Home Blog Page 68

សកម្មជនសង្គមទទូចស្នើតុលាការទម្លាក់បទចោទប្រកាន់ ក្រោយតុលាការកំពូលសម្រេចសាលដីការួច

សកម្មជនសង្គមដែលធ្លាប់ជាប់ពន្ធនាគាររងការចោទពីបទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ទទូចស្នើសុំតុលាការទម្លាក់បទចោទប្រកាន់ ដើម្បីពួកគេអាចទទួលបានសិទ្ធិសេរីភាពដូចពលរដ្ឋធម្មតាឡើងវិញ ស្របពេលតុលាការសម្រេចសាលក្រមរួច។

ប្រធានគណបក្សកែទម្រង់កម្ពុជាស្វាគមន៍ចំពោះការលើកលែងទោសដល់ លោក អ៊ូ ច័ន្ទឫទ្ធិ

ប្រធានគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ដែលជាបងប្រុសបង្កើតរបស់លោក អ៊ូ ច័ន្ទឫទ្ធិ បានប្រកាសស្វាគមន៍ចំពោះការលើកលែងទោសដល់ប្អូនប្រុសរបស់លោក។ ការសាទរនេះក្រោយពីព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងទោសឱ្យលោក អ៊ូ ច័ន្ទឫទ្ធិ ដែលបានសរសេរលិខិតសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីឱ្យមានការលើកលែងទោស។ 

កីឡាបាល់បោះរទេះរុញនារីកម្ពុជាឈ្នះមេដាយមាសដំបូងគេ ក្រោយយកឈ្នះថៃ

0
កីឡាបាល់បោះរទេះរុញនារីកម្ពុជាបានឈ្នះមេដាយមាសដំបូងគេ ក្រោយយកឈ្នះថៃ លទ្ធផល ១១-៩ក្នុងព្រឹត្តិការណ៏កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ដែលការប្រកួតនេះធ្វើឡើងនៅពហុកីឡាជាតិមរតកតេជោ។

ព្រះ​មហាក្សត្រ​​​លើក​លែង​ទោសលោក អ៊ូ ច័ន្ទឬទ្ធិ ក្រោយលោក​ប្រកាស​ផ្តាច់​ខ្លួន​ពី​លោក សម រង្ស៊ី

ព្រះមហាក្សត្រចេញ​ព្រះរាជ​ក្រឹត្យត្រាស់បង្គាប់ឱ្យ​លើកលែង​ទោស​​​លោក អ៊ូ ច័ន្ទឬទ្ធិ អតីត​សមាជិក​គណៈកម្មាធិការអចិន្ត្រៃយ៍ និង​ជាអតីត​​តំណាងរាស្រ្ត​​គណបក្ស​សង្គ្រោះជាតិ​មណ្ឌល​កណ្តាល បន្ទាប់ពីលោកបានស្នើសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី និង​ប្រកាស​ផ្តាច់​ខ្លួន​ពីលោក សម រង្ស៊ី​ បានមួយថ្ងៃ។ ក្នុង​លិខិត​របស់​​​​លោក អ៊ូ ច័ន្ទឬទ្ធិ ចេញ​​កាល​ពី​ថ្ងៃ​ទី​៣១ ខែឧសភានេះ ​លោក​បាន​ស្នើទៅ​​​លោក​នាយក​រដ្ឋមន្រ្តី​ឱ្យ​ជួយ​ធ្វើ​កិច្ច​អន្តរាគមន៍ និង​ទម្លាក់រាល់បទចោទទាំងអស់​​ ដោយ​លោក​សម្រេច​ចិត្ត​ផ្តាច់​ខ្លួន​ និង​ឈប់​ធ្វើ​សកម្មភាព​នយោបាយ​ក្រៅ​ប្រទេសជាមួយលោកសម រង្ស៊ី និង​អតីត​គណបក្ស​សង្គ្រោះជា​តិ។ លោកបន្ថែម​ក្នុង​លិ​ខិត​នោះថា ដោយសារ​លោកអស់​ជំនឿ​លើ​គោល​នយោបាយ​បរទេស​និយម ដែលមិនអាចឈានដល់ការបង្រួបបង្រួមនិងផ្សះផ្សារជាតិបាន។ យោងតាម​ព្រះរាជ​ក្រឹត្យ​ចេញ​នៅ​​ថ្ងៃទី១ ខែមិថុនា...

