក្រសួង​ទេសចរណ៍​ និង​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​ ដោយ​លើក​យល់​ឃើញ​ថា​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​ផ្សព្វផ្សាយ​អំពី​ព្រៃ​កោង​កាង​ និង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា​ស្រលាញ់​ ចូល​រួម​ការពារ​ និង​ថែ​រក្សា​ព្រៃ​ទាំង​អស់​នោះ​។

តែ​ទោះ​ជា​យ៉ាង​ណា​លោក​បន្ត​ថា​ ការ​គ្រាន់​តែ​ដាំ​ដើម​កោង​កាង​នេះ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​ លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​យក​ចិត្ត​ទុក​ដាក់​ និង​ធានា​ថា​តំបន់​ព្រៃ​កោង​កាង​លែង​មាន​សកម្មភាព​ចាក់​ដី​ដើម្បី​ទន្រ្ទាន​យក​ដី​កោង​កាង​ធ្វើ​ជា​កម្ម​សិទ្ធិ​ឯក​ជន​ និង​ធានា​ថា​ព្រៃ​កោង​កាង​នៅ​តំបន់​មាត់​សមុទ្រ​មិន​ត្រូវ​បាន​កាប់​ និង​ដុត​បំផ្លាញ់​ខុស​ច្បាប់​នោះ​ទេ​។

លោក​ សាន់​ ម៉ាឡា​ បាន​បន្ត​ថា៖​ «បាទ​! សម្រាប់​ខ្ញុំ​ ខ្ញុំ​យល់ឃើញ​ថា​ការ​អនុវត្ត​ច្បាប់​អាច​ប្រព្រឹត្ត​ទៅ​ដោយ​ប្រសិទ្ធិ​ភាព​ និង​គ្មាន​អំពើ​ពុករលួយ​លុះ​ណា​តែ​អាជ្ញាធរ​បើក​ទូលាយ​ឱ្យ​សាធារណៈជន​ អង្គការ​សង្គម​ស៊ីវិល​ និង​ប្រជាពលរដ្ឋ​ ចូលរួម​ចំណែក​នៅ​ក្នុង​កិច្ច​អភិរក្ស​ និង​ថែរក្សា​ការពារ​ទាំង​អស់​នោះ​។ ហើយ​ជាពិសេស​អាជ្ញាធរ​ត្រូវ​តែ​បង្កើត​ឱ្យ​មាន​វប្បធម៌​តម្លាភាព​ និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​។​ ការ​បិទបាំង​ព័ត៌មាន​ ការឹតត្បិត​សិទ្ធិ​សេរីភាព​របស់​មហាជន​ មិន​ឱ្យ​ចូលរួម​ចំណែក​ការពារ​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​វា​គឺ​ជា​ផ្នែក​មួយ​ដែល​នាំ​ទៅ​រក​មហន្តរាយ​ ទាំង​ព្រៃ​ឈើ​នៅ​តំបន់​ទូទៅ​ ទាំង​ព្រៃ​កោងកាង​​នៅក្នុង​តំបន់​មាត់​សមុទ្រ​ផង​ដែរ​»។​

​សកម្មជន​បរិស្ថាន​ កញ្ញា​ ភួន​ កែវ​រស្មី​ បាន​អះអាង​ថា​ កញ្ញា​មានការ​រីករាយ​នៅ​ពេល​ដែល​ក្រសួង​ បាន​សហការ​ជាមួយ​រដ្ឋ​បាល​ខេត្ត​ក្នុង​ការ​ដាំ​ដើម​កោង​កាង​នេះ​ ហើយ​កញ្ញា​បញ្ជាក់​ថា​​ព្រៃ​កោង​កាង​ទឹក​ព្រៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​នៅ​ខេត្ត​ចំនួន​៤​ ដូច​ជា​ ខេត្ត​ព្រះ​សីហនុ​ ខេត្ត​កោះកុង​ ខេត្ត​កែប​ និង​ខេត្ត​កំពត​។​ តែ​ទោះ​ជា​យ៉ាង​ណា​កញ្ញា​ថា​បច្ចុប្បន្ន​ព្រៃ​កោងកាង​កំពុង​រង​ការ​បាត់​បង់​ជា​បន្ត​បន្ទាប់​ដោយមូលហេតុ​ចំបង​ដូចជា​ ការ​ចាក់​ដីលុប​ ការ​កាប់​ឆ្ការ​ដើម្បី​យក​ដី​ទៅធ្វើ​អចលទ្រព្យ​ ការ​ព័ទ្ធ​របង​ធ្វើ​ជាកម្មសិទ្ធិ​ឯកជន​ និង​ការ​ដាក់​លក់​ជាដើម​។

