កម្មករជិត៤០០នាក់នៅរោងចក្រម៉ាស្ទេច អ៉ីនខេម ទទូចឱ្យមានដំណោះស្រាយ២ចំណុចបន្ថែមទៀតពីក្រសួងការងារ
កម្មករជិត៤០០នាក់បម្រើការងារនៅរោងចក្រដេរសម្លៀកបំពាក់ ម៉ាស្ទេច អ៉ីនខេម នៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទទូចឱ្យមានដំណោះស្រាយ២ចំណុចបន្ថែមទៀត បន្ទាប់ពីក្រសួងការងារសម្រេចផ្ដល់ប្រាក់បុរេប្រទានត្រឹម៣ចំណុច ក្រោយរោងចក្របិទទ្វារដោយគ្មានផ្ដល់ប្រាក់សំណង។
សកម្មជនការពារព្រៃឈើលើកឡើងពីបញ្ហាវិនាសកម្មព្រៃឈើក្នុងទិវាបរិស្ថានពិភពលោកឆ្នាំ២០២៣
សកម្មជនការពារព្រៃឈើលោក ហេង ស្រស់ បានលើកឡើងពីបញ្ហាវិនាសកម្មព្រៃឈើនៅតំបន់ព្រៃឡង់នៅប្រទេសកម្ពុជា ក្នុងទិវាបរិស្ថានពិភពលោកឆ្នាំ២០២៣។
គណបក្សភ្លើងទៀននៅតែមានបំណងជួបជុំដើម្បីទាមទារចូលរួមការបោះឆ្នោត ទោះរងការព្រមានជាបន្តបន្ទាប់
គណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជា នៅតែមានឆន្ទៈធ្វើការជួបជុំតស៊ូមតិដើម្បីបានចូលរួមការបោះឆ្នោតពេលខាងមុខ បើទោះរងការព្រមានម្តងហើយម្តងទៀតពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ហ៊ុន សែន បញ្ជាចាត់វិធានបង្ក្រាបការកាប់ទន្ទ្រាញយកដីព្រៃជាបន្ទាន់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារជាសំឡេងបង្គាប់ឱ្យក្រសួងពាក់ព័ន្ធ រារាំងគ្រប់លទ្ធភាពទាំងអស់ដើម្បីបំផ្លាញចោលជនខិលខូចដែលឈ្លៀតឱកាសពេលរដ្ឋាភិបាលជាប់រវល់នឹងការបោះឆ្នោត។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនខ្សែទី២ភ្នំពេញ-បាវិត
លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានបើកការដ្ឋានគម្រោងសាងសង់ហេដ្ឋាចរនាសម្ព័នផ្លូវល្បឿនលឿនខ្សែទី២ភ្នំពេញ-បាវិត កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ ជាអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា និងវិស័យសេដ្ឋកិច្ចក្នុងតំបន់និងប្រទេសជិតខាង។
សមាគម ខ្មែរ ថាវរៈ សារភាពកំហុស និងប្រកាសបើកសមាគមឡើងវិញ
សមាគម ខ្មែរ ថាវរៈ បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ បង្ហាញពីការដឹងកំហុស ថាសមាគមនេះមាននិន្នាការប្រឆាំងរដ្ឋាភិបាលតាមរយៈសកម្មភាពផ្សេងៗរបស់ខ្លួនកន្លងមក។
សមាគមធនាគារអំពាវនាវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសារក្លែងបន្លំតាមទូរស័ព្ទ ( SMS Phishing )
សមាគមធនាគារនៅកម្ពុជាបានចេញសេចក្តីជូនដំណឹងឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់នូវព័ត៌មានផ្ទាល់ខ្លួន ព្រោះមានការកើនឡើងនូវសារក្លែងបន្លំតាមប្រព័ន្ធទូរស័ព្ទ( SMS Phishing ) ជាមួយនឹងតំណភ្ជាប់បោកបញ្ឆោត ( Fraudulent Link )។
វាគ្មិន៖ ថាមពលសូឡាជាថាមពលស្អាតជាងប្រភពថាមពលដទៃ
កញ្ញាជា សុធារ័ត្ន អ្នកសម្របសម្រួលគម្រោងស្រាវជ្រាវនៃក្រុមអេកូយុវទូត និងជាវាគ្មិនម្នាក់នៅក្នុងវេទិកាទិវាបរិស្ថានពិភពលោកឆ្នាំ២០២៣ បានបង្ហាញចំណាប់អារម្មណ៍ថា ថាមពលដែលទទួលបានពីសូឡាជាថាមពលស្អាតជាងប្រភពថាមពលដទៃទៀត ហើយប្រសិនបើអ្នកវិទ្យាសាស្រ្តព្យាយាមអភិវឌ្ឍបន្ថែម នោះវានឹងក្លាយជា ប្រភពថាមពលដែលបង្កផលប៉ះពាល់តិចបំផុត។
លោកនាយករដ្ឋមន្រ្តីប្រកាសយកថ្ងៃទី៣០ ជាថ្ងៃសម្ពោធផ្លូវខ្សែក្រវាត់ក្រុងទី៣