ក្រសួង​សុខាភិបាល​រំឮកពលរដ្ឋ​ឱ្យ​ចាក់វ៉ាក់សាំង​​ដូសជំរុញ​​​​ខណៈវីរុស​កូវីដ​បំប្លែង​ថ្មី​កំពុង​រាលដាល​​​នៅ​ប្រទេស​មួយចំនួន​

ក្រសួងសុខាភិបាលក្រើនរំលឹកដល់សាធារណជនឱ្យទៅទទួលវ៉ាក់សាំងដូសជំរុញតាមគោលការណ៍ស្ម័គ្រចិត្ត ដោយរក្សាគម្លាត៦ខែបន្ទាប់ពីចាក់ដូសចុងក្រោយ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣។ យោងតាមសេចក្តីជូនព័ត៌មានស្តីពី ការក្រើនរំលឹកនៃការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញដល់ប្រជាជន អាយុចាប់ពី៣ឆ្នាំឡើង ចេញដោយក្រសួងសុខាភិបាលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣​បញ្ជាក់ថា​ កម្ពុជាកំពុង​បន្ត​ផ្តល់​ការចាក់វ៉ាក់​សាំង​កូវីដ​១៩​ដល់​ប្រជាជន​ទាំងអ​ស់​ដែល​បានចាក់វ៉ាក់សាំងដូសទី១ និងទី២​ (ដូសមូលដ្ឋាន) រួចរាល់ ហើយ​មាន​គម្លាត​៦ខែ​ឡើង​ បន្ទាប់ពី​ដូស​ចុង​ក្រោយ​ដែលណែនាំពីអង្គការ​សុខភាពពិភពលោក។ សេចក្តីជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​បញ្ជាក់តាម​ន័យ​ដើម​ថា៖ «ដោយ​សង្កេត​ឃើញ​ក្នុង​ពេលថ្មីៗនេះ វីរុសកូវីដ១៩បម្លែងថ្មី ពពួក Omicron XBB.1.5 ​កំពុងឆ្លងរីករាល ដាល​នៅតាមប្រទេសមួយចំនួនលើសាកលលោក...

កម្ពុជា​​​​​ផ្តល់​​​ទឹក​​​ប្រាក់​​​​​​៣០​​​ម៉ឺនដុល្លារ​​​ ​​​​ជួយ​​​មីយ៉ាន់ម៉ា​​​អំឡុងពេល​​រង​​គ្រោះ​មហន្តរាយ​​

​​​រដ្ឋា​ភិ​បាល​​កម្ពុជា​​ បាន​​ផ្តល់​​ជំនួយ​​មនុស្ស​​ធម៌​​ជា​​​ទឹក​ប្រាក់​​ ៣សែន​​​ដុល្លារ​អាមេរិកដើម្បី​ជួយគាំ​ទ្រដ​ល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់​សាធារណៈ​រដ្ឋ​សហភាព​មីយ៉ាន់ម៉ា ក្នុង​ការដោះ​ស្រាយ​ផល​ប៉ះពាល់​នៃ​គ្រោះ​មហន្តរាយ​ដែល​បាន​កើត​ឡើង​នាពេលថ្មីៗនេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ ចេញ​នៅ​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣​បញ្ជាក់​ថា ពិធីប្រគល់ និងទទួល ត្រូវបាន​ធ្វើ​ឡើង​នៅ​ទីស្តី​ការក្រសួង ដោយ​មាន​វត្តមានចូលរួមរបស់លោក​ អ៊ូ ធីត លីញអូន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ សហភាព​មីយ៉ាន់ម៉ា​ប្រចាំ​កម្ពុជា និងលោក​ ញឹម ខេមរា រដ្ឋលេខាធិការ​ក្រសួងការបរទេស​កម្ពុជា​។​ សេចក្តីប្រកាសព័ត៌មាន​ដដែល​​បន្តថា  កម្ពុជាក៏បានចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត ចំពោះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនមីយ៉ាន់ម៉ា...