កញ្ញា​ ភួន​ កែវ​រស្មី​ បាន​លើក​ឡើង​ថា​៖ «យើង​មាន​ការ​សោក​ស្ដាយ​ដែរ​ កោង​កាង​ ដូច​ជា​ក្រសួង​ទេស​ចរណ៍​ ក្រសួង​បរិស្ថាន​បាន​លើក​ឡើង​អ៊ីចឹង​ វា​មានប្រយោជន៍​ច្រើន​ណាស់​ពាក់ព័ន្ធ​នឹង​ការ​កាត់​បន្ថយ​កម្ដៅ​ ទប់​រលក​សមុទ្រ​ ផ្ដល់​ជម្រក​ត្រី​ពង​ ដែល​ទាំង​ក្រសួង​ទេសចរណ៍​ និង​ក្រសួង​បរិស្ថាន​បាន​បង្ហាញ​ពី​ការ​មើល​ឃើញ​នូវ​សារៈសំខាន់​ ប៉ុន្តែ​ការ​បំផ្លិច​បំផ្លាញ​ចេះ​តែ​កើត​មាន​​ហើយ​មិន​សូវ​មាន​ការ​ចុះ​ទប់​ស្កាត់​ ឬ​មួយ​ក៏​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ថែ​រក្សាទេ​»។

កញ្ញា​ ភួន​ កែវ​រស្មី​ បាន​អះអាង​ថា​ កន្លង​មកញ្ញា​មើល​ឃើញ​ថា​មិន​ត្រឹម​តែ​ព្រៃ​កោងកាង​ទេ​ គឺ​ព្រៃ​ផ្សេង​ទៀត​ បាន​ទទួល​រង​ការ​កាប់​បំផ្លាញ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បន្ត​កើន​ឡើង​ ហើយ​កញ្ញា​​បាន​ចោទ​ជា​សំណួរ​ថា​ យូរ​ៗ​ដាំ​ម្ដង​តើ​ការ​ដាំ​ដើម​ឈើ​ឡើង​វិញ​នេះ​អាច​ទប់​ស្កាត់​ជាមួយ​នឹង​ការ​បាត់បង់​បាន​ដែរ​ឬ​ទេ​?

​​​​​កញ្ញា​ ភួន​ កែវ​រស្មី​ បាន​បន្ត​ថា​​៖ «កន្លង​មក​យើង​មើល​ឃើញ​មិន​ថា​តែ​កោងកាង​ទេ​ ព្រៃ​ឈើ​ដែល​រង​នូវ​ការ​កាប់​បំផ្លាញ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មាន​ការ​កើន​ឡើង​ ហើយ​យូរ​ៗ​យើង​ដាំ​ម្ដង​ ហើយ​តើ​ការ​ដាំ​នេះ​វា​អាច​ទប់​ស្កាត់​ជា​មួយ​នឹង​ការ​បាត់​បង់​បាន​ឬអត់​?​ ហើយ​តើ​ត្រូវ​ចំណាយ​រយៈ​ពេល​ប៉ុន្មាន​ទើប​វា​ធំ​ ទើប​វា​ក្លាយ​ព្រៃ​កោងកាង​ដែល​គេ​បាន​កាប់​ ឬ​ដែល​បាន​បំផ្លាញ​ហ្នឹង​?»