ឆ្លៀតឪកាសក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និង បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន នាថ្ងៃ៧ ខែមិថុនានេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនក៏បានប្រកាសយកថ្ងៃទី៣០ ជាថ្ងៃសម្ពោធផ្លូវខ្សែក្រវាត់ក្រុងទី៣។
បទយកការណ៍៖ ពលរដ្ឋខ្លះបង្ខំចិត្តដាក់លក់ផ្ទះដោះបំណុលធនាគារ ក្រោយអស់លទ្ធភាពសងបន្ត
«ខ្ញុំដេកអត់លក់ទេ! ចាប់តាំងពីខ្ញុំកម្ចីលុយពីអង្គការ [ធនាគារ] ដើម្បីធ្វើផ្ទះ និងមើលជំងឺមក។ ថ្ងៃណាក៏ខ្ញុំដេកមិនលក់ដែរ។ មួយខែត្រូវបង់៤៣៥ដុល្លារ។ ខ្ញុំរត់លែងរួចគ្មានចំណូល ទើបខ្ញុំសម្រេចចិត្ដដាក់លក់ផ្ទះ ដើម្បីយកលុយសងទៅអង្គការ សល់ [លុយខ្លះ] ទុកគ្រាន់មើលជំងឺ»។
បទយកការណ៍៖ ខ្មែរក្រោមបន្តក្រោកឈរទាមទារសិទ្ធិជាជនជាតិដើម ក្រោយរងការកៀបសង្កត់ពីវៀតណាមអស់ពេល ៧៤ឆ្នាំ
សម្លេងបន្លឺតាមឧគ្ឃោសនាស័ព្ទ រៀបរាប់ពីស្ថានភាពជូរចត់របស់ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅដែនដីកម្ពុជាក្រោម បានលាន់ឮកងរំពងក្នុងវត្តសាមគ្គីរង្សី ហៅវត្តខ្មែរកម្ពុជាក្រោម ក្នុងថ្ងៃខួប៧៤ឆ្នាំ ដែលបារំាងផ្ទេរការត្រួតត្រាទឹកដីកម្ពុជាក្រោមទៅឱ្យវៀតណាម ខណៈ ព្រះសង្ឃ យុវជន និងពលរដ្ឋដើមកំណើតខ្មែរក្រោមប្រមាណ៣០០ នាក់បានចូលរួមក្នុងពិធីមួយនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យលុបបទចម្រៀង មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧ ចេញពីបណ្តាញសង្គម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យតារាចម្រៀង មាស សុខសោភា លុបបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ចេញពីបណ្តាញសង្គម ដើម្បីជៀសវាងបង្កឱ្យមានការភាន់ច្រឡំចំពោះប្រវត្តិសាស្ត្រខ្មែរ។
កីឡាការិនី វ៉ិត ចន្ថា ឈ្នះមេដាយមាសវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ
កីឡាការិនីប៉ារ៉ាអត្តពលកម្ម វ៉ិត ចន្ថា បានឈ្នះមេដាយមាសទី៣ ក្នុងកីឡាអាស៊ានប៉ារ៉ាហ្គេមលើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ បន្ទាប់ពីខ្លួនឈ្នះមេដាយមាសវិញ្ញាសាលោតចំងាយនារីT64កាលពីថ្ងៃទី៤ ខែមិថុនាឆ្នាំ២០២៣។
រដ្ឋាភិបាលអនុញ្ញាតឲ្យមន្រ្តីរាជការ កម្មករ និយោជិក ឈប់សម្រាករយៈពេល ៣ថ្ងៃ ដើម្បីទៅបោះឆ្នោត
រដ្ឋាភិបាល កាលពីពេលថ្មីៗនេះ បានសម្រេចអនុញ្ញាតឲ្យមន្រ្តីរាជការ កម្មករ និយោជិក ឈប់សម្រាករយៈពេល ៣ថ្ងៃ ដើម្បីទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខនេះ។
ពេទ្យគន្ធបុប្ផាព្យាបាលអ្នកជំងឺជិត២ពាន់នាក់ក្នុងមួយថ្ងៃ ខណៈមួយឆ្នាំចំណាយអស់ជិត៤០លានដុល្លារ
មន្ទីរពេទ្យគន្ធបុប្ផាមានតម្រូវការចំណាយថវិកាប្រមាណ១០ម៉ឺនដុល្លារក្នុងមួយថ្ងៃ ហើយមួយឆ្នាំត្រូវចំណាយអស់ជិត៤០លានដុល្លារ ដើម្បីជួយសង្គ្រោះអាយុជីវិតកុមារ ខណៈប្រធានមន្ទីរពេទ្យនេះអះអាងថារាល់ថវិការបស់សប្បុរជនមិនថាតិច ឬច្រើនសុទ្ធតែបានរួមចំណែកជួយសង្គ្រោះជីវិតកុមារកម្ពុជារាប់ពាន់នាក់។
បទយកការណ៍៖ គ្រូបង្រៀនពិការភាពម្នាក់លាតត្រដាងព្យុះភ្លៀងនៅពីក្រោយការបង្កើតសាលាជួយកុមារក្រីក្រ
គ្រូបង្រៀនស្ម័គ្រចិត្តមួយរូប ដែលពិការជើងទាំងសងខាង និងកំព្រាម្តាយឪពុកតាំងពីកំណើត បានលាតត្រដាងពីខ្សែជីវិតអាប់អួ រហូតបង្កើតបានថ្នាលបណ្តុះបណ្តាលសប្បុរសធម៌មួយ ជួយដល់កុមារក្រីក្រ រាប់រយនាក់ នៅស្រុកត្រាំកក់ ខេត្តតាកែវ។





