សង្គមស៊ីវិល​២១​​សោកស្តាយដែល​គណបក្សនយោបាយ​២​​មិន​អាច​ចូលរួម​ប្រកួត​​ការ​បោះឆ្នោត

0
សង្គមស៊ីវិលចំនួន​​២១​​​​បង្ហាញ​ការ​សោកស្តាយ និង​​លើកឡើងថា ការ​មិនអនុញ្ញាតឱ្យ​​គណបក្ស​ភ្លើងទៀន ​និង​គណបក្ស​មហា​សាមគ្គីជាតិ​ខ្មែរ​ចូល​រួមការ​បោះឆ្នោត​ជាតិ​ខែកក្កដាខាងមុខ ធ្វើ​ឱ្យ​​អ្នកបោះឆ្នោត​មួយ​ចំនួន​មិន​អាច​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញ​ចិត្ត​បាន។ សង្គម​ស៊ីវិល​ទាំង​២១​ដែល​បាន​​ចេញសេចក្តីថ្លែងការណ៍រួមនោះ​មានដូចជា​សមាគម​ការពារ​សិទ្ធិមនុស្ស​ និងអភិវឌ្ឍន៍នៅកម្ពុជា​ (​អាដហុក)​ អង្គការ​សម្ព័ន្ធ​ភាព​ការពារ​សិទ្ធិ​មនុស្សកម្ពុជា (CHRAC) និងមជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ជាដើម។ ក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយកាលពីថ្ងៃទី០១​ ខែមិថុនា​ កន្លងទៅ ក្រុ​ម​សង្គម​ស៊ីវិល​ទាំង២១ បានលើកឡើងថា គ.ជ.ប បាន​អនុវត្ត​​​ការបោះឆ្នោត​ជាច្រើន​ដ​ង​មក​ហើយ ដោយយកត្រឹមតែសេចក្ដីចម្លង​​បញ្ជី​ចុះ​ឈ្មោះ​គណបក្ស​ននយោបាយ​ប៉ុណ្ណោះ។ សេចក្តី​ថ្លែងការណ៍​​ដដែល​បញ្ជាក់​តាម​ន័យ​ដើម​​ថា៖ «ការចុះបញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ ជាក់ស្ដែង​គណបក្ស​ភ្លើងទៀន​ធ្លាប់ត្រូវបាន គ.ជ.ប អនុញ្ញាត​ឱ្យ​ប្រើប្រាស់​លិខិត​ថត​ចម្លង​នៃ​ការចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ចូលរួម​ការប្រកួត​ប្រជែង​ការបោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០២២...

សាលា​រាជធានី​នឹង​ផ្អាកចរាចរណ៍កំណាត់ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ​ក្នុងពិធី​​​បើក និង​បិទ​ការ​​​ប្រកួតកី​ឡា​​អាស៊ាន​ប៉ារ៉ាហ្គេម