ជាង​នេះ​ទៅ​ទៀត​ កញ្ញា​ ភួន​ កែវ​រស្មី​ ក៏​បាន​ធ្វើ​ការ​ស្នើ​សុំ​ដល់​ក្រសួង​ទេសចរណ៍​ ក្រសួង​បរិស្ថាន​ និង​អ្នក​ដែល​មាន​ទំនួល​ខុស​ត្រូវ​តាម​ខេត្ត​នីមួយ​ៗ​ទៅ​ការ​ថែ​រក្សា​ព្រៃ​កោងកាង​នេះ​​ ធ្វើ​យ៉ាង​ណា​ពង្រឹង​ និង​យក​ចិត្ត​ទុកដាក់​ និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មើល​ឃើញ​ថា​នេះ​ជា​ការ​ប្ដេជ្ញា​ចិត្ត​ និង​បង្ហាញ​ឱ្យ​ឃើញ​ថា​ការ​ថែរក្សា​ព្រៃ​កោងកាង​នេះ​ពិត​ជាមាន​តម្លៃ​ និង​មាន​សារៈ​សំខាន់​។

បញ្ជាក់​ដែរ​ថា​ ប្រទេស​កម្ពុជា​មាន​ព្រៃ​កោងកាង​សរុប​ចំនួន​៥៨,៨៥២​ហិកតា​ ក្នុង​នោះ​ខេត្តព្រះសីហនុ​មាន​ផ្ទៃ​ដី​ព្រៃ​កោងកាង​ចំនួន​៩,៣៥២​ហិកតា​ មាន​ចំនួន​៣៩​ប្រភេទ​។ ព្រៃ​កោងកាង​ជា​កន្លែង​រក្សា​ជា​ដែន​ជម្រក​ ជា​កន្លែង​បង្កាត់​ពូជ​ ប្រភព​មេពូជ​នៃ​ធម្មជាតិ​ និង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​មនុស្ស​ តាម​រយៈ​ការ​ផ្តល់​ជា​ប្រភព​អាហារ​ និង​ឱសថបុរាណ​ផងដែរ​៕​​

ក្រសួងទេសចរណ៍ត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣

0

ក្រសួងទេសចរណ៍ត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ក្រោមប្រធានបទ‍ «ការគិតគូឡើងវិញពីភាពធន់ និងប្រព័ន្ធឌីជីថលក្នុងវិស័យទេសចរណ៍» ដើម្បីស្ដារឡើងវិញនូវវិស័យទេសចរណ៍ និងជំរុញផ្សព្វផ្សាយគោលដៅទេសចរណ៍ឱ្យកាន់តែផុសផុលបន្ថែមទៀត ចាប់ថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ខាងមុខ នៅខេត្តព្រះសីហនុ។

ក្នុងការផុស្ដរបស់ក្រសួងទេសចរណ៍បានបញ្ជាក់ថា អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្ដរជាតិលោកថោង រដ្ឋសក្ដិ បានថ្លែងថា សម្រាប់កម្ពុជា នឹងយកវេទិការនេះដើម្បីផ្សព្វផ្សាយសម្រាប់យុទ្ធការទស្សនាកម្ពុជាឆ្នាំ២០២៣(Visit Cambodia Year 2023) និងការធ្វើជាម្ចាស់ផ្ទះនៃប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ (32th Sea Games and 12th Para Games 2023)។

លោកថោង រដ្ឋសក្ដិបានបន្ថែមថា៖ «ការរៀបចំវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ ធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមចំណែកក្នុងការស្ដារឡើងវិញវិស័យទេសចរណ៍ និងផ្សព្វផ្សាយជំរុញគោលដៅទេសចរណ៍របស់ប្រទេសមហាអនុតំបន់( Great Mekong Sub-region) ឱ្យកាន់តែផុសផុលថែមទៀត»។

អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុលោក មីន កុម្ភៈថា ក្រសួងទេសចរណ៍តែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តព្រះសីហនុ ការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗ ការរៀបចំគោលដៅទស្សនា និងការរៀបចំព្រឹត្តិការណ៍សំខាន់ៗនានា ដែលចាប់ផ្ដើមពីថ្ងៃទី៩ ដល់ទី១៤ ខែធ្នូ ឆ្នាំ២០២៣ ហើយខេត្តព្រះសីហនុនឹងរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ ជុំទី៣ លើកទី៩ និងការរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោកផងដែរ។

លោកមីន កុម្ភៈបន្ថែមថា៖« ខេត្តព្រះសីហនុ មានកិត្តិយសធ្វើជាម្ចាស់ផ្ទះវេទិការទេសចរណ៍មេគង្គឆ្នាំ២០២៣ ដែលនឹងទទួលភ្ញៀវជាតិ និងអន្តរជាតិដោយផ្ទាល់ប្រមាណ២០០រូប ហើយរដ្ឋបាលខេត្តព្រះសីហនុបានត្រៀមខ្លួនជាស្រេចគ្រប់រូបភាព ដើម្បីជ្រោមជ្រែងកម្មវិធីខាងលើឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានផ្លែផ្កា»។

គួរបញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ចាប់ពីថ្ងៃ៩-១៤ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ដោយពិធីមហាសន្និបាត នឹងប្រារព្វឡើងនាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

Voxpop៖ ទស្សនៈយុវជន​​ស្តីពីសារៈ​សំខាន់នៃ​អំណាន​សម្រាប់​យុវជន​កម្ពុជា

កម្ពុជាបានអាក់ខានរៀបចំកម្មវិធីពិព័រណ៍សៀវភៅថ្នាក់ជាតិអស់រយៈពេល២ឆ្នាំ ចាប់តាំង​ពី​មាន​ការរីករាលដាល​ជំងឺឆ្លងកូវីដ១៩។ ឆ្នាំនេះកម្ពុជា​រៀបចំកម្មវិធីពិធីព័រណ៍សៀវភៅលើកទី៩ ក្រោមប្រធានបទ មួយថ្ងៃអាន មួយថ្ងៃដឹង កម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ ១១ ខែធ្នូ ឆ្នាំ២០២២ នៅបណ្ណាល័យជាតិ។

យុវជន​​ចំនួន​​៥​​រូបបាន​ផ្តល់​បទ​សម្ភាស​​ដល់ Newsroom Cambodia​ អំពី​​ទស្សនៈ​​ផ្ទាល់​​ខ្លួន​​របស់​​ពួក​គេ​​ជុំ​វិញ​​​សារៈ​ប្រយោជន៍​នៃ​ការអាន​​នៅ​​ប្រទេស​​កម្ពុជា​​នា​ពេល​​បច្ចុប្បន្ន​​​។

កញ្ញា ថុន ថាវរី​ ជាអ្នក​និពន្ធ និង​សហស្ថានិក​នៃ​សៀវភៅ​ជីវិត​ យល់​ឃើញ​ថា ការអាន​ផ្តល់​អត្ថប្រយោជន៍​ក្នុងការ​សម្រេច​ចិត្ត ព្រោះ​ការអាន​វាផ្តល់​ឱ្យយើង​នូវ​ចំណេះដឹង​ជា​ច្រើន។ កញ្ញា​បាន​ចាប់​ផ្តើម​អាន​សៀវភៅ​តាំង​ពី​ឆ្នាំ​២០១៦ ដែល​កាលនោះ​នៅ​កម្ពុជា​ការអាន​មិន​ទាន់​មានភាព​ផុសផុល​នៅឡើយ​។ កញ្ញា​បានបន្ថែម កត្តា​ដែល​ធ្វើឱ្យ​ការអាន​មានការ​កើន​ឡើង​ខ្លាំង​នៅ​ឆ្នាំ​២០១៨ គឺ​ដោយសារតែ​យុវជន​មាន​ការយល់​ដឹង​ពី​សារៈ​សំខាន់​ពី​នៃ​ការ​អាន ​និង​គាត់​អាច​មាន​លិទ្ធភាព​អាច​ទិញ​សៀវភៅ។