សាលារាជធានី​បាន​កែប្រែ​ការផ្អាក​ចរាចរ​​​ណ៍កំណាត់​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ​ ចាប់​ពីថ្ងៃទី​៣ រហូត​ដល់​ថ្ងៃទី​៩ ខែមិថុនា​ ឆ្នាំ​២០២៣ មក​ផ្អាក​ត្រឹម​ថ្ងៃទី៣​ និងថ្ងៃទី​៩ ខែ​មិថុនា​វិញ ដើ​ម្បី​សម្រួល​ដល់​ប្រជា​ពលរដ្ឋ​ដែល​ឆ្លង​​កាត់​​មហា​វិថី​​ឈ្នះ​ឈ្នះ។ រដ្ឋបាលរាជធានីបាន​​កែសម្រួលសេចក្តីជូនដំណឹង​​ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០២៣ ស្តីពី​ការផ្អាក​ចរាចរ​ណ៍​បណ្តោះ​អាសន្ន​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី​បើក និង​បិទ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេមរហូត​ដល់​បញ្ចប់​​ ចាប់ពី​គល់ស្ពាន​ព្រែកព្នៅ​ រហូត​ដល់​ផ្លូវ​ជាតិ​លេខ​៦​ ចាប់​ពីថ្ងៃ​ទី៣ ដល់ថ្ងៃទី​៩ ខែមិថុនា​ ឆ្នាំ​២០២៣​។ បើតាមសេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​ ចុះថ្ងៃទី១ ខែមិថុនា​ ឆ្នាំ២០២៣ ​ដើម្បី​​សម្រួល​ដល់​ប្រជា​ពលរដ្ឋ​ដែលឆ្លង​កាត់​មហា​វិថី​​ឈ្នះ​ឈ្នះ ជាពិសេស​​អ្នក​​ដែល​​ប្រើ​​ប្រាស់​​មធ្យោបាយផ្ទាល់ខ្លួន​ទៅ​ចូលរួម​ទស្សនា​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម...

ស្ពាន​អាកាស​ឬស្សី​កែវ និង​ស្ពាន​បេតុងខ្សែកាប​ថ្មី​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យប្រើប្រាស់​​ជាផ្លូវការ

ស្ពានបេតុងខែ្សកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឬស្សីកែវ​ដែល​ចំណាយ​ថវិការ​ប្រមាណជា​៤៤លានដុល្លារ ត្រូវ​បានសម្ពោធដាក់ឱ្យប្រើប្រាស់​នៅ​ថ្ងៃទី៣១ ឧសភា ឆ្នាំ២០២៣។​ អភិបាលរាជធានីភ្នំពេញ លោក ឃួន ស្រេង​ បានថ្លែងក្នុងពិធី​សម្ពោធ​នោះ​ថា ស្ពាន​ខ្សែ​កាប​ដែល​ស្ថិត​នៅតំបន់អភិ​វឌ្ឍ​ជ្រោយចង្វារ ​ចំណាយ​​​​ពេល​​សាងសង់​អស់​​​រយៈពេល​៦៨​ខែ និង​ចំណាយ​ថវិការ​អស់​ ៣៥លានដុល្លា​រ។ ចំណែក​ស្ពានអាកាសឬស្សីកែវ​ស្ថិត​លើ​ផ្លូវជាតិលេខ​៥​ ចំណាយទឹក​ប្រាក់​អស់​ ៩​លានដុល្លារ ប្រើរយៈពេសសាងសង់ ១៦ខែ។​ គួរបញ្ជាក់ថា ​រាជធានីភ្នំពេញបាន​សាងសង់​ស្ពាន​ចំនួន៦ រួមមាន​ ស្ពានអាកាស​ក្បាលថ្នល់​ ស្ពានអាកាស​៧​មករា​​ ស្ពាន​អាកាស​និង​ក្រោម​ដី​ស្ទឹង​មាន​ជ័យ​ ស្ពាន​អាកាស៥​មករា​​...

សាលារាជធានី​​រៀប​ចំ​ទីតាំង​៣​កន្លែង​ដើម្បី​ផ្សាយ​បន្ត​ផ្ទាល់​ពិធី​បើក​ និង​បិទ​​​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​

រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀប​ចំ​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពិធី​បើក​ ​និងពិធី​បិទ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម​លើក​ទី​១២​ នៅ​ទី​តាំង​ចំនួន​០៣​ កន្លែង​ផ្សេង​គ្នា​ ក្នុង​រាជធានី​ភ្នំពេញ​ អំឡុង​ថ្ងៃ​ទី​០​៣​ ខែ​មិថុនា​ ឆ្នាំ​២០២៣​ និង​ថ្ងៃ​ទី​០​៩​ ខែ​មិថុនា​ ឆ្នាំ​២០២៣​។ បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​ ចេញ​នៅ​ថ្ងៃ​ទី​០១​ ខែ​មិថុនា​ ​ឆ្នាំ​២០​២៣ ​នេះ​​បញ្ជាក់​ថា​ ដើម្បី​អប​អរ​ពិធី​បើក​ ​និងពិធី​បិទ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម​​​ ​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​នឹង​រៀប​ចំ​ផ្សាយ​បន្ត​ផ្ទាល់​ពិធី​ទាំងពី​រនេះ​ ចាប់​ពី​ម៉ោង​ ១៨.០០​ យប់​ រហូត​ដល់​ចប់​ពិធី​នៅ​តាម​ទីតាំង​ចំនួន​០៣ ​កន្លែង។ រដ្ឋ​បាល​រាជធានី​ភ្នំពេញ​បាន​បន្ត​ថា​ ទី​តាំង​ទាំង​០៣...

សហគមន៍ព្រៃឡង់ចាត់ទុកចំណាត់ការ លោក សៅ សុខា គ្មានប្រសិទ្ធភាព ក្នុងពេលបទល្មើសព្រៃឈើនៅតែកើតមាន

បណ្តាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារចាត់ទុកចំណាត់ការរបស់​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ លោក សៅ សុខា ថាគ្មានប្រសិទ្ធភាព ខណៈសហគមន៍នៅតែបន្តរកឃើញបទល្មើសលួចកាប់ឈើ និងដឹកឈើចេញពីតំបន់ព្រៃឡង់កើតឡើងជាហូរហែ។

លោក  ហ៊ុន សែន ព្រមានចាប់ដាក់គុកអ្នកចង់ចេញតវ៉ាឱ្យមានវត្តមានបក្សភ្លើងទៀននៅក្នុងការបោះឆ្នោត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានដល់នរណាក៏ដោយឱ្យតែហ៊ានធ្វើចលនាដែលលោកថាមានចេតនាបង្កចលាចល គុកស្វាគមន៍ជានិច្ច និងមិនលើកលែងឱ្យនោះទេ។

អគ្គនាយកដ្ឋានពន្ធដារ​​នឹង​​​ប្រមូល​ពន្ធ​ផ្លូវ​សម្រាប់​ឆ្នាំ២០២៣​ ​​​ពី​ថ្ងៃ​ទី១​ ​ខែមិថុនា​​តទៅ

អគ្គនាយកដ្ឋានពន្ធដារ​​នឹង​ចាប់​ផ្តើម​ប្រមូល​ពន្ធ​លើ​មធ្យោ​បាយ​ដឹក​ជញ្ជូន ​និង​យាន​ជំនិះ​​គ្រប់​ប្រភេទ​​សម្រាប់​​ឆ្នាំ២០២៣​​ ចាប់​​ពី​ថ្ងៃ​ទី០១​ ​ខែមិថុនា​ រហូត​ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ យោង​តាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារដែលចេញផ្សាយកាលពីថ្ងៃទី៣០​ ខែឧសភាកន្លងទៅនេះបានឱ្យដឹងថា​ចំពោះ យានយន្តថ្មីត្រូវចុះបញ្ជីលើកដំបូង ម្ចាស់​យានយន្ត​ត្រូវ​ដាក់​លិខិត​ប្រកាស់​បង់​ពន្ធ​ចំនួន​​០២​​សន្លឹក ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ​ ដោយ​ភ្ជាប់​ម​ក​ជាមួយនូវប័ណ្ណសម្គាល់យានយន្ត អត្តសញ្ញាណប័​ណ្ណ និង​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេសយានយន្តចំពោះរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ។ ចំណែកយានយន្តដែលធ្លាប់ចុះបញ្ជីបង់ពន្ធកន្លងមក ម្ចាស់យានយន្តគ្រាន់តែបង្ហាញ ឬ​ភ្ជាប់​មក​នូវ​ឯកសារដែលអាចបញ្ជាក់អត្តសញ្ញាណ យានយន្តដូចជា​​ ប័ណ្ណ​សម្គាល់​យានយន្ត​ បង្កាន់​ដៃទទួល​ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ​ ឬ​លតាបត្រ​បង់​ពន្ធ​ឆ្នាំ​ចាស់​សម្រាប់ឱ្យមន្ត្រីពន្ធដារផ្ទៀងផ្ទាត់ទិន្នន័យជាការស្រេច។ សម្រាប់​យាន​យន្ត​ជា​កម្ម​សិទ្ធិ​របស់​ស្ថានទូត​ ស្ថានកុង​ស៊ុលបរទេស អង្គការអន្តរជាតិ...