កញ្ញាថា៖ «សម្រាប់ខ្ញុំ​ការអាន​គឺ​សំខាន់  ហើយ​បើ​ងាក​ទៅ​ប្រទេស​គេ​ដែល​ជឿនលឿន​វិញ​ ប្រជាជន​គេសុទ្ធតែ​អ្នក​ចូលចិត្ត​អាន កាន់តែ​អាន​កាន់​តែមាន​ចំណេះដឹង​ទូលំទូលាយ​ក្នុង​ការ​សម្រេច​ចិត្ត មិនបាច់​ធំដុំ​អ្វី​ទេ  សូម្បី​តែ​ការ​សម្រេច​ចិត្ត​ក្នុង​ការ​ប្រកប​ជីវិត​ប្រចាំ​ថ្ងៃ​ហ្នឹង ក៏វា​សំខាន់​ដែរ។ សម្រាប់​ខ្ញុំ ខ្ញុំ​ចាប់ផ្តើម​ប្រលូក​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក ជំនាន់​ហ្នឹង​អត់ទាន់​មាន​ការអាន​ហ្នឹង ផុលផុស​ទូលំទូលាយ​ទេ ប៉ុ​ន្តែ​ចាប់​តាំង​ពី​២០១៦​រហូត​មកដល់​ឥលូវ​ហ្នឹង​គឺ​មាន​ការកើន​ឡើង​ច្រើន ចន្លោះ​ពី​ឆ្នាំ​២០១៨ ទៅ​២០១៩ គឺ​ទាំងអស់​គ្នាបែរ​មក ចាប់ផ្តើម​ទិញ​សៀវភៅ​អាន​អ៊ីចឹង​ណា។ ខ្ញុំ​គិត​ថា គាត់​ប្រហែល​ចាប់ផ្តើម​គិត​ថា កាហ្វេ​១​កែវ តម្លៃ​២ដុល្លារ​ ឬ៣ដុល្លារ​គាត់​ហ៊ាន​ចំណាយ ហេតុអ្វី​ក៏គាត់​មិនហ៊ាន​ចំណាយ​៣ ឬ៤ដុល្លារ​ទៅ​លើ​ចំណេះដឹង​អ៊ីចឹង​ណា»។

លោក សុខ សុវណ្ណ ក្នុងពេលសម្ភាសន៍ជាមួយ Newsroom Cambodia
រូបថត៖ ស៊ឹម ចាន់សំណាង

លោក សុខ សុវណ្ណ ជានិស្សិត​ឆ្នាំទីបូន​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​នយោបាយ យល់ឃើញ​ថា ការអាន​មាន​សារៈ​សំខាន់​ណាស់ ព្រោះបើ​យើង​មិន​អាន​សៀវភៅ ​ភាពអវិជ្ជា​របស់​យើង​នឹង​កើន​ឡើង ហើយវា​នឹង​ធ្វើឱ្យ​យើង​រស់ទាំង​គ្មាន​ក្តីសុខ។ លើសពី​នេះ​ទៀត ក្រៅពី​ចំណេះដឹង​ដែល​ទទួល​បាន​ពីសាលា ការអាន​ផ្តល់​នូវ​ចំណេះដឹង​ជាច្រើន ព្រោះ នៅ​ក្នុង​ករណី​ខ្លះ សៀវភៅ​មួយអ្នក​និពន្ធ​ត្រូវ​ចំណាយ​ពេល​តាក់តែង​រហូត​ដល់​១០​ឆ្នាំ​ឯណោះ។ លោក​មាន​ជា​យោបល់​ថា ទោះបី​ជារវល់​យ៉ាងណា​ក៏​ដោយ ក្នុងមួយ​ថ្ងៃ​យើង​គួរ​ចំណាយ​ពេល​អាន​ចន្លោះពី​១០ទៅ​៣០​នាទី។

ចំពោះ​លោក ប្រយោជន៍​ដ៏​ធំ​ចំនួន​ពីរ​ដែល​យើង​ទទួល​បាន​ពី​ការ​អាន​មាន​ដូចជា ការអាន​ធ្វើឱ្យ​ខួរក្បាល​របស់​យើង​មាន​ការវិវឌ្ឃន​ល្អ និង​កាត់​បន្ថយ​ភាពតាន​តឹង។ និង​ជា​ចុង​ក្រោយ ការអាន​ធ្វើឱ្យ​យើង​មាន​សុជីវធម៌​ល្អ។