ក្រុមអ្នកសម្អាតថាឥរិយាបថ​ទុកដាក់សំរាមរបស់ពលរដ្ឋខ្លះនៅតែមិនទាន់ល្អប្រសើរ

ក្រុមអ្នកប្រមូលសំរាមអះអាងថាឥរិយាបថនៃការទុកដាក់កាកសំណល់របស់ប្រជាពលរដ្ឋមួយចំនួននៅតែមិនទាន់ល្អប្រសើរនៅឡើយ ដោយនៅតែមានការបោះចោលពាសវាលពាសកាល ខណៈអ្នកខ្លះឈានដល់ការបោះចូលទឹកទន្លេ និងប្រឡាយ បណ្តាលឱ្យមានការលំបាកក្នុងការសម្អាត។

ព្រះសង្ឃនិងក្រុមយុវជនចូលរួមយុទ្ធនាការដាំដើមឈើនៅព្រៃសង្ឃរុក្ខវ័នដើម្បីរួមចំណែកការពារធនធានធម្មជាតិ

ព្រះសង្ឃនិងក្រុមយុវជនតាមបណ្តាសាកលវិទ្យាល័យនានាបានចូលរួមយុទ្ធនាការដាំដើមឈើនៅព្រៃសង្ឃរុក្ខវ័នក្នុងខេត្តឧត្តរមានជ័យ ដើម្បីជាការរួមចំណែកការពារធនធានធម្មជាតិ។

ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមបច្ចេកវិទ្យាព័ត៌មានបន្ថែមមុខងារដើម្បី​សម្រួលការចុះបញ្ជី​ពាណិជ្ជកម្ម​​

ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បន្ថែមមុខងារសំខាន់ចំនួន៣​ ដើម្បីជួយសម្រួលការចុះបញ្ជី​ពាណិជ្ជកម្ម​​របស់ធុរជន ​​ ដែលដាក់ដំណើរការចាប់ពីថ្ងៃទី៣០​ ឧសភា ២០២៣​ តទៅ។ យោងតាមសេចក្តីប្រកាសព័ត៌មានរួមស្តីពីមុខងារថ្មីរបស់ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ចេញ​ដោយ​ក្រសួង​ស្ថាប័ន​ចំនួន​១២ ​នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ និង​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រហ្វេសប៊ុក Online Business Registration Service បញ្ជាក់ថា មុខងារថ្មីចំនួន៣បានដាក់បន្ថែម ដើម្បីបន្តភាពបន្តផ្តល់ភាពងាយស្រួលដល់ធុរជន និង​បង្កើន​បទ​ពិសោធន៍​ប្រើប្រាស់​កាន់​តែ​ប្រសើរ​ជាង​មុន។ មុខងារទាំង៣នោះរួមមាន អនុញ្ញាត​ឱ្យ​សហគ្រាស​បំពេញ​នីតិវិ​ធី​ចុះបញ្ជីដែលខ្វះខាត (មិនទាន់ចុះបញ្ជីពាណិជ្ជកម្ម...

Latest News