លោក​ថា​៖ «ការអាន​សៀវភៅ​គឺពិតជា​សំខាន់​មែន​ទែន និយាយ​រួម​ទៅ​សម្រាប់​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃរ​បស់​យើង។ បើសិន​ជាយើង​ដកឃ្លា​ចេញពី​អំណាន គឺយើង​យក​ជីវិត​ខ្លួនឯង​ទៅផ្សាភ្ជាប់​ជាមួយ​នឹង​ភាព​ល្ងង់ខ្លៅ ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​ធ្វើឱ្យ​ជីវិត​យើង​រស់នៅ​អត់​មាន​សេចក្តី​សុខ​។ នៅពេល​ដែល​យើង​បាន​អាន​សៀវភៅ យើង​បាន​ដឹង​ពីអ្វីៗ​ដែល​ថ្មីច្រើន​ណាស់ សូម្បី​តែពេល​ខ្លះ​នៅ​ក្នុង​សាលា គ្រូគាត់​អត់បាន​បង្រៀន​យើង​ទេ តែ​សៀវភៅ​មួយ​ក្បាល​កើត​ចេញ​ពី​ ស្នាដៃ​មួយ​ដែល​គេ​បង្កើត​ឡើង​មក ជួនកាល​សៀវភៅ​ខ្លះ​និពន្ធ​រហូត​១០​ឆ្នាំ​ឯណោះ។ ជាយោបល់​របស់​ខ្ញុំក្នុង​មួយថ្ងៃ ១០នាទី​ក៏បាន ១៥នាទី​ក៏បាន ៣០នាទី​ក៏បាន​ឱ្យតែយើង​មាន​ពេលអាច​ឆ្លៀតអាន​បាន​»។​​

លោកបន្តថា៖ «ប្រយោជន៍​ដែល​ធំ​ជាងគេ គឺ​ចំណេះដឹង នៅពេល​ណាយើង​មាន​ចំណេះ​ដឹង យើង​មាន​សីលធម៌ នៅពេល​ដែល​យើង​មាន​សីលធម៌ យើង​នឹង​មាន​សុជីវធម៌ នៅពេល​ណា​យើង​មាន​សុជីវធម៌​យើង​ចាប់ផ្តើម​មាន​គុណធម៌។ ទី១ ការអាន​សៀវភៅ​ផ្តល់​ផលប្រយោជន៍​ឱ្យយើង​មាន​ខួរក្បាល​ល្អ​រីកចម្រើន​ពីមួយ​ថ្ងៃទៅ​មួយថ្ងៃ​។ ទី២​ការអាន​សៀវភៅ​ជួយ​ឱ្យ​ផ្លូវចិត្ត​យើងកាន់​តែល្អ​ប្រសើរ​ពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ។ វាអាច​ជួយ​យើង​ពីជំងឺ​បាក់ទឹកចិត្ត ស្ត្រេស តប់​ប្រម៉ល់ ចឹង​គាត់​អាច​អាន​សៀវភៅ​បាន​ដើម្បី​រំសាយ​អារម្មណ៍​ទាំងអស់​ហ្នឹង​បាន​»។​

លោក លឹម សូនិច ជានិស្សិត​ឆ្នាំទី​២ សិក្សា​ផ្នែក​សំណង់​ស៊ីវិល នៅវិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ​(ITC) ការអាន​ធ្វើឱ្យ​យើង​មានការ​គិត​បែបស៊ី ( Critical Thinking ) ដោយសារ​តែសៀវភៅ​ដែល​យើង​អាន​វាផ្តល់​គំនិត​ជាច្រើន​ដល់​យើង​។ លោក​បន្ថែម​ទៀត​ថា ជាជាង​ចំណាយ​ពេល​ធ្វើកិច្ចការ​គ្មាន​ប្រយោជន៍ ការអាន​ជាប្រចាំ​នឹង​ធ្វើឱ្យ​ខួរក្បាល​យើង​មាន​ការ​លូតលាស់​ល្អ​។

លោក លឹម សូនិច ក្នុងពេលសម្ភាសន៍ជាមួយ Newsroom Cambodia
រូបថត៖ រ៉ូវ ហុងសេង

លោក លឹម សូនិច បាន​បន្តទៀត​ថា ការអាន​ក៏ជា​ផ្នែកមួយ​នៃការ​កំសាន្ត​ដែរ ជា​ឱទាហរណ៍ ​សម្រាប់​លោក​ពេល​លោក​ទំនេរ លោក​ចំណាយ​ពេល​អាន​សៀវភៅ​​ប្រលោម​លោក​គំនូរ​ជីវចល​ជប៉ុន (Manga) ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង។

លោក ថា ៖ «ខ្ញុំយល់ថា ការអាន​សំខាន់​ព្រោះ​ថា​ការអាន​ផ្នែកមួយ​នៃការ​បណ្តុះ​គំនិត​ឱ្យ​យុវជន​យើង​មានការ​គិត​វែងឆ្ងាយ​ជាងមុន ចេះ​គិត​ជាង​មុន។ កាលណា​យើង​អាន​បាន​ច្រើន គំនិត​យើង​មាន​កាន់​តែ​ច្រើន ហើយ​ឱ្យយើង​ចេះគិតគូរ​បាន​វែង​ឆ្ងាយ តាម​ប្រភេទ​សៀវភៅ​ដែល​យើង​បាន​អាន។ ប៉ុន្តែ​ការអាន​វាល្អ​ជាជាង ការ​ដែល​យើង​យក​ពេល​ទៅ​ធ្វើអ្វី​ដែល​អត់សូវ​មាន​ប្រយោជន៍ យើង​ទំនេរ យើង​អាច​ព្យាយាម​អភិវឌ្ឍន៍​សមត្ថភាព​ខ្លួនឯង​ឱ្យ​ទម្លាប់​អាន​​ចឹង​ទៅ ក៏វា​ជួយ​ស្មារតី ជួយ​ខួរក្បាល​»។

លោកបន្តថា៖ «នៅពេល​ដែល​ខ្ញុំ​ស្ត្រេស ខ្ញុំ​ចូលចិត្ត​អាន Manga (សៀវភៅ​ប្រលោម​លោក​គំនូរ​ជីវចល​ជប៉ុន) នៅពេល​អាន​ទៅ​ខ្ញុំ​បាត់​ស្ត្រេស និង​ជួយឱ្យ​ខ្ញុំ​មាន​គំនិត ហើយ​ណា​មួយ​ពេល​ខ្លះវា​មាន​ការ​អប់រំ​នៅក្នុង​ហ្នឹង​ដែរ ចឹង​ធ្វើឱ្យ​ខ្ញុំដឹង​ពីការ​គិត​វែងឆ្ងាយ​ជាង​មុន ដឹង​ថា​ធ្វើអ្វី​មួយ​អាច​ជោគជ័យ​ជាង​មុន​»។

កញ្ញា វិច្ឆិកា ក្នុងពេលសម្ភាសន៍ជាមួយ Newsroom Cambodia
រូបថត៖ ស៊ឹម ចាន់សំណាង

កញ្ញា វិច្ឆិកា និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញប័ត្រ​ផ្នែក វិស្វករ មកពី​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា យល់​ថា ការអាន​ធ្វើឱ្យ​យើង​សម្រេច​ចិត្ត​ជ្រើស​រើស​មេដឹកនាំ​បាន​ល្អជាង​មុន តាមរយៈ​ការ​ទទួល​បាន​គំនិត​ល្អៗ​ពីសៀវភៅ​។ ក្រៅពីនេះ ការអាន​ច្រើន​ធ្វើឱ្យ​យើង​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ល្អជាង​មុន។

កញ្ញាថា៖ «ការអាន​សំខាន់​ព្រោះការ​អានហ្នឹង​ធ្វើឱ្យ​យើង​ក្លាយ​ទៅជា​មនុស្ស​ដែល​ទទួល​បាន​ចំណេះដឹង​ជាច្រើន​អំពីការ​អាន ហើយ​ការអាន​ហ្នឹង​ទៀត​សោត​ ជួយ​​ឱ្យយើង​បាននូវ​គំនិត​ល្អៗពីសំណាក់​អ្នកនិពន្ធ ក៏ដូចជា​គំនិត​ល្អៗ​ដែលមាន​នៅក្នុង​សៀវភៅ។ ហើយ​មួយវិញ​ទៀត​ការ​អាន​ក៏ជួយ​ឱ្យ​យុវជន​ដឹងថា តើមេ​ដឹកនាំ​បែបណា​គួរតែ​ដើរ​តាម​?»។​

កញ្ញាបន្តថា​៖ «ខ្ញុំ​គិតថា​ការអាន​វាសំខាន់​សម្រាប់​យើង ការអាន​វានាំមក​នូវ​បញ្ញា ឬមួយ​ក៏​យើង​ហៅថា​ពុទ្ធិដែល​វាពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ ព្រោះ​មែនទែន​ទៅកាល​ណា​តែចំណេះដឹង​យើង​វាមាន​ច្រើន បញ្ហា​ដែល​កើតមាន​ក្នុងជីវិត​យើង​កើន​តែតិច​ជាង​មុន​។ ការអាន​វាផ្តល់​ជា​គំនិត​ល្អៗ​សម្រាប់​យើង​ជា​ពិសេស ជួយឱ្យ​យើង​ទទួល​បាន​ចំណេះ​ដឹងថ្មីៗ​ជាច្រើន​។ ការអាន​ជួយ​យើង​បានច្រើន​ពិសេស ប្អូនៗ​ដែល​កំពុង​រៀន​នៅ​សាកល​វិទ្យា​ល័យ និង​ថ្នាក់​វិទ្យាល័យ​»។

លោក សៀង ពិសាល អនុប្រធាន​ការិយាល័យនៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ យល់​ឃើញថា​ការអាន​មិនត្រឹម​តែជួយ​ឱ្យ​បុគ្គល​មាន​ភាព​ជោគជ័យ​នៅ​ថ្ថៃ​អនាគត​នោះទេ វាចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន​ប្រទេស​ជាក់​ផង​ដែរ​។

លោកថា៖ «អំណាន និង​ការអាន​គឺមាន​សារៈ​សំខាន់​សម្រាប់​យុវជន​ទាំងអស់ អ៊ីចឹង​បើ​សិន​ជាយុវជន​ទាំង​អស់​គាត់​អត់​មានការ​អាន គាត់ក៏​អត់មាន​អំណាន សង្គមជាតិ​មួយ​គឺវា​នឹង​អត់​រីកចម្រើន​ទេ។ កាន់​តែសំខាន់​ទៀតនោះ ការអាន​ធ្វើឱ្យ​មនុស្ស​មាន​ចំណេះ​ដឹង​ទូលំ​ទូលាយ​ធ្វើឱ្យ​អនាគត​បរវររុង​រឿង​»។ល​

លោកបន្តថា៖ «នៅពេល​គាត់​អាន​កាន់​តែ​ច្រើន គាត់នឹង​យល់​អំពី​ទិដ្ឋភាព​ធំៗ​ច្រើន ចឹង​ជីវភាព​ប្រចាំថ្ងៃ​របស់​គាត់​គឺគាត់​មាន​ដំណោះ​ស្រាយ​ច្រើន សម្រាប់​អ្នក​ដែល​មិន​បាន​អាន អាហ្នឹង​គាត់​អត់សូវ​មាន​ដំណោះ​ស្រាយ​ទេ គេហៅថា​គំនិត​ខ្លី។ អ្នក​ដែល​បាន​អាន គឺគំនិត​គាត់គិត​វែងឆ្ងាយ គិត​បាន​ជ្រៅ​ជាង​អ្នក​មិន​បាន​អាន​»៕​

Latest News